ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

តេស្តលើកទី៣ តារាចម្រៀងហង្សមាស សួស វីហ្សា វិជ្ជមានកូវីដ ១៩

តារាចម្រៀងហង្សមាស អ្នកនាង សួស វីហ្សា តេស្តលើកទី៣ ទើបឃើញវិជ្ជមានកូវីដ ១៩។ ថ្លែងប្រាប់ Fresh​news តារាចម្រៀងរូបនេះបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ។ ​ជាមួយគ្នានោះដែរ លោក ហេង​ ឡុង​ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ ឲ្យដឹងថា​ តាចម្រៀងរូបនោះសង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្ត២ដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទី៣។ ដោយឡែកស្វាមីរបស់អ្នកនាង លោក​ថមមី និងក្រុម​គ្រួសារកំពុង​រង់ចាំ​លទ្ធផល​លើក​ទី៣។


វីរុសកូរ៉ូណា

ឱ វណ្ណឌីន៖ ព្រឹកនេះមានស្លាប់ទៀតហើយ មិនដឹងទៅមុខមានស្លាប់ប៉ុន្មានទៀតទេ

រូបភាព៖ Freshnews ព្រឹក​នេះ​មាន​ស្លាប់​ទៀត​ហើយ មិន​ដឹង​ថា​ត​ទៅ​មុខ​ទៀត​មាន​ស្លាប់​ប៉ុន្មាន​នាក់​ទៀត​ទេ? នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក្នុងបទសម្ភាសជាមួយ BTV។ លោក​ជំទាវ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្គ្រោះ តែ​មិន​ដឹង​ថា អាច​ឆ្លង​កាត់​នូវ​ដំណាក់កាល​វាយ​លុក​ដ៏​ខ្លាំងក្លា​របស់វីរុសកូវីដ ១៩ បាន ឬ​អត់​នោះ​ទេ។ ដើម្បី​ឆ្លង​ផុត​ដំណាក់​ធ្ងន់ធ្ងរ​នៃ​ការ​វាយ​លុក​របស់​វីរុសកូវីដ ១៩ លោក​ជំទាវ​ស្នើ ២ ចំណុច។ ទី១ ចំពោះ​អ្នក​ដែល​ឆ្លង​កូវីដ ១៩ ត្រូវ​អត់​ធ្មត់ ហើយ​ព្យាយាម​ធ្វើ​តាម​វិធានការ​សុខាភិបាល ធ្វើ​យ៉ាងណា​ឲ្យ​សរីរាង្គ​យើង​អាច​ឈ្នះ​កូវីដ ១៩ ទី២ អ្នក​ដែល​មិន​ទាន់​ឆ្លង សុំ​ធ្វើ​ឲ្យ​យ៉ាង​ណា​កុំ​ឲ្យ​ឆ្លង ដោយ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​​ជំទាវ​​ថ្លែងទាំង​អួលដើម​កថា ករណី​​នៃ​​ការ​​ស្លាប់​​ដោយសារ​​ជំងឺ​​កូវីដ ១៩ មាន​​ជា​​បន្ត​​បន្ទាប់ ហើយ​​វីរុសកូវីដ ១៩ នៅ​​ពេល​​​នេះ​​​ជា​​វីរុស​បម្លែងថ្មី មាន​​​លទ្ធភាព​​វាយ​​លុក​ខ្លាំង​​ក្លា ដែល​​ធ្វើ​​​ឲ្យ​ក្រុម​​គ្រូពេទ្យ​​មិន​​អាច​​ជួយ​​សង្គ្រោះ​​បាន។ “ខ្ញុំ​​មានអារម្មណ៍​ក្តុកក្តួល​មែន​ទែន នៅ​ពេលឃើញ​បងប្អូនប្រជាពលរដ្ឋ​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​ការស្លាប់នេះ​ប្រសិន​បើ​យើង​អាចការពារ យើង​ត្រូវតែ​ពួតដៃ​គ្នា ដើម្បី​ធ្វើម៉េច​ឲ្យ​វិធានការ​សុខាភិបាល​មាន​ចំណាត់ការ​ត្រឹមត្រូវ"។


វីរុសកូរ៉ូណា

ដឹងអត្តសញ្ញាណបុរសនៅកាកាប ឆ្លងកូវីដ ១៩ ស្លាប់ ក្រោយចូលពេទ្យបាន ១ថ្ងៃ

បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ ឆ្លងកូវីដ ១៩ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្លាប់បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបាន ១ថ្ងៃប៉ុណ្ណោះ។ បើលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់កម្ពុជាថ្មី បុរសខាងលើឈ្មោះ ស្តើង ជា អាយុ ៧៥ឆ្នាំ មានអាការៈ ហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ គួបផ្សំនឹងជំងឺប្រចាំកាយលើសឈាម។ បុរសរូបនេះ ទើបតែតេស្តឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២១ ខែមីនានេះ ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង។ ដោយសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំងគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បុរសរូបនោះបានស្លាប់នៅព្រឹកថ្ងៃទី ២២ មីនា។ បើតាមគណនីហ្វេសប៊ុក Vannak Ebiza បុរសអ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់នេះ មានតួនាទីជាសាស្រ្តាចារ្យវេជ្ជបណ្ឌិត លោកធ្លាប់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានការិយាល័យបច្ចេកទេស។ មុខងារចុងក្រោយជាទីប្រឹក្សាវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងជាប្រធានអាសន:រោគកុមារនៅសាកលវិទ្យាល័យអន្តរជាតិ។ គណនីខាងលើនេះក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត  ស្តើង ជា ដែលបានចំណោយពេលវេលាជួយបង្រៀនណែនាំមេរៀននិងបទពិសោធន៍ល្អៗ។ គិតត្រឹមព្រឹកថ្ងៃទី ២២ […]


វីរុសកូរ៉ូណា

ឆ្លងច្រើនទៀតហើយ ថ្ងៃនេះរកឃើញវិជ្ជមានកូវីដ ១៩ ជាង៧០នាក់

រូបភាព៖ ជា ពិសី នៅ​ថ្ងៃទី ២១ មីនា មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ដល់​ទៅ ៧៣នាក់ និង​មាន​អ្នក​ជា​សះ​ស្បើយ ១៧នាក់។ ក្នុងសេចក្តីប្រកាសរបស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ ១៩ ទាំង ៧៣នាក់ មាន ៧១នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង ២នាក់​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៧៥៣នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១២៣៣នាក់ – ព្យាបាល​ជា​សះស្បើយ ៩៦៧នាក់ – កំពុង​សម្រាក​ព្យាបាល ៧៨១នាក់ – ស្លាប់ ៣នាក់។


វីរុសកូរ៉ូណា

បុរសនៅបឹងសាឡាង ស្លាប់ដោយសារជំងឺកូវីដ ១៩ ជាមន្ត្រីនគរបាល

បុរស​អាយុ ៤៦ឆ្នាំ ដែល​រស់នៅ​សង្កាត់​បឹង​សាឡាង ស្លាប់​ដោយ​ជំងឺកូវីដ-១៩ មាន​តួនាទី​ជាអនុសេនីយត្រី ឈ្មោះ គឹម ឃីស៊ុន។ នៅ​លើ​ផេក​របស់​សាលា​ខណ្ឌ​ទួលគោក នា​យប់​នេះ បាន​បង្ហោះ​សកម្មភាព​របស់អភិបាល​ខណ្ឌ​ ដឹកនាំ​ក្រុម​ការងារ ចុះ​សួរ​សុខទុក្ខ និង​យក​អំណោយ​ទៅ​ជូន​គ្រួសារ​សព​លោក អ.ត្រី គឹម ឃីស៊ុន ស្ថិត​នៅ​ផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។ គួរ​បញ្ជាក់​ថា នេះ​​គឺ​​ជា​​ករណី​​ស្លាប់​​ទី៣ ដោយសារ​​ជំងឺ​​កូវីដ១៩ នៅ​​កម្ពុជា គិត​​ចាប់​​តាំង​​ពី​​​ផ្ទុះ​​នូវ​​ជំងឺ​កូវីដ ១៩ នេះ​​មក។ ករណីស្លាប់​ទី១ ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ ៥០ឆ្នាំ ​​នៅ​​សង្កាត់​​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​​ភ្នំពេញ និង​ករណីទី២ ជាស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៦២ឆ្នាំ រស់​នៅ​សង្កាត់ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដ ១៩ ស្លាប់ម្នាក់ទៀតហើយ នៅ​សង្កាត់​បឹង​សាឡាង

​អ្នក​​ជំងឺ​​កូវីដ​១៩ ​ម្នាក់​​ទៀត​​ហើយ​​បាន​​ស្លាប់​​បាត់​បង់​​ជីវិត​​នៅ​ថ្ងៃនេះ។ បើ​តាម​លោក​ជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ប្រាប់​ទៅ​កម្ពុជាថ្មី​នៅ​មុន​នេះ​បន្តិច អ្នក​ជំងឺ​រូប​នោះ​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ៤៦ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ មិនមាន​ជំងឺ​គួបផ្សំ​នោះ​ទេ។ បុរស​ខាងលើ ត្រូវ​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩ កាលពីថ្ងៃ១០ ខែមីនា ២០២១ ហើយ​នេះ​ជា​ករណីទី៣ នៃ​ការ​ស្លាប់ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។


វីរុសកូរ៉ូណា

ក្រសួងប្រកាសឲ្យក្រុមមនុស្សប្រឈមនៅភ្នំពេញ និងកណ្តាល ទៅធ្វើតេស្តកូវីដ ១៩

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូវីដ ១៩ ទៅ​ធ្វើ​តេស្ត​កូវីដ ១៩ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន បើ​មាន​រោគសញ្ញា ក្តៅខ្លួន កណ្តាស់ ឈឺក ហៀរសម្បោរ ហត់ ឬ​ពិបាក​ដង្ហើម។ ក្រុម​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូវីដ ១៩ នោះ​រួម​មាន បុគ្គលិក​សុខាភិបាល គ្រូបង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ នគរបាល​យុត្តិធម៌ បុគ្គលិក​អនាម័យ និង​អ្នក​បើក​តាក់ស៊ី។ ចំពោះ​ទីតាំង​ដែល​ត្រូវ​ទៅ​ធ្វើ​តេស្ត​មាន​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។


វីរុសកូរ៉ូណា

កងទ័ពខ្មែរយើង ៥នាក់ ឆ្លងជំងឺកូវីដ ១៩ ទោះបីបានចាក់វ៉ាក់សាំងការពាររួចក្តី

រូបភាព៖ BTV រហូតមកដល់​ថ្ងៃនេះ​ យោធិន​ចំនួន​៥នាក់​ហើយ​ បាន​ឆ្លងជំងឺ​កូ​វីដ ​១៩ ​បើទោះបី​ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់​ទាំង២លើក​ហើយ​ក្តី។ ថ្លែងប្រាប់ទៅកាន់ BTV កាលពីព្រឹកមិញនេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថា ទោះបីជាឆ្លងកូវីដ ១៩ ក្តី ប៉ុន្តអាការៈរបស់យោធិនទាំងនោះពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ។ ដើម្បីបង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ជួរកងទ័ព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ កង​ទ័ព​ជំនាញ ​និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​ត្រូវ ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​៣​ការពារ ​៣​កុំ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ បើទោះបីបាន​ចាក់​​វ៉ាក់សាំង​ការពារ​កូ​វីដ​នេះ ​រួចរាល់​ហើយ​នោះ។ តាម​ការលើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នា​ពេល​កន្លង​មក ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ឧបករណ៍​មួយ​បន្ថែម​ទៅ​លើ​វិធានការ ៣ការពារ ៣កុំ និង​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក។ លោក​ជំទាវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បន្ត​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិនមែន​ជា​មធ្យោបាយ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នោះ​ទេ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តែ​ការពារ​ខ្លួន​គ្រប់​ពេល។ “វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​បន្ថែម ហើយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​ជិះ​សេះ​លែង​ដៃ​ដែរ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ខ្ញុំ​និយាយ​ប៉ុន្មាន​លើក​ហើយ​ត្រង់​ចំណុច​នេះ ពីព្រោះ​លទ្ធភាព​នៃ​ការ​ចម្លង​នៅ​តែ​មាន […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ