backup og meta

អាមេរិកបន្តសាចវ៉ាក់សាំងក្មេងក្រោម៥ឆ្នាំចុងខែនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Feb 01, 2022

    អាមេរិកបន្តសាចវ៉ាក់សាំងក្មេងក្រោម៥ឆ្នាំចុងខែនេះ

    ប្រភព​ជា​ច្រើន​អះអាង​ដូចៗ​គ្នា​ថា Pfizer-BioNTech កំពុង​ធ្វើ​ការងារ​ច្រើន​ណាស់​ជុំវិញ​បញ្ហា​កូវីដ១៩ នៅ​អាមេរិក​មិន​ថា​ការ​បង្កើត​ថ្នាំគ្រាប់ បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ហើយ​ឥឡូវ​នេះ​បន្ត​បង្កើត​និង​បញ្ចេញ​វ៉ាក់សាំង​ដល់កូនតូចអាយុ​ចន្លោះ​ពី ៦ខែ ដល់ ៥ឆ្នាំ

    យុទ្ធនាការ​សាច​វ៉ាក់សាំង​ចំពោះ​ក្មេងៗ​ ២ដូស​ដូច​មនុស្ស​ធំ​នេះ អាច​នឹង​រៀបរយ​និង​ដំណើរការ​ទៅ​បាន​ចុងខែ កុម្ភៈ ២០២២ នេះ ព្រោះ​ភាគី​អាជ្ញាធរ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​សហរដ្ឋអាមេរិក (FDA)  ទទូច​ឲ្យ​ Pfizer បញ្ជូន​សំណុំ​បែបបទ​ឲ្យ​បាន​លឿន​កុំ​បង្អង់​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នក​ច្បាប់​មាន​ពេលវេលា​គ្រប់គ្រាន់​និង​ចាប់​ផ្ដើម​អនុម័ត​លើ​វ៉ាក់សាំង​ដល់​ទារក​និង​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ។

    គណនា BMI

    ជាង​មួយ​ឆ្នាំ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ថ្មិ ចូបាយដិន ការងារ​អាទិភាព​១​ក្នុង​ចំណោម​ការងារ​ចាំបាច់​នានា​ក្នុង​ប្រទេស​គឺ ការ​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​កំពុង​ញាំញី​អាមេរិក​តាំង​ពី ២០១៩​មក ហើយ​ក្មេងៗ​ក៏​ស្ថិត​ក្នុង​បញ្ជី​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដូចគ្នា។ កាល​ពី​ខែ វិច្ឆិកា ២០២១ វ៉ាក់សាំង​សម្រាប់​ក្មេង​អាយុ​ចន្លោះ​ពី ៥-១២ឆ្នាំ ​រដ្ឋបាល​របស់​លោក​ចូបាយដិន ក៏​បាន​ផ្ដល់​ភ្លើង​ខៀវ​អនុម័ត​ឲ្យ​ចាក់​រួចរាល់​ហើយ​ដែរ ហើយ​នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ដូច Pfizer-BioNTech ផលិត​និង​ផ្គត់ផ្គង់​បន្ត​យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​កុម្ភៈ​នេះ។

    វ៉ាសាំងPfizer

    ដោយ​ឡែក​ចំពោះ​ដូស​ទី៣ សម្រាប់​ទារក​អាយុ ៦ខែ ដល់ ក្មេង​អាយុ ៥ឆ្នាំ​នេះ ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀត​ហោច​ណាស់​ក៏​ ២ខែ ​អី​ដែរ​ក្រោយ​ដូស​ទី២ ចាក់​រួច។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Feb 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម