home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​?

តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​?

អ្នកជំងឺ​មហារីក​ដោះរាល​ដាល​តែង​មាន​អារម្មណ៍​អវិជ្ជមាន ដោយសារ​តែ​អ្វីដែល​អ្នក​ទាំង​នោះ​បាន​​ឆ្លង​កាត់មាន​ការ​ពិបាក​ទាំង​ជំងឺ និងផល​វំខាន​នៃ​ការ​ព្យាបាលផង​ ហើយឥលូវត្រូវ​មាន​មហារីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ថែម​ទៀត។ តើ​អ្នកជំងឺ​​ទាំង​នោះ​មាន​អារម្មណ៍​បែប​ណា?​

១- អារម្មណ៍​របស់​អ្នក​ជំងឺ​

ពេល​​មាន​ជំងឺ​មហារីក​ដោះ​​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​ មាន​ន័យ​ថា​មនុស្ស​ស្រី​យើង​​ត្រូវ​ឆ្លង​កាត់​អារម្មណ៍​ជា​អ្នក​មាន​ជំងឺ​មហារីក​ដោះ​នោះ​ម្តង​ទៀត។​ យើង​អាច​ខ្លាច​ ខឹង ពិបាកចិត្ត និងធ្លាក់​ទឹក​ចិត្ត។ ពេល​ខ្លះ​អាច​ស្អប់​ខ្លួន​ឯង ឬ​ខឹង​​ជាមួយ​គ្រូពេទ្យ​ ដោយ​ចាប់​ផ្តើម​អត់ទុក​ចិត្ត​ចំពោះ​ការ​ព្យាបាល​។ យ៉ាង​ណា​មិញ​អារម្មណ៍ទាំង​នេះ​អាច​ខុស​គ្នា​ពី​មនុស្សស្រី​​ម្នាក់​ទៅ​ម្នាក់​ទៀត។​

អត្ថបទគួរអាន៖

២-តើ​អ្នកជំងឺអាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្តេច?​​

ទោះ​បីជាការ​មាន​អារម្មណ៍​បែប​នេះក្ដី នេះគឺ​​អាចថា​ជា​រឿង​ធម្មតា តែ​ក៏អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ បើសិន​ជាយើង​​​គ្រប់​គ្រង​អារម្មណ៍​មិន​បាន​ល្អ។

ក្នុង​ករណី​ខ្លះយើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ និង​មាន​ភាព​ភ័យ​ខ្លាច​ពេល​ក្រោយ​ការ​ព្យាបាល។ ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​មួយ​ចំនួន​ដែល​អាច​ជួយស្រីៗយើង​ចំពោះ​បញ្ហា​ទាំង​នេះ​បាន​ដូចជា៖

ការ​ពិគ្រោះ​យោបល់៖ យើង​អាច​រក​ជំនួយ​ពី​អ្នក​ជំនាញ​។ កុំ​មាន​ការ​អៀន​ខ្មាស គួរ​ប្រាប់​គ្រប់​យ៉ាង​ទៅគ្រូពេទ្យ​ ដើម្បី​រកវិធី​ជួយ​យើងបាន​។ ការ​ពិភាក្សា​អាច​ធ្វើ​នៅ​បន្ទប់​ស្ងាត់​ ហើយ​មាន​ផាសុកភាព។​​​

រក​អ្វី​ផ្សេង​មក​បន្លប់៖ យើង​គួរ​រកអ្វី​ផ្សេង​​មក​បន្លប់​ ហើយ​គិត​តែ​រឿង​សប្បាយៗ។

សំរាក​លំហែ​កាយ៖ ឈប់គិត​ច្រើន​ ហើយ​ទៅ​មុជ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ចូល​គេង។​ ការ​ម៉ាស្សា​ក៏​អាច​ជួយ​យើង​បាន​ដែរ។

បើក​ចិត្ត​ឲ្យ​ទូលាយ​៖ គិតពីអ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ជីវិត​យើង​នៅ​មាន​អ្វី​ដែល​​ស្រស់​បំព្រងច្រើន​ណាស់ ដូច​នេះយើងត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក​នេះ។​​

ប្រសិន​បើ​ស្រីៗ​យើង​​នៅ​តែ​តាន​តឹង​អារម្មណ៍​ ឬ​មានបញ្ហា​មួយ​ចំនួន​ដូចជា​បាត់​ចំណង់​អាហារ​ អស់​អារម្មណ៍​ធ្វើ​កិច្ចការ​ផ្សេងៗ​ គេង​មិន​លក់​ឬពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ​គួរ​តែ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ យើង​ប្រាកដ​ជា​ពិបាក​ចិត្ត​ដោយ​សារ​ការ​លាប់​ឡើង​វិញ​នៃ​ជំងឺ​នេះ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ​គ្រប់​គ្រង​យើង​បាន​ឡើយ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​Hello​​ Health​ Group​មិន​ចេញ​វេជ្ជបញ្ជា​មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Anxiety and depression with secondary breast cancer. https://www.breastcancercare.org.uk/information-support/secondary-metastatic-breast-cancer/living-secondary-breast-cancer/anxiety-depression-secondary-breast-cancer. Accessed February 12, 2017.

Your Feelings About Recurrent or Metastatic Breast Cancer. http://www.breastcancer.org/symptoms/types/recur_metast/living_metast/feelings. Accessed February 12, 2017.

Common feelings for women with metastatic breast cancer. https://canceraustralia.gov.au/affected-cancer/cancer-types/breast-cancer/living-breast-cancer/issues-women-whose-breast-cancer-has-spread/feelings-when-breast-cancer-has-spread/common-feelings. Accessed February 12, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 13/05/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត