ចេញអាការៈទាំងនេះ ខ្វះជាតិកាល់ស្យូមក្នុងឈាមហើយ
ខ្វះជាតិកាល់ស្យូមក្នុងឈាម (Hypocalcemia) មានន័យថាកម្រិតកាល់ស្យូមក្នុងឈាមថយចុះ ដែលមិនអាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយគ្រប់គ្រាន់។ អាការៈបែបនេះ ប្រសិនបើយើងមិនយកចិត្ដទុកដាក់ អាចបណ្ដាលឲ្យសុខភាពយើងប្រឈមជំងឺផ្សេងៗច្រើន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កង្វះជាតិកាល់ស្យូមក្នុងឈាម ក្នុងដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញាណាគួរកត់សម្គាល់នោះទេ។ ករណីខ្លះបញ្ហានេះ កើតឡើងក្នុងរយៈពេលខ្លីហើយបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែបើកើតឡើងអូសបន្លាយរយៈពេលយូរ នឹងស្ដែងចេញរោគសញ្ញាផ្សេងៗ និងបង្កផលលំបាកដល់រាងកាយមួយចំនួនផងដែរ។ ១.បញ្ហាសាច់ដុំ អ្នកដែលមានកង្វះជាតិកាល់ស្យូមក្នុងឈាមអាចជួបប្រទះ ចុះខ្សោយសាច់ដុំ ការឈឺចាប់សាច់ដុំ ការរមួលក្រពើ និងឈឺចាប់ត្រង់ភ្លៅ និងដៃ នៅពេលធ្វើចលនា។ បន្ថែមពីនេះអ្នកជំងឺអាចមានអាការៈស្ពឹកដៃជើង ព្រមទាំងជុំវិញមាត់។ ២.អស់កម្លាំង ថយចុះជាតិកាល់ស្យូមក៏អាចបណ្ដាលឲ្យអ្នកជំងឺជួបអាការៈ អស់កម្លាំង បាត់បង់ថាមពល អារម្មណ៍ស្ពឹកស្រពន់ នឹងឈានដល់ការគេងមិនលក់។ លើសពីនេះ អ្នកជំងឺអាចមានអាការៈឈឺក្បាល វិលមុខ ឬភ្លេចភ្លាំងច្រើន។ ៣.សុខភាពស្បែក អ្នកជំងឺខ្លះអាចប្រឈមនឹងអាការៈស្បែកស្ងួត ជ្រុះសក់ ងាយរលាក បើធ្ងន់ធ្ងរអាចចេញកន្ដួលរមាស់លើស្បែក ឈានដល់ការកើតជំងឺសើស្បែក (psoriasis)។ ៤.ជំងឺពុកឆ្អឹង សុខភាពឆ្អឹងត្រូវការជាតិកាល់ស្យូមជាចាំបាច់ ដើម្បីបំពេញតម្រូវការលូតលាស់ និងភាពរឹងមាំ មិនត្រឹមតែប៉ុណ្ណោះឆ្អឹងក៏មានមុខងារសំខាន់ជួយរក្សាបរិមាណសារធាតុសំខាន់នេះផងដែរ។ នៅពេលបរិមាណកាល់ស្យូមទាប ខណៈដែលរាងកាយត្រូវការប្រើប្រាស់ច្រើន នោះវានឹងបង្វែរសារធាតុនេះ ចេញពីឆ្អឹង ទើបបណ្ដាលកំហាប់ឆ្អឹងគ្មានភាពរឹងមាំ។ ៥.ងាយកើតស្ដ្រេស អ្នកបាត់បង់កាល់ស្យូមងាយប្រឈមបញ្ហាផ្នែកសុខភាពផ្លូវចិត្ដ ដូចជា អារម្មណ៍ស្មុគស្មាញ កើតស្ដ្រេស និងថប់បារម្ភ។ ក្នុងស្ថានភាពបែបនេះអ្នកជំងឺត្រូវទៅជួបពិភាក្សាជាមួយគ្រូពេទ្យ និងព្យាបាលឲ្យលឿនបំផុត ព្រោះការកើតមានអារម្មណ៍តានតឹងច្រើន […]