ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

អ្នកជំងឺកូវីដ ១៩ ធ្លាប់ចូលទិញទំនិញនៅផ្សារឡាក់គី ចាក់អង្រែក្រោម

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញអីវ៉ាន់ ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅផ្សារឡាក់គី ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជិតរង្វង់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​ ម៉ោង ១៦៖៥០ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ ១៩។ ចំពោះទីតាំងដែលត្រូវធ្វើតេស្ត មាននៅ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត​ និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។


វីរុសកូរ៉ូណា

ភ្នំពេញ និង ៤ខេត្តនេះ ក្រសួងតម្រូវឲ្យពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

រាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប​​ជា​ទីតាំង​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រីករាលដាល​នៃជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ហេតុនេះ​ហើយ​ទើប​ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យភូមិសាស្ត្រ​ទាំងអស់​នេះ ត្រូវ​អនុ​វត្ត​កាតព្វកិច្ច​ពាក់ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ចាប់​ពី​ថ្ងៃនេះ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជា​ថ្មី។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត អំពី​ភូមិសាស្ត្រ​ដែល​ត្រូវបាន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាតសុវត្ថិភាព។


វីរុសកូរ៉ូណា

ពិតអត់ អ្នកមានក្រុមឈាម O មិនឆ្លងកូវីដ ១៩?

មាន​ការ​លើក​ឡើង​ថា អ្នក​មាន​ក្រុម​ឈាម O មិន​ឆ្លង​កូវីដ​នោះ​ទេ លើក​លែង​ក្រុម​ឈាម​ផ្សេងៗ​ទៀត។ តើ​អ្នក​ដែល​មាន​ក្រុម​ឈាម O ពិត​ជា​មិន​ឆ្លង​កូវីដ ១៩ មែន​ឬ? អ្នក​មាន​ឈាម​ក្រុម​ O មិន​មែន​មិន​ឆ្លង​កូវីដ ១៩ នោះ​ទេ គ្រាន់​តែ​ប្រឈម​តិច​ជាង​អ្នក​មាន​ឈាម​ក្រុម A ក្រុម​B និង​ ក្រុមAB នេះបើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ជាង​៤០ និង​ថ្មី​ចុងក្រោយ​​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣មីនា ២០២១ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​​នៅ​សាកលវិទ្យាល័យ​ Harvard និង​ Emory។ ការ​សិក្សា​នោះ​ក៏​បាន​បង្ហាញ​ថា វីរុស​កូវីដ ១៩ ហាក់​ចូល​ចិត្ត​​ទៅ​តោង​កោសិកា​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើមរបស់​មនុស្ស​មាន​ឈាម​ក្រុម​ A ជាង​មនុស្ស​មាន​ឈាម​ B និងO។ ដូច​គ្នា​នេះ​ដែរ ការ​សិក្សា​មួយ​នៅ​ប្រទេស​កាណាដា បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ក្រុម​ឈាម O ឬ​ក៏​រ៉េស៊ីស (-) មាន​ហានិភ័យ​ឆ្លង​វីរុស​កូវីដ ១៩ ទាប។ ក្នុង​ចំណោម​ពលរដ្ឋ​កាណាដា ២២៥.៥៥៦ នាក់​ដែល​បាន​តេស្ត​រក​វីរុស​កូវីដ ១៩ អ្នក​មាន​ក្រុម​ឈាម O មានហានិភ័យនៃការឆ្លងកូវីដ ១២% ទាបជាង ហើយហានិភ័យនៃការឈឺធ្ងន់ ឬស្លាប់ដោយសារជំងឺនេះ […]


វីរុសកូរ៉ូណា

គ្រូពេទ្យជួរមុខនៅពេទ្យខ្មែរសូវៀត ផ្តាំកុំឲ្យចេញក្រៅចម្លងកូវីដមកចាស់ៗ ឈានដល់ស្លាប់

ខណៈ​វីរុសកូវីដ ១៩ បម្លែង​ថ្មី កំពុង​វាយ​លុក​សួត​អ្នក​ជំងឺ​កូវីដ ១៩ ធ្វើ​ឲ្យ​មាន​ការ​ស្លាប់​ជា​បន្ត​បន្ទាប់​នោះ គ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត វេជ្ជបណ្ឌិត សៀង ប៊ុនថន បានផ្ញើសារ​ដល់​បង​ប្អូនដែល​មាន​ឪពុក​ម្តាយ​ចាស់ៗ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​គួរ​តែ​ប្រុង​ប្រយ័ត្ន ហើយ​បើ​ចេញ​ក្រៅ​អាច​យក​មេរោគ​ចូល​ផ្ទះ​វិញ​ទៅ​ចម្លង​ដល់​ចាស់ ហើយ​ឈាន​ទៅ​ដល់​ការ​បាត់បង់​ជីវិត នឹង​មាន​វិប្បដិសារី​ជាក់​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា មេរោគ​បម្លែង​ខ្លួន​ថ្មី​នេះ​កំពុង​វាយ​លុក​សួត​ខ្លាំងក្លា​បំផុត ដែល​យើង​ហៅ​ថា រលាក​សួត​ស្រួច​ស្រាល់។ ជំងឺ​រលាក​សួត​ស្រួចស្រាល់​ជា​ការ​រលាក​សាច់​សួត​លឿន​បំផុត​ដែល​បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ នៃ​ការ​ប្តូរ​អុកស៊ីសែន​ក្នុង​សួត ហើយ​ឈាន​ទៅ​ដល់​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម និង​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សិរីរាង្គ​ផ្សេងៗ​ទៀត​ក្នុង​ខ្លួន​មនុស្ស។ ដូច្នេះ​ហើយ​ភាគ​ច្រើន​បាន​ជា​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ ១៩ អាច​ប្រឈម​នឹង​ការ​ស្លាប់​ ចំពោះ​ជំងឺ​មាន​អាយុ​ច្រើន ប្រពន្ធ័​ភាពស៊ាំ​ខ្សោយ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺបេះដូង ខូច​តម្រងនោម ជំងឺ​សួតរ៉ាំរ៉ៃ​ជាដើម។ លោក​វេជ្ជបណ្ឌិត​ថា ក្រុម​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច្នេះ​ មិន​អាច​ទ្រាំទ្រ​បាន​នឹង​ការ​ខ្វះ​អុកស៊ីសែន​យូរ​បាន​ទេ ហើយ​អាច​ឈាន​ដល់​ស្លាប់​តែ​ម្តង។ "មកដល់ពេលនេះ (23/3/2021) មានអ្នកជំងឺ​ស្លាប់​ដោយសារកូវីដ ៥នាក់ទៅហើយ ហើយ​អាចនៅ​មាន​បន្តទៀត។ព្រឹត្តិការណ៍​ថ្ងៃ ២០ កុម្ភៈ បិទ​បញ្ចប់​ទៅ​បាន​មិនមែន​អាស្រ័យ​ទៅ​លើ​ក្រុមគ្រូពេទ្យ​តែ​ប៉ុណ្ណោះ​ទេត្រូវ​ចូលរួម​ទាំង​កង​កម្លាំង​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន​ទាំង​អស់"។


វីរុសកូរ៉ូណា

ព្រឹកនេះមានអ្នកស្លាប់ដោយសារកូវីដ ១៩ ម្នាក់ទៀតហើយ តួលេខសរុបកើនដល់ ៥នាក់

ស្រ្តី អាយុ ៦២ឆ្នាំ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​នេះ ដោយសារ​ជំងឺ​កូវីដ១៩។ បើ​តាម​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ស្ត្រី​រូប​នោះ មាន​ឈ្មោះ អ៊ិន ម៉ានីតា ជាម្តាយ​របស់​ស្រីពីន តារា​កំប្លែង​ក្រុម​នាយក្រឹម បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៣ មីនា នេះ មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៥នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ១. បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ នៅសង្កាត់ចាក់អង្រែ ភ្នំពេញ ស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ២. ស្រ្តីជនជាតិខ្មែរ អាយុ៦២ឆ្នាំ នៅសង្កាត់ស្នោ ខណ្ឌកំបូល ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ៣. បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា […]



វីរុសកូរ៉ូណា

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

១ ខែ​ចុង​ក្រោយ​នេះ​ចាប់​ពី ២០ កុម្ភៈ ២០២១ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​វា​ជា​ប្រភេទមេរោគ​ប្រែរូប​ថ្មី (variant virus strain) ដែល​ក្នុង​រយៈពេល​តែ ២ ទៅ ៥ថ្ងៃ វា​វាយ​លុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សង​ខាង។ នេះ​ជា​លើក​ឡើង និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក​សាស្តាចារ្យ​វេជ្ជបណ្ឌិត វ៉ាន់ មិច។ លោក​វេជ្ជបណ្ឌិត​ដែល​ជា​នាយក​ផ្នែក​ជំងឺ​សួត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រូប​នេះ​បាន​បន្ត​ថា លោក​មាន​បទពិសោធន៍​ជាង ១ឆ្នាំ​ក្នុងការ​គ្រប់​គ្រង និង​ព្យាបាល​ជំងឺ​កូវីដ ១៩ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​អំឡុង​ពេល​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បម្លែង​ថ្មី រួម​ទាំង​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ទៀត​ផង​នោះ លោក​បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ជា​ខ្លាំង។ លោកថា គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​វិធានការ ៣ការពារ ៣កុំ ទេ ទើប​អាច​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ