អេម៉ូគ្លូបីនផ្ទុកជាតិដែកដែលអាចស្រូបយកអុកស៊ីសែន និងចែកចាយពាសពេញរាងកាយ។ ប៉ុន្តែបើកម្រិតអេម៉ូគ្លូបីនធ្លាក់ចុះ នោះយើងអាចមានអាការៈអស់កម្លាំង ពិបាកដកដង្ហើម វិលមុខ ខ្សោយ មិនឃ្លានអាហារ និងបេះដូងលោតញាប់។ ក្នុងករណីដែលបញ្ហានេះក្លាយជាស្ថានភាពរ៉ាំរ៉ៃ យើងនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្លេកស្លាំង។ ដូច្នេះហើយ ដើម្បីបង្កើនបរិមាណនៃជាតិអេម៉ូគ្លូបីន យើងគួរតែផ្លាស់ប្ដូររបបអាហារ និងបែបបទរស់នៅមួយចំនួន។
១. ញ៉ាំអាហារសម្បូរជាតិដែក
កង្វះជាតិដែក ជាមូលហេតុចម្បងដែលធ្វើឲ្យយើងកើតជំងឺស្លេកស្លាំង និងមានកម្រិត អេម៉ូគ្លូបីនទាប។ ហេតុនេះហើយ ការបញ្ចូលបន្លែស្លឹកបៃតងនៅក្នុងរបបអាហារ ដូចជាស្ពៃពួយឡេង ឆៃថាវក្រហម ព្រមទាំងថ្លើមសត្វ និងស៊ុត ជារឿងដែលមិនអាចខ្វះបានឡើយ។ បន្ថែមពីនេះ ផ្លែឈើស្រស់ និងផ្លែឈើក្រៀម រួមមានផ្លែប៉ោម ទទឹម ឪឡឹក គ្រាប់ល្ពៅ គ្រាប់លម៉ើ និងអាល់ម៉ុនក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនកម្រិតអេម៉ូគ្លូបីនដូចគ្នា។
២. បង្កើនការញ៉ាំវីតាមីនC
ការលាយបញ្ចូលគ្នារវាងជាតិដែក និងវីតាមីនC គឺល្អបំផុតក្នុងការជួយបង្កើនកម្រិត អេម៉ូគ្លូបីន។ អាហារដែលសម្បូរវីតាមីនC មានដូចជាក្រូច ស្រ្តប៊ឺរី ល្ហុង ផ្កាខាត់ណាខៀវ ក្រូចថ្លុង និងប៉េងប៉ោះ។
![អេម៉ូគ្លូបីន២](https://cdn.hellokrupet.com/wp-content/uploads/2022/07/អេម៉ូគ្លូបីន២.jpg)
៣. បង្កើនការញ៉ាំអាស៊ីដហ្វូលិក
អាស៊ីដហ្វូលិក ជាវីតាមីនB-complex ដែលមានសារសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម។ អាស៊ីដប្រភេទនេះ មាននៅក្នុងបន្លែស្លឹកបៃតង សណ្ដែកដី ចេក និងផ្កាខាត់ណាខៀវ។
៤. ជៀសវាងអាហាររារាំងការស្រូបយកជាតិដែក
ភេសជ្ជៈមួយចំនួនដូចជា កាហ្វេ តែ ភេសជ្ជៈប៉ូវកម្លាំង ស្រាក្រហម និងស្រាបៀរ អាចរារាំងរាងកាយក្នុងការស្រូបយកជាតិដែក។ ដូច្នេះហើយ ប្រសិនបើយើងមានបរិមាណ អេម៉ូគ្លូបីនទាប គួរជៀសវាងភេសជ្ជៈដែលមានជាតិស្ករបន្ថែមទាំងនេះ។
អត្ថបទគួរអាន៖
៦. ធ្វើលំហាត់ប្រាណ និងញ៉ាំអាហារល្អៗ
ការហាត់ប្រាណកម្រិតមធ្យមទៅខ្លាំង អាចជួយឲ្យរាងកាយផលិតអេម៉ូគ្លូបីនកាន់តែច្រើន។ ទន្ទឹមនឹងនេះដែរ យើងគួរបញ្ចូលរបបអាហារតុល្យភាព ដើម្បីទទួលបានសារធាតុចិញ្ចឹមដែលមានប្រយោជន៍ជាច្រើន ព្រមទាំងអាចបង្កើនអេម៉ូគ្លូបីនក្នុងពេលតែមួយ។
ចំណុចសំខាន់
នៅពេលកម្រិតអេម៉ូគ្លូបីនធ្លាក់ចុះ យើងអាចមានអាការៈអស់កម្លាំង ពិបាកដកដង្ហើម វិលមុខ ខ្សោយ មិនឃ្លានអាហារ និងបេះដូងលោតញាប់។ ក្នុងករណីធ្ងន់ធ្ងរ យើងនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្លេកស្លាំង។ ដូច្នេះហើយ ដើម្បីបង្កើនបរិមាណនៃជាតិអេម៉ូគ្លូបីន យើងគួរ៖
- ញ៉ាំអាហារដែលសម្បូរជាតិដែក
- បង្កើនការញ៉ាំវីតាមីនC
- បង្កើនការញ៉ាំអាស៊ីដហ្វូលិក
- ជៀសវាងអាហារដែលរារាំងដល់ការស្រូបយកជាតិដែក
- ធ្វើលំហាត់ប្រាណ និងញ៉ាំអាហារល្អៗ