ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

វ៉ាក់សាំង Sinovac ទើបមកដល់ស្រុកខ្មែរក្តៅៗ ចាក់បានវ័យណាខ្លះ? ចាក់ប៉ុន្មានដូស?

ព្រឹកមិញ​នេះ​វ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ចំនួន ១លាន៥សែន​ដូស​បាន​​ដល់​ហើយ។ តើ​មនុស្ស​វ័យ​ណា​ខ្លះ​អាច​វ៉ាក់សាំង​នេះ​បាន? ហើយ​ចាក់​ប៉ុន្មានដូស​ដែរ? ឆ្លើយសំណួរ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង Sinovac នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះអាង​ថា លក្ខខណ្ឌ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Sinovac មិន​ខុស​ពី​វ៉ាក់សាំង Sinopharm ប៉ុន្មាន​នោះ​ទេ ពោល​គឺ​វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​ចាប់​អាយុ ១៨ឆ្នាំ​ឡើងទៅ ឯ​ប្រសិទ្ធភាព​អាច​ពី ៧០-៨០%។ ចំពោះ​សុពលភាព​នៃ​ការ​ប្រើប្រាស់​វិញ មាន​រយៈ​ពេល ៣៦ខែ តែ​លោក​ជំទាវ​ថា ក្រុមហ៊ុន Sinovac​ ណែនាំ​ឲ្យ​ចាក់​ក្នុង​រយៈពេល ៦ខែ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំណែក​ចំណុះ​វ៉ាក់សាំង Sinovac ក្នុង១ដប មាន ០,៥មិល្លិលីត្រ ហើយ​ម្នាក់​ត្រូវ​ចាក់ ២ដូស ក្នុង​ចន្លោះ ២សប្តាហ៍។ ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​កាយ ឬ​ឡើង​កម្តៅ មិន​អាច​ចាក់​វ៉ាក់សាំង​ Sinovac បាន​ទេ។ លោក​ជំទាវ​បាន​បន្ត​ថា កម្ពុជា​បញ្ជា​ទិញ​វ៉ាក់សាំង Sinovac នេះ ក្នុង​តម្លៃ ១០ដុល្លារ/ដូស ដូច្នេះ​សរុប​ទាំងអស់ ១៥លាន​ដុល្លារ។


វីរុសកូរ៉ូណា

វ៉ាក់សាំងចិន Sinovac ១.៥លានដូស កម្ពុជាបញ្ជាទិញមកដល់ព្រឹកនេះ

វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់​ប្រទេស​ចិន ប្រមាណជា ១.៥លានដូស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ នឹង​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួង​សុខាភិបាល​នឹង​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង ស៊ីណូវ៉ាក់  នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ឯកឧត្តម រង្សី វិសុត្យ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម វាង វិនជាន ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា។


វីរុសកូរ៉ូណា

កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីវីរុសកូវីដ-១៩

មនុស្ស​ចាស់​មាន​សុខភាព​មិន​មាំ​ទាំ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាង​ក្មេង​ៗ ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក៏​ចុះ​ខ្សោយ​ពិបាក​ទប់​ទល់​នឹង​ជំងឺ ឬ​ការ​ឆ្លង​មេរោគ និង​វីរុស​ផ្សេងៗ ហើយ​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ក៏​ពិបាក យឺត និង​ស្មុគ​ស្មាញ​ទៀត។ អំឡុង​ពេល​នេះ គ្នា​យើង​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ឪពុក​ម្ដាយ​ចាស់​របស់​យើង ខ្លាច​គាត់​ឆ្លង​វីរុស​កូវីដ-១៩ នេះ ប៉ះពាល់​ដល់​សុខភាព ឬ​អាច​បាត់​បង់​ជីវិត​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែទាំ​សុខភាព​មនុស្ស​ចាស់ យើង​អាច​សាកល្បង​ការពារ​ពួក​គាត់​ពី​វីរុស​កាច​សាហាវ​កូវីដ-១៩​ បាន​ដូច​ជា៖ ១. ប្រាកដ​ថា យើង​មាន​សុខភាព​ល្អ ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​មើល​ថែ​សុខភាព​មនុស្ស​ចាស់ គឺ​ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯង​ផ្ទាល់​មិន​មាន​ផ្ទុក​វីរុស​នេះ ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ការពារ​ពី​ក្រសួង​សុខាភិបាល​ដូច​ជា៖ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ស្អាត​ជានិច្ច ចៀស​វាង​កន្លែង​មនុស្ស​ច្រើន ក្អក ឬ​កណ្ដាស់ខ្ទប់​មាត់ ច្រមុះ​ជាមួយ​កន្សែង ក្រដាស ឬកែងដៃ មិន​ត្រូវ​ប៉ះពាល់​បរិវេណ​ផ្ទៃមុខ សម្អាត សម្លាប់​មេរោគ​លើ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និង​ឧបករណ៍​ជំនួយ​ដែល​ឪពុកម្ដាយ​យើង​ប្រើ (ឧ.រទះ​រុញ ឈើ​ច្រត់...) ២. ទិញ​របស់​របរ​ដោយ​ខ្លួន​ឯង យោង​តាមអង្គការ UNICEF បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​នេះ យក​ល្អ យើង​គួរ​ចេញ​ទៅ​ទិញ​អ៊ីវ៉ាន់ បន្លែ សាច់​ទុក ឬ​របស់​របរ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដោយ​ខ្លួន​ឯង និង​កុំ​ឲ្យ​មនុស្ស​ចាស់​ចេញ​ទៅ​ខាង​ក្រៅ។ មួយ​វិញ​ទៀត អ្វី​ដែល​សំខាន់​នោះ គួរ​ពិនិត្យ​មើល​លើ​ថ្នាំ​ដែល​ពួក​គាត់​ចាំ​បាច់​ប្រើ​ប្រាស់​ជា​ប្រចាំ បើ​អាច​យើង​គួរ​ទិញ​ថ្នាំ​នោះ​ស្ដុក​ទុក​សម្រាប់​គាត់​ជា​ពិសេស។ ៣. បង្រៀនពីបច្ចេកវិទ្យា នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​ម្នាក់​ត្រូវ​ការ​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទូទៅ បើ​មិន​ចាំ​បាច់​មិន​គួរ​ចេញ​ពី​ផ្ទះ ដូច​នេះ​អាច​ត្រូវ​សង្ងំ​ក្នុង​ផ្ទះ​ច្រើន​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ធុញ​ថប់​អារម្មណ៍។ […]


វីរុសកូរ៉ូណា

រាងកាយកូនក្មេង ឆ្លើយតបនឹងការឆ្លងកូវីដ-១៩ បានល្អជាងមនុស្សចាស់?

យើង​ឃើញ​ហើយ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ករណី​នៃ​ការ​ឆ្លង​កូវីដ​មាន​ការ​កើន​ឡើង​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​យើង ក្នុង​នោះ​មាន​ទាំំង​អ្នក​ជំងឺ​ចាស់ និង​ក្មេងៗ ​រហូត​ដល់​អាយុ​២​ខែ​ក៏មាន។ ខណៈ​ពេល​ដែល​ក្មេង​ៗ​អាច​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បញ្ចេញ​អាការៈ​ឈឺ​ដូច​មនុស្ស​ធំ​ធម្មតា​ទេ។ ក្មេង​ៗ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​នេះ បញ្ចេញ​រោគ​សញ្ញា​ស្រាល ឬ​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​តែ​ម្ដង។ ហេតុ​អី​បាន​រាងកាយ​កូន​ក្មេង​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩​ខុស​ពី​មនុស្ស​ធំ? តាម​ការ​ឲ្យ​ដឹង​ពី​ Mayoclinic ថា មិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​អាច​បញ្ជាក់​ពី​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ អ្នក​ជំនាញ​មួយ​ចំនួន​អះ​អាង​ថា កូន​ក្មេង​អាច​មិន​ទទួល​ផល​ប៉ះពាល់​អាក្រក់​ដូច​មនុស្ស​ធំ​ទេ បើ​ឆ្លង​កូវីដ-១៩ ពី​ព្រោះ​មាន​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​បង្ក​ជា​ជំងឺ​ដូច​ផ្ដាសាយ​ដែរ។ ដោយ​សារ​តែ​កូន​ក្មេង​ភាគ​ច្រើន​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ អាច​ក្លាយ​ជា​រនាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​ល្អ​ជាង​មនុស្ស​ធំ។ វា​ក៏​អាច​ទៅ​រួច​ដែរ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ធ្វើ​អន្តរកម្ម​ជាមួយ​វីរុស​នេះ ខុស​គ្នា​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ពេញ​វ័យ។ មនុស្ស​ធំ​ខ្លះ ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ឆ្លើយ​តប​នឹង​វីរុស​នេះ ជាហេតុ​បណ្ដាល​មាន​ការ​ខូច​ខាត​លើស​ដើម​ដល់​សុខភាព។ ផ្ទុយទៅវិញ កុមារ​មួយ​ចំនួន​ក៏​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវិត​ពី​វីរុស​កូវីដ-១៩​ នៅ​ពេល​ឆ្លង​បាន​ដែរ។ ក្មេង​ខ្លះ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​គ្រូពេទ្យ អាច​ត្រូវ​ការ​សង្រ្គោះ​បន្ទាន់ និង​ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍ ដើម្បី​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។ លើស​ពី​នេះ ក្មេង​ដែល​ប្រឈម​គ្រោះ​ថ្នាក់​សុខភាព​ខ្លាំង​នៅ​ពេល​ដែល​ឆ្លង​ជំងឺ​នេះ​រួមមាន៖ មាន​ជំងឺធាត់ ទឹក​នោម​ផ្អែម ហឺត បេះ​ដូង អាយុ​ក្រោម​ ២​ឆ្នាំ កើត​មិន​គ្រប់​ខែ។ល ទន្ទឹម​នឹង​នេះ វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ទើរ​តែ​គ្រប់​ប្រទេស ហើយ​ភាគ​ច្រើន​អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ទាំង​នោះ​បាន​ជា​មនុស្ស​ធំ​ពេញ​វ័យ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ។ ហេតុ​នេះ​ហើយ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​កំពុង​ចាប់​ផ្ដើម​សិក្សា​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​វ៉ាក់សាំង​លើ​ក្មេង​អាយុ​ ១២​ឆ្នាំ និង​ក្មេង​អាយុ​ក្រោម​នេះ។


វីរុសកូរ៉ូណា

ក្រុមមនុស្សទាំងនេះ បើឆ្លងកូវីដ១៩ អាចមានរោគសញ្ញាធ្ងន់ធ្ងរ

រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ អាច​មាន​ស្ថាន​ភាព​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា​ទាល់តែ​សោះ និង​អ្នក​ខ្លះ​ទៀត​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ រហូត​ត្រូវ​ការ​ការ​សង្គ្រោះ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដក​ដង្ហើម​ផង​។​ អ្នក​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ឬ​មាន​ជំងឺ​ប្រ​ចាំ​កាយ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សួត ជំងឺ​បេះដូង ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ធាត់​ខ្លាំង គឺ​ជា​ក្រុម​មនុស្ស​ដែល​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​វិវត្ត​ទៅជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​។​​ ១. មនុស្ស​វ័យ​ចំណាស់​ មនុស្ស​គ្រប់​វ័យ​ មិន​ថា​កូន​ក្មេង ឬ​មនុស្ស​ចាស់​ទេ សុទ្ធ​តែ​អាច​ឆ្លង​រីរុស​កូវីដ​១៩។ ប៉ុន្តែ​ វា​ប៉ះពាល់​ខ្លាំង​លើ​មនុស្ស​វ័យ​កណ្ដាល និង​មនុស្ស​វ័យ​ចំណាស់​។ កត្តា​ប្រឈម​ការ​វិវត្ត​រោគ​សញ្ញា​ទៅ​ជា​ធ្ងន់​ធ្ងរ​ ផ្អែក​ទៅ​តាម​អាយុ​ដែរ ពិសេស​អ្នក​មាន​អាយុ​៨៥​ឆ្នាំ ឬ​លើស​ពី​នេះ។ សម្រាប់​អង្គការ​សុខភាព​ពិភព​លោក​គិត​ពី​ត្រឹម​អាយុ​លើស​​ពី​៦០​ឆ្នាំ​​។ សម្រាប់​នៅ​សហរដ្ឋអាមេរិក​វិញ ៨០ភាគរយ​នៃ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩ ជា​មនុស្ស​មាន​វ័យ​៦៥ឆ្នាំ ឬ​លើស​ពី​នេះ។​ រោគ​សញ្ញា​កូវីដ១៩ វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​បើ​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ថែមទៀត​នោះ​។ ២. អ្នក​មាន​ជំងឺ​សួត​ វីរុស​កូវីដ​១៩ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សួត ដូច​នេះ​បើ​​យើង​មាន​បញ្ហា​​សួត រោគ​សញ្ញា​នឹង​វិវត្ត​កាន់តែ​អាក្រក់​ឡើង​។​ រោគ​សញ្ញា​កាន់តែ​អាក្រក់​បើ​យើង​មាន​បញ្ហា​សួត​ទាំង​នេះ​៖ ជំងឺសួត​រ៉ាំរ៉ៃ ជំងឺ​មហារីក​សួត ​បញ្ហា​សួត​មួយ​ចំនួន​ទៀត​ក៏​អាច​បង្កើត​ឱកាស​​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ កាន់​តែ​ធ្ងន់​ធ្ងរ​ដែរ​៖ ជំងឺ​Cystic fibrosis (ជា​ជំងឺ​មួយ​ដែល​ទឹក​រំអិល​ប្រមូល​ផ្ដុំ​ច្រើន​នៅ​ក្នុង​ខ្លួន និង​ទៅ​បាំង​ផ្លូវ​ដង្ហើម ) ជំងឺ Pulmonary Fibrosis (ជំងឺ​បណ្តាលឲ្យសួត មាន​ស្នាម ​រឹង​ក្រិន) ជំងឺ​ហឺត​កម្រិតមធ្យម ឬ​ធ្ងន់ធ្ងរ ៣. ជំងឺបេះដូង ទឹកនោមផ្អែម និង​ធាត់​ខ្លាំង​ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​ឆ្លង​កូវីដ​១៩​។ ជំងឺ​ទាំង​នោះ​មាន​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជំងឺបេះដូង​ធ្ងន់ធ្ងរ […]


វីរុសកូរ៉ូណា

បុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅព្រឹកនេះ មានអាយុត្រឹម ៣៨ឆ្នាំ ជា DJ

នៅព្រឹកថ្ងៃទី ២៥ មីនា នេះ មានបុរស ២ នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩។ បុរសម្នាក់ក្នុងចំណោម ២នាក់ដែលស្លាប់នោះ មានម្នាក់អាយុ ត្រឹម ៣៨ឆ្នាំប៉ុណ្ណោះ។ បុរសរូបនោះ ឈ្មោះ ឈាន ប៊ុនធឿន ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺ និងបានរកឃើញ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ២០២១។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺ​កូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាំងធ្ងនធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់ និងលើសឈាមផងដែរ។



វីរុសកូរ៉ូណា

អាជ្ញាធរកំពង់ត្រឡាច ចាប់បញ្ជូនស្រ្តីឆ្លងកូវីដម្នាក់មកភ្នំពេញវិញ បន្ទាប់ពីស្ត្រីរូបនោះនាំសង្សារទៅស្រះត្រី

ស្ត្រី​វិជ្ជមានកូវីដ ១៩ ម្នាក់ ត្រូវ​អាជ្ញាធរ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចាប់​បញ្ជូន​មក​ភ្នំពេញ​វិញ​ទាំង​យប់។ បើ​តាម​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ស្ត្រីរូបនោះ​មា​នឈ្មោះ ហីន ថាញ់សុផា អាយុ២៨ ឆ្នាំ ធ្វើ​ដំណើរ​មក​ពី​ភូមិស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ចូល​មក​ភូមិ​កំពង់​ត្រឡាចក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់​ត្រឡាច ម៉ោង ៤រសៀលដោយ​ជិះ​ឡាន​ជាមួយ​សង្សារ​ទៅ​​​ស្រះ​ចិញ្ចឹមត្រី​របស់​បង​ស្រីខ្លួន ស្ថិត​នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ។ តាម​​ការ​​សាក​សួរ​ពី​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន ស្រ្តី​រូបនោះ​អះអាង​ថា ពេល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក ខ្លួន​មិន​ទាន់ដឹង​ថា វិជ្ជមាន​កូវីដ ១៩ នោះ​ទេ គ្រាន់​តែ​សង្ស័យ​ប៉ុណ្ណោះ ព្រោះ​មាន​ភក្តិភក្តិ​ម្នាក់​វិជ្ជមានកូវីដ ១៩។ ម៉្លោះ​ហើយ​ខ្លួន និង​សង្សារបាន​នាំគ្នា​ទៅ​ធ្វើ​តេស្ត​រក​កូវីដ ១៩ នៅ​វិទ្យាល័យ​បាក់ទូក។ ដោយ​មាន​ការ​សង្ស័យថាឆ្លងកូវីដ ១៩ ព្រម​ទាំង​បារម្ភ​ខ្លាច​ឆ្លង​ដល់​អ្នក​ផ្ទះ ស្រ្តី​ខាង​លើ​មិន​បាន​ចូល​ផ្ទះ​នោះ​ទេ នាំសង្សារ​ជិះ​ឡាន​មក​ស្រះចិញ្ចឹម​នៅ​ស្រុក​កំពង់​ត្រឡាច​តែ​ម្តង ពេល​មក​ដល់​លទ្ធផល​តេស្តក៏​ចេញ​ថា ខ្លួន​វិជ្ជមានកូវីដ ១៩ ខណៈសង្សារ​អវិជ្ជមាន។ ស្ត្រី​ខាងលើ​ត្រូវ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​ព្យាបាល​ជំងឺកូវីដ ១៩ នៅ​ភ្នំពេញ​វិញ ឯ​បុរស​ជា​សង្សារ​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ចិញ្ចឹមត្រី។


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដ ១៩ ធ្លាប់ចូលទិញទំនិញនៅផ្សារឡាក់គី ចាក់អង្រែក្រោម

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញអីវ៉ាន់ ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅផ្សារឡាក់គី ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជិតរង្វង់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​ ម៉ោង ១៦៖៥០ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ ១៩។ ចំពោះទីតាំងដែលត្រូវធ្វើតេស្ត មាននៅ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត​ និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ