តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កើត​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវដឹង​ល្បឿន​បំប្លែង​​ជាតិ​ស្ករ​ក្នុង​ចំណីអាហារ

កើត​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវដឹង​ល្បឿន​បំប្លែង​​ជាតិ​ស្ករ​ក្នុង​ចំណីអាហារ

សម្រាប់​អ្នកមាន​កើត​ទឹក​នោម​ផ្អែម គួរ​ដឹង​ពី​វិធី​អាច​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​កុំ​ឲ្យ​ឡើង​ខ្លាំង ព្រោះ​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ញ៉ាំ​ អាចមានជាតិ​ស្ករ​ច្រើន​ហួស ជា​ហេតុ​បង្ក​ឲ្យ​មាន​​ផល​ប៉ះ​ពាល់កាន់​តែ​ធ្ងន់ធ្ងរ។ ​ជាតិ​ស្ករ​ទាំង​នោះ​ ងាយ​បម្លែង​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ ជាង​ស្ករ​ធម្មជាតិ ​​មាន​ក្នុង​អង្ករ​សម្រូប និង​បន្លែ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​ដឹង​ច្បាស់ ពី​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ សក្តិ​សម និង​មិន​សក្តិសម​សម្រាប់​ម៉ាក់​ប៉ា អ៊ំៗ​ញ៉ាំ។

១-អ្វីជាសន្ទស្សន៍ជាតិស្ករ?

សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ (Glycemic index) ជា​តួ​លេខ​បញ្ជាក់ពី​ ល្បឿន​បំប្លែង​ជាតិ​ស្ករ​ពី​អាហារ​ ទៅ​ជា​ស្ករ​ក្នុង​ឈាម។ យើង​អាច​បែង​ចែក​ពពួក​អាហារ​ទាំង​នោះ តាម​រយៈ​តាម​ដាន​កំណើន​អ័រម៉ូន​អាំងស៊ុយលីន បង្ហាញ​កម្រិត​ជាតិ​ស្ករ​បាន។ បើ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាមនឹ​ងកើន​ឡើង​លឿន​ដូច​គ្នា។ អាហារ​ពីរ​ប្រភេទ​ខុស​គ្នា ​មាន​បរិមាណ​ស្ករ​ដូច​គ្នា តែ​អាច​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខុស​គ្នា។ ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ជ្រើស​យក​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​សន្ទស្សន៍​ជាតិ​ស្ករ​ជា​មុន​ ដើម្បី​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​លំនឹង។

២-ស្តង់ដារសន្ទស្សន៍ជាតិស្ករជាក់លាក់

ខាង​ក្រោម​នេះ​ជា​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខុសៗ​គ្នា កំណត់​ដោយ​ស្តង់​ដារ​ជាក់​លាក់៖

អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប (តិច​ជាង ៥៥)

– ផាស្តា (Pasta)
– ម្សៅ​ស្រូវ​សាឡី ​ឬ​នំប៉័ង​ពណ៌​ត្នោត
– ដំឡូង​ជ្វា ពោត សណ្តែក​សៀង សណ្តែក​បារាំង និង​ពួក​គ្រាប់​សណ្តែក
– ផ្លែ​ឈើ​មួយ​ភាគ​ធំ បន្លែ​គ្មាន​ស្ករ (non-starchy vegetables) និង​ការ៉ុត

អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​មធ្យម (៥៦-៦៩)

– ម្សៅស្រូវ​សាឡី នំបុ័ង Pita
– អង្ករ​សម្រូប និង​អង្ករ​សាយ

អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់ (លើស ៧០)

– នំ​ប៉័ង​ស
– ល្ពៅ
– នំ​អង្ករ នំ​ស្រួយ​ប្រៃៗ
– ត្រសក់​ផ្អែម និង​ម្នាស់
– អង្ករ​សាយ នំ​ម៉ាការ៉ុង ឈីស

៣-គួរតាមដានរបបអាហារ

ទោះ​បី​មាន​ផល​ប្រយោជន៍​ច្រើន​ ពី​ការ​កំណត់​សន្ទស្សន៍​ជាតិ​ស្ករក្នុង​អាហារ​ក៏ពិត​មែន ប៉ុន្តែ​នៅ​ជា​រឿង​ពិបាកបំផុត គឺ​​រៀប​ចំ​អាហារ​ប្រកប​ដោយ​សុខភាព។ អ្នក​ជំនាញ​ជា​ច្រើន ធ្លាប់​លើក​ឡើង​ថា មកទល់​នឹង​ពេល​នេះ​ នៅ​មិន​មាន​ស្តង់​ដារ​ច្បាស់​លាស់​សម្រាប់​អាហារ​សក្តិសម​សម្រាប់គ្នាយើង​កើត​ទឹក​នោម​ផ្អែម​នៅ​ឡើយ។ ជាក់ស្តែង អាហារ​កញ្ចប់​មួយ​ចំនួន មិន​បាន​ប្រាប់​ពីសន្ទស្សន៍​ជាតិ​ស្ករ​នោះ​ដែរ នាំ​ឲ្យ​យើង​មិន​អាច​ដឹង​ច្បាស់​គួរ​ញ៉ាំ ឬ​មិន​គួរ។ ប៉ុន្តែ​ល្អ​បំផុត បឹ្រក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ផែន​ការ​អាហារ​ប្រចាំ​ថ្ងៃ។

ទោះ​មិន​មាន​របប​អាហារ​ស្តង់ដារ​សម្រាប់គ្នាយើងទឹក​នោមផ្អែម​ក៏ដោយ ប៉ុន្តែ​រៀប​ចំ​អាហារ​ប្រកប​ដោយ​សុខភាព គឺត្រូវ​បត់​បែន​តាម​ស្ថានភាព​​ទម្ងន់ កត្តា​រស់​នៅ និង​សុខ​ភាព​របស់​យើង​ម្នាក់ៗ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Verifying...

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 15/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត