ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកសុដន់

ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។” លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។ ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖ -ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច -មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ -សុដន់ម្ខាងធំជាងម្ខាងទៀត -ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់ ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? […]


មហារីកផ្សេងទៀត

កុំប្រហែស! បើ​ឃើញសញ្ញាទាំងនេះប្រញាប់ទៅជួបពេទ្យខ្លាចមានជំងឺមហារីកទងសួត​

ជំងឺ​មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ។ ជំងឺ​មហារីកទង​សួត​ចែកចេញជា​បី​ប្រ​ភេទ​គឺ៖ – ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។ – ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។ – មហារីក​ភ្នាស (Mucoepidermoid carcinoma)៖ ភាគ​ច្រើន​កើត​នៅ​លើ​ក្រពេញ​ទឹក​មាត់ នៅ​ខាង​មុខ​ត្រចៀក។ ចំពោះ​ជំងឺ​នេះ បើ​​យើង​​បាន​​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​រហ័ស​ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​អាច​បង្ការ​កុំ​ឲ្យ​រងផល​វិបាកដោយសារ​ជំងឺ​​ និង​បង្កជា​មហារីក​បាន។​ ​រោគ​សញ្ញា​​មហារីក​ប្រភេទ​នេះ​អាច​នៅ​ចំ​កណ្ដាល ឬ​នៅ​គែម​ៗបំពង់​ខ្យល់​ ខណៈ​រោគ​សញ្ញា​ចំ​កណ្ដាល​ អាច​ធ្វើ​ឲ្យ​ស្ទះ ​និង​​ហូរ​ឈាម​លាយ​ឡំ​ និង​មាន​អាការៈ៖ – ពិបាក​ដកដង្ហើម – បញ្ចេញ​សំឡេង​មិន​ធម្មតា​ពេល​ដក​ដង្ហើម ដោយសារ​ស្ទះ​បំពង់​ខ្យល់ ​ឬ​ទង​សួត​រីក​ធំ – ក្ដៅ​ខ្លួន ឬ​​ក្អក​ធ្លាក់​ស្លេស្ម ​មក​ពី​ការ​ក​រោគ​ ពេល​ខ្លះ​បង្ក​ឲ្យ​​រលួយ​ជាលិកា​សួត ​និង​ស្រុត​សួត​ទៀត​ផង។ – ក្អក​ធ្លាក់​ឈាម​ ព្រោះ​មាន​ដំបៅ​តាម​ភ្នាស​បំពង់​ខ្យល់ ជា​កត្តា​គ្រោះថ្នាក់​ […]


មហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​លាស់នាំឲ្យស្ត្រីកើតជំងឺមហារីក​សុដន់​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ស្រ្តី​ដែល​កើត​មហារីក​សុដន់​មាន​បម្រែ​បម្រួល​ហ្សែន ដែល​វិវត្ត​ទៅ​ជា​​កើតជំងឺ​មហារីក​សុដន់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម។ លោកក៏បាន​ពន្យល់​ពី​មហារីកសុដន់​តាម​ដំណាក់កាល​ដូចខាងក្រោម៖ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ មហារីក​សុដន់​ដំណាក់​កាលទី១ មហារីក​សុដន់ ដំណាក់កាល​ទី​មួយ គឺ ដុំ​សាច់​កោសិកា​មហារីក​ចាប់​ផ្ដើម​រីក​រាលដាល​ហើយ​ទៅ​កោសិកា​ខ្លាញ់​សុដន់ ឬ​ក៏​កូន​កណ្ដុរ​នៅ​ក្បែរៗ​ខាង។ ទោះ​ជា​ចាប់​ផ្ដើម​វិវត្ត ប៉ុន្តែ​ដុំ​មហារីក​នៅ​តែ​តូច ​ឬ​មិន​រីក​ធំ​នៅឡើយ​ទេ។ ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើង​មិន​អាច​កត់សម្គាល់ ឬ​ដឹង​អ្វី​ទាំង​អស់​ លុះ​ត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។ មហារីក​សុដន់​ដំណាក់កាល​ទី២ ដំណាក់​កាលទី២ ​ដុំ​សាច់​មហារីក​សុដន់​ចាប់​ផ្ដើម​លុក​លុយ​ហើយ។ ទំហំ​ដុំ​សាច់​​អាច​រីក​ធំ​ជាង​មុន ហើយ​បន្ត​រាលដាល​ទៅ​កូន​កណ្ដុរ​ក្បែរៗ​នោះ។ មហារីក​សុដន់​ដំណាក់កាល​ទី៣ មហារីក​សុដន់​នៅ​ដំណាក់កាល​ទី​បី​ គឺ​រីក​រាលដាល ហើយ​ចូល​ទៅ​ដល់​កូន​កណ្ដុរ​ជុំវិញ​ឆ្អឹង​កង​ក ឬ​ទៅ​ក្នុង​សុដន់​ជ្រៅ។ ដុំ​មហារីក​អាច​រីក​លូតលាស់​ទំហំ ហើយ​បន្ត​រីក​រាលដាល​ទៅ​ដល់​ជញ្ជាំង​ទ្រូង ឬ​ស្បែក។  មហារីក​សុដន់​ដំណាក់កាល​ទី៤ មហារីក​សុដន់/ដោះ​ដំណាក់កាល​ទី៤ ឬ​ដំណាក់​កាល​ចុងក្រោយ​ ដុំ​សាច់​កាច (ដុំ​សាច់​មហារីក) ​បន្ត​ រីក​រាលដាល ​ហើយ​ចូល​ទៅ​ដល់​តំបន់​ដែល​នៅ​ឆ្ងាយៗ​ដូចជា ​ សួត​  ថ្លើម​  ​ឆ្អឹង​ ខួរក្បាល​ ឬ​ក៏​ទៅ​ដល់​កូន​កណ្ដុរ​ឆ្ងាយៗដែល​ជាកន្លែង​គ្រោះថ្នាក់​ជាង​គេ។​ អាន៖ មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ […]


មហារីកសុដន់

ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?

សម័យ​មុន បច្ចេក​វិទ្យា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង មាន​តែ​ការ​ពិនិត្យ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា ស្ត្រី​មាន​ដុំ​អ្វី​ប្លែក​នៅ​សុដន់​ឬ​អត់? តើ​ការ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង អាច​ជួយ​បាន​កម្រិត​ណា? ចុះ​ឥឡូវ​បច្ចេក​វិទ្យា​ទំនើប ​មាន​តេស្ត​ផ្សេង​ទៀត​អ្វីខ្លះ ​ដែល​​ច្បាស់​​លាស់​​ជាង​​នេះ? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេស​រោគ​ស្ត្រី បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា ការ​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង ដើម្បី​រក​ជំងឺ​មហារីក ស្ត្រី​អាច​ពិនិត្យ​នៅ​ពេល​ក្រោយ​មករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រី​ត្រូវ​ពិនិត្យ​ខ្លួន​ឯង​ម្តង។ ការ​ស្ទាប​សុដន់ ស្ត្រី​អាច​ស្ទាប​ពេល​ងូត​ទឹក ពេល​ពាក់​អាវ ពេល​គេង​ក៏​បាន ដោយ​ដាក់​ម្រាម​ដៃ​ស្ទាប​ជុំវិញ​សុដន់ តែ​កុំ​ច្របាច់ តើ​មាន​ដុំ​អ្វី​ប្លែក​អត់? លោកស្រី​វេជ្ជបណ្ឌិតថា បើ​សិន​ជា​មាន​ដុំ យើង​អាច​ស្ទាប​ដឹង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់បន្ថែម​ទៀត​ថា សូម​កុំ​មាន​ការ​ភាន់​ច្រឡំ នោះ​ជា​តិចនិក​ស្ទាប​សុដន់​រក​ជំងឺ​មហារីក មិនមែន​ច្របាច់​នោះ​ទេ កាល​ណា​យើង​ច្របាច់​សុដន់ យើង​នឹង​ឃើញ​ដុំ​ហើយ ដែល​ដុំ​នោះជា​ដុំ​ក្រពេញ​ទឹកដោះ​ប៉ុណ្ណោះ។ តាម​ការ​អះ​អាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​សុដន់​បាន ១០០% ទេ បើ​សិន​ជា​យើង​ស្ទាប​មិន​ច្បាស់ ឬ​ស្ទាប​ឃើញ​ដុំ​អ្វី​ប្លែក យើង​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​បន្ថែម​ទៀត នេះ​ក្នុង​ករណី​ស្ត្រី​អាយុ​ក្រោម ៤០ ឆ្នាំ។ ចំពោះ​ស្ត្រី​អាយុ លើស​ពី […]


មហារីកសុដន់

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន

មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។ ១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។ ២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់ ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. មាន​ដុំ​ក្នុង​សុដន់ ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។ ៤. ស្បែក​សុដន់​ប្រែ​ពណ៌ ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។ ៥. ចេញ​អុជ​នៅ​ស្បែក​សុដន់ ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែ​ក្រូច […]


មហារីកក្រពះ

រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល

បើ​និយាយ​ពី​ជំងឺ​រលាក​ក្រពះ ទំនងជា​មាន​គ្នា​យើង​មិន​តិច​នាក់ទេបាន​ដឹង ឬ​បាន​ជួប​បទពិសោធន៍​នៃ​ជំងឺ​មួយ​នេះ។ ចុះ​គ្នា​យើង​ដឹង​អត់​ថា​បើ​រលាក​ក្រពះ​រ៉ាំរៃ​ទៅជា​យ៉ាង​មិញ​វិញ? ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។ ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។ បាក់តេរី ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។ ១. រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម) – មិន​រំលាយ​អាហារ – ហើម​ពោះ – ចង្អោរ – ក្អួត – ភើ – មិន​ឃ្លាន​អាហារ – ស្រក​ទម្ងន់ ២. ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើ​សិន​ជា​គ្នា​យើង​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ យើង​គួរ​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ ល្អបំផុត​ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម និង​អាច​ព្យា​បាល​បាន​ទាន់​ពេល​។ ដោយ​សារជំងឺ​នេះ​នឹង​ធ្វើឲ្យ​​កោសិកា​ក្នុង​ក្រពះ​ងាប់ ហើយ​ដុះ​ថ្មី​មក​វិញ​ តែ​ប្តូរ​រូប​រាង​មិន​ដូច​ដើម​ឡើយ។ នេះ​ជា​ដំណាក់​ត្រៀម​កើត​មហារីក ហើយ​​អាច​​វិវត្តទៅ​ជា ​ជំងឺមហារីក​ក្រពះ បើ​សិន​ជា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជា​ធម្មតា ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃ ​នឹង​ជា​មក​វិញ​ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ត្រូវ​តាម​ដានឲ្យបាន​ជាប់​លាប់។


មហារីកផ្សេងទៀត

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺមហារីក​ខួរ​ក្បាល​ដំណាក់​បឋម មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ ចំណែក​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។ ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជាយើង​​បាន​ដឹងលឿន​ពី​ករណីនេះ​។ ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម ២0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីក​ផ្សេងទៀត។ ១- រោគសញ្ញានៃជំងឺមហារីកខួរក្បាល រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖  – ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក – ចង្អោរ និង​ក្អួត – ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល – មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ – មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ – មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក – មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា ២- មូលហេតុនៃជំងឺមហារីកខួរក្បាល មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ ឬបឋមភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។ ជំងឺ​មហារីក​ខួរ​ក្បាល​ទី ២ បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖ – ជំងឺ​មហារីក​​សុដន់ – ជំងឺ​មហារីក​ពោះ​វៀន​ធំ – ជំងឺ​មហារីក​តម្រង​នោម – ជំងឺមហារីក​​សួត – និង​ជំងឺ​មហារីក​ស្បែក (Melanoma)។ ៣- ពេលណាត្រូវទៅជួបគ្រូពេទ្យ? គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។ – ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។ – បើ​យើង​​ឧស្សាហ៍​ប្រកាច់។


មហារីកមាត់ស្បូន

៥ សំណួរ លម្អិតពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​វីរុស HPV ដែល​ស្ត្រី​ខ្មែរ​​ប្រឈម​ខ្ពស់​បំផុត តែ​យើង​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង និង​តាម​ដាន ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ ​ខាង​ក្រោម​នេះ​ជា​សំណួរ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​មាត់​ស្បូន រួមទាំង​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រីៗ​ចង់​ដឹង​បំផុត។ សំណួរ ទី១៖ ត្រូវ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ពេល​ណា? តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា កុមារី​អាយុ​ពី ៩ឆ្នាំ​ទៅ​អាច​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ប្រសិន​បើ​មាន​កាយ​សម្បទារ​មាំទាំ សុខភាព​ល្អ ដោយ​ចាក់​ចំនួន ៣ដង លើកទី១ លើកទី២ ១ខែក្រោយ​ចាក់​លើកទី១ និង​លើក​ទី៣ ៦ខែ​ក្រោយ​ចាក់​លើក​ទី១។ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារការកើត​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ ៩០%។ សំណួរ ទី២៖ រួមភេទ​ហើយ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​បាន​អត់? ចម្លើយ! ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​អាច​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព ១០០% ដូច​យើង​ចាក់​ពី​នៅ​ក្មេង​នោះ​ទេ។ ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​រួមភេទ​ហើយ​មាន​ត្រឹម ៧០% ប៉ុណ្ណោះ ដែល​អាយុ​អាច​ចាក់​បាន​ត្រឹម ២០ឆ្នាំ​ជាង រហូត​ដល់​អាយុ​ជាង​៤០ឆ្នាំ ហើយ​តម្រូវ​ឲ្យ​ស្ត្រី​ពិនិត្យ​កោសិកា​មាត់​ស្បូន ទឹក​រម្អិល​នៅ​ទ្វារមាស បើ​សិន​មិន​មាន​មេរោគ HVP ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក​ទេ នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​មហា​រីក​មាត់​ស្បូន​បាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! សំណួរ […]


មហារីកផ្សេងទៀត

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

ដោយ​ហេតុ​ថា ជំងឺ​មហារីក ជា​ជំងឺ​សាហាវ គ្រាន់​តែ​យើង​ឭ​ហើយ​ខ្លាច ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​អាច​កើត​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង ហើយ​ផ្នែក​បំពង់​អាហារ​ក៏​មិន​អាច​ចៀស​ផុត​បាន​ដែរ។ ចុះ​ជំងឺ​មហារីក​បំពង់​អាហារ​ហ្នឹងបណ្ដាល​មក​ពី​អ្វី? តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​មហារីក​បំពង់​អាហារ ជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា​ ២​ ប្រភេទ​ធំៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ ចំណែក​កត្តា​ប្រឈម​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​មហារីក​នេះ​កើត​បាន​មាន​ដូច​ជា៖ - ជក់​បារី​រយៈ​ពេល​វែង - ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត - អាយុ​ច្រើន(លើស​ពី​៥៥​ឆ្នាំ) - ភេទ​ប្រុស - ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ...) - ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ល។ ​កើត​ជំងឺ​មហារីក​បំពង់​អាហារ វា​ចេញ​រោគ​សញ្ញា​បែប​ណា​ឲ្យ​យើង​ដឹង? យើង​អាច​សង្កេត​បាន​ថា អ្នក​ជំងឺ​ដែល​មាន​ដុំ​មហារីក​បំពង់​អាហារ​នេះ មាន​រោគ​សញ្ញា​ដូចជា​៖ - អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង ក្រោយ​មក​អាហារ​រាវ យូរៗ​ទៅ សូម្បី​ទឹក​ក៏​ពិបាក​លេប) - ឈឺ​ចុក​ចាប់ នៅ​ពេល​បរិភោគ​អាហារ - ក្អួត​ចង្អោរ ក្រោយ​ញ៉ាំ​អាហារ​រួច - ចុក​ណែន​អួល ក្នុង​ដើម​ទ្រូង - ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម - ចុះ​ខ្សោយ អស់​កម្លាំង ល្ហិតល្ហៃ - មិន​ចង់​ញ៉ាំ​អាហារ - ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា - ជួន​កាល […]


មហារីកផ្សេងទៀត

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ

ជំងឺ​មហារីក ៥ ប្រភេទ មាន​មហារីក​មាត់ស្បូន សុដន់ ក្រពះ-ពោះវៀនធំ សួត និង​ថ្លើម កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា តួលេខ​នេះ​បាន​មក​ពី​តាម​មន្ទីរពេទ្យ មិន​មែន​ជា​ស្ថិតិ​ជាតិ​នោះ​ទេ ហើយ​វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី ៤៨-៥១ឆ្នាំ ។ ដ្បិត​តែ​មហារីក​ជា​ជំងឺ​កាច​សាហាវ តិច​និក​បង្ការ​មិន​ពិបាក​នោះ​ទេ។ ខាង​ក្រោម​នេះ​ជាមូល​ហេតុ និង​កត្តា​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក​តាម​ប្រភេទ​នីមួយៗ និង​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ទាំង​នោះ។ ១. ជំងឺ​មហារីក​មាត់​ស្បូន នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma Virus ឬ HPV ដែល​មាន​ដល់​ទៅ​ជា ១០០ ប្រភេទ​ឯណោះ ក្នុង​នោះ​មាន ជាង ៣០ ប្រភេទ​ដែល​បង្ក​ទៅ​ជា​ជំងឺ​មហារីក។ ជំងឺ​មហារីក​មាត់​ស្បូន គឺ​ជា​ជំងឺ​ដែល​ស្ត្រី​ម្នាក់ៗ​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង​ការពារ ដោយ​ក្មេង​ស្រីៗ​អាច​ចាក់​វ៉ាក់សាំង​នេះ​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ក្រោយ​ចាក់​រួច បើ​ស្រ្តី​បាន​ឆ្លង​កាត់​ការ​រួម​ភេទ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួមភេទ ត្រូវ​តេស្ត​កោសិកា​មាត់​ស្បូន​ពិនិត្យ​រក​មេរោគ HPV សិន បើ​លទ្ធផល​អវិជ្ជមាន​ទើប​អាច​ចាក់​វ៉ាក់​សាំង​បាន។ ២. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ