ជារឿងឈឺចាប់បំផុតសម្រាប់ម៉ាក់ប៉ា ពេលអូនៗទើបកើត ស្រាប់តែមានជំងឺរ៉ាំរ៉ៃនេះ។ ត្រូវព្យាយាមធ្វើចិត្តឲ្យបាន ទោះអាអូនកើតទឹកនោមផ្អែម មិនមែនមិនអាចរស់នៅបានដូចគេឯណា។ ទោះការមើលថែអូនៗដំបូងពិបាក តែយូរៗទៅនឹងស្រួល។ “Hello គ្រូពេទ្យ” ចង់ណែនាំពីវិធីមើលថែងាយៗ ដោយមិនចាំបាច់ពេទ្យ។
១- អូនៗមានទឹកនោមផ្អែមនៅវ័យ (១៨-៣៦ ខែ)
អំឡុងពេលអូនៗមានជំងឺនេះ ម៉ាក់ប៉ាត្រូវមើលថែទាំងស្រុង។ ពេលអាអូនបាន ៣ឆ្នាំ ប៉ាម៉ាក់គួរអានសៀវភៅឲ្យអូនស្តាប់ រៀបរាប់ពីការណែនាំ និងទៅជួបពេទ្យត្រៀមថែទាំជំងឺនេះ នៅថ្ងៃអនាគត។
ចង់គណនា BMR ចុចទីនេះ!
២- វ័យចូលរៀនមតេ្តយ្យ (៣-៥ ឆ្នាំ)
ក្នុងវ័យនេះ អាអូននឹងចាប់ផ្តើមសួរពីជំងឺទឹកនោមផ្អែម ម៉ាក់ប៉ា ត្រូវត្រៀមខ្លួន ដើម្បីឆ្លើយសំណួរនោះ។ ត្រូវផ្ដល់អាហារត្រឹមត្រូវ បង្រៀនការងារងាយៗ ដូចជា ជូតគម្របដបថ្នាំ និងរៀបចំឧបករណ៍តាមដានជាតិស្ករក្នុងឈាមឲ្យរៀបរយ។ គួរប្រាប់អូនៗ ពីលទ្ធផលជាតិស្ករដោយប្រើពាក្យ ទាប ខ្ពស់ ឬធម្មតា ជំនួសពាក្យ ល្អ អាក្រក់។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៣- វ័យចូលរៀនថ្នាក់បឋម (៦-១២ ឆ្នាំ)
ម៉ាក់ប៉ាត្រូវឲ្យកូនមើលថែខ្លួនឯងខ្លះៗបានហើយ ដូចជា ចាប់ផ្តើមពីវាស់កម្រិតជាតិស្ករក្នុងឈាម។ វ័យ ៧-៩ ឆ្នាំ ម៉ាក់ប៉ា អាចនៅមើលអាអូនចាក់ អាំងស៊ុយលីន និងរៀបចំអាហារខ្លួនឯង។
ពេលអាអូនលេងកីឡា ម៉ាក់ប៉ា គួរប្រាប់គ្រូពីស្ថានភាពជំងឺ ព្រោះគាត់អាចជួយមើលអាអូនមុនពេលលេង កំពុងលេង ឬលេងរួច។ ផ្តល់អាហារ សម្រន់ទៅអាអូន ដើម្បីចៀសវាងខ្វះជាតិស្ករ។
អត្ថបទគួរអាន៖
៤- វ័យជំទង់ (១៣-១៧ឆ្នាំ)
អាយុនេះ ក្មេងណាក៏ចង់បានឯករាជ្យដែរ អ៊ីចឹងហើយ ពិបាកគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមណាស់ ហើយក្មេងអាចធ្វើគ្រប់យ៉ាងបានដោយខ្លួនឯង។
ពេទ្យនឹងតាមដាន គ្រប់គ្រងជំងឺអាអូនគ្រប់ដំណាក់កាល និងការលូតលាស់។ បើមានបញ្ហាបាក់ទឹកចិត្ត ឬចង់និយាយរឿងក្នុងចិត្ត គួរណែនាំទៅជួបពេទ្យជំនាញឯកទេសព្យាបាលជំងឺទឹកនោមផ្អែមតែម្តង។
ចំណុចសំខាន់
ជារឿងឈឺចាប់បំផុតសម្រាប់ម៉ាក់ប៉ា ពេលអូនៗទើបកើត ស្រាប់តែមានជំងឺរ៉ាំរ៉ៃនេះ។ ត្រូវព្យាយាមធ្វើចិត្តឲ្យបាន ទោះអាអូនកើតទឹកនោមផ្អែម មិនមែនមិនអាចរស់នៅបានដូចគេឯណា។ ទោះការមើលថែអូនៗដំបូងពិបាក តែយូរៗទៅនឹងស្រួល។ ប្រការសំខាន់ ប៉ាម៉ាក់គួររៀនពីវិធីមើលថែងាយៗ ដោយមិនចាំបាច់ពេទ្យ ទើបជាការប្រសើរ។