backup og meta

មនុស្ស ៥ប្រភេទ ងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីត

មនុស្ស ៥ប្រភេទ ងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីត

មហារីកក្រពេញទីរ៉ូអ៊ីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមាន​រាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នក​ណា​ខ្លះងាយប្រឈមកើតជំងឺ​មហារីកក្រពេញទីរ៉ូអ៊ីត?

យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមានហានិភ័យខ្ពស់​ក្នុងការកើតមហារីក​ក្រពេញទីរ៉ូអ៊ីតអាចជា៖

១. ស្រ្តី

ស្ត្រីងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញទីរ៉ូអ៊ីត​អាច​កើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើត​លើ​ស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់​ពី ៦០ ទៅ ៧០ឆ្នាំ។

២. អ្នកប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតខ្ពស់

អ្នកដែលធ្លាប់ព្យាបាល​ក្បាល ​ក​ ឬទ្រូងដោយ​វិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់​ដែលមាន​ការសាយ​ភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់​វិទ្យុសកម្មដែល​ចេញពីអាវុធនុយក្លេអ៊ែរ​ មាន​ហានិភ័យ​​ខ្ពស់ក្នុងការកើត​​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត។

៣. អ្នកលើសទម្ងន់ ឬធាត់

យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែល​លើស​ទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើសន្ទស្សន៍​ម៉ាស​រាងកាយ (BMI) របស់យើង​កើនឡើង ហានិភ័យនៃការកើត​មហារីកក្រពេញ​ទីរ៉ូអ៊ីត​ក៏កើន​ឡើង​ដែរ។

ធាត់

៤. ប្រវត្តិគ្រួសារកើតមហារីកក្រពេញទីរ៉ូអ៊ីត ឬបញ្ហាក្រពេញទីរ៉ូអ៊ីត

មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមាន​ក្រពេញទីរ៉ូអ៊ីតរីកធំ (ពកក) រលាកក្រពេញទីរ៉ូអ៊ីត ឬកើតមហារីកក្រពេញទីរ៉ូអ៊ីត។

[embed-health-tool-bmr]

៥. អ្នកខ្វះ ឬលើសជាតិអ៊ីយ៉ូត

កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញទីរ៉ូអ៊ីតលើ​កោសិកា follicular ។ ផ្ទុយ​មកវិញ បើយើងលើស​ជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យ​កើតជំងឺ​មហារីកក្រពេញ​ទីរ៉ូអ៊ីតលើកោសិកា papillary ដែរ​។

ជាធម្មតា មហារីកក្រពេញទីរ៉ូអ៊ីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីក​ក្រពេញ​ទីរ៉ូអ៊ីតរីកធំ អ្នក​ជំងឺ​អាច

  • ស្ទាបដឹងថាមានដុំពកនៅពីមុខក
  • ប្រែប្រួលសំឡេងដូចជា ស្អក
  • ពិបាកដកដង្ហើម
  • ពិបាកលេបអាហារ
  • ហើមកូនកណ្តុរនៅក
  • ក្អកមិនបាត់
  • ឈឺក និងបំពង់ក

ភាគច្រើនមហារីកក្រពេញទីរ៉ូអ៊ីតអាចព្យាបាលបាន ប្រសិនបើប្រទះឃើញ និងធ្វើការ​ព្យាបាល​នៅដំណាក់កាលដំបូង មុនពេលដែលសាច់មហារីកដុះធំជាងក្រពេញទីរ៉ូអ៊ីត។ ដូច្នេះប្រសិន​បើយើង​មានអាការៈ ឬរោគសញ្ញាណាមួយដែលធ្វើឱ្យយើងព្រួយបារម្ភ គួរទៅជួបគ្រូពេទ្យភ្លាម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Thyroid cancer
https://www.mayoclinic.org/diseases-conditions/thyroid-cancer/symptoms-causes/syc-20354161

What Is Thyroid Cancer?
https://www.cancer.org/cancer/thyroid-cancer/about/what-is-thyroid-cancer.html

Thyroid Cancer
https://my.clevelandclinic.org/health/diseases/12210-thyroid-cancer

What Is Thyroid Cancer?
https://www.endocrineweb.com/conditions/thyroid-cancer/thyroid-cancer

Thyroid Cancer (Papillary and Follicular)
https://www.thyroid.org/thyroid-cancer/

កំណែ​ប្រែបច្ចុប្បន្ន

03/11/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត

អាហារគួរចៀសវាង ឬកាត់​បន្ថយ បើមានបញ្ហាក្រពេញទីរ៉ូអ៊ីត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម