សញ្ញាព្រមានទាំង៥នៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
ជាទូទៅ ស្រីៗដែលប្រឈមនឹងជំងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូង ឬត្រៀមកើតជំងឺមហារីកមាត់ស្បូន អាចនឹងពុំមានរោគសញ្ញាណាមួយឡើយ រហូតដល់ជំងឺមហារីកកាន់តែរីករាលដាលនិងលូតលាស់ទៅក្នុងជាលិកាក្បែរៗ។ ពិតណាស់ ប្រសិនបើយើងរកឃើញជំងឺមហារីកដ៏សាហាវមួយនេះបានទាន់ពេលវេលា នោះឱកាសព្យាបាលជាសះស្បើយក៏មានច្រើន។ ដូច្នេះហើយ ស្រីៗយើងគួររៀនសង្កេតពីសញ្ញាព្រមានមួយចំនួន ដែលបង្ហាញពីហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ រោគសញ្ញានៃជំងឺមហារីកមាត់ស្បូនភាគច្រើន រួមមាន៖ ធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី ដូចជាធ្លាក់ឈាមក្រោយពេលរួមភេទ ធ្លាក់ឈាមក្រោយចូលដល់វ័យអស់រដូវ ធ្លាក់ឈាមនៅចន្លោះវដ្ដរដូវ ឬមករដូវដែលមានរយៈពេលយូរជាង ឬច្រើនជាងធម្មតា។ ឈឺចាប់នៅពេលរួមភេទ ឈឺចាប់នៅតំបន់អាងត្រគាក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញាព្រមានសំខាន់ៗទាំង៥នៃជំងឺមហារីកមាត់ស្បូន ដែលស្រីៗគួរដឹង៖ រមាស់ ឬក្រហាយនៅក្នុងទ្វារមាស ឈឺខ្នងផ្នែកខាងក្រោម ឬឈឺពោះ អស់កម្លាំងដោយគ្មានមូលហេតុ នោមញឹកញាប់ ឬឈឺនោមភ្លាមៗ ហើមពោះ។ [embed-health-tool-ovulation] សញ្ញា និងរោគសញ្ញាខ្លះៗ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ រួមមាន៖ ហើមជើង ពិបាកនោម ឬបន្ទោបង់ នោមឈាម។ អត្ថបទគួរអាន៖ កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?