home

សម្រាប់កុមារទឹកនោមផ្អែមប្រភេទ១

ចំណេះដឹងទូទៅ

អត្ថបទ សម្រាប់កុមារទឹកនោមផ្អែមប្រភេទ១

តំហែទាំថ្ងៃឈឺថ្កាត់

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ពេលអូនៗមិនស្រួលខ្លួន​ស្ថានភាពជំងឺទឹកនោមផ្អែមប្រភេទ១ ទៅជាយ៉ាងណា? មិន​ខុស​ពី​ក្មេង​​ផ្សេងទៀត​ដែរ កុមារ​មានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏​អាច​មាន​ជំងឺ​ផ្សេង​ទៀត​មក​យាយី​ដូច​គ្នា។ ដូច​ជា​ពេល​​មានជំងឺ​ផ្ដាសាយ ក្ដៅខ្លួន ឬ​ជំងឺមួយចំនួន​​ទៀត​ មិន​ថា​មាន​ ឬ​គ្មាន​​គ្រុន​ក្ដៅ​ទេ គឺ​សុទ្ធ​តែ​អាច​រំខាន​ដល់​ដំណើរ​ការ​របស់​អាំង​ស៊ុយ​លីន​ដែល​អូនៗ​​បាន​ប្រើ និង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ពេលមាន​ជំងឺ​រាង​កាយ​របស់​អូន​ៗ​​​មិន​ត្រឹម​តែ​ត្រូវ​ការ​ថាមពល​បន្ថែម​ដើម្បី​ទប់​ទល់​នឹង​មេរោគ​ប៉ុណ្ណោះទេ តែ​វាថែម​ទាំង​​​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​អាំងស៊ុយលីន​របស់អូនៗ​​ផង​ដែរ។ កោសិកា​របស់​អ្នកជំងឺ​​​អាច​នឹង​ត្រូវ​ការ​អាំងស៊ុយលីន​បន្ថែម​ដើម្បី​ធ្វើ​ការ។ ការ​ញ៉ាំ​អាហារ ផឹកទឹក​ និង​ចាក់​ថ្នាំ​អាំងស៊ុយលីន ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ធ្វើ​​​នៅ​ពេល​ដែល​អូន​​ៗ​ឈឺ​។ បើ​សិន​ជា​អូនៗ​​មិន​អាច​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ ​របស់​ខ្លួន​​បាន​នៅ​ពេល​កំពុង​ឈឺ​ វា​អាច​នឹង​នាំ​ឲ្យ​​មាន​ផល​វិបាកកាន់​តែ​ច្រើន ហើយ​កាន់តែ​​ធ្ងន់ធ្ងរ​​។ ​អូនៗ​គួរ​ធ្វើ​ម៉េច​​នៅ​ពេល​មិន​ស្រួល​ខ្លួន​? សូម​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទូទៅ​ខាង​ក្រោម​នេះ ពេល​អូនៗ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​៖ - មិន​ត្រូវ​ឈប់​ចាក់​អាំងស៊ុយលីន​ជា​ដាច់​ខាត - កម្រិត​អាំងស៊ុយលីន​ប្រហែល​ជា​អាច​នឹង​ត្រូវ​​បង្កើន ឬ​បន្ថយ​កម្រិត ​​អាស្រ័យ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (BG) និង​អាហារ​ដែល​បាន​ញ៉ាំ។ - សូម​បង្កើន​ការ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម រៀងរាល់ ៣ ទៅ ៤​ម៉ោង​ម្ដង បើ​សិន​ជាមាន​បន្ទះ​តេស្ត​គ្រប់​គ្រាន់​។ - ករណី​​អូនៗ​​​មិន​អាច​ធ្វើ​​តេស្ត​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​នៅ​ផ្ទះ​ខ្លួនឯងបាន​ សូម​ទៅ​​មន្ទីរ​ពេទ្យ​​ដើម្បី​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ត​ទៀង​ទាត់។ - ផឹក​ទឹក​ឲ្យ​ច្រើន និង​ត្រូវ​ប្រាកដ​ថា​បាន​ញ៉ាំអាហារ​​ត្រឹម​ត្រូវ។ - ព្យាបាល​អាការៈគ្រុន​ក្ដៅ បើ​សិន​ជាអូនៗ​​ក្អួត​ នេះ​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​កម្រិត​អាំងស៊ុយលីន​ និង​បញ្ហា Diabetic Ketoacidosis (DKA) ហើយ។ សូម​ពិគ្រោះ​ជាមួ​យ​គ្រូពេទ្យ​ជា​បន្ទាន់ ឬទៅ​កាន់​មន្ទី​រពេទ្យ​ភ្លាម។ ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF https://touchsokha8510.survey.fm/ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១-ថ្ងៃមិនស្រួលខ្លួន

ជាតិស្ករខ្ពស់/ទាបខ្លាំង

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. អ្វី​​ជា​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (hyperglycemia)? បើ​សិន​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ក្មេង​ដែល​មាន​ជំងឺទឹកនោម​ផ្អែម​ប្រភេទ១ ឡើង​ខ្ពស់​ជាង ២៥០ មិល្លីក្រាម / ដេស៊ីលីត្រ ឬ ១៤មិល្លីម៉ូល/លីត្រ នោះមានន័យ​ថា​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងខ្ពស់​ហើយ (Hyperglycaemia)។ ខាង​ក្រោម​នេះ​គឺ​ជា​អាការៈ​មួយចំនួន​ដែល​អាច​បង្ហាញ​ថា​អូនៗ​​កំពុង​មាន​បញ្ហា​កម្រិតជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ហើយ៖ – ស្រេក​ទឹក​គ្រប់​ពេល – បត់​ជើង​តូចច្រើន​ ជាពិសេសពេល​យប់ – ស្រវាំង​ភ្នែក – អស់​កម្លាំង​ខ្លាំង​គ្រប់​ពេល – ស្ងួត​មាត់ បើសិន​ជា​ករណី​ធ្ងន់ធ្ងរ ​ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម អាចធ្វើឲ្យ​កូន​ក្មេង​​​នឹង​មានអាការៈ៖ – ចង្អោរ – ឈឺ​ក្រពះ – ដង្ហើម​ខុស​ប្រក្រតី – ក្លិន​ដង្ហើម​ធុំ​ដូច​អាល់កុល ពេល​ខ្លះ​បញ្ហា​នេះ អាច​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ហើយ​ក្មេង​អាច​នឹង​សន្លប់ ឬ​បាត់​បង់​ស្មារតី។ បើសិន​អាណាព្យាបាល​ឃើញ​ថា​ក្មេង​​​មាន​ចេញ​សញ្ញា​ណាមួយ ​គួរ​នាំ​អូន​ៗ​​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ។ ២. ម៉េច​បាន​ក្មេង​​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម? អូនៗ​អាច​មាន​បញ្ហា​កម្រិត​ជាតិ​ស្ករ​ឡើង​ខ្ពស់​នៅ​ពេល​ដែល៖ – ចាក់​អាំងស៊ុយលីន​តិច​ពេក ឬភ្លេច​ចាក់​ – មាន​ដុំ​ពកខ្លាញ់​នៅ​ក្រោម​ស្បែក (Lipohypertrophy) នៅ​ទីតាំង​ដែល​ចាក់​អាំងស៊ុយលីន ដោយ​សារ​តែ​មិន​ផ្លាស់​ប្ដូរ​ទី​តាំង​ចាក់ – បាន​ចាក់​អាំងស៊ុយលីន​ដែល​ផុត​កាល​កំណត់​ប្រើ​ប្រាស់​ ឬ​ដែល​មិន​បាន​ទុក​ដាក់​ត្រឹម​ត្រូវ – ញ៉ាំ​ពពួក​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ ឬ​ស្ករខ្ពស់ – ហាត់​ប្រាណ​បាន​តិច​ជាង​ធម្មតា – មាន​ការ​បង្ក​រោគ​ ឬ​មាន​គ្រុនក្ដៅ ៣. ត្រូវ​ព្យាបាល​បញ្ហា​នេះ​របៀបណា? សម្រាប់​កូនក្មេង​ជួប​បញ្ហានេះ​​ត្រូវ​តែ​ដោះស្រាយ​​ភ្លាមៗ ពេល​ឃើញ​ថា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​​ខ្ពស់​ជាង ២៥០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីម៉ូល​/លីត្រ។ ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​ផ្សេង​ៗ ដែល​​ត្រូវ​ធ្វើ៖ – ពិនិត្យ​មើល​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ […]

ជាតិស្ករខ្ពស់/ទាបខ្លាំង

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF   ១-តើ​អូនៗអាច​ដឹង​ថា​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចុះ​ទាប​បាន​យ៉ាង​ដូច​ម្ដេច? ក្នុង​ករណី​​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​ទាប​ពេក អាការៈ​នេះ​ត្រូវ​គេ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា Hypoglycaemia។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​អូនៗ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ជួប​ប្រទះ​ពេល​​​មានបញ្ហា​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចុះ​​ទាប៖ - បែកញើស​ - ឃ្លាន​ខ្លាំង - ចង្វាក់​បេះដូង​លោត​ញាប់ - ​និយាយ​មិន​ច្បាស់ - ឆាប់​ខឹង​មួម៉ៅ - វិល​មុខ - អស់​កម្លាំង - ស្រវាំង​ភ្នែក - យំ​ដោយ​គ្មាន​មូល​ហេតុ - ញ័រ​ដៃ​ជើង ពេល​ខ្លះ បញ្ហា​ធ្លាក់ចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាល​ឲ្យ​អូន​ៗ​មាន​បញ្ហា​ធ្ងន់ធ្ងរ​និង​​អាច​សន្លប់​ឬ​ប្រកាច់​បាន​ផង​ដែរ​។ ត្រូវ​​ចង​ចាំ​ថា៖ រោគសញ្ញា​ទាំង​អស់​នេះ​មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ទេ។​ អូនៗ ក៏​ដូច​ជា​អាណាព្យា​បាល​​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​ពេល​​ដែល​អូនៗ​​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ ចំពោះ​រឿង​នេះ​​​មិន​អាច​ចេះ​តែ​ទាយ​ផ្ដេសផ្ដាស​នោះ​ទេ! ២.ហេតុ​អ្វី​បាន​ជាអូនៗ​ជួប​បញ្ហា​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប? ចំពោះ​អូនៗ​កើត​​ជំងឺ​ទឹក​នោម​​​ផ្អែម​ប្រភេទ​១ អាច​មាន​បញ្ហា​នេះ​នៅ​ពេល៖ - ចាក់​អាំងស៊ុយលីន​តាម​ពេល​កំណត់ ​ប៉ុន្តែ​​លើស​កម្រិត​​ - ចាក់​អាំងស៊ុយ​លីន​លើស​នួន​ដង​ដែល​ត្រូវ​ចាក់ - អូនៗ​មាន​សកម្មភាព​រាង​កាយ​ច្រើន​ជាង​ធម្មតា និង​មិន​បាន​កែរ​តម្រូវ​កម្រិត​អាំងស៊ុយលីន​ដែល​ត្រូវ​ចាក់ - អូនៗ​បាន​ចាក់​អាំងស៊ុយលីន​ ប៉ុន្តែ​មិន​បាន​ញ៉ាំ​អាហារ​គ្រប់គ្រាន់ ឬ​ញ៉ាំ​លឿន​ទាន់​ពេល​គ្រប់គ្រាន់ ឬ​អូនៗ​​មាន​អាការៈ​ក្អួត។ ៣. តើ​អូនៗ​ត្រូវ​ព្យាបាល​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​យ៉ាង​ដូច​ម្ដេច? បើ​សិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​អូនៗ​ចុះ​ទាប​ជាង ៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) អូនៗ ឬ​ប៉ាម៉ាក់​​​​​គួរ​តែ​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត។​ ខាង​ក្រោម​នេះ​ជា​ជំហាន​ដែល​​ត្រូវ​ធ្វើ៖ ជា​ជំហាន​ដំបូង​បើ​ដឹង​ថា​ខ្លួន​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​​(70mg/dl ឬ4.0 mmol/l​)​ អូនៗ​ត្រូវ​ញ៉ាំ​ទឹក​ឃ្មុំ ១​ស្លាបព្រា​បាយ ឬ​ផឹក​ភេសជ្ជៈ​ផ្អែម​កន្លះ​ពែងដូច​ជា ទឹក​ផ្លែឈើ ឬទឹកក្រូច​ជាដើម និង​ត្រូវ​​សម្រាក១៥​នាទី បន្ទាប់​មក​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​​។ ក្រោយ​ការ​ធ្វើ​​តេស្ត​នេះ​ ក្នុង​ករណី​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាម​ខ្ពស់​ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) […]

ព័ត៌មានទឹកនោមផ្អែមប្រភេទ១

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១- ស្វែង​យល់​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​ជា​ជំងឺ​បង្ក​ផល​​ប៉ះពាល់​ដល់​វិធី​ដែល​រាង​កាយ​ប្រើ​ប្រាស់​ជាតិ​គ្លុយកូស។ គ្លុយកូស​ជា​​ស្ករ​មួយ​ប្រភេទ​ដែល​ជា​ប្រភព​ផ្ដល់​ថាមពល​ចំពោះ​រាង​កាយ។ រាង​កាយអូនៗ​ត្រូវ​ការ​ជាតិ​ស្ករ​(គ្លុយកូស)​​ដើម្បី​ដំណើរ​ការ។ ​ ខាងក្រោម​នេះ​ជា​វិធី​សាស្ត្រ​ដែល​រាង​កាយ​យើង​ដំណើរការ៖ ពេល​អូនៗ​ញ៉ាំ​អាហារ ​ជាតិ​ស្ករ​នៅ​ក្នុង​អាហារ​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ លំពែង​​ផលិត​អ័រម៉ូន​មួយ​ប្រភេទ​ហៅ​ថា​ អាំងស៊ុយលីន (Insulin) ដែល​ជួយ​ដឹកនាំ​​ជាតិ​ស្ករ​​ចូល​ទៅ​ក្នុង​កោសិកា​នានា​របស់​រាង​កាយ​។ ហេតុ​នេះ​ហើយ​ទើប​រាង​កាយ​អូនៗ​​អាច​មាន​ថាមពល​ដែល​ត្រូវ​ការ។ ប៉ុន្តែ​បើ​នរណា​ម្នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ រាង​កាយ​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន​ទេ ឬ​ផលិត​បាន​ដែរ ប៉ុន្តែ​មាន​កម្រិត​មិន​គ្រប់គ្រាន់។ ដោយ​សារ​តែ​គ្មាន​អាំងស៊ុយលីន ជាតិ​ស្ករ​​ដែល​បាន​ពី​អាហារនឹង​មិន​អាច​រលាយ​ចូល​ទៅ​ក្នុង​កោសិកា​របស់​រាង​កាយ​បាន​ទេ ហើយ​និង​បន្ត​កើន​ឡើង​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​​ច្រើន​នៅ​ក្នុង​ឈាម​នឹង​ធ្វើ​ឲ្យ​​អូនៗធ្លាក់ខ្លួន​ឈឺ​​បើ​សិន​​ជា​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ២- តើ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១មាន​អ្វី​ខ្លះ? ពេល​ដំបូងៗ​ដែល​អ្នក​ជំងឺ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​នឹង​មាន​បញ្ហា​ដូច​ជា៖ - នោម​ញឹកញាប់ - ស្រេក​ទឹក​ខ្លាំង - ឆាប់​ឃ្លាន - ស្រក​​ទម្ងន់ - អស់​កម្លាំង - ស្រវាំង​ភ្នែក ៣- តើ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​ ត្រូវ​ព្យាបាល​ដូច​ម្ដេច? ការ​ចាក់​អាំងស៊ុយលីន គឺ​ជា​វិធី​ព្យាបាល​តែមួយ​គត់​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។ ការ​ចាក់​អាំងស៊ុយលីន​នឹង​ជួយ​ជំនួស​ជាតិ​អាំងស៊ុយលីន​ដែល​រាង​កាយ​របស់​អូនៗ​មិន​អាច​ផលិត​បាន។ ការ​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម ផែន​ការ​របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ គឺ​ជា​រឿង​សំខាន់​ដើម្បី​អាច​ជួយ​ឲ្យ​អូនៗ​​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន។ ៤- តើ​ក្មេង​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ បាន​ដូច​ម្ដេច? អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ឬ​វិធី​ការពារ​មិន​​ឲ្យ​កើត​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ហើយ។ ៥- តើ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​នឹង​បង្ក​ការ​ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ដល់​ជីវិត​ក្មេង? អូនៗ​(អ្នក​ជំងឺ) នៅ​តែ​មាន​សុខភាព​ធម្មតា​បើ​សិន​ជា​បាន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ហើយ​អូនៗ​​​នៅ​តែ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដូច​ក្មេង​ទូទៅ​ដែរ រួម​មាន៖ - ទៅ​សាលា​រៀន - ហាត់​កីឡា - លេង​សប្បាយ​ជាមួយ​មិត្ត​ភក្ដិ ​ជាដើម។​ ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF https://touchsokha8510.survey.fm/តើអ្វីជាជំងឺទឹកនោមផ្អែមប្រភេទ១-1

អាំងស៊ុយលីន

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  តើ​ត្រូវ​ទុកដាក់​អាំងស៊ុយលីន​យ៉ាងដូចម្ដេច?​​​ អាំងស៊ុយលីន​ថ្មី​ដែល​មិន​ទាន់​ប្រើ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ឆ្នាំង​ដី​រួច​កប់​ក្នុង​ខ្សាច់​សើម។ ចំណែក​ឯ​អាំងស៊ុយលីន​ដែល​​កូន​យើង​កំពុង​ប្រើ​អាច​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​មិន​មាន​ពន្លឺ​ថ្ងៃ ហើយ​​មាន​សីតុណ្ហភាព​ក្រោម​៣០​អង្សា​សេ និង​អាច​រក្សា​ទុក​បាន​រហូត​ដល់​៣០​ថ្ងៃ។ យក​ល្អ​កុំ​ទុក​អាំងស៊ុយលីន​នៅ​កន្លែង​ត្រូវ​ពន្លឺ​ថ្ងៃ​ ឬ​មាន​សីតុណ្ហភាព​ខ្ពស់​ដូចជា​នៅ​ក្នុង​ឡាន​ពេល​អាកាសធាតុ​ក្ដៅ ឬ​នៅ​ជិត​ចង្ក្រាន​ជាដើម។ បន្ថែម​ពី​នេះ​មិន​ត្រូវ​រក្សា​អាំងស៊ុយលីន​ទុក​ក្នុង​ទូរ​បង្កក​​ទេ។ អាំងស៊ុយលីន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់​​ ក៏​​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ដែរ។ យើង​​គួរ​ពិនិត្យ​ដប​ថ្នាំ​អាំងស៊ុយលីន​ដើម្បី​ឲ្យ​ប្រាកដ​ថា​អាំងស៊ុយលីន​មាន​ភាព​ប្រក្រតី​មុន​ប្រើប្រាស់​អាំងស៊ុយលីន​នោះ។ គួរ​បញ្ជាក់​​ថា​ ដប​ថ្នាំ​ដាក់​អាំងស៊ុយលីន​ដែល​នៅ​សល់​គួរ​ទុក​នៅ​ក្នុង​ប្រអប់ និង​រក្សា​ក្នុង​ទូរ​ទឹកកក (ប៉ុន្តែ​មិន​មែន​ទុក​ក្នុង​ផ្នែក​បង្កក​ទេ)។ សម្រាប់​ដប​ថ្នាំ​អាំងស៊ុយលីន​​​ដែល​យើង​​ប្រើ​លើក​ដំបូង​ យក​ល្អ​គួរ​សរសេរ​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​នៅ​លើ​ស្លាក​បិទ​នឹង​ដប​ថ្នាំ ហើយ​គួរ​ចៀសវាង​ការ​ក្រឡុក​ដប​ថ្នាំ​អាំងស៊ុយលីន​ខ្លាំងៗ។ តើ​គួរ​ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ណា? ការ​ចាក់​អាំងស៊ុយលីន​គឺ​ត្រូវ​ចាក់​ទៅ​ក្នុង​ស្រទាប់​ខ្លាញ់​ស្ថិត​នៅ​ក្រោមស្បែក​ប៉ុណ្ណោះ។ ​កន្លែង​ចំនួន​បួន​ដែល​មាន​សុវត្ថិភាព​ក្នុង​​ការ​ចាក់​អាំងស៊ុយលីន​មាន៖ ១. ភ្លៅ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាង​លើ និង​ចំហៀង​ភ្លៅ​ផ្នែក​ខាង​ក្រៅ។ កុំ​ចាក់​អាំងស៊ុយលីន​​នៅ​ផ្នែក​ខាង​ក្នុង​  ឬ​ផ្នែក​ខាង​ក្រោយ​ភ្លៅ​ឲ្យ​សោះ។ ២. ដើមដៃ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ត្រង់​កន្លែង​មាន​សាច់​ផ្នែក​ចំហៀង និង​ផ្នែក​ខាង​ក្រោយ តែ​ចៀសវាង​ការ​ចាក់ ទៅ​លើ​សាច់ដុំ និង​ស្មា។ ៣. ពោះ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​បរិវេណ​ពោះ​ចាប់ពី​ក្រោម​ឆ្អឹងជំនីរ​រហូត​​ដល់​ឆ្អឹង​​ត្រគាក។ ៤. កំប៉េះគូទ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាងក្រោយ​នៃ​កំប៉េះគូទ។ គួរ​បញ្ជាក់​​ដែរ​ថា​ យើង​គួរ​ចាក់​អាំងស៊ុយលីនឲ្យ​កូន​នៅ​កន្លែង​ផ្សេង​គ្នា​រាល់​ពេល​ចាក់​ម្ដងៗ ព្រោះ​ការ​ចាក់​នៅ​កន្លែង​ដដែល​អាច​នឹង​ធ្វើ​ឲ្យ​ហើម​នៅ​កន្លែង​ដែល​ចាក់​ដដែលៗ​នោះ។ ការ​ចាក់​អាំងស៊ុយលីន ប្រើ​ថ្នាំ​អាំងស៊ុយលីន​ដប ១. លាង​ដៃ​ឲ្យ​ស្អាត ២. ត្រៀម​សឺរ៉ាំង ​សំឡី ​និង​អាល់កុល ឬ​ប្រដាប់​សម្លាប់​មេរោគ​ផ្សេង​ទៀត​ឲ្យ​បាន​រួចរាល់​ ៣. លញ់ដប​ថ្នាំ​អាំងស៊ុយលីន​ប្រហែល​ ១៥-២០វិនាទី ៤. សម្អាត​ដប​ថ្នាំ​អាំងស៊ុយលីន​ជាមួយ​អាល់កុល ៥. សម្អាត​កន្លែង​ត្រូវ​ចាក់​អាំងស៊ុយលីន​ជាមួយ​អាល់កុល ៦. ទាញ​ខ្យល់​ឲ្យ​ចូល​ក្នុង​សឺរ៉ាំង ៧. រុញ​ខ្យល់​ចូល​ក្នុង​ដប​ថ្នាំ​អាំងស៊ុយលីន និង​បូប​យក​អាំងស៊ុយលីន​ចូល​សឺរ៉ាំង​វិញ ៨. ត្រូវ​ប្រាកដ​ថា​គ្មាន​ខ្យល់​នៅ​សល់​ក្នុង​សឺរ៉ាំង ៩. ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ត្រឹម​ត្រូវ​មួយ​នៃ​រាងកាយ ១០. បោះ​ចោល​សឺរ៉ាំង​ក្នុង​ធុង​សំរាម​ឲ្យបាន​ត្រឹមត្រូវ ១១. ទុក​អាំងស៊ុយលីន​ទៅ​ក្នុង​កន្លែង​ត្រជាក់​វិញ ហាម​ផ្ដាច់​ប្រើ​សឺរ៉ាំង និង​ម្ជុល​រួម​ជាមួយ​អ្នក​ផ្សេង។   ប្រើ​ប៊ិច​សម្រាប់​ចាក់​អាំងស៊ុយលីន ១. លាង​សម្អាត និង​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ ២. យក​គម្រប​ប៊ិច​ចេញ ៣. ដក​ប្រដាប់​ការពារ​ម្ជុល​ចេញ […]

អាំងស៊ុយលីន

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  ១- ហេតុ​អ្វី​បាន​ជា​កូនក្មេង​​ត្រូវ​ចាក់​អាំងស៊ុយលីន? គ្រប់​គ្នា រួម​ទាំងកូនក្មេង​ផង​ដែរ​​ត្រូវ​ការ​ថាមពល​ដើម្បី​លូតលាស់ និង​រឹងមាំ។ ថាមពល​ដែល​រាងកាយ​ស្រូប​ពី​អាហារ​ដែល​ញ៉ាំ​ចូល​ទៅ​ នឹង​ត្រូវ​បំបែក​ទៅ​ជា​គ្លុយកូស (ប្រភេទ​ស្ករ​មួយ​ប្រភេទ​ក្នុង​ឈាម)។ គ្លុយកូស ត្រូវ​ចូល​ក្នុង​កោសិកា​រាងកាយ​របស់​អូនៗ​​ជា​មុន​សិន​ទើប​អាច​ប្រើ​បម្លែង​ជា​ថាមពល​ឲ្យ​យើង​ប្រើប្រាស់​បាន។ ចំពោះ​អាំងស៊ុយលីន គឺ​ជា​អ្នក​បើក​ច្រក​ឲ្យ​គ្លុយកូស​ចូល​ក្នុង​កោសិកា ​មុន​ពេល​វា​អាច​បម្លែង​ជា​ថាមពល។ បើ​សិន​កូន​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ រាង​កាយ​របស់​កូន​យើង​​មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​ឡើយ។ ដូច​នេះ​ហើយ​គ្លុយកូស​នឹង​ស្ថិត​នៅ​ក្នុង​ចរន្ត​ឈាម​ជាជាង​ចូល​ទៅ​ក្នុង​កោសិកា។ ពេល​គ្លុយកូស​ច្រើន​នៅ​ក្នុង​ឈាម អាច​បង្កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ឬ​អាយុ​ជីវិត​កូន។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ ទាំង​អស់​ គឺ​ត្រូវ​ការ​ចាក់​អាំងស៊ុយលីន ដើម្បី​ជួយ​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ គោលដៅ​ដែល​ត្រូវ​ចាក់​អាំងស៊ុយលីន គឺ​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ឲ្យ​នៅ​ធម្មតា​តាម​ដែល​អាច​ធ្វើ​បាន ហើយ​អ្នកជំងឺ​អាច​បន្ត​មាន​សុខភាព​ល្អ។ ២- តើ​កម្រិត​អាំងស៊ុយលីន​ប៉ុន្មាន​ដែល​ក្មេង​​ត្រូវ​ចាក់? មិន​ជាក់លាក់​ទេ ព្រោះ​កម្រិត​អាំងស៊ុយលីន​ដែល​អ្នកជំងឺ​​ត្រូវ​ប្រើ​ អាច​នឹង​ប្រែប្រួល​ទៅ​តាម​អាយុ​ និង​​ស្ថាន​ភាព​​រាង​កាយ​​របស់​​អ្នក​ជំងឺ​​ផ្ទាល់​។ ការ​ផ្លាស់​ប្ដូរ​នេះ គឺ​ដោយ​សារ​ការ​ឡើង​ទម្ងន់​ខ្លួន អាហារ​ដែល​អ្នកជំងឺ​​ញ៉ាំ ស្ថានភាព​សុខភាព​ កម្រិត​សកម្មភាព​ប្រចាំថ្ងៃ ​​ការហាត់ប្រាណ​​ ឬ​ការ​ងារ​ប្រចាំថ្ងៃ​ជាដើម។ គ្រូពេទ្យ​នឹង​ជួយ​រក​កម្រិត​អាំងស៊ុយលីន​ត្រឹម​ត្រូវ ដែល​អ្នកជំងឺ​​ត្រូវការ​(ចាក់​បញ្ចូល​រាងកាយ)​ប្រចាំ​ថ្ងៃ។ ការ​កែ​តម្រូវ​កម្រិត​អាំងស៊ុយលីន គឺ​យោង​តាម​សកម្មភាព​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ។ ៣- តើ​អាំងស៊ុយលីន​មាន​ប៉ុន្មាន​ប្រភេទ? អាំងស៊ុយលីន​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា។ រីឯ​ចំណាត់​ថ្នាក់​របស់​អាំងស៊ុយលីន​ គឺ​យោង​ទៅ​តាម​សកម្មភាព​របស់​ប្រភេទ​នីមួយៗ​ ដោយ​ថា​មាន​ដំណើរការ​លឿន​ប៉ុនណា និង​មាន​ប្រសិទ្ធភាព​បាន​យូរ​ប៉ុនណា។ អាំងស៊ុយលីន​មាន​សកម្មភាព​ក្នុង​រយៈ​ពេល​ខ្លី​ អាច​គ្រប់​គ្រង​កម្រិត​គ្លុយកូស​របស់​អ្នកជំងឺ​ពេល​ញ៉ាំ​អាហារ។ អាំងស៊ុយ​លីន​ប្រ​ភេទ​នេះ​​មាន​សកម្មភាព​លឿន ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​វែង ​ជារឿយៗ ប្រើ​នៅ​ពេល​ចូល​គេង ​ដើម្បី​គ្រប់គ្រង​​តម្រូវការ​អាំងស៊ុយលីន​របស់​អ្នកជំងឺ​​ពេញ​មួយ​ថ្ងៃ​ និង​យប់។     ប្រភេទ​អាំងស៊ុយលីន​ទាំង​នេះ​អាច​នឹង​ប្រើ​រួម​គ្នា​ក្នុង​ពេល​ខ្លះ […]

ការគ្រប់គ្រងជាតិស្ករ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  ត្រួតពិនិត្យជាតិស្ករប្រចាំថ្ងៃ   យើង​ប្រ​ហែល​ជា​ត្រូវ​ឆែក​មើល​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​យើង​ទៀង​ទាត់​ប្រចាំ​ថ្ងៃ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។ ប៉ុន្តែ​ពេល​ខ្លះ​មានការ​ប្រែ​ប្រួល ដូចជា​ពេល​ឈឺ ពេល​ហាត់​ប្រាណ ឬ​ពេល​កូន​លេង​ជាមួយ​មិត្តភ័ក្ដិ​យូរ​ជាដើម​នោះ ប៉ាម៉ាក់​ប្រហែល​ជា​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​កូន​ឲ្យ​បាន​ញឹក​ផង​ដែរ។ យើង​ក៏​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​កូន​នៅ​ពេល​កូន​មិន​ស្រួល​ខ្លួន​ ពេល​ ​ហាត់​ប្រាណ ឬ​ពេល​ចេញ​រោគសញ្ញា​បង្ហាញ​ថា​កម្រិត​ស្ករ​ក្នុង​ឈាមចុះ​ទាប ឬ​ឡើង​ខ្ពស់។ យើង​ត្រូវ​ធ្វើតេស្ត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​តិច​ពី​ ២-៤​ដង​ក្នុង​មួយ​ថ្ងៃ​ និង​ត្រូវ​កត់ត្រា​ឲ្យ​បាន​ល្អ។ ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​តេស្ដ​គឺ៖ ១. ពេល​កូន​ភ្ញាក់​ពី​គេង និង​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ២. មុន​ពេល​កូន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ៣. មុន​ពេល​កូន​ញ៉ាំ​អាហារ​ពេល​ល្ងាច និង ៤. មុន​ពេល​កូន​ចូលគេង។ ពេល​ខ្លះ​ទៀត​ប៉ា​ម៉ាក់ ​ក៏​​អាច​ត្រូវ​ក្រោក​នៅ​ពាក់​កណ្ដាល​យប់​ដើម្បី​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ផង​ដែរ។ ប៉ាម៉ាក់​ធ្វើ​ដូចនេះ​​ដើម្បី​ឲ្យដឹង​ច្បាស់​ថា​តើ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​យើង​ទាប ឬ​ខ្ពស់​ពេល​កំពុង​គេង។   របៀបពិនិត្យកម្រិតជាតិស្ករ​ក្នុងឈាម ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​អាច​ធ្វើ​បាន​មិន​ថា​នៅ​ផ្ទះ ឬ​សាលារៀន​​ទេ ដោយ​ប្រើ​ម៉ាស៊ីន​វាស់​ជាតិ​ស្ករ។​ ម៉ាស៊ីន​វាស់​ជាតិ​ស្ករ​មាន​ទំហំ​តូច​ អាច​វាស់​បរិមាណ​ជាតិ​ស្ករ​បាន​ដោយ​គ្រាន់​តែ​ប្រើ​សំណាក​ឈាម​តែ​មួយ​តំណក់ ឯ​​លទ្ធ​ផល​នៅ​លើ​អេក្រង់​ម៉ាស៊ីន​តែ​ម្ដង។ ដើម្បី​បាន​សំណាក​ឈាម​របស់​កូន​យើង​ គឺ​ត្រូវ​ប្រើ​ឧបករណ៍​ជោះ​ឈាម​តូច​មួយ​ដែល​មាន​ម្ជុល​ជាប់​នៅ​ជាមួយ រួច​យក​ទៅ​ជោះ​នៅ​ចុង​ម្រាម​ដៃ​របស់​កូន​យើង​ដើម្បី​យក​ឈាម​មួយ​ដំណក់។ តំណក់​ឈាម​នោះ​នឹង​ត្រូវ​យក​ទៅ​ដាក់​លើ​បន្ទះ​តេស្ត​តូច​មួយ​ដែល​ភ្ជាប់​ជាមួយ​នឹង​ម៉ាស៊ីន​វាស់​កម្រិត​ជាតិ​ស្ករ។ ប្រហែលជា​ប៉ុន្មាន​វិនាទី​ក្រោយមក លទ្ធផល​នឹង​បង្ហាញ​​នៅ​លើ​អេក្រង់​របស់​ម៉ាស៊ីន​មួយ​នេះ។ នៅ​ពេល​ប៉ាម៉ាក់​ដឹង​ថា​កូន​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​១ ហើយ​នោះ ប៉ាម៉ាក់​​ត្រូវ​ជួយ​ត្រួតពិនិត្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន និង​កត់ត្រា​ឲ្យ​បាន​ត្រឹម​ត្រូវ។​ ការពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ​ ​កូន​នឹង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នៅ​ពេល​វ័យ​ធំ​បន្តិច និង​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​នេះ​ដោយ​ខ្លួន​ឯងបាន​។​ ម៉ាស៊ីន​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​សមត្ថភាព​ស្តុក​ទុក​លទ្ធផល​កម្រិត​ជាតិ​ស្ករ​របស់​កូន​យើង​បាន​មែន តែ​យើង​មិន​ត្រូវ​ភ្លេច​កត់ត្រា​លទ្ធផល​នេះ ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​កត់​ត្រា​គ្រប់​លទ្ធផល​ទាំង​អស់។​ ប៉ាម៉ាក់​ត្រូវ​កត់ត្រា​គ្រប់​លទ្ធ​ផល​ទាំងអស់​នៅ​ក្នុង​កូន​សៀវភៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​តាម​ដាន​ពី​ស្ថានភាព​ជំងឺ​របស់​កូន។ ប៉ាម៉ាក់​ក៏​អាច​ត្រូវ​កត់​ត្រា​​ព័ត៌មាន​សំខាន់ៗ​បន្ថែម​ទៀត ដូចជា​អាហារ​ដែល​កូន​បាន​ញ៉ាំ និង​សកម្ម​ភាព​ដែល​កូន​បាន​ធ្វើ ពេល​ប៉ាម៉ាក់​បាន​លទ្ធផល​ពី​ម៉ាស៊ីន​វាស់​កម្រិត​ជាតិ​ស្ករ​នេះ។​ របៀបមើល​លទ្ធផល - កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ល្អ​គឺ នៅ​ចន្លោះ​ពី​ ៥ - ១០ មីល្លិម៉ូល/លីត្រ […]

ការគ្រប់គ្រងជាតិស្ករ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF  ១- អ្វីជា​កម្រិតជាតិស្ករក្នុង​ឈាម?​ ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ឬ​សារធាតុ​គ្លុយកូស​ក្នុង​ឈាម គឺ​សំដៅ​លើ​កម្រិត​បរិមាណ​ជាតិ​ស្ករ​របស់​យើង​នៅ​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​ទាំង​នោះ​ គឺ​មាន​ប្រភព​ចេញ​ពី​អាហារ ​ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ និង​ចេញ​ពី​ការ​បញ្ចេញ​សារជាតិ​ស្ករ​ដែល​បម្រុង​ទុក​នៅ​ក្នុង​ថ្លើម និង​សាច់ដុំ។ ជាតិ​ស្ករ ឬ គ្លុយកូស​ គឺ​ជា​ប្រភព​ថាមពល​ដ៏​ចម្បង​របស់​រាង​កាយ។ នេះ មាន​ន័យ​ថា រាង​កាយ​របស់​យើង រួម​ទាំង​ខួរក្បាល​ផង​នោះ ពិត​ជា​ត្រូវ​ការ​ជាតិ​ គ្លុយកូស ដើម្បី​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជាតិ​ស្ករ​ច្រើន​ពេក ឬ​ក៏​តិច​ពេក គឺ​សុទ្ធ​តែ​មិន​ល្អ និង​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ចំពោះ​រាងកាយ។ ២- អ្វីជាការតេស្ដតាមដានជាតិ​ស្ករ​ក្នុង​ឈាម? ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​​រាល់​ថ្ងៃ គឺ​​សំខាន់​ណាស់​ព្រោះ​ថា​ជួយ​ឲ្យ​យើង​​អាអាចតាមដានជំងឺ​ទឹក​នោម​ផ្អែម​របស់​យើង​បាន​ និង​ការពារ​ពី​ផល​វិបាក​ផ្សេងៗ​ដោយ​សារ​ជំងឺ​នេះ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​អាច​ធ្វើតេស្ត​បាន​នៅ​ផ្ទះ ឬ​នៅ​សាលា​រៀន ដោយ​ប្រើ​ប្រដាប់​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ឧបករណ៍​នេះ​មាន​ទំហំ​តូច និង​អាច​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ប្រើ​តែ​ឈាម​មួយ​តំណក់​របស់​យើង ហើយ​លទ្ធផល​នឹង​បង្ហាញ​​លើ​អេក្រង់​តែ​ម្ដង។ ការ​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់​ថ្ងៃ​នេះ គឺ​ជា​វិធី​ល្អ​បំផុត ដើម្បី​រក្សា​លំនឹង​រវាង​អាហារ​ដែល​យើង​ញ៉ាំ សកម្មភាព​ដែល​យើង​ត្រូវ​ធ្វើ និង​កម្រិត​អាំងស៊ុយលីន​ដែល​យើង​ត្រូវ​ចាក់។ ៣- សារសំខាន់​នៃ​ការ​ពិនិត្យមើល​កម្រិត​ជាតិ​ស្ករ ការ​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ ដើម្បី​ថែ​ទាំ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ហេតុ​អ្វី? ព្រោះ​ថា ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ទាំង​នោះ នឹង​ជួយ​យើង​ថែ​រក្សា​ខ្លួន​​ឯង​ និង​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ ដែល​ធ្វើ​ ​ឲ្យ​យើង​​មាន​អារម្មណ៍​ល្អ និង​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ។ កុមារ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ តែ​ង​តែ​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ […]

x