ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកឆ្អឹង

ពិតអត់ ដាំបង្គោលធ្មេញក្នុងឆ្អឹង អាចកើតតេតាណូស ឬមហារីក?

មាន​មនុស្ស​មួយ​ចំនួន​ឲ្យ​តែ​ឭ​ពាក្យ​ថា ដក​ ឬ​ដាក់​ធ្មេញ ដូច​មាន​អារម្មណ៍​ខ្លាចៗ ព្រោះ​ឃើញមានករណី​ធ្វើ​ធ្មេញ​ខ្លះ បង្ក​ទៅ​ជា​ប៉ះពាល់​សុខភាព រហូត​អាច​បណ្ដាល​ឲ្យ​ស្លាប់​។ ដូច​នេះ​ហើយ ទើប​មាន​គ្នា​យើង​ខ្លះ​មិន​សូវ​ហ៊ាន​ទៅ​ធ្វើ​ធ្មេញ​ផ្ដេសផ្ដាស​ទេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​តេតាណូស។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងជា​ការ​ជំនួស​ឫស​ធម្មជាតិ ដែល​បាន​បាត់បង់​មួយ ឬ​ច្រើនសម្រាប់​ទ្រ​ធ្មេញ​សិប្បនិម្មិត​មួយ ឬ​ច្រើន ឬ​ធ្មេញ​ស្និត ហើយ​ផ្ដល់​តួ​នាទី​នៃ​ការ​ទំពារ សោភ័ណ​ភាព និង​គុណ​ភាព​​ជីវិត​បាន​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ដាំ​បង្គោល​ក្នុង​ធ្មេញ​អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​តេតាណូស ឬ​បង្ក​ជា​ជំងឺ​មហារីក​អត់? ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ត្រឹម​ត្រូវ តាម​បច្ចេកទេស មិន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​តេតាណុស ឬ​ជំងឺ​មហារីក​ទេ ព្រោះ​បង្គោល​ធ្មេញ​ដាំ​ក្នុង​ឆ្អឹង​ផលិត​ពី​លោហៈ​ទីតាញ៉ូម (Titanium) ដែល​អាច​រស់​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​បាន។ ប៉ុន្តែមាន​បុគ្គល​មួយ​ចំនួន​មិន​អាច​ដាំ​បង្គោល​ធ្មេញ​បាន​ទេ ប្រសិន​បើ​អ្នក​ទាំងនោះ​ជា៖ – អ្នក​ជំងឺ​ជក់​បារី​ច្រើន – វ័​យ​ក្មេង​ពេក (អ្នក​ជំងឺ​កំពុង​លូត​លាស់) -​ អ្នក​ជំងឺ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់​ក និង​ក្បាល – អ្នក​ជំងឺ​ព្យាបាល​ដោយ​ថ្នាំ Bisphosphonate – អ្នក​ជំងឺ​ដែល​មាន​កម្រាស់​ឆ្អឹង​ស្ដើង​ពេក ប៉ុន្តែ​មាន​ករណី​ជា​ច្រើន ពេទ្យ​អាច​ធ្វើ​ការ​បន្ថែម​ឆ្អឹង​បាន​ដែល​អាច​ជា​​  ឆ្អឹង​អ្នក​ជំងឺ​ផ្ទាល់ ឬ​ឆ្អឹង​សិប្បនិម្មិត។ល។ ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង អាច​មាន​អាយុ​កាល​ប៉ុន្មាន? តាម​ការ​សិក្សា​បាន​បង្ហាញ​ថា វា​អាច​ស្ថិត​នៅ​ក្នុង​ឆ្អឹង​ថ្គាម​របស់​យើង​បាន​រហូត ប្រសិន​បើ​យើង​ធ្វើ​តាម​បច្ចេកទេស​ត្រឹមត្រូវ ការ​ថែ​ទាំ និង​ការ​ប្រើ​ប្រាស់​របស់​អ្នក​ជំងឺ​ល្អ ហើយ​ការ​តាម​ដាន​ក្រោយ​ពេលដាំ​រួច​ជា​ទៀង​ទាត់​ជា​មួយ​គ្រូពេទ្យ​ធ្មេញ។ ជា​ទូទៅគ្នា​យើង​ដែល​អាច​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​បាន លុះ​ត្រា​តែ​ឆ្អឹង​ថ្គាម​លែង​លូត​លាស់​អាច​ចាប់​ពី​អាយុ ២០ ឆ្នាំ​ឡើង។ [embed-health-tool-bmr] មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា […]


មហារីកពោះវៀនធំ

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

ជំងឺ​មហារីក​ពោះវៀន​ធំ អាច​កើត​មានទាំងបុរស និងស្រ្តី ហើយ​នៅ​កម្ពុជា​តួលេខ​អ្នក​ជំងឺ​នេះ​ក៏​ច្រើន​ដែរ។​ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ​ និងវះកាត់ជំងឺមហារីកពោះវៀនធំ​ នៅប្រទេសសិង្ហបុរី។ លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ​ដែល​បង្ក​ឲ្យ​កើតជំងឺ​មហារីក​ពោះ​វៀ​នធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។ កត្តាមិនអាចទប់ស្កាត់បាន ទី១.​ អាយុ៖ កាន់​តែ​ចាស់​កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ ទី២. ហ្សែន៖ ប្រសិន​បើ​គ្រួសារ​មាន​ប្រវិត្ត​ធ្លាប់​កើត​មាន​ជំងឺ​មហារីក។ ចំណែកឯកត្តាអាចទប់ស្កាត់បាន ពាក់ព័ន្ធ​នឹង​របៀ​ប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​នោះ​​មាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ​ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។ ចំពោះ​ការ​ទប់​ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ លោក​វេជ្ជបណ្ឌិត Jonathan Foo ​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា យើង​មិន​អាច​បាន​និយាយ​ថា អាច​ព្យាបាល​ឲ្យ​ជំងឺ​មហារីក​ពោះវៀនធំ​ជា​បាន​ទាំង​ស្រុង​ទេ តែ​គេ​មាន​វិធី​ដើម្បី​ពិនិត្យ​រក​វា​តាំង​ពី​ដំណាក់​កាល​ដំបូងៗ។  លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ការ​ណែនាំ​ដល់ ស្រ្តីៗ និង​បុរសៗ​ដែល​មាន​អាយុ​ចាប់​ពី៤៥ឆ្នាំ​ឡើង គួរ​ឆ្លុះ​មើល និង​ពិនិត្យ​សុខភាព​ពោះវៀន​ធំ​ និង​ទ្វារ​បាត ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​ដុំ​អ្វី​មិន​ប្រ​ក្រ​តី គ្រូពេទ្យ​ជំនាញ​នឹង​​វះកាត់​យក​វា​ចេញ​​ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់​កាល​បន្ទាប់ៗ។


មហារីកផ្សេងទៀត

Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)

និយមន័យ​១- ជំងឺមហារីកក្រពេញលើតម្រងនោមជាអ្វី? ជំងឺ​មហារីក​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កម្រ​ដែល​កើត​ទៅ​លើ​ក្រពេញ​ដែល​មាន​រាង​ត្រីកោណ​តូច​ស្ថិត​នៅ​ពី​លើ​តម្រង​នោម​ (adrenal glands)។ វា​ផលិត​អ័រម៉ូន​ដើម្បី​ទៅ​ចិញ្ចឹម​ដល់​គ្រប់​​សរីរាង្គ​និង​ជាលិកា​ដែល​នៅ​ក្នុង​ខ្លួន​យើង។ ​​មហារីក​​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កាច​សាហាវ​តែ​បើ​ឆាប់​រក​ឃើញ​នោះ​ នៅ​អាច​មាន​ឱកាស​ព្យា​បាល​ជាបាន​។ ប៉ុន្ដែ​បើ​វា​រាល​ដាល​ទៅ​ដល់​កន្លែង​ផ្សេង​នោះ​នឹង​ពិបាក​ព្យាបាល​ណាស់។ ការ​ព្យាបាល​គឺ​គ្រាន់​តែ​អាច​ពន្យា​ពេល​នៃ​ការ​ស្លាប់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ការ​លូត​លាស់​នៃ​កោសិកា​ទាំង​អស់​នៅ​ក្នុង​ក្រពេញ​លើ​តម្រង​នោម​មិន​ប្រាកដ​ថា​ជា​មហារីក​ទេ ​​អាច​ជា​ដុំ​ស្លូត​ដូច​ជា​ adenoma ឬ​ pheochromocytoma។  ២- ជំងឺមហារីកក្រពេញលើតម្រងនោមកើត​ច្រើន​ដែរ​ឬទេ? មហារីក​ក្រពេញ​លើ​តម្រង​នោម​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​មហារីក​ adrenocortical ដែល​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ តែ​ភាគ​ច្រើន​គេ​ឃើញ​ប៉ះពាល់​លើ​កូន​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​ ៥​ឆ្នាំ​និង​មនុស្ស​ចាស់​អាយុ​ ៤០​ឆ្នាំ​និង​ ៥០​ឆ្នាំ។ ហេតុ​នេះ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។  រោគសញ្ញា១- រោគសញ្ញារបស់មហារីកក្រពេញលើតម្រងនោមមានអ្វីខ្លះ? រោគសញ្ញា​មហារីក​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ផលិត​អ័រម៉ូន​ដូច​ជា​អ័រម៉ូន​អង់ដ្រូសែន​​ (androgen) អឺសដ្រូសែន​ (estrogen) និង​អាល់ដូស្ដេរ៉ូន​ (aldosterone) ហើយ​ក៏​អាច​បណ្ដាល​មកពី​ដុំ​សាច់​​ដែល​​រីក​ធំ​ហើយ​សង្កត់​លើ​សរីរាង្គ​ក្នុង​ខ្លួន​ផង​ដែរ។ រោគសញ្ញា​ដែល​បង្ក​ដោយ​សារ​អ័រម៉ូន​អង់​ដ្រូសែន​ និង​អឺសដ្រូសែន​កើន​ឡើង​គឺ​ងាយ​ស្រួល​រក​ឃើញ​លើ​​កូន​ក្មេង​ជាង​មនុស្ស​ធំ​ព្រោះ​ការ​ប្រែ​ប្រួល​នៃ​រូប​រាង​របស់​ពួក​គេ​ខ្លាំង​និង​ស្រួល​មើល​ឃើញ​ជាង​អំឡុង​ពេល​ពេញ​វ័យ។ សញ្ញា​មហារីក​ក្រពេញ​លើ​តម្រង​នោម​លើ​ក្មេង​មាន​៖ ដុះ​រោម​លើ​ថ្ងាស ក្លៀក​និង​មុខ​ច្រើន​ លិង្គ​រីក​ធំ ក្លីតូរីស​រីក​ធំ ដោះ​រីក​ធំ​ចំពោះ​ក្មេង​ប្រុស ឆាប់​ពេញ​វ័យ​ចំពោះ​ក្មេង​ស្រី អ្នក​ជំងឺ​មហារីក​ប្រមាណ​ជាង​ពាក់​កណ្ដាល​មិន​បង្ហាញ​ឲ្យ​ឃើញ​ជា​រោគ​សញ្ញា​នោះ​ទេ​រហូត​ដល់​ដុំ​មហារីក រីក​ធំ​ហើយ​សង្កត់​ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត។ ស្រ្ដី​ដែល​មាន​ដុំ​មហារីក​បណ្ដាល​ឲ្យ​អ័រម៉ូន​អង់ដ្រូសែន​កើន​ឡើង​នឹង​មាន​ដុះ​រោម​មុខ ​និង​សំឡេង​ធំ។ រីឯ​បុរស​វិញ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ធ្វើ​ឲ្យ​ដោះ​រីក​ឬ​តឹង។ ប៉ុន្ដែ​បើ​គេ​រក​ឃើញ​មាន​ការ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ក្នុង​ស្ដ្រី​ និង​អង់ដ្រូសែន​ក្នុង​បុរស​វិញ​នោះ​គេ​នឹង​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។ រោគសញ្ញា​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​កើន​ឡើង​អ័រម៉ូន​ ក័រទីហ្សូល (cortisol) និង​អាល់ដូស្ដេរ៉ូន (aldosterone) ចំពោះ​មនុស្ស​ធំ​មាន​៖ ​ លើស​សម្ពាធ​ឈាម​ លើស​កម្រិត​ជាតិ​ស្ដរ​ក្នុង​ឈាម ឡើង​ទម្ងន់ រដូវ​មិន​ទៀង ងាយ​ជាំ ជំងឺ​បាក់​ទឹក​ចិត្ត នោម​ញឹក រមួល​ក្រពើ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​គ្នា​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។​  ២- ពេលណាគួរទៅជួបគ្រូពេទ្យ? បើយើង​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ​ ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។ រាងកាយយើង​​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យនូវ​អ្វី​យើង​បារម្ភចំពោះ​សុខ​ភាព​។ ​  មូលហេតុ១- មូលហេតុបណ្ដាលឲ្យមានមហារីកក្រពេញលើតម្រងនោម? អ្នក​វិទ្យាសាស្ដ្រ​មិន​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ។ យោង​តាម​សមាគមមហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​អ្នក​កើត​មហារីក​ប្រមាណ​​ជាង​ ៨៥%​ កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​ហើយ​ប្រមាណ​ជាង​ ១៥​%​ គឺ​បណ្ដាល​មក​​ពី​កត្តា​ហ្សែន។  ហានិភ័យ​១- […]


មហារីកផ្សេងទៀត

Vulvar Cancer (ជំងឺមហារីកទ្វារមាស )

ស្វែងយល់ពីចំណេះដឹង​មូល​ដ្ឋាន១-  អ្វីជាជំងឺមហារីកទ្វារមាស? ជំងឺមហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ តំបន់​ទាំង​នោះ​មាន​ រន្ធ​ទ្វារ​មាស បរបេ​​ទ្វារ​មាស សិរ ស្បែក​ និង​ជាលិកា​គ្រប​ដណ្តប់​លើ​ឆ្អឹង​ថ្ងាស់​ក្រោម។ មហារីក​ទ្វារ​មាស  ជា​ធម្មតា​ប៉ះ​ពាល់​លើ​បរបេ​ខាង​ក្រៅ​របស់​ទ្វារ​មាសជាង​បរបេ​ខាង​ក្នុង និង សិរ ។ ជំងឺ​មហារីក​នេះ​មិន​សូវ​កើត​មាន​ទេ​ បើ​ប្រៀប​ទៅ​នឹង​មហារីក​ដទៃ​ទៀត​នៃ​ប្រដាប់​បន្តពូជ​ដូច​ជា មហារីក​អូវែ ឬ​មហារីក​ស្បូន។ ២- តើជំងឺមហារីកទ្វារមាសកើតច្រើនដែរឬទេ? មហារីកនេះ គឺ​ជា​ប្រភេទជំងឺ​មហារីក​ដ៏​កម្រ​មួយ វា​មាន​តិច​ជាង ១% នៃ​ជំងឺ​មហារីក​ទាំង​អស់ ហើយ​វា​ច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៥0 ឆ្នាំ។ ប៉ុន្តែ​ជំងឺនេះ​យើង​អាច​គ្រប់​គ្រង​បាន ​ដោយ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ សូម​មេត្តា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញាជំងឺមហារីកទ្វារមាស រោគសញ្ញា​ជំងឺ​មហារីកទ្វារមាស រួម​មាន៖ – ឈឺ​នៅ​តំបន់​ទ្វារ​មាស ឬ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ឬ​ពេល​បត់​ជើង​តូច។ – រមាស់​មាន​រយៈពេល​យូរ​នៅ​តំបន់​ទ្វារ​មាស។ – ឡើង​ក្រាស់ ឬ​ដុំ​ពក​នៅ​បបេរ​ទ្វារ​មាស។ – ស្បែក​ប្រែ​ប្រួល​ពណ៌​ដោយ​សារ​កោសិកា​ដែល​លូត​លាស់​​មើល​ទៅ​ស្រដៀង​នឹង​ជំងឺ​សិរ​មាន់។ – មាន​ឈាម ឬ​ការ​ធ្លាក់​ស​ដែល​មិន​ទាក់​ទង​នឹង​ការ​មក​រដូវ​ធម្មតា។ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើស្រីៗ​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។ ២- ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ? ជា​ធម្មតា​មហារីក ទ្វារមាស មិន​ស្តែង​ចេញ​ជា​រោគសញ្ញា​ជាក់​លាក់​នោះ​ទេ។ យើង​​ត្រូវ​ទៅជួប​នឹង​គ្រូពេទ្យ​​ប្រសិន​បើ​សម្គាល់​ឃើញ​មាន៖ – មាន​ដុំ​ពក​នៅ​ក្នុង​តំបន់​ទ្វារ​មាស – រមាស់ ឬ​ឈឺ។ – មាន​​ហូរ​ឈាម​ដែល​មិន​មែន​ជា​ឈាម​រដូវ។ – ផ្លាស់​ប្ដូរ​ពណ៌​ស្បែក​របស់​ទ្វារ​មាស។ ប្រសិន​បើ​យើង​​មិន​មាន​ជំងឺ​មហារីកទ្វារមាស ទេ​ យើង​គួរ​តែ​និយាយ​ជាមួយ​គ្រូពេទ្យ​ពី​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់​សាំង​មហារីក​ស្បូន HPV (Gardasil)។ វ៉ាក់​សាំង​នេះ​ជា​ទូទៅ​ត្រូវ​បាន​ប្រើ​សំរាប់​ស្ត្រី​ដែល​មាន​អាយុ​ពី ១៣ […]


មហារីកផ្សេងទៀត

Anal Cancer (ជំងឺមហារីករន្ធគូទ )

ចំណេះដឹង​មូល​ដ្ឋាន១- អ្វីជាជំងឺមហារីករន្ធគូទ? ជំងឺ​មហារីក​រន្ធ​គូទ គឺ​ជា​ប្រភេទ​មហារីក​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រន្ធ​គូទ ហើយ​ប្រភេទ​នៃ​ជំងឺ​មហារីក​រន្ធ​គូទគឺ​អាស្រ័យ​លើ​កោសិកា​មហារីក​។ ជំងឺ​មហារីក​រន្ធគូទ​សំខាន់​ៗ​មាន ជំងឺ​មហារីក epidermoid cancer adenocarcinoma​ melanoma squamous cell carcinoma និង verrucous carcinoma។ ២- តើជំងឺមហារីករន្ធគូទកើតច្រើនដែរឬទេ? ជំងឺ​មហារីក​រន្ធ​គូទកើត​មាន​ដោយ​កម្រ​ណាស់​។ ជំងឺ​នេះ​តែង​​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស ហើយ​វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​​​យើង​អាច​គ្រប់​គ្រង​​បាន​ដោយ​បន្ថយ​កត្តា​ហានិភ័យ​។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។ យល់ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញាជំងឺមហារីករន្ធគូទ គ្នា​យើង​​​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ប្រសិន​បើ​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – ហូរ​ឈាម – រមាស់ – ហូរ​ទឹក​តាម​រន្ធ​គូទ ការ​ឈឺ​ចាប់​នៅ​ត្រង់​រន្ធ​គូទ ឬ​ក៏​មាន​អារម្មណ៍​ថា​មាន​ដុំ ក៏​អាច​ជារោគ​សញ្ញា​នៃ​ជំងឺ​មហារីក​រន្ធ​គូទដែរ។ ក្រៅ​ពី​នេះ​នៅ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើគ្នា​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ ២- ពេលណាយើង​ត្រូវទៅជួបគ្រូពេទ្យ? ប្រសិន​បើគ្នា​យើង​​មាន​រោគ​សញ្ញាដូច​​ដែល​បាន​រៀប​រាប់​ខាង​លើ ជា​ពិសេស​បើ​ក្រុម​គ្រួ​សារ​បង​ប្អូន​របស់​យើង​​មាន​ជំងឺ​មហារីក​រន្ធគូទ ​សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​ពី​ស្ថាន​ភាព​របស់​យើង​។ យល់ដឹង​ពី​មូល​ហេតុ១- មូលហេតុនៃជំងឺមហារីករន្ធគូទ មូល​ហេតុ​​ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​វា​អាច​បណ្តាល​មក​ពីការ​ប្រែ​ប្រួល​ហ្សែន​របស់​កោសិកា​រន្ធ​គូទ។ ការ​ប្រែ​ប្រួល​នេះ​ធ្វើ​ឱ្យ​កោសិកា​ដែល​មាន​​សុខ​ភាព​ល្អ​ក្លាយ​ទៅ​ជា​កោសិកា​មហារីក​មិន​ធម្មតា។ យល់ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈមជំងឺមហារីករន្ធគូទ កត្តា​ប្រឈម​​ជំងឺ​មហារីក​រន្ធ​គូទមានដូច​ជា៖ – អ្នក​ផ្ទុក​មេរោគ​អេដស៍ – ការ​រួម​ភេទ​តាម​រន្ធ​គូទ – មាន​ដៃ​គូ​រួម​ភេទ​ច្រើន – អ្នក​ដែល​មាន​កើត​ជំងឺសិរមាន់​ដោយ​សារ​មេរោគ  (HPV) យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាលព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ គ្នាយើង​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​​ពត័​មាន​បន្ថែម។ ១– រោគវិនិច្ឆ័យជំងឺមហារីករន្ធគូទ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូ​ពេទ្យ​នឹង​សួរ​ពី​ប្រវត្ដិ​ជំងឺ និង​ធ្វើ​ការ​ពិនិត្យ​លើ​រាង​កាយ​រួម​ទាំង​ការ​ពិនិត្យ​តាម​រន្ធ​គូទ និង​ការ​ថត​មើល​តាម​រន្ធ​គូទ។ ការ​ថត​មើល​តាម​រន្ធ​គូទ គឺ​គេ​ប្រើ​បំពង់​ពន្លឺ​ខ្លី​មួយ​ដើម្បី​មើល​កន្លែង​ដែល​ឈឺ។ ការ​ធ្វើ​កោសល្យ​វិច័យ ​គឺ​ការ​ច្រិប​យក​សាច់ហើយ​យក​ទៅ​ពិនិត្យ​មើល​កោសិកា​មហារីក​តាម​មីក្រូស្កុប។ បើ​គេ​រក​ឃើញ​មាន​កោសិកា​មហារីក គ្រូពេទ្យ​នឹង​​ធ្វើ​អេកូ​ដើម្បី​មើល​ពី​ជម្រៅ​របស់​ដុំ​សាច់ និង​ការ​ថត​ស្កេន  (CT) ឬ  (MRI) […]


មហារីកមាត់ស្បូន

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ហើយចាក់ប៉ុន្មានដង?

ជំងឺ​មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​មេរោគ HPV ដែល​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​មហារីក​មាត់​ស្បូន​២ប្រភេទ គឺ​វ៉ាក់​សាំង​របស់​អាមេរិក និង​អឺរ៉ុប ដែល​ទាំង​២​មុខ​នេះ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា។ តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា? វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​ឆ្លើយ​ថា ក្មេង​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ​ឡើង​ទៅ អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ដោយ​ត្រូវ​ចាក់​ចំនួន ៣ ដង។ លើកទី១៖ ពេល​ចាក់​ដំបូង លើកទី២៖ ១ ខែ​ក្រោយ​ចាក់​លើក​ទី ២ លើកទី៣៖ ៦ ខែ​ក្រោយ​ចាក់​លើក​ទី ៣ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ហើយ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៀត? ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន​បាន ១០០% ឬ​ពេញ​មួយ​ជីវិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទី១ ១ឆ្នាំ​ក្រោយ​ត្រូវ​តែ​ពិនិត្យ​កោសិកា​មាត់​ស្បូន ហើយ​បើ​យើង​អាយុ​នៅ​ក្មេង ២ឆ្នាំ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង រហូត​អាយុ ៤៥ឆ្នាំ​ឡើង ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រក​ជំងឺ​មហារីកមាត់​ស្បូន ១ឆ្នាំ/ម្តង រហូត​ដល់​អាយុ ៧០ឆ្នាំ។ នៅ​ពេល​អាយុ ៧០ឆ្នាំ​ហើយ បើ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​មិន​រក​ឃើញ​មេរោគ HVP នោះ​មាន​ន័យ​ថា ១ជីវិត​នេះ ស្ត្រី​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូ​ន​ទេ។ [embed-health-tool-heart-rate] ចុះ​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​ហើយ អាច​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​បាន​អត់? មាន​ប្រសិទ្ធភាព​កម្រិត​ណា? ចម្លើយ អាច​ចាក់​បាន តែ​ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន និង​ទឹក​រម្អិល​នៅ​ក្នុង​ទ្វារមាស​ជា​មុន​សិន បើ​លទ្ធផល​មិនមាន​មេរោគ […]


មហារីកសុដន់

វះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចកើតមហារីកសុដន់ (វីដេអូ)

បច្ចេកវិទ្យា​រីក​ចម្រើន ស្រីៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ទៅ​កែ​កុន​កន្លែង​មិន​ពេញ​ចិត្ត​នោះ ដូចជា​ច្រមុះ មាត់ ដើម​ទ្រូង​ជា​ដើម។ ទាក់​ទង​នឹង​ការ​កែ​កុន​ដើម​ទ្រូង​ញឹក​ញាប់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់។ ចំពោះ​បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​ អ៊ាវ សុខា​ គ្រូពេទ្យ​ជំនាញ​ជំងឺ​មហារីក​ និង​ឈាម​បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​មាន​បច្ចេកទេស​កែ​ច្រើន​យ៉ាង ​ហើយ​បញ្ហា​ប្រឈម​ ឬ​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ គឺ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​​កែ​ដើមទ្រូង​នោះ។


មហារីកថ្លើម

កើត​ទាច​ទឹក បើ​ប៉ូម​ទឹក​ចេញ​ពី​ពោះ អាច​ឲ្យអ្នកជំងឺស្លាប់ទេ?

ជំងឺ​ទាច​ទឹក មិន​អាច​កើត​ឡើង​បាន​ដោយ​ឯក​ឯង​បាន​ទេ ព្រោះ​វា​បង្ក​ឡើង​ដោយ​ការ​កើត​ជំងឺ​ដទៃ​ទៀត​មាន រលាក​ថ្លើម មហារីក​ថ្លើម ឬ​ក្រពះ ហើយ​ភាគ​ច្រើន​គ្រូពេទ្យ​សង្កេត​ឃើញ​ថា វា​កើត​នៅ​លើ​មនុស្ស​ដែល​មាន​បញ្ហា​ក្រិន​ថ្លើម។ តែ​បើ​ប៉ូម​ទឹក​ចេញ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​ជីវិត​អ្នក​ជំងឺ​វិញ​ឬ​យ៉ាង​ណា? តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា វត្ត​មាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ទាម​ទារ​នូវ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ហ្មត់ចត់។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នក​ជំងឺ​មួយ​ចំនួន​តូច​ដែល​មាន​ទាច​ទឹក​អាច​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​ខ្លី ទោះ​បី​ជា​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​បែប​វេជ្ជសាស្ត្រ​ក៏​ដោយ។ ទាំង​នេះ​បាន​បង្កើត​ជា​ពាក្យ​ចចាមអារ៉ាម ដែល​ប្រជាជន​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ប៉ូម​ទឹក​ចេញ​ពី​ពោះ​នៅ​ពេល​ដែល​មាន​ទាច​ទឹក អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន​នោះ គឺ​ជា​ការ​យល់​ខុស​ដ៏​ធំ​មួយ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​កើត​ទាច​ទឹក ហើយ​មាន​ផ្ទុក​មេរោគ​ទៀត​នោះ វា​នឹង​បណ្ដាល​ឲ្យ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ រហូត​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ មួយ​វិញ​ទៀត ប្រសិន​បើ​កើត​ទាច​ទឹក ហើយ​មិន​ប៉ូម​ចេញ​ទេ នៅ​ពេល​ដែល​វា​មាន​ចំនួន​កាន់​តែ​ច្រើន អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍​ថា តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ និង​ពិបាក​ដក​ដង្ហើម។ លើស​ពី​នេះ ក្នុង​រយៈ​ពេល​វែង ទាច​ទឹក​អាច​បង្ក​ឲ្យ​ផ្ចិត​របស់​អ្នក​ជំងឺ​ប៉ោង​លាន​ចេញ​មក​ក្រៅ ទីបំផុត​អាច​ធ្លាយ និង​ជ្រាប​ទឹក​ចេញ។ អ៊ីចឹង​ហើយ ការ​ប៉ូម​ទឹក​ចេញ​ពី​ពោះ នៅ​ពេល​មាន​ទាច​ទឹក គឺ​ចាំ​បាច់​បំផុត​ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ដក​ដង្ហើម និង​ធូរ​ពោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ច្បាស់​លាស់​ផង​ដែរ។ ដូចដែលយើងដឹងហើយថា ជំងឺទាចទឹកបង្កឡើងដោយជំងឺដទៃទៀត ហើយក៏មិនមែនជាជំងឺតំណពូជដែរ ដូចនេះបើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​ង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំ​ឲ្យកើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។


មហារីកផ្សេងទៀត

ធាត់ពេកកុំអរ អាចនឹងជួបប្រទះបញ្ហាដល់ទៅ ៧ ផ្នែកធំៗនៅក្នុងខ្លួន

អ្នក​ដែល​មាន​បញ្ហា​លើស​គីឡូ​ ធាត់មកពី​ញ៉ាំ​ច្រើនប៉ះពាល់ជាច្រើនណាស់​ទាំង​សុខភាព​រាងកាយ និងផ្លូវ​ចិត្ត ហើយ​នៅ​ពេល​យើង​មិន​ព្យាយាម​សម្រក ឬ​កាត់បន្ថយ​ការ​ញ៉ាំ មានតែ​នាំឲ្យ​ធាត់​ទៅ​ៗ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ធំ នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ទៅ​ៗ។ ១. ជំងឺ​ផ្នែក​ប្រព័ន្ធ​រំលាយអាហារ - ក្រួសថង់ប្រមាត់ និង​រលាកថង់​ប្រមាត់ - ក្លនលូន - ក្លន​ក្រពះ - ខ្លាញ់​កក​ក្នុង​ថ្លើម ២. ជំងឺ​ផ្នែក​ប្រដាប់​ភេទ និង​តម្រងនោម - បញ្ហា​រដូវ - អសមត្ថភាព​ផ្លូវ​ភេទ គ្មាន​កូន - ក្រួស​តម្រង​នោម -បញ្ហារលាក​ប្លោក​នោម ៣. ជំងឺ​ផ្នែក​ប្រព័ន្ធ​ដង្ហើម - ត្បៀត​ទងសួត - ឆាប់​ហត់ ពិបាក​ដក​ដង្ហើម -​ ដេក​ស្លាប់ ៤. ជំងឺ​ផ្នែក​មេតាបូលីស - លើស​ជាតិ​ខ្លាញ់ - ទឹកនោមផ្អែម - ហើម​ខ្លួន - ប្រេះ​សង្វារ - ជំងឺ​ក្រពេញ​ទីរ៉ូអុីត ៥. ជំងឺ​មហារីក - មហារីក​ដោះ - មហារីក​ក្រពេញ​ប្រូស្តាត - មហារីក​ពោះវៀន និង​ចុង​ពោះវៀន​ធំ - ស្រទាប់​ស្បូន ៦.​ ផ្នែក​សន្លាក់ និង​ឆ្អឹង - រលាក​សន្លាក់ និង​ឆ្អឹង - រលាក​សន្លាក់ ដោយ​ឡើង​អាស៊ីដ - ឈឺខ្នង ចង្កេះ ជង្គង់ ៧. គ្រោះថ្នាក់​បំផុត​ផ្នែក​បេះដូង - ស្លាប់​ទាន់ហន់ (Sudden Death) - លើស​សម្ពាធ​ឈាម - ស្ទះ​សរសៃ​ឈាម​បេះដូង - […]


មហារីកសុដន់

មហារីកសុដន់ដោយសារមិនបំបៅដោះកូន វិវត្តមកពីបែបនេះសោះ!

ការ​បំបៅ​ដោះ​កូន មិន​ត្រឹមតែ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ ហើយ​ខ្លួន​យើង​ក៏​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដែរ​ដូចជា​កាត់បន្ថយ​មហារីក​ដោះ​នា​ពេល​អនាគត និង​បច្ចុប្បន្ន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​បន្ទាប់​ពី​សម្រាល និង​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាដើម។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​សម័យ​នេះ​មិន​សូវ​ឲ្យ​កូន​បៅ​ដោះ​ខ្លួនឯង​ទេ ច្រើនតែ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ជំនួស​វិញ ដែល​ទង្វើ​បែប​នេះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ធំ​ គឺមហារីកដោះនាពេលអនាគត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា ពេល​កូន​មិន​បាន​បៅ ទឹក​ដោះ​នឹង​ឡើង​ហៀរហូរ និង​ចាល់​ទៅ​វិញ ហើយ​ម៉ាក់​ៗ​ពេលមិន​ឲ្យ​កូន​បៅ​ដោះ តែង​ប្រើ​ថ្នាំ ដើម្បី​បង្ខះ​ទឹក​ដោះ កុំឲ្យឈឺ ឬឆាប់ខះបែរជា​នាំ​ទុក្ខ​ទៅ​ថ្ងៃ​មុខ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​អាច​មិន​មាន​ធ្វើ​ទុក្ខ​ឈឺចាប់មែន ប៉ុន្តែ​ពេល​អាយុ​ច្រើនទៅ ​ទឹក​ដោះ​ដែល​សល់ ខះ ខក​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ ​ដែលមានជាតិ​កាល់ស្យូម និង​សារជាតិ​ចិញ្ចឹម​ដទៃ បង្កើត​ជា​ជំងឺ​ដុំ​ដោះ និង​ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ប្រសិន​បើ​យើង​បាន​បំបៅ​ដោះ​កូន កំណក​ទឹក​ដោះ​បាន​ផ្លាស់ប្ដូរ​ទៅ​វិញ​ទៅ​មក ដូចនេះ​គ្មានអ្វីខក ខះឡើយ ដែលនេះ​ជាហេតុ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូន​។ ការ​បំបៅ​ដោះ​កូន​មិន​ត្រឹម​កាត់បន្ថយ​មហារីក​ដោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​អូវែ​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ប្រសិនបើ​មាន​គម្រោងយកកូន ត្រូវ​ពិចារណា​អំពី​ការ​បំបៅ​ដោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ ហើយ​បន្ត​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ដើម្បី​​ផលប្រយោជន៍​ល្អ​សម្រាប់​យើង និង​ទារក។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស