ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។ លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។ រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។ ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ឆ្លងបាក់តេរីផ្សេងៗ

បាក់តេរី  វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺ​បែបណាខ្លះ?

បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ​) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់​យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើ​មេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង? ១. បាក់តេរី បាក់តេរី​ជា​ភាវៈឯកកោសិកា​ ហើយ​មានទំហំតូចល្អិត​ និងអាច​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែងដូចជា​នៅ​លើ​តុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួន​របស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖ បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដ​ដែល​ជួយបំបែកអាហារ និង​ភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់​តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិក​គឺជាបាក់តេរី​ល្អ​ពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។ បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើង​ឈឺ​ដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬ​រលាកបំពង់កជាដើម។ បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់​របរ​បានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរី​អាច​ចូល​ទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។ ២. វីរុស វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមាន​ហ្សែន។ វីរុសខុស​ពីមេរោគ​ដទៃ​ទៀត ដោយសារវីរុសមិនអាចបន្តពូជដោយ​ខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បី​រស់រាន​មានជីវិត និងបន្តពូជ។ វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុស​ក៏​អាច​ឆ្លង​តាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ […]


វីរុសកូរ៉ូណា

អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ អាច​ជួប​ផលវិបាក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ជា​​សះស្បើយ​ពី​កូវីដ​-១៩​​ ហើយក៏​ដោយ​​​ គ្នា​យើង​អាច​នឹង​ជួប​ផលវិបាក​មួយ​ចំនួន​ ដូចជា​បាត់បង់​ក្លិន​ ឬ​រសជាតិ​ជា​ដើម​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រហែល​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ អាច​ប្រឈម​នឹង​ការ​​​បាត់បង់​ក្លិន​រយៈពេល​វែង​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ Karolinska​ របស់​ប្រទេស​ស៊ុយអែត បាន​ធ្វើ​តេស្ត​លើ​អ្នក​ជំងឺ​ជាង​ ១០០នាក់​ ដែល​បាត់បង់​ក្លិន​ ក្រោយ​កើត​ជំងឺ​កូវីដ-១៩ ​នៅ​ខែ​មីនា​ ឆ្នាំ​២០២០ និង​បាន​បង្ហាញ​ថា ​នៅ​រយៈពេល​១៨​ខែ​ក្រោយពេល​កើយ​​ អ្នក​ជា​ពី​ជំងឺ​ម្នាក់​ក្នុង​ចំណោម​ ២០​នាក់​នៅ​តែ​បាត់បង់​ក្លិន​ដដែល​។ វីរុស​កូវីដ​-១៩ និង​ផល​ប៉ះពាល់​ ពិត​ណាស់​ វីរុស​កូវីដ​​វាយ​ប្រហារ​សួត និង​សរីរាង្គ​ផ្លូវ​ដង្ហើម​របស់​យើង​ ដូច្នេះ​ហើយ​ ទើប​អ្នក​ជំងឺ​មួយ​ចំនួន​ជួប​ប្រទះ​រោគសញ្ញា​​ផ្សេង​ៗ ដូចជា​បាត់បង់​ក្លិន​ រសជាតិ ឬ​នៅ​ពេល​ខ្លះ មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម​។ ការ​ស្រាវជ្រាវ​កន្លង​មក​ បាន​បង្ហាញ​ថា​ មាន​អ្នក​ជំងឺ​ខ្លះ​ទៀត នៅ​តែ​មាន​រោគសញ្ញា​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​​រយៈ​ពេល ​៦​ខែ។ ការ​បាត់បង់​ក្លិន​នៃ​អ្នក​ជំងឺ​កូវីដ​-១៩ រួម​ជា​មួយ​អាការៈ​គ្រុន​ក្ដៅ ​និង​ក្អក​ ការ​បាត់បង់​ក្លិន​ជា​រោគសញ្ញា​នៃ​វីរុស​កូវីដ​១៩។ ជាក់​ស្ដែង ការ​បាត់បង់​ក្លិន​ ឬ​រសជាតិ​ ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ ដូចជា​​គ្រុន​ផ្ដាសាយ​​ឡើយ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ហើម​នៅ​ក្នុង​បំពង់​ក​ និង​ច្រមុះ ដែល​អាច​រំខាន​ដល់​ការ​ទទួល​ក្លិន​ និង​រសជាតិ​។ ជួនកាល​ វីរុស​អាច​បំផ្លាញ​សរសៃ​ប្រសាទ​តូច​ៗ​នៅ​ក្នុង​រន្ធ​ច្រមុះ ដោយ​កាត់​បន្ថយ​​ការ​ដឹង​ក្លិន​ ទោះ​ជា​យើង​ជា​សះស្បើយ​យ៉ាង​ណា​ក្ដី​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​​ផលវិបាក​ដទៃ​ទៀត​​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩ នៅ​ពេល​ដែល​យើង​ឆ្លង​វីរុស​កូវីដ សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​យើង​ត្រូវ​បាន​បំផ្លាញ ហើយ​ការ​បំផ្លាញ​មួយ​ចំនួន​ ក៏​អាច​នាំ​មក​នូវ​ផលវិបាក​​ធ្ងន់ធ្ងរ​​​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​ […]


វីរុសកូរ៉ូណា

ប្រយ័ត្នចំពោះ​ក្មេង! ឧបករណ៍​​តេស្ត​រហ័ស ​អាច​ធ្វើ​ឲ្យ​ក្មេង​ពុល​បាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ ស្វែង​រក​ជំងឺ​កូវីដ-១៩ អាច​ផ្ទុក​សារធាតុ ​Sodium Azide ដែល​អាច​ធ្វើ​ឲ្យ​​យើង​ពុល​ និង​បង្ក​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​។ ជាក់​ស្ដែង ប្រូតេអ៊ីន​មេរោគ (អង់ទីហ្សែន​) ដែល​ទាក់ទង​នឹង​មេរោគ​​កូវីដ​-១៩​ អាច​ត្រូវ​បាន​រក​ឃើញ​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ ដើម្បី​ធានា​ថា​ការ​ធ្វើ​រោគវិនិច្ឆ័យ​មាន​ភាព​​រហ័ស និង​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ព្រមាន​ថា ដប​តូច​​នៃ​​សារធាតុ​រាវ​​នៅ​ក្នុង​ឧបករណ៍​តេស្ត​រហ័ស​មួយ​ចំនួន​ មាន​ផ្ទុក​សារធាតុ​ Sodium Azide ដែល​មាន​ជាតិ​ពុល​ និង​គ្រោះថ្នាក់​ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ​។ រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ(FDA)​ អាមេរិក ក៏​ព្រមាន​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃSodium Azide នៅ​ក្នុង​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នេះ​​ដែរ​ ដោយ​បញ្ជាក់​ថា​សារធាតុ​សម្រាប់​ធ្វើ​តេស្ត​​ផ្ទុក ​Sodium Azide ​​អាច​​បង្ក​គ្រោះថ្នាក់​ ប្រសិនបើ​យើង​ស្រូប​ លេប​ ឬ​ប៉ះពាល់​ស្បែក​។ ដូច្នេះ​ហើយ​ ក្នុង​ករណី​ប៉ះពាល់​នឹង​ស្បែក​​ គ្នា​យើងគួរលាង​សម្អាត​ភ្លាម​ៗ​ជាមួយ​នឹង​ទឹក​ឲ្យ​បានស្អាត​​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​អ្វី​ទៅ​ជាSodium Azide ? Sodium Azide​ជា​សារធាតុ​រឹង​ពណ៌​ស​ដែល​គ្មាន​ក្លិន​ ​មាន​សកម្មភាព​រហ័ស និង​អាច​ក្លាយ​ជា​សារធាតុ​គីមី​ដ៏​សាហាវ​ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក។ នៅ​ពេល​ដែល​លាយ​ជាមួយ​ទឹក​ ឬ​អាស៊ីដ​ Sodium Azide​​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​​ទៅ​ជា​ឧស្ម័ន​ពុល​។ រោគសញ្ញា​​នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​ Sodium Azide​​​​ ​​​​​​​​ពិត​ណាស់​ […]


វីរុសកូរ៉ូណា

អ្នកជាសះស្បើយពីកូវីដ-១៩ បង្ហាញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ

នាយកដ្ឋាន​វេជ្ជសាស្ត្រ​របស់​ប្រទេស​ថៃ​បាន​រក​ឃើញ​រោគ​សញ្ញា​នៃ​ជំងឺ​ប្រព័ន្ធប្រសាទ គឺជំងឺវង្វេង​វង្វាន់​នៅ​លើ​អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩​មួយ​ចំនួន។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ លោក Somsak Ankasil អគ្គ​នាយក​នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ​បាន​ថ្លែង​ថា អ្នក​ជំងឺ​មួយ​ចំនួន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​វង្វេង​វង្វាន់​ក្នុង​រយៈ​ពេល​ពី ១-៦ខែ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​កូរ៉ូណា។ នេះ​ជា​ស្ថានភាព​ដែល​មុខងារ​ខួរក្បាល​កាន់​តែ​ចុះ​ខ្សោយ ភាគ​ច្រើន​ត្រង់​ផ្នែក​ដូច​ជា សមត្ថភាព​ក្នុង​ការ​ផ្ចង់ និង​ផ្ដោត​អារម្មណ៍ ការ​សម្រេច​ចិត្ត ការ​រៀប​ចំ​ផែន​ការ និង​ជំនាញ​ចងចាំ​ក្នុង​រយៈ​ពេល​ខ្លី។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ក្រោយ​ជា​ពី​ជំងឺ​កូវីដ-១៩ អ្នកជំងឺ​អាច​​មាន​អារម្មណ៍​អ័ព្ទ​ក្នុង​ខួរក្បាល វិលមុខ ងងុយ​គេង និង​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​រឿង​មួយ ដែល​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំថ្ងៃ ការងារ ឬ​សកម្មភាព​សង្គម និង​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ។ កត្តា​ហានិភ័យ​កើត​ជំងឺ​វង្វេង​វង្វាន់​ក្រោយ​ជា​សះ​ស្បើយ​ពី​កូវីដ ១៩ មាន​ខ្ពស់​ជាង​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​ពី​មុន​មក​ដូច​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ពិសេស​ទៅ​លើ​មនុស្ស​ចាស់​ដែល​មាន​រាងកាយ​ទន់​ខ្សោយ និង​កើត​ជំងឺ​ច្រើន​មុខ។ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ អ្នក​ជំងឺ​នឹង​មាន​រោគ​សញ្ញា​ឈឺ​ធ្ងន់ ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​ខ្វះ​អុកស៊ីសែន។ កាលណា​ឈឺ​ធ្ងន់​ផង និង​ខ្វះ​អុកស៊ីសែន​ផង អ្នក​ជំងឺ​អាច​ប្រឈម​នឹង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​វង្វេង​វង្វាន់ ប៉ុន្តែ​រោគ​សញ្ញា​អាច​ប្រសើរ​ឡើង​ដោយ​ឯក​ឯង​ទៅ​តាម​ពេល​វេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Somsak Ankasil។ ជា​ការ​ណែនាំ​ចុង​ក្រោយ លោក​បាន​ចែក​រំលែក​គន្លឹះ​ថែ​រក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ដោយ​ការ​ញ៉ាំ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​ដែល​ជួយ​ជំរុញ​ខួរក្បាល ឬ​សមាធិ​ជាដើម។ វិធី​ទាំង​នេះ​នឹង​ជួយ​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ប្រសើរ​ឡើង និង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​បាន​លឿន។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ […]


វីរុសកូរ៉ូណា

ឡើងស្លេស្មក្នុងបំពង់ក អាចជារោគសញ្ញាឆ្លងវីរុសអូមីក្រុង?

ខែ​ដំបូង​ក្នុង​ឆ្នាំ​ថ្មី​កន្លង​ហួស​ទៅ​ហើយ តែ​វីរុស​បំប្លែង​អូមីក្រុង​នៃ​វីរុស​កូវីដ-១៩ នៅ​បន្ត​រីក​រាលដាល​មិន​ឈប់​ឈរ ធ្វើ​ឲ្យ​យើង​ទៅ​ណា​មក​ណា​ចិត្ត​មិន​ស្រណុក​សោះ។ អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ព្យាយាម​តាម​ដាន​រាល់​បម្រែបម្រួល​របស់​អូមីក្រុង រួម​ទាំង​រោគ​សញ្ញា​ផង​ដែរ។ ថ្មីៗ​នេះ វេជ្ជបណ្ឌិត Melanie Swift សហប្រធាន​នៃ​ក្រុម​ការងារ​ចែក​ចាយ​វ៉ាក់សាំង​កូវីដ-១៩​របស់ Mayo Clinic បាន​ឆ្លើយ​តប​ទៅ​កាន់​សំណួរ​មួយ​ពាក់​ព័ន្ធ​នឹង​វីរុស​អូមីក្រុង​ដែល​មនុស្ស​មួយ​ចំនួន​មាន​ចម្ងល់។ មាន​សំណួរ​មួយ​ចោទ​សួរ​ថា ប្រសិន​បើ​យើង​មាន​សម្បោរ ឬ​ស្លេស្ម​ច្រើន ជា​ពិសេស​នៅត្រង់​បំពង់ក​អាច​ជា​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ឬ​យ៉ាង​ណា? ចំពោះ​សំណួរ​នេះ ចម្លើយ គឺថា ទេ! វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​នា​នា ភាគ​ច្រើន​មាន​តែ​គ្រុន​ក្ដៅ ក្អក ឈឺ​ក ឬ​តឹង​ចម្រុះ (សម្រាប់​មនុស្ស​មួយ​ចំនួន) ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ណា​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​ស្លេស្ម​ច្រើន​ពេក​ក្នុង​បំពង់​ក​ទេ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ជា​ការ​ពិត​ណាស់ របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា រោគសញ្ញា​វីរុស​បំប្លែង​អូមីក្រុង​ទូទៅ​បំផុត​មិន​មែន​ជា​រោគសញ្ញា​ចេញ​ញឹក​ញាប់​ទាំង​បី​នៃ​វីរុស​កូរ៉ូណា​ធម្មតា​នោះ​ទេ។ រោគ​សញ្ញា​ក្អក គ្រុន​ក្ដៅ និង​ការ​បាត់​បង់​រសជាតិ ឬ​ក្លិន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​កូវីដ-១៩។ ផ្ទុយ​ទៅ​វិញ រោគ​សញ្ញា​ដូច​ជា ឈឺ​ក្បាល បែក​ញើស​ពេល​យប់ ក្អួត និង​បាត់​បង់​ចំណង់​អាហារ សុទ្ធ​តែ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​វីរុស​បំប្លែង​អូមីក្រុង។ ទន្ទឹម​នឹង​នេះ លោក Tim Spector សាស្ត្រាចារ្យ​ផ្នែក​រោគ​រាតត្បាត​នៅ King's College London បាន​ប្រាប់​កាសែត The […]


វីរុសកូរ៉ូណា

WHO ប្រកាសថារកឃើញវីរុសអូមីក្រុងបំប្លែង BA.2 ក្នុងប្រទេសចំនួន ៥៧

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា វីរុស​អូមីក្រុង​បំប្លែង BA.2 ដែល​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ងាយ​ឆ្លង​ជាង​វីរុស​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ៥៧ នៅ​លើ​ពិភពលោក។ នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​រោគ​រាតត្បាត​ប្រចាំ​សប្ដាហ៍ ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​កត់​សម្គាល់​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា បច្ចុប្បន្ននេះ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន វីរុស​អូមីក្រុង​បំប្លែង BA.2 មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​វិជ្ជមាន​វីរុស​អូមីក្រុង​ទាំង​អស់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ប្រាំមួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ វីរុស​អូមីក្រុង​បំប្លែង BA.2 បាន​វ៉ា​ដាច់​វីរុស​អូមីក្រុង​ដើម ឬ​ស្គាល់​ថា BA.1 ដែល​ធ្លាប់​ជា​ទម្រង់​លេច​ធ្លោ​ជាង​គេ​នៃ​វីរុស​បំប្លែង​អូមីក្រុង។ មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជំនាញ​ដឹង​តិច​តួច​អំពី​ភាព​ខុស​គ្នា​របស់​វីរុស​អូមីក្រុង​បំប្លែង​នីមួយៗ ទោះ​បី​ជា​ភស្តុតាង​ដំបូង​បង្ហាញ​ថា BA.2 គឺ​ងាយ​ឆ្លង​ជាង BA.1 ក៏​ដោយ។ ស្រប​គ្នា​នេះ​ដែរ លោក​ស្រី Maria Van Kerkhove អ្នក​ដឹក​នាំ​ផ្នែក​បច្ចេកទេស​របស់ WHO ស្ដី​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ទោះ​ជា​វីរុស​អូមីក្រុង​បំប្លែង BA.2 ងាយ​ឆ្លង​ជាង BA.1 ពិត​មែន ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា​វា​ក៏​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នៃ​ភាព​ធ្ងន់ធ្ងរ​លើស​ពី​វីរុស​អូមីក្រុង​ដែរ។ បន្ថែម​ពី​​នេះ WHO បន្ត​ថា ចាប់​តាំង​ពី​វីរុស​អូមីក្រុង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​លើក​ដំបូង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​សែស្រឡាយ​នៃ​វីរុស​ជា​ច្រើន​ក៏​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដែរ​ដូច​ជា BA.1, BA.2, និង […]


វីរុសកូរ៉ូណា

អ្នក​ជំងឺ​កូវីដ-១៩ ​​​​​​​ក្រ​ជា​សះស្បើយ​ អាច​លេចចេញ​រោគ​សញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវ​នេះ អ្នក​ជំងឺ​កូវីដ​-១៩​​នឹង​​​ដឹង​ភ្លាម​ៗ​ថា​​ ខ្លួន​អាច​មាន​​រោគសញ្ញា​​ធ្ងន់ធ្ងរ​ក្រោយ​វីរុស​កូវីដ​-១៩​ ក៏​ដូចជា​ត្រូវ​​ព្យាបាល​រយៈពេល​យូរ​​​​​ឬ​យ៉ាង​ណា​ នេះ​បើ​យោង​តាម​​ការចេញ​ផ្សាយ​​​របស់ ​Nature Communications។ លោក​វេជ្ជបណ្ឌិត​​Onur Boyman ជា​សហ​និពន្ធ​នៃ​​នាយកដ្ឋាន​ភាព​ស៊ាំ​នៃ​សាកលវិទ្យាល័យ​University Hospital Zurich មាន​ប្រសាសន៍​ថា៖ «យើង​ចង់​ដឹង​ និង​កំណត់​ឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ថា​តើ​អ្នក​ណា​ដែល​មាន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​កូវីដ-១៩ ​ដែល​មាន​រោគសញ្ញា​រយៈពេល​វែង​»។ រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង លោក​បាន​បន្ថែម​ថា​ រោគសញ្ញា​ដែល​កើត​​ញឹកញាប់​បំផុត​លើអ្នក​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង មាន​ដូចជា​អស់​កម្លាំង ដកដង្ហើម​ខ្លី​ៗ និង​ថយ​ចុះ​នៃ​ការ​យល់​ដឹង រួម​មាន​ការ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ និង​ការ​ចងចាំ ឈឺចាប់​នៅ​បរិវេណ​ផ្សេង​ៗ​គ្នា ក្អក​ បាត់បង់​ក្លិន​ ឬ​រសជាតិ និង​រាករូស​ជាដើម​។​​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​ជាក់​ស្ដែង ​​​ប្រមាណ​ជា​១០% ទៅ​៣០​% នៃ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​​ អាច​នឹង​មាន​រោគសញ្ញា​រយៈពេល​វែង​។ អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​រោគសញ្ញា​នេះ​ថា ជា​រោគសញ្ញា​ដែល​បន្ត​យ៉ាង​ហោច​ណាស់​៣​ខែ បន្ទាប់​ពី​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ-១៩​។ ចំណែក​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​​អាមេរិក បាន​​កំណត់​ថា ​អ្នក​ជំងឺ​កូវីដ-១៩ ​រយៈ​ពេល​វែង អាច​​មាន​រោគសញ្ញា​រយៈពេល​៤ ឬ​ច្រើន​សប្ដាហ៍​ក្រោយ​ការ​ឆ្លង​កូវីដ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​​មាន​រោគសញ្ញា​កូវីដ​រយៈពេល​​វែង​​មាន​កម្រិត​អង់ទីក័រ​IgM និង​IgG3​ទាប​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ក្នុង​ចរន្ត​ឈាម បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​កម្រិត​ស្រាល​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មេសា និង​សីហា​ […]


វីរុសកូរ៉ូណា

វីរុសអូមីក្រុងបំំប្លែង BA.2 អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ជប៉ុន​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សារ​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2 ជាហេតុ​បណ្ដាល​ឲ្យ​អត្រា​​មនុស្ស​ចាស់​សម្រាក​មន្ទីរពេទ្យ​កើន​ឡើង​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ​នេះ​បើ​យោង​តាម The Japan News ។ បើ​និយាយ​ពី​រោគ​សញ្ញា ក្រុម​គ្រូពេទ្យ​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​វ័យ​ចំណាស់​ទាំង​នោះមាន​ចេញ​សញ្ញា​ជំងឺ​រលាក​សួត​ស្រួច​ស្រាល់​បន្ទាប់​ពី​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2។ យោង​តាម​សារព័ត៌មាន The Daily Express លោក​វេជ្ជបណ្ឌិត Akira Kano នាយក​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ Fujimino ក្នុង​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា កត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាស់​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​កូវីដ-១៩​កាន់​តែ​ធ្ងន់ធ្ងរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ “ក្រុម​អ្នក​ជំងឺ​វ័យ​ចំណាស់​បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ​-១៩ យ៉ាង​ហោច​ណាស់​ក៏​គ្រប់​ចំនួន​២​ដូស​ដែរ ប៉ុន្តែ​វា​ហួស​ពេល​យូរ​ដែរ​ហើយ​បន្ទាប់​ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ហើយ​ឥឡូវ​នេះ​អ្នក​ជំងឺ​វ័យ​ចំណាស់​កំពុង​ទទួល​រង​នូវ​ជំងឺ​រលាក​សួត​ស្រួច​ស្រាល់។" វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា វីរុស​អូមីក្រុង​បំប្លែង BA.2 ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​ថា​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ការ​ពិត​ទៅ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រឈម​គ្រោះ​ថ្នាក់​បើ​ផ្អែក​ទៅ​តាម​អ្វី​ដែល​រក​​ឃើញលើមនុស្ស​វ័យ​ចំណាស់​​ក្នុងក្នុង​ប្រទេស​ជប៉ុន​​ពេល​បច្ចុប្បន្ន​នេះ។ គួរអាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


វីរុសកូរ៉ូណា

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩

ការ​ប្រែប្រួល​តិចតួច​លើ​វដ្ដ​រដូវ ​​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​រួច ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​នឹង​អាច​ត្រលប់​មក​រក​សភាព​ដើម​វិញ​​ក្នុង​រយៈពេល​ដ៏​​ខ្លី។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​ចាំបាច់​បារម្ភ​នោះ​ឡើយ​ បើ​ជួប​ការ​ប្រែ​ប្រួល​នេះ។ ជាក់​ស្ដែង ទីភ្នាក់ងារ​​និយតកម្ម​ឱសថ​ និង​ផលិតផល​ថែទាំ​សុខភាព​របស់​ចក្រភព​អង់គ្លេស ​បាន​រាយការណ៍​ថា​ មាន​ស្ត្រី​ច្រើន​ជាង​ ៣៧ ០០០​នាក់​បាន​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀងទាត់​ មក​រដូវ​ច្រើន​លើស​ពី​ធម្មតា និង​មក​រដូវ​យឺតយ៉ាវ បន្ទាប់​ពី​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ ​រួច​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​បង្ហាញ​ពី​ទំនាក់ទំនង​រវាង វ៉ាក់សាំង និង​​ការ​ប្រែប្រួល​នៃ​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ បញ្ហា​ទូទៅ​​កើត​ឡើង​លើ​​អ្នក​​ចាក់​វ៉ាក់សាំង​ចំនួន ​២​ដូស​ សម្រាប់​​អ្នក​ដែល​ចាក់​វ៉ាក់សាំង​២​ដូស​រួច​ អាច​មក​រដូវ​យឺតយ៉ាវ​ចំនួន​២​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​ទំនង​ជា​កើត​ឡើង​ចំពោះ​​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​២​ យ៉ាង​ហោច​ណាស់​​នៅ​ចន្លោះ​៨​សប្ដាហ៍​ឡើយ​​។ រយៈពេល​នៃ​វដ្ដ​រដូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​មាន​ការ​ប្រែប្រួល​ច្រើន​ជាង​៨​ថ្ងៃ បើ​ធៀប​នឹង​ស្ត្រី​​ដែល​មិន​បាន​ចាក់​​វ៉ាក់សាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វដ្ដ​រដូវ​នឹង​ត្រលប់​មក​សភាព​ធម្មតា​វិញ ក្រោយ​វដ្ដរដូវលើក​ទី​ពីរ​​។ ​ទន្ទឹម​នឹង​នេះ​ដែរ ​​​​​ការ​សិក្សា​មួយ​ផ្សេង​ទៀត​លើ​​មនុស្ស​ចំនួន​ ៥ ៦០០​នាក់​នៅ​ប្រទេស​ន័រវស​​បង្ហាញ​​ថា​​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ធម្មជាតិ​។ យ៉ាង​ហោច​ណាស់​ ស្ត្រី​ចំនួន​ ៤០​%​​​ មាន​រដូវ​ច្រើន​ជាង​ធម្មតា ​មុន​ពេល​ចាក់​វ៉ាក់សាំង​​ទៅ​ទៀត​ ហើយ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ការ​​ភ័ន្តច្រឡំ​ថា​វ៉ាក់សាំង​កូវីដ-១៩​ អាច​បណ្ដាល​ឲ្យ​យើង​គ្មាន​កូន​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ វីរុស​កូវីដ​​-១៩ ទៅ​វិញ​ទេ ដែល​​អាច​​ធ្វើ​ឲ្យ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​​មាន​កូន​រយៈពេល​ខ្លី។ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


វីរុសកូរ៉ូណា

អាមេរិកបន្តសាចវ៉ាក់សាំងក្មេងក្រោម៥ឆ្នាំចុងខែនេះ

ប្រភព​ជា​ច្រើន​អះអាង​ដូចៗ​គ្នា​ថា Pfizer-BioNTech កំពុង​ធ្វើ​ការងារ​ច្រើន​ណាស់​ជុំវិញ​បញ្ហា​កូវីដ១៩ នៅ​អាមេរិក​មិន​ថា​ការ​បង្កើត​ថ្នាំគ្រាប់ បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ហើយ​ឥឡូវ​នេះ​បន្ត​បង្កើត​និង​បញ្ចេញ​វ៉ាក់សាំង​ដល់កូនតូចអាយុ​ចន្លោះ​ពី ៦ខែ ដល់ ៥ឆ្នាំ។ យុទ្ធនាការ​សាច​វ៉ាក់សាំង​ចំពោះ​ក្មេងៗ​ ២ដូស​ដូច​មនុស្ស​ធំ​នេះ អាច​នឹង​រៀបរយ​និង​ដំណើរការ​ទៅ​បាន​ចុងខែ កុម្ភៈ ២០២២ នេះ ព្រោះ​ភាគី​អាជ្ញាធរ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​សហរដ្ឋអាមេរិក (FDA)  ទទូច​ឲ្យ​ Pfizer បញ្ជូន​សំណុំ​បែបបទ​ឲ្យ​បាន​លឿន​កុំ​បង្អង់​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នក​ច្បាប់​មាន​ពេលវេលា​គ្រប់គ្រាន់​និង​ចាប់​ផ្ដើម​អនុម័ត​លើ​វ៉ាក់សាំង​ដល់​ទារក​និង​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ជាង​មួយ​ឆ្នាំ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ថ្មិ ចូបាយដិន ការងារ​អាទិភាព​១​ក្នុង​ចំណោម​ការងារ​ចាំបាច់​នានា​ក្នុង​ប្រទេស​គឺ ការ​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​កំពុង​ញាំញី​អាមេរិក​តាំង​ពី ២០១៩​មក ហើយ​ក្មេងៗ​ក៏​ស្ថិត​ក្នុង​បញ្ជី​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដូចគ្នា។ កាល​ពី​ខែ វិច្ឆិកា ២០២១ វ៉ាក់សាំង​សម្រាប់​ក្មេង​អាយុ​ចន្លោះ​ពី ៥-១២ឆ្នាំ ​រដ្ឋបាល​របស់​លោក​ចូបាយដិន ក៏​បាន​ផ្ដល់​ភ្លើង​ខៀវ​អនុម័ត​ឲ្យ​ចាក់​រួចរាល់​ហើយ​ដែរ ហើយ​នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ដូច Pfizer-BioNTech ផលិត​និង​ផ្គត់ផ្គង់​បន្ត​យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​កុម្ភៈ​នេះ។ ដោយ​ឡែក​ចំពោះ​ដូស​ទី៣ សម្រាប់​ទារក​អាយុ ៦ខែ ដល់ ក្មេង​អាយុ ៥ឆ្នាំ​នេះ ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀត​ហោច​ណាស់​ក៏​ ២ខែ ​អី​ដែរ​ក្រោយ​ដូស​ទី២ ចាក់​រួច។   អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ