backup og meta

កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន?

កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន?

បើ​ស្បូន​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​រលាក​ស្បូន គីស ឬ​ដុំ​សាច់​ស្បូន ជា​ក្ដី​កង្វល់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ជាពិសេស​ជំងឺ​ដុំ​សាច់​ស្បូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ជំងឺ​ដុំ​សាច់​ស្បូន គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក ហើយ​ក៏​មិន​សូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​នោះ​ទេ និង​ច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​លើស​ពី ៣០ ឆ្នាំ ព្រម​ទាំង​អាច​មាន​ទំហំ​ចាប់ពី​ប៉ុន​ផ្លែ​ពុទ្រា រហូត​ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង។

១- ជា​ញឹកញាប់​ដុំ​ស្បូន​មាន៣​ទី​តាំង

– ដុំ​សាច់​នៅ​លើ​សាច់​ស្បូន

– ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន

– ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន

២- មូលហេតុ

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដូចជា៖

– ភាព​មិន​ប្រក្រតី​ហ្សែន ​ការ​ប្រែប្រួល​នៃ​កត្តា​លូតលាស់ (ប្រូតេអ៊ីន​ដែល​កើត​ឡើង​នៅ​ក្នុង​ខ្លួន​ដែល​ដឹក​នាំ​អត្រា និង​ទំហំ​នៃ​ការ​បំផ្លាញ​កោសិកា) ការ​បញ្ចេញ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​សរសៃ​ឈាម និង​ការ​ឆ្លើយតប​ជាលិកា​ទៅ​នឹង​របួស​ស្បូន​ដើរ​តួ​ក្នុង​ការ​វិវត្តនៃ​ជំងឺ​នេះ។

– កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មាន​ការ​កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មក​វិញ)

– តំណពូជ ប្រសិនបើ​យាយ ម្ដាយ ឬ​ក៏​បង​ស្រី​មាន​ដុំ​ស្បូន នោះ​អ្នក​ជំងឺ​ក៏​អាច​កើត​មាន​ដុំ​ស្បូន​ដែរ

– ជាតិសាសន៍ (ច្រើន​ឃើញ​ពួក​ពូជ​សាសន៍​ស្បែក​ខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើន​ជាង​ពូជសាសន៍​ដទៃ)

ដុំសាច់ស្បូន

៣- រោគ​សញ្ញា​របស់​ដុំ​ស្បូន

– មាន​ឈាម​រដូវ​ធ្លាក់​ច្រើន​ជាង​ធម្មតា​ដុំ​ៗ ឬ​អាច​មាន​ឈាម​ធ្លាក់​ពាក់​កណ្ដាល​វដ្ដ​រដូវ

– ចុក​ពោះ​ពេល​មក​រដូវ

– ឈឺ​ធ្ងន់​ៗ​ក្នុង​អាង​ត្រគាក

– បត់​ជើង​តូច​ញឹកញាប់ ទល់លាមក ឬ​ទល់​នោម

– ទំហំ​ដុំ​ស្បូន​រីក​កាន់​តែ​ធំ អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ដុំ​ពោះ​ទល់​ឡើង​មក និង​ស្ទាប​ទៅប៉ះ។

៤- ផល​ប៉ះពាល់

– ធ្លាក់​ឈាម​រហូត​ធ្វើឲ្យ​ស្លេកស្លាំង

– ការ​បង្ក​កំណើត​មាន​ការ​ថយ​ចុះ ដោយសារ​ទីតាំង​របស់​ដុំ​ស្បូន

– ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់ខែ

– សង្កត់​ទៅ​លើ​សរីរាង្គ​ជិតខាង បើ​ដុំ​នៅ​ខាង​មុខ វា​សង្កត់​លើ​ប្លោក​នោម ធ្វើឲ្យ​រំខាន​ដល់ ការ​បត់​ជើង​តូច (នោម​ញឹក) បើ​សង្កត់​ខាង​ក្រោយ ធ្វើឲ្យ​ទល់​លាមក។

៥- ការ​ព្យាបាល

– ដោយ​ការ​ប្រើ​ថ្នាំលេប ដែល​កំនត់​ដោយ​គ្រូពេទ្យ​ជំនាញ

– ការ​ចាក់​ថ្នាំ​ទៅ​ញ៉ុក​សរសៃឈាម​ដែល​រត់​ទៅ​ចិញ្ចឹម​ដុំ​ស្បូន ក្រោម​ជំនួយ​ពី​ផ្នែក​វិទ្យុសាស្រ្ត។

– ការ​វះ​កាត់៖

  • ដុំ​សាច់​នៅ​លើ​សាច់​ស្បូន និង​ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន៖ បក​យក​ដុំ​សាច់​ចេញ ឬ កាត់​ស្បូន
  • ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន៖ កាត់​ស្បូន ឬ​កាត់​ដុំ​សាច់​ស្បូន​ដែល​មាន​ទំហំ​តូច​ល្មម ដោយ​ធ្វើ​ការ​វះកាត់​ដោយ​កោស​យក​សាច់​ដុំ​ស្បូន​តាម​រយៈ​កាមេរ៉ា​ឆ្លុះ​ស្បូន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika

អត្ថបទពាក់ព័ន្ធ

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម