– សម្អាតធ្មេញ និងអញ្រ្ចាញមិនត្រឹមត្រូវ
– ជក់បារី
– មានជំងឺស្វាយ
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យមាត់យើង ក៏ដូចជាសួរនាំពាក់អាការៈមួយចំនួន បន្ទាប់មកនឹងសុំធ្វើការឆ្លុះកាំរស្មីអ៊ិន ឬស្កេន CT (Computed Tomography)។ តេស្តថតដោយកាំរស្មីអ៊ិចមួយចំនួន អាចថតបានច្រើនជ្រុង ជួយធ្វើឲ្យរូបភាពកាន់តែច្បាស់។ ករណីខ្លះ គ្រូពេទ្យអាចកាត់យកជាលិកាពីមាត់ធ្វើតេស្ដនៅឯមន្ទីរពិសោធផងដែរ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលមហារីកអណ្ដាតជាទូទៅមានដូចជា៖
– ព្យាបាលដោយវះកាត់៖ កាត់យកដុំមហារីកចេញឲ្យអស់ពីអណ្ដាត
– ព្យាបាលដោយសារធាតុវិទ្យុសកម្ម៖ គ្រូពេទ្យឯកទេសខាងមហារីក នឹងប្រើសារធាតុវិទ្យុសកម្ម ដើម្បីព្យាបាលទៅលើជាលិកាមហារីកក្នុងកម្រិតមួយខ្ពស់ ជួយកាសិកាល្អ និងបន្ថយល្បឿនលូតលាស់នៃកោសិកាមហារីក។
– ព្យាបាលដោយសារធាតុគីមី៖ ធម្មតាគ្រូពេទ្យ នឹងប្រើសារធាតុគីមី ដើម្បីសម្លាប់កោសិកាមហារីក ពិសេសក្នុងករណីមហារីក រាលដាលទៅកូនកណ្ដុរជិតៗនោះ។ ប្រភេទថ្នាំ គ្រូពេទ្យអាចប្រើខុសៗគ្នា ដើម្បីប្រឆាំងកោសិកាមហារីកអាស្រ័យលើសា្ថនភាពជាក់ស្តែង រារាំងឱកាសកោសិកាមិនប្រក្រតីស៊ាំជាមួយថ្នាំ។
– ព្យាបាលដោយថ្នាំ និងត្រូវគោលដៅ៖ វិធីព្យាបាលនេះ គឺធ្វើយ៉ាងណាដឹងពីប្រភេទកោសិកាមហារីក និងប្រើថ្នាំជាក់លាក់មួយ ដើម្បីបង្អាក់ការលូតលាស់នៃកោសិកាក្នុងកម្រិតជាម៉ូលេគុល។ ជារឿយៗ គ្រូពេទ្យតែងប្រើការព្យាបាលដោយគីមី លាយឡំនឹងសារធាតុវិទ្យុសកម្មដើម្បីប្រឆាំងមហារីកប្រភេទនេះ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ចូលចិត្ដរួមភេទត្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគ HPV
– ចូលចិត្ដរួមភេទត្រូវប្រើស្រោមអនាម័យគ្រប់ពេល
– ឈប់ជក់បារី
– ផឹកស្រាបន្តិចបន្តួចបានហើយ
– សម្អាតធ្មេញ និងអញ្ចាញឲ្យបានត្រឹមត្រូវ
– បើប្រើធ្មេញក្លែងក្លាយ ប្រាកដថាគឺត្រូវឥតខ្ចោះជាមួយអញ្ចាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕