មហារីកក្រពេញទីរ៉ូអ៊ីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នកណាខ្លះងាយប្រឈមកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មហារីកក្រពេញទីរ៉ូអ៊ីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នកណាខ្លះងាយប្រឈមកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត?
យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីតអាចជា៖
ស្ត្រីងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើតលើស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់ពី ៦០ ទៅ ៧០ឆ្នាំ។
អ្នកដែលធ្លាប់ព្យាបាលក្បាល ក ឬទ្រូងដោយវិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់ដែលមានការសាយភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់វិទ្យុសកម្មដែលចេញពីអាវុធនុយក្លេអ៊ែរ មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។
យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែលលើសទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់យើងកើនឡើង ហានិភ័យនៃការកើតមហារីកក្រពេញទីរ៉ូអ៊ីតក៏កើនឡើងដែរ។
មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមានក្រពេញទីរ៉ូអ៊ីតរីកធំ (ពកក) រលាកក្រពេញទីរ៉ូអ៊ីត ឬកើតមហារីកក្រពេញទីរ៉ូអ៊ីត។
កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញទីរ៉ូអ៊ីតលើកោសិកា follicular ។ ផ្ទុយមកវិញ បើយើងលើសជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីតលើកោសិកា papillary ដែរ។
ជាធម្មតា មហារីកក្រពេញទីរ៉ូអ៊ីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីកក្រពេញទីរ៉ូអ៊ីតរីកធំ អ្នកជំងឺអាច៖
ភាគច្រើនមហារីកក្រពេញទីរ៉ូអ៊ីតអាចព្យាបាលបាន ប្រសិនបើប្រទះឃើញ និងធ្វើការព្យាបាលនៅដំណាក់កាលដំបូង មុនពេលដែលសាច់មហារីកដុះធំជាងក្រពេញទីរ៉ូអ៊ីត។ ដូច្នេះប្រសិនបើយើងមានអាការៈ ឬរោគសញ្ញាណាមួយដែលធ្វើឱ្យយើងព្រួយបារម្ភ គួរទៅជួបគ្រូពេទ្យភ្លាម។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕