Melanoma ជាប្រភេទជំងឺ មហារីកស្បែកមួយប្រភេទដែលមានសភាពគ្រោះថ្នាក់ កើតក្នុងកោសិកាផលិតជាតិមេឡានីន ដែលជាធាតុផ្ដល់ពណ៌ទៅដល់ស្បែក។ មូលហេតុបង្កជំងឺមហារីកប្រភេទនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែការប៉ះពាល់ទៅនឹងកាំរស្មីព្រះអាទិត្យច្រើន បង្កើនហានិភ័យកើតជំងឺមួយនេះ។
១. រោគសញ្ញា
ជំងឺមហារីកស្បែកក្រោមក្រចក ភាគច្រើនកើតលើក្រចកដៃ ច្រើនជាងក្រចកជើង និងអាចធ្វើរោគវិនិច្ឆ័យឃើញច្រើននៅមេដៃ និងមេជើង។
មហារីកស្បែកនៅក្រោមក្រចក ជាធម្មតាមានលេចចេញពណ៌ត្នោត ឬខ្មៅនៅក្រោមក្រចក។ ជាទូទៅ ដុំខ្មៅនេះនឹងរាលដាលបន្តិចម្ដងៗ និងមានទំហំកាន់តែធំ ដែលអាចធំជាង៣មិល្លីម៉ែត្រ។ ខុសពីការឆ្លងរោគ ឬរងរបួសនៅក្រចក មហារីកស្បែកក្រោមក្រចក ជាទូទៅនឹងមានផលប៉ះពាល់លើក្រចកម្ដងមួយៗ។