ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ប្រទេសនៅអឺរ៉ុបខ្លះប្រកាសចាក់វ៉ាក់សាំងAstraZeneca ឡើងវិញ​

ក្រោយ​ពី​មាន​របាយការណ៍​ថា​អ្នក​បាន​ទទួល​វ៉ាក់សាំង​ប្រភេទ AstraZenecaជួប​បញ្ហា​ដុំ​កំណក​ឈាម និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​នៅ​អឺរ៉ុប​ស្លាប់​យ៉ាង​តិច​ប្រាំ​បួន​នាក់ កាលពី​ថ្ងៃទី​១៧ និង​នៅ​ថ្ងៃទី​១៨ ខែមីនា នេះ​ទាំង​អង្គការ​សុខភាព​ពិភព​លោក និង​និយ័តករ​ឱសថ​អឺរ៉ុប​អះអាង​ថា​វ៉ាក់សាំង​ AstraZenecaមាន​ប្រសិទ្ធភាព​ប្រើ​ប្រាស់ និង​មាន​ផល​ល្អ​ជាង​ផល​រំខាន។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន អង្គការ​សុខភាព​ពិ​ភព​លោក​បញ្ជាក់​ថា បញ្ហា​ដុំ​កំណក​ឈាម​នៅ​សរសៃ​វ៉ែន គឺ​ជា​មូល​ហេតុ​ទូទៅ​ធំ​ទី​បី​នៅ​លើ​ពិភព​លោក ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​។ ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ដែល អង្គការ​អន្តរជាតិ​មួយ​នេះ ថា​មន្ត្រី​ជំនាញ​របស់​ខ្លួន​នឹង​បន្ត​សិក្សា​ថែម​ទៀត​លើ​ទំនាក់​ទំនង​រវាង​វ៉ាក់សាំង​AstraZeneca និង​បញ្ហា​មាន​ដុំ​កំណក​ឈាម​នេះ​។ យ៉ាងណា អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះខ្លួន​​យល់​ឃើញ​ថា​អត្ថប្រ​យោជន៍​បាន​ពី​វ៉ាក់សាំង​ AstraZeneca ​ខ្ពស់​ជាង​ផល​រំខាន និង​ណែ​នាំ​ឲ្យ​ប្រទេស​នានា​បន្ត​ចាក់​វ៉ាក់​សាំង​ប្រភេទ​នេះ​។ ដូច​គ្នា​ដែរ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា និយ័តករ​ឱសថ​របស់​អឺរ៉ុប​​បាន​​បញ្ជាក់​ថា​វ៉ាក់សាំង AstraZeneca មាន​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​។ ការ​បញ្ជាក់​នេះ​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​នឹង​បន្ត​ការ​ចាក់​វ៉ាក់សាំង​នេះ​ដល់​ពល​រដ្ឋ​ខ្លួន​ឡើង​វិញ​។ ភ្លាម​ៗ​​ក្រោយ​ពី​មាន​ការ​បញ្ជាក់​បែប​នេះ ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេស្ប៉ាញ ថា​ខ្លួន​នឹង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង AstraZeneca នៅ​សប្ដាហ៍​ក្រោយ​ឡើង​វិញ។ ដោយ​ឡែក​ប្រទេស​ស៊ុយអែត និង​ន័រវែស បញ្ជាក់​ថា​ខ្លួន​នឹង​នៅ​បន្ត​រង់ចាំ​ការ​វាយ​តម្លៃ​បែប​វិទ្យាសាស្រ្ត​ពី​អ្នក​ជំនាញ​របស់​ខ្លួន​សិន​។​​ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក​វ៉ាក់​សាំង​នេះ​អាច​ចាក់​បាន​លើ​មនុស្ស​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង និង​ក៏​អាច​ចាក់​បាន​ដែរ​លើ​មនុស្ស​វ័យ​៦៥​ឆ្នាំ​ឡើង​។ ដូច​គ្នា​ដែរ ការ​សិក្សា​កន្លង​មក​រក​ឃើញ​ថា វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​កូវីដ១៩ បាន​៧៦​ភាគ​រយ សម្រាប់​ការ​ចាក់​ដូសទី​១ និង​ក្រោយ​ពី​បាន​ចាក់​ដូស​ទី២ ប្រសិទ្ធភាព​ប្រឆាំង​កូវីដ១៩ ឡើង​ដល់​៨២​ភាគ​រយ​។


វីរុសកូរ៉ូណា

CDC​ អាមរិកប្រាប់អ្វីអាចធ្វើបាន និង​ត្រូវបន្តធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩​

គិត​មក​ដល់​ពេល​នេះ​នៅ​តាម​ប្រទេស​នានា​លើ​ពិភព​លោក​​​កំពុង​ចាក់​វ៉ាក់សាំង​​បង្ការ​កូវីដ១៩ ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​ការ​បាន​ទទួល​វ៉ាក់សាំង​នេះ ក៏​មាន​ការ​ចោទ​ជា​សំណួរ​ដែរ​ថា តើ​ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​អាច​ជួប​ជុំ​គ្នា ដើរ​កម្សាន្ត ឬ​មិន​ចាំ​បាច់​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​បាន​ឬ​យ៉ាងណា? មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន​ពន្យល់​ពី​អ្វី​អាច​ធ្វើ​បាន និង​ទាន់​អាច​​​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ខាង​ក្រោម​។ ១. រឿង​អាច​ធ្វើ​បាន​ ក្រោយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ បាន​ពេញ​លេញ​ហើយ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​បញ្ជាក់​ថា អ្នក​ចាក់​វ៉ាក់​សាំង​អាច​ធ្វើ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​តូច​ជាមួយ​អ្នក​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​ដូច​គ្នា​។ ការ​ជួប​ជុំ​នេះ ប្រ​ភព​ខាង​លើ​ថា​អាច​​មិន​បាច់​ពាក់​ម៉ាស ឬ​រក្សា​គម្លាត​សង្គម​ក៏​បាន​។ ដូច​គ្នា​ដែរ គោល​ការ​ណែ​នាំ​ថ្មី​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​​ ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើយ អាច​ទៅ​លេង​ផ្ទះ​នរណា​ម្នាក់​ ដែល​មាន​ហានិភ័យ​ឆ្លង​​កូវីដ១៩ ទាប ដោយ​មិន​ពាក់​ម៉ាស​ ឬ​រក្សា​គម្លាត​សង្គម​​ក៏​បាន​។ ២. រឿង​ត្រូវ​បន្ត​ធ្វើ​ ថ្វី​បើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើយ​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​បញ្ជាក់ នៅ​តែ​មាន​លទ្ធភាព​តិច​តួច​អាច​ចម្លង​វីរុស​កូវី​ដ​១៩ ទៅ​អ្នក​ដទៃ​បាន​ដែរ​។ ដូច​នេះ ប្រ​ភព​ដដែល​បញ្ជាក់​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​អាច​ដើរ​ហើរ​សេរី​បាន​ទេ បើ​ខ្លួន​មាន​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ១៩។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ថា បើ​មាន​ចេញ​រោគ​សញ្ញា​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​១៩ និង​ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​​ដោយ​ឡែក​រង់ចាំ​លទ្ធ​ផល​ថា​គ្មាន​ផ្ទុក​វីរុស​នេះ​។ មួយ​វិញ​ទៀត ថ្វី​បើ​បាន​ចាក់​វ៉ាក់សាំង​ហើយ​មែន តែ​មិន​អាច​​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​​កន្លែង​មាន​មនុស្ស​ច្រើន​ដោយ​មិន​ពាក់​ម៉ាស់ និង​​មិន​រក្សា​គម្លាត​សង្គម​នោះ​ទេ​។ ដូច​គ្នា​ដែរ​ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ ថា​ត្រូវ​រក្សា​ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ដូច​មុន​ពេល​ចាក់​វ៉ាក់សាំង​ដែល​។ ចំពោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​វិញ​ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ថា​មិន​គួរ​ធ្វើ​នៅ​ពេល​នេះ​ទេ ទោះ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ហើយ​ក៏​ដោយ។ ស្ថាប័ន​នេះ​បញ្ជាក់​ថា​ការ​ធ្វើ​ដំណើរ​ដូច​ជា​តាម​យន្ត​ហោះ​ ឬ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ជា​ដើម​ អាច​មាន​មនុស្ស​ច្រើន​មកពី​កន្លែង​ផ្សេងៗ​គ្នា […]



វីរុសកូរ៉ូណា

ក្រសួងចេញលិខិតស្តីបន្ទោសគ្រូបង្រៀនម្នាក់ ចូលរួមកម្មវិធីមានមនុស្សច្រើន និងមានអ្នកឆ្លងកូវីដ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ចេញ​លិខិត​ស្តី​បន្ទោស​ដល់​គ្រូប​ង្រៀន​ម្នាក់ នៅ​ខេត្ត​តាកែវ ដែល​បាន​ប្រពឹត្ត​កំហុស​ឆ្គង ដោយ​បាន​ចូលរួម​កម្មវិធី​មាន​មនុស្ស​ច្រើន ដែល​ក្នុង​នោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ម្នាក់​ចូលរួម​ដែរ។ ក្នុង​លិខិត​របស់​ក្រសួង​អប់រំ យុវជន និងកីឡា បាន​បញ្ជាក់ថា គ្រូបង្រៀន​ខាង​លើ បង្រៀន​មុខវិជ្ជា គីមីវិទ្យា នៅ​វិទ្យាល័យ​អង្គតាសោម ខេត្តតាកែវ។ បន្ទាប់​ពី​បាន​ចូលរួម​កម្មវិធី​ខាងលើ គ្រូ​បង្រៀន​រូប​នោះ​បាន​មក​បង្រៀន (ជួប​ផ្ទាល់​ជាមួយ) សិស្ស​នៅ​ក្នុង​ថ្នាក់។ ក្រសួង​បញ្ជាក់​ថា ទង្វើ​របស់​លោកគ្រូ​រូបនេះ​ខុស​ឆ្គង ក្នុង​ការ​អនុវត្ត​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។


វីរុសកូរ៉ូណា

ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងកូវីដរួច មិនត្រូវជិះសេះលែងដៃទេ លទ្ធភាពឆ្លងនៅតែមាន

ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ឧបករណ៍​មួយ​បន្ថែម​ទៅ​លើ​វិធានការ ៣ការពារ ៣កុំ និង​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ លោក​ជំទាវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បន្ត​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិនមែន​ជា​មធ្យោបាយ​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នោះ​ទេ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តែ​ការពារ​ខ្លួន​គ្រប់​ពេល។ "វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​បន្ថែម ហើយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​ជិះ​សេះ​លែង​ដៃ​ដែរ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ខ្ញុំ​និយាយ​ប៉ុន្មាន​លើក​ហើយ​ត្រង់​ចំណុច​នេះ ពីព្រោះ​លទ្ធភាព​នៃ​ការ​ចម្លង​នៅ​តែ​មាន គ្រាន់​តែ​ថា នៅ​ពេល​ចាក់​វ៉ាក់សាំង​រួច សរីរាង្គ​របស់​មនុស្ស​យើង​មាន​កង​ការពារ​សម្រាប់​វាយ​បក​ជាមួយ​នឹង​វីរុស​កូវីដ ១៩ ហើយ​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ទ្រុឌទ្រោម​រហូត​ដល់​បាត់​បង់​ជីវិត"។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​កាត់​បន្ថយ​បាន​ជា​អតិបរិមា​នូវ​អត្រា​ចូល​សម្រាក​ពេទ្យ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ច្រើន។


វីរុសកូរ៉ូណា

ដំណឹងល្អ! ថ្ងៃនេះចំនួនអ្នកជាពីជំងឺកូវីដ ១៩ ច្រើនជាងអ្នកឆ្លង

ករណី​វិជ្ជមាន​កូវីដ ១៩ នៅថ្ងៃទី១៧ មីនា មាន​ចំនួន ៣៦នាក់ ខណៈ​អ្នក​ជា​សះស្បើយ​មាន​ដល់​ទៅ ៥៨​នាក់។ ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​កូវីដ ១៩ ទាំង ៣៦នាក់​នោះ មាន​ម្នាក់​ជា​អ្នក​ធ្វើ​ដំណើរ​មក​កម្ពុជា ចំណែក ៣៥នាក់​ទៀត​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៥៤១នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១០២៥នាក់ – ព្យាបាល​ជា​សះស្បើយ ៨៩៨នាក់ – កំពុង​សម្រាក​ព្យាបាល ៦៤០នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

អ្នកឆ្លងកូវីដ ១៩ ថ្មី ៧៥ ករណី មានចិនតែប៉ុន្មាននាក់ទេ ក្រៅពីនោះខ្មែរយើងទាំងអស់

ក្រ​សួងសុខាភិបាល​ប្រកាសថា​មានករណីវិជ្ជមានកូវីដ១៩ ចំនួន ៧៥ នាក់ និងជាសះស្បើយ ចំនួន២២នាក់។ អ្នកឆ្លងកូវីដ ១៩ ទាំង៧៥​នាក់នោះ ជា​អ្នកពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈទាំងអស់ ហើយភាគច្រើនលើសលុបជាជនជាតិខ្មែរយើង និងជនជាតិចិន ៦នាក់។ ករណីវិជ្ជមានទាំង ៧៥ ករណីនោះ មាននៅភ្នំពេញ ៥០នាក់ កណ្តាល ២២នាក់ ព្រៃវែង ២នាក់ និងតាកែវ ១នាក់។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៥០៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៩៩០នាក់ – ព្យាបាល​ជា​សះស្បើយ ៨៤០នាក់ – កំពុង​សម្រាក​ព្យាបាល ៦៦២នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

៣ នាក់នៅឃ្លាំងលក់ឡានទួលសង្កែឆ្លងកូវីដ ១៩ ក្នុងនោះមានក្មេង ២នាក់

រូបភាព៖ ជា ពិសី នៅ​វេលាម៉ោង១០ និង៤០នាទី ព្រឹក​ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០២១ នៅ​ឃ្លាំង​លក់​រថយន្ត RVLG ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ ២២៣J ផ្លូវលេខ​៥៩៨ ក្រុមទី៦ ភូមិ​គង្គាផុស សង្កាត់​ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ករណី​វិជ្ជមានកូវីដ ១៩ ចំនួន ៣នាក់។ បើ​តាម​អភិបាល​ខណ្ឌឫស្សីកែវ ករណី​វិជ្ជមាន​ទាំង ៣ខាងលើ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​អ្នកជំងឺ ឈ្មោះ ចាន់ មករា។ អ្នកឆ្លងជំងឺកូវីដ ១៩ ទាំង៣នាក់នោះរួម​មាន បុរស អាយុ ៤៣ឆ្នាំ កុមារី អាយុ ១៦ឆ្នាំ និង​កុមារា អាយុ១២ឆ្នាំ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke។


វីរុសកូរ៉ូណា

គ្រាន់តែស្រុកកោះធំ ខេត្តកណ្តាលមួយ មានអ្នកឆ្លងកូវីដ ១៩ ជាង ៦០នាក់

រូបភាព៖ រដ្ឋបាលស្រុកកោះធំ មាន​ករណី​វិជ្ជមាន​កូវីដ ១០៩ ចំនួន ១០៥នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុមុភៈទាំង​អស់។ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ ករណី​វិជ្ជមាន​កូវីដ ១៩ នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​មាន​ជាង ៦០នាក់ ពោល​គឺ​ជាង​ច្រើន ឃុំ ស្រុក​ដទៃ​ទៀត។ ក្រៅ​ពី​ករណី​វិជ្ជមាន ១០៥នាក់​ខាង​លើ ក៏​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ៨៨​នាក់​ដែរ។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៤៣០នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៩១៥នាក់ – ព្យាបាល​ជា​សះស្បើយ ៨១៨នាក់ – កំពុង​សម្រាក​ព្យាបាល ៩០៦នាក់ – ស្លាប់ ១នាក់។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ