និយមន័យ
១- អ្វីជាជំងឺមហារីកអណ្តាត?
មហារីកអណ្តាត ជាផ្នែកមួយក្នុងចំណោមមហារីកមាត់ ដូចជាមហារីកដទៃដែរ គឺកើតដោយសារការបំបែកខ្លួននៃកោសិកាច្រើនលើសកម្រិត បង្កើតជាដុំមហារីក។ ជំងឺចែកជាពីរប្រភេទទី ១ ហៅថាមហារីកមាត់អណ្ដាត (Oral Tongue Cancer) កើតដោយសារប៉ះពាល់ផ្នែក លានចេញមកក្រៅបាន និងទី ២ កើតនៅបាតអណ្ដាត ជាប់ជាមួយបំពង់ក ហើយករណីនេះ គ្រូពេទ្យអាចដឹង នៅពេលរាលដាលទៅដល់កូនកណ្តុរនៅក។
២- កើតឡើងញឹកញាប់ដែរទេ?
មហារីកអណ្ដាត ជាជំងឺកម្រ មិនសូវជួបប្រទះដូចមហារីកផ្សេងៗទេ ភាគច្រើនកើតចំពោះតែមនុស្សចាស់ កម្រមានលើក្មេងៗណាស់។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាទូទៅរបស់មហារីកអណ្ដាតមាន៖
– ឈឺអណ្ដាត ឬឈឺ-ជាប់ ថ្គាម
– មានដុំ ឬស្បែកក្នុងមាត់ឡើងក្រាស់
– មានបន្ទះស ឬក្រហមនៅតាមអញ្ចាញ អណ្ដាត សាច់បំពង់ក ឬក្រអូមមាត់
– ឈឺក ឬមានអារម្មណ៍មានដុំអ្វីមួយស្ទះក្នុងបំពង់ក
– ពិបាកលេប ឬទំពារ
– ពិបាកកម្រើកថ្គាម ឬអណ្ដាត
អាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើមានចម្ងល់ ឬប្រទះរោគសញ្ញាគួរឲ្យសង្ស័យណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
បើមានសញ្ញា អាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់មានភាពខុសគ្នាដូច្នេះ អ៊ីចឹងរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
វីរុស Human Papilloma (HPV) អាចបង្កឲ្យកើតមហារីកជាច្រើនប្រភេទ ទាំងលើគល់អណ្ដាតហើយអាចឆ្លងលើបរិវេណប្រដាប់ភេទ នាំឲ្យកើតមហារីកមាត់ស្បូន ភាគច្រើនបង្ករោគតាមការរួមភេទ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកអណ្ដាតមានដូចជា៖
– ញៀនស្រា
– ដាក់ធ្មេញ មិនបានត្រឹមត្រូវ
– មុខធ្មេញមិនស្មើ
– សម្អាតធ្មេញ និងអញ្រ្ចាញមិនត្រឹមត្រូវ
– ជក់បារី
– មានជំងឺស្វាយ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យមាត់យើង ក៏ដូចជាសួរនាំពាក់អាការៈមួយចំនួន បន្ទាប់មកនឹងសុំធ្វើការឆ្លុះកាំរស្មីអ៊ិន ឬស្កេន CT (Computed Tomography)។ តេស្តថតដោយកាំរស្មីអ៊ិចមួយចំនួន អាចថតបានច្រើនជ្រុង ជួយធ្វើឲ្យរូបភាពកាន់តែច្បាស់។ ករណីខ្លះ គ្រូពេទ្យអាចកាត់យកជាលិកាពីមាត់ធ្វើតេស្ដនៅឯមន្ទីរពិសោធផងដែរ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលមហារីកអណ្ដាតជាទូទៅមានដូចជា៖
– ព្យាបាលដោយវះកាត់៖ កាត់យកដុំមហារីកចេញឲ្យអស់ពីអណ្ដាត
– ព្យាបាលដោយសារធាតុវិទ្យុសកម្ម៖ គ្រូពេទ្យឯកទេសខាងមហារីក នឹងប្រើសារធាតុវិទ្យុសកម្ម ដើម្បីព្យាបាលទៅលើជាលិកាមហារីកក្នុងកម្រិតមួយខ្ពស់ ជួយកាសិកាល្អ និងបន្ថយល្បឿនលូតលាស់នៃកោសិកាមហារីក។
– ព្យាបាលដោយសារធាតុគីមី៖ ធម្មតាគ្រូពេទ្យ នឹងប្រើសារធាតុគីមី ដើម្បីសម្លាប់កោសិកាមហារីក ពិសេសក្នុងករណីមហារីក រាលដាលទៅកូនកណ្ដុរជិតៗនោះ។ ប្រភេទថ្នាំ គ្រូពេទ្យអាចប្រើខុសៗគ្នា ដើម្បីប្រឆាំងកោសិកាមហារីកអាស្រ័យលើសា្ថនភាពជាក់ស្តែង រារាំងឱកាសកោសិកាមិនប្រក្រតីស៊ាំជាមួយថ្នាំ។
– ព្យាបាលដោយថ្នាំ និងត្រូវគោលដៅ៖ វិធីព្យាបាលនេះ គឺធ្វើយ៉ាងណាដឹងពីប្រភេទកោសិកាមហារីក និងប្រើថ្នាំជាក់លាក់មួយ ដើម្បីបង្អាក់ការលូតលាស់នៃកោសិកាក្នុងកម្រិតជាម៉ូលេគុល។ ជារឿយៗ គ្រូពេទ្យតែងប្រើការព្យាបាលដោយគីមី លាយឡំនឹងសារធាតុវិទ្យុសកម្មដើម្បីប្រឆាំងមហារីកប្រភេទនេះ។
[embed-health-tool-heart-rate]
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ចូលចិត្ដរួមភេទត្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV
– ចូលចិត្ដរួមភេទត្រូវប្រើស្រោមអនាម័យគ្រប់ពេល
– ឈប់ជក់បារី
– ផឹកស្រាបន្តិចបន្តួចបានហើយ
– សម្អាតធ្មេញ និងអញ្ចាញឲ្យបានត្រឹមត្រូវ
– បើប្រើធ្មេញក្លែងក្លាយ ប្រាកដថាគឺត្រូវឥតខ្ចោះជាមួយអញ្ចាញ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?