ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ក្មេងៗឆ្លងកូវីដ ១៩ កាន់តែច្រើនហើយ ព្រឹកនេះមានដល់ទៅ ៦នាក់ សូមប្រយ័ត្នកូនចៅ

ក្នុង​​ចំណោម​ករណីវិជ្ជមាន​កូវីដ ១៩ ចំនួន​ ៦២ករណី​នៅ​ព្រឹក​នេះ មាន​​កុមារាកុមារី ចំនួន ៦នាក់។ ក្នុង​សេចក្តី​ជូន​ព័ត៌មានរបស់ក្រសួងសុខាភិបាល កុមារទាំង ៦នាក់ ដែលបានរកឃើញឆ្លងជំងឺកូវីដ ១៩ នៅថ្ងៃទី១១ មីនា ក្នុងព្រឹត្តិការណ៍សហគមន៍នោះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃែវង និងកណ្តាល។ ១. កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ៦ខែ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ២. កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣. កុមារាជនជាតិខ្មែរ អាយុ ៩ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៤. កុមារីជនជាតិខ្មែរ អាយុ ២ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៥. កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៦. កុមារាជនជាតិខ្មែរ អាយុ ៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ក្នុង​ករណី​ដែល​ក្មេង​តូច​ឆ្លង​ជំងឺ COVID-19 រោគសញ្ញា​គឺ​មិន​ខុស​ពី​រោគសញ្ញា​លើ​មនុស្ស​ពេញ​វ័យ​ទេ។ រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា​ពិបាក​ដក​ដង្ហើម ក្អក […]


វីរុសកូរ៉ូណា

គេចវេះមិនព្រមព្យាបាលកូវីដ ១៩ ច្បាប់ទើបអនុម័តថ្មីៗ ដាក់ទោសម៉េចខ្លះ?

អ្នកជំងឺកូវីដ ១៩ ដែលគេចវេះពីការតម្រូវឲ្យទទួលការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន ទៅម្ភៃលានរៀល។ បើយោង​តាម​ច្បាប់​ស្ដី​​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ក្នុងករណីអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ១០ឆ្នាំ។ ច្បាប់​ស្ដី​​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ​ទើប​ដាក់​​ឲ្យ​ប្រើប្រាស់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ នេះ។ ច្បាប់នេះមាន ៥ជំពូក ១៦មាត្រា។


វីរុសកូរ៉ូណា

ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ជាង៥០០នាក់កំពុងព្យាបាល មួយចំនួនស្ថានភាពមិនសូវល្អ

ក្នុង​​ចំណោម​​អ្នក​​ជំងឺ​កូវីដ ១៩ ទាំង ​៥៩៧នាក់ ដែល​​កំពុង​​សម្រាក​​ព្យាបាល​​នៅ​​តាម​​មន្ទីរពេទ្យ​​នានា មាន​មួយ​ចំនួនស្ថានភាព​សុខភាព​មិនសូវជាល្អប៉ុន្មាននោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល។ លោកជំទាវបានបន្តថា បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​កំពុង​តែ​ខ្នះខ្នែង​ជួយ​សង្គ្រោះ​អ្នក​ជំងឺកូវីដ ១៩ ដែល​មាន​ស្ថានភាព​មិន​សូវល្អទាំង​នោះ តែ​ស្ថាន​បែប​ណា​នោះ ក្រសួង​សុខាភិបាល​នឹង​តាម​បន្ត​ទៀត​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ។ ក្នុង​នោះ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​បាន​ទទូច​មិន​ឲ្យ​ពលរដ្ឋ​មើលស្រាល​ជំងឺកូវីដ ១៩ ហើយ​យើង​ទាំងអស់​គ្នាត្រូវ​មាន​ការ​ប្រុងប្រយ័ត្នជាប់​ជានិច្ច។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១១៦៣នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៦៥២​នាក់ – កំពុង​សម្រាក​ព្យាបាល ៥៩៧នាក់ – ព្យាបាល​ជា​សះស្បើយ ៥៦៥នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

ការពារខ្លួន! កើតកូវីដ១៩ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

ថ្វី​បើ​អ្នក​ឆ្លង​កូវីដ​១៩ ​ភាគ​ច្រើន​អាច​ទទួល​បាន​ការ​ព្យា​បាល និង​ជា​សះស្បើយ​វិញ​មែន តែ​ទាំង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​អះអាង​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​រាង​កាយ​​ដែរ​។ បើ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្កា​រ​ជំងឺ​ឆ្លង​អាមេរិក​ ផល​ប៉ះពាល់​លើ​រាង​កាយ​ក្នុង​រយៈពេល​វែង​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ​អាច​ថា​ជា​ករណី​មិន​សូវ​កើត​មាន​ ប៉ុន្តែ​ថា​ក៏​បាន​កើត​លើ​អ្នក​បាន​ជា​សះ​ស្បើយ​មួយ​ចំនួន​មក​ដែរ​។ ផល​ប៉ះពាល់​ទាំង​នោះ​គឺ​កើត​មាន​លើ​សរីរាង្គ​មួយ​ចំនួន​លើ​រាង​កាយ​​រួម​មាន​៖ បេះដូង៖ អាច​​មាន​ការ​រលាក​លើ​សាច់ដុំ​បេះ​ដូង តម្រង​នោម៖ របួស​តម្រង​នោម​រួច​ស្រាល់​ ប្រព័ន្ធ​ផ្លូវ​ដង្ហើម៖ សួត​ដំណើរ​ការ​ខុស​ប្រក្រតី​ ស្បែក៖ ឡើង​កន្ទួល ជ្រុះ​សក់​ ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន និង​រសជាតិ បញ្ហា​ដំណេក ពិបាក​ផ្ចង់​អារម្មណ៍ មាន​បញ្ហា​លើ​ការ​ចង់​ចាំ​ ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ថប់បារម្ភ និង​អារម្មណ៍​ប្រែ​ប្រួល​។ ចំណែក​ខាង​អង្គការ​សុខ​ភាព​ពិ​ភព​លោក​វិញ​បាន​កត់​សម្គាល់​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ ដែរ​ថា អ្នក​ជា​សះស្បើយ​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង​ដូច​ខាង​ក្រោម​។​ ​​បេះដូង៖ ខូច​សាច់​ដុំ​បេះ​ដូង បេះដូង​ខ្សោយ សួត៖ ខូច​ជាលិកា​សួត សួត​ខ្សោយ ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន ស្ទះ​ដុំ​កំណក​ឈាម​នៅ​សួត គាំង​បេះ​ដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល​ បញ្ហា​ផ្ចង់​អារម្មណ៍ និង​ការ​ចងចាំ ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាត បាក់​ទឹក​ចិត្ត និង​បញ្ហា​ដំណេក​ […]




វីរុសកូរ៉ូណា

តារាចម្រៀង សុគន្ធ និសា ក៏វិជ្ជមានកូវីដ ១៩ ដែរ

តារាចម្រៀង សុគន្ធនិសា ក៏តេស្តឃើញវិជ្ជមានកូវីដ ១៩ ដែរ នៅព្រឹកនេះ។ តាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបង្ហោះសារថា  "នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស្ត​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​និងក្រុមគ្រួសារ​ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​ អធ្យាស្រ័យ​ផងណាបងប្អូន"។ តារារាចម្រៀងស្រីរូបនេះក៏បានបញ្ជាក់ដែរថា ក្នុងចំណោមអ្នកនៅក្នុងផ្ទះជាមួយទាំង ៧នាក់ មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលតេស្តឃើញវិជ្ជមានកូវីដ ១៩។ គិតមកដល់ពេលនេះមានសិល្បករចំនួន ៤នាក់ហើយដែលវិជ្ជមានកូវីដ ១៩ ក្នុងនោះមានពិធីការិនី កែវ ចាន់និមល តារាចម្រៀង ណុប បាយ៉ារិទ្ធ តារាចម្រៀង វី ឌីណែត និង សុគន្ធនិសា។


វីរុសកូរ៉ូណា

តារាចម្រៀងហង្សមាសម្នាក់ទៀតហើយ វិជ្ជមានកូវីដ ១៩

តារា​ចម្រៀងស្រី​ប្រចាំ​ផលិតកម្មហង្សមាស វី ឌីណែត ក៏​តេស្ត​ឃើញ​វិជ្ជមានកូវីដ ១៩ ដែរ។ នៅ​បណ្តាញ​សង្គម​របស់​ខ្លួន កញ្ញា​បញ្ជាក់​ថា "មុន​នេះ​នាងខ្ញុំ​បាន​ទទួល​លទ្ធផល​ហើយ​ គឺ​នាង​ខ្ញុំបាន​វិជ្ជមាន​កូវីដ19 ហើយ ចឹង​នាងខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំង​ឡាយណា​ដែល​បាន​ប៉ះពាល់​នាងខ្ញុំ សូម​មេត្តា​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ទាំងអស់​គ្នា"។ គិតត្រឹមព្រឹកនេះ មានសិល្បករ ៣រូបហើយវិជ្ជមានកូវីដ ១៩ ក្នុងនោះមានពិធីការិនី ចាន់ កែវនិមល តារាចម្រៀង ណុប​ បាយ៉ារិទ្ធ និងតារាចម្រៀង វី ឌីណែត។


វីរុសកូរ៉ូណា

អ្នកមានជំងឺប៉ុន្មាននេះ បើឆ្លងកូវីដ-១៩ សុខភាពអាចកាន់តែយ៉ាប់

ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍​កើន​ឡើង​ជា​គំហុក ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ឡើង​ក្នុង​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ ស្រប​គ្នា​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខាង​អ្នក​ស្រាវជ្រាវ​នៅ​តែ​បន្ត​ការងារ​ស្វែង​យល់​ពី​ជំងឺ​កូវីដ-១៩​ ឲ្យ​បាន​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែរ។ ​តាម​សិក្សា​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ CDC​ អាមេរិក​បន្ត​ទៀត​ថា កូវីដ-១៩ ​ជា​ជំងឺ​ថ្មី។ បច្ចុប្បន្ន មាន​ការ​សិក្សា និង​ព័ត៌មាន​​កំណត់​ទាក់ទង​នឹង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​លើ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ។ យោង​តាម​ព័ត៌មាន​ដែល​មាន​ឥឡូវ​នេះ មនុស្ស​ពេញ​វ័យ​គ្រប់​អាយុ​ដូច​ខាង​ក្រោម​នេះ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ-១៩​ដូចជា៖ -ជំងឺហឺត -ជំងឺក្រិន​សរសៃ​ឈាម -ជំងឺ Cystic fibrosis -លើស​សម្ពាធ​ឈាម -ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ -ជំងឺវង្វេង​វង្វាន់ -ជំងឺធាត់ -ជំងឺថ្លើម -ស្រ្តី​ពពោះ -ជំងឺ down syndrome -ជំងឺមហារីក -ជំងឺបេះដូង -ជំងឺ Thalassemia -ជំងឺទឹក​នោម​ផ្អែម។ល។ CDC អាមេរិក​បន្ថែម​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កុមារ​រង​ផល​ប៉ះពាល់​តិច​តួច​ពី​ជំងឺ​កូវីដ-១៩ បើ​ធៀប​នឹង​មនុស្ស​ធំ តែ​ក្មេង​ខ្លះ​ក៏​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដោយ​សារ​វីរុស​កូវីដ-១៩ ​ដែរ។ ជាពិសេស កុមារ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​ធាត់ ជំងឺ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ជំងឺ​មេតាប៉ូលីស​ពី​កំណើត ជំងឺ​បេះដូង ជំងឺ​ហឺត ទឹក​នោម​ផ្អែម ជំងឺ​តម្រង​នោម ឬ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ជាដើម។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ