ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ការផ្ដាច់បារី

ស្វែងរក ទម្លាប់ល្អ

វិធីសង្គ្រោះបឋម

កញ្ចប់តូចៗក្នុងកំប៉ុងថ្នាំ បើក្មេង​ៗច្រឡំលេបចូលពោះប៉ះពាល់អ្វីអត់?

គ្នាយើងដែល​ទើប​នឹង​ទិញ​ចំណី​អាហារ នំ ថ្នាំ​ពេទ្យ និង​សម្ភារៈ​មួយ​ចំនួន​ដូចជា កាបូប ស្បែកជើង​ថ្មី​ៗ ប្រាកដ​ជា​ឃើញ​ក្នុង​ប្រអប់​មាន​កញ្ចប់​តូច​មួយ​ដែល​គេ​ហៅ​ថា ស៊ីលីកាជែល។ ស៊ីលីកាជែល មាន​ដុំ​តូច​ៗ​ជាច្រើន ទំហំ​ប៉ុន​អង្កាំ ពណ៌​ស ក្រហម ខៀវ​ថ្លា​ៗ រឹងៗ ហើយ​ពេល​ឃើញ​អាច​នឹង​គិត​ថា របស់​អស់​ទាំង​នោះ​មាន​ធាតុ​ពុល និង​ប្រញាប់​យក​ទៅ​បោះចោល ព្រោះ​ខ្លាច​ក្មេង​ៗ​លេង។ ចុះបើ​ក្មេង​ៗ​ច្រឡំ​យក​វា​ដាក់​ចូល​មាត់ ប៉ះពាល់​អ្វី​ខ្លះ? បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ថង់ ឬ​កញ្ចប់​ស៊ីលីកាជែល នោះ​គេ​ទុក​ប្រើ​នោះ គឺ​ដើម្បី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។   លោក ចាន់ សេដ្ឋា បាន​បន្ត​ទៀត​ថា ស៊ីលីកាជែល បើ​ក្មេង​ច្រឡំ​យកទៅ​ញ៉ាំ​អាច​បណ្ដាល​ឲ្យ​ក្អួតចង្អោរ ឬ​ស្លាក់​ចូល​ទៅ​បំពង់​ខ្យល់។ ស៊ីលីកាជែល មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ចំពោះ​ម៉ូលេគុល​ទឹក ហើយ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ជា​ការ​បន្សុទ្ធ ហើយ​បើ​ទោះ​ជា​ត្រូវ​ទឹក​ក៏​ដោយ​វា​នៅតែ​រឹង​ដដែល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វិធីសង្គ្រោះបឋម

កើតពពែឆ្កែ មកពីអ្វីឲ្យប្រាកដ?

ចាស់ៗ​តែង​ហាម​មិន​ឲ្យ​មើល​ឆ្កែកំពុង​ពាក់​គ្នា​ទេ ព្រោះ​អាច​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? តាម​ក្បួន​ពេទ្យ​កើត​ពពែ​ឆ្កែ​បណ្តាល​មក​ពី​មូលហេតុ​អី? ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ គឺ​មិន​ពិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បកស្រាយ​ថា ការ​លើក​ឡើង​នេះ​គ្រាន់​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ ឬ​កើត​បុស​ភ្នែក​ បណ្តាល​មក​ពី​ការ​រលាក​​ក្រពេញ មីបូមាន ដោយសារ​​បាក់​តេរី ឬវីរុស។ “នៅ​ជុំវិញ​ភ្នែក​មាន​ក្រពេញ​ តែ​កាល​ណា​មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​នោះ​​នាំ​​ឲ្យ​​ហើម ក្រហម រមាស់​ និងហូរទឹកភ្នែក កើត​ទៅ​ជា​បុស ក​ខ្ទុះ​នៅ​ត្របក​ភ្នែក ដែល​យើង​ចំណាំ​ថា កើត​ពពែ​ឆ្កែ​នោះ”។ លោក​វេជ្ជបណ្ឌិត រៀប​រាប់។ កើត​ពពែ មាន​២​កម្រិត ទី១​គឺ​កម្រិត​ស្រាល ដែល​គ្រាន់​ឡើង​ក្រហម​ប៉ោង​នៅ​លើ​ភ្នែក និង​ទី២​គឺ​ការ​កើត​ពពែ​ឆ្កែ​ដោយ​មាន​ខ្ទុះ។ ចំពោះ​ករណី​កើត​ពពែ​ឆ្កែ​ដោយ​គ្រាន់​តែ​ឡើង​ប៉ោង​នោះ វា​នឹង​បាត់​ទៅ​វិញ​ឯក​ឯង មិន​ចាំ​បាច់​ព្យាបាល​នោះ​ទេ គ្រាន់​យើង​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​​រលាយ និង​បាត់ប៉ោង​ទៅ​វិញ។ ចំពោះ​ការ​កើត​ពពែ​ដោយ​មាន​ខ្ទុះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ឬ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ជោះ​យក​ខ្ទុះ​ចេញ តែ​ករណី​ខ្លះ​ខ្ទុះ​នោះ​បែក​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖  លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន ដើម្បី​បង្ការ​ការ​កើត​ពពែ​ឆ្កែ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​យើង​សម្អាត​ភ្នែក​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​នៅ​ពេល​ចេញ​ក្រៅ​ប៉ះ​ខ្យល់ ឬ​ធូលី កុំ​ឧស្សាហ៍​ញី​ភ្នែក កុំ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​ភ្នែក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


វិធីសង្គ្រោះបឋម

របៀបសង្គ្រោះ​ងាយៗ​​ក្នុង​ករណី​គ្នាយើងពុល​អ្វី​មួយ

ការ​ពុល​អាច​កើត​ឡើង​ដោយ​សារ​ការ​លេប ហិត ប៉ះ ឬ​ចាក់​ថ្នាំ​ពេទ្យ ធាតុ​គីមី ជាតិ​ពិស ឬ​ឧស្ម័ន​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របួស​ ឬ​ ​ស្លាប់។ សារធាតុ​ខ្លះ ដូច​ជា ថ្នាំ​ពេទ្យ និង​ឧស្ម័ន​កាបូន​ម៉ូណូ​អុក​ស៊ីត​ ជា​ដើម គឺ​សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​​បើ​ប្រើ​ក្នុង​កម្រិត​ ឬ​កំហាប់​ខ្ពស់។ សារធាតុ​ផ្សេង​ទៀត​ដូច​ជា​ទឹក​ជូត​សម្អាត​ជាដើម គឺ​ពុល​នៅ​ពេល​ដែល​ផឹក​​​ចូល។ កុមារ​គឺ​ជា​អ្នក​ងាយ​រង​គ្រោះ​នឹង​ការ​ពុល​ជាង​គេ ទោះ​បី​បរិមាណ​សារធាតុ​គីមី ឬ​ក៏​ថ្នាំ តិច​តួច​ក៏​ដោយ។ ១- ត្រូវ​ព្យាបាល​ជន​រង​គ្រោះ​ដែល​ពុល ដោយ​ផ្អែក​លើ​​ -សញ្ញា របស់​អ្នក​ជំងឺ -អាយុ​របស់​អ្នក​ជំងឺ -ជា​ការ​ល្អ បើ​អាច​ដឹង​ពី​ប្រភេទ និង​កម្រិត​របស់​សារធាតុ​ដែល​នាំ​ឲ្យ​ពុល ​​បើ​អ្នក​ព្រួយ​បារម្ភ​ថា​មាន​សារធាតុ​ណាមួយ​ដែល​នាំ​ឲ្យ​ពុល សូម​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​គ្រង​ភ្លាម ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ។ ២- ពេល​ណា​ដែល​គិត​ថា​ពុល ការ​ពុល​អាច​ភ្ញោច​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា ប្រកាច់ ពុល​ស្រា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​បញ្ហា​បញ្ចេញ​អ័រម៉ូន អាំងស៊ុយលីន (Insulin response)។ សញ្ញា និង​រោគ​សញ្ញា នៃ​ការ​ពុល រួម​មាន៖ -ក្អួត -មាន​បញ្ហា​ដង្ហើម -ងងុយ​គេង -វង្វេង​វង្វាន់ ឬ​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ទៀត -ក្រហាយ ឬ​ឡើង​ក្រហម នៅ​ជុំវិញ​មាត់ និង​បបូរ​មាត់ -ក្លិន​ដង្ហើម​ធុំ​ក្លិន​សារធាតុ​គីមី ដូច​ជា​ប្រេង​សាំង ឬ ថ្នាំ​លាប​ផ្ទះ បើ​គិត​ថា​ជា​ករណី​ពុល ត្រូវ​រក​មើល​ភស្តុតាង​ជុំវិញ ដូច​ កំប៉ុង​ថ្នាំ ឬ​សម្បក​ថ្នាំ​ទទេ ថ្នាំ​ដែល​ខ្ចាយ​លើ​ដី កន្លែង​ដែល​ឆេះ […]


វិធីសង្គ្រោះបឋម

Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

និយមន័យ១- ​ជំងឺរលាក​ច្រមុះ​ និង​បំពង់ក​ជា​អ្វី? ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ភាគ​ច្រើនត្រូវ​គេ​ចាត់​ទុក​​ជាជំងឺ​ផ្ដាសាយ បង្ក​ដោយ​មេរោគ​ផ្តាសាយ។ គ្រូពេទ្យ​ប្រើ​ពាក្យនេះ​ ដើម្បី​សំដៅ​​ទៅ​លើ​អាការៈ​ហើម​ច្រមុះ និង​ផ្នែក​ខាងក្រោយ​បំពង់ក ក៏​ដូចជា​ការឆ្លង​មេរោគ​ផ្លូវដង្ហើមផ្នែក​ខាង​លើ ឬ​រលាក​ច្រមុះ។ មេរោគ ឬ​បាក់តេរីបង្ក​ជំងឺ​រលាក​ច្រមុះ និង​បំពង់​ក ​សាយភាយ​តាម​​ដំណក់ទឹក​ល្អិតៗនៅក្នុង​ខ្យល់ ​ចេញពី​មនុស្ស​ផ្ទុក​មេរោគតាមរយៈ៖ – កណ្ដាស់ – ក្អក – តឹងច្រមុះ – ការនិយាយគ្នា។ យើង​ក៏​អាចឆ្លងមេរោគ ឬ​បាក់តេរី ដោយ​ប៉ះពាល់​វត្ថុអ្វី​មួយ​មាន​ផ្ទុក​មេរោគ ​ដូចជា បង្កាន់​ដៃ​បើកទ្វារ ប្រដាប់​ក្មេង​លេង  ឬទូរស័ព្ទ បន្ទាប់​មក​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក ច្រមុះ និង​មាត់។ ជាមួយ​គ្នា​ មេរោគ ឬ​បាក់តេរី ​អាច​នៅ​សាយភាយ​ក្នុង​បរិវេណ ដូចជា ​ការិយាល័យ បន្ទប់រៀន ឬបន្ទប់​ថែទាំក្មេង​ផង​ដែរ។ ២- ជំងឺរលាក​ច្រមុះ និង​បំពង់កកើតឡើង​ញឹកញាប់​​ដែរទេ? ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ​ជាធម្មតា​កើតឡើង​ញឹកញាប់ណាស់ ​ប៉ះពាល់​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស តែ​យើង​នៅ​​តែ​អាច​កាត់​បន្ថយ​ការ​ប្រឈមរបស់​វា​បាន។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- ជំងឺរលាក​ច្រមុះ និង​បំពង់កមាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគសញ្ញា​ រលាក​ច្រមុះ និង​បំពង់ក បង្ហាញ​ឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃ​​បន្ទាប់​ពី​ឆ្លង​មេរោគ។ ករណី​ខ្លះ អាច​មាន​រយៈពេល​ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ […]


ការផ្ដាច់បារី

មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត

ផ្ដាច់​បារី ជារឿង​ពិបាក​បំផុត ដោយ​សារជាតិ​នីកូទីន​ក្នុងបារី បាន​ជ្រាប​ដល់​ខួរ​ក្បាល​គ្រប់​ពេល​យើង​ជក់។ នេះជាហេតុផលខ្លះអ្នកជក់បារីពិបាកផ្ដាច់៖ ១- ជាតិ​នីកូទីន ជាតិ​នីកូទីន ជា​សារធាតុ​ញៀន​ក្នុង​ធម្មជាតិ ឃើញ​មាន​ក្នុង​ថ្នាំ​ជក់ ហើយ​មាន​ភាព​ញៀន​ដូច​នឹង​ហេរ៉ូអ៊ីន ឬ​កូកាអ៊ីន​ដែរ។ ពេល​ប្រើ​យូរ​ទៅ យើង​អាច​ញៀន​ជាតិ​នីកូទីន​ ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត។ បញ្ហា​ញៀន​ដោយ​ផ្លូវ​កាយ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​មិន​ល្អ​ផ្សេងៗ​ នៅ​ពេល​មិន​​ជក់បារី ឬ​​ព្យាយាម​ឈប់ រីឯ​ការ​​ញៀន​ដោយ​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​យើង​​ជក់បារី ​ពិបាក​នៅ​ឆ្ងាយ​ពី​ជាតិ​នីកូទីនណាស់ បន្ទាប់​ពី​ឈប់​ជក់។ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ​ដើម្បី​ជោគ​ជ័យ​​ឈប់ជក់ ​និងផ្តាច់​បារី​រហូត ទាល់​តែ​ដោះស្រាយ​បញ្ហា​ញៀន​ទាំង​ពីរ​នេះជាមុន​សិន។ ពេល​យើង​ស្រូប​យក​ផ្សែង​បារី ជាតិ​នីកូទីន​ នឹង​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​សួត ហើយ​វា​ស្រូប​យ៉ាង​លឿន​ចូល​ក្នុង​ប្រព័ន្ធ​ឈាម ​នាំ​ទៅ​ជាមួយ​ឧស្ម័នកាបូន​ម៉ូណូ​អុក​ស៊ីត និង​សារធាតុ​ពុល​ផ្សេង​ទៀត ទៅ​គ្រប់​ផ្នែក​ទាំង​នៃ​រាង​កាយ ហើយ​ជាតិ​នីកូទីន ហឺត​ចូល​តាម​រយៈ​ផ្សែង​បារី អាច​ចូល​ទៅ​ដល់​ខួរ​ក្បាល​លឿន​ជាង​ថ្នាំ​ចាក់​តាម​សរសៃទៅ​ទៀត។ ជាតិ​នីកូទីន អាច​ធ្វើ​ប៉ះ​ពាល់​ផ្នែក​ជា​ច្រើន​របស់​រាង​កាយ រួម​មាន បេះដូង និង​សរសៃ​ឈាម​ទាំង​មូល អ័រម៉ូន ការ​ធ្វើ​មេតាបូលីស (ការ​បំបែក​ចំណី​អាហារ​របស់​រាង​កាយ) និង​ខួរ​ក្បាល។ នីកូទីន​ អាច​ឃើញ​មាន​ក្នុង​ទឹក​ដោះ និង​ទឹក​រំអិល​ចេញ​ពី​ស្បូន​របស់​ស្ត្រី​​ជក់​បារី ហើយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ជាតិ​នីកូទីន អាច​ឆ្លង​កាត់​សុក ​ឃើញ​មាន​ក្នុង​ទឹក​ភ្លោះ និង​ឈាម​ ​ជាប់​ទង​ផ្ចិត​ទារក​ទើប​នឹង​កើត (Umbilical cord blood) […]


អនាម័យទូទៅ

​ប្រើក្រមួនក្ដៅ ក្រមួនត្រជាក់បករោម មានគុណវិបត្តិអ្វីខ្លះ?

ការបក​រោមក្លៀក រោមដៃ ជើង លែង​ពិបាក​ដូច​មុន ព្រោះ​មាន​ក្រមួនក្តៅ ក្រមួន​ត្រជាក់ អាច​ជួយ​បក​រោម​ពេញ​ដងខ្លួន​បាន​យ៉ាង​ងាយ មិន​ចាំ​បាច់​ប្រើឡាមកោរ ពេល​ខ្លះ​មុត​ដាច់​ស្បែក និង​បន្សល់​ទុកគល់រោម​រមាស់​ទៀតដែរ។ ប៉ុន្តែ យើងត្រូវ​ដឹងពី​គុណ​សម្បត្តិ គុណវិបត្តិ មុន​ប្រើក្រមួនក្តៅ ក្រមួន​ត្រជាក់ ជម្រុះ​រោម​ចេញ​ពី​ដង​ខ្លួន។​ ១- ក្រមួនក្ដៅ ក្រមួន​ក្ដៅ​ (Hot Wax) មាន​ ២ប្រភេទ​ មាន​​ក្រមួន​ទន់​ និង​រឹង​ ទាំងពីរ​ប្រភេទ​នេះ​ មាន​គុណភាព​ដូចគ្នា។​ របៀប​ប្រើ​ ត្រូវ​កម្ដៅ​ឲ្យ​​រលាយ ​រួច​យក​កំណាត់​មួយ​ដុំ​មក​ជ្រលក់ បន្ទាប់​មក​​ជូត​លើ​រោមក្លៀក​ ធ្វើ​បែប​នេះ ​យើង​អាចបករោម​ទាំង​នោះ​​បាន​យ៉ាងងាយ។ ប៉ុន្តែ ​ក្រមួន​ក្តៅ ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដូចជា៖ គុណសម្បត្តិ៖ ក្រមួន​ក្ដៅ ​ជួយ​បើក​រន្ធញើស​ និង​ជួយ​បន្ទន់ឫស​រោមក្លៀក ​ធ្វើឲ្យ​ងាយ​ស្រួល​ទាញ​ចេញ ស្អិត​នឹង​រោមក្លៀក ​ងាយ​ស្រួល​ឲ្យ​យើង​​បក​ចេញ​បានភ្លាមៗ​តែម្ដង ប្រើ​ពេល​ត្រឹម​ ១ នាទី ​អាច​បក​រោមក្លៀក​បាន​យ៉ាង​ងាយ។ គុណវិបត្តិ៖ ងាយ​រលាក​ស្បែក ពិបាកបក​រោមក្លៀក បើ​ទុក​ឲ្យស្ងួត​ពេក ចំណាយ​ពេលវេលា​ច្រើនរៀបចំ​ធ្វើ។ អត្ថបទ​ពាក់ព័ន្ធ៖ មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់ វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ ២- ក្រមួន​ត្រជាក់  ក្រមួន​ត្រជាក់ (Cold Wax)​ គេ​ប្រើ​ដោយ​​ដាក់​លើ​បន្ទះ​មួយ អាច​កៀរ ដករោមក្លៀក​បាន​យ៉ាង​ងាយ ​តាម​ទិសដៅ​បញ្ច្រាស​គ្នានៃ​រោម​លើ​ដង​ខ្លួន​យើង ខណៈ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​មាន​ដូច​ជា៖ គុណសម្បត្តិ៖ ស្រួល​ប្រើ មាន​តម្លៃ​សមស្រប​អាច​ទិញ​បាន មិន​កខ្វក់ ឈឺចាប់​តិចតួច មិន​ចំណាយ​ពេល​ច្រើនរៀបចំ​ធ្វើ។ គុណវិបត្តិ៖ ពេលខ្លះ​មិនសូវ​ស្អិត​ល្អ​ជាមួយ​រោមក្លៀក ត្រូវ​ចំណាយ​ពេល​ដក​ច្រើនដង​ ​បណ្ដាលឲ្យស្បែក​រលាក​ ​អាច​បណ្ដាល​ឲ្យរោមក្លៀក​ដុះ​ចូល​ទៅ​ក្នុងស្បែក។ ៣- […]


វិធីសង្គ្រោះបឋម

វិធីសង្គ្រោះ​បឋម បើកូនត្រូវឃ្មុំ​ ឬ​ឪម៉ាល់​ទិច

ក្មេង​តូច​ច្រើន​ចាប់​អារម្មណ៍​លេង​ជាមួយ​សត្វ​គ្រប់ប្រភេទ​នៅ​ជុំវិញ​គេ ដូច​ជា​ ឃ្មុំ ស្រមោច និង​សត្វ​ផ្សេងៗ​ទៀត។ បើ​នៅ​តំបន់​ដែល​យើង​រស់​នៅ​មាន​ឃ្មុំ ឪម៉ាល់ ឬ​ស្រមោច​ភ្លើង ត្រូវ​ប្រយ័ត្ន​កូនៗ​បន្តិច​ទៅ ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​ សុទ្ធ​តែ​មាន​ពិស និងត្រូវ​ដឹង​ពី​វិធី​ការពារ និង​សង្គ្រោះបឋម​ទៅ​លើក្មេង​ដែល​ត្រូវ​សត្វ​ទាំង​នេះ​ខាំ ឬ​ទិច​។ ១- ឃ្មុំ​ទិច និង​ឪម៉ាល់​ទិច​ខុស​គ្នា​ម៉េច​ខ្លះ? ឪម៉ាល់​ទិច​ អាច​បណ្ដាល​ឲ្យ​មាន​សភាព​​ធ្ងន់ធ្ងរ ពេល​ខ្លះ​អាច​ដល់​ស្លាប់​ និង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ទិច​របស់​ឃ្មុំ ទាល់​តែ​មាន​ចំនួន​ឃ្មុំ​ច្រើន​ ទើប​អាច​បង្ក​ឲ្យ​យើង​មាន​​ជំងឺ។ មួយ​វិញ​ទៀត ឪម៉ាល់ ​អាច​ទិច​មនុស្ស​បាន​ច្រើន​ដង ​ប៉ុន្តែ​ឃ្មុំ​អាច​ទិច​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ៣- រោគ​សញ្ញា​ឃ្មុំ​ និង​ឪម៉ាល់​ទិច​មាន​អី​ខ្លះ? ឃ្មុំ​ ឬ​ឪម៉ាល់ទិច អាច​ចេញ​​សញ្ញា​តិច​តួចមួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា ឈឺ ក្រហម លើង​កន្ទួល​ ហើម​តិច ​ឬមធ្យម ក្ដៅ និង​រមាស់។ ពេល​ខ្លះ ក្មេង​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរជាមួយ​​ឃ្មុំ ឬ​ឪម៉ាល់​ទិច។ ​បើ​កូន​មាន​ប្រតិកម្ម​ទាំងនេះ យើងនឹង​ឃើញ​រោគ​សញ្ញា​ត្រឹម​តែ​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​ទិច​ ​ដូច​ជា ពិបាក​ដក​ដង្ហើម ឡើង​កន្ទាលត្រអាក​ពណ៌​ក្រហម កន្ទួល​រមាស់ ហើយ​រាល​ជុំវិញ​កន្លែង​ដែល​ទិច ហើម​មុខ បំពង់​ក ឬ​ជាលិកា​មាត់ ដក​ដង្ហើម​ឮ​សំឡេង ឬ​ពិបាក​លេប​ចូល […]


វិធីសង្គ្រោះបឋម

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ

មុខ​កើត​មុន​មធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? នៅ​ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង ធ្វើការ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ជាំមុខ​ឲ្យ​ដឹង​មូល​ហេតុ​អ្វី​មួយ​ពិត​ប្រាកដ មិន​ទាន់​ដឹង​នោះ​ទេ គ្រាន់​តែ​គេ​ដឹង​ថា​មាន​កត្តា​ជំរុញ​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ជា​ជាំ ខ្មៅ​ស្រអាប់ ពិសេស​ស្រីៗ​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ញឹក​ញាប់ និង​ស្ត្រី​មាន​ផ្ទៃពោះ។ ១- កត្តា​ជំរុញ​ឲ្យ​មុខ​ជាំ អ័រម៉ូន៖ អ័រម៉ូន​ភេទ អឺស្ត្រូសែន កើន​ឡើង​ខុស​ប្រក្រតី​អំឡុង​ពេល​ពពោះ ស្រីៗ​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​ស្រីៗ​ដែល​មក​រដូវ​មិន​ទៀង សុទ្ធ​តែ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាំ​មុខ។ កម្តៅ​ថ្ងៃ ឬ​ភ្លើង៖ ការ​ត្រូវ​កម្តៅ​ថ្ងៃ ឬ​ភ្លើង​ញឹក​ញាប់ ដោយ​មិន​បាន​លាប​ឡេ​ការពារ​កម្តៅ ស្បែក​យើង​ងាយ​នឹង​ខូច ឯ​មុខ​វិញ​ឡើង​ជាំ​ខ្មៅ​ដុំៗ ពិសេស​នៅ​ថ្ពាល់​ផ្នែក​ខាង​លើ​ទាំង​សង​ខាង ដោយសារ​ឥទ្ធិពល​របស់​កាំរស្មី UV ។ ចំពោះ​ការ​ជាំ​មុខ​អំឡុង​ពពោះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​អាច​បាត់​ជាំ ឯ​មួយ​ចំនួន​ទៀត មិន​បាត់​នោះ​ទេ ទាល់​តែ​ព្យាបាល។ អត្ថបទពាក់ព័ន្ធ​៖ វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ លោកវេជ្ជបណ្ឌិត ហេង យូសេង ធ្វើការនៅផ្នែកជំងឺស្បែក មន្ទីរពេទ្យព្រះកុសុមៈ ២- វិធី​ព្យាបាល​មុខ​ជាំ ឯ​វិធី​ព្យាបាល​មុខ​ជាំ​វិញ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ស្បែក និង​សម្ផស្ស​រូបនេះ បញ្ជាក់​ថា មាន​ការ​លំបាក​បន្តិច ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ដែល​ករណី​ខ្លះ​ព្យាបាល​ជា​ហើយ […]


វិធីសង្គ្រោះបឋម

​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត

ក្នុង​រដូវ​ភ្លៀង រដូវ​ទឹក​​ឡើង សម្បូរ​សត្វ​អាសិរពិស ​ទាំង​ពស់ ក្អែប ខ្ទួយ ខ្យាដំរី និង​សត្វមានពិសជាច្រើន​ទៀត តែ​ថ្ងៃ​នេះ​ Hello គ្រូពេទ្យ សូម​លើក​យក​ពី​វិធី​ជួយ​សង្គ្រោះ​ពេលពស់​ចឹក​សិន។ សត្វ​នេះ​ត្រូវ​ការ​ផ្លាស់ទី​រក​កន្លែង​ណា​​ជ្រក​ទឹក​បាន ដូចនេះ​ពេល​ខ្លះ​​​វា​វារ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យើង។ បើ​តាម​លោក​គ្រូពេទ្យ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ព្រោះ​សត្វ​អាសិរពិស​មួយ​នេះ​មាន​ប្រភេទ​មិន​ដូច​គ្នា​ដែរ។ តែ​អ្វី​ត្រូវ​ជួយ​អ្នក​របួស​ដំបូង​គេ​គឺត្រូវ​សម្គាល់​រូបរាងសត្វពស់ដើម្បី​ប្រាប់​ពេទ្យ ​បន្ទាប់​មកហែក​កំណាត់​មក​ចង​ឲ្យ​ផុត​ពី​កន្លែង​ពស់​ចឹក ដាក់ក្បាលឲ្យទាបជាងបេះដូង ដើម្បី​ឲ្យ​ហូរ​ឈាម និង​ឃាត់​​ជាតិ​​ពិស​​កុំឲ្យ​រាល​ចូល​តាម​សរសៃ​ឈាម ទៅ​​ដល់​បេះដូង។ អត្ថបទ​ពាក់ព័ន្ធ៖ របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង បន្ទាប់​ពី​ឃើញ​មុខ​របួស​លែង​សូវ​មាន​ឈាម ​ត្រូវ​យក​ឈើ​ពីរ​បន្ទះ​អប​ជើង​ដូច​ករណី​បាក់​ជើង​ដែរ បន្ទាប់​មក​ហែក​កំណាត់​រុំ​របួស​កុំ​ឲ្យ​តឹង​ពេក រួច​ប្រាប់​​ជន​​រងគ្រោះ​ផ្អាក​ធ្វើ​ចលនា​សិន ដើម្បី​បញ្ចៀស​កុំឲ្យ​ជាតិ​ពិស​​រត់​ឡើង​លឿន​ទៅ​តាម​ឈាម។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​បឋម​នេះ​ហើយ យើង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​បន្ត។ មួយ​វិញ​ទៀត​ត្រូវ​ចៀសវាង​ការ​បឺត​ឈាមកន្លែង​របួស​នោះ ព្រោះ​វា​អាច​ធ្វើឲ្យ​យើង​អ្នក​ជួយ បែរ​ជា​គ្រោះ​ថ្នាក់​វិញ។ អត្ថបទពាក់ព័​ន្ធ៖ បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


អនាម័យទូទៅ

ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ

ប្រុសៗ​ខ្លះ​មាន​ទម្លាប់​មិនល្អមួយចំនួន ធ្វើឲ្យស្រីៗ​អត់​ចង់​នៅ​ក្បែរ។ “Hello គ្រូពេទ្យ” ប្រាប់ចិត្តសាស្ត្រ និង​មូលហេតុ​ខ្លះ​ឲ្យ​ដឹង ព្រោះ​ប្រុសៗ​អាច​មើល​រំលងចំណុចទាំងនោះ។ ១- មិន​ប្រើ​ក្រែម​លាប​មុខឲ្យ​មាន​សំណើម ប្រុសៗ​ភាគ​ច្រើន​គិត​ថា ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាប​ទេ តែ​ទោះ​រវល់​យ៉ាងណា ត្រូវ​ចាំ​ថា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ ​ស្បែក​ធ្លាក់​យារ ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់ទាញ​ពី​ស្រីៗ​បាន។ ហេតុនេះ សាកសួរ​ដៃ​គូ ឬ​មិត្តភក្ដិ តើ​មាន​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង។ ២- ទុក​ពុក​ចង្កា​វែងៗ ទុក​ពុក​ចង្កា​វែងៗ​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត។ អាច​ទៅ​ហាង​កាត់​សក់​ណា​យើង​ចូល​ចិត្ត ដើម្បី​តុបតែង​ពុក​មាត់ ពុកចង្កា​តាម​បំណង​ប្រាថ្នា។ ត្រូវ​ចាំ​ថា គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅ​លើ​ពុកចង្កា​ ផ្ទៃមុខ​ និង​សក់​ផង។ ៣- ប្រើ​ទឹក​អប់​ហួស​ប្រមាណ រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ ឬ​ណាត់​ជួប និង​ចូល​រួម​ព្រឹត្តិការណ៍​អ្វីមួយ ប្រុសៗ​មិន​គួរ​បាញ់​ទឹកអប់​ច្រើន​ពេក រហូត​ជះ​ក្លិន​ខ្លាំង​ឆួល​ដល់​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ស្រីៗ​ភាគ​ច្រើន មិន​ចូល​ចិត្ត​ក្លិនឆួល​របស់​ទឹក​អប់​ទេ។ បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹង​ក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ នឹង​អប់​ក្លិន​ឲ្យ​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន។ អត្ថបទពាក់ព័ន្ធ៖ ធុំក្លិនខ្លួន នេះវិធីដោះស្រាយ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង ៤- មិន​កាត់​ក្រចក​ឲ្យ​បាន​ស្អាត រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​មើល​រំលង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រចក។ បើ​ដៃ​យើង​ស្អាត​ហើយ តែ​ក្រចក​ដៃ​មិន​ស្អាត បណ្តាល​ឲ្យ​ស្រី​ៗមាន​អារម្មណ៍​មិនល្អ​ ពេល​នៅ​ក្បែរ​យើង។ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិច ទៅ​រក​ជាង​ធ្វើ​ក្រចក ឬ​កាត់​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ ៥- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ