ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំ PrEP ជាប្រភេទថ្នាំសម្រាប់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ ឬការប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នាជាមួយនឹងអ្នកជំងឺអេដស៍។ ថ្នាំបង្ការមេរោគអេដស៍នេះ អាចបញ្ឈប់កុំឱ្យមេរោគអេដស៍ឆ្លងចូលទៅក្នុងកោសិការបស់យើងបាន ប៉ុន្តែគ្នាយើងត្រូវចាក់វាជារៀងរាល់២ខែម្តង ដើម្បីធានាថាថ្នាំ PrEPនៅមានកម្រិតខ្ពស់នៅក្នុងចរន្តឈាមរបស់យើង។ ប្រសិទ្ធភាព តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំ PrEP ប្រភេទចាក់មានប្រសិទ្ធភាពខ្ពស់ជាងប្រភេទលេប ដែលមានផ្ទុកសារធាតុ Tenofovir disoproxil និងemtricitabine ពីព្រោះយើងបានទទួលបរិមាណថ្នាំគ្រប់ដូស ហើយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកវះកាត់កែភេទ ដែលបានចាក់ថ្នាំ PrEPនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍បានចំនួន៦៦% បើធៀបទៅនឹងថ្នាំលេប។ ពិតណាស់ ការកាត់បន្ថយហានិភ័យនឹងកាន់តែខ្ពស់ចំពោះស្រ្តី ពីព្រោះថានៅពេលដែលយើងភ្លេចលេបថ្នាំPrEPប្រភេទគ្រាប់ វាអាចនឹងប៉ះពាល់ចំពោះប្រសិទ្ធភាពថ្នាំទៅលើស្ត្រីច្រើនជាងបុរស។ [embed-health-tool-vaccination-tool] ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP? សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផលវិបាក ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖ • ឈឺចាប់ មានដុំពកនៅបរិវេណចាក់ • រាក • ឈឺក្បាល • មានអារម្មណ៍ក្តៅក្នុងខ្លួន។ គ្នាយើងជាច្រើននឹងស៊ាំជាមួយប្រតិកម្មនៅបរិវេណចាក់ ក្រោយចាក់ថ្នាំ PrEPបានចំនួនពីរបីដង។ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩

ការ​ប្រែប្រួល​តិចតួច​លើ​វដ្ដ​រដូវ ​​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​រួច ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​នឹង​អាច​ត្រលប់​មក​រក​សភាព​ដើម​វិញ​​ក្នុង​រយៈពេល​ដ៏​​ខ្លី។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​ចាំបាច់​បារម្ភ​នោះ​ឡើយ​ បើ​ជួប​ការ​ប្រែ​ប្រួល​នេះ។ ជាក់​ស្ដែង ទីភ្នាក់ងារ​​និយតកម្ម​ឱសថ​ និង​ផលិតផល​ថែទាំ​សុខភាព​របស់​ចក្រភព​អង់គ្លេស ​បាន​រាយការណ៍​ថា​ មាន​ស្ត្រី​ច្រើន​ជាង​ ៣៧ ០០០​នាក់​បាន​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀងទាត់​ មក​រដូវ​ច្រើន​លើស​ពី​ធម្មតា និង​មក​រដូវ​យឺតយ៉ាវ បន្ទាប់​ពី​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ ​រួច​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​បង្ហាញ​ពី​ទំនាក់ទំនង​រវាង វ៉ាក់សាំង និង​​ការ​ប្រែប្រួល​នៃ​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ បញ្ហា​ទូទៅ​​កើត​ឡើង​លើ​​អ្នក​​ចាក់​វ៉ាក់សាំង​ចំនួន ​២​ដូស​ សម្រាប់​​អ្នក​ដែល​ចាក់​វ៉ាក់សាំង​២​ដូស​រួច​ អាច​មក​រដូវ​យឺតយ៉ាវ​ចំនួន​២​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​ទំនង​ជា​កើត​ឡើង​ចំពោះ​​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​២​ យ៉ាង​ហោច​ណាស់​​នៅ​ចន្លោះ​៨​សប្ដាហ៍​ឡើយ​​។ រយៈពេល​នៃ​វដ្ដ​រដូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​មាន​ការ​ប្រែប្រួល​ច្រើន​ជាង​៨​ថ្ងៃ បើ​ធៀប​នឹង​ស្ត្រី​​ដែល​មិន​បាន​ចាក់​​វ៉ាក់សាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វដ្ដ​រដូវ​នឹង​ត្រលប់​មក​សភាព​ធម្មតា​វិញ ក្រោយ​វដ្ដរដូវលើក​ទី​ពីរ​​។ ​ទន្ទឹម​នឹង​នេះ​ដែរ ​​​​​ការ​សិក្សា​មួយ​ផ្សេង​ទៀត​លើ​​មនុស្ស​ចំនួន​ ៥ ៦០០​នាក់​នៅ​ប្រទេស​ន័រវស​​បង្ហាញ​​ថា​​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ធម្មជាតិ​។ យ៉ាង​ហោច​ណាស់​ ស្ត្រី​ចំនួន​ ៤០​%​​​ មាន​រដូវ​ច្រើន​ជាង​ធម្មតា ​មុន​ពេល​ចាក់​វ៉ាក់សាំង​​ទៅ​ទៀត​ ហើយ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ការ​​ភ័ន្តច្រឡំ​ថា​វ៉ាក់សាំង​កូវីដ-១៩​ អាច​បណ្ដាល​ឲ្យ​យើង​គ្មាន​កូន​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ វីរុស​កូវីដ​​-១៩ ទៅ​វិញ​ទេ ដែល​​អាច​​ធ្វើ​ឲ្យ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​​មាន​កូន​រយៈពេល​ខ្លី។ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


វីរុសកូរ៉ូណា

អាមេរិកបន្តសាចវ៉ាក់សាំងក្មេងក្រោម៥ឆ្នាំចុងខែនេះ

ប្រភព​ជា​ច្រើន​អះអាង​ដូចៗ​គ្នា​ថា Pfizer-BioNTech កំពុង​ធ្វើ​ការងារ​ច្រើន​ណាស់​ជុំវិញ​បញ្ហា​កូវីដ១៩ នៅ​អាមេរិក​មិន​ថា​ការ​បង្កើត​ថ្នាំគ្រាប់ បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ហើយ​ឥឡូវ​នេះ​បន្ត​បង្កើត​និង​បញ្ចេញ​វ៉ាក់សាំង​ដល់កូនតូចអាយុ​ចន្លោះ​ពី ៦ខែ ដល់ ៥ឆ្នាំ។ យុទ្ធនាការ​សាច​វ៉ាក់សាំង​ចំពោះ​ក្មេងៗ​ ២ដូស​ដូច​មនុស្ស​ធំ​នេះ អាច​នឹង​រៀបរយ​និង​ដំណើរការ​ទៅ​បាន​ចុងខែ កុម្ភៈ ២០២២ នេះ ព្រោះ​ភាគី​អាជ្ញាធរ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​សហរដ្ឋអាមេរិក (FDA)  ទទូច​ឲ្យ​ Pfizer បញ្ជូន​សំណុំ​បែបបទ​ឲ្យ​បាន​លឿន​កុំ​បង្អង់​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នក​ច្បាប់​មាន​ពេលវេលា​គ្រប់គ្រាន់​និង​ចាប់​ផ្ដើម​អនុម័ត​លើ​វ៉ាក់សាំង​ដល់​ទារក​និង​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ជាង​មួយ​ឆ្នាំ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ថ្មិ ចូបាយដិន ការងារ​អាទិភាព​១​ក្នុង​ចំណោម​ការងារ​ចាំបាច់​នានា​ក្នុង​ប្រទេស​គឺ ការ​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​កំពុង​ញាំញី​អាមេរិក​តាំង​ពី ២០១៩​មក ហើយ​ក្មេងៗ​ក៏​ស្ថិត​ក្នុង​បញ្ជី​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដូចគ្នា។ កាល​ពី​ខែ វិច្ឆិកា ២០២១ វ៉ាក់សាំង​សម្រាប់​ក្មេង​អាយុ​ចន្លោះ​ពី ៥-១២ឆ្នាំ ​រដ្ឋបាល​របស់​លោក​ចូបាយដិន ក៏​បាន​ផ្ដល់​ភ្លើង​ខៀវ​អនុម័ត​ឲ្យ​ចាក់​រួចរាល់​ហើយ​ដែរ ហើយ​នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ដូច Pfizer-BioNTech ផលិត​និង​ផ្គត់ផ្គង់​បន្ត​យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​កុម្ភៈ​នេះ។ ដោយ​ឡែក​ចំពោះ​ដូស​ទី៣ សម្រាប់​ទារក​អាយុ ៦ខែ ដល់ ក្មេង​អាយុ ៥ឆ្នាំ​នេះ ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀត​ហោច​ណាស់​ក៏​ ២ខែ ​អី​ដែរ​ក្រោយ​ដូស​ទី២ ចាក់​រួច។   អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន […]


វីរុសកូរ៉ូណា

អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន ខណៈវីរុសអូមីក្រុងបំប្លែង BA.2 រាលដាល

ខណៈ​ការ​ឆ្លង​នៃ​វីរុស​អូមីក្រុង ចាប់​ផ្ដើម​ស្រក​ចុះ​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ​ថា​មាន​ការ​ប្រែ​ប្រួល​នៃ​មេរោគ​ឆ្លង​ផ្សេង​ទៀត​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប។ វីរុស​បំប្លែង​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ផ្លូវ​ការ​ថា វីរុស​អូមីក្រុង​បំប្លែង BA.2។ តើ​វីរុស​អូមីក្រុង BA.2 ជាអ្វី? វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ Emma Hodcroft ឯកទេស​ខាង​រោគ​រាតត្បាត​នៅ​សាកល​វិទ្យាល័យ Bern នៃ​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា៖ «យើង​អាច​គិត​ថា​វីរុស​អូមីក្រុង​បំប្លែង BA.2 ជា​បង​ប្អូន​បង្កើន​របស់ BA.1។ វីរុស​ទាំង​២​ នេះ​មានការ​​បម្រែបម្រួល​ស្រដៀង​គ្នា​ច្រើន​ប្រហែល ៣០​ប្រភេទ ឬ​ច្រើន​ជាង​នេះ ប៉ុន្តែ​វីរុស​ទាំង​នេះ​ក៏​មាន​ភាព​បម្រែបម្រួល​ពិសេស​ជា​ច្រើន​ទៀត​ផង​ដែរ»។ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​នេះ នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាង​ត្បូង និង​បូតស្វាណា​បាន​រក​ឃើញ​វីរុស​អូមីក្រុង ពួក​គេ​មិន​បាន​រក​ឃើញ​តែ​មួយ​ប្រភេទ​នោះ​ទេ គឺ​សរុប ៣​ប្រភេទ (BA.1, BA.2, និង BA.3) ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ Edingburgh។ តាំង​ពី​ដើម​មក​វីរុស BA.1 មាន​ភាព​រាលដាល​លឿន​ជាង​ប្រភេទ BA.2 និង BA.3។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ តើ​វីរុស​អូមីក្រុង​បំប្លែង BA.2 អាច​ឆ្លង​បាន​ដូច BA.1 ដែរ​ឬ​ទេ? ច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ វីរុស​អូមីក្រុង BA.2 បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ភ្ញាក់​ផ្អើល ដោយសារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​មាន​ករណី​វិជ្ជមាន​វីរុស​អូមីក្រុង BA.2 កើន​ឡើង​ច្រើន។ បច្ចុប្បន្ន […]


វីរុសកូរ៉ូណា

ផ្ញើសារស្ដាយក្រោយអត់បានចាក់វ៉ាក់សាំងកូវីដ១៩ មុនស្លាប់ ២ថ្ងៃ

អ្នក​ជំងឺ​កូវីដ១៩ វ័យ ៤០ឆ្នាំ​រស់​នៅ​ភាគ​ខាងត្បូង​​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ផ្ញើ​សារ​ទៅ​ប្អូន​ប្រុស​ខ្លួន​ថា គេ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មុន​លោក​លា​ចាកលោក ២ថ្ងៃ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ “បង​ដក​ដង្ហើម​អត់​រួច​ទេ​ បង​ស្ដាយ​​ណាស់​ដែល​អត់​បាន​​ចាក់​វ៉ាក់សាំង បើ​​អាច​ថយ​ក្រោយ​បាន បង​នឹង​ចាក់​វ៉ាក់សាំង​ដើម្បី​នៅ​មាន​ដង្ហើម​ដក"។ នេះ​ជា​សារ​របស់​ Christian Cabrera ផ្ញើ​ចេញ​មុន​លោក​ស្លាប់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ សារ​បន្ត "ជួយ​មើល​កូន​ប្រុសអាយុ៣ឆ្នាំ ​បង​ផង"។ របាយការណ៍​ពី​សារព័ត៌មាន​អាមេរិក​នានា​រាយការណ៍​ថា Chris ស្លាប់​កាល​ពី ថ្ងៃ​សៅរ៍ ដោយ​សារ​មេរោគ​រាលដាល​សួត​កម្រិត​ធ្ងន់​ទៅ​ហើយ​ទើប​មិន​អាច​សង្គ្រោះ​បាន។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចាប់​ពី​២ ដូស​គ្រប់គ្រាន់ ​អាច​ការពារ​ហានិភ័យ​ជាង​អ្នក​មិន​ចាក់ ប្រសិន​បើ​គេ​ឆ្លង​កូវីដ១៩​បម្លែង​ណាមួយ ឲ្យ​ចូល​សង្គ្រោះ​បន្ទាន់ រហូត​ដល់​ទៅ ៦ដង។ អត្ថប្រយោជន៍​អ្នក​ចាក់​វ៉ាក់សាំង គេច​ផុត​ពី​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ឆាប់​ជា និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​អ្នក​មិន​ចាក់។ អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


វីរុសកូរ៉ូណា

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

គ្នា​យើង​ជា​ច្រើន​ពិត​ជា​ចង់​ដឹង​ហើយ​ថា​ តើ​​មនុស្ស​ប្រភេទ​ណា​​ដែល​ងាយ​ប្រឈម​នឹង​ការ​​ឆ្លង​វីរុស​កូវីដ​-១៩​ ក៏​ដូចជា​​​មាន​​រោគសញ្ញា​​ខាង​​រាងកាយ​ សរសៃ​ប្រសាទ ឬ​ការ​យល់​ដឹង​ដែល​មិន​ងាយ​​​​​ជា​សះស្បើយ​មិន​ខាន​។​ យោង​តាម​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​​ និង​​ការ​តាមដាន​លើ​​អ្នក​ជំងឺ​កូវីដ-១៩​​​ ​ជាង ​២០០​នាក់​ សម្រាប់​រយៈពេល​ ២​ទៅ​ ៣​ខែ ​​បាន​រក​ឃើញ​ថា មាន​​កត្តា​ជីវសាស្ត្រ​ចំនួន​៤​ ដែល​​ធ្វើ​ឲ្យ​យើង​អាច​ប៉ាន់​​ស្មាន​បាន​ថា ​​តើ​អ្នក​ជំងឺ​ត្រូវ​ការ​​ពេល​យូរ​​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​-១៩ ​ដែរ​ឬ​អត់​​ ហើយ​កត្តា​ទាំងនេះ​​ ​ក៏​អាច​កំណត់​​​​បាន​​ពី​រយៈពេល​ព្យាបាល​ តាំង​ពី​​នៅ​ដំណាក់កាល​ដំបូង​ក្រោយ​ឆ្លង​មេរោគ​កូវីដ​-១៩​ មក​ម្ល៉េះ​​​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​​បាន​​ឲ្យ​ដឹង​ថា​ កត្តា​ទាំង ​៤​នេះ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ការ​ឆ្លង​កូវីដ​ រយៈពេល​យូរ​ មិន​ថា​ការ​ឆ្លង​ដំបូង​មាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល​ប៉ុនណា​ឡើយ។​ មួយ​វិញ​ទៀត​ ​អ្នក​ស្រាវជ្រាវ​ក៏​អាច​​​យល់​ដឹង​​ពី​វិធីសាស្ត្រ​​ការពារ ឬ​ព្យាបាល​ករណី​ឆ្លង​កូវីដ​-១៩ រយៈពេល​យូរ​ រួម​ទាំង​​ការ​​ផ្ដល់​ថ្នាំ​ប្រឆាំង​នឹង​វីរុស​ភ្លាម​ៗ បន្ទាប់​ពី​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​-១៩​ ផង​ដែរ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កត្តា​ ៤​យ៉ាង​ នាំ​ឲ្យ​ការ​ព្យាបាល​កូវីដ-១៩​​ មាន​រយៈពេល​យូរ កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ទាំង​ ៤ ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​​​កំណត់​បាន​នោះ​គឺ ហ្សែន RNA នៅ​ក្នុង​ឈាម​​បន្ទាប់​ពី​ឆ្លង​ដំបូង ដែល​ចង្អុល​បង្ហាញ​ពី​ការ​ផ្ទុក​មេរោគ។ កត្តា​មួយ​ទៀត​ គឺ​វត្តមាន​របស់​​អង់ទីករ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដែល​​​វាយលុក​ជាលិកា​ក្នុង​រាងកាយ​ដោយ​ការ​ភ័ន្តច្រឡំ​។ ចំណែក​ឯ​កត្តា​ទី​៣​នោះ​ គឺ​កត្តា​មេរោគពពួក Epstein-Barr virus ​មាន​សកម្មភាព​ឡើង​វិញ  ដែល​ច្រើន​តែ​​កើត​លើ​អ្នក​ដែល​មាន​វ័យ​ក្មេង​ ​ដែល​មិន​ចេញ​រោគសញ្ញា​។ រី​ឯ​កត្តា​ចុងក្រោយ​ […]


វីរុសកូរ៉ូណា

​អូមីក្រុង បន្តបម្លែងខ្លួនមួយជំនាន់ទៀតដល់ ​BA.2​​ ហើយ

វ៉ារ្យង់​ថ្មី​មួយ​ទៀត​របស់​វីរុស​​កូវីដ​-១៩ ប្រភេទ​​អូមីក្រុង​ បាន​វិវត្តន៍​និង​បម្លែង​ខ្លួន​ពី BA.1 ទៅ BA.2 ហើយ ហើយ​កំពុង​​រាលដាល​​នៅ​ទ្វីប​ចំនួន​​៤​។ លោក​វេជ្ជបណ្ឌិត​ Jacob Lemieux ​​ឯកទេស​ខាង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​​ជំងឺ​ទូទៅ​Massachusetts​ក្នុង​ទីក្រុង​ប៊ូស្តុន​មាន​ប្រសាសន៍​ថា វ៉ារ្យង់​ថ្មី​នេះ​ប្រហែល​ជា​មិន​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ អត្រា​ឈឺ​ ឬ​ស្លាប់​ដូច​វ៉ារ្យង់​អូមីក្រុង​BA.1 ​ឡើយ​​។ លោក​ក៏​ជឿជាក់​ថា​ស្ថានភាព​អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ ហើយ​វ៉ារ្យង់​ប្រភេទ​ថ្មី​ផ្សេង​ទៀត​​ នឹង​មិន​បង្ក​ជា​​បញ្ហា​ធំ​ដុំ​​​ដូច​គ្នា​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ខណៈ​ពេល​ដែល​ករណី​ឆ្លង​​កូវីដ​-១៩ ​ចាប់ផ្ដើម​​ធ្លាក់​ចុះ​នៅ​កន្លែង​​មួយ​ចំនួន​ ដូចជា​Massachuettes ករណី​ឆ្លង​​អូមីក្រុង​BA.2​បាន​កើន​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ ឥណ្ឌា ដាណឺម៉ាក និង​អាហ្វ្រិក​ខាង​ត្បូង​។ យ៉ាង​ណា​មិញ អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​អំពី​ការ​ឆ្លង​នៃ​វ៉ារ្យង់​BA.2 បើ​ប្រៀបធៀប​នឹង​BA.1។​ លើស​ពី​នេះ ​អ្នក​ជំនាញ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ BA.2​អាច​គេច​ផុត​ពី​ការ​ការពារ​​របស់​វ៉ាក់សាំង​ ឬ​ថ្នាំ​សម្រាប់​ព្យាបាល​កូវីដ​-១៩​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឬ​យ៉ាង​ណា​ទេ​។ មួយ​វិញ​ទៀត​ មាន​មនុស្ស​ជា​ច្រើន​​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ថ្វី​ត្បិត​តែ​ធ្លាប់​វិជ្ជមាន​វ៉ារ្យង់​ដែលតា​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​យើង​នៅ​​មិន​ទាន់​ដឹង​ច្បាស់​​ថា​អ្នក​ដែល​ធ្លាប់​ឆ្លង​អូមីក្រុង​រួច​ម្ដង​ហើយ​ អាច​ឆ្លង​វ៉ារ្យង់​អូមីក្រុង​ BA.2​ដែរ​ឬ​អត់​ទេ​។ ​មាន​វិធីសាស្ត្រ​ជា​ច្រើន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ជា​សែ​ស្រឡាយ​អូមីក្រុង​ ឈ្មោះ​ថា​ អូមីក្រុង​ BA.2 ដូចជា​ការ​រក្សា​គម្លាត​ ចាក់​វ៉ាក់សាំង ពាក់​ម៉ាស​ ក៏​ដូចជា​លាង​សម្អាត​ដៃ​​ឲ្យ​បាន​ស្អាត​ជានិច្ច។ យ៉ាង​ណា​មិញ វ៉ារ្យង់​មួយ​ប្រភេទ​នេះ​ក៏​មាន​រោគសញ្ញា​ស្រាល​ផង​ដែរ​។ អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ […]


វីរុសកូរ៉ូណា

ដំណឹង​ល្អ! WHO ថា អូមីក្រុង​អាច​​​ជា​កូនពៅ​ជំងឺ​រាតត្បាត​​កូវីដ​-១៩​

ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​។ ជាមួយ​នឹង​ករណី​ឆ្លង​តិចតួច​នេះ អ្នក​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​បាន​បង្ហើប​ថា វ៉ារ្យង់​កូវីដ​នេះ អាច​ជា​ការ​បញ្ចប់​នៃ​វីរុស​រាតត្បាត​កូវីដ​-១៩​ ដោយ​បន្សល់​​ការ​ឆ្លង​តែ​​នៅ​​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​​។​ អូមីក្រុង​អាច​ជា​ការ​បញ្ចប់​នៃ​ជំងឺ​រាតត្បាត​កូវីដ​-១៩ ទោះ​បី​ជា​អូមីក្រុង​​ឆ្លង​លឿន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​សូវ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​​ បើ​ប្រៀបធៀប​នឹង​វ៉ារ្យង់​មុន​ៗ។ ខណៈ​ពេល​ដែល​គ្នា​យើង​ជា​ច្រើន​ជឿ​ថា វីរុស​កូវីដ​-១៩​មិន​ងាយ​បញ្ចប់​ អ្នក​ជំនាញ​របស់​WHO​​រំពឹង​ថា វ៉ារ្យង់​នេះ​អាច​កើត​ឡើង​នៅ​កន្លែង​ជាក់លាក់​ណា​មួយ​ប៉ុណ្ណោះ។ សេចក្ដី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​កូវីដ​-១៩​​ដែល​បាន​ចាប់ផ្ដើម​ពី​ការ​រាតត្បាត​ជា​សកល​​ទៅ​ជា​ជំងឺ​ដែល​កើតឡើង​នៅ​តំបន់​​មួយ​ចំនួន​​ ហើយ​ព្រម​ទាំង​អាច​គ្រប់គ្រង​បាន​ថែម​ទៀត​ផង​​។ ​​ ជាក់​ស្ដែង មាន​ប្រទេស​ជា​ច្រើន​បាន​​ចាប់ផ្ដើម​ព្យាបាល​ជំងឺ​កូវីដ-១៩​ ដូច​ទៅ​នឹង​គ្រុន​ផ្ដាសាយ​ដែរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ យ៉ាង​ណា​មិញ ​នាយក​​គ្រប់គ្រង​​តំបន់​អឺរ៉ុប​នៃ​អង្គការ​សុខភាព​ពិភពលោក​ លោក​Hans Kluge ​បាន​ព្រមាន​ថា យើង​មិន​ទាន់​ដល់​ពេល​ប្រកាស​ថា​កូវីដ​-១៩​កើត​ឡើង​តែ​នៅ​តំបន់​មួយ​ចំនួន​ និង​បញ្ឈប់​ការ​រាតត្បាត​ទូទាំង​ពិភពលោក​នៅ​ឡើយ​ទេ ពីព្រោះ​កូវីដ​ប្រភេទ​​ថ្មី​អាច​នឹង​កើត​ឡើង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​វិធាន​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​។ ​រោគ​សញ្ញា​ ៥ របស់​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ រមាស់​បំពង់​ក (ផ្ទុយ​ទៅ​នឹង​ការ​ឈឺ​បំពង់​ក) ក្អក​ស្ងួត អស់​កម្លាំង​ខ្លាំង ឈឺ​សាច់​ដុំ​ស្រាល បែក​ញើស​ពេល​យប់។ អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]


វីរុសកូរ៉ូណា

​Pfizer ​ប្រកាស​ចេញ​វ៉ាក់សាំង​ពិសេស​ទប់​តែ អូមីក្រុង

ដោយ​សារ​តែ​វីរុស​បម្លែង​ថ្មី​អូមីក្រុង ទោះ​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​លឿន​រហ័ស​ដូច Delta ក៏​ដោយ​ក៏​ប៉ុន្តែ​នៅ​ឯ​អាមេរិក និង​មួយ​ភាគ​ធំ អឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ផ្សែង​ខ្មៅ​របស់​វីរុស​បម្លែង​ថ្មី​នេះ​ក្រែលក្រាស់​ពេក ឥឡូវ​នេះ​ Pfizer​ប្រកាស​ចរាចរ​​ចេញ​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​ អូមីក្រុង​ប៉ុណ្ណោះ។ សហរដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​កំពុង​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩ ឈរ​នៅ​លំដាប់​លេខ​១ លើ​ពិភពលោក បាន​ប្រកាស​ថា ខ្លួន​កំពុង​រៀបចំ​ចាក់​សាកល្បង​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ប្រឆាំង​អូមីក្រុង ៣ដូស​ចំពោះ​ពលរដ្ឋ​មិន​ទាន់​ចាក់ និង យក​ធ្វើ​ជា​ដូស​ជំរុញ សម្រាប់​អ្នក​ចាក់​ ២ដូស​រួចរាល់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ Pfizer និង​ BioNTech ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ត្រៀម​បញ្ចេញ​ប្រឆាំង​ទល់​ឥទ្ធិពល​របស់​អូមីក្រុង អះអាង​ថា​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​យក​វ៉ាក់សាំង​នេះ​ចាក់​ជា​ដូស​ទី៤ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី៣ ប្រភេទ Pfizer-bioNTech រួច​ចន្លោះ ៣-៦ខែ​រួចហើយ។ ជំហាន​បន្ទាប់​ក្រុមហ៊ុន​នឹង​បន្ត​សាក​ល្បង​លើ​ពលរដ្ឋ​ហោច​ណាស់ ១ ៤០០នាក់ មុន​ឈាន​ដល់​យុទ្ធនាការ​ធំ។ តែ​ទោះ​ជា​លឿន​ប៉ុណ្ណា ក៏​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ មិន​ចប់​មុន​ដាច់​ខែ មីនា ២០២២​នេះ​ដែរ។ ជម្រើស​និង​ដំណោះស្រាយ​របស់​អាមេរិក​ដែល​ជា​យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​ការ​ឆ្លងរាលដាល​កូវីដ១៩ ចេះ​តែ​បន្ត​ទៅ​មុខ ​ទាំង​ការ​បោះគំនិត​បង្កើត​ថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩ និង​បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ទោះ​ជា​កន្លង​ទៅ​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ធ្លាប់​រិះគន់ និង​វាយតម្លៃ​ទាប​ពី​កម្រិត​ថ្នាំវ៉ាក់សាំង​ដូស​ជំរុញ​ថា មិន​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​អូមីក្រុង​បានទេ។  គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពពួក​វីរុស​បម្លែង​ថ្មី​កូវីដ១៩ ឲ្យ​គ្រប់​ដូស​ទៅ​តាម​ការ​ណែនាំ។ ជាក់​ស្ដែង​ដូស​ជំរុញ​ជា​សមាសធាតុ​សំខាន់​បន្ថែម​ក្រោយ​ទទួល​វ៉ាក់សាំង​គ្រប់​ដូស​រួច ព្រោះ​វា​ជា​ការ​បន្ត​ជំហាន​ទប់​ទល់​នឹង​ការវិវត្តន៍​របស់​ក្រុម​វីរុស​បម្លែង​ថ្មី​ក្រោយៗ​ទៀត មិន​ថា​តែ "អូមីក្រុង" មួយ​ទេ។ […]


វីរុសកូរ៉ូណា

ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?​

វ៉ាក់សាំង​កូវីដ​-១៩​ ​ មិន​ប៉ះពាល់​ដល់​ការ​មាន​កូន​​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ មនុស្សប្រុស​ដែល​ធ្លាប់​​ឆ្លងជំងឺនេះ ​អាច​កាត់​បន្ថយ​លទ្ធភាព​មានកូន​ខ្លី​ក្រោមការសិក្សា​បញ្ចូលគ្នារវាង​ក្រុម​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ​សុខភាព​សាធារណៈ​បូស្ដុន​អាមេរិក និង​វិទ្យាស្ថាន​ពាក់ព័ន្ធមួយចំនួន​ទៀត​នៅ​អាមេរិក។ ​តាម​ការ​សិក្សា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធភាព​មាន​កូន​​​របស់​​បុរស​ដែល​វិជ្ជមាន​កូវីដ​-១៩​នៅ​អំឡុង​ពេល​៦០​ថ្ងៃ​ ​​​ ​មាន​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​បុរស​ដែល​មិន​មាន​ជំងឺ​កូវីដ ឬ​អ្នក​ដែល​វិជ្ជមាន​កូវីដ​លើស​ពី​៦០​ថ្ងៃ​។ ទិន្នន័យ​នេះ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​​មុន​ៗ​ ​ដែល​ថា​ ​បុរស​​វិជ្ជមាន​កូវីដ​-១៩​មាន​គុណភាព​មេ​ជីវិត​ និង​ប្រព័ន្ធ​បន្ត​ពូជ​ ចុះ​ខ្សោយ​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​នឹង​ចចាមអារ៉ាម​ផ្សេង​ទៀត​ដែល​ថា ការ​ចាក់វ៉ាក់សាំង ក៏​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន ក្រុម​ស្រាវជ្រាវ​ខាង​លើ​បាន​ពន្យល់ថា ​អ្នកស្ថិត​​ក្នុង​វ័យ​បន្ត​ពូជ មាន​ការ​ភ័ន្តច្រឡំ​ថា​ ​វ៉ាក់សាំង​កូវីដ​អាច​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ហេតុ​នេះ​ហើយ​ទើប​​អ្នក​ខ្លះ​នៅ​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បូស្តុន​។ ជាក់​ស្ដែង ការ​សិក្សា​ទៅ​លើ​អ្នក​ដែល​ព្យាយាម​យក​កូន​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​ហើយ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​កូវីដ ​មិនបង្អាក់​ដល់​ការ​បង្ក​កំណើត​ដូច ​អ្នក​ដែល​វិជ្ជមាន​កូវីដ១៩ ក្នុង​រយៈពេល​ខ្លី​ទេ​​។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ   ​​អ្នក​ស្រាវជ្រាវ​បាន​គណនា​ប្រូបាប​វដ្ដ​រដូវ​នៃ​ការ​មាន​គភ៌ ដោយ​ប្រើ​កាលបរិច្ឆេទ​​នៃ​វដ្ដ​រដូវ​ចុង​ក្រោយ​របស់​ស្ត្រី​ រយៈពេល​នៃ​វដ្ដ​រដូវ​ធម្មតា និង​ស្ថានភាព​មាន​ផ្ទៃពោះ​។ អត្រា​នៃ​ការ​មាន​កូន​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ១​ដូស ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ចាក់​វ៉ាក់សាំង​ទាល់​តែ​សោះ ហើយ​លទ្ធផល​នេះ​មាន​ភាព​ដូច​គ្នា​ចំពោះ​បុរស​ដែល​បាន​​ចាក់​វ៉ាក់សាំង​១​ដូស​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វិភាគ​បន្ថែម​ទៅ​លើ​ចំនួន​ដូស​​វ៉ាក់សាំង​ ​ប្រភេទ​​វ៉ាក់សាំង ប្រវត្តិ​នៃ​ភាព​គ្មាន​កូន ការងារ និង​​កន្លែង​រស់​នៅ ក៏​បង្ហាញ​ថា​ពុំ​មាន​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​លើ​ការ​មាន​កូន​នោះ​ដែរ​។   អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ […]


វីរុសកូរ៉ូណា

អូមីក្រុងអាចរស់នៅលើប្លាស្ទិក និងស្បែកយូរជាងវីរុសមុនៗ?

ការ​ស្រាវជ្រាវ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​រក​ឃើញ​ថា វីរុស​បំប្លែង​អូមីក្រុង អាច​រស់​នៅ​បាន​យូរ​ជាង​ប្រភេទ​វីរុស​បំប្លែង​មុនៗ​លើ​ផ្ទៃ​ប្លាស្ទិក និង​ស្បែក​យើងបាន​យូរ​ជាង​វីរុស​បំប្លែង​ប្រភេទ​មុន​ៗ​ដូច​ជា Alpha, Beta, និង Delta ទៅ​ទៀត ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​មន្ទីរ​ពិសោធន៍​ជា​ច្រើន​លើក។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ក្រុម​អ្នក​​សិក្សា​​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto Prefectural University of Medicine នៃ​ប្រទេស​ជប៉ុន ​បង្ហាញ​ថា នៅ​ផ្ទៃ​ប្លាស្ទិក និង​ផ្ទៃ​ស្បែក វីរុស​បំប្លែង​ទាំង ៤ (Alpha, Beta, Delta និង Omicron) អាច​រស់រាន​មាន​​ជីវិត​បាន​យូរ​ជាង​វីរុស​កូរ៉ូណា​ធម្មតា រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង អ៊ូហាន ប្រទេស​ចិន ដល់​ទៅ ២ដង និង​រក្សា​ការ​ឆ្លង​លើស​ពី ១៦​ម៉ោង​នៅ​លើ​ស្បែក​យើង។ ចំណែក​នៅ​លើ​ផ្ទៃ​ប្លាស្ទិក រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​ជា​មធ្យម​នៃ​វីរុស​កូរ៉ូណា​ដើមគឺ ៥៦​ម៉ោង, វីរុស​បំប្លែង Alpha គឺ១៩១,៣ ម៉ោង, វីរុសBeta គឺ១៥៦,៦ ម៉ោង, វីរុសGamma គឺ៥៩, ៣ម៉ោង និង Delta គឺ១១៤ម៉ោង បើ​ប្រៀប​ធៀប​ទៅ​នឹង ១៩៣.៥ ម៉ោង ស្មើ​នឹង ៨​ថ្ងៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ