ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខ​ភាព​​ឲ្យ​បាន​ដិតដល់​។​ ​តើ​គ្នា​យើង​​​ធ្លាប់​ដឹង​ទេ​ថា​​ជំងឺ​ទឹក​នោម​ផ្អែម​៧០% គឺ​អាច​ជៀសវាងបាន​ ​ប្រសិន​បើ​យើង​​​ថែទាំ​​​សុខភាព​ឲ្យ​​ល្អ​​? ​ជា​ទូទៅ​ ដោយ​សារ​​តែ​បែប​បទ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​យើង​​មិន​សូវ​​​សកម្ម​ ​​ជាមួយ​នឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ជឿនលឿន​​ ​​ព្រម​ទាំង​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​​កំពុង​តែ​ប្រឈម​​នឹង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​។​ អត្រា​ ឬ​ល្បឿន​ដែល​រាងកាយ​យើង​ដុត​រំលាយ​ ឬ​ប្រើប្រាស់​កាឡូរី​ ដើម្បី​បង្កើត​ថាមពល​ហៅ​ថាមេតាប៉ូលិស​។ នៅ​ពេល​ដែល​​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ (ស្ថានភាព​រំលាយ​អាហារ) ​និង មេតាប៉ូលិស​​ ត្រូវ​បាន​​រាំងស្ទះ​ ​ហានិភ័យ​សុខភាព​ និង​ជំងឺ​ជាច្រើន​នឹង​​អាច​​ប៉ះពាល់​ដល់​សុខភាព​​របស់​យើង​។​ ​បញ្ហា​សុខភាព​ដែល​​កើត​មាន​ជាទូទៅ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​​អាំងស៊ុយលីន​ មាន​ដូចជា​​ការ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ជាដើម​។ ​​ដូច​នេះ​ហើយ ដើម្បី​ចៀសវាង​កើតជំងឺ​ទឹក​នោម​ផ្អែម​យើង​ត្រូវ៖ ​​​​១. ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​​​ ​​​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​យើង​។ ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់​ពី​៥% ទៅ​១០%​ វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​​បាន​យ៉ាង​ច្រើន។ លើស​ពី​នេះ​ វា​ថែម​ទាំង​​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ និង​កម្រិត​ថាមពល​​​ថែម​ទៀត​ផង​។​​​​​​ ២. របប​អាហារ​ត្រឹមត្រូវ ​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​មាន​​តុល្យភាព​​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ចូរ​ញ៉ាំ​អាហារ​ស្រស់ៗ ដោយ​ទំពា​យឺតៗ​​ ​ក៏​ដូចជា​​ទៀងទាត់​ពេល​វេលា​​។​ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល។​ ​ជា​ធម្មតា​ រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​គឺ​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​​ប៉ុន្មាន​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក​ ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ខ្លាញ់​​មិន​ល្អ​ ឬ​ជាតិ​ខ្លាញ់​ខ្ពស់។​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ គឺជា​ជំងឺ​ឧស្សាហ៍​ជួបប្រទះ និង​កើត​មាន​ផង​ដែរ ហើយ​ការ​បង្ការ​ជំងឺនេះ​គឺ​សំខាន់ណាស់​ជាពិសេស​សម្រាប់​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​នេះតែម្ដង​។ អ្នក​ងាយ​ប្រឈម​មាន​អ្នក​ដែល​លើស​ទម្ងន់ មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​នេះ ឬ​មាន​រោគសញ្ញា​បម្រុង​ទឹកនោមផ្អែម។ យ៉ាង​ណា​មិញ​យើង​អាច​ធ្វើ​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន​តាម​រយៈ​វិធី​មួយ​ចំនួន​​នេះ។ ១. ហាត់ប្រាណ ការ​ហាត់ប្រាណ​ជា​ប្រចាំ​មាន​ប្រយោជន៍​ច្រើន​ដូចជា​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា (Insulin Sensitive)។ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បែប Aerobic exercise ដូចជា​ការ​ដើរ រាំ ហែលទឹក និង​ជិះកង់​ជាដើម។ ២. ញ៉ាំ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ជាតិ​សរសៃ​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​បាន​ដោយ​បង្កើត​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​សម្រក​ទម្ងន់​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​រួមមាន​ផ្លែឈើ បន្លែ គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ (nuts)។ ៣. បញ្ចុះ​ទម្ងន់​ដែល​លើស ប្រសិនជា​យើង​លើស​ទម្ងន់ ការ​បង្ការ​តម្រូវ​ឲ្យ​មាន​ការ​បញ្ចុះ​ទម្ងន់។ ការ​សិក្សា​ធំ​មួយ​បាន​រក​ឃើញ​ថា​អ្នក​ចូលរួម​ដែល​បាន​បញ្ចុះ​ទម្ងន់​ប្រហែល​៧%​នៃ​ទម្ងន់​រាងកាយ​ទាំង​អស់ និង​ហាត់ប្រាណ​ជា​ប្រចាំ​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​ទឹកនោមផ្អែម​រហូត​ដល់​៦០%។ ចង់ដឹងថា​គ្នា​យើង​លើស​ទម្ងន់ឬយ៉ាងណា​អាចគណនាតាម​BMI។ ៤. របប​អាហារ របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​មាន​បរិមាណ​តិច និង​មាន​បរិមាណ​ខ្លាញ់ និង​ស្ករ​តិចដែរ​។ យើង​គួរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​កំណត់​បរិមាណ​ពពួក​សាច់​ក្រហម និង​ចៀស​វាង​អាហារ​កែច្នៃ។ ក្រៅពីអាហារ យើង​ក៏​គួរ​យកចិត្តទុកដាក់​ទៅ​លើ​ភេសជ្ជៈ​ដូចគ្នា។ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូចជា​ទឹកក្រូច ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​កីឡា​គួរ​​កំណត់​បរិមាណ​ញ៉ាំ​ឲ្យ​បាន​​ត្រឹមត្រូវ។ ភេសជ្ជៈ​ដែល​ល្អ​បំផុត​គឺ​ទឹក​ធម្មតា។ ៥. ឈប់​ជក់បារី បើ​គ្នា​យើង​ជា​អ្នក​ជក់​បារី គួរពិចារណាឈប់ទៅ​បើ​មិនចង់ឲ្យ​អ្វីៗហួសពេល។​ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អាំងស៊ុយលីន​មិន​អាច​ដំណើរការដឹក​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​​បាន​ល្អ​ដែលបញ្ហា​​នេះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ដូចនេះ​សម្រាប់​អ្នក​ជក់បារី​គួរ​ផ្ដាច់​បារី​ដើម្បី​សុខភាព និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម គួរស្គាល់អាហារមានជាតិស្ករទាប-ខ្ពស់អស់នេះ

ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ជ្រើស​រើស​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អាច​ញ៉ាំ​អាហារ​ដែល​មាន​ជាតិស្ករ​ខ្ពស់​បាន​ទេ តែ​សូម្បី​អាហារ​ធម្មជាតិ​យើង​ខ្លះ ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ដែរ។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ​ជា​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប និងមាន​ជាតិ​ស្ករ​ខ្ពស់ណែនាំ​ពី​អ្នក​ជំនាញ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម បាន​ពន្យល់​ឲ្យ​ដឹង​ថា  ចំណី​អាហារ​ទាំង​អស់​ដែល​មាន​ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​ញ៉ាំ​ចូល​ទៅ ជាតិ​ស្ករនេះស្រូបចូលទៅក្នុងឈាមយើង មានល្បឿនលឿន ឬយឺត មិនដូចគ្នាទេ។ ដើម្បី​កុំ​ឲ្យ​អត្រា​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខ្លាំង អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចេះ​ជ្រើស​រើស យក​ចំណី​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប ហើយ​ចៀស​វាង​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់។ ពពួក​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប៖ បន្លែ៖ ផ្កា​ខាត់ណា ជី​វ៉ាន់ស៊ុយ ម្ទេស​ប្លោក ផ្សិត សណ្ដែក​បណ្ដុះ ននោង ម្រះ ឃ្លោក ត្រប់ ស្ពៃ​ស ស្ពៃ​ចង្កឹះ ខ្ទឹម​បារាំង ទំពាំង ប៉េងប៉ោះ ស្ពៃ​ក្ដោប មើម​ឈូក ត្រសក់ ត្រឡាច សណ្ដែក​បារាំង ត្រកួន ពោត។ ផ្លែ​ឈើ៖ ប៉ោម សារី ទទឹម ទំពាំងបាយជូរ ស្ត្រប៊ើរ៊ី ល្ហុង ស្វាយ ល្មុត ចេក ទៀប​បារាំង […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ទឹកនោមផ្អែមប្រភេទ២ ប៉ះពាល់សរីរាង្គច្រើន អាចធ្វើឲ្យពិការ និងគ្រោះថ្នាក់ដល់ជីវិត

ជឿ​ថា​គ្នា​យើង​ដឹង​បាន​ច្រើន​ហើយ ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ កើត​មាន​ភាគ​ច្រើន​លើ​មនុស្ស​ធំពេញ​វ័យ​ដោយ​ស្ងប់ស្ងាត់​បំផុត និង​​ប្រើ​ពេល​វេលា​ច្រើន​ឆ្នាំ បន្តិច​ម្ដងៗ ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ យើង​ត្រូវ​ដឹង​ថា គ្រាន់​តែ​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មុខ នាំ​ទៅ​ដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការភាព និង​អាយុ​ជីវិត។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ឲ្យ​ទាន់​ពេល​វេលា ជំងឺ​នេះ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា៖ - ខ្សោយ​តម្រង​នោម - ខូច​សាច់​ដុំ​បេះ​ដូង ដោយ​មក​ពី​ស្ទះ​សរសៃ​ឈាម​បេះដូង - ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល - ពិការ​ភ្នែក - បាត់​បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ (ងាយ​ប្រឈម​នឹង​ការ​របួស​ជើង ឬ​វះកាត់​ជើង)។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុ​បែប​នេះ​ហើយ ទើប​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​គ្រូពេទ្យ​គឺ​ជា​វីធី​ល្អ​បំផុត ដើម្បី​ចៀសវាង ក៏​ដូច​ជា​ទប់​ស្កាត់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ មិន​ថា​គ្នា​យើង​ណា​កើត​ទឹក​នោម​ផ្អែម ឬ​គ្នា​យើង​ដែល​មាន​សុខភាព​ធម្មតា​ទេ គួរ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​នេះ៖ ១. ហាត់​ប្រាណ​យ៉ាង​តិច ៣០-៤៥​នាទី/ថ្ងៃ ២. ញ៉ាំ​អាហារ​យ៉ាង​តិច​ ៣ដង/ថ្ងៃ ឲ្យ​ទៀង​ពេល (អាហារ​គ្រប់​ពេល​គួរ​មាន​បន្លែ​ចម្រុះ​) ៣. ចៀស​វាង​អាហារ​ប្រៃ​ឲ្យ​បាន​ច្រើន ៤. ឈប់​ជក់​បារី ៥. កាត់​បន្ថយ​អាហារ​កាឡូរី​ខ្ពស់ មក​ពី​ប្រភព​ស្ករ ខ្លាញ់ និង​សាច់​ក្រហម ៦. កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត ៧. ពិសេស ត្រូវ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ឲ្យ​បាន​ច្រើន (ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​វិបត្តិ​មេតាបូលិក)។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

មិនចង់ថ្ងៃឡើងល្វើយធ្វើការមិនកើត​ កុំភ្លេចតិចនិកបង្កើនថាមពលនេះ

តើ​គ្នា​យើង​​ឧស្សាហ៍​មាន​អារម្មណ៍​ថា​អស់​កម្លាំង​នៅ​ពេល​រសៀល​ដែរ​ឬ​ទេ? ទោះ​បី​ជា​បន្ទាប់​ពីយើង​បាន​គេង​ស្កប់​ស្កាល់​​ពេញ​​មួយ​យប់​ហើយ ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​មាន​ថាម​ពល​គ្រប់គ្រាន់​​នៅ​ពេល​ថ្ងៃ​ដែរ។ ដូច្នេះ​អ្វី​ដែលយើង​​ត្រូវ​ការ​ធ្វើ​នោះ​ គឺ​ត្រូវ​រក​ដំណោះ​ស្រាយ​ដើម្បី​ពន្យា​ការ​អស់​កម្លាំង​នេះ​។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​​មាន​ថាម​ពល​បាន។ ១- ញ៉ាំអាហារពេលព្រឹក ចំពោះ​គ្នា​យើង​​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ឆាប់​អស់​កម្លាំង និង​មាន​ភាព​តាន​តឹង​​ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ​។ ជាមួយ​នឹង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ អាច​ជួយ​ការពារ​ខ្លួន​យើង​​ពី​ការ​ឃ្លាន​​ ដែល​អាច​នាំ​ឲ្យ​យើង​​អស់​ថាមពល​​តិច​​តួច​​បាន​។​ ២- ផឹកទឹក ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​ថា​ហត់ និង​អស់​កម្លាំង​បាន។ យើង​មិន​ចាំបាច់​ផឹក “ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ” ទេ ​ប៉ុន្តែ​យើង​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​រាង​កាយ​​​មាន​ជាតិ​ទឹក​គ្រាប់​គ្រាន់​​ល្អ។ ការ​ដែល​យើង​មិន​មាន​អារម្មណ៍​ថា​ស្រេក​ទឹក និង​ការ​នោម​មក​ទឹក​នោម​មាន​ពណ៌​ថ្លា​ គឺ​ជា​សញ្ញា​បង្ហាញ​ថា​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គ្រាន់។ យើង​គួរ​តែ​ព្យាយាម​​​​ផឹក​ទឹក​​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។ អត្ថបទពាក់ព័ន្ធ៖ វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ អ្នកជំងឺទឹកនោមផ្អែម អាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ ឯឆ្អឹងក៏រឹងមាំ គ្រាន់តែធ្វើតាមប៉ុន្មានចំណុចនេះ ៣- ញ៉ាំគ្រាប់ធញ្ញជាតិ ការ​ញ៉ាំ​គ្រាប់​អាល់​ម៉ុន ឬ​សណ្តែក​ដី​មួយ​ក្តាប់​ជា​រៀង​រាល់​ថ្ងៃ​គឺ​ល្អ​សម្រាប់​សុខ​ភាព​យើង​ ​ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម៉ាញ៉េស្យូម និង​ហ្វូលាត (អាស៊ីតហ្វូលិក) ក្នុង​កម្រិត​ខ្ពស់។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​ជំរុញ​ថាម​ពល និង​ផលិត​កោសិកា​ថ្មី។ កង្វះ​ខាត​​នៃ​ពពួក​អាហារ​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​នឿយ​ហត់​បាន។ ៤- ធ្វើ​ចលនា ការ​ធ្វើ​លំហាត់​ប្រាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដើម្បី​បង្កើន​ថាម​ពល​បែប​ធម្ម​ជាតិ​ ព្រោះ​វា​ធ្វើ​ឲ្យ​​​ឈាម​​សម្បូរ​​ទៅ​ដោយ​អុក​ស៊ីសែន ហូរ​ទៅ​កាន់​បេះ​ដូង សាច់​ដុំ និង​ខួរ​ក្បាល​បាន​ច្រើន។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល ១០ នាទី​អាច​ជួយ​រក្សា​ថាម​ពល​យើង​បាន​​។ យើង​អាចឆ្លៀត​​ពេល​ធ្វើ​លំហាត់​ប្រាណ​ងាយ​​​ដូច​ជា​ការ​ដើរ​​ជុំវិញ​កន្លែង​ធ្វើការ ឬសួន​​ជា​ដើម។ ៥- ត្រូវពន្លឺព្រះអាទិត្យ​ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​អារម្មណ៍ ការ​ចង​ចាំ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម គ្រប់គ្រងកម្រិតជាតិស្ករបានល្អតាមវិធីនេះ

អ្នក​ជំងឺ​ទឹកនោម​ផ្អែម កាល​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ព្យាបាល​បាន​ត្រឹមត្រូវ ចៀស​ផុត​ពី​ផល​វិបាក​ផ្សេងៗ អាច​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ជា​ធម្មតា។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។ តើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នេះ​​ថា អ្នក​ជំងឺ​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជាប្រចាំ ហើយ​ត្រូវ​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ តើ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ប៉ុនណា? ញ៉ាំ​នៅ​ពេល​ណា? ១. ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន បច្ចេកវិទ្យា​ទំនើប អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ទិញ​ឧបករណ៍​មក​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ខ្លួន​ឯង​បាន ដោយ​ពេទ្យ​តម្រូវ​ឲ្យ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ជា​រៀង​រាល់​ថ្ងៃ អាច ២-៤ដង/ថ្ងៃ។ ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​តេស្ដ​គឺ ពេល​យើង​ភ្ញាក់​ពី​គេង និង​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក មុន​ពេល​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ល្ងាច មុន​ពេល​ចូលគេង។ កម្រិត​ជាតិ​ស្ករ​ធម្មតា ​គឺ ៧៥-១១៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម កាល​ណា​ឃើញ​កម្រិត​ជាតិ​ស្ករ​តិច​ពេក​ក៏​មិន​ល្អ ច្រើន​ពេក​ក៏​មិន​ល្អ ដូច្នេះ​អ្នក​ជំងឺ​ត្រូវ​កត់ត្រា​កម្រិត​ជាតិ​ស្ករ​នោះ ហើយ​ប្រាប់​ទៅ​គ្រូពេទ្យ។ “កាល​ណា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងដល់ ៤០០- ៥០០- ១០០០ អ្នក​ជំងឺ​សន្លប់​បាត់​ស្មារតីភ្លាមៗ ​ តែ​បើ​ព្យាបាល​ឲ្យ​ចុះ​មក​នៅ​ធម្មតា អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​រស់​ដល់​អាយុ ៧០-៨០ ដើរ​ធម្មតា ធ្វើការ​ធម្មតា រកស៊ី​ចិញ្ចឹម​ជីវិត​ធម្មតា គ្រាន់​តែ​គាត់​ត្រូវ​ការ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ”។ ២. កំណត់​របប​អាហារ បើ​តាម​លោក​សាស្ត្រាចារ្យ សេង សេរី របប​អាហារ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មិន​សូវ​ជា​តឹងតែង​ខ្លាំង​ដូច​ការ​លើក​ឡើង​កន្លង​មក​នោះ​ទេ។ អ្នក​ជំងឺ​អាច​ញ៉ាំ​អាហារ​ដូច​មនុស្ស​ជា​ដូច្នេះ​ដែរ គ្រាន់​តែ​ត្រូវ​កាត់​បន្ថយ​ចំណី​អាហារ​ណា​ដែល​ផ្អែម​ខ្លាំង​ប៉ុណ្ណោះ ដូចជា​បង្អែម ភេសជ្ជៈ ឬ​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង។ “ដូចជា​បង្អែម​មួយ​ចាន វា​ផ្អែម​ខ្លាំង​ណាស់ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ បើប្រើថ្នាំលេបលែងត្រូវ គួរធ្វើម៉េច?

ជាទូទៅ​ប្រសិនជា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ​២ យើង​តែង​ចាប់ផ្ដើម​ការ​ព្យាបាល​ដោយ​ការ​ផ្លាស់ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ប្រើប្រាស់​ថ្នាំ​លេប។ សម្រាប់​គ្នា​យើង​មួយចំនួន ការ​ព្យាបាល​នេះ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​គ្នាយើង​មួយ​ចំនួន​ទៀត ការ​ព្យាបាល​នេះ​មិន​គ្រប់​គ្រាន់​ទេ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​នៅ​តែ​​កើន​ឡើង​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​ហាត់ប្រាណ​ជា​ប្រចាំ​រួម​ទាំង​ផឹក​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ​ក៏​ដោយ។ មូលហេតុ​ដែល​ធ្វើឲ្យ​ថ្នាំលេប​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អ្នក​ជំនាញ​គិត​ថា​នេះ​មក​ពី​កោសិកា​មួយ​ប្រភេទ​នៅ​ក្នុង​លំពែង​ឈ្មោះ​ថា កោសិកា Beta ដែល​មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កោសិកា Beta អាច​នឹង​មាន​ដំណើរការ​មិន​​ល្អ​ ហើយ​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ថ្នាំ​លេប​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​គឺ​ជួយ​បង្កើន​បរិមាណ​អាំងស៊ុយលីន​ចេញ​ពី​កោសិកា Beta ទៅ​ក្នុង​លំហូរ​ឈាម​។ ប៉ុន្តែ​នៅ​ពេល​ប្រើ​ថ្នាំ​យូរ​ទៅ​ កោសិកា Beta ក្នុង​រាងកាយ​អាច​នឹង​មិន​អាច​ធន់​នឹង​ថ្នាំ​ដែល​ជំរុញ​ការ​ផលិត​អាំងស៊ុយលីន និង​បញ្ចេញ​ក្នុង​រាងកាយ​បាន។ ដោយ​មូលហេតុ​នេះ​រួម​ជាមួយ​​នឹង​កត្តា​ផ្សេង​ទៀត​ដូចជា​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​អាំងស៊ុយលីន​មិន​បាន​ល្អ​ក៏​អាច​បកស្រាយបាន​ថា​ជាមូលហេតុ​ដែល​​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាពផងដែរ។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ​មួយ​ចំនួន​តូច​ថ្នាំលេប​មិន​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​មក​កម្រិត​ធម្មតា​ទេ។ ជាទូទៅ​អ្នក​ដែល​ប្រើ​ថ្នាំ​ហើយ​មិន​មាន​ប្រសិទ្ធភាព​គឺ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមក្នុង​រយៈ​ពេល​​ច្រើន​ជាង​១០​ឆ្នាំ ឬ​អ្នក​ដែល​បាន​ទទួល​អាំងស៊ុយលីន​ក្នុង​កម្រិត​ណាមួយ​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​ត្រូវការ​ការ​ព្យាបាល​ច្រើន​ជាង​ថ្នាំលេប។ នៅ​ពេល​ថ្នាំលេប​លែង​មាន​ប្រសិទ្ធភាព​ ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​ការ​ព្យាបាល​ផ្សេង​ទៀត​។ សម្រាប់​អ្នក​មួយ​ចំនួន ជំហាន​បន្ទាប់​គឺ​ការ​ចាក់​អាំងស៊ុយលីន។ ក្រៅ​ពី​ការ​ចាក់​អាំងស៊ុយលីន​ក៏​មាន​ថ្នាំចាក់​ប្រភេទ​​ផ្សេង​ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ ក្នុង​ចំណោម​ថ្នាំ​ចាក់​នោះ​គឺ​អ័រម៉ូន amylin ដែល​គេ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ជាមួយ​អាំងស៊ុយលីន​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ថ្នាំ​មួយ​ប្រភេទ​ទៀត​គឺ​ incretin mimetics ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​អាំងស៊ុយលីន​ទៅ​ក្នុង​លំហូរឈាម​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​ធាត់ ជំងឺ​ធាត់​ខ្លាំង ឬ​ស្រក​ទម្ងន់ ការ​វះកាត់កែប្រែលើ​ប្រព័ន្ធ​រំលាយអាហារ ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​កាត់បន្ថយ​ទម្ងន់​រាងកាយ។ អ្នក​ដែល​ធ្វើ​ការ​វះកាត់​នេះ​ឃើញ​ថា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ត្រលប់​មក​កម្រិត​ធម្មតា​ដោយសារ​ការ​ស្រក​ទម្ងន់។ ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មាន​ BMI ច្រើន​ជាង​៣៥ ការ​វះកាត់​នេះ​គឺ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាព​ យក​ល្អ​គួរ​មាន​គំនិត​វិជ្ជមាន និង​បន្ត​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​ស្វែង​រក​វិធីព្យាបាល​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះ?

គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស​នៅ​ក្នុង​ខ្លួន មាន​អត្ថ​ប្រយោជន៍​ល្អ​មែន​ទែន​សម្រាប់​សុខភាព​ទូទៅ​។ ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ហាត់​ប្រាណ​រាល់​ថ្ងៃ​បាន​ទៀង​ទាត់ នឹង​ទទួល​បាន​ផល​ល្អ​ច្រើន​ដល់​សុខភាពដូចគ្នា។ វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ខំ​បង្កើន​សកម្មភាព​ពល​កម្ម​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត​ផ្សេងៗ​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​ដែល​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ច្រើន។ -​ ជួយ​ធ្វើ​ឲ្យ​អាំងស៊ុយលីន​ដែល​ខូច​ប្រសិទ្ធភាព ដែល​កើត​មាន​នៅ​លើ​អ្នក​ទឹក​នោម​ផ្អែម​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ – ជួយ​ធ្វើ​ឲ្យ​អត្រាជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ​បាន​មួយ​កម្រិត – ជួយ​ការ​ពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម – កាត់​បន្ថយ​នូវ​ការ​ប្រើ​ប្រាស់ ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​លើស​ឈាម ថ្នាំ​លើស​ជាតិ​ខ្លាញ់ – ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ចំពោះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​លើស​ទម្ងន់ ឬ​ធាត់។ លោកវេជ្ជបណ្ឌិត​បន្ថែម​ថា ក្បួន​ហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មិន​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​គឺ​ការ​ដើរ តែ​គួរ​ដើរ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី/ថ្ងៃ។ លើស​ពី​នេះ អ្នក​ជំងឺ​អាច​ធ្វើ​ការងារ​ពលកម្ម​តូច​តាច​ក្នុង​ផ្ទះ​ខ្លះៗ​ដូច​ជា បោស​ផ្ទះ ជូត​ផ្ទះ ធ្វើ​ការ​ដាំ​ដុះ​ក្នុង​សួន ឬ​ចំការ រាំ​កម្សាន្ត ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល​ ១៥​ នាទី ជាដើម។ វេជ្ជបណ្ឌិត​ទឹក​នោម​ផ្អែម​រូប​នេះ បាន​បញ្ជាក់​ថា ប៉ុន្តែ មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ជា​ដំបូង គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ព្រោះ​ការ​ហាត់​ប្រាណ​ត្រូវ​មានកម្រិត និង​របៀប​របប​ដោយ​យោង​ទៅ​តាមសុខភាព អាយុ សភាព​ជំងឺ​របស់​បុគ្គល​ម្នាក់ៗ។ ​


ជំងឺទឹកនោមផ្អែមប្រភេទ២

អាហារទាំងនេះ មានគុណប្រយោជន៍សុខភាពច្រើនចំពោះអ្នកជំងឺទឹកនោមផ្អែម

គ្រប់​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សុទ្ធ​តែ​មាន​សារធាតុចិញ្ចឹម។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​អាចនឹង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដើម្បី​កុំ​ឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​កើនឡើង។ តើ​អាហារ​បែបណា​ខ្លះ​ដែល​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម? ១. បន្លែ​ស្លឹក​ពណ៌​បៃតង បន្លៃ​ស្លឹក​ពណ៌​បៃតង​ដូចជា​ស្ពៃពួយឡេង និង​ស្ពៃ​ខៀវ (Kale) ​សម្បូរ​ដោយ​វីតាមីន A វីតាមីន C និង​កាល់ស្យូម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​បន្លែ​ស្លឹក​ពណ៌​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។ ២. ពពួក​ផ្លែក្រូច ពពួក​ផ្លែក្រូច​គឺ​មាន​សមាសធាតុ Glycemic indexទាប តែ​សម្បូរ​ដោយ​វីតាមីន C ដែល​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ពពួក​ផ្លែក្រូច​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដូចជា​ folate និងប៉ូតាស្យូម​ដែល​គេ​បាន​បង្ហាញ​ថា​អាច​ជួយ​ដល់សុខភាព​ និង​សម្ពាធឈាម​។ ការសិក្សា​ឆ្នាំ​២០០៨​បាន​រកឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​ក្រូច​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​នៅ​លើ​ស្ត្រី ប៉ុន្តែ​ការផឹក​ទឹក​ក្រូច​ស្រស់អាច​នឹង​បង្កើន​ហានិភ័យទៅ​វិញ។ ផ្លែក្រូចថ្លុង​គឺ​មានសន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ (Glycemic index) ទាប​បំផុត​គឺ​ត្រឹមតែ​២៥​​ប៉ុណ្ណោះ។ ៣. គ្រាប់​ធញ្ញជាតិ គ្រាប់ធញ្ញជាតិ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​សរសៃ​ដែល​ជួយ​ការពារ​ដល់​សុខភាព​បេះដូង និង​រក្សា​លំនឹង​ជាតិស្ករ​ក្នុង​ឈាម។ គ្រាប់ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ​ដែរ។ ៤. Oatmeal Oatmeal មាន​ជាតិសរសៃ​ច្រើន​ដែល​អាច​ពង្រឹង​សុខភាព​បេះដូង និង​ជួយ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២​មាន​កម្រិត​អេម៉ូក្លូប៊ីន A1C ក្នុង​កម្រិត​ដែល​សមស្រប។ ជម្រើស​ដែល​ល្អ​សម្រាប់​សុខភាព​គឺ​ជ្រើសរើស Oatmeal ដែល​មិនមាន​បន្ថែម​ជាតិ​ស្ករ ប៉ុន្តែ​យើង​អាច​ប្រើ​ទឹកឃ្មុំ ឬ​ផ្លែ​បឺរី​ស្រស់​មួយ​ស្លាបព្រាកាហ្វេ និង​ថែម​ទឹកដោះគោ ៥មិល្លីលីត្រ​ជាមួយ​នឹង​គ្រាប់ធញ្ញជាតិ​។ អត្ថបទ​ពាក់ព័ន្ធ៖ ដំឡូងជ្វា ល្អ​អី​ល្អ​យ៉ាង​នេះ ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង […]


ជំងឺទឹកនោមផ្អែមប្រភេទ២

១០ ចំណុច អ្នកកើតទឹកនោមផ្អែមធ្វើជាប្រចាំ ធានាថែទាំសុខភាពបានល្អ

ឈឺ​អ្វី​ក៏​ដោយ​គឺ​មិន​ដែល​ស្រួល​ទេ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ប្រឈម​នឹង​មាន​ផល​ពិបាក​ច្រើន​ដល់​សុខភាព បើ​អ្នក​ជំងឺ​មិន​ចេះ​ថែ​ទាំ​សុខភាព​ទេ ច្បាស់​ជា​ជួប​បញ្ហា​ធ្ងន់ធ្ងរ។ បើ​កើត​ទឹក​នោម​ផ្អែម គួរ​ថែ​សុខភាព​បែប​ណា ទើប​អាច​ជួយ​ការពារ​មិន​ឲ្យ​ជំងឺ​រាល​ដាល​ខ្លាំង​បាន? ​លោក​វេជ្ជបណ្ឌិត សេង សេរី  ឯកទេសជំងឺ​ទឹក​នោម​ផ្អែម​បាន​ឲ្យ​ដឹង​​ថា តាម​ពិត​ទៅ ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​បាន ​មិន​មែន​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ផ្អែម​មួយ​មុខ​ទេ នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​នេះ ហើយបើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ឬ​អ្នក​ជំងឺ​មិន​ចេះ​ថែ​សុខភាព​ឲ្យ​បាន​ល្អ នឹង​ប៉ះពាល់​ដល់​សុខភាព​កាន់​តែ​ខ្លាំង ​ដូច​ជា បេះ​ដូង ក្រពះ ពោះវៀន បណ្ដាល​ឲ្យ​ដំបៅ​ជើង​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​កើត​ទឹក​នោម​ផ្អែម​ហើយ ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ជា​ប្រចាំ អាច​ជួយ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដូច​ជា៖ ១. ដើរ​ឲ្យ​បាន​យ៉ាងតិច ៣០​នាទី/ថ្ងៃ ២. បរិភោគ​អាហារ​ឲ្យ​បាន​យ៉ាង​តិច ៣ដង/ថ្ងៃ និង​ទៀង​ទាត់​ពេល​វេលា ៣. លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់ និង​ជា​ប្រចាំ ៤. មិន​ត្រូវ​ឈប់​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ពេល​ឃើញ​អត្រា​ស្ករ​ក្នុង​ឈាម​ចុះ​ធម្មតា ៥.​ ពេល​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ឬ​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​ជិត​ភ្លឺ គួរ​ញ៉ាំ​ស្ករ​គ្រាប់ ទឹក​ស្ករ ឬ​ផ្លែ​ឈើ​ភ្លាម ព្រោះ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​យើង អាច​ចុះ​ហួស​ធម្មតា​ម្ដង​ម្កាល​នា​ពេល​នោះ ដោយសារ​ការ​បរិភោគ​មិន​ប្រក្រតី។ ៦. កុំ​ញ៉ាំ​ប្រៃ​ពេក អាច​បណ្ដាល​ឲ្យ​លើស​ឈាម ខូច​តម្រងនោម ៧. កុំ​ជក់​បារី​ឲ្យ​សោះ អាច​បណ្ដាល​ឲ្យ​ឆាប់​ខូច​សរសៃ​ឈាម ៨.​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ