ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​​​ខ្មែរ​យើង​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានការ​នានា​ ដើម្បី​ការពារ​សុខភាព​​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​សហគមន៍​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បាន​ដាក់​ចេញ​នូវវិធី​បង្ការ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​រួម​មាន​៖ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ -ត្រូវ​ចៀសវាង​ការ​ក្អក​ ឫ​កណ្តាស់ ដោយ​មិន​មាន​ការការពារ​ដល់​អ្នក​ដទៃ ដោយ​ត្រូវ​ខ្ទប់​មាត់​ ពាក់​ម៉ាស ឬ​ប្រើ​កន្សែង​ដៃ ឬ​ប្រើ​ផ្នត់​កែង​ដៃ និង​មិន​ត្រូវ​ខាក​ស្តោះ ឬ​បន្ទោរបង់​ពាសវាលពាសកាល -កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​ មាន់​ទា ឈឺ​ ឬ​ងាប់ -ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឫ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​ចោច​សម្អាត​រោម -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះ​សម្បែង ផ្ទះ​មាន​ពន្លឺ​ចេញ​ចូល ទុក​ដាក់របស់របរ​សម្លៀកបំពាក់​ទាំង​នៅក្នុង និង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ លុប​បំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បីកាត់​បន្ថយ​ជម្រក​មូស -ចៀសវាង​ការ​ធ្វើ​ដំណើរ​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ ឫ​ពិបាក​ដកដង្ហើម​ ឫ​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ -ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់​ (មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន) ហើយ​សូម​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ​ដោយ​ខ្លួន​ឯង ឫ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​សេវា​ឯកជន​ដែល​មិន​មាន​សមត្ថភាព​ព្យាបាល​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឲ្យ​សោះ [embed-health-tool-bmi] -សូម​អាជ្ញាធរ​រាជធានី […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

វីរុសកូរ៉ូណា

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ​ម៉េច​បាន​ WHO នៅ​តែ​បារម្ភ?

ជាង ៤ខែ​ចុងក្រោយ​នេះ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ មាន​ចំនួន​ក្បែរ ១លាន​នាក់​ហើយ ធ្វើ​ឲ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ទូទាំង​ពិភពលោក​រំកិល​ឡើង​លើស ៦លាន​នាក់​គិត​ត្រឹម​សប្ដាហ៍​នេះ។ ទិន្នន័យ​អ្នក​ស្លាប់​រាល់​ថ្ងៃ​របស់​កូវីដ​ថមថយ​ច្រើន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ WHO នៅ​តែ​បារម្ភ? គិត​ទៅ​ស្លាប់​រាល់​ថ្ងៃ​អត់​ក្រោម ១១ម៉ឺន​នាក់​ទេ តែ​ឥឡូវ​ធ្លាក់​មក​ត្រឹម​ល្បាក់ ៧ពាន់​នាក់ តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក។ នេះ​ជា​តួលេខ​ទាប​បំផុត​មិន​ធ្លាប់​មាន តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebeyesus បាន​បង្ហាញ​សារ​រំលេច​ក្ដី​បារម្ភ​ជុំវិញ​វិបត្តិ​ជំងឺរាតត្បាត​កូវីដ​សាកល​ថា ទោះ​ជា​ស្ថានភាព​កូវីដ​ហាក់​ធូរស្បើយ អ្នក​ឆ្លង​អ្នក​ស្លាប់​ថយ​ចុះ​ក្នុង​កម្រិត​ល្អ​ច្រើន តែ​មាន​ប្រទេស​ច្រើន​ណាស់​កំពុង​ប្រឈម​កម្រិត​ខ្ពស់​ក្នុង​ការ​ឈឺ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ឬ​ស្លាប់​បាត់​បង់​ជីវិត​អ្នក​ជំងឺ​កូវីដ១៩ នៅឡើយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គ្រប់​គ្នា​នៅ​តែ​ប្រឈម​ខ្ពស់ នៅ​តែ​ស្ថិត​ក្រោម​ការ​គម្រាមកំហែង​ពី​វីរុស​បំប្លែង​ថ្មី ហើយ​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​ឥតស្រាក​នៅ​ឡើយ។ ដូច​បញ្ជាក់​កន្លង​ទៅ ការ​ប្រកាស​ពី​ជោគជ័យ​ទាំង​ស្រុង​លើ​ការ​គ្រប់គ្រង ទប់ស្កាត់ ឬ​ព្យាបាល​ជំងឺ​កូវីដ១៩ ទាំង​ស្រុង គួរ​តែ​មិន​ទាន់​សន្មត​បែប​នេះ​បាន​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​គ្រប់​គ្នា​បន្ត​អនុវត្ត​តាម​យន្តការ​របស់​រដ្ឋាភិបាល ដើម្បី​សុវត្ថិភាព ប្រធានអង្គការ WHO លោក Tedros Adhanom Ghebeyesus សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ច្រើន​បំផុត​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​សរុប​ជាង ៦លាន​នាក់ នៅ​អាមេរិក​តែ​ឯង​បាត់បង់​ពលរដ្ឋ​ខ្លួន​ដោយ​សារ​កូវីដ១៩ ប្រមាណ ៩៦ម៉ឺន​នាក់​ហើយ។ ឯ ៣ ប្រទេស​នៅ​កំពូល​តារាង​ផ្សេង​ទៀត​បន្ទាប់​ពី​អាមេរិក​មាន […]


វីរុសកូរ៉ូណា

សម្រាប់អ្នកធ្លាប់ឆ្លងកូវីដ! ក្រោយ​ជា​តើ​អាច​ប្រឈម​​បញ្ហា​បេះដូងបែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូវីដ​-១៩​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​មួយ​ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ វីរុស​នេះ​អាច​បង្ក​គ្រោះថ្នាក់​លើស​ពី​អ្វី​ដែល​យើង​គិត​ទុក​ទៅ​ទៀត​។ ទោះ​បី​យើង​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ហើយ​យ៉ាង​ណា​ក្ដី យើង​អាច​នឹង​ជួប​ប្រទះ​ផល​វិបាក​ផ្សេង​ៗ តួ​យ៉ាង​ដូចជា​បញ្ហា​បេះដូង​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ជា​ដើម​។ ពិត​ណាស់​ ជំងឺ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​ ហើយ​​​វា​ក៏​អាច​បណ្ដាល​​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​បេះដូង​ ដោយ​​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សាច់​ដុំ​បេះដូង  ​ឬ​រលាក​ស្រោម​បេះដូង ​ ។ ផលវិបាក​នៃ​បញ្ហា​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​មុន​នឹង​យល់​ដឹង​ពី​វិធីសាស្ត្រ​គ្រប់គ្រង​ផលវិបាក​នៃ​ជំងឺ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ យើង​គួរ​​ស្វែង​យល់​ពី​រោគសញ្ញា​មួយ​ចំនួន​ជា​មុន​សិន​។ ចង្វាក់​បេះដូង​លោត​ញាប់​ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​ដែល​​ជា​សះស្បើយ​ពី​​វីរុស​​កូវីដ-១៩​បាន​ប្រឈម​នឹង​បញ្ហា​​ចង្វាក់​បេះដូង​លោត​ញាប់​ ​ដែល​នៅ​ចន្លោះ​ពី​៦០​ទៅ​១០០​។ ការ​កើន​ឡើង​ចង្វាក់​បេះដូង​នេះ អាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​។ "គ្រុន​ក្ដៅ និង​ការ​បង្ក​រោគ​អាច​នាំ​ឲ្យ​ចង្វាក់​បេះដូង​លោត​ញាប់​ខ្លាំង​ចំពោះ​អ្នក​ជំងឺ​កូវីដ​-១៩​ ដែល​កើត​ជំងឺ​រលាក​សួត។ សម្ពាធ​ឈាម​​អាច​ធ្លាក់​ចុះ ឬ​ឡើង​ខ្ពស់ នឹង​​បង្ក​ឲ្យ​មានសម្ពាធ​លើ​​បេះដូង ហើយ​​ជា​លទ្ធផល​ វា​អាច​កើន​ឡើង​តម្រូវ​ការ​អុកស៊ីហ្សែន​ និង​បណ្ដាល​ឲ្យ​ខូច​បេះដូង​តែ​ម្តង​​"។ របាយការណ៍ របស់ Harvard Health ពិបាក​ដក​ដង្ហើម​ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​​​មួយ​ចំនួន​ដែល​ជា​សះស្បើយ​ពី​កូវីដ​-១៩​ អាច​​កើត​មាន​បញ្ហា​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ ដែល​អ្នក​ខ្លះ​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី និង​ខ្លះ​ទៀត​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ តិចនិក​ថែទាំ​សុខភាព​បេះដូង​ក្រោយ​​ជា​សះស្បើយ​ពី​កូវីដ​-១៩ ជំងឺ​កូវីដ​-១៩ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​បញ្ហា​គាំង​បេះដូង។ មួយ​វិញ​ទៀត របាយ​ការណ៍​បាន​បញ្ជាក់​ថា កូវីដ​-១៩​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កក​ឈាម​ដូច​គ្នា​​។ ដូច្នេះ​ហើយ​ យើង​គួរ​ថែទាំ​ជា​ពិសេស​ចំពោះ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ ដោយ​អនុវត្ត​តាម​វិធាន​ខាង​ក្រោម​៖ ១. បញ្ចៀស​កំណក​ឈាម កំណកឈាម​អាច​​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ខាង​បេះដូង ប្រសិនបើ​យើង​មាន​រោគសញ្ញា​នៃ​កំណកឈាម​ដូចជា​​ដកដង្ហើម​ហត់ […]


វីរុសកូរ៉ូណា

ហេតុអ្វីសមាជិកក្នុងផ្ទះវិជ្ជមានកូវីដ ១៩ តែយើងមិនឆ្លង?

ជំងឺកូវីដ ១៩ បង្ក​ឡើង​ដោយ​វីរុស​ហៅ​ថា កូរ៉ូណា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​លឿន ពិសេស​នោះ​គឺ​មនុស្ស​ដែល​នៅ​ក្បែរ​ៗខ្លួន។ យ៉ាង​ណា​មិញ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​នរណា​ម្នាក់​ដែល​យើង​ស្គាល់​វិជ្ជមាន​កូវីដ ១៩ ប៉ុន្តែ​មនុស្ស​រស់​នៅ​ជិត ឬ​សមាជិក​គ្រួសារ​បែរ​ជា​អវិជ្ជមាន។ តើ​នេះ​អាច​ទៅ​រួច​បាន​យ៉ាង​ម៉េច​វិញ? គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បក​ស្រាយ​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​នៅ​ក្នុង​ផ្ទះ​តែ​មួយ​មាន​សមាជិក​ខ្លះ​បាន​ឆ្លង រី​ឯ​សមាជិក​ដទៃ​ទៀត​មិន​ឆ្លង​កូវីដ ១៩​ជា ២ កត្តា​ធំ​រួម​មាន៖ ១. កត្តា​បុគ្គល វ័យ សុខភាព​ផ្ទាល់​ខ្លួន ចំនួន​មេរោគ ភាព​ស៊ាំ​នឹង​មេរោគ (សមាជិក​ខ្លះ​បាន​ឆ្លង​កាល​ពី​មុន​រួច​ទៅ​ហើយ) បាន​ចាក់​វ៉ាក់សាំង​ចាប់​ពី​ដូស​ទី ៣ ឡើង​ទៅ ២. បរិស្ថាន​នៃ​ការ​រស់​នៅ ផ្ទះ​ធំ​ទូលាយ​ដែល​មាន​បរិយាកាស​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ សមាជិក​តិច តំបន់​រស់​នៅ​មាន​ដង់​ស៊ី​តេ​ប្រជាជន​តិច អនាម័យ​នៃ​ការ​រស់​នៅ​ល្អ រក្សា​វិធានការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន។ល។ មិន​ថា​សមាជិក​គ្រួសារ​មិន​ឆ្លង ឬ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការ​ការពារ​នៅ​តែ​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្ការ​មិន​ឲ្យ​មាន​ការ​ឆ្លង​ទៅ​ដល់​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​នៅ​ក្នុង​ផ្ទះ​នេះ​ឯង។ ក្នុង​ករណី​ដែល​យើង​ឆ្លង​កូវីដ ១៩ យើង​គួរ​តែ​ដាក់​ខ្លួន​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លើស​ពី​នេះ អំឡុង​ពេល​ដែល​វីរុស​អូមីក្រុង​កំពុង​រាលដាល យើង​គ្រប់​គ្នា​គួរ​តែ​បន្ត​អនុវត្ត​វិធាន​ការ ៣​ការពារ និង ៣​កុំ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស (ទាំង​គោល និង​ជំរុញ)។ ម៉្យាង​វិញ​ទៀត […]


វីរុសកូរ៉ូណា

សព្វថ្ងៃ អ្នកឆ្លងវីរុសអូមីក្រុង​អាចដោយសារមូលហេតុទាំងនេះ

បច្ចុប្បន្ន គ្នា​យើង​ទៅ​ណា​មក​ណា​ក៏​ត្រូវ​ពាក់​ម៉ាស និង​មាន​អាល់កុល​ជាប់​ខ្លួន​ជានិច្ច ព្រោះ​ករណី​វិជ្ជមាន​អូមីក្រុង​មាន​លេខ​បី​ខ្ទង់​រាល់​ថ្ងៃ សម្រាប់​កម្ពុជា​យើង​។ មក​ដល់​ថ្ងៃ​នេះ​ហើយ អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​ភាគ​ច្រើន អាច​បណ្ដាល​មកពីការ​មិន​ប្រកាន់​ខ្ជាប់​នូវ​វិធានការសុខាភិបាល ​និង​​មូល​ហេតុ​មួយ​ចំនួនទៀត។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. មិន​ពាក់​ម៉ាស ប្រសិន​បើ​យើង​មិន​ពាក់​ម៉ាស​ការពារ​ក្នុង​បរិយាកាស​ដែល​មាន​ហានិភ័យ​ខ្ពស់ (ឧទាហរណ៍ ទី​កន្លែង​ហប់ៗ និង​មាន​មនុស្ស​ច្រើន ពិសេស​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង ឬ​មិន​ពាក់​ម៉ាស) នោះ​យើង​កំពុង​ទុក​ខ្លួន​ឯង​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​ក្នុង​ការ​ឆ្លង​វីរុស​អូមីក្រុង។ ហេតុ​នេះ​ហើយ ទើប​ក្រសួង​សុខាភិបាល​បន្ត​ណែនាំ​ឲ្យ​យើង​គ្រប់​គ្នា​បន្ត​ការ​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ ទោះ​ជា​យើង​ចាក់​វ៉ាក់សាំង​រួច​គ្រប់​ចំនួន​ក៏​ដោយ។ ២. មិន​ចាក់​វ៉ាក់សាំង ត្បិត​តែ​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​​ដូស មិន​ធានាថា​យើង​មិន​អាច​ឆ្លង​វីរុស​អូមីក្រុង​បាន​ក៏​ពិត​មែន តែ​ក៏​អាច​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន​ពេល​យើង​ឆ្លង​វីរុស​ដូច​ជា ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ សម្រាក​មន្ទីរពេទ្យ និង​ហានិភ័យ​ប្រឈម​នឹង​ការ​ស្លាប់​ជា​ដើម។ ៣. មិន​ចាក់​វ៉ាក់សាំង​ដូសជំរុញ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ឬ​អង្គការ​សុខភាព​ពិភព​លោក ពិត​ជា​សំខាន់​សម្រាប់​យើង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​អូមីក្រុង ឬ​វីរុស​បំប្លែង​ដទៃ​ទៀត។ ដូច​នេះ​ហើយ ទោះ​យើង​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពីរ​ដូស​ក៏​ដោយ ក៏​មិន​ត្រូវ​ចោល​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​ការពារ​សុខភាព​ដែរ។ ៤. មិន​ថែ​ទាំ​សុខភាព កុំ​ថា​ឡើយ វីរុស​កាច​ដូច កូរ៉ូណា ឬ​វីរុស​អូមីក្រុង សូម្បី​តែ​វីរុស​តូច​តាច​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​បាន​ដែរ បើ​យើង​ថែទាំ​សុខភាពឲ្យបាន​ល្អ។ នៅ​ក្នុង​ពេល​ដែល​មាន​វីរុស​ងាយ​ឆ្លង​ដូច​កូរ៉ូណា​នេះ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ដោយ​ការ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​គ្រប់​គ្រាន់ ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ទៅ​តាម​ស្តង់ដារ ដើម្បី​សុខភាព​ខ្លួន​យើង។​ ចំណុចសំខាន់ អ្នកឆ្លងជំងឺកូវីដ ១៩ ឬវីរុសអូមីក្រុងភាគច្រើន បណ្ដាលមកខ្ជីខ្ជា មិនប្រយ័ត្ននឹងមូលហេតុតូចតាចមួយចំនួនដូចជា៖ ១. […]


វីរុសកូរ៉ូណា

រោគសញ្ញា​ទាំង ​៥​ថ្មី នៃ​អូមីក្រុង​ប្រភេទ BA.2 គ្នា​យើង​គួរ​ដឹង​

​រោគសញ្ញា​​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​ មាន​ដូចជា​ក្ដៅ​ខ្លួន​ ឈឺ​ខ្លួន​ប្រាណ ឈឺ​សាច់​ដុំ និង​ក្អក​ជា​ដើម។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​អ្នក​ជំនាញ​បាន​​រក​ឃើញ​ថា អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុងBA.2 អាច​ចេញ​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ពោះវៀន​មួយ​ចំនួន​ទៀត​ដែរ​។​ ១. ចង្អោរ​ រោគសញ្ញា​ទូទៅ​មួយ​នៃ​វ៉ារ្យង់​អូមីក្រុង​BA.2 គឺ​អាការៈ​ចង្អោរ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ វីរុស​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​។ ដូច្នេះ​ហើយ​ បញ្ហា​ដែល​ទាក់ទង​នឹង​ពោះវៀន​ ក៏​​អាច​កើត​មាន​ជា​ទូទៅ​លើ​អ្នក​​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ​។ ២. រាករូស​ ​​​ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​រាករូស​​កើត​ឡើង​​​ជា​ញឹកញយ​លើ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ប្រភេទ​ដែលតា។ យ៉ាង​ណា​មិញ អ្នក​​ជំនាញ​​បាន​ព្រមាន​ថា​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​BA.2 ក៏​អាច​ជួប​ប្រទះ​​បញ្ហា​រាករូស​ដូច​គ្នា។ ហេតុ​នេះ​ហើយ ​អ្នក​ជំងឺ​គួរញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. ក្អួត​ រោគសញ្ញា​មួយ​ទៀត​ គឺ​ក្អួត​។ អាការៈ​​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​ពោះវៀន​ នៅ​ពេល​ដែល​រាងកាយ​​​មិន​អាច​រំលាយ​អាហារ​បាន​ល្អ។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. […]


វីរុសកូរ៉ូណា

ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ

កាល​ពី​ដើម​ឆ្នាំ​ថ្មី​នេះ គ្រប់​គ្នា​ច្បាស់​ជា​បាន​ឃើញ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​ចំនួន​មនុស្ស​ជា​ច្រើននាក់​​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ Molnupiravir សម្រាប់​ប្រើ​ប្រាស់ ចំ​ពេល​ករណី​វិជ្ជមាន​វីរុស​បំប្លែង​អូមីក្រុង​កំពុងកើនមាន។ ថ្នាំ Molnupiravir អាច​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ តែ​យើង​មិន​គួរ​ចេះ​តែ​ប្រើ​តាម​គ្នា មិន​បាន​ដឹង​ពី​ការ​ណែនាំ​ថា​គួរ​ប្រើ​បែប​ណា ឬ​ក្រុម​មនុស្ស​ណា​អាច​ប្រើ​បាន ឬ​អត់​នោះ​ទេ។ បើ​តាម​ព័ត៌មាន​សំខាន់​នៃ​ការ​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា ថ្នាំ​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ទៅ​មធ្យម​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល៖ មាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុសកូវីដ-១៩ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ រួម​ទាំង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ប្រឈម​នឹង​ស្លាប់  អ្នក​ជំងឺ​ដែល​មិន​អាច​ទទួល​បាន​ជម្រើស​នៃ​ការ​ព្យាបាល​កូវីដ-១៩ ផ្សេង​ទៀត​ដែល​អនុញ្ញាត​ប្រើ​ប្រាស់​ដោយ FDA សហរដ្ឋអាមេរិក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រប​ពេល​គ្នា​នេះ​ដែរ FDA សហរដ្ឋអាមេរិក​ក៏​បាន​ណែនាំ​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ Molnupiravir ថា ថ្នាំ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ទេ។ Molnupiravir មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​លើស​ពី ៥ ថ្ងៃ​ជាប់ៗ​គ្នាដែរ។ FDA អាមេរិក​បន្ត​ថា Molnupiravir ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ការពារ​មុន​ឆ្លង ឬ​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ- ១៩​ទេ។ ម៉្យាង​វិញ​ទៀត ស្ត្រី​ពពោះ ក៏​មិន​អាច​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​កូវីដ-១៩​បាន​ដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​បាន។ ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ […]


វីរុសកូរ៉ូណា

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?

តាំង​ពី​ដើម​មក វីរុសកូរ៉ូណា​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​រូប មិន​ថា​ក្មេង ឬ​ចាស់​ទេ ហើយ​ស្ត្រី​ពពោះ​ក៏​ចៀស​មិន​ផុត​ដូច​គ្នា។ ក្រៅ​ពី​វ៉ាក់សាំងបង្ការ​កូវីដ-​១៩ ឥឡូវ​នេះ​យើង​អាច​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ Molnupiravir ដើម្បី​ព្យាបាល​កូវីដ-១៩ បើ​យើង​ឆ្លង។ ចុះ​ស្ត្រី​ពពោះ​អាច​ប្រើ​ថ្នាំ Molnupiravir ព្យាបាល​បាន ឬ​អត់ ក្នុង​ករណី​ឆ្លង​វីរុមួយ​នេះ​? យោង​តាម FDA អាមេរិក បាន​ឲ្យ​ដឹង​ថា ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ​ទេ។ ផ្អែក​លើ​ការ​រក​ឃើញ​ពី​ការ​សិក្សា​បន្ត​ពូជ​នៅ​លើ​សត្វ ថ្នាំ Molnupiravir អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​ពេល​ប្រើ​ចំពោះ​អ្នក​មានផ្ទៃពោះ ដូច្នេះ​ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​ពពោះ។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​ញី​ អំឡុង​ពេល​ពពោះ​ឃើញ​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត ឬ អាច​ឲ្យរលូត ឬ ខូចខាត និង​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង​របស់​ទារក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ យ៉ាង​ណា​ក៏​ដោយ ថ្នាំ Molnupiravir ក៏​អាច​ត្រូវ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ដល់​ស្ត្រី​ពពោះដែរ​ បើ​សិន​ជា​គ្រូពេទ្យ​សន្មត់​ថា អត្ថ​ប្រយោជន៍​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ Molnupiravir មាន​ខ្ពស់ជាង​ហានិភ័យ និង​ពេល​គ្រូពេទ្យ​បាន​ពិគ្រោះ​ណែនាំ​ពី​អត្ថ​ប្រយោជន៍ និង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​កូវីដ -១៩​ អំឡុង​ពេល​ពពោះ​បាន​ច្បាស់​លាស់។ ដូច​គ្នា​នេះ​ដែរ FDA អាមេរិក​បាន​បញ្ជាក់​ថា ថ្នាំ Molnupiravir ព្យាបាល​កូវីដ-១៩ ក៏​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​លើ​អ្នកមាន​​អាយុ​ក្រោម […]


វីរុសកូរ៉ូណា

ប្រការគួរធ្វើក្រោយចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីកាត់បន្ថយផលរំខាន

ក្រោយចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដូសជំរុញ​ យើងអាច​មាន​ផលរំខាន​មួយ​ចំនួនដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយ​ផលរំខាន? ផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញអាចមានដូចជា៖ ឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយអាចឡើងក្រហម ឬហើម អស់កម្លាំង ឈឺសន្លាក់ ឬសាច់ដុំ គ្រុនក្តៅ ឬគ្រុនរងា ឈឺក្បាល ចង្អោរ ហើមកូនកណ្តុរ ដើម្បីកាត់បន្ថយផលរំខានបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញហើយ យើងគួរ​៖ ១. ញុំាថ្នាំបំបាត់ការឈឺចាប់ យើងអាចញុំាថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយអាការៈគ្រុន ឬញាក់ បើ​ចាំបាច់​។ ២. ស្អំទឹកកក យើងអាចស្អំទឹកកកនៅកន្លែងចាក់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺ ឬ​ហើម​។ លើសពីនេះទៅទៀត យើង​អាចធ្វើចលនាដៃខាងចាក់ថ្នាំដើម្បី​ជួយ​​ជំរុញរំហូរឈាម និងបន្ធូរការឈឺចាប់សាច់ដុំ។ ៣. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចកាត់បន្ថយអាការៈក្តៅខ្លួន និងស្រេកទឹក​ក្រោយ​ចាក់​ដូស​ជំរុញ។ ការញុំាទឹកច្រើនមិនត្រឹមតែអាចជួយការពារយើងពីការឈឺចាប់ទេ ថែមទាំងជួយកាត់​បន្ថយ​រយៈពេលរបស់​ផល​រំខានរបស់ដូសជំរុញទៀតផង។ ៤. ញុំាវីតាមីន C យើងគួរញុំាបន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើម​ដើម្បី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆាំងនឹងផលរំខានរបស់វ៉ាក់សាំងដូសជំរុញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. គេងឱ្យបានគ្រប់គ្រាន់ ក្រោយ​ពេល​ចាក់​ដូសជំរុញហើយ រាងកាយយើងពឹងផ្អែកលើការឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ​ដើម្បី​បង្កើត​ប្រព័ន្ធការពារ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើង​​​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ម៉ោងក្នុង​មួយ​យប់​។ ៦. ហាត់ប្រាណបែបស្រាលៗ ការហាត់ប្រាណបែបស្រាលៗ​ដូចជា ដើរ យូហ្កា ឬពត់បត់​បែន​​ខ្លួនជាដើមអាចជួយ​ឱ្យ​ចរន្តឈាមយើងរត់បានល្អ […]


វីរុសកូរ៉ូណា

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង

សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។ លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។ បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង […]


វីរុសកូរ៉ូណា

វេជ្ជបណ្ឌិតម្នាក់ចែករំលែកវិធីព្យាបាលកូវីដកម្រិតស្រាលនៅផ្ទះខ្លួនឯង

អ្នក​ជំងឺ​កូវីដ ១៩ ភាគ​ច្រើន​ជា​សះ​ស្បើយ និង​មាន​អារម្មណ៍​ធូរស្រាល​វិញ​ក្នុង​រយៈ​ពេល ២-៣​សប្ដាហ៍ ហើយ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​កើត​កូវីដ ១៩​កម្រិត​ស្រាល​អាច​ថែទាំ និង​ព្យាបាល​ខ្លួន​ឯង​បាន​នៅ​ផ្ទះ។ តើ​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ វេជ្ជបណ្ឌិត​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩ បាន​ចែក​រំលែក​បទ​ពិសោធន៍​ល្អៗ​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​កម្រិត​ស្រាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ចំពោះ​ករណី​ស្រាល។ លោក​បាន​ចែក​រំលែក​ចំណេះ​ដឹង​នេះ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​សារ​ណែ​នាំ​ពី​តិចនិក​ថែទាំ​ខ្លួន​ដូច​ជា៖ -ព្រឹក​ហាត់​ប្រាណ ១០-២០​នាទី -ក្រោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច ១៥​នាទី ញ៉ាំ​វីតាមីន C ដាក់​ទឹក ២០០មីល្លីលីត្រ -ក្រោយ​ញ៉ាំ​វីតាមីន C បាន ១០​នាទី ញ៉ាំ​ថ្នាំ​ព្យាបាល​កូវីដ ១៩ Molnupiravir ៤ គ្រាប់ -ព្យាយាម​ញ៉ាំ​ទឹក​ក្ដៅ ទឹក​ខ្ញី ឬ​ទឹក​ក្ដៅ​លាយ​ក្រូច​ឆ្មារ​ជា​ប្រចាំ -ងូត​ទឹក​ក្ដៅ​ឧណ្ហៗ -ធ្វើ​លំហាត់​ប្រាណ​ពេល​ល្ងាច​ជា​ប្រចាំ ឬ​ឆ្ពុង -ក្រោយ​បាយ​ល្ងាច ៣០​នាទី ញ៉ាំ​ថ្នាំ Molnupiravir ៤ គ្រាប់ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​អ្នក​ជំងឺ​កូវីដ ១៩​​កម្រិត​ស្រាល​ដែល​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​កុំ​ភ្លេច​ញ៉ាំ​សាច់​គោ ពង​មាន់ ទឹក​ដោះ​គោ​ឆៅ និយាយ​ទៅ​គឺ​ញ៉ាំ​អាហារ​ណា​ប៉ូវ​កម្លាំង​ឲ្យ​ច្រើន​ទៅ​ឆាប់​ជា​សះ​ស្បើយ​ដូច​ដើម។ លើស​ពី​នេះ គឺ​ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ខ្លួន​របស់​ក្រសួង​សុខាភិបាល។ យ៉ាង​ណា​មិញ ក្នុង​ករណី​យើង​ព្យាបាល​នៅ​ផ្ទះ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ខ្លួន​ពិបាក​ដក​ដង្ហើម ដង្ហក់ អស់​កម្លាំង​ខ្លាំង បាត់​បង់​ចំណង់​អាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ