ពិតណាស់ អាការៈឈឺខ្នងអាចជារោគសញ្ញានៃជំងឺមហារីកសួត។ ប៉ុន្តែ រោគសញ្ញាមួយនេះ មិនសូវកើតឡើងញឹកញាប់ដូចជារោគសញ្ញាក្អក និងពិបាកដកដង្ហើមឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពិតណាស់ អាការៈឈឺខ្នងអាចជារោគសញ្ញានៃជំងឺមហារីកសួត។ ប៉ុន្តែ រោគសញ្ញាមួយនេះ មិនសូវកើតឡើងញឹកញាប់ដូចជារោគសញ្ញាក្អក និងពិបាកដកដង្ហើមឡើយ។
ជាទូទៅ អាការៈឈឺខ្នងដោយសារតែជំងឺមហារីកសួត អាចពាក់ព័ន្ធនឹងជំងឺរាលដាលទៅដល់ឆ្អឹង ឬមានសម្ពាធពីដុំសាច់។ ក្នុងករណីដែលដុំសាច់ក្នុងសួតរីកធំ នោះនឹងសង្កត់ខួរឆ្អឹងខ្នង ឬរចនាសម្ព័ន្ធផ្សេងទៀតនៅត្រង់ខ្នង។
ការឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត អាចស្រដៀងទៅនឹងការឈឺឆ្អឹងនិងសាច់ដុំ ដែលបង្កឲ្យមានការឈឺចាប់ ឬឈឺដូចគេចាក់នៅផ្នែកម្ខាងនៃខ្នង។ នៅពេលដែលមហារីករាលដាល ការឈឺខ្នងនេះ ក៏អាចកើតឡើងលើខ្នងទាំងសងខាងផងដែរ។ គ្នាយើងខ្លះទៀត អាចមានរោគសញ្ញាមួយចំនួនទៀតដូចជាជើងគ្មានកំលាំងកំហែង ស្ពឹកជើង ឬពិបាកទប់លំនឹង។
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបញ្ចៀសអាការៈឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត គឺបញ្ឈប់ការជក់បារី មុនពេលដែលមហារីកវិវត្តន៍។ បន្ថែមពីនេះ យើងគួរនៅឲ្យឆ្ងាយពីផ្សែងបារី ឬផលិតផលថ្នាំជក់គ្រប់ប្រភេទ គួរញ៉ាំអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ ព្រមទាំងធ្វើលំហាត់ប្រាណជាទៀងទាត់។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕