តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

របៀប​មើលលទ្ធផល លើឧបករណ៍វាស់ជាតិស្ករខ្លួនឯង

របៀប​មើលលទ្ធផល លើឧបករណ៍វាស់ជាតិស្ករខ្លួនឯង

ដឹង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមខ្លួនឯង ជារឿង​ចាំ​បាច់​បំផុត ដើម្បីអាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ រក្សា​សុខ​ភាព​ប្រសើរ​ជាង​មុន ជាពិសេសបង្ការជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមតែម្ដង។ អ៊ីចឹង ត្រូវ​ដឹង និងពិនិត្យ​តាម​ណា​?

“Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ងាយៗ​ពិនិត្យ​ជាតិ​ស្ករ​ខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​ដឹង តាម​រយៈ​ឧបករណ៍​​វាស់​ជាតិ​ស្ករ ហៅ​សាមញ្ញ ម្ជុល​ជោះជាតិ​ស្ករ ដែលមាន​ច្រើន​ជម្រើស លក់តាម​ឱសថស្ថាន។

១- របៀបអានកម្រិតជាតិស្ករ

ធម្មតា កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ទូទៅ​គឺ ៧០-១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម ដោយ​មិន​កំណត់​ពេល​វាស់​ស្ទង់​នោះ​ទេ។ ប៉ុន្តែ ​បើ​ស្ថិត​ក្នុង​រយៈពេល​ ៨ ម៉ោង ក្រោយ​បាយ គឺ​ត្រូវ​នៅ​ក្រោម ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម។ បើ​ចុះ​ទាប​ជាង ៧០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម មាន​ន័យ​ថា ​ខ្វះ​ជាតិ​ស្ករ។

ត្រូវចាំថា ​ពេល​ជាតិ​ស្ករ​ស្ថិត​នៅ​ចន្លោះ ១០០-១២៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម អំឡុង​ពេល​ព្រឹក​មិន​ទាន់​ញ៉ាំ​អាហារ ជា​មុខ​សញ្ញា​ត្រៀម​​កើត​ទឹក​នោម​ផ្អែម ហើយ​បើ​ឡើង​ហួស ១២៦ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម វិញ ​គឺ​កើត​ទឹកនោមផ្អែមតែ​ម្ដង។

របៀបតេស្តជាតិស្ករ១

២- គួរជ្រើសរើសឧបករណ៍ពិនិត្យបែបណា?

ឧបករណ៍​ពិនិត្យ ​អាច​រក​បាន​នៅ​គ្រប់​ឱសថស្ថាន បើ​ចង់​បាន​ផលិត​ផល​ណា​ល្អ​ អាច​ទៅ​សុំ​យោបល់​ពី​គ្រូពេទ្យ និង​ឱសថការី ក៏​ដូច​ជា​គិលានុបដ្ឋាយិកានៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ។៣- របៀបប្រើឧបករណ៍ជោះជាតិស្ករ

ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ប្រអប់​ឲ្យ​បាន​ហ្មត់ចត់ ​មុន​ប្រើ​ ហើយ​ពេល​ពិនិត្យ​ម្ដងៗ ​អាច​ចំណាយ​ពេល​រង់ចាំ​ អាស្រ័យ​តាម​ប្រភេទ​ឧបករណ៍។ បើ​មាន​ចម្ងល់​មិន​ច្បាស់ គួរ​ទៅ​រក​ជំនួយ​នៅ​មណ្ឌល​សុខភាព​ ដើម្បី​ទទួល​​ការ​ណែនាំ​របៀប​ប្រើប្រាស់​ត្រឹមត្រូវ។

៤- រក្សាទិន្នន័យទុក

ដូចប្រាប់ពីខាងលើ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម ជា​រឿង​សំខាន់ណាស់។ គួរ​កត់​ទុក​លទ្ធផល​ជួស​ម្ដងៗ ឬ​អាច​ទិញ​ឧបករណ៍​ណាដែលមុខងាររក្សាទិន្នន័យពេលជួសឈាមម្ដងៗ​បាន ​រឹត​តែ​ប្រសើរ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Choosing a glucose meter. http://www.healthline.com/health/type-2-diabetes/choosing-glucose-meter#Overview1. Accessed April 09, 2017.

Blood glucose meter : How to choose. http://www.mayoclinic.org/diseases-conditions/diabetes/in-depth/blood-glucose-meter/art-20046335?pg=1. Accessed April 09, 2017.

8 things to consider when choosing a blood glucose monitor. http://www.health.com/health/condition-article/0,,20188575,00.html. Accessed April 09, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 23/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត