ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ការផ្ដាច់បារី

ស្វែងរក ទម្លាប់ល្អ

វិធីសង្គ្រោះបឋម

ខែភ្លៀងទឹកជន់ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ឥទ្ធិពល​ព្យុះ​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​ភ្លៀងធ្លាក់​ជាប់រហូត លិច​​នៅ​តាម​ដង​ផ្លូវ កន្លែង​ខ្លះ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ ចំណែក​ឯ​ខេត្ត​ខ្លះជួប​ប្រទះ​នឹង​ទឹក​ជំនន់​ទឹកភ្លៀង​​លិច​លង់​អស់។ ដោយសារ​បែប​នេះ​ហើយ បង្កើនហានិភ័យ​លង់​ទឹក​​ដល់​គ្នា​យើង ជាពិសេស​ក្មេងៗ​ដែល​មិន​ចេះ​ហែល​ទឹក ដូច​នេះ ​យើង​គ្រប់​គ្នា​គួរ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​ពេល​មានមនុស្ស​លង់​ទឹក ទុក​ជួយ​ដល់​អ្នក​រង​គ្រោះ​បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត នៅ​ពេល​ដែល​យើង​លង់​ទឹក ទឹក​កម្រ​ចូល​សួត​ក្នុង​បរិមាណ​ច្រើន ព្រោះ​នៅ​ពេល​ដែល​ប៉ះ​នឹង​វត្ថុ​រាវ ការ​កន្ត្រាក់​បំពង់​កកើត​ឡើង ហើយ​ការ​កន្ត្រាក់​ទាំង​នេះ នឹង​បិទ​ដង្ហើម​ពី​មាត់ និង​ច្រមុះ។ ក្នុង​ករណី​ដែល​មាន​អ្នក​លង់​ទឹក យើង​អាច​ជួយ​ជីវិត​បាន​ដោយ​វិធី​សង្គ្រោះ​ខាង​ក្រោម​នេះ៖ [embed-health-tool-heart-rate] ១.រក្សា​សុវត្ថិភាព​អ្នក​ជួយ​សង្គ្រោះ៖ អាទិភាព​ដំបូង​បំផុត​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជន​រង​គ្រោះ​ដោយ​សារ​លង់​ទឹក គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​ជួយ​សង្គ្រោះ​មិន​ប្រឈម​គ្រោះ​ថ្នាក់។ អ្នក​ជួយ​សង្គ្រោះ​គួរពិចារណា​ពី​លទ្ធភាព​នៃ​ការ​មាន​របួស​នៅ​នឹង​ឆ្អឹង​ខ្នង​របស់​ជន​រងគ្រោះ ប្រសិន​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ដោយ​ការ​លោត ឬ​ជ្រមុជ​ទឹក ឬ​មិន​ដឹង​មូល​ហេតុ។ ជន​រង​គ្រោះ​គួរ​យក​ចេញ​ពី​ទឹក​ដោយ​ប្រើ​ក្ដារ​បន្ទះ​រឹង​ជា​ជំនួយ។ ២.ចៀស​វាង​ខ្វះ​អុកស៊ីសែន៖ ដើម្បី​ចៀស​វាង​បញ្ហា​ខ្វះ​អុកស៊ីសែន យើង​ត្រូវ​បង្ហើប​ក្បាល​ជនរងគ្រោះ​ឲ្យ​ផុត​ពី​ទឹក ដើម្បី​ឲ្យ​ជន​រង​គ្រោះ​អាច​ដក​ដង្ហើម​បាន។ ទោះ​បី​ជន​រង​គ្រោះ មិន​ទាន់​ត្រូវ​បាន​យក​ចេញ​ពី​ផ្ទៃ​ទឹក​ក៏​ដោយ ក៏​យើង​ត្រូវ​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ដល់​ជន​រងគ្រោះ​រហូត​ដល់​បញ្ជូន​មក​ដល់​ច្រាំង។ ៣.ដាក់​ជន​រងគ្រោះ​ដេក​ផ្អៀង៖ នៅ​លើ​ដី​គោក​ស្ងួត មិន​ត្រូវ​រមៀល​ជនរងគ្រោះ​ទេ តែ​ត្រូវ​ដាក់​​ក្នុង​ដំណេក​ផ្អៀង​សុវត្ថិភាព ទៅ​ខាង​ឆ្វេង ដើម្បី​ឲ្យ​ទឹក​កម្អួត​ចេញ​ពី​ផ្លូវ​ដង្ហើម​ខាង​លើ និង​ដាក់​ក្បាល​ឲ្យ​ទាប​បន្តិច ចៀសវាង​ការ​ហៀរ​ទឹក​ច្រាល​ក្នុង​សួត​របស់​ជន​រង​គ្រោះ។ យើង​ត្រូវ​បឺត​សម្អាត​ផ្លូវ​ដង្ហើម​ឲ្យ​បាន​ឆាប់​រហ័ស និង​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើង​វិញ​រហូត​ដល់​ដង្ហើម​របស់​ជន​រង​គ្រោះ​ដំណើរ​ការ​ធម្មតា​វិញ។ ៤.ធ្វើ​ចលនា​បេះដូង៖ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​គ្មាន​ជីពចរ​ទេ យើង​ត្រូវ​ធ្វើ​ចលនា​បេះ​ដូង និង​សួត​ភ្លាម​ៗ។ ការ​ធ្វើ​ចលនា​បេះដូង និង​សួត​ក្នុង​ពេល​ពីរ​បី​នាទី​ដំបូង ក្រោយ​ពី​ការ​គាំង​បេះដូង គឺ​ជា​ការ​ព្យាករណ៍​មួយ​សំខាន់​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ជន​រង​គ្រោះ។ មន្ទីរពេទ្យ […]


អនាម័យទូទៅ

យប់​ឡើង​បែក​ញើសជោកៗអាវ តើគួរឲ្យ​បារម្ភអត់?

បែក​ញើស​ពេល​យប់ គឺ​ជា​អាការៈ​តែង​កើត​ឡើង​ច្រើន​ដង និង​មាន​ការ​បែក​ញើស​ខ្លាំង អាច​ធ្វើ​ឲ្យ​ទទឹក​ដល់​ខោអាវ ឬ​គ្រែ​ ហើយ​អាការៈ​នេះ​ដែរ អាច​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​សុខ​ភាព ឬ​ជំងឺ​អ្វី​មួយ។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​ភ្ញាក់​​ពី​គេង​នៅ​ពេល​យប់​ ដោយ​សារ​តែ​ការ​បែក​ញើស​ហួស​ហេតុ​ ព្រោះ​យើង​ដេក​ដណ្តប់​ភួយ​ក្រាស់ ឬ​ក្នុង​បន្ទប់​គេង​របស់​យើង​​ក្តៅ​ពេក។ ក្នុង​ករណី​នេះ ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ក៏​ដោយ ប៉ុន្តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​សញ្ញា​បញ្ហា​សុខ​ភាព​នោះ​ទេ។ ជា​ទូ​ទៅ អាការៈ​បែក​ញើស​ពេល​យប់ តែង​មាន​រោគ​សញ្ញា​ជា​មួយ​នឹង​ការ​ក្តៅ​ខ្លួន ស្រកទម្ងន់ ឈឺ​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។ រោគ​សញ្ញា​បែក​ញើស​ពេល​យប់​មាន​អ្វីខ្លះ? អាស្រ័យ​ទៅ​លើ​មូល​ហេតុ​បែក​ញើស​ពេល​យប់ ក្រៅ​មាន​បញ្ហា​សីតុណ្ហភាព​ក្នុងបន្ទប់​ក្តៅ​ពេក ​រោគសញ្ញា​ដទៃ​ទៀត ដែល​អាច​កើត​មាន ធ្វើ​ឲ្យ​បែក​ញើស​បែប​នេះ មាន​ដូច​ជា៖ – មាន​ការ​ឆ្លង​រោគ និង​មហារីក – ពេល​ខ្លះ​មាន​ញ័រ​ញាក់​នៅ​ពេល​ក្តៅ​ខ្លួន – ស្រក់​ទម្ងន់​​មិន​ដឹង​ពី​មូល​ហេតុ ដោយ​សារ​តែ​ជំងឺហារីក​កូន​កណ្តុរ។ ករណី​មួយ​ផ្សេង​ទៀត អាការៈ​បែក​ញើស​នៅ​ពេល​យប់ ដោយ​សារ​តែ​ការ​អស់​រដូវ និង​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ស្ងួត​ទ្វារ​មាស ក្តៅ​ក្រហាយ​នៅ​ទ្វារ​មាស និង​ផ្លាស់​ប្តូរ​អារម្មណ៍។ អាការៈ​បែក​ញើស​ពេល​យប់ខ្លះ ក៏​អាច​បណ្តាល​មក​ពី​​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ ហើយ​រោគ​សញ្ញា​គឺ​អាស្រ័យ​លើ​ថ្នាំ​យើង​កំពុង​ប្រើ។ បញ្ហា​សុខ​ភាពណា​មួយ​ ធ្វើ​ឲ្យ​បែក​ញើស​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ក៏​ជាមូល​ហេតុ​មួយ​នៅ​ពី​ក្រោយ​អាការៈបែក​ញើស​នៅ​ពេល​យប់​ដូច​គ្នា។ យើង​គួរ​ស្វែង​រក​ការ​ព្យាបាល​ប្រសិន​បើ​អាការៈ​បែក​ញើស​ពេល​យប់ របស់​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូចជា៖ – កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ និង​ទៀង​ទាត់ – រំខាន​ការ​គេង​ – មាន​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ក្ដៅ​ខ្លួន ស្រក់​ទម្ងន់ មាន​ការ​ឈឺ​ចាប់​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត – កើត​មាន​បន្ទាប់​ពី​អស់​រដូវ​ពី​មួយ​ខែ […]


ការផ្ដាច់បារី

ឈប់ជក់បារីទាន់ខ្លួននៅក្មេង បើចង់បានសុខភាពល្អ

បារី ទោះ​បី​ជា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ប៉ុន្តែ​អ្នក​ផលិត​​នៅ​តែ​ផលិត និង​លក់​នៅតែលក់​​គ្រប់​ទី​កន្លែង។ បើ​និយាយតែក្នុង​ប្រទេស​ម៉ាឡេស៊ី យុវ​វ័យ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ អាច​ទិញ​បារី​បាន​គ្រប់​កន្លែង ប៉ុន្តែ​នៅ​លើ​កញ្ចប់​បារី​ទាំង​នោះ ​មាន​ដាក់​រូប​បម្រាម​ទាក់​ទង​អំពី​ផល​វិបាក​នៃ​ការ​ជក់​បារី​មក​ស្រាប់។ ដូច​នេះ​ហើយ មាន​អ្នក​ខ្លះ ភ័យ​ខ្លាច​ផល​វិបាក​ទាំង​នោះ ហើយ​ឈប់​ជក់ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​​ញៀន​ជាមួយ​បារី​នោះ​រួច​បាត់​ទៅ​ហើយ។ ដូច​នេះ​ដើម្បី​ចង់​ឲ្យ​ខ្លួន​យើង​​មាន​សុខភាព​ល្អ ​មាន​ជីវិត​រស់​នៅ​ល្អ​ប្រសើរ និង​អាច​ទទួល​បាន​អារម្មណ៍​ល្អ យើង​​គួរ​តែ​ឈប់​ជក់​បារី​ពី​ពេល​នេះ​ត​ទៅ។ ១- អារម្មណ៍​​ស្រស់​ស្រាយ និង​ផ្ដោត​អារម្មណ៍​បាន​ល្អ ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​ញៀន​អ្វី​មួយ គឺ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ប្រឹង​ប្រែង​នៃ​ផ្លូវ​ចិត្ដ​របស់​យើង។ ខួរ​ក្បាល​របស់​​អ្នក​ជក់​បារី មាន​ផ្ទុក​កន្លែង​ទទួល​ជាតិ​នីកូទីន​ជា​ច្រើន ដូច​នេះ​បើ​គាត់​ផ្ដាច់​បារី​បាន គាត់​ត្រូវ​ការ​ពេល​យ៉ាង​តិច​​មួយ​ខែ ដើម្បី​ឲ្យ​ខួរ​ក្បាលត្រឡប់​មក​ដូច​ដើម​វិញ។ មួយ​វិញ​ទៀត អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អ្នក​​ដែល​ឈប់​ជក់​បារី​បាន ​នឹង​មាន​សុខភាព​ផ្លូវ​ចិត្ដ​ល្អ​ក្នុង​រយៈ​ពេល​យូរ​បន្តិច។ ពេល​ឈប់ជក់​បារី ​នឹង​មិន​សូវធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ដ គិត​ច្រើន និង​លែង​ស្ត្រេស ដូចកាលពេក​នៅជក់​បាតី និង​ធ្វើ​ឲ្យ​ការ​​រស់​នៅ​បាន​ស្រួល​ជាង​មុន។ ផ្ទុយ​មក​វិញ សម្រាប់​អ្នក​ដែល​ព្យាយាម និង​ផ្ដាច់​បារី​មិន​បាន​សម្រេច នោះ​​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ដ​កាន់​តែ​ធ្ងន់​ធ្ងរ​ក្នុង​ពេល​ខាង​មុខ។ អត្ថបទពាក់ព័ន្ធ៖  ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត! មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី ២- មានរាងស្អាត យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា សារធាតុ​គីមី​ក្នុង​បារី បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សួត។ តែ​រឿង​ដែល​ល្អ​នោះ​គឺ អុក​ស៊ី​សែន​ក្នុង​ខ្លួន​នឹង​កើន​ឡើង ក្នុង​រយៈ​ពេល​ ១២ម៉ោង​ដែល​មិន​បាន​ជក់​បារី។ ពេល​ក្នុង​ខ្លួន​មិន​សូវ​មាន​ជាតិ​​កាបូន​ម៉ូណូអុកស៊ីត នោះ​យើង​​នឹង​អាច​ដក​ដង្ហើម​ស្រួល​ជាង​ពេល​ជក់​បារី ហើយ​​យើង​​កាន់​តែ​ស្រួល​ដក​ដង្ហើម […]


វិធីសង្គ្រោះបឋម

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃទី២៨ ខែកញ្ញា ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ការ​ការពារ និង​ការ​សម្រេច​បាន​នានា ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ហើយ​ក៏​ចំ​ថ្ងៃ​រម្លឹក​ខួប​មរណៈភាព​របស់ លោក ល្វីស៍ ប៉ាស្ទ័រ (Louis Pasteur) ជនជាតិ​បារាំង ជា​អ្នក​ជំនាញ​ផ្នែក​គីមីសាស្ត្រ និងអ​តិសុខុមប្រាណ ដែល​បាន​បង្កើត​វ៉ាក់សាំង​បង្ការទី១ ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។ ១. អ្វី​ទៅ​ជា​ជំងឺ​ឆ្កែឆ្កួត? ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​ដែល​បណ្តាល​មក​ពីវីរុស ចម្លង​ពី​សត្វ​មក​មនុស្ស មាន​ដូចជា សត្វឆ្កែ ឆ្មា ប្រជៀវ ស្វា និង​សត្វ​ជ្រូក ជាដើម។ នៅ​កម្ពុជា ជា​ទូទៅ​ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​កើត​លើ​សត្វ​ឆ្កែ និង​ឆ្លង​ទៅ​មនុស្ស​ដោយសារ​សត្វ​ឆ្កែ​ខាំ ដោយ​ហេតុ​ថា ប្រជាជន​យើង​ចូល​ចិត្ត​ចិញ្ចឹម​ឆ្កែ ដើម្បី​ការពារ​ផ្ទះ។ ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​ឆ្កែ​ឆ្កួត​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ តែ​យើង​អាច​បង្ការ​បាន ១០០% ដោយ​ការ​​ចាក់​ថ្នាំ​បង្ការ​ក្រោយ​ពី​សត្វ​ឆ្កែ​ខាំ និង ១០០% វិវត្ត​ទៅ​ស្លាប់ ប្រសិន​បើ​មាន​លេច​ឡើង​ជា​រោគ​សញ្ញា ដោយ​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ទាន់​ពេល​វេលា។ ២. ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ – មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ – មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស – […]


វិធីសង្គ្រោះបឋម

ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត

នៅ​ពេល​មាន​ឆ្កែ​ខាំ​ម្ដងៗ អ្វីដែល​យើង​គ្រប់​គ្នា​បារម្ភ​ជាង​គេ​នោះ គឺ​ខ្លាច​កើត​ជំងឺ​ឆ្កែ​ឆ្កួត។ ជំងឺ​នេះ​មិន​អាច​លេង​សើច​បាន​ទេ ព្រោះ​វា​ក៏​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន​ដែរ ដូច​នេះ​គ្នា​យើង​គួរ​យល់​ឲ្យ​ច្បាស់​ពី​វិធីសាស្ត្រ​បង្ការជំងឺ​ឆ្កែ​ឆ្កួត​នេះ​ខ្លះៗ។ ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្ដាល​មក​ពី​ឆ្កែ​ខាំ ជា​ជំងឺ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បណ្ដាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus ​(នៅក្នុងក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិន​បើ​មាន​គ្នា​យើង​ជួប​បញ្ហា​ឆ្កែ​ខាំ យើង​គួរ​ព្យាបាល​ទៅ​តាម​វិធី​ដែល​បាន​ណែនាំ​ខាង​ក្រោម​ដូច​ជា៖ - ក្រោយ​ពី​ឆ្កែ​ខាំ​ភ្លាម ត្រូវ​លាង​សម្អាតមុខ​របួស​ដោយ​ទឹកស្អាត និង​សាប៊ូ​យ៉ាង​តិច​បំផុត​ឲ្យ​បាន​១៥​នាទី បន្ទាប់​មក​ លាង​សម្អាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូច​ជា អាល់កុល ឬ​អ៊ីយូត។ - មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ - ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស - ព្យាបាល​ដោយ​ថ្នាំ​ផ្សះ(បើចាំបាច់) - ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត (យក​ល្អ​ត្រូវ​ធ្វើ​ក្នុង​រយៈ​២៤​ម៉ោង ​ក្រោយ​ពី​ឆ្កែ​ខាំ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត) - ទៅ​ពិគ្រោះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ក្បែរ​ខ្លួន​បំផុត។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ជា​ទូទៅ ការ​បង្ក​រោគ​គឺ​ចាប់​ពី​ពេល​ឆ្កែ​ខាំ​រហូត​ដល់​ពេល​ចេញ​រោគ​សញ្ញា មាន​ការ​ប្រែប្រួល​ពី ​៧​ថ្ងៃ រហូត​ដល់​លើស​ពី​១ឆ្នាំ ប៉ុន្តែ​ជា​មធ្យម​ប្រហែល​ពី​ ១៥​-៦០​ថ្ងៃ។ ក្នុង​ករណី​ដែល​មេរោគ​ឆ្កែ​ឆ្កួត​រាល​ដាល​ឲ្យ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ហើយ​នោះ អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​ខ្លះ​ៗ ដូចជា នៅ​មិន​ចេះ​ស្ងៀម មាន​ចលនា​រហូត ចេញ​ទឹក​មាត់ ញើស ឬ​ចេញ​នោម​អត់​ដឹង​ខ្លួន ប្រកាច់ និង​ពិបាក​លេប​ចំណី​អាហារ​ជាដើម។ ស្រប​គ្នា​នេះ​ដែរ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៧​ […]


អនាម័យទូទៅ

បែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​ជួប​អាការៈ​បែក​ញើស​នៅ​បាតដៃ ហើយ​ដឹងថា​វា​រំខាន​យើង​យ៉ាង​ណា​ផង​ដែរ។ អាការៈ​បែក​ញើស​នៅ​បាត​ដៃ​នេះ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​គ្នា​យើង​គួរ​ស្វែង​យល់ និង​ថា​តើ​វា​មាន​គ្រោះ​ថ្នាក់​ ឬអត់? ខាង​ក្រោម​នេះជា​មូល​ហេតុ​មួយ​ចំនួនអាច​នាំឲ្យ​មាន​បញ្ហាបែកញើសបាតដៃនេះ។ ​១. បញ្ហា​ផ្លូវ​អារម្មណ៍ បើ​គ្នា​យើង​ជួប​បញ្ហា​ថប់បារម្ភ ស្រ្តេស ឬភ័យ​ស្លន់​ស្លោ​ជា​ដើម​នោះ គឺ​សុទ្ធតែ​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហាបែក​​ញើ​ស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ អ្នក​ជំនាញ​ពន្យល់ថា​ពេល​យើង​មាន​អារម្មណ៍​មិនស្រួល​ចិត្ត ឬស្រ្តេស​ខ្លាំង ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​បែក​ញើស​នៅ​បាតដៃនេះ​ដែរ។ មួយ​វិញ​ទៀត​បើ​យើង​ជួប​បញ្ហា​ថប់បារម្ភ ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អាការៈ​ចេញ​ញើស​នៅ​បាត​ដៃ។​ ដូច​គ្នា​ដែរ បើ​យើង​ជួប​រឿង​រន្ធត់​ណាមួយ ធ្វើ​ឲ្យ​យើង​ភ័យ​ស្លន់​ស្លោ​ នោះ​ក៏​អាច​នាំ​ឲ្យ​យើង​បែក​ញើស​នៅ​ដៃ​ដែរ ដោយ​ថា​មកពី​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដែល​នឹង​អាច​កើត​មាន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ប្រព័ន្ធ​ភាពស៊ាំជួយការពាររាងកាយ ចុះបើ​វា​ប្រឆាំង​នឹង​ខ្លួន​ឯងវិញ​មានអ្វីកើតឡើង? អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី? បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​ ២. កត្តា​បរិស្ថាន នៅ​ពេល​មាន​អាកាសធាតុ​ក្ដៅ ឬ​សើម សុទ្ធតែ​ជា​ដើម​ចម​នាំឲ្យ​យើង​ជួប​បញ្ហា​ចេញ​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។​ មិន​ថា​នៅ​ក្លៀក ក ឬបាត​ដៃទេ ពេលអាកាសធាតុ​ក្ដៅ គឺអាចជា​ហេតុ​ផល​នាំឲ្យ​យើង​ចេញ​ញើស​នៅកន្លែងទាំង​នេះ​បាន​។​ ៣. អាហារ​ហូប​ចុក របប​អាហារ​មិន​ត្រឹម​ត្រូវ​ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ បើ​យើង​ញ៉ាំខ្ទឹម​ស ខ្ទឹមបារាំង ឬ​អាហារ​ហឹរៗ គឺ​សុទ្ធ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​យើង​បែក​ញើស​បាន។​ មួយ​វិញ​ទៀត បើ​យើង​ជាអ្នក​ចូលចិត្ត​ផឹកគ្រឿង​ស្រវឹង និង​ជក់បារី ​ទៀត​នោះ សារធាតុ​នៅ​ក្នុង​របស់​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​ក្រពេញ​ញើស​ផលិត​ញើស​កាន់តែ​ច្រើន និង​ធ្វើឲ្យ​មាន​ញើស​នៅ​បាត​ដៃ​ផង​ដែរ។ ៤. អតុល្យភាពអ័រម៉ូន អតុល្យ​ភាព​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ និង​វដ្ដរដូវ​របស់​ស្រីៗ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ខាងចុង​ប្រ​ព័ន្ធ​ប្រសាទ ដែល​ជំរុញ​ក្រពេញញើស​ផលិត​ញើស។ ដូច​នេះ បើ​យើង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត និង​បញ្ហា​អ័រម៉ូន​ផ្សេងៗ​ទៀត វា​នឹង​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​បែក​ញើស​នៅ​បាត​ដៃ​ដូច​គ្នា។ ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទៅ​ជួប​ពេទ្យ​​ បើ​យើង​មាន​បញ្ហានេះ និងថា​បញ្ហានេះ​មិន​ពិបាក​​ក្នុង​ការ​ព្យាបាល​នោះ​ទេ។ […]


វិធីសង្គ្រោះបឋម

មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

យើង​សង្កេតឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន កើត​អាការៈ​វៀច​មាត់។ ជំងឺ​វៀច​មាត់ ជា​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ផ្ទៃ​មុខ​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ​ទី៧ ឬ​ហៅ​ថា Facial nerve ។ ជំងឺ​វៀច​មាត់​មាន ២ ប្រភេទ គឺ​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ និង​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​វៀច​មាត់? ១.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ - ការ​ប៉ះ​ទង្គិច​បណ្ដាល​ឲ្យបាក់​ឆ្អឹង​រូសេ (Os Rocher)  ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្នែក​ចំហៀង​នៃ​ក្បាល និង​នៅ​ខាង​ក្នុង​នៃ​ត្រចៀក - អំបៅ​អំបែក​ស្រួច​ស្រាល់ ឬ​រ៉ាំ​រ៉ៃ - ជំងឺ​ដែល​ប៉ះពាល់​ដល់​ស្រោម​ខួរ​ក្បាល។ល។ - ជំងឺ​ដុំ​សាច់​ដែល​បណ្ដាល​ឲ្យ​ប៉ះ ឬ​សង្កត់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ទី៧ ជា​ពិសេស​ផ្នែក​ខាង​ក្រោយ និង​ខាង​ក្រោម​នៃ​ខួរ​ក្បាល - ជំងឺ​មេតាបូលិក ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម - វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​អាច​គ្មាន​មូលហេតុ ហើយ​វា​អាច​ជា​ទៅ​វិញ ក្នុង​រយៈ​ពេល​តិច​បំផុត (២ខែ) ប៉ុន្តែ​វា​ក៏​អាច​នៅ​មាន​សំណល់ ២០%​ដែរ។ ២.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល -​ ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ( ដាច់​សរសៃ​ឈាម ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល) - ជំងឺ​ដុំ​សាច់ ឬ​មហារីក​ខួរក្បាល - ជំងឺ​សរសៃ​ឈាម​ឡើង​រឹង ។ល។ ចំណែក​រោគ​សញ្ញា​ក៏​បែង​ចែក​ទៅ​តាម​ប្រភេទ​របស់​ជំងឺ​វៀច​មាត់​នីមួយៗ​ដែរ​ដូច​ជា៖ វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ ផ្ទៃ​មុខ​ផ្នែក​ខាង​លើ- ស្នាម​ជ្រួញ​នៃ​ចិញ្ចើម​មិន​ស្មើ​គ្នា ពោល​គឺ​ខាង​លើ​ដែល​ខូច​មាន​ស្នាម​ជ្រួញ​ថយ​ចុះ ឬ​រលុប​បាត់ ភ្នែក- បិត​មិន​ជិត ឬ​ជិត​ដែរ​តែ​មិន​ខ្លាំង បូក​រួម​ទាំង​គ្រាប់​ភ្នែក​អាច​ឡើង​លើ និង​ចេញ​ក្រៅ ផ្ទៃ​មុខ​ខាង​ក្រោម- ផ្នែក​ខាង​ដែល​ខូច មាន​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ​ថយ​ចុះ ឬ​រលុប​បាត់​ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ។ អាការៈ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ […]


វិធីសង្គ្រោះបឋម

ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

អាការៈ​ស្ងួត ប្រេះ របក​បបូរ​មាត់ ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ​ទាំងអស់​គ្នា ហើយ​គិត​ថា​នោះ​ជា​រឿង​ធម្មតា ព្រោះ​តែ​ស្មាន​តែ​ក្ដៅ​ក្នុង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​គិត​ថា​វា​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ទើប​មិន​បាន​យក​ចិត្ត​ទុក​ដាក់ តែ​ធាតុ​ពិត​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព ព្រម​ទាំង​សម្រស់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា​ការ​របក​ស្ងួត ធ្វើឲ្យប្រេះបបូរមាត់ ហើយ​យើង​ទាញ កេះ ខាំ​ចេញ​នោះ ប្រាកដជា​ជា​ដាច់​រហែក​ចេញ​ឈាម​ជាក់​ជា​មិន​ខាន​ឡើយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ទៀត​ថា នៅ​ពេល​មាន​ស្នាម​របួស ដាច់​រលាត់ ហើយ​យើង​យក​ដៃ​ទៅ​ប៉ះ ឬ​ឆ្លងកាត់​កន្លែង​កខ្វក់ ដែល​ជា​ហេតុ​នាំឲ្យ​មេរោគ​ជ្រាបចូល​ទៅ បង្ក​ភាព​ឈឺចាប់។ លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​បបូរ​មាត់​មាន​ស្នាម​របួស​នោះ អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ នាំឲ្យ​ហើម រលាក​ពងទឹក និង​កក​ទៅ​ជា​ខ្ទុះ​បាន​ថែម​ទៀត​ផង។ ប្រសិនបើ​នៅតែ​គ្មាន​ការ​ព្យាបាល​ទាន់​ពេល​វេលា អាច​រលួយ ហើយ​យូរ​ៗ​ទៅ​បង្ក​ទៅ​ជា​មហារីក​ក៏​ថា​បាន​ដែរ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង្ការ​កុំឲ្យ​មាន​បញ្ហា​បែប​នេះ គប្បី​ត្រូវ​ចេះ​តិចនិក​មួយ​ចំនួន​ដូចជា​ប្រើ​ស្ក្រាប់​ដុះ​ខាត់​កោសិកា​ងាប់​ៗ​ចេញ​ពី​មាត់ និង​លាប​ជែល ឬ​ក្រែម​ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ជា​រៀងរាល់​ថ្ងៃ។ ក្រៅ​ពី​នោះ​ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់ ក៏​ជួយ​ឲ្យ​បបូរ​មាត់​ទន់​រលោង មិន​ក្រៀម ប្រេះ ហើយ​ចៀសវាង​ការ​លិឍ​បបូរ​មាត់​ញឹកញាប់ ព្រោះ​ទឹកមាត់​មាន​អង់ស៊ីម លិឍ​កាន់​តែ​ញឹក​បបូរ​មាត់​ប្រែ​ជា​កាន់តែ​ស្ងួត​ទៅ​វិញ។ ក្រៅពី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ហើយ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​សព្វគ្រប់​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ភ្លឺរលោង ទន់​ផង​ដែរ។


អនាម័យទូទៅ

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

សួរ​ថា មាន​អ្នក​ណា​ចូល​ចិត្ត​ហិត​ក្លិន​ក្លៀក​ទេ? ចម្លើយ​នោះ គឺ​គ្មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​ក្លិន​ផ្អួរ ស្អុយ​ក្លៀក​របស់យើង​ទេ។ ក្លិន​ក្លៀក​ជា​បញ្ហា​ដែល​គ្នា​យើង​មួយ​ចំនួន​ជួប​ប្រទះ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​ដែរ ទៅ​ណា​មក​ណា​ម្ដង​ៗ មិន​ហ៊ាន​លើក​ដៃ​ខ្ពស់ មិន​សូវ​មាន​អ្នក​ចង់​ឈរ​ក្បែរ​ទេ ។ ប៉ុន្តែ! កុំ​បារម្ភ​ពេក​អី ខាង​ក្រោម​នេះ​ជា​ក្បួន​ធម្មជាតិ​ៗ អាច​កាត់​បន្ថយ​ក្លិន​ក្លៀក​ផ្អួរ​បាន។ ១. ម្សៅសូដា (Baking Soda) ម្សៅ​សូដា​អាច​ជួយ​ក្លៀក​របស់​យើង​ស្ងួត និង​កាត់​បន្ថយ​ការ​បែក​ញើស ហើយ​សារ​ធាតុ​ប្រឆាំង​បាក់តេរី​របស់​វា អាច​កម្ចាត់​បាក់តេរី​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ក្លៀក​បាន។ យើង​អាច​លាយ​ម្សៅ​សូដា ១ស្លាប​ព្រា និង​ទឹក​ក្រូច​ឆ្មា ១ស្លាបព្រា រួច​លាប​លើ​ក្លៀក ទុក​ចោល២-៣នាទី សឹម​លាង​ទឹក​ចេញ (ធ្វើ​១ដង/ថ្ងៃ)។ ២. ទឹក​ក្រូច​ឆ្មារ យើង​ដឹង​ហើយ​ថា ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់។ វា​ជួយ​កាត់​បន្ថយ​កម្រិត​ ph ស្បែក​របស់​យើង ហើយ​វា​ធ្វើ​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ មិន​អាច​រស់​បាន។ យើង​អាច​យក​ក្រូច​ឆ្មារ កាត់​ពាក់​កណ្ដាល​មក​ត្រដុស​នៅ​លើ​ក្លៀក ២-៣​នាទី ទុក​ឲ្យ​ក្លៀក​ស្ងួត រួច​លាង​ចេញ (ធ្វើ​១ដង/ថ្ងៃ)។ ចំណាំ៖ បើ​ស្បែក​ក្លៀក​ឆាប់​មាន​ប្រតិកម្ម អាច​យក​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ទឹក​ខ្លះ រួច​លាប​បាន។ ៣. ប្រទាល​កន្ទុយ​ក្រពើ ប្រទាលកន្ទុយ​ក្រពើ ជា​ប្រភព​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី​ច្រើន។ ដោយ​សារ​បែប​នេះ​ហើយ ទើប​បន្ទាល​កន្ទុយ​ក្រពើ​ជា​ជម្រើស​ល្អ​បំផុត​មួយ ដើម្បី​កម្ចាត់​ក្លិន​ក្លៀក និង​ក្លិន​ខ្លួន។ លើស​ពី​នេះ វា​ក៏​ការពារ​មិន​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ​រស់​បាន​ដែរ។ […]


អនាម័យទូទៅ

ដឹង​អត់! តេនញ៉ាប្រភេទនេះឆ្លងតាមការញ៉ាំសាច់ជ្រូកឆៅ បង្កផលប៉ះពាល់ដល់ខួរក្បាល

គ្នា​យើង​ច្បាស់​ជា​ឮញ៉យ​ដង​ហើយ​ពាក្យ​ថា​តេនញ៉ា ព្រោះ​ពាក្យ​នេះ​ពល​រដ្ឋ​យើង ទាំង​ក្មេង និង​ចាស់​តែង​យក​មក​និយាយ​។ ប៉ុន្តែ​យើង​ដឹង​ថា តេន​ញ៉ា​គឺ​ជា​ពពួក​សត្វ​ល្អិត ដែល​ឆ្លង​តាម​អាហារ​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​នោះ ហើយ​វា​មិន​មែន​មាន​តែ​មួយ​ប្រភេទ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តេនញ៉ា​ដែល​បង្ក​ជំងឺ​ដល់​មនុស្ស​យើង​សំខាន់ៗ​មាន​ពី​ប្រភេទ គឺ​តេនញ៉ា​ជ្រូក និង​តេនញ៉ា​គោ។ តេនញ៉ា​ជ្រូក​នៅ​អាស៊ី​យើង​មាន២​ប្រភេទ​គឺ៖ Taenia solium (នៅ​ក្នុង​សាច់​ជ្រូក) និង Taenia asiatica (នៅ​ក្នុង​ថ្លើម​ជ្រូក)។ នៅ​ក្នុង​ចំណោម​តេនញ៉ា​ជ្រូក​ទាំង​ប្រភេទ​នេះ មាន​តែ​ Taenia solium ទេ​ ដែល​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរចំពោះ​សុខភាព​មនុស្ស​យើង​គឺ ជំងឺ Cysticercosis ជា​ជំងឺ​ពង​ព្រូន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ខួរ​ក្បាល។ ពពួក​តេនញ៉ា​ទាំង​នេះ នៅ​ពេល​ពេញវ័យ វា​នឹង​ក្លាយ​ជា​ដង្កូវ​ពណ៌​ស​ថ្លា សំប៉ែត​បត់​ជា​ផ្នត់​ៗ រស់​នៅ​ឯកកាតែ​ម្នាក់​ឯង​ក្នុង​ពោះវៀន​តូច​របស់​មនុស្ស​យើង។ ពួក​សត្វ​ល្អិត​តេនញ៉ា​គ្មាន​ប្រដាប់​រំលាយ​អាហារ​ទេ វា​រស់​នៅ​ដោយសារ​ការ​បឺត​ជញ្ជក់​ចំណី​អាហារ​ពី​គេ។ បើ​គ្មាន​ការ​ព្យាបាល​ទេ តេនញ៉ា​ជ្រូក​អាច​រស់​នៅ​បាន​២៥​ឆ្នាំ ចំណែក​តេនញ៉ា​គោ​បាន​២០​ឆ្នាំ។ ធ្វើ​ម៉េច​អាច​ដឹង​ថា យើង​មាន​តេនញ៉ា​ក្នុង​ពោះវៀន? - ឃ្លាន ឬ​ហេវ​មិន​ចេះ​ឈប់ ឬ​មិន​ឃ្លាន​អ្វី​សោះ - ស្រក​ទម្ងន់ អស់​កម្លាំង - ចង្អោរ ក្អួត ឈឺ​ក្នុង​ពោះ - ពិបាក​បន្ទោរ​បង់ ពេល​ខ្លះ​រាក ពេល​ខ្លះ​ទល់​លាមក - រមាស់​ស្បែក ចេញ​កន្ទាលត្រអាក បើ​អ្នក​ជំងឺ​មាន​តេនញ៉ា​នៅ​ក្នុង​ខួរ​ក្បាល នោះ​អាច​ចេញ​សញ្ញា​ដូច​ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ