ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកថ្លើម

មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

យើង​ដឹង​ហើយ​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ។ ជំងឺ​រលាក​ថ្លើម​នេះ ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដែរ បើ​យើង​ប្រើ​របស់​រួម ឬ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ដោយ​មិន​ប្រយ័ត្ន តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទB អាច​ព្យាបាល​ ដើ​​ម្បី​ឲ្យមេរោគរាលដាលកាន់តែខ្លាំង ទៅ​តាម​ដំណាក់​កាល​សំខាន់ៗ​នេះ។ តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​កម្ពុជា​យើង វីរុស​រលាក​ថ្លើម​ប្រភេទB មាន​អត្រា​ច្រើន​ជាង ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​បង្ក​ជា​មហារីក​ថ្លើម។ ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើម ​B​ នេះ​មាន ២​ដំណាក់​កាល​សំខាន់​គឺ៖ ដំណាក់​កាល​ទី១៖ ការ​ប្រើ​ថ្នាំ​ដើម្បី​កំចាត់​វីរុស មិន​ឲ្យ​មាន​វីរុស​ក្នុង​ឈាម​ទៀត ដែល​ជា​ទូទៅ​វា​ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី ៣-៦ខែ ទៅ​តាម​បរិមាណ​នៃ​ចំនួន​វីរុស។ ប៉ុន្តែ​ពេល​ដែល​អស់​វីរុស​នេះ មិន​មែន​មានន័យ​ថា អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​នោះ​ទេ ព្រោះ​វា​នៅ​មាន​វីរុស​នៅ​ជាប់​នឹង​កោសិកា​ថ្លើម​របស់​យើង ដែល​វា​អាច​បង្កើត​វីរុស​មក​វិញ​បាន​គ្រប់​ពេល។ ដំណាក់កាល​ទី២៖ ការ​គ្រប់​គ្រង​កុំ​ឲ្យ​មាន​វីរុស​កើត​ឡើង​វិញ។ ដំណាក់​កាល​នេះ​សំខាន់​ណាស់ ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​ផលិត​វីរុស​នេះ​ចូល​មក​ក្នុង​ឈាម​វិញ ដែល​អាច​បង្ក​ឲ្យ​ខូច​សាច់​ថ្លើម​បន្ត​ទៀត។ ការ​ព្យាបាល​នេះ វា​ត្រូវ​ការ​រយៈ​ពេល​យូរ អាច​ពី ១-៥ ​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ការពារ​របស់​យើង ថា​អាច​បង្កើត​អង់ទីករ​បាន​ឬ​ទេ (​ជា​ទូទៅ​មាន​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល អាច​មាន​​ការ​កកើត​ប្រព័ន្ធ​ការពារ​វីរុស​នេះ)។ បើ​អង់ទីករ​ដុះ និង​មាន​ចំនួន​គ្រប់​គ្រាន់​ទើប​យើង​អាច​បញ្ឈប់​ការ​ព្យាបាល​បាន។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B បង្ក​ឡើង​ដោយ​មូល​ហេតុ​ចម្បង​ ៣ […]


មហារីកថ្លើម

អ្នកជំនាញស្រាយចម្ងល់ជុំវិញជំងឺរលាកថ្លើម គ្នាយើងមិនគួររំលង!

ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ខ្លះ​កើត​មាន​ច្រើន​លើ​ពលរដ្ឋ​កម្ពុជា​យើង បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗ លោក​សាស្ត្រាចារ្យ មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន នឹង​បក​ស្រាយ​នូវ​ចម្ងល់​មួយ​ចំនួន​ជុំវិញ​ជំងឺ​រលាក​ថ្លើម ខាង​ក្រោម​នេះ។ សំណួរទី១. ជំងឺ​រលាក​ថ្លើម​បង្ក​ឡើង​ដោយសារ​មូលហេតុ​អីខ្លះ? ជំងឺ​រលាកថ្លើម​ប្រភេទ​ណា​ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ មាន​រលាក​ថ្លើម​ដោយសារ​វីរុស មាន​រលាក​ថ្លើម A, B, C មាន​ជំងឺ​រលាក​ថ្លើម​ខ្លះ​ដោយ​សារ​ខ្លាញ់ កាលណា​ធាត់​ដុំ​ក្បាល​ពោះ​ធំ​ទៅ ខ្លាញ់​ចូល​ក្នុង​ថ្លើម ឲ្យ​រលាក​ថ្លើម រលាក​ថ្លើម​ដោយសារ​ស្រា រលាក​ថ្លើម​ដោយសារ​ថ្នាំ​ពេទ្យ។ ក្នុង​នោះ​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​ជាងគេ មាន​ជំងឺ​រលាក​ថ្លើម​​ប្រភេទ B និង C បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សំណួរទី២. ជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​មាន​វ៉ាក់សាំង​ការពារ? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A និង B ​មាន​វ៉ាក់សាំង​ចាក់​ការពារ ដោយ​ឡែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C វិញ​មិន​ទាន់​មាន​វ៉ាក់សាំង​ចាក់​ការពារ​នោះ​ទេ។ សំណួរទី៣. ​តើជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​អាច​ព្យាបាល​ជា? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ​នៅ​លើ​ពិភព​លោកហ្នឹង […]


មហារីកថ្លើម

ជំងឺរលាកថ្លើមប្រភេទ B ឆ្លងដោយរបៀបណា? បង្ការម៉េច?

ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ការ​ឆ្លង​មេរោគ​ថ្លើម​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ ហើយ​វា​បង្ក​ដោយ​វីរុស ​HBV។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ គឺ​ជា​បញ្ហា​សុខភាព​ធំ​មួយ​ទូទាំង​ពិភព។ វា​អាច​បណ្ដាល​ឲ្យមាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ ​ប្រឈម​មុខ​ខ្ពស់​នឹង​ហានិភ័យ​ដែល​នាំ​ឲ្យ​ស្លាប់​ដូច​ជា ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​មហារីក​ថ្លើម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ឆ្លង​ដោយ​របៀប​ណា? - ឆ្លង​ពី​ម្ដាយ​ទៅ​កូន​អំឡុង​ពេល​ពពោះ - ការ​ប៉ះពាល់​ផ្ទាល់​នឹង​ឈាម​អ្នក​ជំងឺ (ជា​ពិសេស ចម្លង​ពី​ក្មេង​រលាក​ថ្លើម ​B ទៅ​ក្មេង​ដទៃ​អំឡុង​ពេល​៥​ឆ្នាំ​ដំបូង​នៃ​ជីវិត) - ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ ចាក់​សាក់ ឬ​ចោះ​ក្រវិល ដែល​មាន​ប្រឡាក់​ឈាម​អ្នក​ជំងឺ​រលាក​ថ្លើម - ឆ្លង​តាម​ទឹក​មាត់ រដូវ ។ល។ (រាល់​សារធាតុ​រាវ​ដែល​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​ជំងឺ) - រួម​ភេទ​ក៏​អាច​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ពី​ម្នាក់​ទៅ​ម្នាក់​ដែរ - អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រួម​ជាមួយ​អ្នក​ជំងឺ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២. រលាក​ថ្លើម​ប្រភេទ​ B ​ចេញ​រោគ​សញ្ញា​បែប​ម៉េច? ប្រសិន​បើ​អ្នក​ជំងឺ​ទើប​តែ​ឆ្លង​មេរោគ ​HBV ភាគ​ច្រើន​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ឲ្យ​ដឹង​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ធ្ងន់ធ្ងរ អាច​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - ស្បែក និង​ភ្នែក​លឿង (ជំងឺ​ខាន់​លឿង) - ទឹក​នោម​មាន​ពណ៌​ខ្មៅ - អស់​កម្លាំង ឬ​ខ្សោយ​ខ្លាំង - ចង្អោរ - ក្អួត ឬ​ឈឺ​ចុក​ចាប់​ក្នុង​ពោះ។ល។ [embed-health-tool-heart-rate] ៣. អ្នកណា​ខ្លះ​ប្រឈម​នឹង​ការ​បង្ក​រោគ​រលាក​ថ្លើម​ប្រភេទ​ B […]


មហារីកពោះវៀនធំ

ជុះមកមានឈាម ហើយចេញសញ្ញាទាំងនេះ ត្រូវពិនិត្យពោះវៀនធំភ្លាម

មាន​មនុស្ស​ជា​ច្រើន​គិត​ថា បត់​ជើង​ធំ​មក​មាន​ឈាម បណ្ដាល​មក​ពី​ជំងឺ​ឫស​ដូង​បាត ឬ​ក៏​មាន​អី​ទាក់​ទង​នឹង​ការ​រលាត់​ភ្នាស​បាត ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​ដែល​ជុះ​មក​ចេញ​ឈាម​មក​ជាមួយ​អាច​បញ្ជាក់​ពី​បញ្ហា​ពោះ​វៀន​ធំ​របស់​យើង ដែល​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ការ​កើត​ឫស​ដូង​បាត​ទៅ​ទៀត។ យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ថា ការ​ដែល​បត់​ជើង​ធំ​មាន​ឈាម ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ជំងឺ​ឫស​ដូង​បាត​ពិត​មែន ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឲ្យ​ជុះ​មាន​ឈាម ហើយ​វា​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុ​ជីវិត​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​បត់ជើង​ធំ​មក​មាន​ឈាម ហើយ​ចេញ​រោគ​សញ្ញា ឬ​កត្តា​ដូច​ខាង​ក្រោម គឺ​ត្រូវ​ការ​ឆ្លុះ​ពិនិត្យ​ពោះ​វៀន​ធំ​ដូច​ជា៖ - អាយុ​លើស​ពី៤៥​ឆ្នាំ​ឡើង​ទៅ - បាត់​បង់​គ្រាប់​ឈាម​ក្រហម​ច្រើន - មាន​អាការៈ​ឈឺ​ពោះ​រ៉ាំ​រ៉ៃ - មាន​ការ​ស្រក​ទម្ងន់​លឿន ឬ​ខុស​ប្លែក​ពី​ធម្មតា - ក្រោយ​ការ​ពិនិត្យ រក​ឃើញ ឬ​ស្ទាប​ប៉ះ​ដុំ​ក្នុង​ពោះ - មាន​ប្រវត្តិ​គ្រួសារ​ដែល​មាន​បញ្ហា​ដុំ​សាច់​កាច ឬ​មហារីក ប្រសិន​បើ​បត់​ជើង​មក​មាន​ឈាម លាយ​ឡំ​នឹង​សញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​រលាក​ពោះវៀន​ធំ​ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​ចម្បង​ៗ​រួម​មាន ដុំ​សាច់​មហារីក ដុំ​សាច់ Polyp ដំបៅ​ពោះវៀន​ធំ ដំបៅ​ពោះវៀន​តូច និង​ការ​ហូរ​ឈាម​ដែល​បណ្ដាល​មក​ពី Colonic Diverticula។ ដូច​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ថា ចំពោះ​ការ​បត់​ជើង​មាន​ឈាម​ក្រហម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ការ​ពិនិត្យ​ឆ្លុះ​ពោះវៀន​ធំ ដើម្បី​រក​មូល​ហេតុ និង​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​អោយ​បាន​ច្បាស់​លាស់ ក្នុង​គោល​បំណង​ចៀស​វាង​ភាព​ធ្ងន់ធ្ងរ និង​ទទួល​បាន​ការ​ព្យាបាល​បាន​ចំ​មុខ​ជំងឺ និង​ទាន់​ពេល​វេលា​ផង​ដែរ។ ​


មហារីកថ្លើម

ទោះទើបក្រោកពីគេង ក៏នៅតែងងុយដេកគ្រប់ពេល ទាំងនេះជាមូលហេតុ

​មនុស្ស​មួយ​ចំនួន មាន​អាការៈ​ងងុយ​ដេក​គ្រប់​ពេល ទាំង​ដែល​ទើប​នឹងក្រាក​ពីគេងសោះ តែ​មិន​ដែល​ដឹង​ថា​មកពី​បញ្ហា​អ្វី។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មកពី​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម។ ១- ជំងឺ​ទឹកនោមផ្អែម ផលវិបាក​មួយ​របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល​ខ្វះ​អុកស៊ីសែន ក្នុង​រយៈពេល​វែង។ ក្រៅពី​ការ​បង្ក​ឲ្យ​ងងុយគេង អស់កម្លាំង ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយ​ចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពេល​ប្រះខ្នង​គេង គឺ​មិន​ចង់​ក្រោក​សោះ។ ដូចនេះ​ហើយ​បាន​ជា​អ្នកជំងឺ​ទឹកនោមផ្អែម តែង​គេង​នៅ​ពេល​ថ្ងៃ​ទ្វេដង ជាង​អ្នក​ធម្មតា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ក្រពេញ​ទីរ៉ូអ៊ីត​ខ្សោយ មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថមថយ នោះ​ធ្វើឲ្យ​យើងមានអារម្មណ៍​ងងុយគេង​ដែរ សូម្បីតែ​គេង​ច្រើនជាង ១៥ ម៉ោង ហើយក៏ដោយ ក៏នៅតែ​គ្មាន​អារម្មណ៍​ថា​គ្រប់គ្រាន់។ ៣- មុខងារ​ថ្លើម​មិន​ប្រក្រតី ពេល​ថ្លើម​មាន​បញ្ហា នោះ​សកម្មភាព​របស់​ថ្លើម​ប្រាកដជា​ទទួលរង​ឥទ្ធិពល ធ្វើ​ឲ្យ​ថ្លើម​មិន​អាច​ស្តុក​វីតាមីន សារជាតិ​រ៉ែ ផលិត​ប្រូតេអ៊ីន​ថ្មី​សម្រាប់​សរីរាង្គ ដើម្បីបង្កើត​ថាមពល​យ៉ាង​លឿន​ពេល​ចាំបាច់​ទៀត។ ដូច​នេះ​ដែល​អ្នកមាន​បញ្ហា​ថ្លើម តែង​មាន​អារម្មណ៍​ងងុយគេង មិន​ថា​យប់ ថ្ងៃ​ឡើយ ហើយ​បើ​ទោះ​ជា​គេង​ច្រើន​ប៉ុន​ណា​ក៏​នៅតែ​ងងុយ​ដដែល។ [embed-health-tool-heart-rate] ៤- កង្វះ​គ្រាប់ឈាម កង្វះ​គ្រាប់ឈាម​ធ្វើ​ឲ្យ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ មិន​អាច​ផ្គត់ផ្គង់​គ្រប់​សារជាតិ​ចាំបាច់ ដើម្បី​រក្សា​សកម្មភាព​នៅ​សភាព​ធម្មតា។ ផល​ប៉ះពាល់​នាំ​ឲ្យ​អស់កម្លាំង ងងុយគេង ​មិន​អាច​ប្រមូល​ផ្តុំ​អារម្មណ៍​បាន​ល្អ។ អត្ថបទគួរអាន៖ ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ […]


មហារីកមាត់ស្បូន

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន នៅពេលណាទើបមានប្រសិទ្ធភាព? (វីដេអូ)

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស Human Papillomavirus (HPV) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។


មហារីកផ្សេងទៀត

សារធាតុ Biphenol A នៅក្នុងសម្ភារៈជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់

សម្ភារៈ​ផលិត​ពី​ជ័រ​ច្រើន​ដែល​ផ្ទុក​សារធាតុ Biphenol A ហើយ​ផលិតផល​ទាំង​នោះ​មាន​ទាំង​ប្រអប់​បាយ ចាន កែវ​ទឹក ធ្វើ​ឡើង​ពី​ប្លាស្ទិក ឬ​ជ័រ​ជាដើម។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ Biphenol A អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ដូចជា​មាន​ជំងឺ​បេះដូង ប៉ះពាល់​ដល់​ខួរក្បាល និង​បណ្ដាល​ឲ្យ​មាន​មហារីក។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​សម្ភារៈ​ផ្ទុក​សារធាតុ Biphenol A (BPA) ដើម្បី​ខ្ចប់​ចំណី​អាហារ ដែលមាន​ការ​ពេញ​និយម​ជាខ្លាំងពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងប្រុស-ស្រី ព្រោះតែ​មាន​ភាព​ងាយ​ស្រួល ហើយ​មិន​សូវ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​នេះ។ ម្ចាស់​សេវា​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ពេល​យក​យក​ចំណី​អាហារ​ក្ដៅៗ​ទើប​ចម្អិន​រួច​មក​ដាក់​ក្នុង​ថង់ ចាន ឬ​ប្រអប់​ស្នោ ធាតុ​ក្ដៅ​នឹង​បញ្ចេញ​សារធាតុ​គី​មី Biphenol A នេះ​ជាច្រើន​ ហើយ​ជាតិ​​ពុល នឹង​សាយភាយ​ចូល​ក្នុង​ម្ហូប​អាហារ​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ក្នុង​នោះ​អាច​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូចជា៖ - មហារីក​បំពង់ក - ជំងឺ​លើស​ឈាម - ជំងឺ​មហារីក - បេះដូង - តម្រង​នោម - អត់​មាន​កូន - មហារីក​សុដន់ - មហារីក​ក្រពេញ​ប្រូស្តាត Biphenol A គឺជា​សារធាតុ​គីមី​ម្យ៉ាង​ប្រើ​ជា​ល្បាយ​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់ ដូចជា​ប្រអប់​ប្លាស្ទិក​ដាក់​ម្ហូប​អាហារ ដប​ទឹក​ជ័រ ប្រអប់​អាហារ​កំប៉ុង ដប​ទឹក​ដោះ​គោ​ទារក​ជាដើម។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ដប​ទឹក និង​ប្រអប់​សម្រាប់​ដាក់​ម្ហូប​អាហារ​ ធ្វើ​ពី​ជ័រ​ប្លាស្ទិក​បាន​បញ្ចេញ និង​ជ្រាប​ចូល​ទៅ​ក្នុង​អាហារ […]


មហារីកផ្សេងទៀត

៥ សំណួរ មានអ្នកសួរញឹកញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក

មហារីក​ជា​ជំងឺ​កាច​សាហាវ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ លំដាប់​ទី២នៅ​លើ​ពិភពលោក។ ដោយហេតុថា ជំងឺ​មហារីក​មាន​ច្រើន​ប្រភេទ កាច​សាហាវ​ផង​នោះ ម្នាក់ៗ​កាល​បើ​ឮ​ឈ្មោះ​ជំងឺ​នេះ​ហើយ​តែង​តែ​តក់​ស្លុត ហើយ​អ្នក​ខ្លះ​ក៏​បាន​ដឹង​ព័ត៌មាន​ច្រើន​អំពី​ជំងឺ​មហារីក ខណៈ​មួយ​ចំនួន​ទៀត​មិន​សូវ​ជា​ដឹង​ប៉ុន្មាន​នោះ​ទេ។ ខាងក្រោម​នេះ​ជា​សំណួរ​ដែល​មាន​អ្នក​សួរ​ញឹក​ញាប់​ញាប់​បំផុត​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក ដែល​ក្រុម​ការងារ​យើង​បាន​សាកសួរ​ទៅ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។ សំណួរ១៖ មហារីក​ជា​ជំងឺ​ត​ពូជ​មែន​ទេ? វេជ្ជបណ្ឌិត៖ ជំងឺ​មហារីក​ប្រភេទ​ភាគច្រើន​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ លើក​លែងតែ​ជំងឺ​មហារីក​មាត់​ស្បូន ក្រពះ ថ្លើម​ប្រភេទ B, C តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក ក្នុង​នោះ​ក៏​មាន​កត្តា​តំណពូជ ឬ​ហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​បញ្ជូន​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។ មានន័យថា ម្តាយ​ឪពុក ឬ​ជីដូន​ជីតា​មាន​ជំងឺ​មហារីក នោះ​កូន​ចៅ​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មហារីក​ដូច​ពួកគាត់​ដែរ។ ហេតុអ្វីលោកអ្នកគួរគិតគូរអំពី អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ? សំណួរទី២៖ ជំងឺ​មហារីក​ព្យាបាល​ជា​អត់? វេជ្ជបណ្ឌិត៖ តាម​ពិតទៅ ​ជំងឺ​មហារីក​បើ​សិន​ជា​យើង​​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូងៗ អាច​នឹង​ព្យាបាល​ជា​ភាគរយ​ខ្ពស់។ និយាយ​មែន​ទែន​ទៅ ជំងឺ​មហារីក​ដំណាក់​កាលទី៤ ធ្ងន់ធ្ងរ​ជាង​គេ ប៉ុន្តែ​ក៏​មិន​មាន​ន័យថា អាច​ព្យាបាល​បាន​ទាំង​អស់​នោះ​ទេ ដំណាក់​កាល​ជា​រឿង​មួយ​ហើយ ប៉ុន្តែ​កត្តា និង​លក្ខណៈ​ជីវសាស្ត្រ​របស់​មេរោគ​មហារីក​មួយៗ​រឹត​តែ​សំខាន់​ជាង​ដំណាក់​កាល​ហ្នឹង​ទៅ​ទៀត។ ជំងឺ​មហារីក​មាត់​ស្បូន មាន​ឱកាស​ព្យាបាល​បាន​ច្រើន​គួរសម មហារីក​សុដន់ ការ​ព្យាបាល​ជា​ច្រើន​​ជាង​ជំងឺ​មហារីក​មាត់​ស្បូន សឹង​៦០-៧០% មហារីក​សួត​ព្យាបាល​ជា​ប្រមាណ​ជា ១០%ប៉ុណ្ណោះ ព្រោះ​អី​អ្នក​ជំងឺ​មក​ពេទ្យ​នៅ​ដំណាក់​កាល​ដែល​ហួស​ពេល​ព្យាបាល​បាន ឯ​មហារីក​ក្រពះ-ពោះវៀនធំ អត្រា​ជា​សះ​ស្បើយ ប្រហែល​៤០% […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ