មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

អត្ថប្រយោជន៍ និងអាយុត្រូវចាក់វ៉ាក់សាំង HPV ទាំងបុរស និងស្ត្រីគួរតែដឹង

ការចាក់វ៉ាក់សាំង HPV គឺ​ជា​វិធី​សុវត្ថិភាព និង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ដើម្បី​បង្ការ​ប្រឆាំង​នឹង​វីរុស HPV ជា​ច្រើន​ប្រភេទ ខណៈ​ដែល​វីរុសនេះ អាច​បង្កឱ្យ​កើត​ជំ​ងឺ​មហារីក​ជាច្រើន ទាំង​លើ​បុរស និង​ស្ត្រី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! [embed-health-tool-ovulation] អត្ថបទពាក់ព័ន្ធ៖ ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់ ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា? តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់ ៣យ៉ាង ស្រីៗការពារខ្លួនពីជំងឺមហារីកមាត់ស្បូន

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ចាស់ៗ​មាន​ជំងឺ​នេះ ​ជា​កូន​ជា​ក្មួយ គួរ​ដឹង​ត្រូវ​ថា​ធ្វើ​ម៉េច​​ហើយ

ជា​កូន​ល្អ ក្មួយ​ល្អ ឬ​ក៏​មិត្ត​ល្អ បើ​ម៉ាក់អ៊ំ​ចាស់ៗ ឬ​មិត្ត​ភក្តិ​យើង​កើត​ជំងឺ​មហារីក គួរ​ដឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គាត់​អាច​ប្រឈម​មុខ តស៊ូ​ប្រយុទ្ធ​ដើម្បី​បន្ត​ជីវិត​ដោយ​រីករាយ ព្រោះ​ដឹង​ស្រាប់​ហើយ ស្រីៗ​គ្នា​យើង​ពិបាក​គ្រប់​រឿង មិន​ស្រួល​ដូច​ប្រុសៗ​ទេ ពិសេស​មាន​ជំងឺ​មហារីក​មាត់​ស្បូត​តែ​ម្តង។ “Hello គ្រូពេទ្យ” នៅ​គាំ​ទ្រ​គ្នា​យើង​ជានិច្ច ហើយ​អត្ថបទ​នេះ អាច​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ត្រូវ​ដឹង អ្វី​ត្រូវ​ធ្វើ ដើម្បី​ជួយ​ពួកគាត់​ដើរ​ឆ្លង​ពេល​វេលា​ដ៏​ពិបាក​មួយ​នេះ។ ១- គួរដឹងអ្វីខ្លះពីជំងឺមហារីកមាត់ស្បូន? អ្វី​យើង​ត្រូវ​ធ្វើ​ដំបូង​បង្អស់ ស្វែង​យល់​ពី​រឿង​រ៉ាវ​ម៉ាក់អ៊ំ ឬ​មិត្តភក្តិ​យើង​បាន​ឆ្លង​កាត់​ ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ព្រោះ​មហារីក​មាត់ស្បូន​ កើត​ឡើង​នៅ​ពេល​មាន​ដុំ​សាច់​ ស្លូត វិវត្តទៅ​ជា​ដុំសាច់​កាច ​លូតលាស់​ខុស​ប្រក្រតី​ក្នុង​មាត់​ស្បូន​ ផ្នែក​ខាង​ក្រោម​ស្បូន។ មុយតាស្យុង​នៃ DNA (ហ្សែនខូច) ​និងមេរោគ HPV ​ជា​មូលហេតុ​បង្កជា​មហារីក​មាត់​ស្បូន​ ធ្វើ​ឲ្យ​កោសិកា​​ប្រែប្រួល និង​ការ​លូតលាស់​លឿន​ បង្កជា​មហារីក ហើយ​ការ​ព្យាបាល​ជំងឺ​កាច​សាហាវ​នេះ មាន​ច្រើន​ប្រភេទ​ ដូច​ជា វះ​កាត់ ​បាញ់​កាំរស្មី ​ចាក់​ថ្នាំ​គីមី ឬ​​ព្យាបាល​ប្រើថ្នាំ អាស្រ័យ​លើ​កម្រិត ​និង​ស្ថាន​ភាព​ជំងឺ។ គ្រូពេទ្យ​អាច​ណែនាំ​ពី​ការ​ព្យាបាល​​មាន​ប្រសិទ្ធិ​ភាព ប៉ុន្តែ​វា​អាច​មាន​ផល​ប៉ះពាល់​ដូចជា​ ល្ហិត​ល្ហៃ បញ្ហា​ពោះវៀន តម្រង​នោម ផ្លូវ​ភេទ និង​ផ្លូវចិត្ត។ ២- ដឹងថាម៉ាក់អ៊ំយើងមានអារម្មណ៍យ៉ាងម៉េចអត់? ទោះ​ជា​ម៉ាក់អ៊ំ ឬ​មិត្ត​យើង […]


មហារីកមាត់ស្បូន

វិធីកាត់បន្ថយការ​ឈឺ​ចាប់ ដោយសារមហារីកមាត់ស្បូន

ប្រសិន​បើ​រោគវិនិច្ឆ័យ​​បញ្ជាក់​ថា មាន​ជំងឺ​មហារីក​មាត់​ស្បូន ​មាន​ន័យ​ថា ម៉ាក់អ៊ំ ក៏ដូច​ជាស្រីៗ​គ្នា​យើង នឹង​ប្រឈម​ការ​ឈឺចាប់​បង្ក​ដោយ​ជំងឺ​មហារីក​នេះ។ កម្រិត​នៃ​ការ​ឈឺចាប់​នោះ​អាច​មិន​សូវ ខ្លាំង ឬ​ធ្ងន់ធ្ងរ​អាស្រ័យ​ទៅ​តាម​តំបន់​មហារីក​នោះ ឬ​ក៏​ទីតាំង​ផ្សេងៗ។ គ្មាន​នរណា​ម្នាក់​ចង់​ទ្រាំ​ជា​មួយ​អារម្មណ៍​ឈឺ​ចាប់​នោះ​ទេ។ បើ​អ៊ី​ចឹង "Hello គ្រូពេទ្យ" នឹង​ប្រាប់​ស្រីៗ​គ្នា​យើង ក៏ដូច​ជាម៉ាក់អ៊ំ ឲ្យចេញ​កាត់​បង្ការ និងកាត់​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នោះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- វិធីបន្ថយអាការៈឈឺចាប់ ការ​ឈឺចាប់​ភាគ​ច្រើន​បង្ក​ឲ្យ​ជំងឺ​មហារីក អាច​បណ្ដាល​មក​ពី​វត្តមាន​របស់​ដុំ​សាច់​ណា​មួយ។ ដុំ​សាច់​​ដុះ​នៅ​លើ​សរសៃ​ប្រសាទ​ ឆ្អឹង​ ឬសរីរាង្គ​ផ្សេង​ៗ អាច​នាំ​ឲ្យ​មាន​អាការៈ​ពិបាក​ក្នុង​ខ្លួន​ជា​ច្រើន។ ម្យ៉ាង​ទៀត ការ​ឈឺ​ចាប់ ក៏​អាច​កើត​ឡើង​ក្រោយ​ការ​ព្យាបាល​ផង​ដែរ ដូច​ជា ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី ឬ​វិទ្យុ​សកម្ម​ និង កា​រវះ​កាត់។ ប្រសិន​បើ​មិន​ទទួល​ធ្វើ​ការ​ព្យាបាល​ត្រឹមត្រូវ​នោះ​ទេ អាការៈ​ឈឺចាប់​ទាំង​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ហេតុ​នេះ ​ត្រូវ​តែ​ស្វែង​រក​វិធី​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​នោះ​បន្ថែម​ពី​លើ​ការ​ព្យាបាល។ ការ​គ្រប់​គ្រង​កម្រិត​ឈឺចាប់ ​គឺ​ជា​មធ្យោបាយ​មួយ ​ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ បង្កើន​គុណភាព​ជីវិត​តាម​រយៈ​វិធីសាស្ត្រ​រួម។ គ្រប់​គ្រង​ការ​ឈឺចាប់​អាច​ធ្វើ​តាម​រយៈ​ថ្នាំ ឬ​ការ​ព្យាបាល ជា​អ្វី​សំខាន់​ និង​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​មហារីក ​ជា​ពិសេស​នៅ​ពេល​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក ចំនួន​អ្នក​ជំងឺ​មហារីក​ដែល​អាច​បន្ថយ​ការ​ឈឺចាប់ ដោយ​វិធីព្យាបាល​ការ​ឈឺចាប់​សាមញ្ញៗ​ […]


មហារីកមាត់ស្បូន

តួនាទី​សំខាន់របស់​ម៉ាក់ប៉ា​ ចំពោះ​មី​អូនពាក់ព័ន្ធ​មហារីក​​មាត់​ស្បូន

ជា​ម៉ាក់ប៉ា ជា​បងៗ គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន ពន្យល់​មី​អូន​យើង​ឲ្យ​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូត​នោះ​ទេ ព្រោះ​វា​ជា​ជំងឺ​កាច​សាហាវ​បំផុត​សម្រាប់​ស្រីៗ។ ទោះ​ជា​មីអូន នៅ​តូច ឬ​ទើប​ឈាន​ចូល​វ័យ​ជំទង់​ក្តី ក៏​ត្រូវ​ឲ្យ​ដឹង​ដែរ ទោះ​ពេល​ខ្លះ​រឿង​នេះ​ពិបាក​ពន្យល់​យ៉ាង​ណា គួរ​តែ​ព្យាយាម។ “Hello គ្រូពេទ្យ” នៅ​ឈរ​ខាង​ម៉ាក់ប៉ា​ជា​និច្ច ហើយ​ខាង​ក្រោយ​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ អាច​ជួយ​ម៉ាក់ប៉ា ងាយ​ពន្យល់​មី​អូន​រឿង​នេះ។ ១- និយាយដូចធម្មតា ចំពោះ​ក្មេងៗ ជំងឺមហារីក​អាចគួរ​ឲ្យ​ខ្លាច​សម្រាប់​គេ ប៉ុន្តែ​អ្វី​សំខាន់​ម៉ាក់ប៉ា ​គួរ​តែ​ចាំថា​​ ព្យាយាម​និយាយ​ជាមួយ​មីអូន​ដូច​ធម្មតា ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ កុំយក​អ្វី​ស្មុគ​ស្មាញ​ទៅ​ពន្យល់​ប្រាប់​មីអូន និយាយអ្វី​​បាន​កើត​ឡើង​ដោយ​សាមញ្ញ​​ និង​ស្មោះ​ត្រង់។ ដំបូង​បង្អស់ ម៉ាក់ប៉ា ​ត្រូវ​ប្រាប់​ និង​ព្យាយាម​ពន្យល់​អ្វី​ជា​​ជំងឺ​មហារីក។ ២- ស្មោះត្រង់ វិធីសាស្ត្រ​និយាយ​ជាមួយ​កូនៗ ក្នុង​នាម​ជា​ប៉ាម៉ាក់​ល្អ ត្រូវ​តែ​ស្មោះត្រង់ ព្រោះ​គ្រប់​យ៉ាង​កូនៗ​ទទួល​ពី​យើង នឹង​ក្លាយ​ជា​បទ​ពិសោធ​ន៍សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ អ៊ីចឹង​ហើយ ម៉ាក់ប៉ា​ត្រូវ​ពន្យល់ ​និង​ប្រាកដ​ថា​មីអូន​អាច​យល់។ ហាម​លាក់ព័ត៌​មាន ​ទោះ​បី​ជា​ពាក្យ​មហារីក ​អាច​ធ្វើ​ឲ្យ​មីអូន​ព្រួយ​បារម្ភក៏​ដោយ​ ​បើ​យើង​គិត​ថា​មីអូន​អាច​យល់​ច្បាស់​ គួរ​តែ​ប្រាប់​​ពី​កោសិកា​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធម្មតា​លូត​លាស់​លឿន​ ជាង​កោសិកាប្រក្រតីក្នុង​ខ្លួន​យើង។ ព័ត៌​មាន​កាន់​តែ​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ការ​ភ័ន្ត​ច្រលំកាន់​តែ​តិច។ ៣- រើសពេលល្អ កត្តា​សំ​ខាន់​បំ​ផុត​ គឺ​ការ​ជ្រើស​យក​ពេល​វេ​លា ​និង​ទីកន្លែង​ត្រឹម​ត្រូវ​ ដើម្បី​និយាយ​ជា​មួយ​មីអូន។ ម៉ាក់ប៉ា ត្រូវ​ជ្រើស​យក​ពេល​ណា​មួយដែលមីអូនចង់​ស្តាប់ ​និង​មាន​អារម្មណ៍​រីករាយ។ រៀបចំ​បរិយាកាស​ល្អ​មួយ អាច​ការពារ​មីអូន ចៀស​ផុត​ពី​ការ​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ​ […]


មហារីកមាត់ស្បូន

ប្រយ័ត្នផងស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន

ស្រីៗជាធម្មតា មានសុខភាពទន់ខ្សោយជាងប្រុសៗ អាចប្រឈមជំងឺកាចសាហាវជាច្រើនពេលឈានចូលដល់វ័យចំណាស់ ក្នុងនោះជំងឺគួរឲ្យព្រួយបារម្ភបំផុត គឺមហារីកមាត់ស្បូន។ បើមិនចង់កើតជំងឺនេះ ទៅថ្ងៃមុខ អានអត្ថបទ “Hello គ្រូពេទ្យ” ហោចណាស់ អាចឲ្យគ្នាយើងត្រៀមខ្លួនបង្ការបានដែរ។ ប្រមាណ ៨០ភាគរយ នៃស្រីៗមានជំងឺកាមរោគ អាចវិវត្ដទៅជាមហារីកមាត់ស្បូនបានយ៉ាងងាយ ដោយសារមេរោគនោះ។ ឯរោគសញ្ញាទូទៅនៃមហារីកមាត់ស្បូនមាន៖ ១- ហូរឈាមតាមទ្វារមាស ហូរឈាមចន្លោះរដូវ ជារឿងធម្មតាសម្រាប់ស្រីៗគ្នាយើងកំពុងប្រើថ្នាំពន្យារកំណើត។ ប៉ុន្តែករណីហូរឈាមពីប្រដាប់ភេទចន្លោះរដូវក្រោយរួមភេទ ឬក្រោយអស់រដូវ គួរទៅពិនិត្យជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាមហារីកមាត់ស្បូន។ ២- ឆ្អល់ក្តៅចុងដង្ហើម ឬពិបាករំលាយអាហារ មានអារម្មណ៍មិនស្រួលក្នុងពោះ ឬក៏ឈឺឆ្អល់ក្រោយពេលញ៉ាំអាហារក្នុងបរិមាណច្រើន ពិសេសអាហារសម្បូរខ្លាញ់ ឬហឹរ អាចជារឿងធម្មតា ប៉ុន្តែបើអាការៈទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ឬបង្កឲ្យឈឺចាប់ខ្លាំង។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ៣- ហើមពោះមិនបាត់ ស្រីៗគ្នាយើងជួបអាការៈហើមពោះម្តងម្កាល ហើយភាគច្រើននឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែ ប្រសិនស្រីៗគ្នាយើងមានអាការៈបែបនេះលើស ២ សប្តាហ៍ឡើងទៅ កុំអែអង់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ៤- បែកញើសខ្លាំងពេលយប់ អាការៈបែកញើសពេលយប់ អាចជាសញ្ញាឆ្លងមេរោគណាមួយ ឬបង្ហាញប្រាប់ថា រាងកាយយើងកំពុងប្រតិកម្មជាមួយថ្នាំណាមួយ។ ស្រីៗដល់វ័យអស់រដូវ អាចជួបប្រទះនឹងអាការៈបែបនេះដូចគ្នា។ ប៉ុន្តែ អាការៈបែកញើសកាន់តែធ្ងន់ធ្ងរ ដូចជា បែកញើសជោកតែម្តង អាចជាសញ្ញាមហារីកមាត់ស្បូន ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់។ ចង់គណនា BMR […]


មហារីកមាត់ស្បូន

Cervical Cancer (ជំងឺមហារីកមាត់ស្បូន)

និយមន័យ១- អ្វីជាជំងឺមហារីកមាត់ស្បូន? មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុងកោសិកា​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ដែលកោសិកា​មាត់​ស្បូនចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​មាត់​ស្បូន។ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ក៏ដោយការ ធ្វើ​តេស្តដោយកៀរកោសិកាមាត់ស្បូន Pap​​​ smear អាច​ជួយ​យើង​រក​ឃើញ​ពីហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។ មហារីក​មាត់ស្បូន ជួន​កាល​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន រកឃើញទាន់ពេល។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណីមហារីក​មួយ​នេះ​ធ្លាក់​ចុះ។ ២- មហារីកនេះកើតញឹកញាប់ដែរទេ? មហារីក​ប្រភេទ​នេះ ងាយ​កើត​ឡើង​ខ្លាំង​ណាស់ ងាយ​កើត​បំផុត​លើ​ស្រ្ដី​គ្រប់វ័យ ប៉ុន្តែ​នៅ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​ផ្សេងៗ​បាន។ រោគសញ្ញា៣- រោគ​សញ្ញាមាន​​អ្វី​ខ្លះ? ដំណាក់កាល​ដំបូង ស្រីៗ​ទើប​កើត​មហារីក​មាត់ស្បូន ឬ​រៀប​នឹង​កើត គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ រហូត​ទាល់​តែ​មាន​ដុំសាច់ (Tumor) កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​នោះ ស្ថានភាព​ដុំ​មហារីក បាន​រីករាល​ដាល​ទៅ​លើ​សរីរាង្គ​នៅ​ជិត​ខាង និង​លុកលុយ​លើ​កោសិកា​ល្អៗ​ដទៃ​ទៀត បង្ក​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – ឈឺ​ចាប់​ពេល​រួមភេទ – ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក – ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ – ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ មាន​ឈាម​ក្រោយ​ពេល​រួមភេទ  អំឡុង​ពេល​រួមភេទ ឬក្រោយ​ពេល​អស់​រដូវ មានឈាម​បន្ទាប់​ពី​បន្ទោបង់ និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក។ ករណី​ផ្សេង​ទៀត មាន​ឆ្លងរោគ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាំង​នេះ​ដែរ។ យ៉ាង​ណា​បើ​ជួប​បញ្ហា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ