វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

អង្គរក្សឆ្លង COVID-19 និងជាគ្រូបង្វឹកកីឡានោះ បានប៉ះពាល់ជាមួយមនុស្ស ៧ នាក់

ក្រសួងអប់រំ យុវជន និងកីឡា នៅ​ល្ងាច​នេះ បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​សកម្មភាព និង​ការ​ចេញ​ចូល​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះ​អាសន្ន។ ការ​ផ្អាក​នេះ​ក្រោម​ហេតុ​ផល​ថា អង្គរក្ស​មួយ​រូប​ដែល​ឆ្លង COVID-19 និង​គ្រូ​បង្វឹក បាន​មក​បង្ហាត់​កីឡាករ ២នាក់ នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក និង​បាន​ទាក់​ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក ៥រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ដែរ ក្រសួង​បាន​​បញ្ជាក់​ថា កំពុង​ស្រាវជ្រាវ​បន្ត​រក​អ្នក​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក និង​កីឡាករ​ទាំង ៨ រូប​ខាង​លើ ហើយ​បាន​ទាក់​ទង​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​អគារ​ដំបូលទូក សូរីនហ្ស៊ិកាំប៉ូ។


វីរុសកូរ៉ូណា

កីឡាករបាល់ទាត់ Cristiano Ronaldo តេស្តវិជ្ជមាន COVID-19

សារព័ត៌មាន​ The Sun របស់​អង់​គ្លេស​បាន​ចេញ​ផ្សាយ​នៅ​យប់ថ្ងៃទី​១៣ ខែ​តុលា ម៉ោង​នៅ​កម្ពុជា ថា​កីឡាករបាល់ទាល់​ល្បី​ឈ្មោះ​របស់ព័ទុយហ្គាល់ Cristiano Ronaldo  បាន​តេស្ត​វិជ្ជមាន​វីរុស COVID-19។ បើតាម​សារព័ត៌មាន​ខាង​លើ លោក Cristiano Ronaldo បាន​តេស្ត​វិជ្ជមាន​វីរុស​ COVID-19 ថ្វី​បើ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា​ក៏​ដោយ ហើយ​ពេល​នេះ លោក​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ មុន​វិល​ចូល​រួមជាមួយ​​​ក្រុម​របស់​ខ្លួន​វិញ​នៅ​ក្លឹប​​ Juventus។ គួរ​បញ្ជាក់​ថា​មុន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប ​Juventus រូបនេះ បាន​ចូល​រួម​ប្រកួន​ក្នុង​ក្រុម​ជំរើសជាតិ​ព័រទុយហ្គាល់​ចំនួនពី​រប្រកួន មួយ​ជាមួយអេស្ប៉ាញ និង​មួយ​ប្រកួត​ទៀត​ជាមួយ​ប្រទេស​បារាំង។​


វីរុសកូរ៉ូណា

ទាំងនេះជា​ប្រភេទថ្នាំ និងវិធីព្យាបាល​លោកដូណាល់ ត្រាំ ក្រោយឆ្លង COVID-19

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ថ្មីៗ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ គឺ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ COVID-19 ​ខណៈ​ពេល​បច្ចុប្បន្ន​នេះ ក្រុម​គ្រូពេទ្យ​របស់​លោក​ប្រធានាធិបតី​បាន​ផ្ដល់​​ថ្នាំ​ និង​ប្រើ​វិធី​សាស្ត្រ​ព្យាបាល​ជា​ច្រើន​ដើម្បី កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​ និង​ធ្វើ​ឲ្យ​ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​កាន់​តែ​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​គេ​បាន​ដឹង ថា​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​​លោក​ប្រធានាធិបតី។ ១- ការ​ព្យាបាល​ដោយ​ប្រើ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សេតវិមាន​បាន​ប្រកាស​ថា​លោក​ប្រធានាធិបតី បាន​ទទួល​កម្រិត​ថ្នាំ ៨ ក្រាម​នៃ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron។ ដើម្បី​ផលិត​អង់ទីករ ម៉ូណូក្លូណាល់​នេះ អ្នក​វិទ្យាសាស្ត្រ​របស់​ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​យក អង់ទីករ ដែល​ប្រឆាំង​ជំងឺ COVID-19 ចំនួន​ពីរ​ ​ដែល​ត្រូវ​បាន​សម្អាត​យ៉ាង​ល្អ​បំផុត យក​មក​ធ្វើ​ការ​ចម្លង​ហ្សែន​បង្កើត​ជា​អង់​ទីករ​ ដែល​ល្អ​ជា​ច្រើន​ទៀត ដើម្បី​យក​មក​ព្យាបាល​ជំងឺ​នេះ។ យោង​តាម​របាយ​ការណ៍​នៃ​ការ​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​នេះ ​គេ​ហៅ​ថា REGN-COV2 គឺត្រូវ​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ចាប់​តាំង​ពី​ខែ មិថុនា​មក​ម្លេះ។ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ដែល​រក​ឃើញ​ថា អ្នក​ជំងឺ ២៧៥ ដែល​​មិន​បាន​សម្រាក​ព្យាបាល​ជំងឺ COVID-19 […]


វីរុសកូរ៉ូណា

​ឆ្ងល់អត់ជំងឺខ្លះកើតតែម្ដងទេក្នុងជីវិត តែជំងឺខ្លះកើតហើយកើតទៀត នេះជាមូល​ហេតុ

គ្នា​យើង​ធ្លាប់​ឆ្ងល់​អត់ ​ជំងឺ​មួយ​ចំនួន កើត​លើ​មនុស្ស​យើង​តែ​ម្ដងទេ​ក្នុង​មួយ​ជីវិត ព្រោះ​ថា​ក្រោយ​ពី​កើតជំងឺនេះ​ហើយ​ រាង​កាយ​យើង​នឹង​​បង្កើត​ភាព​ស៊ាំ​​ប្រឆាំង​នឹង​ជំងឺនេះ​​បាន​មួយ​ជីវិត។ ប៉ុន្តែ​មាន​ជំងឺ​ផ្សេង ដូច​ជា​ជំងឺ​ផ្ដាសាយជាដើម​ទោះជា​កើត​ញឹក​ញាប់​ប៉ុនណា​ ក៏​យើង​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងបាន​មួយ​ជីវិត​ដែរ តែបែរជា​ត្រូវ​ចាក់​វ៉ាក់​សាំង​ជា​រៀង​រាល់​ឆ្នាំទៅ​វិញ​។ ដូច​នេះ តើ​ហេតុ​អ្វីបាន​ជា​យើង​អាច​មាន​អង់​ទីករ​ជំងឺ​មួយ​ចំនួន​បាន​ពេញ​មួយ​ជីវិត តែ​ជំងឺ​ផ្សេង​មិន​អាច​? ហើយ​ជំងឺ​កូរ៉ូណា​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជំងឺ​មួយ​ណា​ដែរ? កត្តា​ដែល​ខ្លួន​យើង​អាច​បង្កើត​បាន​ភាព​ស៊ាំ​ឬ​អត់ គឺ​អាស្រ័យ​លើ​អង់ទីករ​ក្នុង​ខ្លួន​របស់​យើង ដែល​វា​គឺ​ជា​ប្រូតេអ៊ីន ខ្លួន​យើង​បង្កើត​មក​សម្រាប់​ឆ្លើយ​តប​ជាមួយ​ការ​ចម្លង​មេរោគ។ អង់​ទីករ គឺ​ជា​ភ្នាក់​ងារ​ការពារ​ខ្លួន​ពី​ជំងឺ​ដែលគ្រប់​គ្នា​សុទ្ធ​តែ​បាន​ស្គាល់។ អង់ទីករ​មាន​នាទី​​ទប់​ស្កាត់​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​កោសិកា នឹង​មាន​ពេល​ខ្លះ​វា​ទៅ​ការ​ពារ​មេរោគ​ទាំង​អស់​នោះ មិន​ឲ្យ​មក​គ្រប់​គ្រង​កោសិកា និង​មិន​ឲ្យ​វា​មក​បង្ក​កំណើត ក្នុង​កោសិកា​របស់​យើង​បាន។ ពេល​យើង​ជា​ពី​ជំងឺ កម្រិត​របស់​អង់ទីករ ភាគ​ច្រើន​ថយ​ចុះ ប៉ុន្តែ​នៅ​សល់​មួយ​ចំនួន ដែល​​នឹង​ត្រៀម​ខ្លួន​សម្រាប់​កកើត​​បន្ថែម ពេលដែល​មាន​មេរោគ​ដដែល​នោះ​ចូល​មក​ក្នុង​ខ្លួន​ម្ដង​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ធ្វើ​តេស្ដ​អង់​ទីករ អាច​ប្រាប់​យើង​បាន​ថា យើង​មាន​ការ​ចម្លង​មេរោគ​កាល​ពី​មុន​ដែរ​ឬ​អត់ ហើយ​​ក៏​ជា​ប្រព័ន្ធ​ការ​ពារ ​មិ​នឲ្យ​ខ្លួន​យើង​កើត​ជំងឺ​ដដែល​ជា​លើក​ទី​ពីរ។ វេជ្ជ​បណ្ឌិត​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ Marc Jenkins នៅ​ឯសាកលវិទ្យាល័យ​ Minnesota បាន​លើក​ឡើង​ថា យើង​អាច​កើត​ជំងឺ​ដដែល​ៗ​ជា​លើក​ទី​ពីរ ​ដោយ​សារ​តែ​មេរោគ​នោះ​បាន​បំប្លែង​​ខ្លួន ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ស្គាល់​វា ឬ​ដោយ​សារ​តែ​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មិន​សូវ​ឆ្លើយ​តប​បាន​គ្រប់​គ្រាន់។ បើ​និយាយ​អំពី​មេរោគ​ផ្ដាសាយ វា​ជា​ប្រភេទ​វីរុស ដែល​ធ្វើ​បម្រែ​បម្រួល​ហ្សែន យ៉ាង​ងាយ​ស្រួល។ ពេល​ខ្លួន​​យើង​បាន​សម្លាប់​​វីរុស​មួយ​ប្រភេទ វា​បាន​បំលែង​ខ្លួន​ទៅ​ជា​ប្រភេទ​ផ្សេង ដែល​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​របស់​យើង​មិ​នអាច​ស្គាល់​វា​បាន។ វីរុស​ទាំង​អស់​ មិន​មែន​សុទ្ធ​តែ​ងាយ​ផ្លាស់​ប្ដូរ​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា​មេរោគ​ស្វិត​ដៃ​ជើង (polio virus) គឺ​ពួកវា​មិន​ងាយ​ប្រែ​ហ្សែន​បាន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​អាច​ចាក់​វ៉ាក់​សាំង​ការពារ​បាន​ […]


វីរុសកូរ៉ូណា

ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេល​ទៅ​ជិះស្គីនៅ​សមុទ្រទាំងមានជំងឺ COVID-19

ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ La Zurriola  នៃ​ប្រទេស​អេស្ប៉ាញ​ក្រោយ​ពី​ជិះ​ស្គី​លើ​ទឹក​ខណៈ​ដែល​រូប​នាង​មាន​ជំងឺ COVID-19។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​នៃ​ការ​មិន​ស្តាប់​បង្គាប់​ក្រោយពី​គេ​រាយការណ៍​ថា​នាង​មិន​អើពើ​លើ​ប៉ូលីស​ដែល​បាន​បញ្ជា​ឲ្យ​នាង​បញ្ឈប់​ការ​ជិះ​ស្គី​លើ​ទឹក​ជា​ច្រើន​នាទី​មុន​នឹង​នាង​ត្រលប់​មក​ច្រាំង​វិញ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ស្ត្រី​ខាង​លើ​នេះ​ជា​អ្នក​សង្គ្រោះ​បន្ទាន់​នៅ​លើ​ឆ្នេរ​ផង​ដែរ​ ហើយ​អ្នក​រួម​ការងារ​ជាមួយ​នាង​គឺជា​ទូរស័ព្ទ​ទៅ​ប៉ូលីស​ក្រោយ​ពី​ឃើញ​នាង​ជិះ​ស្គី​លើ​ទឹក។ ស្ត្រី​ខាង​លើ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ការ​បំពាន​ច្បាប់​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​អាច​ត្រូវ​បង់​ប្រាក់​ពិន័យ​រហូត​ដល់​ ៧ ១៣៤ដុល្លារ​សហរដ្ឋ​អាមេរិក។ ម៉្យាងទៀត បើ​គេ​រក​ឃើញ​ថា​នាង​បាន​ចម្លង​វីរុស​កូរ៉ូណា​ទៅ​អ្នក​ដទៃ​តាមរយៈ​សកម្មភាព​របស់​នាង ប្រាក់​ពិន័យ​អាច​នឹង​ច្រើន​ជាង ១២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ប៉ូលីស​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ចូលរួម​បាតុកម្ម​តាម​ដង​ផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់។ អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង​នោះ​ត្រូវ​បង់​ប្រាក់​ពិន័យ​ចន្លោះ​ពី ៣៣៦-៦៩៣​ដុល្លារ​អាមេរិក។ គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជំងឺ COVID-19 ចំនួន​៦ កំពុង​ស្ថិត​ក្នុង​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣ ដោយ​មាន​វ៉ាក់សាំង​៣ ផលិត​ដោយ​ក្រុមហ៊ុន Sinovac វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​អ៊ូហាន និង​Sinopharm របស់​ប្រទេស​ចិន ហើយ​បី​ទៀត​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន  BioNTech។ គិត​មក​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភពលោក​ជាង​២៧លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​១៩​លាន​នាក់ និង​អ្នក​ស្លាប់៩​សែន​នាក់។


វីរុសកូរ៉ូណា

មកដឹងពីតួនាទីគ្រាប់ឈាម ស ក្រហម និងប្លាកែត

ឈាម​ដែល​យើង​បូម​ចេញ​មក​ឃើញ​ពណ៌​ក្រហមៗ​នោះ តាម​ពិត​នៅ​ក្នុង​នោះ​មាន​គ្រាប់​ឈាម​ដល់​ទៅ​ ៣​ ប្រភេទ​សំខាន់ៗ ដោយ​មិន​រាប់​បញ្ចូល​សារ​ធាតុ​ផ្សេងៗ​ទៀត ដូច​ជា​ប្លាស្មា ប្រូតេអ៊ីន ទឹក​ជា​ដើម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម បញ្ជាក់​ថា សមាស​ធាតុ​គ្រាប់​ឈាម​សំខាន់​ទាំង ៣ ប្រភេទ​នោះ​មាន ទី១ គ្រាប់​ឈាម​ក្រហម ទី២ គ្រាប់​ឈាម​ស និងទី៣ ប្លាកែត ហើយ​គ្រាប់​ឈាម​ទាំង ៣ ប្រភេទនេះ​មាន​តួនាទី​ផ្សេងៗ​គ្នា។ ១. គ្រាប់​ឈាម​ក្រហម នៅ​ក្នុង​ខ្លួន​យើង​មាន​បរិមាណ​គ្រាប់​ឈាម​ក្រហម​ច្រើន​ជាង​គេ ដែល​មាន​មុខងារ​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ គ្រាប់ឈាមក្រហម​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង។ ២. គ្រាប់​ឈាម​ស គ្រាប់​ឈាម ប្រៀប​បាន​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រឆាំង​ទប់​ទល់​ជាមួយ​មេរោគ ដែល​ចូល​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង។ បើ​សិន​ជា​គ្រាប់​ឈាម​ស​ធ្វើ​សង្គ្រាម​ឈ្នះ យើង​មិន​កើត​មាន​ជំងឺ​នោះ​ទេ។ ដូចជា​វីរុស COVID-19 ហេតុអី​បាន​ជា​អ្នក​ឆ្លង​វីរុស​នេះ​ខ្លះ​ស្លាប់ ឯ​ខ្លះ​ទៀត​មិន​ស្លាប់? លោក​វេជ្ជបណ្ឌិត​ថា អ្នក​ដែល​ឆ្លង​វីរុស COVID-19 ហើយ​មិន​ស្លាប់​មក​ពី​ទាហាន (គ្រាប់​ឈាម​ស) ខ្លាំង មាន​ន័យ​ថា​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លួនខ្លាំង អាច​ទប់​ទល់​ជាមួយ​មេរោគ​បាន។ ៣. ប្លាកែត ប្លាកែត​ជា​គ្រាប់​ឈាម​តូចៗ ពណ៌​លឿង មាន​តួនាទី​ធ្វើ​ឲ្យ​សរសៃឈាម​ស្វិត កុំ​ឲ្យ​ឈាម​រាវ​ពេក កុំ​ឲ្យ​បែក​សរសៃ​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា […]


វីរុសកូរ៉ូណា

អាមេរិកអនុញ្ញាតឲ្យប្រើប្លាស្មារបស់អ្នកជាពី COVID-19 ព្យាបាលអ្នកជំងឺផ្សេងទៀត

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​អនុញ្ញាត​​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ប្លាស្មា​​បាន​ពី​អ្នកជាសះស្បើយ​​ពី​ជំងឺ​ COVID-19 ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ផ្សេង​ទៀត។ ការ​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​នេះ​បានធ្វើ​ឡើង​កាលពី​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។ អ្នក​ជំនាញ​ជឿ​ថា​ប្លាស្មា​នេះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ COVID-19 លឿន និង​ការពារ​អ្នក​ជំងឺ​មិន​ឲ្យ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ សមាគម​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA)​បាន​លើក​ឡើង​ថា​ប្លាស្មា​បាន​ពី​អ្នក​ជាសះស្បើយ​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 និង​ថាអាចមាន​អានិភ័យ​តិច​តួច​ប៉ុណ្ណោះ​។ FDA អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការ​បញ្ចូល​ប្លាស្មា​នេះ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ក្រោម​លក្ខខណ្ឌ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស។ ទោះបីជា​វិធី​ព្យាបាល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​ជឿ​ថា​វិធី​ព្យាបាល​នេះ​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀតដែរ​​។ វេជ្ជបណ្ឌិត Len Horovitz អ្នក​ឯកទេស​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ Lexnox បាន​និយាយ​ថា​ការ​ព្យាបាល​ដោយ​ប្លាស្មា​នេះ​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ​នៅ​តែ​ត្រូវការ​ការ​ព្យាបាល​សាកល្បង​លើ​មនុស្ស និង​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ស្រាប់​ទេ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា​ប្លាស្មា​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អ​នៅ​ពេល​ប្រើ​ព្យាបាល​អ្នក​ជំងឺ​ដែល​ទើប​នឹង​ឆ្លង​វីរុស (ពេល​រាងកាយ​កំពុង​ប្រឆាំង​នឹង​វីរុស) ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ផ្គត់ផ្គង់​​ប្លាស្មា​នេះ​មាន​ចំនួន​កំណត់​ ដែល​ពិបាក​ក្នុង​ការ​រក​ឲ្យ​បាន​​​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​ដំបូងៗ។ យោង​តាម​សារព័ត៌មាន The Washington Post បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​ជាង​ ៧ម៉ឺន​នាក់​ហើយ នៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​បញ្ចូល​ប្លាស្មា​បាន​ពី​អ្នកជាសះស្បើយពី​​ជំងឺ COVID-19 ។ ​គិត​មក​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជិត ៦​លាន​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង​ ៣លាននាក់ និង​អ្នក​ស្លាប់​ជិត ២​សែន​នាក់។


វីរុសកូរ៉ូណា

ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19

មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ របស់​សហរដ្ឋ​អាមេរិក (CDC) នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ពល​រដ្ឋ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 ទោះបីជា​មនុស្ស​គ្រប់គ្នា​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​បញ្ហា​នេះក៏​ដោយ​។ ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ​ក៏​បន្ត​បង្ហាញ​​ភស្តុតាង​បញ្ជាក់​ថា​ម៉ាស់​អាច​ជួយ​ការពារពីជំងឺ​នេះ​បាន។ ការ​ចម្លង​ជំងឺ COVID-19 គឺ​ឆ្លងតាម​រយៈ​តំណក់​ទឹក​តូចៗ​ចេញ​ពី​ផ្លូវ​ដង្ហើម​ដែល​បញ្ចេញ​មក​នៅ​ពេល​និយាយ ឬ​កណ្ដាស់។ ប្រសិន​ជា​តំណក់​ទឹក​នេះ​ត្រូវ​មនុស្ស​នៅ​ជិត​ស្រូប​ចូល​ក្នុង​ផ្លូវ​ដង្ហើម មនុស្ស​ម្នាក់​នោះ​អាច​នឹង​ឆ្លង​មេរោគនេះបាន។ ម៉ាស់​គឺ​ជា​របាំង​ការពារ​ដែល​អាច​ទប់​តំណក់​ទឹក​ និង​បង្ការ​ក្នុង​ការ​បញ្ចេញ​ទៅ​ក្នុង​អាកាស​ដូច​ធម្មតា។ ម៉ាស់​នឹង​កាន់​តែ​សំខាន់​ជាពិសេស​សម្រាប់​អ្នក​មាន​ជំងឺ COVID-19 ដែល​មិន​មាន​ចេញ​​រោគសញ្ញា។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទោះបី​ជា​មិន​មាន​រោគសញ្ញា អ្នក​ទាំង​នោះ​នៅ​តែ​អាច​ចម្លង​ជំងឺ​ទៅ​កាន់​អ្នក​ដទៃ​បាន។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ការ​ពាក់​ម៉ាស់​អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​បាន​។ ក្រៅ​ពី​ការ​សិក្សា​នេះ​ក៏​មាន​ករណី​សិក្សា​២​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០។ ករណី​សិក្សា​ទី​១​បង្ហាញ​ថា​គោលការណ៍​ពាក់​ម៉ាស់​នៅ​មន្ទីរពេទ្យ Boston បាន​បន្ថយ​ការ​ចម្លង​ជំងឺ​នេះ​។ មុន​នឹង​មាន​គោលការណ៍ពាក់ម៉ាស់​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​មាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​មាន​ចំនួន​កើន​ឡើង​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​មាន​គោលការណ៍​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​តេស្ដ​វិជ្ជមាន​មាន​ការ​ថយ​ចុះ​វិញ។ ករណី​សិក្សា​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​ជាង​កាត់សក់២នាក់​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ពាក់​ម៉ាស់​បង្ការ​ជាង​កាត់សក់​២​នាក់​មាន​​​ជំងឺ COVID-19 ក្នុង​ការ​ចម្លង​ទៅ​កាន់​អតិថិជន។ ជាង​កាត់​សក់​ទាំង​២​បាន​បន្ត​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​រយៈពេល​ជា​ច្រើន​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា ប៉ុន្តែ​ជាង​កាត់​សក់ និង​អតិថិជន​​បាន​ពាក់​ម៉ាស់​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ ក្នុង​ចំណោម​​អតិថិជន ១៣៩​នាក់​ដែល​ជាង​កាត់សក់​នេះ​បាន​ជួប​មុន​ពេល​ធ្វើ​តេស្ដ​មិន​មាន​ចេញ​រោគសញ្ញា​អំឡុង​ពេល​តាមដាន និង​​អ្នក​ដែលជា​អតិថិជន​ទាំង​នេះ​បាន​ជួបឃើញមិន​មាន​រោគសញ្ញា​ទេ។ បន្ថែម​ពី​នេះ​ទៀត អតិថិជន ៦៧​នាក់​ក្នុង​ចំណោម​អតិថិជន​ទាំង​អស់​ដែល​បាន​យល់​ព្រម​ធ្វើ​តេស្ដ​គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ យោង​តាម​ភស្តុតាង​ទាំង​នេះ ម៉ាស់​អាច​ជួយ​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 បាន។ ម៉ាស់​គឺ​អាច​ចាប់​តំណក់​ទឹក​ដែល​មាន​ផ្ទុក​វីរុស​ដែល​បាន​បញ្ចេញ​ពេល​និយាយ ក្អក ឬ​កណ្ដាស់​បាន។ អ្នក​ជំនាញ​បាន​បន្ត​ថា​ម៉ាស់​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​ប្រសិនជា​យើង​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ទាំង​អស់​គ្នា។


វីរុសកូរ៉ូណា

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់ផ្ដើម​តេស្ដ​វ៉ាក់សាំង COVID-19 ​លើមនុស្ស​ដំណាក់​កាល​ទី​៣​នៅ​សប្ដាហ៍​ក្រោយ ដែលវ៉ាក់សាំងនេះ​​ បង្កើត​​ដោយ​ក្រុមហ៊ុនចិន​ Sinovac Biotech ​​។ សារព័ត៌មានCNA បានចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែ​សីហា នេះថា​ ​វ៉ាក់សាំង COVID-19 នេះ​គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ Bio Farma របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន Sinovac Biotech របស់ចិន។ ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និងត្រូវការ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ៦២០​នាក់​អាយុ​ចន្លោះ​១៨​ទៅ​៥៩​ឆ្នាំ។ ក្នុង​ការ​តេស្ដ​សាកល្បង​នេះ អ្នក​ចូលរួម​ពាក់កណ្ដាល​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​រយៈពេល​៦​ខែ និង​​អ្នក​នៅ​សល់​ទទួល​បាន​ថ្នាំ​បញ្ឆោត (Placebo)។ បច្ចុប្បន្ន​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៨០០​នាក់​ហើយ។ លោក Erick Thohir មន្ត្រី​សហគ្រាសឱសថ​របស់​​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Bio Farma នឹង​ត្រៀម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ២៥០លានដូស​​ក្នុង​មួយ​ឆ្នាំ​នៅ​ចុង​ឆ្នាំនេះ​ប្រសិនជា​វ៉ាក់សាំង​ Sinovac នេះ​ទទួល​បាន​ជោគជ័យ។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ១១ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយជាង​៧ម៉ឺននាក់ និង​អ្នក​ស្លាប់ ៥៥២១នាក់។


វីរុសកូរ៉ូណា

កាន់តែមានពន្លឺ! លទ្ធផលតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្ស​មានផលវិជ្ជមាន

លទ្ធផល​វ៉ាក់សាំង​ COVID-19 ចំនួន​ពីរបាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ថា​មាន​ផល​វិជ្ជមាន​ ដោយ​វ៉ាក់សាំងទាំង​នោះ​អាច​​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺដែល​គេ​រំពឹង​ទុក​ថា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ។ វ៉ាក់សាំង COVID-19 ទី​១​គឺ​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី១ នៅ​ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​អាច​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​បាន។ វ៉ាក់សាំង​នេះ​អាច​បង្កើត​អង់ទីករ​ក្នុង​រយៈពេល​២៨​ថ្ងៃ និង​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ T-cell ក្នុង​រយៈពេល​១៤​ថ្ងៃ។ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​តេស្ដ​មើល​អង់ទីករ​របស់​អ្នក​ចូលរួម​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ហើយ និង​រក​ឃើញ​ថា​អ្នក​​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ភាគច្រើន​មាន​អង់ទីករ​នេះ ប៉ុន្តែ​សម្រាប់​អ្នក​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​២​ដង​សុទ្ធតែ​មាន​អង់ទីករ​ក្នុង​ខ្លួន​ទាំង​អស់។ នេះ​ជា​ដំណឹង​ល្អ​ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ផ្លូវ​ពីរ​ក្នុង​ការ​រក និង​ប្រឆាំង​នឹង​វីរុស​ គឺការ​ឆ្លើយ​តប​របស់​អង់ទីករ និង​កោសិកា T របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក អ្នក​ចាក់​វ៉ាក់សាំង​នេះ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ ដោយ​គ្រាន់​តែ​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង ឈឺ​សាច់ដុំ គ្រុន​រងា និង​ឡើង​សីតុណ្ហភាព​ក្នុង​ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន គេ​កំពុង​ធ្វើ​ការ​តេស្ដ​សាកល្បង​ដំណាក់​​កាល​ទី​២​នៅ​ក្នុង​ប្រទេស​អង់គ្លេស ប្រទេស​ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង។ រីឯ​ដំណាក់កាល​បន្ទាប់​​នឹង​ចាប់ផ្ដើម​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​សីហា​ខាងមុខ​នេះ។ វ៉ាក់សាំង​មួយ​ទៀត​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ចិន CanSino Biologics ក៏​បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ទី​២​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ និង​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​លើ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​​​សុខភាព​ល្អ​ចំនួន ៥០៨​នាក់​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ប៉ុណ្ណោះ។ ភាគច្រើន​អ្នក​ចូលរួម​មាន​ការ​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង និង​គ្រុន​ក្ដៅ​ដែលនេះ​​មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ។ គួរ​បញ្ជាក់​ដែរ​ថា វ៉ាក់សាំង​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​ផលិត​ដោយ​ប្រើ​វីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ