មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

ការពិត ៥ យ៉ាង​ពីវីរុស HPV បង្កជាមហារីកមាត់ស្បូន និងមហារីកច្រើនទៀត

ជា​រៀង​រាល់​ ២​ នាទី មាន​ស្រ្តី​ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​មហា រីក​មាត់​ស្បូន​ ហើយ​នៅ​ជុំវិញ​ពិភពលោក​ មាន​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​បង្កា​រជំងឺ​មហារីក​មាត់​ស្បូន​ និង​ពិនិត្យ​សុខភាព​មាត់​ស្បូន​ជា​ទៀងទាត់។ ខាងក្រោម​នេះ​ជា​ការពិត​ ៥ យ៉ាង​ពី​វីរុស ​HPV  ដែល​បង្ក​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ និង​មហារីក​ជា​ច្រើន​ទៀត ១. ជំងឺ​មហារីក​មាត់​ស្បូន​ជា​មហារីក​កើត​ឡើង​ញឹកញាប់​បំផុត​ទី ​៤ ​ចំពោះ​ស្រ្តី​​ទូទាំង​ពិភពលោក កាល​ពី​ឆ្នាំ ​២០២២ ស្រ្តី​ប្រមាណ​ ៣៥០ ០០០នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក​មាត់ស្បូន ហើយ​តួលេខ​អ្នក​កើត​ថ្មី​មាន​ចំនួន​៦៦០ ០០០នាក់។ ក្នុង​ចំណោម​​អ្នក​ជំងឺ​មហារីក​មាត់​ស្បូន នៅអាហ្វ្រិក អាមេរិក​កណ្តាល​ និង​អាស៊ី​អាគ្នេយ៍​យើង មាន​អត្រា​ស្លាប់​​ដោយ​សារ​ជំងឺ​មហារីក​មាត់​ស្បូន​ខ្ពស់​បំផុត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ទើរ​តែ​គ្រប់​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​សុទ្ធ​តែ​មាន​ទំនាក់ទំនង​នឹង​វីរុស​HPV ច្រើន​ជាង ​៩៥%​ នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ បង្ក​ឡើង​ដោយ​វីរុស​HPV ហើយ​វីរុស​នេះ​មាន​ច្រើន​ជាង​ ២០០ ​ប្រភេទ និង​ភាគច្រើន​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ប្រភេទ​វីរុស ​HPV ដែល​មាន​ហានិភ័យ​ខ្ពស់ អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ និង​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​។ ៣. វ៉ាក់ស៊ាំង​ HPV អាច​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​រហូត​ដល់​៩០% ការ​ចាក់​វ៉ាក់ស៊ាំង ​HPV ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស […]

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ក្រៅពីវ៉ាក់សាំង មានវិធីអីទៀតអាចការពារជំងឺមហារីកមាត់ស្បូនបាន?

ជំងឺ​មហារីក​មាត់ស្បូន គឺ​ជា​ជំងឺទី១ដែល​ស្រ្តី​កម្ពុជា​ប្រឈម​មុខ ក្រៅ​ពី​ជំងឺ​ស្រ្តី​ដទៃ​ទៀត។ លោក​វេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺមហារីក និង​ឈាម​បាន​ឲ្យដឹង​ថា ទោះ​បី​មហារីក​ស្បូន ជា​ជំងឺដែល​ស្រ្តី​ប្រឈម​ជាមួយ​ខ្លាំង តែ​មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ស្រ្តី​អាច​ការពារ​ទប់ស្កាត់​ជំងឺមហារីក​មាត់​ស្បូន​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង និងការ​ពិនិត្យ​កោសិកា​មាត់ស្បូន។ ១. ការ​ចាក់​វ៉ាក់​សាំង ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់​ស្បូន គឺ​អាច​ចាក់​លើ​កុមារី​ចាប់​ពី​អាយុ៩​ឆ្នាំ​ឡើង​ទៅ និង​មាន​សុខ​ភាព​ល្អ។ វ៉ាក់សាំង​នេះ​ចាក់​បាន​តែ៣ដង​ប៉ុណ្ណោះ ថ្ងៃ០ (ថ្ងៃ​ចាក់​លើកដំបូង) ខែទី១ និងខែទី៦។ វ៉ាក់សាំង​សម្រាប់​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់​ស្បូន មាន​២ប្រភេទ គឺ​មួយ​ប្រភេទ​ផលិត​នៅ​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​ជំងឺមហារីក​មាត់ស្បូន​បាន​ដូចគ្នា ​ហើយ​កម្ពុជា​គឺ​មាន​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ។ [embed-health-tool-ovulation] ទោះ​បី​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក៏ដោយ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ​យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ​លាយ​គ្នា​បាន​ទេ ព្រោះ​វា​គ្មាន​ការ​សិក្សា​វិទ្យាសាស្រ្ត​ណា​បញ្ចាក់​លម្អិត​ថា​តើ​អាច​ប្រើ​វ៉ាក់សាំង​ទាំងពីរ​នេះ​លាយ​គ្នា​បាន​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិតថា ការ​ចាក់​វ៉ាក់សាំង​ការពារ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ នៅ​មាន​វិធី​មួយ​ទៀត​ដែល​គួរធ្វើ  គឺការពិនិត្យកោសិកាមាត់ស្បូន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ការពិនិត្យកោសិកាមាត់ស្បូន ស្រ្តី​ណា​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទីមួយ​ហើយ ស្រី្ត​នោះ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ក្នុង​មួយ​ឆ្នាំ/ម្តង សម្រាប់​ស្រ្តី​អាយុ​ចាប់​៤៥ឆ្នាំ​ឡើង ​និង​សម្រាប់​ស្រ្តី​ដែល​មាន​វ័យ​នៅក្មេង គឺ២ឆ្នាំ​/ម្តង ធ្វើ​បែប​នេះ​រហូត​ដល់​វ័យ៧០ឆ្នាំ។​​​​​​​​​​​ ការ​ពិនិត្យ​កោសិកា​មាត់ស្បូន​នេះ គឺ​ដើម្បី​ពិនិត្យ​រក​មើល​កោសិកា​ណា​ដែល​ប្រែប្រួល អាច​វិវត្តទៅ​ជា​មហារីក​បាន និង​ដើម្បី​ព្យាបាល​ទប់ស្កាត់​មុន​ពេល​វា​កាន់​តែ​ធ្ងន់ធ្ងរ ទោះ​បី​មិន​ឈឺ ឬ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ក៏ដោយ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បាន​ឲ្យ​យោបល់​ដល់​ស្រ្តី​គ្រប់​រូប​ថា គួរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​ស្បូន​ឲ្យបាន​គ្រប់​រូប និង​តាម​ដាន​សុខភាព​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ជៀស​ផុត​ពី​ជំងឺមហារីក​មាត់​ស្បូនដ៏​កាច​សាហាវ​នេះ។ អត្ថបទពាក់ព័ន្ធ៖ […]


មហារីកមាត់ស្បូន

រោគសញ្ញាជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?

ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ភ័យខ្លាច​មិន​ខុស​ទេ តែ​ត្រូវធ្វើកាពិនិត្យរកមើលកោសិការមហារីកមាត់ស្បូនដែរដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ ​ធ្វើ​តេស្ត​បានមិនចាំបាច់ទាល់តែចេញរោគសញ្ញាទាំងនេះទេ។ រោគសញ្ញា​ជំងឺមហារីកមាត់ស្បូន​ – ធ្លាក់​ឈាម​តិច ឬ​ច្រើន – ធ្លាក់​ឈាម​រដូវ​ច្រើន​ខុស​ពី​ធម្មតា – ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ឬ​ក្រោយ​ពេល​ពិនិត្យ​មាត់​ស្បូន – ឈឺ​ចាប់​ពេល​រួម​ភេទ – ឈឺ​ចង្កេះ ឬ​អាង​ត្រគាក​ខុស​ប្រក្រតី – ធ្លាក់ស​ច្រើន​ខុស​ធម្មតា – ស្រក​គីឡូ អស់​កម្លាំង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន អាច​ការពារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​បាន ហើយកត្តា​នាំ​ឲ្យ​កើត​ក៏​មាន​ច្រើន​ដែរ។ ក្នុង​នោះ​ដែរ​ ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព ក៏​បង្ហាញ​របាយការណ៍​ដែល​ទទួល​បាន​ពី​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​លើ​ពិភពលោក​ផង​ដែរ។ មហារីក​មាត់ស្បូន​កើត​ឡើង​ញឹកញាប់​បំផុត​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប និង​មធ្យម ឆ្នាំ ២០១៨ មាន​ករណី​ថ្មី ៥៧ម៉ឺន ស្មើនឹង ៨៤% នៃ​ករណី​ថ្មី​ទូទាំង​ពិភពលោក ឆ្នាំ ២០១៨ ស្ត្រី ៣១១.០០០ នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​មាត់​ស្បូន ចំនួន​អ្នក​ស្លាប់​នៅ​ឆ្នាំ ២០១៨ ស្មើ ៨៥% នៃ​ការ​ស្លាប់​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប។ ​ដោយ​​ឡែក​​នៅ​​កម្ពុជា​​វិញ ត្បិត​​មិន​​ទាន់​​មាន​​ស្ថិតិ​​ជាតិ ប៉ុន្តែ​​លោក​​សាស្ត្រាចារ្យ អ៊ាវ […]


មហារីកមាត់ស្បូន

ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់

ជំងឺមហារីកមាត់​ស្បូនអាចមាន​វិធីព្យាបាលច្រើន​យ៉ាង អាស្រ័យ​​លើ​កត្តា​ជាច្រើន​ ដោយ​រាប់​បញ្ចូលទាំង​ប្រភេទ និង​ដំណាក់​កាលនៃជំងឺ ផល​រំខានដែលអាច​ទៅរួច និង​ការ​ស្ម័គ្រ​ចិត្តរបស់​ស្រ្តី ព្រម​ជាមួយ​លក្ខខណ្ឌសុខភាពទូទៅផងដែរ។ ប៉ុន្តែ​ការ​វះកាត់​គឺជា​វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​​ដែល​គ្រូពេទ្យ​ណែនាំ។ ការ​វះកាត់​ជំងឺមហារីក​មាត់​ស្បូន​មាន​៣​ប្រភេទ​ដូចជា៖ ការ​ប្រើ​ប្រាស់​កាំរស្មី​កាត់​មាត់​ស្បូន ការ​កាត់​ស្បូន ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? ១- ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន​គឺជា​​វិធីសាស្រ្ត​តែ​មួយ​គត់​ដែល​ប្រើ​បាន​សម្រាប់​មហារីក​មាត់​ស្បូន​​​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង។ ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​នេះ​ចំពោះ​ស្រ្តី​ដែល​នៅ​ចង់​មាន​កូន។ អំឡុង​ពេល​វះកាត់​គ្រូពេទ្យ​នឹង​ធ្វើការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ពោះ​អ្នកជំងឺ។ ជាងនេះទៅ​ទៀត​នោះ ឧបករណ៍​ដែល​ធ្វើ​មក​នោះ​វា​នឹង​ធ្វើការ​កាត់​យក​មាត់​ស្បូន និង​ផ្នែក​ខាង​លើ​នៃ​ទ្វារមាស​របស់​អ្នកជំងឺ រួម​ទាំង​កូន​កណ្ដុរ​ចេញ​ពី​អាង​ត្រគាក​ផង​ដែរ។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ធ្វើការ​ភ្ជាប់​ស្បូន​ទៅ​នឹង​ផ្នែក​ខាង​ក្រោម​នៃ​ទ្វារមាស។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​កាត់​ស្បូនឬ​ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក​វិញវា​មាន​ផល​ប្រយោជន៍​ត្រង់​ថា​ស្បូន​របស់​អ្នកជំងឺ​នៅ​​ល្អ​ដដែល ជា​ហេតុ​នាំ​ឲ្យ​អ្នកជំងឺ​នៅ​អាច​មាន​ឱកាស​មាន​កូន។ យ៉ាងណាមិញ គប្បី​ចាំ​ថា​អ្នក​ជំនាញ​ក៍៏មិន​អាច​ធានា​បាន​ថា​អ្នក​នឹង​នៅ​តែ​អាច​មាន​កូន​ផង​ដែរ។ ប្រសិន​បើ​អ្នក​នៅ​មាន​ឱកាស​មាន​កូន​ក្រោយ​ការ​វះ​កាត់ គប្បី​ធ្វើ​ការ​សម្រាល​កូន​ដោយ​ការ​វះ​កាត់។ មួយ​វិញ​ទៀត គប្បី​រងចាំ​រយៈពេល​ពេល​ពី ៦ ទៅ១២ ខែ​ក្រោយ​ពេល​វះ​កាត់ សឹម​ចាប់​ផ្តើម​យក​កូន​ម្តង​ទៀត។ ការ​ប្រើ​កាំរស្មី​កាត់​មាត់​ស្បូន គឺជា​វិធីសាស្រ្ត​ដែល​ត្រូវការ​ជំនាញ​ច្បាស់​លាស់ដែល​មាន​តែ​នៅ​មន្ទីរពេទ្យ​របស់​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​​បាន។ ដូច្នេះ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​នោះ​ទេ ហេតុនេះ​អ្នក​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដទៃ​ដើម្បី​ធ្វើ​ការ​ព្យាបាល​នេះ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា? ២- ការ​វះ​កាត់​យក​ស្បូន​ចេញ គ្រូពេទ្យ​តែង​ធ្វើ​ការ​វះ​កាត់​ស្បូន​ឲ្យ​អ្នក​ជម្ងឺ​ដែល​ស្ថិត​ក្នុង​ដំណាក់កាលដំបូង ​ក្នុង​នោះ​គេ​អាច​ធ្វើ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​មហារីក។ វិធីសាស្រ្ត​វះ​កាត់​យក​ស្បូន​ចេញ​នេះ មាន​ពីរ​យ៉ាង៖ ការ​វះ​កាត់​ស្បូន​បែប​សាមញ្ញ៖ វិធីសាស្ត្រ​នេះ ធ្វើ​ឡើង​ដោយ​ការ​កាត់​ស្បូន និង​សរីរាង្គនៅជុំវិញស្បូន​ចេញ។ យ៉ាង​ណា​មិញ វិធី​នេះ​ធ្វើ​បាន​ចំពោះ​តែ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។ ការ​វះ​កាត់​យកទាំងអស់៖ វិធីសាស្ត្រ​នេះ​ធ្វើ​ឡើង​ដោយ​ការ​កាត់​យក​មាត់​ស្បូន តួ​ស្បូនជាលិកា និង​កូន​កណ្ដុរអូវែ និង​ដៃ​ស្បូន។ វា​ជា​វិធី​នេះ​ល្អ​បំផុត​ចំពោះ​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដំបូង និង​ដំណាក់កាល​ទីពីរ​នៃ​មហារីក​មាត់​ស្បូន។ ផល​ប៉ះពាល់​ក្រោយ​ការ​វះ​កាត់​រយៈពេល​ខ្លី​នៃ​ការ​វះ​កាត់​ស្បូន​ចោល មាន​ដូច​ជា ការ​ឆ្លង​មេរោគ ការ​ហូរ​ឈាម ការ​កក​ឈាម និង​ការ​ខូចខាត​ដោយ​ចៃដន្យ​ទៅ​លើ​បំពង់​បង្ហូរនោម […]


មហារីកមាត់ស្បូន

វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា

ការ​ចាក់​វ៉ាក់សាំង​អាចការពារ​ខ្លួន​យើង និងសមាជិក​ក្នុង​គ្រួសារ​ពី​ជំងឺ​ផ្សេង​ៗ។ អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​លើក​ឡើង​ពាក្យ​ស្លោក «ការពារ​ប្រសើរ​ជាង​ព្យាបាល» ដូចនេះគួរតែជ្រើស​ចាក់​វ៉ាក់សាំង ៣ ប្រភេទ ដើម្បី​ការពារ​ពី​ជំងឺ​ធំ​ៗ​ទាំង​នោះ៖ ១- វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ វ៉ាក់សាំង​ប្រភេទ​នេះ​មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី ពិសេស​ស្ត្រី​ពពោះ​គួរតែ​ចាក់ ព្រោះ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំ​បាន ហើយ​អ្នក​ពពោះ​អាច​ការពារ​ទាំង​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។ ២- វ៉ាក់សាំង​ការពារ​ជំងឺ​ថ្លើម​ប្រភេទB ទារក​ទើប​កើត​នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ​នេះ។ សម្រាប់​មនុស្ស​ធំ ត្រូវ​ជ្រើសរើស​យក​ការ​ចាក់ថ្នាំ​បង្ការ ដើម្បី​បញ្ឈប់​ការ​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B វា​មាន​សុវត្ថិភាព និង​ការពារ​យើង​បាន​ជាង ៩៥ ភាគរយដោយសារពេលចាក់វានិងបង្កើតអង់ទីក័រ។ យើង​អាច​ចាក់ ២ ឬ ៣ ដង​ក្នុង​រយៈពេល ៦ ខែ អាស្រ័យ​ទៅ​លើ​អាយុ​របស់​យើង។ ៣- វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន សម្រាប់​ក្មេង​ស្រី​ដែល​មាន​អាយុ​ចាប់ពី ៩ ឆ្នាំ ឡើង​ទៅ​គឺ​អាច​នាំទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​បាន ដើម្បី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។ ក្មេង​ស្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ​ប្រសិទ្ធិភាព​ថ្នាំ​សឹង​តែ ១០០ ភាគរយ ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​​ និង​ជំងឺ​សិរមាន់អាច​ចាក់​បាន​ទាំង​ក្មេង​ប្រុស ព្រោះ​ដើម្បី​ការពារ​ការ​ចម្លង​ពី​បុរស​ទៅ​ស្រ្តី។ អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


មហារីកមាត់ស្បូន

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ ត្រូវតាមដានជាប្រចាំអត់?

ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​រួច​ហើយ ប្រហែល​​ជា​គ្រប់​គ្នា​​គិតថា មិន​ចាំ​បាច់​ពិនិត្យ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​ជាមួយ​គ្រូ​ពេទ្យ​អី​ទៀត​នោះ​ទេ។ តែ​គ្រូពេទ្យ​ឯកទេស​​ផ្នែក​ជំងឺ​មហារីក ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អះ​អាង​ថា ត្បិត​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​​បង្ការ​ក៏​ពិត​មែន តែ​មិន​អាច​ជំនួស​ការ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យកាល់ម៉ែត រូប​នេះ​បន្ត​ថា ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន មិន​ដូច​គ្នា​នោះ​ទេ រវាង​ការ​ចាក់​នៅ​ពេល​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ និង​ការ​ចាក់​ក្រោយ​ពី​បាន​ចាប់​ផ្តើម​ជីវិត​ផ្លូវភេទ។ អត្ថបទពាក់ព័ន្ធ៖  ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។   ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។


មហារីកមាត់ស្បូន

ប្រយ័ត្នប្រយែង! នេះ​ជារោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង

ជា​ទូទៅ​ដុំ​សាច់​ស្បូន ឬ​ដុំស្បូន ​ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ឲ្យចេញ​ជា​សញ្ញា​អ្វីទេ ច្រើន​កើត​លើ​ស្រ្តី​ដែល​មាន អាយុ​លើស ​៣០​ឆ្នាំ។ ដុំ​ស្បូន​អាច​មាន​ទំហំ​ចាប់​ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូច​ថ្លុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ តើ​រោគសញ្ញាជំងឺដុំស្បូន ឬដុំសាច់ស្បូន​មានអ្វីខ្លះគួរឲ្យសម្គាល់? ១. រោគសញ្ញាដុំស្បូនមានអ្វីខ្លះ? ដុំ​ស្បូន​អាច​មាន​នៅ​ ៣​ទីតាំង​ខុសៗ​គ្នា គឺ​ដុំ​សាច់​នៅ​លើ​សាច់​ស្បូន ដុំសាច់​​នៅ​ក្នុង​សាច់​ស្បូន និង​ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន។ ចំពោះ​ស្ត្រី​ដែល​មាន​ដុំ​ស្បូន អាច​ចេញ​នូវ​រោគ​សញ្ញា​​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ - ឈាម​រដូវ​ធ្លាក់​ច្រើន​ជាង​ធម្មតា និង​មាន​សភាព​ដុំៗ - អាច​មាន​ឈាម​ធ្លាក់​ពាក់​កណ្ដាល​វដ្ដ​រដូវ - ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ - ឈឺ​ធ្ងន់ៗ​ក្នុង​អាង​ត្រគាក - បត់​ជើង​តូច​ញឹក​ញាប់ - ទល់លាមក។ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ កម្មវិធីពិនិត្យនិងវាយតម្លៃរដ្ដរដូវស្ត្រីអនឡាញ ចំពោះ​ស្រីៗ​ដែល​មាន​រោគ​សញ្ញា ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល តើ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់។ ២. មូលហេតុ​បង្ក​ឲ្យ​កើត​ដុំ​ស្បូន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តាអ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ជាដើម ដែល​ពូជ​សាសន៍​ស្បែកខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើន​ជាង​ពូជ​សាសន៍​ស្បែក​ស។ គួរស្វែងយល់ពីបញ្ហាស្បូនច្រើនទៀត៖ កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន? ​មាត់​ស្បូន​មិន​ប្រ​ក្រតី គួរ​ភ័យ​ដែរ​អត់? មហារីក​មាត់​ស្បូន​សាហាវ​ប៉ុនណា អាច​ស្វែងយល់​លម្អិតបាន រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​ […]


មហារីកមាត់ស្បូន

ដាច់ខាតជៀសវាងអាហារទាំងនេះ បើមានជំងឺមហារីកក្រពេញអូវែ !

របប​អាហារ​ត្រឹម​ត្រូវ ​មាន​សារៈសំខាន់​ណាស់​សម្រាប់សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​មហារីក​ក្រពេញអូវែ កាន់​តែ​សំខាន់​ទៀត ត្រូវ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណាមិន​គួរ​ញ៉ាំ។ ទោះ​មាន​ជំងឺ​កាច​សាហាវ​នេះ​ក៏​ដោយ គ្នា​យើង​នៅ​តែ​អាច​បន្ត​រស់​ដោយ​សប្បាយ​ចិត្ត និង​សុខភាព​ល្អ បើ​ចេះ​រៀប​ចំអាហារ​ល្អៗ​ចំពោះ​ខ្លួន​ឯង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង អាហារ​មួយ​ចំនួន ត្រូវ​ចៀស​វាង​ដាច់​ខាត បើ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ។ ១- ស្រា ការ​ព្យាបាល​ដោយ​ប្រើ​គីមី ​អាច​ជា​ជម្រើស​មួយ​ នៃ​វិធី​ព្យាបាល​ជំងឺមហារីកក្រពេញ​អូវែ។ ករណី​នេះ ​ថ្លើម ​ជា​សរីរាង្គ​សំខាន់​មួយ​ ​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​ចរន្ត​ឈាម​ ដើម្បី​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ​ក្រោយ​ធ្វើ​ការ​ព្យាបាលដោយ​​គីមី។ ​បើស្រីៗ​គ្នា​យើង ផឹក​​គ្រឿង​ស្រវឹង នោះ​នឹង​បណ្តាល​ឲ្យមាន​ផល​ប៉ះ​ពាល់​លើ​ថ្លើម​ ​ធ្វើ​ឲ្យ​ថ្លើម​ពិបាក​ក្នុងការ​រំលាយ​ជាតិ​គីមី​ចេញមក​ក្រៅ​បាន ក៏​អាច​បណ្តាល​ឲ្យ​យើង​​មានអា​ការៈ​ចង្អោរ ឬ​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត ​ទៅ​លើ​ក្រពះ​ពោះ​វៀន​។ ម្យ៉ាង​វិញ​ទៀត​ ក៏​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ។ ដូច្នេះ​ ចំពោះ​ស្រីៗ​​មានជំងឺ​មហារីក​ក្រពេញអូវែ ​គួរ​តែចៀស​វាងផឹក​​ស្រា​ ទោះ​តិច​ក្តី ​ច្រើន​ក្តី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- សាច់កែច្នៃពីសាច់ក្រហម ការ​ណែនាំចំពោះ​ស្រីៗ​​មាន​ជំងឺមហារីកក្រពេញ​អូវែ ​គួរ​ញ៉ាំ​អាហារ​ណា​មាន​ផល​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ល្អ​ដល់ការ​​បំផ្លាញ​កោសិកា​មហារីក។ ជាក់​ស្តែង​សាច់​​ ត្រូវ​​គេ​ហាម​មិន​ឲ្យ​ញ៉ាំ​ចំពោះ​គ្នា​យើង​​មាន​ជំងឺ​មហារីកប្រភេទ​នេះ ដោយ​សារ​តែ​ ​គេ​ជឿ​ថា​ មិន​មាន​តួនាទី​អ្វីទាំង​អស់ ក្នុង​ការ​ការពារ​កុំ​ឲ្យ​កើត​ ឬព្យាបាល​ជំងឺ​មហារីកបាន​។ […]


មហារីកមាត់ស្បូន

ពិតអត់? ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស HPV (Human Papillomavirus) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ទោះ​ជា​បែប​នេះ​ក្តី​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា រវាង​ការ​ចាក់វ៉ាក់​សាំង​ពេល​មិន​ទាន់ និង​រួម​ភេទ​ហើយ ប្រសិទ្ធភាព​មិន​ដូច​គ្នា ដូច្នេះ​យក​ល្អ​គួរ​តែ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​ទាន់​ខ្លួន​នៅ​ក្មេង មិន​ទាន់​ប្រលាក់​ប្រឡូស​នឹង​រឿង​ផ្លូវ​ភេទ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ពន្យល់ពីការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ១- អាយុ និង​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភទ​ទាល់​​តែ​សោះនោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។ ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិនមាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់វ៉ាក់សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ […]


មហារីកមាត់ស្បូន

ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

ធ្លាប់​ឮ ធ្លាប់​ដឹង​ហើយ ពិសេស​ស្រីៗ​គ្នា​យើង ពាក់​ព័ន្ធ​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​កាមរោគ​កាច​សាហាវ​ជាច្រើន​ទៀត ប៉ុន្តែ​ដឹង​អត់ អ្វី​ជាមូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺទាំង​នេះ។ “Hello គ្រូពេទ្យ” ប្រាប់​ឲ្យ​ដឹង​ពេល​នេះ​តែ​ម៉ង​ចុះ មហារីក​មាត់​ស្បូន​ដែល​សម្លាប់​ស្រីៗ​ច្រើន​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក​ ​បង្ក​ឡើង​ដោយ​សារ វីរុស HVP បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន​ និង​ស្វែង​យល់​ពី​វីរុស​ប្រភេទ​នេះ​ និង​វិធី​ការពារ​ទាំង​អស់​គ្នា។ ១- អ្វី​ទៅ​ជា​វីរុស HPV? HPV មក​ពី​ពាក់​ពេញ Genital Human Papillomavirus ជា​មេរោគ​ងាយ​ជួយ​ប្រទះ​ជាង​គេ​បំផុត ក្នុង​ចំណោម​មេរោគ​កាម​រោគ​ទាំង​អស់។ គេ​រក​ឃើញ​ថា មេរោគ​នេះ​មាន​ប្រមាណ​ជាង ៤០​ប្រភេទ ហើយ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ HPV ភាគ​ច្រើន​មិន​បង្កឲ្យ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​មាន​គ្នា​យើង​ជា​ច្រើន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មេរោគ​មួយ​នេះ ដោយ​សារ​ដឹង​ថា អាច​​បង្ក​ឲ្យ​កើត​មហារីក​នៅ​មាត់​ស្បូន ខណៈ​ស្រីៗ​រាប់​លាន​នាក់ បាត់​បង់​ជីវិត​ដោយ​សារ​មហារីក​ប្រភេទ​នេះ​ក្នុង​មួយ​ឆ្នាំៗ។ ក្រៅ​ពី​បង្ក​ជា​មហារីក​មាត់​ស្បូន HPV ក៏​អាច​បង្ក​ជា​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត មាន​ដូច​ជា មហារីក​លិង្គ មហារីក​ទ្វារ​មាស មហារីក​រន្ធ​គូទ ជំងឺ​សិរ​មាន់​លើ​ប្រដាប់​ភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ ពេល​យើង​ឆ្លង​មេរោគ HPV គឺ​មិន​អាច​ព្យាបាល​ជា​ដាច់​បាន​ទេ ប៉ុន្តែ​អាច​ព្យាបាល​បញ្ហា​ទាំង​ឡាយ​​បង្ក​ឡើង​ដោយ​មេរោគ​នេះ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖  ស្រីៗគួរដឹង! ​មហារីក​​ស្បូន អាចមក​ពី​កត្តា​ទាំង​នេះ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា? ២- […]


មហារីកមាត់ស្បូន

Uterine Prolapse (ជំងឺស្រុតស្បូន)

និយមន័យ១- អ្វី​​ជា​ជំងឺ​ស្រុត​ស្បូន? សាច់ដុំ សរសៃ​ពួរ និង​ស្បែក​ទាំង​ក្នុង និង​ជុំវិញ​ទ្វារ​មាស​ស្ត្រី ជា​សរីរាង្គ និង​កោសិកា​សាំញ៉ាំ​មាន​នាទី​គាំទ្រ​ដល់​សរីរាង្គ រួម​នឹង​ជាលិកា​សំខាន់ ក្នុង​អាង​ត្រគាក។ ប៉ុន្តែ​នៅ​ពេល​សរីរាង្គ និង​កោសិកា​ទាំងនេះ ចុះ​ខ្សោយ ឬ​ខូត​ខាត វា​បង្ក​ទៅ​ជា​ជំងឺ​ស្រុត​ស្បូន។ ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច  ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ស្រុត​ស្បូន ជា​ជំងឺ​មួយ​ស្រីៗ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ ហើយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ត្រូវ​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញាជំងឺស្រុតស្បូនមានអ្វីខ្លះ? រោគ​សញ្ញា​ចែកចេញ​ទៅ​តាម​ប្រភេទ​នៃ​សរីរាង្គ យ៉ាង​ណា​ប្រភេទ​ជំងឺ​នៃ​សរីរាង្គ​នីមួយៗ មាន​រោគ​សញ្ញា​មួយ​ដូចគ្នា នោះ​គឺ​មាន​អារម្មណ៍​ធ្ងន់​ផ្នែក​ខាង​ក្រោម ដូច​ជា​មាន​អ្វី​កំពុង​តែ​ធ្លាក់​ចុះ។ អារម្មណ៍​បែប​នេះ អាច​បណ្តាល​មក​ពី​មាន​សរីរាង្គ​អ្វី​មួយ​កំពុង​លូន​ចុះ​មក​ក្រោម​ខុស​ពី​ទីតាំង​ដើម ហើយ​ជា​ទូទៅ ស្បួន​នឹង​កាន់​តែ​ស្រុត​ចុះ បើ​មាន​អារម្មណ៍​ថា​កាន់​តែ​ធ្ងន់។ រោគ​សញ្ញា​រួម​មួយ​ចំនួន​ទៀត​មាន​ដូច​ជា៖ – មាន​សម្ពាធ​ក្នុង​ទ្វារ​មាស ឬ​អាង​ត្រគៀក – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ដុំ​នៅ​រន្ធ​ទ្វារ​មាស – ឈឺ​ចាប់ ឬ​សម្ពាធ ធ្លាក់​ចុះ​វិញ​ពេល​គេង – រលាក​ផ្លូវ​បង្ហូរ​ទឹក​នោម បង្ក​ដោយ​មេរោគ​ម្តង​ហើយ​ម្តង​ទៀត។ រោគ​សញ្ញា​បែង​ចែក​ទៅ​តាម​ប្រភេទ​សរីរាង្គ​នៃ​ជំងឺ​ស្រុត​ស្បូន​មាន​ដូច​ជា៖ – ពិបាក​បន្ទោ​បង់៖ ជា​សញ្ញា​បង្ហាញថា មាន​ការ​ធ្លាក់ចុះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ