ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។ លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។ រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។ ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក […]

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ហេតុអ្វីសមាជិកក្នុងផ្ទះវិជ្ជមានកូវីដ ១៩ តែយើងមិនឆ្លង?

ជំងឺកូវីដ ១៩ បង្ក​ឡើង​ដោយ​វីរុស​ហៅ​ថា កូរ៉ូណា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​លឿន ពិសេស​នោះ​គឺ​មនុស្ស​ដែល​នៅ​ក្បែរ​ៗខ្លួន។ យ៉ាង​ណា​មិញ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​នរណា​ម្នាក់​ដែល​យើង​ស្គាល់​វិជ្ជមាន​កូវីដ ១៩ ប៉ុន្តែ​មនុស្ស​រស់​នៅ​ជិត ឬ​សមាជិក​គ្រួសារ​បែរ​ជា​អវិជ្ជមាន។ តើ​នេះ​អាច​ទៅ​រួច​បាន​យ៉ាង​ម៉េច​វិញ? គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បក​ស្រាយ​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​នៅ​ក្នុង​ផ្ទះ​តែ​មួយ​មាន​សមាជិក​ខ្លះ​បាន​ឆ្លង រី​ឯ​សមាជិក​ដទៃ​ទៀត​មិន​ឆ្លង​កូវីដ ១៩​ជា ២ កត្តា​ធំ​រួម​មាន៖ ១. កត្តា​បុគ្គល វ័យ សុខភាព​ផ្ទាល់​ខ្លួន ចំនួន​មេរោគ ភាព​ស៊ាំ​នឹង​មេរោគ (សមាជិក​ខ្លះ​បាន​ឆ្លង​កាល​ពី​មុន​រួច​ទៅ​ហើយ) បាន​ចាក់​វ៉ាក់សាំង​ចាប់​ពី​ដូស​ទី ៣ ឡើង​ទៅ ២. បរិស្ថាន​នៃ​ការ​រស់​នៅ ផ្ទះ​ធំ​ទូលាយ​ដែល​មាន​បរិយាកាស​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ សមាជិក​តិច តំបន់​រស់​នៅ​មាន​ដង់​ស៊ី​តេ​ប្រជាជន​តិច អនាម័យ​នៃ​ការ​រស់​នៅ​ល្អ រក្សា​វិធានការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន។ល។ មិន​ថា​សមាជិក​គ្រួសារ​មិន​ឆ្លង ឬ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការ​ការពារ​នៅ​តែ​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្ការ​មិន​ឲ្យ​មាន​ការ​ឆ្លង​ទៅ​ដល់​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​នៅ​ក្នុង​ផ្ទះ​នេះ​ឯង។ ក្នុង​ករណី​ដែល​យើង​ឆ្លង​កូវីដ ១៩ យើង​គួរ​តែ​ដាក់​ខ្លួន​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លើស​ពី​នេះ អំឡុង​ពេល​ដែល​វីរុស​អូមីក្រុង​កំពុង​រាលដាល យើង​គ្រប់​គ្នា​គួរ​តែ​បន្ត​អនុវត្ត​វិធាន​ការ ៣​ការពារ និង ៣​កុំ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស (ទាំង​គោល និង​ជំរុញ)។ ម៉្យាង​វិញ​ទៀត […]


វីរុសកូរ៉ូណា

សព្វថ្ងៃ អ្នកឆ្លងវីរុសអូមីក្រុង​អាចដោយសារមូលហេតុទាំងនេះ

បច្ចុប្បន្ន គ្នា​យើង​ទៅ​ណា​មក​ណា​ក៏​ត្រូវ​ពាក់​ម៉ាស និង​មាន​អាល់កុល​ជាប់​ខ្លួន​ជានិច្ច ព្រោះ​ករណី​វិជ្ជមាន​អូមីក្រុង​មាន​លេខ​បី​ខ្ទង់​រាល់​ថ្ងៃ សម្រាប់​កម្ពុជា​យើង​។ មក​ដល់​ថ្ងៃ​នេះ​ហើយ អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​ភាគ​ច្រើន អាច​បណ្ដាល​មកពីការ​មិន​ប្រកាន់​ខ្ជាប់​នូវ​វិធានការសុខាភិបាល ​និង​​មូល​ហេតុ​មួយ​ចំនួនទៀត។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. មិន​ពាក់​ម៉ាស ប្រសិន​បើ​យើង​មិន​ពាក់​ម៉ាស​ការពារ​ក្នុង​បរិយាកាស​ដែល​មាន​ហានិភ័យ​ខ្ពស់ (ឧទាហរណ៍ ទី​កន្លែង​ហប់ៗ និង​មាន​មនុស្ស​ច្រើន ពិសេស​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង ឬ​មិន​ពាក់​ម៉ាស) នោះ​យើង​កំពុង​ទុក​ខ្លួន​ឯង​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​ក្នុង​ការ​ឆ្លង​វីរុស​អូមីក្រុង។ ហេតុ​នេះ​ហើយ ទើប​ក្រសួង​សុខាភិបាល​បន្ត​ណែនាំ​ឲ្យ​យើង​គ្រប់​គ្នា​បន្ត​ការ​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ ទោះ​ជា​យើង​ចាក់​វ៉ាក់សាំង​រួច​គ្រប់​ចំនួន​ក៏​ដោយ។ ២. មិន​ចាក់​វ៉ាក់សាំង ត្បិត​តែ​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​​ដូស មិន​ធានាថា​យើង​មិន​អាច​ឆ្លង​វីរុស​អូមីក្រុង​បាន​ក៏​ពិត​មែន តែ​ក៏​អាច​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន​ពេល​យើង​ឆ្លង​វីរុស​ដូច​ជា ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ សម្រាក​មន្ទីរពេទ្យ និង​ហានិភ័យ​ប្រឈម​នឹង​ការ​ស្លាប់​ជា​ដើម។ ៣. មិន​ចាក់​វ៉ាក់សាំង​ដូសជំរុញ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ឬ​អង្គការ​សុខភាព​ពិភព​លោក ពិត​ជា​សំខាន់​សម្រាប់​យើង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​អូមីក្រុង ឬ​វីរុស​បំប្លែង​ដទៃ​ទៀត។ ដូច​នេះ​ហើយ ទោះ​យើង​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពីរ​ដូស​ក៏​ដោយ ក៏​មិន​ត្រូវ​ចោល​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​ការពារ​សុខភាព​ដែរ។ ៤. មិន​ថែ​ទាំ​សុខភាព កុំ​ថា​ឡើយ វីរុស​កាច​ដូច កូរ៉ូណា ឬ​វីរុស​អូមីក្រុង សូម្បី​តែ​វីរុស​តូច​តាច​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​បាន​ដែរ បើ​យើង​ថែទាំ​សុខភាពឲ្យបាន​ល្អ។ នៅ​ក្នុង​ពេល​ដែល​មាន​វីរុស​ងាយ​ឆ្លង​ដូច​កូរ៉ូណា​នេះ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ដោយ​ការ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​គ្រប់​គ្រាន់ ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ទៅ​តាម​ស្តង់ដារ ដើម្បី​សុខភាព​ខ្លួន​យើង។​ ចំណុចសំខាន់ អ្នកឆ្លងជំងឺកូវីដ ១៩ ឬវីរុសអូមីក្រុងភាគច្រើន បណ្ដាលមកខ្ជីខ្ជា មិនប្រយ័ត្ននឹងមូលហេតុតូចតាចមួយចំនួនដូចជា៖ ១. […]


វីរុសកូរ៉ូណា

រោគសញ្ញា​ទាំង ​៥​ថ្មី នៃ​អូមីក្រុង​ប្រភេទ BA.2 គ្នា​យើង​គួរ​ដឹង​

​រោគសញ្ញា​​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​ មាន​ដូចជា​ក្ដៅ​ខ្លួន​ ឈឺ​ខ្លួន​ប្រាណ ឈឺ​សាច់​ដុំ និង​ក្អក​ជា​ដើម។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​អ្នក​ជំនាញ​បាន​​រក​ឃើញ​ថា អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុងBA.2 អាច​ចេញ​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ពោះវៀន​មួយ​ចំនួន​ទៀត​ដែរ​។​ ១. ចង្អោរ​ រោគសញ្ញា​ទូទៅ​មួយ​នៃ​វ៉ារ្យង់​អូមីក្រុង​BA.2 គឺ​អាការៈ​ចង្អោរ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ វីរុស​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​។ ដូច្នេះ​ហើយ​ បញ្ហា​ដែល​ទាក់ទង​នឹង​ពោះវៀន​ ក៏​​អាច​កើត​មាន​ជា​ទូទៅ​លើ​អ្នក​​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ​។ ២. រាករូស​ ​​​ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​រាករូស​​កើត​ឡើង​​​ជា​ញឹកញយ​លើ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​ប្រភេទ​ដែលតា។ យ៉ាង​ណា​មិញ អ្នក​​ជំនាញ​​បាន​ព្រមាន​ថា​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​BA.2 ក៏​អាច​ជួប​ប្រទះ​​បញ្ហា​រាករូស​ដូច​គ្នា។ ហេតុ​នេះ​ហើយ ​អ្នក​ជំងឺ​គួរញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. ក្អួត​ រោគសញ្ញា​មួយ​ទៀត​ គឺ​ក្អួត​។ អាការៈ​​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​ពោះវៀន​ នៅ​ពេល​ដែល​រាងកាយ​​​មិន​អាច​រំលាយ​អាហារ​បាន​ល្អ។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. […]


វីរុសកូរ៉ូណា

ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ

កាល​ពី​ដើម​ឆ្នាំ​ថ្មី​នេះ គ្រប់​គ្នា​ច្បាស់​ជា​បាន​ឃើញ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​ចំនួន​មនុស្ស​ជា​ច្រើននាក់​​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ Molnupiravir សម្រាប់​ប្រើ​ប្រាស់ ចំ​ពេល​ករណី​វិជ្ជមាន​វីរុស​បំប្លែង​អូមីក្រុង​កំពុងកើនមាន។ ថ្នាំ Molnupiravir អាច​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ តែ​យើង​មិន​គួរ​ចេះ​តែ​ប្រើ​តាម​គ្នា មិន​បាន​ដឹង​ពី​ការ​ណែនាំ​ថា​គួរ​ប្រើ​បែប​ណា ឬ​ក្រុម​មនុស្ស​ណា​អាច​ប្រើ​បាន ឬ​អត់​នោះ​ទេ។ បើ​តាម​ព័ត៌មាន​សំខាន់​នៃ​ការ​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា ថ្នាំ​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ទៅ​មធ្យម​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល៖ មាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុសកូវីដ-១៩ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ រួម​ទាំង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ប្រឈម​នឹង​ស្លាប់  អ្នក​ជំងឺ​ដែល​មិន​អាច​ទទួល​បាន​ជម្រើស​នៃ​ការ​ព្យាបាល​កូវីដ-១៩ ផ្សេង​ទៀត​ដែល​អនុញ្ញាត​ប្រើ​ប្រាស់​ដោយ FDA សហរដ្ឋអាមេរិក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រប​ពេល​គ្នា​នេះ​ដែរ FDA សហរដ្ឋអាមេរិក​ក៏​បាន​ណែនាំ​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ Molnupiravir ថា ថ្នាំ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ទេ។ Molnupiravir មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​លើស​ពី ៥ ថ្ងៃ​ជាប់ៗ​គ្នាដែរ។ FDA អាមេរិក​បន្ត​ថា Molnupiravir ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ការពារ​មុន​ឆ្លង ឬ​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ- ១៩​ទេ។ ម៉្យាង​វិញ​ទៀត ស្ត្រី​ពពោះ ក៏​មិន​អាច​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​កូវីដ-១៩​បាន​ដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​បាន។ ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ […]


វីរុសកូរ៉ូណា

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?

តាំង​ពី​ដើម​មក វីរុសកូរ៉ូណា​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​រូប មិន​ថា​ក្មេង ឬ​ចាស់​ទេ ហើយ​ស្ត្រី​ពពោះ​ក៏​ចៀស​មិន​ផុត​ដូច​គ្នា។ ក្រៅ​ពី​វ៉ាក់សាំងបង្ការ​កូវីដ-​១៩ ឥឡូវ​នេះ​យើង​អាច​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ Molnupiravir ដើម្បី​ព្យាបាល​កូវីដ-១៩ បើ​យើង​ឆ្លង។ ចុះ​ស្ត្រី​ពពោះ​អាច​ប្រើ​ថ្នាំ Molnupiravir ព្យាបាល​បាន ឬ​អត់ ក្នុង​ករណី​ឆ្លង​វីរុមួយ​នេះ​? យោង​តាម FDA អាមេរិក បាន​ឲ្យ​ដឹង​ថា ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ​ទេ។ ផ្អែក​លើ​ការ​រក​ឃើញ​ពី​ការ​សិក្សា​បន្ត​ពូជ​នៅ​លើ​សត្វ ថ្នាំ Molnupiravir អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​ពេល​ប្រើ​ចំពោះ​អ្នក​មានផ្ទៃពោះ ដូច្នេះ​ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​ពពោះ។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​ញី​ អំឡុង​ពេល​ពពោះ​ឃើញ​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត ឬ អាច​ឲ្យរលូត ឬ ខូចខាត និង​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង​របស់​ទារក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ យ៉ាង​ណា​ក៏​ដោយ ថ្នាំ Molnupiravir ក៏​អាច​ត្រូវ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ដល់​ស្ត្រី​ពពោះដែរ​ បើ​សិន​ជា​គ្រូពេទ្យ​សន្មត់​ថា អត្ថ​ប្រយោជន៍​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ Molnupiravir មាន​ខ្ពស់ជាង​ហានិភ័យ និង​ពេល​គ្រូពេទ្យ​បាន​ពិគ្រោះ​ណែនាំ​ពី​អត្ថ​ប្រយោជន៍ និង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​កូវីដ -១៩​ អំឡុង​ពេល​ពពោះ​បាន​ច្បាស់​លាស់។ ដូច​គ្នា​នេះ​ដែរ FDA អាមេរិក​បាន​បញ្ជាក់​ថា ថ្នាំ Molnupiravir ព្យាបាល​កូវីដ-១៩ ក៏​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​លើ​អ្នកមាន​​អាយុ​ក្រោម […]


វីរុសកូរ៉ូណា

ប្រការគួរធ្វើក្រោយចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីកាត់បន្ថយផលរំខាន

ក្រោយចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដូសជំរុញ​ យើងអាច​មាន​ផលរំខាន​មួយ​ចំនួនដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយ​ផលរំខាន? ផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញអាចមានដូចជា៖ ឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយអាចឡើងក្រហម ឬហើម អស់កម្លាំង ឈឺសន្លាក់ ឬសាច់ដុំ គ្រុនក្តៅ ឬគ្រុនរងា ឈឺក្បាល ចង្អោរ ហើមកូនកណ្តុរ ដើម្បីកាត់បន្ថយផលរំខានបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញហើយ យើងគួរ​៖ ១. ញុំាថ្នាំបំបាត់ការឈឺចាប់ យើងអាចញុំាថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយអាការៈគ្រុន ឬញាក់ បើ​ចាំបាច់​។ ២. ស្អំទឹកកក យើងអាចស្អំទឹកកកនៅកន្លែងចាក់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺ ឬ​ហើម​។ លើសពីនេះទៅទៀត យើង​អាចធ្វើចលនាដៃខាងចាក់ថ្នាំដើម្បី​ជួយ​​ជំរុញរំហូរឈាម និងបន្ធូរការឈឺចាប់សាច់ដុំ។ ៣. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចកាត់បន្ថយអាការៈក្តៅខ្លួន និងស្រេកទឹក​ក្រោយ​ចាក់​ដូស​ជំរុញ។ ការញុំាទឹកច្រើនមិនត្រឹមតែអាចជួយការពារយើងពីការឈឺចាប់ទេ ថែមទាំងជួយកាត់​បន្ថយ​រយៈពេលរបស់​ផល​រំខានរបស់ដូសជំរុញទៀតផង។ ៤. ញុំាវីតាមីន C យើងគួរញុំាបន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើម​ដើម្បី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆាំងនឹងផលរំខានរបស់វ៉ាក់សាំងដូសជំរុញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. គេងឱ្យបានគ្រប់គ្រាន់ ក្រោយ​ពេល​ចាក់​ដូសជំរុញហើយ រាងកាយយើងពឹងផ្អែកលើការឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ​ដើម្បី​បង្កើត​ប្រព័ន្ធការពារ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើង​​​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ម៉ោងក្នុង​មួយ​យប់​។ ៦. ហាត់ប្រាណបែបស្រាលៗ ការហាត់ប្រាណបែបស្រាលៗ​ដូចជា ដើរ យូហ្កា ឬពត់បត់​បែន​​ខ្លួនជាដើមអាចជួយ​ឱ្យ​ចរន្តឈាមយើងរត់បានល្អ […]


វីរុសកូរ៉ូណា

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង

សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។ លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។ បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង […]


វីរុសកូរ៉ូណា

វេជ្ជបណ្ឌិតម្នាក់ចែករំលែកវិធីព្យាបាលកូវីដកម្រិតស្រាលនៅផ្ទះខ្លួនឯង

អ្នក​ជំងឺ​កូវីដ ១៩ ភាគ​ច្រើន​ជា​សះ​ស្បើយ និង​មាន​អារម្មណ៍​ធូរស្រាល​វិញ​ក្នុង​រយៈ​ពេល ២-៣​សប្ដាហ៍ ហើយ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​កើត​កូវីដ ១៩​កម្រិត​ស្រាល​អាច​ថែទាំ និង​ព្យាបាល​ខ្លួន​ឯង​បាន​នៅ​ផ្ទះ។ តើ​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ វេជ្ជបណ្ឌិត​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩ បាន​ចែក​រំលែក​បទ​ពិសោធន៍​ល្អៗ​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​កម្រិត​ស្រាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ចំពោះ​ករណី​ស្រាល។ លោក​បាន​ចែក​រំលែក​ចំណេះ​ដឹង​នេះ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​សារ​ណែ​នាំ​ពី​តិចនិក​ថែទាំ​ខ្លួន​ដូច​ជា៖ -ព្រឹក​ហាត់​ប្រាណ ១០-២០​នាទី -ក្រោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច ១៥​នាទី ញ៉ាំ​វីតាមីន C ដាក់​ទឹក ២០០មីល្លីលីត្រ -ក្រោយ​ញ៉ាំ​វីតាមីន C បាន ១០​នាទី ញ៉ាំ​ថ្នាំ​ព្យាបាល​កូវីដ ១៩ Molnupiravir ៤ គ្រាប់ -ព្យាយាម​ញ៉ាំ​ទឹក​ក្ដៅ ទឹក​ខ្ញី ឬ​ទឹក​ក្ដៅ​លាយ​ក្រូច​ឆ្មារ​ជា​ប្រចាំ -ងូត​ទឹក​ក្ដៅ​ឧណ្ហៗ -ធ្វើ​លំហាត់​ប្រាណ​ពេល​ល្ងាច​ជា​ប្រចាំ ឬ​ឆ្ពុង -ក្រោយ​បាយ​ល្ងាច ៣០​នាទី ញ៉ាំ​ថ្នាំ Molnupiravir ៤ គ្រាប់ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​អ្នក​ជំងឺ​កូវីដ ១៩​​កម្រិត​ស្រាល​ដែល​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​កុំ​ភ្លេច​ញ៉ាំ​សាច់​គោ ពង​មាន់ ទឹក​ដោះ​គោ​ឆៅ និយាយ​ទៅ​គឺ​ញ៉ាំ​អាហារ​ណា​ប៉ូវ​កម្លាំង​ឲ្យ​ច្រើន​ទៅ​ឆាប់​ជា​សះ​ស្បើយ​ដូច​ដើម។ លើស​ពី​នេះ គឺ​ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ខ្លួន​របស់​ក្រសួង​សុខាភិបាល។ យ៉ាង​ណា​មិញ ក្នុង​ករណី​យើង​ព្យាបាល​នៅ​ផ្ទះ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ខ្លួន​ពិបាក​ដក​ដង្ហើម ដង្ហក់ អស់​កម្លាំង​ខ្លាំង បាត់​បង់​ចំណង់​អាហារ […]


វីរុសកូរ៉ូណា

WHO បារម្ភពីអត្រាចាក់វ៉ាក់សាំងទាប ចំពេលអូមីក្រុងវាយលុកអឺរ៉ុប និងអាស៊ី

ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ ករណី​វិជ្ជមាន​អូមីក្រុង​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​មួយ​នៅ​ទូទាំង​អឺរ៉ុប​ខាង​កើត និង​អាស៊ី​កណ្ដាល។ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ លោក​វេជ្ជបណ្ឌិត Kluge បាន​និយាយ​ថា នៅ​ទូទាំង​តំបន់​អឺរ៉ុប ជា​រួម ជំងឺ​កូវីដ-១៩ នៅ​តែ​ជា​ជំងឺ​ដ៏​កាច​សាហាវ ដោយ​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​ចំនួន ១៦៥ លាន​ត្រូវ​បាន​កត់​ត្រា ដោយ​មាន​អ្នក​ស្លាប់​ចំនួន ១,៨ លាន​នាក់ ហើយ ២៥ ០០០ នាក់ ទើប​តែ​ស្លាប់​នៅ​សប្ដាហ៍​មុន​ ក្នុង​ខែ​កុម្ភៈ​នេះ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ប្រព័ន្ធ​សុខាភិបាល​កំពុង​តែ​ស្ថិត​ក្រោម​ភាព​តាន​តឹង​ ដោយសារ​តែ​ករណីឆ្លង​​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​កំពុង​កើន​ឡើង ដោយ​កើន​ឡើង​ពី ៣០ ០០០ នាក់​នៅ​ចុង​ឆ្នាំ​មុន​ដល់ ៥០ ០០០ នាក់​ក្នុង​រយៈ​ពេល​មួយ​ខែ​ក្រោយ​មក។ លោក​បន្ត​ថា នៅ​ពេល​ដែល​តម្រូវ​ការ​ថែ​ទាំ​សុខភាព​កើន​ឡើង ចំនួន​បុគ្គលិក​សុខាភិបាល​អាច​រក​បាន ដើម្បី​ផ្ដល់​ការ​ថែទាំ​បាន​ធ្លាក់​ចុះ ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​នៅ​តាម​កន្លែង​ថែទាំ​សុខភាព​បាន​កើន​ឡើង​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។ សម្រាប់​ប្រទេសនៅ​​អឺរ៉ុប​ភាគ​ខាង​កើត​ដែល​ជួប​ប្រទះ​រលក​អូមីក្រុង ការ​ចាក់​វ៉ាក់សាំង​នៅ​តែ​ជា​ការ​ការពារ​ដ៏​ល្អ​បំផុត ប៉ុន្តែ​ក្រុម​មនុស្ស​អាយុ​លើស​ពី ៦០ឆ្នាំ​តិច​ជាង ៤០​ភាគ​រយ​នៅ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ការពារ​ពេញ​លេញ​នៅ​ឡើយ។ នាយក​ប្រចាំ​តំបន់​របស់ WHO រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ក្ដី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ​នៅ​តែ​មាន​ខ្ពស់​ទោះ​ជា​យើង​មិន​ដឹង​ថា​នឹង​មាន​វីរុស​បំប្លែង​អ្វី​បន្ថែម​ទៀត តែ​ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង ឬ​ការ​ធ្លាប់​ឆ្លង​រួចអាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ធន់​នឹង​វីរុស​ប្រភេទ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា បន្ត​ការ​ពាក់​ម៉ាស លាង​ដៃ […]


វីរុសកូរ៉ូណា

អ្នក​ជំនាញ​ថា អូមីក្រុង​ អាច​បង្ក​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​បង្ក​​​ជា​​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​​មាន​រោគសញ្ញា​យូរ​ជាង​ការ​រំពឹង​ទុក​​។ ​ជាក់​ស្ដែង អ្នក​ស្រាវជ្រាវ​ជនជាតិ​រុស្សី​បាន​រក​ឃើញ​ថា វ៉ារ្យង់​កូវីដ​-១៩​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​បាន​ត្អូញត្អែរ​ពី​រោគសញ្ញា​ដែល​មិន​ងាយ​បាត់​ទៅ​វិញ ហើយ​​បច្ចុប្បន្ន​នេះ​ មាន​ភស្តុតាង​បញ្ជាក់​ពី​ផលវិបាក​ផ្នែក​សរសៃ​ប្រសាទ​ទៀត​ផង​។ វ៉ារ្យង់​អូមីក្រុង បង្ក​ឲ្យ​មាន​ផលវិបាក​ និង​ការ​រលាក​ខួរ​ក្បាល​ លោក​ Andrey Isaev ស្ថាបនិក​ និង​​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​DNKOM​​​ ​មាន​ប្រសាសន៍​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​រយៈពេល​វែង​ចំពោះ​មនុស្ស​ពេញ​វ័យ​ និង​ការ​រលាក​ជា​ប្រព័ន្ធ​ចំពោះ​ក្មេង​។ យ៉ាង​ណា​មិញ វីរុស​អូមីក្រុង​មិន​សូវ​វាយ​ប្រហារ​សួត​ ដូច​វីរុស​ប្រភេទ​មុន​ៗ​ឡើយ ប៉ុន្តែ​វីរុស​នេះ​អាច​​បំផ្លាញ​ខួរ​ក្បាល​ ព្រម​ទាំង​​បង្ក​ជា​ការ​រលាក​​ទៅ​វិញ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​​​លោក​ Isaev​បន្ថែម​ថា ថ្វី​ត្បិត​តែ​អូមីក្រុង​មាន​រោគសញ្ញា​ស្រាល​ជាង​មុន​ និង​មិន​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត ហើយ​អ្នក​ជំងឺ​ក៏​​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​សប់​ដង្ហើម​សិប្បនិមិត្ត​យ៉ាង​ណា​ក្ដី វា​អាច​មាន​ផល​វិបាក​ផ្សេង​ទៀត​។ លោក​បន្ត​ថា វីរុស​កូវីដ​-១៩​​ នា​ពេល​កន្លង​មក​ អាច​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​ ហើយ​​​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ដូច​គ្នា។​ ប្រសិនបើ​កុមារ​ឆ្លង​​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ការ​រលាក​ចូលប្រព័ន្ធឈាមអាច​វិវត្ត​លើ​ពួក​គេ​ ហើយ​រោគសញ្ញា​ទូទៅ​បំផុត​របស់​វីរុស​មួយ​នេះ គឺ​ឈឺ​ក្បាល​ អស់​កម្លាំង ឈឺ​បំពង់​ក ក្អក​ស្ងួត ក្ដៅ​ខ្លួន​ និង​បាត់បង់​ចំណង់​អាហារ​។ រហូត​មក​ទល់​ពេល​នេះ ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​ភាគ​ច្រើន​ប៉ះពាល់​ដល់​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស