ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

គ្រាន់តែស្រុកកោះធំ ខេត្តកណ្តាលមួយ មានអ្នកឆ្លងកូវីដ ១៩ ជាង ៦០នាក់

រូបភាព៖ រដ្ឋបាលស្រុកកោះធំ មាន​ករណី​វិជ្ជមាន​កូវីដ ១០៩ ចំនួន ១០៥នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុមុភៈទាំង​អស់។ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ ករណី​វិជ្ជមាន​កូវីដ ១៩ នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​មាន​ជាង ៦០នាក់ ពោល​គឺ​ជាង​ច្រើន ឃុំ ស្រុក​ដទៃ​ទៀត។ ក្រៅ​ពី​ករណី​វិជ្ជមាន ១០៥នាក់​ខាង​លើ ក៏​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ៨៨​នាក់​ដែរ។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៤៣០នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៩១៥នាក់ – ព្យាបាល​ជា​សះស្បើយ ៨១៨នាក់ – កំពុង​សម្រាក​ព្យាបាល ៩០៦នាក់ – ស្លាប់ ១នាក់។



វីរុសកូរ៉ូណា

នាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យផ្អាកពិធីរៀបការ និងជួបជុំទូទាំងប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ជាបណ្តោះអាសន្ន តាមរយៈសារជាសំឡេងនៅរសៀលនេះ។ កាលពីពេលកន្លងទៅនាយករដ្ឋមន្ត្រីបានផ្តល់អំណាចដល់អភិបាលខេត្តក្នុងការបិទ ឬបើកពិធី ឬក៏ជួបជុំអ្វីមួយក្នុងដែនដីរបស់ខ្លួន ក្នុងនោះក៏រាជធានី ខេត្តមួយចំនួនក៏បានចាត់វិធានការផ្អាកការជួបជុំ ការរៀបចំមង្គល ខណៈខេត្តខ្លះក៏មិនទាន់បានចាត់ចែង។ ប៉ុន្តែករណីថ្មីៗមានអ្នកកូវីដ ១៩ ទៅចូលរួមពិធីការនៅខេត្តតាកែវ ដែលកណីនេះតម្រូវបិទសាលាអស់ជាច្រើនក្នុងខេត្តនេះ ដែលនាំទៅដល់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យពលរដ្ឋ​យោគយល់​ ពីព្រោះគ្រាន់តែក្នុងករណី​នៅខេត្ត​តាកែវ​មួយ​ធ្វេីអោយមានហានិភយ​ច្រើន​ណាស់​ទៅហេីយ​ ដូច្នេះ​សូមអោយ​អភិបាល​ខេត្ត​ទាំង​អស់​ ពិចារណាចេញ​បទបញ្ជា​ផ្អាកអាពាហ៍ពិពាហ៍​ និង​ពិធី​ជួបជុំ​នានា​នៅក្នុងខេត្តរបស់ខ្លួន​ជាបណ្តោះអាសន្ន។


វីរុសកូរ៉ូណា

កូនស្រីពិធីការិនី កែវ ចាន់និមល ជាសះស្បើយពីកូវីដ ១៩ ហើយ

កូនស្រីពិធីការិនី កែវ ចាន់ និមល ជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ នេះតាមការបង្ហោះឲ្យដឹងលើបណ្តាញសង្គមរបស់ពិធីការិនីដ៏ល្បីល្បាញរូបនេះ។ គួរបញ្ជាក់ថា ពិធីការិនី កែវ ចាន់និមល រួមទាំងស្វាមី និងកូនស្រី បានរកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី៨ ​មីនាកន្លងទៅ ក្រោយពេលអ្នកនាងបានទៅថតស្ពត់អប់រំជាមួយអ្នកដឹកនាំម្នាក់​ដែល​មាន​វិជ្ជមានកូវីដ ១៩។ ក្រោយ​ទទួល​កា​រព្យាបាល​បាន​ប្រមាណ ១សប្តាហ៍ កូនស្រី​ពិធីការិនី​រូប​នេះ​បាន​ជា​សះស្បើយពីជំងឺកូវីដ ១៩ ហើយ ដោយ​ឡែក​អ្នកនាង ស្វាមី នៅ​វិជ្ជមាន​កូវីដ ១៩ នៅ​ឡើយ​ទេ។


វីរុសកូរ៉ូណា

កុំមើលស្រាល! វីវុសកូវីដ ១៩ បំប្លែងថ្មី អាចចម្លងមនុស្សដល់ទៅ ៧នាក់ ក្នុងពេលតែមួយ

វីរុស​កូវីដ ១៩ ដែល​បម្លែង​ថ្មី អាច​ចម្លង​មនុស្ស​ដល់​ទៅ ៦-៧នាក់ ក្នុង​ពេល​តែ​មួយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “ច្បាប់​ស្ដី​ពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ នៅ​ទីស្ដី​ការ​ក្រសួង​សុខាភិបាល ព្រឹក​នេះ។ "ជា​មធ្យម​ការ​ចម្លង​ដែល​គេ​រក​ឃើញ​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែ​មួយ បើ​យើង​ប្រៀប​ធៀប​ក្នុង​ការ​ចម្លង​ពី​ពេល​មុន វីរុស​ពី​មុន ​ដែល​មិន​មែន​ជា​វីរុស​បម្លែង​ថ្មី​នេះ មាន​ប្រហែល​ជា ៣នាក់ ៤នាក់​ប៉ុណ្ណឹង​ឯង អ៊ីចឹង​លឿន​ណាស់​សឹង​តែ​២ដង"។ លោក​ជំទាវ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រៀប​រាប់។ លោក​ជំទាវ​បន្ត​ថា វីរុស​កូវីដ ១៩ ដែល​បម្លែង​ថ្មី​មាន​លទ្ធភាព​ចម្លង​លឿន ហើយ​អាច​វាយ​លុក​លឿន​ធ្វើ​ឲ្យ​ស្លាប់ ដែល​ធ្វើ​ឲ្យបរុស​​ម្នាក់​​ស្លាប់​កាល​ពី​សប្តាហ៍​មុន។ បច្ចុប្បន្ន​វីរុស​បម្លែង​ថ្មី​កំពុង​ចរាចរណ៍​យ៉ាង​សកម្ម នៅ​ភ្នំពេញ កំពង់សោម ព្រៃវែង កណ្តាល ដូច្នេះ​បើ​មិន​ចាំបាច់​ត្រូវ​នៅ​ផ្ទះ កុំ​ជួបជុំទី១ ត្រូវ​អនុវត្ត ៣​វិធានការ​ការពារ និង ៣កុំ និង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ត្រូវ​មាន​ភាព​ស្មោះ​ត្រង់។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល


វីរុសកូរ៉ូណា

យប់មិញផ្អើលអ្នកឆ្លងកូវីដ ទៅការនៅកំពត ព្រឹកនេះរដ្ឋបាលខេត្តប្រកាសផ្អាកពិធីរៀបការ ជប់លៀង

រដ្ឋបាល​ខេត្ត​កំពត​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន ការ​រៀបចំ​ពិធី​មង្គលការ ជប់លៀង និង​ការ​ជួបជុំ​តាម​បែប​សាសនា ក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ចាប់​ពី​ថ្ងៃទី១៥ ខែមីនា តទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាលដា​លជំងឺកូវីដ-១៩ ។ គួរ​បញ្ជាក់ថា កាល​ពី​យប់​មិញ​នេះ បុរសអាយុ ២៣ឆ្នាំ ជា​អ្នករស់​នៅ​សង្កាត់​បឹងកេងកង៣ ខណ្ឌបឹងកេងកង មាន​វិជ្ជមានជំងឺកូវីដ១៩ បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មួយ​នៅ​ស្រុក​ឈូក ខេត្ត​កំពត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


វីរុសកូរ៉ូណា

កូវីដ ១៩៖ ឆ្លងថ្មី ២០នាក់ ជាសះស្បើយ ៨៣នាក់

មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី ចំនួន ២០នាក់ ឯ​អ្នក​ជា​សះ​ស្បើយ​ពី​កូវីដ ១៩ មាន​ដល់ ៨៣នាក់។ បើ​តាម​​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​កូវីដ ១៩ ទាំង ២០នាក់នោះ មាន ១៩នាក់​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​ចូល​មក​កម្ពុជា។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៣២៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៨១០​នាក់ – ព្យាបាល​ជា​សះស្បើយ ៧៣០នាក់ – កំពុង​សម្រាក​ព្យាបាល ៥៩២នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

រកឃើញអ្នកឆ្លងកូវីដ ១៩ បីនាក់ ជិតផ្សារសាំហាន់ ជាអ្នកពាក់ព័ន្ធសមាជិកក្រុមរាំសុគន្ធនិសា

រូបភាព៖ ជា ពិសី មាន​ករណី​វិជ្ជមាន​កូវីដ១៩ ចំនួន ៣នាក់ នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ នៅ​លើ​បណ្តាញ​សង្គម​របស់​អភិបាល​ខណ្ឌឫស្សី ឯកឧត្តម ជា ពិសី បាន​បញ្ជាក់​ថា អ្នក​មាន​វិជ្ជមានកូវីដ១៩ ទាំង ៣នាក់​នោះ ជា​អ្នក​ផ្ទះ​រស់​នៅ​ជាមួយ​បុរស អាយុ២២ឆ្នាំ ជា​សមាជិក​ក្រុម​រាំ​របស់​តារា​ចម្រៀង សុគន្ធនិសា មាន​ទីតាំង​នៅ​ផ្ទះលេខ​៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់​ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ (ជិតផ្សារ​សាំហាន់)។ ១. ស្ត្រី អាយុ ៤៧ ឆ្នាំ ២. បុរស អាយុ ៣០ ឆ្នាំ ៣. កុមារី អាយុ ១២ ឆ្នាំ បច្ចុប្បន្ន​អ្នក​ឆ្លង​កូវីដ ១៩ ទាំង ៣នាក់​ ខាង​លើនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​អតីត​សណ្ឋាគារThe Great Duke រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ ត្រូវ​បាន​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ទីតាំង​នេះ​បន្ត​ទៀត ហើយ​អាជ្ញាធរ​បាន​បន្ត​បិទ​ទីតាំង​ខាងលើ​នេះ​ជា​បណ្ដោះ​អាសន្ន។


វីរុសកូរ៉ូណា

ឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៤១នាក់ ភាគច្រើននៅស្រុកកោះធំ ខេត្តកណ្តាល

រូបភាព៖ ជា ពិសី មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី ចំនួន ៤១នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២១ កុម្ភៈ ទាំង​អស់។ ករណី​វិជ្ជមាន​ទាំង ៤១នាក់​នោះ​ភាគ​ច្រើន​ មាន​អាសយដ្ឋាន​នៅ​ឃុំសំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក្រៅ​ពី​ករណី​វិជ្ជមាន​ខាង​លើ ក៏​មាន​ករណី​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ២៤នាក់​ដែរ។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៣០៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៧៩២​នាក់ – កំពុង​សម្រាក​ព្យាបាល ៦៥៦នាក់ – ព្យាបាល​ជា​សះស្បើយ ៦៤៨នាក់ – ស្លាប់ ១នាក់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ