home

ខ្ញុំមានកូនកើតទឹកនោមផ្អែមប្រភេទ១

ចំណេះដឹងទូទៅ

អត្ថបទ ខ្ញុំមានកូនកើតទឹកនោមផ្អែមប្រភេទ១

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផលវិ​បាក​លើជើងដោយសារជំងឺទឹកនោមផ្អែមប្រភេទ១ ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​រាង​កាយ​កូន​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​កូន​យើង​​មាន​អារម្មណ៍​ស្ពឹក​ជើង ឬ​ផ្ទុយ​ពី​នេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ឈឺចាប់​នៅ​ជើង​ដូច​មាន​ម្ជុល​ចាក់ ឬ​ក្ដៅ​ៗ​ជាដើម។ បើ​យើង​បណ្ដែត​បណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​កូន​​មាន​របួស មិន​ងាយ​ជា​សះ​ស្បើយ ថែមទាំង​កូន​អាច​លែង​ដឹង​ថា​ជើង​មាន​របួស ឬ​ឈឺ​ចាប់​ទៀត​ផង។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​កូន​យើង​មាន​ដំបៅ និង​ឆ្លង​មេរោគ អាច​ឈាន​ដល់​ការ​កាត់​ជើង​ចោល​ក៏​មាន។ ២. របៀប​ពិនិត្យ​មើល​បញ្ហា​នៅ​លើ​ជើង តាម​ការ​ណែនាំ ប៉ា​ម៉ាក់​ត្រូវ​ពិនិត្យ​មើល​ជើង​របស់​កូន​ឲ្យ​បាន​រាល់​ថ្ងៃ ដោយ​ត្រូវ​តាម​ដាន​លើ​សញ្ញា​មួយ​ចំនួន​ ងាយ​ស្រួល​ផ្ដល់​ព័ត៌មាន​ទៅ​គ្រូពេទ្យ៖ មាន​អារម្មណ៍​ថា​ឈឺ​ដូច​ជា​មាន​ម្ជុលចាក់ ឈឺ ដូច​រលាក​ភ្លើង ឈឺ​ជើង​មិន​ងាយ​បាត់ ស្បែក​លើ​ជើង​របស់​កូន​ឡើង​ភ្លឺរ​លោង ជ្រុះ​រោម​ជើង លែង​មាន​អារម្មណ៍​ដឹង​ថា​ជើង ឬស្ពឹក ហើម​ជើង ជើង​កូន​លែង​បែកញើស មាន​ស្នាម​របួស​មិន​ជា​សះ​ស្បើយ ឈឺចាប់​នៅ​កំភួន​ជើង​ពេល​កំពុង​សម្រាក ឬ​ដើរ​​​​​​ ប៉ុន្តែ​បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​មួយ​ចំនួន​ដូច​ខាង​ក្រោម ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ភ្លាម៖ ជើង​​ប្រែប្រួល​ពណ៌ និង​ទ្រង់ទ្រាយ ជើង​ចុះ​ត្រជាក់ ឬ​ឡើង​កម្ដៅ មាន​ឡើង​ពង​លើ​ជើង ឬ​មាន​មុត​អ្វីមួយ តែ​កូន​មិន​មាន​អារម្មណ៍​ឈឺ របួស​មាន​ចេញ​ក្លិន​ស្អុយ​​​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ជើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​តាម​ដាន​មើល​ក្រែង​មាន​ការ​ប្រែ​ប្រួល​លើ​ប្រ​ព័ន្ធ​ប្រសាទ​នៅ​ជើង។​ ការ​ពិនិត្យ​ជើង​ជាអ្វី? ការ​ពិនិត្យ​ជើង​នឹង​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​នឹង​ពិនិត្យ​លើ​ជើង និង​ប្រ​អប់​ជើង​ថា​មាន​ស្ពឹកឬអត់ ​ចរន្តឈាមដើរ​បាន​ល្អឬទេ មាន​ដុំពក និង​ក្រិន​ស្បែក​ ឬ​យ៉ាង​ណា ក្រ​ចក​មាន​បញ្ហា​ឬ​​អត់ និង​បញ្ហា​មួយ​ចំនួន​ទៀត។ ការ​ពិនិត្យ​លើ​ចំណុច​ទាំងនេះ គ្រូពេទ្យ​នឹង​អាច​ប្រាប់​បាន​ថា​ជើង​របស់​កូន​យើង​មាន​បញ្ហា […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ផល​វិបាក​លើភ្នែក​កូនក្មេង​ ក្មេងៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក ដែល​គេ​ហៅ​ថា​ការ​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែមដែល​បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំហើញ​របស់​ក្មេង។ បើសិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​​កូន​យើង​ឡើង​ខ្ពស់​ជា​ប្រចាំ​ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​សរសៃឈាម។ ពេល​វាប៉ះ​ពាល់​ដល់​សរសៃឈាម​​ភ្នែក នោះ​ឈាម​នឹង​មិន​មាន​គ្រប់​គ្រាន់​សម្រាប់​ស្រទាប់​​រ៉េទីន (Retina) ដែល​ជា​ផ្នែក​មួយ​របស់​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​។ នៅ​ពេល​សរសៃឈាម​ត្រូវ​បំផ្លាញ នោះ​មានន័យថា​ស្រទាប់​រ៉េទីន​មិន​អាច​ទទួល​បាន​ឈាម​គ្រប់​គ្រាន់​​តាម​តម្រូវការ​​ទេ ហើយ​វា​ក៏​មិន​អាច​ដំណើរការ​បាន​ត្រឹម​ត្រូវ​ដែរ។ នេះ​មាន​ន័យ​ថា​ កូន​របស់​យើង​នឹង​​មិន​អាច​មើល​ឃើញ​បាន​ច្បាស់ ហើយ​អាច​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទៀត​ផង​។ ប៉ាម៉ាក់​អាច​មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ការ​ពារ​ការ​បាត់​បង់​គំហើញ​របស់​កូន សំខាន់​យើង​ត្រូ​វ​ដឹង​ពី​សញ្ញា​ព្រមាន​ផ្សេងៗ​​ឲ្យ​បាន​លឿន​បំផុត។ រឿង​ចាំបាច់ជាងគេ ​គឺ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​ឲ្យ​ស្ថិត​នៅ​កម្រិត​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ផល​វិបាក​ផ្សេងៗ។ ប៉ាម៉ាក់​ត្រូវ​នាំកូន​ទៅ​ពិនិត្យ​ភ្នែក​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​អាច​តាម​ដាន​បញ្ហា​ភ្នែក​របស់​កូន​យើង​បាន​ទាន់​ពេល មុន​នឹង​អ្វីៗ​ហួស​អស់​ និង​នាំឲ្យ​កូន​យើង​ធ្លាក់​ខ្លួន​ពិការ​ភ្នែក។ ២. បញ្ហា​ផ្សេងៗ​​អាច​កើត​មាន​លើ​ភ្នែក បញ្ហា​ភ្នែក​ឡើង​បាយ៖ គឺការ​ឡើង​ក្រាស់​ និង​មាន​ឡើង​ដុំ-​ស​លើ​កញ្ចក់​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​ទៅ​ជា​ព្រឹល ឬ​​ពិបាក​មើលពេល​យប់។ ជំងឺ​​ទឹក​ដក់​នៅ​បាត​ភ្នែក៖ នៅ​ពេល​មាន​សម្ពាធ​កើតឡើង​ក្នុង​ភ្នែក នោះ​អាច​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្រទាប់​រ៉េទីន និង​ប្រ​ព័ន្ធ​ប្រសាទ​អុបទិក(optic nerve) ​អាចខូច​ខាត​បាន​។ បើ​បញ្ហា​នេះ​កើត​ឡើង​យូរអង្វែង មិន​បាន​ព្យាបាល​ទាន់​ពេល ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​ពិការ​ភ្នែក។ បញ្ហា​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ក្នុង​ស្រទាប់​រ៉េទីន ដោយសារតែ​ការ​ខូច​ខាត​ ឬ​ការ​កើត​មាន​បញ្ហា​លើ​សរសៃឈាម​តូចៗ​របស់​ស្រ​ទាប់​រ៉េទីន​។​ ៣. ការ​ដឹង​បញ្ហា​ភ្នែក​ទាន់​ពេល​វេលា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​ភ្នែក​របស់​កូន​យើង​មាន​បញ្ហា​ឬ​អត់ គឺ​ការ​ទទួល​បាន​ការ​ត្រូវ​ពិនិត្យ​ភ្នែក​ពីគ្រូពេទ្យ​ជំនាញ។ ការ​ខូច​ខាត​ភ្នែក​អាច​កើត​ឡើង​បាន​ដូច​គ្នា បើ​ទោះ​បីជា​ភ្នែក​រប​ស់​កូន​យើង​មើល​ទៅ​ធម្មតា​ក៏​ដោយ។ បញ្ហា​ភ្នែក មិន​អាច​សម្គាល់​បាន​ត្រឹម​តែ ការ​ត្រូវ​ការ​ពាក់​វ៉ែន​​តា​​ទេ។ ដូច​ដែល​បាន​និយាយ​អ៊ីចឹង វា​ជា​ការសំខាន់​ណាស់​ដែល​ប៉ា​ម៉ាក់​ត្រូវ​តាម​ដាន​ និង​ដឹង​ឲ្យ​បាន​ទាន់​ពេល​ពី​បញ្ហា​ភ្នែក​ដែល​អាច​កើត​មាន​លើ​កូន​របស់​យើង […]

អាហារ និងលំហាត់ប្រាណ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ហេតុអ្វី​បាន​ជា​ផែន​ការ​អាហារ​សំខាន់​សម្រាប់​កូនមានជំងឺទឹកនោមផ្អែមប្រភេទ១​ ក្មេង​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ១ មិន​ចាំបាច់​ត្រូវ​តែ​មាន​របប​អាហារ​តឹង​រឹង​ពេក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​កូន​យើង​បាន​ញ៉ាំ និង​ក្នុង​កម្រិត​ប៉ុន្មាន។​ ហេតុអ្វី? ព្រោះ​ថា​ការ​ដឹង​បែប​នេះ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​យើង​ស្ថិត​ក្នុង​កម្រិត​ល្អ​​​សម្រាប់​សុខ​ភាព។​ ការ​រៀបចំ​ផែន​ការ​អាហារ​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​កូន​យើង​ឲ្យ​ញ៉ាំ​អាហារ​​បាន​ត្រឹម​ត្រូវ និង​មាន​សុខ​ភាព​ល្អ។​ ប៉ា​ម៉ាក់​ត្រូវ​ជួយ​កូន​ឲ្យ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​កាបូអ៊ីដ្រាត​ដែល​កូន​បាន​ញ៉ាំ និង​អាំងស៊ុយ​លីន​ដែល​កូន​បាន​ចាក់ ក៏​ដូច​ជា​កម្រិត​សម្ម​ភាព​រាង​កាយ​ដែល​កូន​បាន​ធ្វើ ដើម្បី​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ល្អ​បាន។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ការ​ពារ​កុំឲ្យ​​កើត​មាន​បញ្ហា​សុខ​ភាព​រយៈ​ពេល​វែង​កើត​លើ​កូន​របស់​យើង។ ​ដូច​គ្នា​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ពី​សារធាតុ​ចិញ្ចឹម​មាន​នៅ​ក្នុង​អាហារ​របស់​កូន​យើង។ រឿង​ដែល​សំ​ខាន់​គឺ​ត្រូវ​ដឹង​ថា​អាហារ​ណា​មាន​ផ្ទុក​កាបូអ៊ីដ្រាត ហើយ​ជា​កាបូអ៊ីដ្រាត​ល្អ ឬ​មិ​ន​ល្អ។ កាបូអ៊ីដ្រាត​ល្អ​ ប៉ា​ម៉ាក់​អាច​រក​បាន​នៅ​ក្នុង​បន្លែ​មាន​ស្លឹក​បៃ​តង និង​បន្លែ​ផ្សេង​ទៀត​ដូច​ការ៉ុត និង​ត្រប់​វែង។​ ចំណែក​កាបូអ៊ីដ្រាត​មិន​ល្អ​វិញ​មាន​នៅ​ក្នុង​អាហារ​កែច្នៃ និង​អាហារ​មួយ​ចំនួន​ទៀត​ដូច​ជា​នំខេក នំផ្អែម សូកូឡា និង​​ស្ករគ្រាប់ ឬ​ភេសជ្ជៈ​ផ្អែម​​ជា​ដើម។ ប៉ាម៉ាក់​ត្រូវ​ប្រយ័ត្ន​ដែរ​ពេល​កូន​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​តា​ម​ផ្លូវ​មួយ​ចំនួន ដែល​អាច​ថា​អ្នក​លក់​មាន​ដាក់​ទឹក​ដោះ​គោ​ខាប់ ឬមាន​បន្ថែម​ស្ករ​ច្រើន​ជា​ដើម។ ​បើ​នៅ​តាម​ផ្សារ​ទំនើប​វិញ​ ពេល​ទិញ​អាហារ​ណា​មួយ​ប៉ា​ម៉ាក់​ត្រូវ​អាន​​ព័ត៌មាន​ទាក់​ទង​នឹង​សារធាតុ​ចិញ្ចឹម គ្រឿង​ផ្សំ និង​ចំនួន​កាឡូរី​ជាដើម​។ ដូច​គ្នា​ដែរ​បើ​យើង​ទិញ​អាហារ​គេ​ចម្អិន​លក់​តាម​ផ្លូវ​ យើង​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សួរ​នាំ​អ្នក​លក់​ពី​គ្រឿង​ផ្សំ​ និង​សួរ​ថា​មាន​បន្ថែម​ស្ករ​ដែរ​ឬ​យ៉ាងណា។​​​ ២. វិធី​កំណត់​អាហារ​ញ៉ាំ​ដោយ​បែងចែក​ជាភាគៗ​ក្នុង​ចាន ប៉ា​ម៉ាក់​ត្រូវ​ព្យា​យាម​រក្សា​តុល្យភាព​របស់​​កាបូអ៊ីដ្រាត និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​នៅ​ក្នុង​អាហារ​កូន​ ដើម្បី​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​​បាន​ល្អ ក៏​ដូច​ជា​ធានា​ថា​កូន​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​ដូច​គ្នា។ យើង​អាច​​ប្រើ​វិធី​បែង​ចែក​អាហារ​លើ​​ចាន​ជា​ភាគៗ​ដូច​ខាង​ក្រោម៖​ ញ៉ាំ​កន្លះ​ចាន​សម្រាប់​បន្លែ​ស្លឹក​បៃតង និង​បន្លែ​គ្មាន​ជាតិ​ម្សៅ មាន​ដូច​ជា​ស្ពៃក្ដោប ខាត់ណា​ខៀវ ការ៉ុត ត្រសក់ និង​ត្រកួន​ជាដើម។ ញ៉ាំ១ភាគ៤ នៃ​ចាន​សម្រាប់​កាបូអ៊ីដ្រាត​បាន​ពី​ធញ្ញជាតិ និង​បន្លែ​មាន​ជាតិ​ម្សៅ ដូច​ជា​បាយ ឬនំប៉័ង […]

អាហារ និងលំហាត់ប្រាណ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. សារៈសំខាន់​នៃ​អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ អាហារ​ដែល​យើង​ញ៉ាំ មាន​សារៈសំខាន់​ណាស់ ព្រោះថា​បាន​​ផ្ដល់​ដល់​រាង​កាយ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ។ អាហារ​យើង​ញ៉ាំ​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ចំនួន​បី គឺ​កាបូអ៊ីដ្រាត ខ្លាញ់ និង​ប្រូតេអ៊ីន ហើយ​ក្រៅ​ពី​នេះ​ក៏​នៅ​​មាន​សារធាតុ​ចិញ្ចឹម​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដូច​ជា​វីតាមីន និង​រ៉ែផ្សេង​ៗ។​ របប​អាហារ​ដែល​មាន​បរិមាណ​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​​ក្នុង​កម្រិត​​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​ណាស់​​សម្រាប់​រាង​កាយ​របស់​យើង។ យើង​ក៏​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។​ កាបូអ៊ីដ្រាត៖ ជា​ប្រ​ភព​ថាមពល​ដ៏​សំខាន់​សម្រាប់​ខួរ​ក្បាល និង​រាង​កាយ​របស់​យើង​ ប្រូតេអ៊ីន៖ ជួយ​ដល់​ការ​លូត​លាស់ និង​ជួសជុល​កោសិកា​រាងកាយ ខ្លាញ់៖ ផ្ដល់​ថាមពល​សម្រាប់​ការ​លូត​លាស់ និង​សកម្មភាព​រាង​កាយ ​២. ទំនាក់ទំនង​រវាង​កាបូអ៊ីដ្រាត​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ទោះ​បី​ជា​កូន​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​ក្ដី តែ​ក៏​មិន​គួរ​ឲ្យ​ឈប់​ញ៉ាំ​កាបូអ៊ីដ្រាត​នោះ​ដែរ។ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​កូន​យើង​ត្រូវ​ញ៉ាំ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត​ត្រឹម​ត្រូវ ហើយ​យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ ឬ​ប្រាប់​​កូន​ឲ្យ​ដឹង​ដែរ​ថា​កាបូអ៊ីដ្រាត​បែប​ណា​ល្អ និង​បែប​ណា​មិន​ល្អ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​១ របស់​កូន​យើង។ កាបូអ៊ីដ្រាត​ដែល​ល្អ​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ ដោយ​បន្លែ​ទាំង​នោះ​​ផ្ទុក​ស្ករ​ធម្មជាតិ​ និង​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​​ឈាម​របស់​យើង​ឡើង​យឺត។ ចំណែក​កាបូអ៊ីដ្រាត​មិន​ល្អ​វិញ​មាន​នៅ​ក្នុង​បង្អែម ឬ​ភេសជ្ជៈ​មា​ន​ជាតិ​ស្ករ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​យើង​ឡើង​លឿន។ ការ​ហាត់​ប្រាណ និង​ចាក់​អាំងស៊ុយ​លីន​ គឺ​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ជួយ​ឲ្យ​កូន​យើង​អាច​ញ៉ាំ​អាហារ​ដោយ​រីក​រាយ និង​មាន​សុខ​ភាព​ល្អ។​​ ៣. តើ​កាបូអ៊ីដ្រាត​មាន​នៅ​ក្នុង​អ្វី​ខ្លះ? ១. ធញ្ញជាតិ និង​បន្លែ​មាន​ជាតិ​ម្សៅ៖ បាយ គុយទាវ នំប៉័ង ដំឡូង ពោត ត្រាវ និង​ល្ពៅ​ជាដើម។ ២. ទឹកដោះគោ និង​ទឹក​សណ្ដែក ៣. ផ្លែឈើ […]

អាហារ និងលំហាត់ប្រាណ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ហេតុអ្វីត្រូវ​ហាត់​ប្រាណ? ការ​ហាត់​ប្រាណ​​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​យើង​គ្រប់​គ្នា​ ដោយ​វា​អាច​ជួយ​យើង​ឲ្យ​មាន​ថាមពល និង​រក្សាទម្ងន់​ក្នុង​កម្រិត​មួយ​មាន​សុខភាព​ល្អ។ ពិត​ណាស់ ការ​ហាត់​ប្រាណ​កាន់តែ​មាន​សារៈសំខាន់​​មួយ​កម្រិត​ទៀត​សម្រាប់​ក្មេង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ដោយ​អាច​ជួយ​ក្មេង​ឲ្យ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ គ្រប់​លំហាត់​ប្រាណ​ទាំងអស់​សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព រាប់​ចាប់​តាំងពី​ការ​ដើរ ជិះកង់ និង​លេង​បាល់​ទាត់​ជាដើម។ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ព្យាយាម​ហាត់​ប្រាណ​បន្តិច​ម្ដងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជា​ជំហាន​ដំបូង​ ប៉ាម៉ាក់​អាច​កំណត់​ឲ្យ​កូន​ហាត់​ប្រាណ​ត្រឹម ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​យើង​អាច​បន្ថែម​ដល់ ​៦០​នាទី​​ក្នុង​មួយ​ថ្ងៃ ដោយ​ហាត់​ពី​៥ ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។​ ជា​ការ​ពិត​ណាស់ បើ​សិន​ជា​ប៉ាម៉ាក់​អាច​ចូល​រួម​ហាត់​ប្រាណ​ជាមួយ​កូន​ទៀត​រឹត​តែ​ពិសេស ដោយ​ថា​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​កូន និង​ធ្វើ​ឲ្យ​កូន​មាន​ទ​ម្លាប់​ហាត់​ប្រាណ​ជា​ប្រ​ចាំ​តែ​ម្ដង។ ​បើ​សិន​ជា​កូន​យើង​ទើប​តែ​សាក​ល្បង​ហាត់​ប្រាណ ឬ​លេង​កីឡា ការ​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ស្មារតី​ពី​ប៉ាម៉ាក់​គឺ​សំខាន់​ណាស់។ ដូច​គ្នា​ដែរ​ បើ​ប៉ាម៉ាក់​ខ្លាច ឬ​បារម្ភ​ពេក មិន​ឲ្យ​កូន​ចូល​លេង​កីឡា ឬ​ហាត់ប្រាណ នោះ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ខ្លួន​ឈឺ ឬ​មិន​ស្រួល​​ខ្លួន​ទៅ​វិញ​ទេ។ ២. ការ​ហាត់ប្រាណ​មាន​ឥទ្ធិពល​បែប​ណា​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម? ការ​ហាត់​ប្រាណ ក៏​ដូច​ជា​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ ​គឺមាន​ឥទ្ធិ​ពល​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​បែប​ផ្សេង​ៗ​គ្នា។ ​ជា​ធម្មតា​វា​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ដោយសារ៖ សាច់​ដុំ​បំប្លែង​​ជាតិ​ស្ករ​ទៅ​ជា​ថាមពល​ រាង​កាយ​ចាប់​ផ្ដើម​មាន​ប្រ​តិកម្ម​ខ្លាំង​ទៅ​នឹង​អាំងស៊ុយលីន​ ឬ​ក៏​ពេល​ខ្លះអាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​​កើន​ឡើង​ដែរ ដោយសារ៖ ផល​ប៉ះពាល់​ពី​អ័រម៉ូន​ផ្សេងៗ​លើ​រាង​កាយ (ជា​ទូទៅ​កើត​ឡើង​បណ្ដោះ​អាសន្ន​ដោយ​សារ​បញ្ហា​ស្ត្រេស ឬរំភើប​ពេក​ជា​ដើម) មិន​ស្រួល​ខ្លួន​ ៣. រៀបចំផែនការ​សម្រាប់​កូន​ ប៉ាម៉ាក់​ត្រូវ​ជួយ​ពិនិត្យ​កម្រិត​​ជាតិ​ស្ករ​ឲ្យ​កូន​ជាមុន ដើម្បី​ដឹងថា​កូន​ត្រូវ​ការអាហារ​កម្រិត​ណា​មុន​ចាប់​ផ្ដើម​ហាត់​ប្រាណ។​ មួយ​វិញ​ទៀត ប៉ាម៉ាក់​ក៏​ត្រូវ​ត្រៀម​ដែរ ក្រែង​កូន​មាន​បញ្ហា​ឡើងជាតិ​ស្ករ។ ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​ កូន​បាន​យក​ទៅ​ជាមួយ​ដូច​ជា ​ទឹក​ផ្លែឈើ និង​នំ​ឃុកឃី […]

តំហែទាំថ្ងៃឈឺថ្កាត់

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ពេល​កូន​មិន​ស្រួល​ខ្លួន​​​ប៉ះពាល់​អ្វី​ខ្លះ​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម? កុមារ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ អាច​នឹង​ឈឺ​ម្ដង​ម្កាល​ដូច​ក្មេង​ទូទៅ​ដែរ។ ​​ដោយ​សារ​តែ​ជំងឺ​ផ្សេងៗ​នេះ រាង​កាយ​របស់​កូន​យើង​អាច​បង្ក​ឲ្យ​កើត​ឡើង ឬ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ដូចនេះ​ហើយ​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ពី​ជំហាន​ការពារ​បន្ថែម​ដើម្បី​ជួយ​កូន​យើង​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​នឹង​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​កូន​ឈឺ។ យើង​​មិន​អាច​ដឹង​ទេ​ថា ជំងឺ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​​ផ្អែម​របស់​កូន​​​យ៉ាង​ដូច​ម្ដេច​នោះ​​ឡើយ​ដែរ។ ដូច​នេះ​ហើយ វា​ជា​ការ​សំខាន់​ដែល​ប៉ា​ម៉ាក់​ត្រូវ​ជួយ​ពិនិត្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមកូន​ញឹកញាប់​ជាង​ធម្មតា នៅ​ថ្ងៃ​ដែល​កូន​មាន​ជំងឺ ឬមិន​ស្រួល​ខ្លួន និង​កែ​តម្រូវ​កម្រិត​អាំងស៊ុយលីន​បើ​ចាំបាច់។ នៅ​ពេល​​កូន​យើង​​មាន​ជំងឺ ដូច​ជា​ផ្ដាសាយ ក្ដៅខ្លួន ឬ​ជំងឺ​ផ្សេង​ទៀត ទោះ​​មាន ឬ​មិន​មាន​គ្រុន​ក្រៅ​ក្ដី​ នោះរាង​កាយ​របស់​កូន​នឹង​ត្រូវ​ការ​ថាមពល​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​មេរោគ ហើយ​វា​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​អាំងស៊ុយលីន​ដែលយើង​​ចាក់​ឲ្យ​កូន។ កោសិកា​អាច​នឹង​ត្រូវ​ការ​អាំងស៊ុយលីន​បន្ថែម​ដើម្បី​ធ្វើការ ឬ​ត្រូវ​ការ​អាំងស៊ុយលីន​តិច​ជាង​មុន​ដើម្បី​ធ្វើការ។ ការ​ញ៉ាំអាហារ ផឹកទឹក​ ការ​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ចាក់​ថ្នាំ​អាំងស៊ុយលីន គឺ​ចាំបាច់​ខ្លាំង​ណាស់នៅ​ពេល​ដែល​កូន​យើង​​ឈឺ​។ ប្រសិន​បើ​កោសិកា​មិន​អាច​ទទួល​បាន​ថាមពល​គ្រប់គ្រាន់​នោះទេ ឬ​មិន​មាន​អាំងស៊ុយលីន​គ្រប់គ្រាន់ ​ដើម្បី​ជួយ​ឲ្យ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​ទេ​នោះ រាង​កាយ​របស់​កូន​​នឹង​បំបែក​ជាតិ​ខ្លាញ់​និង​សាច់ដុំ​នៅ​ក្នុង​ខ្លួន​កូន​យើង​ ដើម្បី​ផ្ដល់​ជា​ថាមពល។ ដំណើរ​ការ​ដូច​នេះ វា​នឹង​ផលិត​សំណល់​ដែល​ហៅ​ថា សេតូន (Ketones) ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​នៅ​ពេល​ដែល​មាន​ចំនួន​ច្រើន។ បើ​សិន​ជា​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​មិន​បានទទួល​ការ​​ព្យាបាល ជាតិ​សេតូន​នឹង​វិវត្តន៍​ទៅ​មុខ ហើយកូន​យើង​​អាច​នឹង​កាន់​តែ​ឈឺ​ខ្លាំង ដោយ​សារ​បញ្ហា Diabetic Ketoacidosis (DKA) ទោះ​បី​ជា​មិន​មាន​ជំងឺ​អ្វី​ផ្សេង​ក៏​ដោយ។ ប៉ាម៉ាក់​​ត្រូវ​ត្រៀម​ខ្លួន​​ជួយ​កូន​បែបណា​ចំពោះ​បញ្ហា​នេះ​? ការ​ដឹង​វិធី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ពេល​កូន​ឈឺ អាច​ជួយ​កូន​ចៀស​ផុត​រ​ពី​បញ្ហា​ធំៗ​មួយ​ចំនួន​​ និង​ផលវិបាក​ផ្សេងៗ​។ គោលដៅ​នៃ​ការ​ថែរទាំ​នៅ​ពេល​កូន​ឈឺ​រួម​មាន៖ - ការ​ពារ​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក - ការ​ពារ​កុំ​ឲ្យ​មាន​ បញ្ហា Ketoacidosis (កម្រិត​ជាតិ​ស្ករ […]

ជាតិស្ករខ្ពស់/ទាបខ្លាំង

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. អ្វី​​ជា​បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម (hyperglycemia)? បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម គឺ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​​ក្នុង​ឈាម​កូន​យើង​កើន​ឡើង​ខ្ពស់​ពេក និង​កើន​លើស​ពី​២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ ១៤មិល្លីម៉ូល/លីត្រ។ បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម គឺ​ជា​បញ្ហា​ដែល​កើត​មាន​ញឹក​ញាប់ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ សឹង​គ្រប់​គ្នា​គឺ​សុទ្ធ​​តែ​​ធ្លាប់​ឆ្លង​កាត់​បញ្ហា​នេះ។ បើ​សិនជា​កូន​យើង​​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ​មក​កម្រិត​ធម្មតា​វិញ​បន្ទាប់​ពី​ប៉ុន្មាន​ម៉ោង​ក្រោយ តែ​​បើ​សិន​ជា​មិន​​បាន​ព្យាបាល​ទេ បញ្ហា​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់ ដូច​ជា​បញ្ហា​សន្លប់​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម​ក្នុង​រយៈ​ពេល​វែង អាច​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ សរសៃ​ឈាម និង​សរីរាង្គ​សំខាន់ៗ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា គាំង​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល (stroke) ខ្សោយ​តម្រង​នោម ងងឹត​ភ្នែក របួស​មិន​​ជា​សះស្បើយ និង​ពិកា​រ​ជើង​ជាដើម។ ២. យើង​ដឹង​បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កូន​បាន​យ៉ាង​ដូច​ម្ដេច? សញ្ញា​ និង​រោគ​សញ្ញា​នៃ​ការ​ឡើង​ខ្ពស់​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​អាច​ខុសៗ​គ្នា​អាស្រ័យ​លើ​ក្មេង​ម្នាក់ៗ។ ទាំង​​នេះ​​គឺ​​ជា​​រោគ​សញ្ញា​ខ្លះ​ដែល​​កូន​​របស់​យើង​អាច​ធ្លាប់​ជួប​ប្រទះ៖ - ស្រេក​ទឹក​គ្រប់​ពេល - បត់​ជើង​តូចច្រើន​ ជាពិសេស​ពេល​យប់ - ស្រវាំង​ភ្នែក - អស់​កម្លាំង​ខ្លាំង​គ្រប់​ពេល - ស្ងួត​មាត់   បើសិន​ជា​ករណី​ធ្ងន់ធ្ងរ នៃ​ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម កូន​យើង​​អាច​នឹង​​មានអាការៈ៖ - ចង្អោរ - ឈឺ​ក្រពះ - ដង្ហើម​ខុស​ប្រក្រតី - ក្លិន​ដង្ហើម​ធុំ​ដូច​អាល់កុល បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​កូន​យើង​អាច​នឹង​សន្លប់​ ឬ​បាត់​បង់​ស្មារតី បើសិន​កូន​យើង​​មាន​ចេញ​​សញ្ញា​ណាមួយខាងលើ​ ​យើង​​ត្រូវ​តែ​នាំ​កូន​​ទៅ​មន្ទីរ​ពេទ្យ។   ៣. ម៉េច​បាន​កូន​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម? បញ្ហា​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​កើត​មាន​ដោយ​សារ​មូល​ហេតុ​ជា​ច្រើន​យ៉ាង​។ បញ្ហា​ទាំង​នោះ​រួម​មាន៖ - ញ៉ាំអាហារ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត […]

ជាតិស្ករខ្ពស់/ទាបខ្លាំង

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១ តើ​បញ្ហា​ធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំង​គឺជាអ្វី? បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​កើត​មាន​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​របស់​កូន​យើង​ធ្លាក់​ចុះ​ទាប​នៅ​ក្រោម៤០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ២,២​មិល្លីម៉ូល​/លីត្រ ​​(40mg/dl ឬ2.2 mmol/l)។ បញ្ហាធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម គឺ​កើត​មាន​ជា​រឿយៗ និង​ស្ទើរ​តែ​កើត​មាន​គ្រប់​ចំពោះ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ទាំង​អស់​ទៅ​ហើយ​។ ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​កូន​យើង​អាច​នឹង​សន្លប់ ឬ​ប្រកាច់​បាន។ ប្រសិន​បើ​បញ្ហា​នេះ​​កើត​មាន​ឡើង ប៉ា​ម៉ាក់​​ត្រូវ​បញ្ជូន​កូន​​ទៅ​រក​ការ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ​ភ្លាម​ៗ​ដែរ​។ ២ តើ​ប៉ា​ម៉ាក់​អាច​សម្គាល់​​ថា​កូន​មាន​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្ដេច? សញ្ញា​និង​រោគ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​សុខ​ភាព​ផ្សេង​ៗ​គ្នា​ពី​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ និង​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុន​​ណា​។ សញ្ញា​ព្រមាន​មួយ​ចំនួន​​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​រួម​មាន៖ - បែកញើស​ - ឃ្លាន​ខ្លាំង - ចង្វាក់​បេះដូង​លោត​ញាប់ - ​និយាយ​មិន​ច្បាស់ - ឆាប់​ខឹង​មួម៉ៅ - វិល​មុខ - អស់​កម្លាំង - ស្រវាំង​ភ្នែក - យំ​ដោយ​គ្មាន​មូល​ហេតុ - ញ័រ​ដៃ​ជើង ប៉ាម៉ាក់​ត្រូវចាំ​ថា៖ អាការៈ​​ទាំង​អស់​ខាងលើ​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​នោះ​ដែរ​។ ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ ឲ្យ​​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់ នៅ​ពេល​​ដែល​កូន​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​។ ប៉ា​ម៉ាក់​មិន​ត្រូវ​ចេះ​តែ​ទាយ ឬ​ស្មាន​ៗ​ពី​អាការៈ​ទាំង​​នោះ​​ទេ។ កូន​​ដែល​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ អាច​នឹង​យំ​ខ្លាំង មាន​សុបិនអាក្រក់ ឬ​បែក​ញើស​ពេល​យប់ (មាន​សើម​លើ​កម្រាល​ពូក ឬសំលៀក​បំពាក់​គេង​​យប់) ហើយ​អាច​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​មាន​ឈឺក្បាល។ ៣.មូល​ហេតុ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​ចុះ​ទាប កម្រិត​ជាតិ​ស្ករ​ចុះ​ទាប អាច​កើត​មានលើ​កូន​យើង​​​គ្រប់​ពេល ប៉ុន្តែ​បញ្ហា​នេះ​​នឹង​កាន់​តែ​ងាយ​កើត​ឡើង​ប្រសិន​បើ​កូន​យើង​៖ - រំលង​ពេល ឬ​ពន្យា​ពេល​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់ ឬ​មិន​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាត​ដែល​មាន​ក្នុង​អាហារ​ឲ្យ​បាន​ច្រើន​តាម​ការ​រំពឹង​ទុក​ក្រោយ​ពេល​ចាក់​អាំងស៊ុយលីន​ហើយ។ - ចាក់​អាំងស៊ុយ​លីន​ច្រើន​ពេក ចាក់​ប្រភេទ​អាំងស៊ុយលីន​ខុស ឬ​ចាក់​អាំងស៊ុយលីន​ខុស​ពេល ហាត់​ប្រាណ​ច្រើន​ជាង​ធម្មតា​ ដោយ​គ្មាន​ញ៉ាំ​អាហារ​សម្រន់​បន្ថែម […]

អាំងស៊ុយលីន

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  តើ​ត្រូវ​ទុកដាក់​អាំងស៊ុយលីន​យ៉ាងដូចម្ដេច?​​​ អាំងស៊ុយលីន​ថ្មី​ដែល​មិន​ទាន់​ប្រើ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ឆ្នាំង​ដី​រួច​កប់​ក្នុង​ខ្សាច់​សើម។ ចំណែក​ឯ​អាំងស៊ុយលីន​ដែល​កូនយើង​កំពុង​ប្រើ​អាច​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​មិន​មាន​ពន្លឺ​ថ្ងៃ ហើយ​​មាន​សីតុណ្ហភាព​ក្រោម​៣០​អង្សា​សេ និង​អាច​រក្សា​ទុក​បាន​រហូត​ដល់​៣០​ថ្ងៃ។ យក​ល្អ​កុំ​ទុក​អាំងស៊ុយលីន​នៅ​កន្លែង​ត្រូវ​ពន្លឺ​ថ្ងៃ​ ឬ​មាន​សីតុណ្ហភាព​ខ្ពស់​ដូចជា​នៅ​ក្នុង​ឡាន​ពេល​អាកាសធាតុ​ក្ដៅ ឬ​នៅ​ជិត​ចង្ក្រាន​ជាដើម។ បន្ថែម​ពី​នេះ​មិន​ត្រូវ​រក្សា​អាំងស៊ុយលីន​ទុក​ក្នុង​ទូរ​បង្កក​​ទេ។ អាំងស៊ុយលីន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់​​ ក៏​​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ដែរ។ យើង​​គួរ​ពិនិត្យ​ដប​ថ្នាំ​អាំងស៊ុយលីន​ដើម្បី​ឲ្យ​ប្រាកដ​ថា​អាំងស៊ុយលីន​មាន​ភាព​ប្រក្រតី​មុន​ប្រើប្រាស់​អាំងស៊ុយលីន​នោះ។ គួរ​បញ្ជាក់​​ថា​ ដប​ថ្នាំ​ដាក់​អាំងស៊ុយលីន​ដែល​នៅ​សល់​គួរ​ទុក​នៅ​ក្នុង​ប្រអប់ និង​រក្សា​ក្នុង​ទូរ​ទឹកកក (ប៉ុន្តែ​មិន​មែន​ទុក​ក្នុង​ផ្នែក​បង្កក​ទេ)។ សម្រាប់​ដប​ថ្នាំ​អាំងស៊ុយលីន​​​ដែល​យើង​​ប្រើ​លើក​ដំបូង​ យក​ល្អ​គួរ​សរសេរ​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​នៅ​លើ​ស្លាក​បិទ​នឹង​ដប​ថ្នាំ ហើយ​គួរ​ចៀសវាង​ការ​ក្រឡុក​ដប​ថ្នាំ​អាំងស៊ុយលីន​ខ្លាំងៗ។ តើ​គួរ​ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ណា? ការ​ចាក់​អាំងស៊ុយលីន​គឺ​ត្រូវ​ចាក់​ទៅ​ក្នុង​ស្រទាប់​ខ្លាញ់​ស្ថិត​នៅ​ក្រោម​ស្បែក​ប៉ុណ្ណោះ។ ​កន្លែង​ចំនួន​បួន​ដែល​មាន​សុវត្ថិភាព​ក្នុង​​ការ​ចាក់​អាំងស៊ុយលីន​មាន៖ ១. ភ្លៅ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាង​លើ និង​ចំហៀង​ភ្លៅ​ផ្នែក​ខាង​ក្រៅ។ កុំ​ចាក់​អាំងស៊ុយលីន​​នៅ​ផ្នែក​ខាង​ក្នុង​  ឬ​ផ្នែក​ខាង​ក្រោយ​ភ្លៅ​ឲ្យ​សោះ។ ២. ដើមដៃ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ត្រង់​កន្លែង​មាន​សាច់​ផ្នែក​ចំហៀង និង​ផ្នែក​ខាង​ក្រោយ តែ​ចៀសវាង​ការ​ចាក់ ទៅ​លើ​សាច់ដុំ និង​ស្មា។ ៣. ពោះ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​បរិវេណ​ពោះ​ចាប់ពី​ក្រោម​ឆ្អឹងជំនីរ​រហូត​​ដល់​ឆ្អឹង​​ត្រគាក។ ៤. កំប៉េះគូទ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាងក្រោយ​នៃ​កំប៉េះគូទ។ គួរ​បញ្ជាក់​​ដែរ​ថា​ យើង​គួរ​ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ផ្សេង​គ្នា​រាល់​ពេល​ចាក់​ម្ដងៗ ព្រោះ​ការ​ចាក់​នៅ​កន្លែង​ដដែល​អាច​នឹង​ធ្វើ​ឲ្យ​ហើម​នៅ​កន្លែង​ដែល​ចាក់​ដដែលៗ​នោះ។ ការ​ចាក់​អាំងស៊ុយលីន ប្រើ​ថ្នាំ​អាំងស៊ុយលីន​ដប ១. លាង​ដៃ​ឲ្យ​ស្អាត ២. ត្រៀម​សឺរ៉ាំង ​សំឡី ​និង​អាល់កុល ឬ​ប្រដាប់​សម្លាប់​មេរោគ​ផ្សេង​ទៀត​ឲ្យ​បាន​រួចរាល់​ ៣. លញ់ដប​ថ្នាំ​អាំងស៊ុយលីន​ប្រហែល​ ១៥-២០វិនាទី ៤. សម្អាត​ដប​ថ្នាំ​អាំងស៊ុយលីន​ជាមួយ​អាល់កុល ៥. សម្អាត​កន្លែង​ត្រូវ​ចាក់​អាំងស៊ុយលីន​ជាមួយ​អាល់កុល ៦. ទាញ​ខ្យល់​ឲ្យ​ចូល​ក្នុង​សឺរ៉ាំង ៧. រុញ​ខ្យល់​ចូល​ក្នុង​ដប​ថ្នាំ​អាំងស៊ុយលីន និង​បូប​យក​អាំងស៊ុយលីន​ចូល​សឺរ៉ាំង​វិញ ៨. ត្រូវ​ប្រាកដ​ថា​គ្មាន​ខ្យល់​នៅ​សល់​ក្នុង​សឺរ៉ាំង ៩. ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ត្រឹម​ត្រូវ​មួយ​នៃ​រាងកាយ ១០. បោះ​ចោល​សឺរ៉ាំង​ក្នុង​ធុង​សំរាម​ឲ្យបាន​ត្រឹមត្រូវ ១១. ទុក​អាំងស៊ុយលីន​ទៅ​ក្នុង​កន្លែង​ត្រជាក់​វិញ ហាម​ផ្ដាច់​ប្រើ​សឺរ៉ាំង និង​ម្ជុល​រួម​ជាមួយ​អ្នក​ផ្សេង។   ប្រើ​ប៊ិច​សម្រាប់​ចាក់​អាំងស៊ុយលីន ១. លាង​សម្អាត និង​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ ២. យក​គម្រប​ប៊ិច​ចេញ ៣. ដក​ប្រដាប់​ការពារ​ម្ជុល​ចេញ […]

អាំងស៊ុយលីន

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  ១-គួរ​ស្វែងយល់​ពី​អាំងស៊ុយលីន​សិន អាំងស៊ុយលីន ​គឺ​ជា​អ័រម៉ូន​ដែល​ជួយ​ឱ្យ​ជាតិ​គ្លុយកូស (​ស្ករ​មួយ​ប្រភេទ​ក្នុង​ឈាម) ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាងកាយ​​ដើម្បី​បម្លែង និង​​បង្កើត​ថាមពល។ រាងកាយ​របស់កូន​​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ១ មិន​ផលិត​អាំងស៊ុយលីន​ទេ។ ដូច្នេះ​កូន​យើង​ត្រូវ​ការ​ចាក់​អាំងស៊ុយលីន​រាល់​ថ្ងៃ។ គោល​ដៅ​ចម្បង​ក្នុង​ការ​ព្យាបាល​ដោយ​អាំងស៊ុយលីន​នេះ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កម្រិត​អាំងស៊ុយលីន​ដែល​ចាក់ ដូច​គ្នា​នឹង​កម្រិត​អាំងស៊ុយ​លីន​ដែល​រាង​កាយ​ត្រូវ​ការ ​មិន​ថា​ពេល​ណា​ទេ។ ការ​ធ្វើ​ដូច​នេះ មាន​ន័យ​ថាកម្រិត​គ្លុយកូស​នៅ​ក្នុង​ឈាម​គឺ​ត្រូវ​ធ្វើ​ឲ្យ​កៀក​នៅ​កម្រិត​ធម្មតា​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​អាច​ឲ្យ​អ្នក​ជំងឺ​ចៀស​ផុត​ពី​បញ្ហា​រយៈពេល​ខ្លី និង​បញ្ហា​រយៈពេល​វែង​​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រភេទ​អាំងស៊ុយលីន​​ និង​កម្រិត​ដែល​អ្នក​ជំងឺ​ទឹកនោមផ្អែម​​ត្រូវ​ប្រើ​រៀង​រាល់​ថ្ងៃ គឺ​ខុសៗ​គ្នា​អាស្រ័យ​លើ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​របស់​កូន​យើង។ ផែន​ការ​ព្យាបាល​ខ្លះ ត្រូវ​ចាក់​ថ្នាំ​អាំងស៊ុយលីន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ឯ​ខ្លះ​ទៀត​ត្រូវ​ចាក់​បី​ដង ឬ​ច្រើន​ជាង​នេះ ដើម្បី​អាច​រក្សា​កម្រិត​ជាតិ​ស្ករ​​ក្នុង​កម្រិត​សុវត្ថិភាព​មួយ។  ២- តើ​អាំងស៊ុយ​លីន​មាន​ប្រភេទ​អ្វីខ្លះ? - អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​ខ្លី (Short acting) អាំងស៊ុយលីន​ដែល​មាន​សកម្មភាព​រយៈពេល​ខ្លី អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ភ្លាមៗ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ញ៉ាំ​អាហារ។ អាំងស៊ុយលីន​ប្រភេទ​នេះ​​មាន​សកម្មភាព​លឿន ប៉ុន្តែ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ពេល​ពិត​ប្រាកដ​ដែល​អ្នកជំងឺ​​ត្រូវ​ចាក់​អាំងស៊ុយលីន​ប្រភេទ​នេះ គឺ​អាស្រ័យ​លើ​រយៈពេល​ញ៉ាំ​អាហារ​របស់​អ្នកជំងឺ។ ជា​ធម្មតា ​គួរ​ចាក់​នៅ​៣០នាទី ឬ​ភ្លាមៗ មុន​ទទួល​ទាន​អាហារ ហើយ​ក៏​អាស្រ័យ​លើ​ប្រភេទ​អាំងស៊ុយ​លីន​ដែល​អ្នកជំងឺ​​​ប្រើ​ដែរ។ - អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​វែង (Long acting) អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​វែង (long acting) មាន​សកម្មភាព​យឺតៗ និង​មាន​ប្រសិទ្ធភាព​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ។ អាំងស៊ុយលីន​ប្រភេទ​នេះ​ជួយ​កែ​សម្រួល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ចន្លោះ​ពេល​អាហារ រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​ថេរ ទាំង​ថ្ងៃ​ ទាំង​យប់។ ជា​ធម្មតា​អាំងស៊ុយលីន​ប្រភេទ​នេះ ​ច្រើន​តែ​ចាក់​នៅ​ពេល​ចូល​គេង។ ពេល​វេលា​ចាក់​អាំងស៊ុយលីន​នេះ​​ពិត​ប្រាកដ គឺ​អាស្រ័យ​លើ​ប្រភេទ​អាំងស៊ុយលីន​ដែល​អ្នកជំងឺ​​ប្រើ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ពេល​វេលា​ […]

x