ពេលស្រីៗគ្នាយើងមានផ្ទៃពោះ អ័រម៉ូនក្នុងខ្លួនចាប់ផ្ដើមប្រែប្រួល ធ្វើឲ្យកម្រិតស្ករក្នុងឈាមយើងកើនឡើង។ ទឹកនោមផ្អែមអំឡុងពេលពពោះ អាចនាំឲ្យមានផលវិបាកផ្សេងៗទៀត។ អ៊ីចឹង ស្រីៗពពោះ ត្រូវដឹងពីបញ្ហា វិធីការពារ និងព្យាបាល។ “Hello គ្រូពេទ្យ” សូមបកស្រាយខ្លះៗឲ្យគ្នាយើងបានដឹង។
១- ប៉ះពាល់កូនក្នុងផ្ទៃប៉ុណ្ណា?
បេប៊ីក្នុងផ្ទៃទទួលសារធាតុចិញ្ចឹមពីឈាមរបស់ម្ដាយ អ៊ីចឹងបើកម្រិតជាតិស្ករក្នុងឈាមម៉ាក់ៗកើនឡើង មានន័យថា ក៏មានឥទ្ធិពលលើបេប៊ីក្នុងផ្ទៃដូចគ្នា ដោយធ្វើឲ្យបេប៊ីក្នុងផ្ទៃថ្លោស (ធំ) ជាងធម្មតា ហើយខាងក្រោមនេះ ជាផលប៉ះពាល់ដែលទាំងអំឡុងពេលក្នុងផ្ទៃ និងក្រោយសម្រាល៖
– កើតមុនខែ
– វិបត្តិផ្លូវដង្ហើម
– ស្បែកឡើងលឿង
– ទៅជាចុះជាតិស្ករទៅវិញ ក្រោយពេលកើត
– របួសពេលសម្រាល ដោយសារតែក្បាលទារកធំពេក។
២- ប៉ះពាល់ម៉ាក់ៗធ្ងន់ធ្ងរអត់?
– អាចរលូត
– សម្រាលមុនខែ
– ត្រូវសម្រាលដោយការវះកាត់ ដោយសារកូនធំពេក
– សម្ពាធឈាមកើនឡើង ឬអាចមានសញ្ញាបម្រុងក្រឡាភ្លើង។
បន្ទាប់ពីសម្រាលហើយ ជាតិស្ករនឹងចុះមកធម្មតាវិញ ប៉ុន្តែត្រូវដឹងថា ម៉ាក់ៗកំពុងប្រឈម កើតទឹកនោមផ្អែមប្រភេទ ២ ហើយ។ អ៊ីចឹង គួររៀបចំរបបអាហារឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យជាតិស្ករមានតុល្យភាព។
៣- ដំណោះស្រាយ
– បើមានសញ្ញាឡើងជាតិស្ករ ត្រូវប្រញាប់ទៅជួបពេទ្យ
– ញ៉ាំថ្នាំតាមពេទ្យប្រាប់ ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានល្អ
– អាចធ្វើតេស្តជាតិស្ករដោយខ្លួនឯង ដោយប្រើម្ជុលអេឡិចត្រូនិក
– ឧស្សាហ៍ឆែកសុខភាព ដើម្បីធានាដល់សុវត្ថិភាពទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ
– ញ៉ាំអាហារណាមានជាតិស្ករទាប និងចៀសវាងអាហារណាមានជាតិកាបូនអ៊ីដ្រាត (ពពួកជាតិម្សៅ កាកសរសៃ ស្ករ) ខ្ពស់ និងមិនត្រូវផឹកភេសជ្ជៈមានជាតិស្ករខ្ពស់នោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]