លំហាត់ប្រាណទាំងនោះ ពិតជាអាចជះឥទ្ធិពលទៅលើដំណេកយើងមែន ចំពោះស្រីៗហាត់ប្រាណរយៈពេល ៣០នាទី ជារៀងរាល់ថ្ងៃ អាចមានបញ្ហាគេងមិនលក់ តិចជាងស្រីៗមិនហាត់ប្រាណសោះ ឬហាត់ប្រាណតិចជាងនេះ។ ហេតុនេះ គប្បីហាត់ប្រាណជារៀងរាល់ព្រឹកដើម្បី ងាយគេងលក់ និងស្កប់ស្កល់។
៤- គ្រែគេងត្រូវនៅដាច់ដោយឡែក
ត្រូវទុកឲ្យមានចន្លោះសម្រាប់ដាក់គ្រែគេងសមរម្យ គប្បីរៀបចំគ្រែគេងដាច់ ពីកន្លែងដទៃ ដូចជា កន្លែងញ៉ាំបាយ និងតុធ្វើការជាដើម។ បើយើងភ្ញាក់នៅពេលយប់ ចៀសវាងការបើកកុំព្យូទ័រ ឬទូរទស្សន៍ គួរតែសាកល្បងអានសៀវភៅដោយស្ងៀមស្ងាត់ ឬសមាធិរហូតទាល់តែងុយគេងវិញសឹមចូលបន្ទប់គេង។ ទុកគ្រែគេងដាច់ដោយឡែកពីកន្លែងដទៃ ព្រោះសំខាន់ ពិសេសបើយើងមានបញ្ហាគេងមិនលក់រយៈពេលយូរ។
៥- សាកល្បងព្យាបាលដោយក្លិនក្រអូប
ប្រេងក្រអូបមួយចំនួន ក៏អាចជួយឲ្យគេលក់ស្រួល ពិសេសក្លិនផ្កាឡាវ៉េនដឺ។ នេះជាវិធី អស់លុយតិច ថែមទាំងជួយឲ្យគេងលក់ស្រួល។ ងូតទឹកក្ដៅលាយជាមួយប្រេងផ្កាឡាវ៉េនមុនពេលគេង គឺជាវិធីល្អដើម្បីជួយឲ្យរាងកាយ និងចិត្តយើងស្ងប់។ អាចបាញ់ប្រេងផ្កាឡាវ៉េនដឺលើខ្នើយមុនពេលគេងក៏បាន។
យល់ដឹងពីរបស់រំខានយើងមិនឲ្យគេង ត្រូវការកែប្រែទម្លាប់រស់នៅ ក៏ដូចជាមជ្ឈដ្ឋាន ជុំវិញខ្លួន ដូចជា អាហារ អាហារបំប៉ន និងឱសថ រុក្ខជាតិ អាចជួយអ្នកគេងលក់បានស្ងប់។ វិធីទាំងនេះមិនត្រឹមតែអាចជួយគេងលក់នោះទេ ថែមទាំងអាចជួយធ្វើឲ្យសាច់ដុំយើងសម្រាកបានល្អទៀតផង។
ករណីរូបមន្តធម្មជាតិ ថ្នាំពេទ្យ នៅតែមិនអាចជួយសម្រួលការគេងយើងបាន ត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយសមស្រប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕