មហារីកជាជំងឺកាចសាហាវ គួរណាស់តែគ្នាយើងស្រីៗស្វែងយល់ព័ត៌មានពីជំងឺ និងរោគសញ្ញាឲ្យបានច្បាស់ ព្រោះមហារីក ជាជំងឺកាចសាហាវ កើតឡើងនៅលើរាងកាយយើងស្ងាត់ៗ ទម្រាំតែដឹង អាចហួសពេលព្យាបាល។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មហារីកជាជំងឺកាចសាហាវ គួរណាស់តែគ្នាយើងស្រីៗស្វែងយល់ព័ត៌មានពីជំងឺ និងរោគសញ្ញាឲ្យបានច្បាស់ ព្រោះមហារីក ជាជំងឺកាចសាហាវ កើតឡើងនៅលើរាងកាយយើងស្ងាត់ៗ ទម្រាំតែដឹង អាចហួសពេលព្យាបាល។
១. ជំងឺមហារីកសុដន់៖ ជំងឺមហារីកសុដន់ អាចកើតឡើងលើមនុស្សស្រីគ្រប់វ័យ ប៉ុន្តែបើអាយុកាន់តែខ្ពស់ ហានិភ័យកើតមហារីកសុដន់ក៏កាន់តែខ្ពស់ដូចគ្នា។ ហានិភ័យប្រឈមកើតមហារីកសុដន់មានច្រើនដូចជា ភេទស្រី អាយុ ប្រវត្តិគ្រួសារ កត្តាហ្សែន ធាត់លើសទម្ងន់ អស់រដូវ ឬមិនធ្លាប់មានរដូវ។ រោគសញ្ញាស្រីគ្នាយើងគួរកត់សម្គាល់រួមមាន៖
២. ជំងឺមហារីកមាត់ស្បូន៖ ជំងឺមហារីកមាត់ស្បូន ឧស្សាហ៍ជួបប្រទះបំផុតលើស្រ្ដីពាសពេញពិភពលោក។ មហារីកមាត់ស្បូន បង្កឡើងនៅក្នុងមាត់ស្បូន ស្ថិតនៅផ្នែកក្រោមស្បូន ចាប់ផ្តើមរីកលូតលាស់មិនអាចគ្រប់គ្រងបាន។ កោសិកាថ្មី កកើតឡើងឆាប់រហ័ស បង្កើតជាដុំសាច់នៅក្នុងកស្បូន។ កត្តាប្រឈមនៃជំងឺមហារីកស្បូនមាន ឆ្លងមេរោគ HPV ជក់បារី ប្រព័ន្ធភាពស៊ាំធ្លាក់ចុះ ឆ្លងមេរោគប្រមេះ ញ៉ាំផ្លែឈើ បន្លែតិចតួច និង ធាត់លើសទម្ងន់។ ស្រីៗគួរតាមដានមើលរោគសញ្ញាដូចជា៖
៣. ជំងឺមហារីកពោះវៀនធំ៖ មហារីកពោះវៀនធំគឺជាមហារីកកើតឡើងលើសរីរាង្គពោះវៀនធំដែលជាផ្នែកចុងក្រោយនៃផ្លូវរំលាយអាហាររបស់មនុស្ស។ កត្តាប្រឈមកើតជំងឺមហារីកពោះវៀនធំមាន អាយុច្រើន មានសាច់ដក់ក្នុងប្រហោងពោះវៀន មានរបបអាហារមានជាតិសរសៃតិច ជក់បារី និងផឹកស្រាច្រើន អង្គុយធ្វើការច្រើនមិនសូវបញ្ចេញកម្លាំងកាយ។ រោគសញ្ញាគួរតាមដានមាន៖
៤. ជំងឺមហារីកស្រទាប់ស្បូន៖ មហារីកស្រទាប់ស្បូន ជាមហារីកដែលកើតដំបូងនៅក្នុងស្បូន។ ជំងឺនេះចាប់ផ្ដើមដំបូងនៅក្នុងស្រទាប់កោសិការបស់ស្រទាប់ស្បូន ពេលខ្លះគេក៏អាចហៅវាថាមហារីកស្បូនផងដែរ។ កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកស្រទាប់ស្បូនមានដូចជា អាយុ ចំណីអាហារ និងលំហាត់ប្រាណ ជំងឺទឹកនោមផ្អែម ប្រវត្តិគ្រួសារដូចជាមានសាច់ញាតិកើតមហារីកស្រទាប់ស្បូន ឬមហារីកពោះវៀនធំជាដើម។ រោគសញ្ញាទូទៅរបស់មហារីកស្រទាប់ស្បូនមាន៖
៥. ជំងឺមហារីកក្រពេញអូវែ៖ មហារីក្រពេញអូវែ ជាដុំមហារីកវិវត្តនៅក្នុងក្រពេញអូវែ ដែលជាកន្លែងផលិតស៊ុត (មេជីវិតញី) និងអ័រម៉ូនស្រ្តី ដូចជា អ័រម៉ូនអឺស្រ្តូសែន និងប្រ្តូហ្គេសេ្តរ៉ូន។ មហារីកក្រពេញអូវែ ភាគច្រើនកើតចំពោះស្រីៗវ័យកណ្តាល ខណៈករណីស្រីៗស្លាប់ដោយសារកើតមហារីកក្រពេញអូវែ ភាគច្រើនលើស្រីៗមានវ័យលើសពី ៥៥ ឆ្នាំ។ កត្តាប្រឈមជំងឺមហារីកក្រពេញអូវែមាន មានជំងឺមហារីកសុដន់ មានកូនតិច ប្រើប្រាស់ថ្នាំអ័រម៉ូនយូរឆ្នាំ និងកត្តាអាយុ។ រោគសញ្ញាយើងគួរតាមដានមានដូចជា៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕