ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកកើត​ជំងឺអុតស្វាអាចចម្លងវីរុសទៅ​អ្នក​ផ្សេង ដរាបណាដំបៅមិន​ទាន់ជា ​

ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​ដល់​​យ៉ាងហោចណាស់ ១២​ប្រទេសហើយ​នោះ​ អ្នក​ជំនាញ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​​​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​​អំពី​ការ​ឆ្លង​ជំងឺ​នេះ​។ ពិត​ណាស់​ វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តាម​រយៈ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ តំណក់​ទឹក​​តូចៗ​​​ពី​ការ​ក្អក​ និង​កណ្ដាស់​ ព្រម​ទាំង​សម្ភារៈ​ដែល​មាន​មេរោគ​ដូចជា​ពូក​ខ្នើយ​ ហើយ​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​អាច​ចម្លង​មេរោគ​រហូត​ដល់​រយៈពេល​៤​សប្ដាហ៍​ ក្រោយ​ចេញ​រោគសញ្ញា​ដំបូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ព័ត៌មាន​សំខាន់​ៗ​​អំពី​វីរុស​អុតស្វា ​​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​Amesh Adalja ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​John Hopkins​បាន​​​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​អុតស្វា ដំបូង​មាន​អាការៈ​គ្រុន​ក្ដៅ​​មុន​នឹង​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ និង​មុខ​។ លោក​បាន​បន្ថែម​ថា ​ដំបៅ​នៃ​ស្បែក​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​ ទៅបី​សប្ដាហ៍​ ហើយ​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ផ្សេង​​បាន​ ដរាប​ណា​​ដំបៅ​ស្បែក​​នៅ​មិន​ទាន់​ជា​​សះស្បើយ​។ យ៉ាង​ណា​មិញ ​ផ្អែក​ទៅ​លើ​ការ​ផ្ទុះ​ជំងឺ​អុតស្វា​កាល​ពី​អតីតកាល​ និង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​​ថា​ រយៈពេល​នៃ​ការ​ចម្លង​រោគ​គឺ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ចេញ​កន្ទួល​ និង​ពង​បែក​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Michael Head ​អ្នក​ជំនាញ​សុខភាព​សាកល​នៅ​សាកលវិទ្យាល័យ​ Southampton ក្នុង​ប្រទេស​អង់គ្លេស។ លោក​បាន​បន្ត​ថា ការ​ចម្លង​រោគ​អាច​មាន​រយៈពេល​២​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ អត្ថបទគួរអាន៖ ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា? ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា ​​ជាក់​ស្ដែង ជំងឺ​អុតស្វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន​ ចេញ​កន្ទួល​លើ​ស្បែក​ និង​ដំបៅ​លើ​មុខ ឬ​ប្រដាប់​ភេទ ហើយ​​ជំងឺ​មួយ​នេះ​ក៏​អាច​​សម្លាប់​ជីវិត​មនុស្ស​រហូត​ដល់​១០%​​​​ក្នុង​ចំណោម​អ្នក​ឆ្លង​ផង​ដែរ​។ ចំណុចសំខាន់ ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​យ៉ាងតិច​ ​១២​ប្រទេស […]


ឆ្លងបាក់តេរីផ្សេងៗ

អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នកមានហានិភ័យខ្ពស់

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលល្ងាចថ្ងៃច័ន្ទ ទី២៣ ខែឧសភា កន្លងទៅបានឲ្យ​ដឹង​ថា អាមេរិកកំពុង​រៀប​ចំបញ្ចេញវាក់សាំងបង្ការជំងឺ អុតស្វាពី​ឃ្លាំង​របស់​ខ្លួន​សម្រាប់ចាក់​ឲ្យ​ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ប្រឈមខ្លាំង ខណៈ​ដែល​អាមេរិក​ក៏ទើបតែរកឃើញករណីថ្មីម្នាក់ទៀត និងសង្ស័យបួននាក់បន្ថែមនៃការឆ្លងជំងឺ​អុតស្វានេះ។ លោកស្រីវេជ្ជបណ្ឌិត Dr. Jennifer McQuiston មន្ដ្រីជាន់ខ្ពស់នៅ CDC បានមានប្រសាសន៍ថា ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ អាមេរិកក៏សម្រេចបញ្ចេញវាក់ Jynneos សម្រាប់ប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ហារនិភ័យបំផុត។ បច្ចុប្បន្នអាមរិកមានចំនួនវាក់សាំង Jynneos  ​ដែល​អាច​ប្រើ​បាន​ភ្លាមៗ​ជាង ១ពាន់ដូសហើយ​ថា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ក្រុម​ហ៊ុន​ខាង​វ៉ាក់សាំង​នឹង​បន្ត​ផ្ដល់​បន្ថែម​ទៀត។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់វាក់សាំង Jynneos គឺជាប្រភេទវាក់សាំងប្រើប្រាស់សម្រាប់ការពារពីជំងឺ អុតធំ ដែល​ត្រូវចាក់ចំនួន២ដូសទើបអាចការពារពីជំងឺអុតធំបាន ដូច្នេះសម្រាប់ជំងឺអុតស្វា ក៏ត្រូវចាក់ចំនួន២ដូសដូចគ្នាទើបមានប្រសិទ្ធភាព។ ថ្វីដ្បិត​តែចំនួនវាក់សាំនៅមិនទាន់មានតម្រូវការចាំបាច់ខ្លាំង តែលោកស្រីរំពឹងថា អាមេរិក ខិតខំប្រឹងផលិតបន្ថែមទៀតឲ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងខាងមុខ។ មានវាក់សាំង ACAM2000 មួយប្រភេទទៀតក៏ជាវាក់សាំង ការពារពីជំងឺ អុតធំ អាមេរិកមិនទាន់សម្រេចបញ្ចេញឲ្យប្រើប្រាស់នៅឡើយក្នុងករណីដែលមិនទាន់ចាំបាច់ខ្លាំង។ វាក់សាំង ACAM2000 ជាប្រភេទវាក់សាំង ជំនាន់ចាស់ និងមានចំនួនច្រើនដល់ទៅជាង ១០០លានដូស បានរក្សាទុក សម្រាប់ប្រើប្រាស់ប្រសិនជាស្ថានភាពជំងឺមាន​​​រាតត្បាតខ្លាំង។ អត្ថបទគួរអាន៖ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា

វីរុស​​អុតស្វា (Monkeypox) ជា​ប្រភេទ​វីរុស​ដែល​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​។ ប៉ុន្តែ​ជំងឺ​អុត​ធំ ត្រូវ​បាន​សាបសូន្យ​តាំង​ពី​ឆ្នាំ​១៩៨០ ​មក​ម្ល៉េះ ខណៈ​​វីរុស​អុតស្វា​នៅ​តែ​បន្ត​រាលដាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ជំងឺ​អុតស្វា កើត​ឡើង​​​ជា​ចម្បង​នៅ​អាហ្វ្រិក​កណ្ដាល​ និង​ខាង​លិច​ ហើយ​ជា​រឿយ​ៗ​កើត​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក និង​កំពុង​​​តែ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ផង​ដែរ​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា ជំងឺ​នេះ ​ត្រូវ​បាន​​រក​ឃើញ​ជា​លើក​ដំបូង​លើ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៧០ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លើ​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​​​។ ចាប់​ពី​ពេល​នោះ​មក​ ករណី​ឆ្លង​កាន់​តែ​ច្រើន​ឡើង​​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​​ជនបទ ​តំបន់​ព្រៃ​ត្រូពិក​ និង​​​ទូទាំង​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​។ ជំងឺ​អុតស្វា​​ជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​បណ្ដា​ប្រទេស​​នៅ​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ជំងឺ​នេះ​រាលដាល​ដល់​ជុំវិញ​ពិភពលោក។ ក្នុង​ឆ្នាំ​២០០៣ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​ដំបូង​បង្អស់​​ក្រៅ​ពី​នៅ​ទ្វីប​អាហ្វ្រិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​​ផ្សារភ្ជាប់​​ជាមួយ​នឹង​សត្វ​កំប្រុក​​ដែល​មាន​​មេរោគ។ ​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​​​​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា រយៈពេល​បង្ក​រោគ​ជា​ទូទៅ គឺ​ចាប់​ពី​៦​ថ្ងៃ​ទៅ​១៣​ថ្ងៃ ​ឬ​អាច​ពី​៥​ថ្ងៃ​ទៅ​២១​ថ្ងៃ​។ រយៈពេល​ឆ្លង​ (ពី​០​ទៅ​៥​ថ្ងៃ​) ដោយ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ឈឺ​ក្បាល​ខ្លាំង ​ហើម​កូន​កណ្ដុរ ឈឺ​ខ្នង ឈឺ​សាច់​ដុំ​ និង​អស់​កម្លាំង​ខ្លាំង​។ ការ​ផ្ទុះ​ពង​បែក​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ទៅ​ថ្ងៃ​ទី​៣​​នៅ​ពេល​ដែល​កើត​មាន​អាការៈ​ក្ដៅ​ខ្លួន។ ជំងឺ​អុតស្វា​​មាន​​រោគសញ្ញា​រយៈពេល​២​ទៅ​៤សប្តាហ៍​។ ករណី​ធ្ងន់ធ្ងរ​កើត​ឡើង​ញឹកញាប់​ជាង​គេ​លើ​កុមារ​ ដោយ​​​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ប៉ះពាល់​​ជាមួយ​​មេរោគ ក៏​ដូចជា​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​។ មួយ​វិញ​ទៀត​ បញ្ហា​ភាព​ស៊ាំ​ចុះ​ខ្សោយ​ក៏​អាច​​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​ដូច​គ្នា។ ផលវិបាក​នៃ​ជំងឺ​អុតស្វា ​រួម​មាន​ជំងឺ​រលាក​ទងសួត និង​សាច់​សួត […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា?

​ស្រប​ពេល​ដែល​​វីរុស​កូវីដ-១៩​ មាន​សភាព​ធូរ​ស្រាល​នៅ​​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​ពិត​មែន​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ វីរុស​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា "អុតស្វា(Monkeypox)" បាន​រាលដាល​ដល់​ប្រទេសយ៉ាងតិច​១២ នៅលើ​ពិភពលោក​ ដែល​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក ដោយ​សារ​តែ​យើង​មិន​អាច​ដឹង​​មុន​​អំពី​ការ​បំប្លែង​​ថ្មីៗ​នៃ​វីរុស​​មួយ​នេះ​ នៅ​ពេល​ក្រោយ​បាន​​​។ ជំងឺ​អុតស្វា អាច​រាលដាល​ពាសពេញ​ពិភពលោក​ដែរ​ទេ​? ជំងឺ​​អុតស្វា​ បង្ក​​ឡើង​ដោយ​វីរុស​​អុតស្វា ក៏​ជា​អម្បូវីរុស​បង្ក​​ជំងឺ​អ៊ុតស្វាយ​​ដែរ ប៉ុន្តែ​ជំងឺ​នេះ​មាន​សភាព​ស្រាល និង​មាន​ហានិភ័យ​តិចតួច​ក្នុង​ការ​ឆ្លង​។ អ្នក​កើត​ជំងឺ​នេះ អាច​កើត​មាន​អាការៈ​រមាស់​នៅ​លើ​ស្បែក​ ពង​បែក​ និង​មាន​ស្នាម​។ អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​កើត​ជំងឺ​នេះ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​រាលដាល​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​​បាន​ស្នើ​ឲ្យ​​យើង​​មាន​ការ​ប្រុងប្រយ័ត្ន​​ឲ្យ​បាន​ដិតដល់​​ ខណៈ​ពេល​ដែល​​​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​វីរុស​កុំ​ឲ្យ​រាលដាល​បន្ត​ទៀត​​។ ​យ៉ាង​ណា​មិញ ពុំ​មាន​របាយការណ៍​ផ្លូវ​ការ​​ណា​មួយ​​ដែល​ថា ជំងឺ​អុតស្វា​ជា​ជំងឺ​រាតត្បាត​ដូច​ទៅ​នឹង​ជំងឺ​កូវីដ​-១៩​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ជំងឺ​អុតស្វា​មាន​គ្រោះថ្នាក់​ឬ​ទេ​? ជា​ទូទៅ វីរុស​ដែល​បង្ក​ជំងឺ​អ៊ុតស្វា​មាន​លក្ខណៈ​ស្រាល​ ប៉ុន្តែ​​វីរុស​នេះ​មាន​ ២​អម្បូរ​ចម្បង​ៗ​គឺ​ អម្បូរ​កុងហ្គោ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ និង​អាច​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១០​ភាគរយ ស្រប​ពេល​ដែល​អម្បូរ​អាហ្វ្រិក​ខាង​លិច […]


ឆ្លងបាក់តេរីផ្សេងៗ

ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា

បច្ចុប្បន្នជំងឺអុតស្វា កំពុងតែបន្ដកើតមាននៅបតាមបណ្ដាប្រទេសជាង ១០លើពិភពលោក រីឯក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងទោះជំងឺ​នេះ​មិន​ទាន់​មាន​វត្តមាននៅកម្ពុជាក៏​ដោយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល កាលពី​ថ្ងៃទី​២២ ខែឧសភា បានចេញសេចក្ដីប្រកាសរួមមួយស្ដីអំពីការវិវត្ដ នៃជំងឺឆ្លងប្រភេទថ្មី អុតស្វា (Monkeypox) ដែលកំពុងតែឆ្លងចូលប្រទេសចំនួន១៦ប្រទេសលើពិភពលោកគិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​អ្វី​ដែល​លោក​ជំទាវ​បាន​ដក​ស្រង់​ពី​អង្គការ​សុខភាព​ពិភព​លោក។ ថ្វីត្បិដតែជំងឺចម្លែកនេះ មិនទាន់រាលដាលមកកម្ពុជាក៏ពិតមែន ប៉ុន្ដែលោកជំទាវអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមការពារ ជាពិសេសតាមតំបន់ មន្ទីរពេទ្យ សហគមន៍ ទីប្រជុំជន ច្រកចេញចេញចូល អ្នកដំណើរ ដែលធ្លាប់មានប្រវត្ដិមកពីតំបន់ជំងឺ ជាមួយនឹងរោគសញ្ញា ក្ដៅខ្លួន កើតកន្ទួល រមាស់ ពងបែក មានទឹក។ ក្នុងស្ថានភាពសង្ស័យអ្នកដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ហើមកូនកណ្ដុរ ឈឺក្បាលខ្លាំង ឈឺសាច់ដុំ មានពង​បែក​លើរាងកាយ ត្រូវផ្ដល់ដំណឹងទៅកាន់មន្ទីរពេទ្យជាចាំបាច់ដើម្បីធ្វើរោគវិនិច្ឆ័យ ការពារ និងត្រូវបន្ដដាក់ឲ្យនៅដាច់​ដោយឡែក ជៀសវាងការចម្លងពីមួយទៅមួយបន្ដទៀត។ ករណីដែលអាចចម្លងជំងឺនេះបាន ដូចជា ការប៉ះពាល់​អ្នកជំងឺ ប្រើប្រាស់របស់រួមជាមួយអ្នកជំងឺ ការរួមភេទ នៅគៀកអ្នកជំងឺ […]


វីរុសកូរ៉ូណា

អ្នកស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើងកើនឡើង ខណៈបរិក្ខាពេទ្យខ្វះខាត

ខណៈពេលនេះ កូរ៉េខាងជើងកំពុងតែទទួលរងការរាតត្បាតពីជំងឺកូវីដ១៩​ បំប្លែងថ្មី អូមេក្រុង។ តាមរបាយការណ៍បង្ហាញត្រឹមតែរយៈពេល ៤ថ្ងៃអំឡុងពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ចាប់ពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ គឺមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤២នាក់។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀត ដើម្បីចាត់វិធានការ បង្កើនការពារ និងបញ្ជូនកងកម្លាំងផ្នែកវេជ្ជសាស្ដ្រចុះអន្ដរាគមន៍​ក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ​២០២២ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រើប្រាស់ពេទ្យ​យោធាជាចាំបាច់ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ថ្នាំពេទ្យ និង សំភារៈសម្រាប់ប្រើប្រាស់ផ្នែកវេជ្ជសាស្ដ្រក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសមួយនេះកំពុងតែទទួលរងការវាយប្រហារដោយ កូវីដ១៩ លើកទី១ ហើយមក​ទល់ពេលបច្ចុប្បន្នមានអ្នកបង្ហាញអាការៈសង្ស័យដល់ទៅ ៣៩២ ៩២០នាក់។ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា កូរ៉េខាងជើងទើបតែបានទទួលស្គាល់ថាខ្លួនកំពុងតែមានការផ្ទុះរាតត្បាតមេរោគកូវីដ១៩ កាលសប្ដាហ៍មុន ខណៈដែលអ្នកជំនាញជាច្រើនបានលើកឡើងនូវការព្រួយបារម្ភ ពីផលអាក្រក់ដែលប្រទេសនេះនឹងជួបប្រទះ ដោយផ្អែកមើលឃើញជាក់ស្ដែងពី លក្ខខណ្ឌផ្នែកវេជ្ជសាស្ដ្រ និងចំណេះដឹងពលរដ្ឋអំពីជំងឺមួយនេះ។ លោក គីម ជុងអ៊ុនកាលពីព្រឹកថ្ងៃចន្ទ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់តាមឱសថស្ថានជាច្រើនកន្លែងក្បែរទន្លេ Taedong […]


វីរុសកូរ៉ូណា

ឆ្លងកូវីដ-១៩ ម្ដងហើយ បើ​ឆ្លងម្ដងទៀត រោគសញ្ញាអាចធ្ងន់ជាងមុន?

វីរុស​កូវីដ-១៩ អាច​ចូល​ទៅ​បំផ្លាញ​សួត​ធ្ងន់ធ្ងរ ក៏​ដូចជា​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​ ហើយ​វីរុស​ឆ្លង​មួយ​នេះ​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​បំផ្លាញ​សរីរាង្គ​ជា​ច្រើន​ទៀត​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ ខួរ​ក្បាល​ និង​តម្រង​នោម​។ ពិត​ណាស់​ កង្វល់​ដ៏​ធំ​មួយ​ទៀត​នោះ គឺ​​បើ​ទោះ​បី​ជា​យើង​ជា​សះស្បើយ​ពី​វីរុស​កូវីដ-១៩​ហើយ​ក៏​ដោយ​ ក៏​អាច​ឆ្លង​ម្ដង​ទៀត​បាន​ដែរ​។ ឱកាស​ឆ្លង​វីរុស​កូវីដ​ជាថ្មី ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​-១៩ មិន​មែន​អាស្រ័យ​លើ​ចំនួន​ដង​ដែល​យើង​បាន​ឆ្លង​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ការពារ​ការ​ឆ្លង​មេរោគ​បាន នៅ​ពេល​ដែល​មាន​​វីរុស​កូវីដ-១៩​​ បំប្លែង​ថ្មី​ជា​បន្តបន្ទាប់​ ឬ​អាច​បណ្ដាល​មក​ពី​ភាព​ស៊ាំ​ធ្លាក់​ចុះ ចាប់​តាំង​ពី​យើង​ឆ្លង​វីរុស​កូវីដ-១៩ ​​ចុង​ក្រោយ​ ឬ​ការ​​ចាក់​វ៉ាក់សាំង​ចុង​ក្រោយ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ឆ្លង​វីរុស​កូវីដ​​-១៩​ លើកទី២ ​ធ្ងន់​ធ្ងរ​ជាមុន​? ​ជា​ទូ​ទៅ​ ការ​ឆ្លង​វីរុស​ជា​លើក​ដំបូង​លើ​អ្នក​ដែល​បាន​​ចាក់​​វ៉ាក់សាំង មាន​រោគសញ្ញា​ស្រាល​ជាង​​អ្នក​ដែល​មិន​​បាន​ចាក់​វ៉ាក់សាំង។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ឆ្លង​ម្ដង​ទៀត នោះ​រោគសញ្ញា​​នឹង​មាន​សភាព​ស្រាល​ជាង​មុន​ ដោយ​សារ​តែ​យើង​​មាន​ប្រព័ន្ធ​ការពារ​ស្រាប់​។ យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ សមាមាត្រ​នៃ​អ្នក​ដែល​រាយការណ៍​​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​ម្ដង​ទៀត​ គឺ​មាន​ភាព​ខុស​ៗ​​គ្នា ដោយ​អាស្រ័យ​ទៅ​តាម​វ៉ារ្យង់​ជាក់​ស្ដែង។ [embed-health-tool-bmi] ការ​ឆ្លង​កូវីដ​-១៩​ ម្ដង​ទៀត​ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​អត់​? ពិត​ណាស់​ ការ​ឆ្លង​ម្ដង​ទៀត​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​មួយ​កម្រិត​ដែរ​​ ពីព្រោះ​ការ​ឆ្លង​កាល​ពី​​លើក​មុន​ អាច​ផ្ដល់​ការ​ការពារ​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​អូមីក្រុង ​ដូច​ទៅ​នឹង​​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូស​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​តែ​មិន​អាច​ការពារ​​ខ្លួន​យើង​បាន​ទាំង​ស្រុង​ឡើយ​ ហេតុ​នេះ​ហើយ យើង​ចាំបាច់​បន្ត​​អនុវត្ត​វិធានការ​ទប់​ស្កាត់​វីរុស​រាតត្បាត​កូវីដ​-១៩​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទើប​ជា​ការ​ប្រសើរ​។​ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន […]


វីរុសកូរ៉ូណា

លើកទី​១ កូរ៉េខាងជើងប្រកាស​ចំនួន​អ្នក​ស្លាប់​ដោយសារកូវីដ-១៩

ទីភ្នាក់ងារព័ត៌មានក្នុងប្រទេសកូរ៉េខាងជើងបានឲ្យថា ពល​រដ្ឋ​កូរ៉េ​ខាង​ជើង​ចំនួនចំនួន​ ៦​នាក់​បាន​ស្លាប់ដោយវីរុស​បំប្លែងថ្មី អូមេក្រុង និងមានមនុស្ស ១៨៧ ០០០ នាក់ផ្សេង​ទៀតកំពុង​មានចេញ​រោគសញ្ញាក្ដៅខ្លួន ផ្ដាស​សាយ ដែល​​ស្ថិតក្នុងការសង្ស័យ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការព្យាបាល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​វីរុស​នេះ​បាន​រាត​ត្បាត​នៅ​លើ​ពិភព​លោក​។​ ក្រុមអ្នកជំនាញបានអះអាង និង សន្មតថា ករណីមានជំងឺកូវីដ១៩ ជ្រៀតខ្លួនចូលប្រទេសមួយនេះ មានជាយូណាស់មកហើយ  តែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មាន ទើបតែសម្រេចបង្ហាញកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះតែប៉ុណ្ណោះ។ ជាក់ស្ដែងវីរុស​បំប្លែង​ថ្មីអូមេរក្រុងបានឆ្លង​ចូលក្នុងទីក្រុងព្យូងយ៉ាងមួយរយៈពេលទៅហើយគ្រាន់​តែទិន្នន័យមិនបង្ហាញច្បាស់លាស់ មុនពេលរដ្ឋាភិបាលឈានដល់ការសម្រេចចិត្ដចេញវិធានការបិទខ្ទប់ប្រទេស កាលពីកាលពីថ្ងៃទី ១២ ខែឧសភា កន្លងទៅ។ អត្ថបគួរអាន៖ កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាមេរោគបំប្លែងថ្មីមួយនេះបានពង្រីកខ្លួនក្នុងប្រទេសកូរ៉េតាំងពីចុងខែមេសា កន្លងមក ដោយ​ប្រ​ជាពល​រដ្ឋ​ខ្លះ​ចាប់​មាន​អាការៈ​ក្ដៅខ្លួន។ មកទល់ពេលនេះ មានចំនួនប្រជាជន ៣៥០​០០០នាក់ កំពុងតែបង្ហាញរោគសញ្ញក្ដៅខ្លួន ដោយមិនទាន់បានបញ្ជាក់ពីលទ្ធផលតេស្ដ​កូវីដ-១៩ ថាវិជ្ជ​មាន​ ឬ​អត់​នៅឡើយទេ។ ប្រជាជនកូរ៉េមានជាង ២៥លាននាក់ សុទ្ធសឹងតែមិនទាន់បានទទួលបានវ៉ាក់សាំងការពារនៅឡើយទេ […]


វីរុសកូរ៉ូណា

ទោះកូវីដកម្រិតស្រាលក៏អាចឲ្យខួរក្បាលរួមស្វិត និងផលប៉ះពាល់ទាំងនេះដែរ

គ្នា​យើង​មួយ​ចំនួន​ដែល​ឆ្លង​វីរុស​កូវីដ-១៩​​ ដោយ​​មាន​រោគសញ្ញា​ស្រាល​ ច្បាស់​ជា​យល់​ថា វីរុស​នេះ​មិន​បង្ក​ជា​ផល​ប៉ះពាល់​អ្វី​ឡើយ​ ក្រោយ​ជា​សះស្បើយ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ទោះ​ជា​យើង​ឆ្លង​វីរុស​កូវីដ​-១៩​កម្រិត​ស្រាល​ក៏​ដោយ​​ ក៏ផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមនេះ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​រួម​ស្វិត​ និង​​ចាស់​ជាង​វ័យ​រហូត​ដល់​១០​ឆ្នាំ​ឯណោះ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ។ ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ​-១៩​ចំពោះ​ខួរ​ក្បាល​ ​​​​ភស្តុតាង​មួយ​ចំនួន​នៃ​ការ​ខូច​សរសៃ​ប្រសាទ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩​កម្រិត​ស្រាល​ ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​អង់គ្លេស ទៅ​លើ​ការ​ប្រែប្រួល​​ខួរ​ក្បាល​ មុន​ និង​ក្រោយ​ពេល​ឆ្លង​វីរុស​នេះ។ ក្នុង​ចំណោម​អ្នក​ចូលរួម​ចំនួន​៧៨៥​​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥១​ឆ្នាំ​ ដល់​៨១​ឆ្នាំ បាន​ស្កេន​ខួរ​ក្បាល​​​មុន​ពេល​ដែល​មាន​ការ​ផ្ទុះ​​ជំងឺ​រាតត្បាត​។ កំណត់​ត្រា​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា ក្នុង​នោះ​មាន​អ្នក​ចូលរួម​ចំនួន​៤០១​នាក់​បាន​ឆ្លង​វីរុស​កូវីដ-១៩ ដែល​មាន​រោគសញ្ញា​ស្រាល។ ជា​លទ្ធផល​ ក្រោយ​​ជា​សះស្បើយ​ពី​វីរុស​នេះ​រយៈពេល​៤​ខែ​កន្លះ​ អ្នក​ជំងឺ​​បាន​បាត់បង់​​ទំហំ​ខួរ​ក្បាល​ចន្លោះ​ពី​០.២ និង​២​ភាគ​រយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ សមត្ថភាព​យល់​ដឹង​ធ្លាក់​ចុះ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​កូវីដ​ក៏​​មាន​ការ​ផ្ចង់​អារម្មណ៍​ទាប​ ព្រម​ទាំង​ការ​ចងចាំ​ចុះ​ខ្សោយ បើ​ប្រៀបធៀប​នឹង​អ្នក​មាន​សុខភាព​ល្អ។ លោក​វេជ្ជបណ្ឌិត​Jacques Hugon អ្នក​ឯកទេស​ខាង​សរសៃ​ប្រសាទ​នៅ​សាកលវិទ្យាល័យ​នៃ​មន្ទីរពេទ្យ​Paris Lariboisiere បាន​មាន​ប្រសាសន៍​ថា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​ខួរ​ក្បាល​​នឹង​ធ្វើ​ការ​​ជួសជុល​ដោយ​ខ្លួន​ឯង​ឬ​យ៉ាង​ណា​។ បន្ថែម​ពី​នេះ​ ការ​បំផ្លាញ​ដែល​​បង្ក​ឡើង​ដោយ​កូវីដ​នៅ​ក្នុង​ខួរ​ក្បាល​ ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ប្រសាទ​ផ្សេង​ៗ​ផង​ដែរ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ […]


វីរុសកូរ៉ូណា

កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩

រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសជាផ្លូវការពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូង និងការបញ្ជាឲ្យបិទខ្ទប់ប្រទេសជាបន្ទាន់ ស្របពេលភ្នាក់ងារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជំងឺនេះនឹងអាចជ្រៀតចូលទៅដល់ទីក្រុងព្យូងយ៉ាង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ២០២២។ សាររបស់លោក គីម ជុងអ៊ុន បានចុះផ្សាយដោយភ្នាក់ងារព័ត៌មានប្រមុខរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នេះគឺជាឧប្បត្តិហេតុសង្គ្រោះបន្ទាន់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់មានអស់រយៈពេលជាង​២ឆ្នាំ​មកហើយ នៃការផ្ទុះរាតត្បាតជំងឺមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របាយការបានបញ្ជាក់ថា មានប្រជាជននៅក្នុងទីក្រុង ព្យូយ៉ាង បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ អូមេក្រុង ដែលចំនួនអ្នកដែលប៉ះពាល់ មិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ចំណែកទិន្នន័យអ្នកឆ្លង ក៏មិនទាន់បង្ហាច្បាស់នោះដែរ។ សំណាករបស់អ្នកឆ្លងជំងឺ ត្រូវបានប្រមូលកាលពីថ្ងៃ៨ ឧសភាកន្លងទៅ។ លោក គីម ជុងអ៊ុន បានអំពាវនាវមន្ដី្រគ្រប់ជាន់ថ្នាក់របស់ខ្លួនចូលរួមកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និង បញ្ជាចាត់វិធានការយ៉ាងកំហឹតឲ្យបិទខ្ទប់តាមបន់រាងៗខ្លួន ក៏ដូចជាក្រុមគូ្រពេទ្យ ជំនួយតាមតំបន់ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺមួយនេះ។ កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក មិនបានបញ្ជាក់ថាខ្លួនធ្លាប់មានអ្នកកើត​កូវីដ១៩ឡើយសូម្បីតែម្នាក់ ដែលចំណុចនេះស្ថិតក្នុងការសង្ស័យរបស់ សហរដ្ឋអាមេរិក ព្រោះប្រទេសមួយនេះស្ថិតនៅ ជាប់ព្រំដែនប្រទេសចិន កូរ៉េខាងត្បូង ដែលជាប្រទេសស្ថិតក្នុងការវាយប្រហារខ្លាំងនៃជំងឺ។ កន្លងមកប្រទេសកូរ៉េខាងជើង បានបដិសេធកម្មវិធីនៃ ការផ្ដល់ជំនួយវាក់សាំង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ