ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ការផ្ដាច់បារី

ស្វែងរក ទម្លាប់ល្អ

វិធីសង្គ្រោះបឋម

កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

គ្មាន​អ្នក​ណា​ចង់​ឲ្យ​មាត់​របស់​ខ្លួន​មាន​បញ្ហា​ក្លិន​មាត់​នោះ​ទេ ព្រោះ​វា​ជា​កត្តា​មួយ​ដែល​រំខាន​ដល់​យើង និង​ដល់​អ្នក​ដទៃ​នៅ​ពេល​​យើង​និយាយ​គ្នា​។ បញ្ហា​ក្លិន​មាត់​ភាគ​ច្រើន បណ្ដាល​មក​បញ្ហា​ដែល​មាន​ក្នុង​មាត់​ធ្មេញ ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​ដោយ​សារ​តែ​ជំងឺ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​ផង​ដែរ។ បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ៨៥%​ នៃ​បញ្ហា​នេះ មាន​​ប្រភព​មក​ពី​ក្នុង​មាត់ និង​មាន​កត្តា​ជំងឺ​ផ្សេងៗ​ក្រៅ​ពី​ប្រអប់​មាត់​ដូច​ជា៖ តំបន់​ច្រមុះ និង​បំពង់​ក៖  មាន​ការ​លាក​ច្រមុះ និង​ការ​រលាក​បំពង់​ក ប្រព័ន្ធ​ដង្ហើម៖  ការ​រលាក​ទង​សួត មាន​ដុំ​សាច់​ក្នុង​សួត ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ​ពោះ​វៀន៖  មាន​ការ​ភើ​មក​ជូរ និង​មាន​ការ​ច្រាល​ទឹក​អាស៊ីដ ប្រព័ន្ធ​មេតាប៉ូលីស៖  ជំងឺ​តម្រង​នោម​មិន​ដំណើរ​ការ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ថ្លើម​ដំណាក់​កាល​ខូច និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​វិកល​វិទ្យា ឬ​អ្នក​ជំងឺ​មាន​អារម្មណ៍​ដិត​ដាម​ជាប់​ក្លិន។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា បញ្ហា​ក្លិន​មាន​ជា​រឿង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃ ហើយ​វា​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ដូច​នេះ​ដើម្បី​គ្រប់​គ្រង​បញ្ហា​ក្លិន​មាត់​បាន យើង​អាច​ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​នេះ​មាន៖ - ចៀស​វាង​ចំណី​អាហារ​ដែល​មាន​ក្លិន - ចៀស​វាង​ការ​ជក់​បារី និង​ផឹក​ស្រា - រក្សា​សំណើម​ក្នុង​មាត់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ - ដុស​សម្អាត​ធ្មេញ និង​អណ្ដាត​មុន​ពេល​ចូល​គេង - ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ - ព្យាបាល​មូល​ហេតុ​ពិត​ប្រាកដ។ យក​ល្អ យើង​ត្រូវ​ទៅ​ជួប​ទន្តពេទ្យ​ឲ្យ​បាន ១-២​ដង/ឆ្នាំ ដើម្បី​ពិនិត្យ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​តាម​បច្ចេកទេស​ត្រឹម​ត្រូវ ហើយ​មិន​គួរ​ប្រើ​ប្រាស់​ផលិតផល​បំបាត់​ក្លិន​មាត់​ដោយ​ខ្លួន​ឯង ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព។


អនាម័យទូទៅ

ទម្លាប់ខ្លះៗ ការពារមិនឱ្យងាយឈឺដោយមេរោគនៅបន្ទប់ទឹក

យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​តែ​ដឹង​​​ហើយ​​ថា បន្ទប់​ទឹក​ជា​កន្លែង​ប្រភព​នៃ​មេរោគ​ជា​ច្រើន ប្រសិន​បើ​ពុំ​បាន​សម្អាត​ញឹក​ញាប់។ តាម​រយៈ​សាស្រ្តាចារ្យ​ផ្នែក​សុខភាព​ជា​ច្រើន​​បាន​ផ្តល់​ជា​​ការ​​​ណែ​នាំ​​មួយ​ចំនួន ដែល​អាច​អនុវត្ត​ជា​ទម្លាប់​​នៃ​របៀប​បង្ការ​​ខ្លួន​ពី​មេរោគ ពិសេស​ពពួក​មេរោគ បាក់តេរី ដែល​​មាន​វត្តមាន​ក្នុង​បន្ទប់​ទឹក​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។ ១. គួរ​គប្បី​កុំ​ប្រើ​ប្រាស់​កន្សែង​​រួម​គ្នា ឬ​ដាក់​ឡូក​ឡំ របស់​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក នៅ​ពេល​ប្រើ​ប្រាស់​រួម​គ្នា​ញឹក​ញាប់ គឺ​ប្រៀប​ដូច​នឹង​ការ​ចម្លង​មេរោគ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្ទាល់​អ៊ីចឹង បើ​​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់ឈឺ​។ បើ​តាម​វេជ្ជបណ្ឌិត Neil Schachter មក​ពី​មន្ទីរពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យ៉ក​សហរដ្ឋអាមេរិក បាន​​ណែ​នាំថា​ការ​​មាន​កន្សែង​ផ្ទាល់​ខ្លួន និង​មិន​ឡូក​ឡំ និង​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ៗ សម្រាប់​ប្រើ​ គឺ​អាច​បញ្ចៀស​ពី​ការ​ឆ្លង​​​មេរោគ​បង្ក​ជំងឺ​ឲ្យ​​គ្នា​បាន​​មួយ​កម្រិត។ ២. ឧស្សាហ៍​សម្អាត​របស់​ដែល​​ពាក់​ព័ន្ធ​នឹង​បន្ទប់​ទឹក របស់​ទាំង​នោះ សំដៅ​ទៅ​លើ និង​រាប់​តាំង​ពី​​ដៃ​ទ្វារ​បន្ទប់​ទឹក បូតុង​ចុច​ទឹក​ចាន​បង្គន់ ក្បាល​រ៉ូប៊ីណេទឹក​ និង​កន្លែង​ទុក​ដាក់​សាប៊ូ​ ឬ​ផលិត​​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក គឺ​គួរ​គប្បី​​ជូត​សម្អាត​ជា​ញឹក​ញាប់ ព្រោះ​របស់​ទាំង​នោះ​សុទ្ធ​សឹង​​ជា​ចំណែក​​ត្រូវ​ប្រើ​ដោយ​​ផ្ទាល់​នៅ​ក្នុង​បរិយាកាស​នៅ​ក្នុង​បន្ទប់​ទឹក​ ដែល​​នៅ​មាន​មេរោគ​តោង​ជាប់​ជា​និច្ច​ជា​កាល ​​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​​សម្អាត។ ៣. ឡាបូ​ អាង​ដាក់​ទឹក កម្រាល​ឥដ្ឋ​ និង​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​​ ជា​រឿង​គួរ​យក​ចិត្ត​ទុក​ដាក់ យើង​អាច​យក​ចិត្ត​ទុក​ដាក់ សម្អាត​​ត្រង់​កន្លែង​ខាង​លើ​នេះ ​គឺ​ដោយ​សារ​តែ វា​ជា​បណ្តុំ​មេរោគ បាក់​តេរី និង​ពពួក​ផ្សិត​ នៅ​ប្រមូល​ផ្តុំ​ច្រើន​នៅ​ទី​នោះ។ កាល​ណា​សម្អាត​បាន​ស្អាត គឺ​បាន​បន្ថយ​នូវ​​ហានិភ័យ​ចម្លង​មេរោគ ជា​ច្រើន​ ព្រោះ​ពេល​ខ្លះ​គ្នា​យើង​អាច​​ភ្លេច​ខ្លួន​ ប៉ះ​ពាល់​​​របស់​ទាំង​នោះ រួច​ជូត​មុខ​ និង​មាត់​ដោយ​មិន​ដឹង​ខ្លួន។ ៤. […]


វិធីសង្គ្រោះបឋម

មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

នៅ​ពេល​ដែល​រលាក​ទឹក​ក្ដៅ ឬ​ភ្លើង គ្នា​យើង​មួយ​ចំនួន​និយម​ទៅ​ត្រាំ​ទឹក​រហូត​ទាល់​តែ​ស្បែក​លែង​ក្ដៅ បន្ទាប់​មក​លាង​ម្សៅ ឬ​ប្រេង​ផ្សេងៗ​ដើម្បី​ព្យាបាល​កន្លែង​ដែល​រលាក​នោះ ហើយ​មាន​គ្នា​យើង​ខ្លះ​ទៀត​យក​ប្រេង​កូឡា ប្រេង​ខ្យល់​ទៅ​លាប​របួស។ ផ្ទុយ​ទៅវិញ វិធី​ទាំង​នេះ​មិន​គួរ​ធ្វើ​ឡើយ​ប្រសិន​បើ​រលាក​ស្បែក​ខ្លាំង។ មន្ទីរ​ពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រលាក​ស្បែក​គឺ​ជា​ការ​ខូច​ខាត​ស្បែក និង​ជាលិកា​នៅ​ពី​ខាង​ក្រោម​ស្បែក​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​ដូច​ជា​រលាក​ភ្លើង ខ្លាញ់​ក្ដៅ ហ្គាស​ក្ដៅ ។ល។ ក្នុង​ករណី​ដែល​ឃើញ​មាន​អ្នក​រងគ្រោះ​ដោយ​សារ​ការ​រលាក យើង​អាច​ជួយ​សង្គ្រោះ​បាន​ដោយ៖ - បញ្ឈប់​រាល់​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រលាក​ស្បែក។ យក​ជន​រង​គ្រោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​រលាក ដោះ​សម្លៀក​បំពាក់​ចេញ និង​លាង​សម្អាត​កន្លែង​ដែល​រលាក។ - ប្រើ​ប្រាស់​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ដើម្បី​បន្ថយ​កម្ដៅ និង​ការ​ឈឺ​ចាប់។ - ពន្លត់​ភ្លើង​ក្នុង​ករណី​មាន​ការ​ឆាប​ឆេះ​ទៅ​លើ​ជន​រង​គ្រោះ ដោយ​ឲ្យជន​រង​គ្រោះ​ដេក​នៅ​លើ​ដី រួច​រមៀល​ ឬ​យក​អ្វី​មួយ​មក​គ្រប ឬ​យក​ទឹក​មក​បាច​ពន្លត់។ - ក្នុង​ករណី​រលាក​ដោយ​សារធាតុ​គីមី ត្រូវ​លាង​សម្អាត​នឹង​ទឹក​ឲ្យបាន​យូរ។ -​ ប្រសិន​បើ​ខ្ទាត​ចូល​ភ្នែក ក៏​ត្រូវ​លាង​សម្អាត​ភ្នែក​នឹង​ទឹក​ឲ្យ​បាន​យូរ​ដែរ។ - ត្រូវ​គ្រប់​ដណ្ដប់​អ្នក​ជំងឺ​រលាក​ភ្លើង​ដោយ​កំណាត់​ស្អាត រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​បំផុត។ ជា​ចុង​ក្រោយ គឺ​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​មាន​សុវត្ថិភាព​ខ្លួន​ឯង​ជា​មុន​សិន។ ឧទាហរណ៍៖ ជន​រង​គ្រោះ​រលាក​ដោយ​សារ​ការ​ឆក់​ខ្សែ​ភ្លើង គឺ​យើង​ត្រូវ​បិទ​ភ្លើង​សិន ហើយ​បើ​អ្នក​ជំងឺ​រលាក​ដោយ​សារធាតុ​គីមី គឺ​យើង​ត្រូវ​ពាក់​ម៉ាស់ និង​ស្រោម​ដៃ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​អ្នក​រលាក​ស្បែក គឺ​មិន​ត្រូវ​យក​ម្សៅ ប្រេង ឬ​អ្វី​ផ្សេង​ទៅ​លាប​លើ​មុខ​របួស មិន​ត្រូវ​ប្រើ​ប្រាស់​ទឹក​កក និង​មិន​ត្រូវ​លាង​ទឹក​យូរ​ពេក ដែល​នាំ​ឲ្យអ្នក​ជំងឺ​ត្រជាក់​ខ្លួន​ខ្លាំង ក៏​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។ បើ​កម្រិត​នៃ​ការ​រលាក ចំពោះ​ក្មេង​ចាប់​ពី​១០%​ឡើង​ទៅ […]


វិធីសង្គ្រោះបឋម

ពេលរលាកភ្លើង ហាមយកថ្នាំដុសធ្មេញ ឬសាប៊ូមក​លាប (វីដេអូ)

ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ ជា​ទូទៅ​គេ​បែង​ចែក​ការ​រលាកជា ៣ កម្រិតធំៗ ដែលទី១ ជា​ការ​រលាក​ស្រាល​កម្រិត​សើ​ស្បែក ទី២ ការ​រលាក​ក្រោម​ស្រទាប់​ស្បែក និងទី៣​ជា​កម្រិត​ធ្ងន់ គឺការ​រលាក​ចូល​ដល់​ស្រទាប់​ស្បែក-សាច់ដុំ ហើយ​ការ​ព្យាបាល​ក៏​ទៅ​តាម​កម្រិតនោះ​ដែរ។ នេះ​​បើ​​តាម​ការ​​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ហេតុអ្វី?​


អនាម័យទូទៅ

បែកញើសល្អចំពោះសុខភាព តែបែកញើសលើសកម្រិតក៏អាចមកពីបញ្ហាសុខភាពដែរ

បែកញើសជាធម្មតាគឺជារឿងល្អចំពោះសុខភាព ព្រោះអាចបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឲ្យរាងកាយចុះត្រជាក់ ដែល​អាចកើតឡើងនៅពេលយើងបញ្ចេញសកម្មភាពច្រើន ឬហាត់ប្រាណ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ការ​បែក​​ញើស​​ក៏​បញ្ជាក់​​ពី​​បញ្ហា​​​សុខ​​ភាព​​បាន​​ដែរ​ ពិសេសបើបែកញើសលើសកម្រិត។ អត្ថបទខាងក្រោមនេះ នឹងលម្អិតពីអាការៈបែកញើសឲ្យគ្នាយើងបានដឹងច្បាស់។ ១- ហេតុអ្វីបាន​ជាមាន​ញើស? ញើស កើត​ចេញ​ពី​សកម្មភាពរបស់រាងកាយ ដែល​បញ្ចេញដើម្បីជួយរក្សាសីតុណ្ហភាពឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។ ការបែកញើស ជាវីធីមួយ​របស់រាងកាយដើម្បីកាត់បន្ថយកម្តៅ នេះជាការអះអាងពីសំណាក់អ្នកឯកទេសសើស្បែក លោកស្រី Patricia Farris ជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជំងឺសើស្បែក Tulane University ទីក្រុង New Orleans សហរដ្ឋអាមេរិក។ មាន​ហេតុ​ផល​មួយចំនួន ​អាច​នាំឲ្យសីតុណ្ហភាពរាងកាយយើងឡើងកម្តៅ ដែល​នាំឲ្យក្រពេញ​ញើស​នឹង​ផលិត​ញើស​កាន់​តែ​ច្រើន​ឡើង​ដើម្បី​បញ្ចុះ​កម្តៅ​ដែលកំពុងកើនឡើង។ ស្ថានភាពនេះ ក៏​អាចដោយសារគ្នាយើងខ្លះ​មានអាការៈ​គ្រុនក្តៅ ភិតភ័យខ្លាំង ឬហាត់ប្រាណជាដើម។ តាមការអះអាងពីអ្នកឯកទេសសើស្បែកនៃសាលាវេជ្ជសាស្ត្រ Sinai School of Medicine ក្នុងបុរីញូវយ៉ក លោក Eric Schweiger ថា​មនុស្សភាគច្រើនបែកញើសកាន់តែខ្លាំងនៅ​អំឡុងពេលរដូវក្តៅ។ លើសពីនេះ អាហារ​ក៏​ដើរ​តួសំខាន់​ធ្វើ​ឲ្យរាងកាយយើងបញ្ចេញញើសកាន់តែច្រើនផងដែរ ពិសេសចំពោះគ្នាយើងចូលចិត្តអាហារហឹរ។ អត្ថបទពាក់ព័ន្ធ៖ បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា? បើ​មាន​ទឹក​នោម​ផ្អែម ស្ងាត់ៗ​អាច​កើត​លើស​ឈាមទៀត ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? ​​កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម ២- បែកញើសជារឿងប្រក្រតី ឬមិនប្រក្រតី? សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Louis […]


វិធីសង្គ្រោះបឋម

ចំណុចគួរធ្វើ និង​មិនគួរធ្វើ​ពេល​មាន​អាការៈឈាមច្រមុះ

អាការៈ​ឈាម​ច្រមុះ​អាច​កើត​មាន​នៅ​ពេល​សរសៃ​ឈាម​តូច​ក្នុង​ច្រមុះ​ស្ងួត​ដោយ​ការ​ញើស​សម្បោរ ឬ​ឆ្កឹះ​ច្រមុះ​ញឹកញាប់ ឬ​នៅ​ពេល​ច្រមុះ​ប៉ះ​ទង្គិច​នឹង​អ្វីមួយ។ ជាទូទៅ​យូរៗ​ឈាម​ច្រមុះ​ម្ដង​គឺ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​ប្រសិនជា​គ្នាយើង​ឈាម​ច្រមុះ​ញឹកញាប់ ឬ​ក្រោយ​ពី​រង​របួស យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​ឈាមច្រមុះ​ដោយ​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បញ្ឈប់អាការៈ​ឈាម​ច្រមុះបាន។ ១. អង្គុយ​ត្រង់​ខ្លួន និង​ឱន​ទៅ​មុខ នៅ​ពេល​ឈាម​ច្រមុះ យើង​តែង​ចង់​ផ្តេក​ខ្លួន​ទៅ​ក្រោយ​ដើម្បី​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​មក។ ប៉ុន្តែ​ជម្រើស​ដែល​ល្អ​គឺ​ការ​អង្គុយ​ត្រង់​ខ្លួន និង​ឱន​មក​មុខ​បន្តិច។ នេះ​អាច​បង្ការ​មិន​ឲ្យ​ឈាម​ហូរ​ទៅ​ក្នុង​បំពង់ក​ដែល​អាច​បណ្ដាល​ឲ្យ​ឈ្លក់ ឬ​ក្អួត។ បន្ថែម​ពី​នេះ​ទៀត យើងគួរ​ដកដង្ហើម​តាម​មាត់​វិញ។ ២. កុំ​ប្រើ​អ្វី​មក​ខ្ទប់​ច្រមុះ គ្នាយើង​មួយ​ចំនួន​អាច​នឹង​ប្រើ​សំឡី ឬ​ក្រដាស​ជូតមាត់​ចុក​​ក្នុង​រន្ធ​ច្រមុះ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ការ​ធ្វើ​បែបនេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈាម​ច្រមុះ​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សរសៃ​ឈាម​ជាង​មុន និង​មិន​ផ្តល់​សម្ពាធ​គ្រប់គ្រាន់​ក្នុង​បញ្ឈប់​ការ​ហូរ​ឈាម​ទេ។ យក​ល្អ​យើង​គួរ​យក​ក្រដាសជូតមាត់ ឬ​កន្សែង​សើម​ដាក់​ក្រោម​ច្រមុះ​ដើម្បី​ត្រង​ឈាម​វិញ។ ៣. ច្របាច់​ច្រមុះ ការ​ច្របាច់​ច្រមុះ​ដែល​បិទ​រន្ធ​ច្រមុះ​រយៈពេល​១០​នាទី​អាច​ជួយ​សង្កត់​សរសៃ​ឈាម។ បន្ទាប់​ពី​ច្របាច់​ច្រមុះ​១០​នាទី​ហើយ យើង​អាច​ច្របាច់​បន្ថែម​១០​នាទី​ទៀត។ ប្រសិន​ជា​អាការៈ​ឈាម​ច្រមុះ​មិន​ឈប់​ក្រោយ​ធ្វើ​បែប​នេះ​រយៈពេល​៣០​នាទី ឬ​យើង​មាន​ឈាម​ច្រើន យក​ល្អ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ៤. បញ្ចុះ​សីតុណ្ហភាព​រាងកាយ ការ​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ច្រមុះ។ យើង​អាច​បៀម​ទឹកកក​ក្នុង​មាត់។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​លឿន​ជាង​ការ​ស្អំ​ទឹកកក​ទៅ​លើ​ច្រមុះ។ ៥. សម្រាក ក្រោយ​ពី​លែង​មាន​ឈាម​ហូរ​ទៀត យើង​អាច​សម្អាត​ជុំវិញ​ច្រមុះ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ។ បន្ទាប់ពី​សម្អាត​ហើយ យើង​អាច​សម្រាក​មួយ​សន្ទុះ។ ការ​សម្រាក​អាច​បង្ការ​មិន​ឲ្យ​មាន​ឈាម​ហូរ​ទៀត។


វិធីសង្គ្រោះបឋម

ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

នៅ​ពេល​ញ៉ាំ​អាហារអ្វី​មួយ​មិន​បាន​ប្រយ័ត្ន​នឹង​ប្រឈម​ការ​ស្លាក់​ជាប់​នៅ​បំពង់​ក មិន​ថា ចាស់ ឬ​ក្មេង​នោះទេ។ ភាគ​ច្រើន​រាល់​ពេល​ដែល​ជួប​បញ្ហា​នេះ មិន​សូវ​មាន​អ្នក​ដឹង​ថា គួរ​ជួយ​អ្នក​ឆ្លាក់​តាម​របៀប​ណា​ទេ តែ​កុំ​បារម្ភ លើក​ក្រោយ​​បើ​ជួប​អ្នក​ស្លាក់ ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោយ​អាច​ជួយ​ជីវិត​បាន។ ទាក់​ទង​នឹង​វិធី​ជួយ​សង្គ្រោះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ការ​ស្លាក់​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មិន​ចេះ​ប្រយ័ត្ន ជា​ពិសេសអាហារ​ដែល​មាន​គ្រាប់​ដូច​ជា​ផ្លែ​ឈើជាដើម ហើយ​បើ​មិន​ចេះ​ជួយ​ភ្លាម​ៗ​ទេ វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ករណី​ស្លាក់​អាហារ​ភាគ​ច្រើន​ក្មេង​តូចៗ កើត​ឡើង​ញឹកញាប់​ជាង​មនុស្ស​ធំ​ធម្មតា។ ដើម្បី​ជួយ​សង្គ្រោះ​ក្មេងៗ ឬ​អ្នក​ដែល​កំពុង​ស្លាក់​ចំណី​អាហារ​ចូល​បំពង់​ខ្យល់ គឺ​មាន​វិធី​ច្រើន​ទៅ​តាម​អាយុ​របស់​អ្នក​រង​គ្រោះ៖ ១- ចំពោះ​ទារក និង​ក្មេង​ៗ - ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្កាប់​មុខ ម្រាម​ដៃ​ឆ្វេង​របស់​អ្នក​សង្គ្រោះ​ដាក់​ចូល​មាត់​ក្មេង ហើយ​ដៃ​ស្ដាំ​គោះ​ខ្នង​ក្មេង ៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​មួយ​ទៀត។ - ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្ងារ រួច​អ្នក​សង្គ្រោះ​យក​ម្រាម ២នៃ​ដៃ​ស្ដាំ​សង្កត់​លើ​ចុង​ដង្ហើម​ក្មេង​ចំនួន ៥ដង​ដែរ។ ២- ចំពោះ​មនុស្ស​ធំ - អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ហើយ​ទះ​ខ្នង​៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​ទី​ពី។ - អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ប្រើ​ដៃ​ទាំង​ពីរ អោប​រឹត​ចុង​ដង្ហើម​អ្នក​ជំងឺ​៥​ដង​ដែរ។ សូម​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ ឬ​ទារក​មាន​បញ្ហា​ស្លាក់​អាហារ គឺ​មិន​ត្រូវ​គក់​ខ្លាំង​ៗ ឬ​អោប​រឹត​ពោះ​ដើម្បី​ឲ្យ​ធ្លាក់​អាហារ​ចេញ​មក​ក្រៅ​ទេ ព្រោះ​បើ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង​ទៅ​វិញ​ទេ។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ប្រសិន​បើ​សាក​ល្បង​វិធី​ទាំង​នេះ​ហើយ អ្នក​ជំងឺ​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ ត្រូវ​ស្វះ​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ដោយ​ការ​ហៅ​ឡាន​ពេទ្យ​សង្គ្រោះ​បន្ទាប់ ឬ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ បើ​​មិន​ដូច្នោះ​ទេ អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។​​​


វិធីសង្គ្រោះបឋម

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

អាការៈ​តឹង​ច្រមុះ​អាច​បង្ក​ការ​រំខាន​ច្រើន​ដល់​យើង។ អាការៈ​នេះ​​អាច​បង្ក​ដោយ​ការ​រលាក​តំបន់​ sinus អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ជាដើម។ មិន​ថា​អាការៈ​បង្ក​ដោយ​មូលហេតុ​អ្វី​ទេ យើង​អាចអនុវត្ត​វិធី​​មួយចំនួន​ដើម្បី​សម្រាល​បញ្ហា​តឹង​ច្រមុះ​នេះ​ដែរ​។ ១. ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) ឧបករណ៍​រក្សា​តុល្យភាព​សំណើម​គឺជា​វិធី​មួយ​ដែល​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់ sinus និង​សម្រាល​អាការៈ​តឹង​ច្រមុះ​បាន​លឿន។ ​ឧបករណ៍​នេះ​បំលែង​ទឹក​ឲ្យ​ទៅ​ជា​សំណើម​នៅ​ក្នុង​ខ្យល់ និង​បង្កើន​សំណើម​ក្នុង​បន្ទប់។ ការ​ដក​​ដង្ហើម​​ក្នុង​បរិយាកាស​​ដែល​​ខ្យល់​មាន​សំណើម​អាច​សម្រួល​ដល់​ជាលិកា​រលាក និង​សរសៃ​ឈាម​ដែល​ហើម​ក្នុង​ច្រុះ និង​តំបន់ sinus។ ម៉្យាង​ទៀត​​ក៏​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​តំបន់​ sinus ដែល​នេះ​ជួយ​កម្ចាត់​សារធាតុ​រាវ​ក្នុង​ច្រមុះ និង​ធ្វើឲ្យ​យើង​ដកដង្ហើម​ធម្មតា។ ២. ងូតទឹក​ក្ដៅ​​ ចំហាយ​ទឹក​ដែល​បាន​ពី​ទឹក​ក្ដៅ​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​ច្រមុះ និង​ការ​រលាក។ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​ដល់​ការ​ដកដង្ហើម។ យើង​ក៏​អាច​ទទួល​លទ្ធផល​ដូចគ្នា​ដោយ​ឆ្ពុង​នឹង​ចំហាយ​ទឹក​ក្ដៅ។ ពេល​ឆ្ពុង​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​រលាក​មុខ​ដោយ​ចំហាយ​ទឹក​ក្ដៅ។ ៣. ផឹក​ទឹក នៅ​ពេល​យើង​ឈឺ យើង​អាច​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ដោយ​ផឹក​ទឹក ភេសជ្ជៈ​កីឡា និង​ទឹក​ផ្លែឈើ​ជាដើម។ ទឹក​ទាំង​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​នៅ​ច្រមុះ និង​រុញ​សារធាតុ​រាវ​ចេញ​ពី​ច្រមុះ ហើយ​ក៏​បន្ថយ​សម្ពាធ​នៅ​តំបន់ sinus ដែរ។ សម្ពាធ​តិច​មាន​ន័យ​ថា​ការ​រលាក​ក៏​ថយ​ចុះ។ ប្រសិនជា​យើង​មាន​អាការៈ​តឹង​ច្រមុះ​ផង​ ឈឺកផង​ យើង​អាច​ញ៉ាំ​ស៊ុប​ ឬ​តែ​ក្ដៅ​ឧណ្ហៗ​ដើម្បី​ជួយ​សម្រាល​អាការៈ​ឈឺក​​ផង​​ដែរ។​ ៤. ប្រើ​បន្ទះ​កម្ដៅ បន្ទះ​កម្ដៅ​អាច​ជួយ​មិន​ឲ្យ​តឹង​ច្រមុះ​។ យើង​អាច​យក​កន្សែង​ទៅ​ត្រាំ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ និង​បត់​កន្សែង​ បន្ទាប់ពី​នេះ​យក​ដាក់​ពីលើ​ច្រមុះ និង​ថ្ងាស។ កម្ដៅ​ពី​កន្សែង​អាច​ផ្តល់​បន្ថយ​ការ​ឈឺ​ចាប់ និង​បន្ថយ​ការ​រលាក​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​ធ្វើ​បែបនេះ​ញឹកញាប់បាន​បើ​ចាំបាច់។ ៥. គេង​ក្បាល​ឲ្យ​ខ្ពស់ អ្នក​មាន​អាការៈ​តឹង​ច្រមុះ​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ពេល​យប់​ដោយ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ពេល​គេង​ និង​ពិបាក​ក្នុង​ការ​គេង។ យើង​អាច​ប្រើ​ខ្នើយ​បន្ថែម​មួយ​ទៀត​ពេល​គេង​ដើម្បី​ជួយ​បង្ហូរ​សារធាតុ​រាវ​ចេញ​ពី​ផ្លូវ​ដង្ហើម។ […]


វិធីសង្គ្រោះបឋម

ចែកគ្នា​ដឹង! រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ

ការ​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​តែង​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​ក្នុង​ករណី​រលាក​ស្រាល​យើង​អាច​អនុវត្ត​វិធី​ងាយៗ​ដើម្បី​ជួយ​បន្ថយ​ការ​ឈឺចាប់ បង្ការ​ការ​ឆ្លង​មេរោគ និង​ជួយ​ឲ្យ​ឆាប់​ជាបាន​។ វិធី​គួរ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ ១. ទឹក​ អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​នៅ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​បង្ហូរ​ទឹក​ក្បាល​រ៉ូប៊ីណេ​ទៅ​លើ​កន្លែង​រលាក​ប្រហែល​២០​នាទី។ ២. បន្ទះ​ត្រជាក់ ការ​យក​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​មក​ដាក់​ពី​លើ​កន្លែង​រលាក​ជួយ​បន្ថយ​ការឈឺចាប់ និង​ការ​ហើម​បាន។ យើង​អាច​ប្រើ​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​នេះ​ពី​៥ទៅ១៥នាទី។ យក​ល្អ​គ្នាយើង​កុំ​ប្រើ​បន្ទះ​ត្រជាក់​យូរ​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក។ ៣. ប្រទាល​កន្ទុយក្រពើ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ព្យាបាល​ការ​រលាក​កម្រិត​ទី១ និង​ទី២។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​ក៏​ប្រឆាំង​នឹង​ការ​រលាក ជួយ​ដល់​ចរន្តឈាម និង​រារាំង​ការ​លូតលាស់​របស់​បាក់តេរី។ យើង​អាច​លាប​​ជែល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ទៅ​លើ​កន្លែង​រលាក។ ៤. ទឹកឃ្មុំ ទឹក​ឃ្មុំ​អាច​ជួយ​ព្យាបាល​ការ​រលាក​តិចតួច​ព្រោះ​ទឹកឃ្មុំ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក បាក់តេរី និង​ផ្សិត។ យើង​ក៏​យក​ទឹកឃ្មុំ​មក​លាប​នៅ​កន្លែង​រលាក​បាន។ ៥. កាត់បន្ថយ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ យក​ល្អ​គួរ​កុំ​ឲ្យ​កន្លែង​រលាក​ត្រូវ​កម្ដៅ​ថ្ងៃ​ព្រោះ​ស្បែក​ដែល​រលាក​ងាយ​ប្រតិកម្ម​នឹង​កម្ដៅ​ថ្ងៃ។ ៦. កុំ​ជោះ​បំបែក​ពង​ទឹក ការ​ជោះ​បំបែក​ពង​ទឹក​ដោយ​ខ្លួន​ឯង​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ។ ប្រសិនជា​គ្នាយើង​បារម្ភ​ពី​ពងទឹក​ដែល​បង្ក​ដោយ​ការ​រលាក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ វិធី​គួរ​ចៀសវាង​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ ១. បឺរ កុំ​ប្រើ​បឺរ​នៅ​ពេល​រលាក​ព្រោះ​អាច​កាន់តែ​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​ធ្ងន់ធ្ងរ។ បឺរ​អាច​ផ្ទុក​កម្ដៅ និង​អាច​មាន​បាក់តេរី​នៅ​កន្លែង​រលាក។ ២. ប្រេងដូង ប្រេង​ដូង​មិន​អាច​ប្រើ​ព្យាបាល​ពេល​រលាកទេ​ព្រោះ​ប្រេង​ដូង​ដូច​នឹង​បឺរ​គឺ​ផ្ទុក​កម្ដៅ​ និង​ធ្វើ​ឲ្យ​ស្បែក​បន្ត​រលាក​ទៀត។ ៣. ស៊ុត​ពណ៌​ស ស៊ុត​ពណ៌​ស​អាច​មាន​ផ្ទុក​បាក់តេរី​ដែល​អាច​ចម្លង​មេរោគ និង​មិន​គួរ​យក​ប្រើ​លើ​កន្លែង​រលាក​ទេ។ ៤. ថ្នាំ​ដុស​ធ្មេញ នៅ​ពេល​រលាក​មិន​គួរ​លាប​ថ្នាំដុសធ្មេញទេ។ ថ្នាំ​ដុស​ធ្មេញ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក និង​បង្ក​រោគ​ផ្សេងៗ។ ៥. ទឹកកក ទឹកកក និង​ទឹក​ក្លាសេ​អាច​ធ្វើ​ឲ្យ​កាន់តែ​រលាក។ ទឹកកក​អាច​នឹង​បង្ក​ការ​រលាក​ដោយ​ភាព​ត្រជាក់​ប្រសិនជា​ប្រើប្រាស់​មិន​ត្រឹមត្រូវ។


អនាម័យទូទៅ

ជួប​បញ្ហា​ធុំក្លិនជើង! សាកវិធីងាយៗទាំងនេះ អាចដោះស្រាយបាន​

ធុំ​ក្លិន​ជើង​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មូលហេតុ​ចម្បង​គឺ​មក​ពី​មាន​ការ​បែក​ញើស​ច្រើន​ធ្វើ​ឲ្យ​មាន​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ។ ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗដល់​គ្នា​យើង​​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។ ១. ទឹក​អំបិល ក្លិន​មិន​ល្អ​នៅ​នឹង​ជើង​គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​រស់​នៅ​លើ​ស្បែក និង​ក្រោម​ក្រចក​ជើង។ ដើម្បី​កម្ចាត់​បាក់តេរី​នេះ​ យើង​អាច​ត្រាំ​ជើង​នឹង​ទឹក​អំបិល។ អំបិល​អាច​បណ្ដេញ​ជាតិ​សំណើម​ពី​ស្បែក​ និង​សម្លាប់​បាក់តេរី​បាន។ ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ យើង​អាច​លាយ​ទឹក​អំបិល​ដោយ​មាន​ទឹកខ្មេះ​បន្តិចលាយជាមួយទឹក​ និង​អំបិល​មួយ​ពែង (២៧៣​ក្រាម) និង​ត្រូវ​ត្រាំជាប់គ្នា​រយៈពេល​២​សប្ដាហ៍​នៅ​ពេល​យប់។ ក្រោយ​ពី​ត្រាំ​ហើយ​គួរ​សម្អាត​ក្រោម​ក្រចក​ជើង​ឲ្យ​បាន​ស្អាត​ព្រោះ​ដី​អាច​នឹង​មាន​នៅ​ជាប់​ក្នុង​នោះ​ ទោះ​យើង​បាន​​ត្រាំ​ទឹក​អំបិលក៏​ដោយ។ ២. ស្រោម​ជើង ស្រោម​ជើង​ក្រណាត់​អាច​នឹង​ធ្វើ​ឲ្យ​ជើង​យើង​បែក​ញើស ដូចនេះ​ហើយ​គួរ​ងាក​មក​ប្រើ​ស្រោមជើង​កប្បាស​វិញ។ ស្រោម​​ជើង​​ផលិត​ពី​កប្បាស​អាច​ឲ្យ​ជើង​ដក​ដង្ហើម​បាន និង​កាត់​បន្ថយ​ក្លិនរួមទាំង​ការ​បែកញើសដែរ។ ៣. ដាក់​ម្សៅ​ក្នុង​ស្បែក​ជើង ដើម្បី​ការពារ​ស្បែក​ជើង​ពី​ក្លិន​មិន​ល្អ យើង​អាច​ប្រើ​ម្សៅ​សម្រាប់​ស្បែកជើង។ ប៉ុន្តែ​យើង​អាច​ប្រើ​ម្សៅ​ពោតព្រោះ​ម្សៅ​ពោត​អាច​ស្រូប​យក​សំណើម​បាន​ល្អដែល​សំណើម​ជា​ប្រភព​នៃ​ក្លិន​នៅ​ស្បែកជើង។ យើង​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​ដែរ​ដូចជា​ម្សៅ​កូនក្មេងជាដើម។ ៤. ខាត់​ជើង​នឹង​ស្ករ គ្រឿង​ខាត់​​ដោយ​ប្រើ​ស្ករ​នេះ​អាច​ជម្រុះ​ស្បែក​ងាប់​ និង​ស្បែក​ក្រិន​ជាដើម។ គ្រឿង​ខាត់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លាយ​ដោយ​ប្រើ​អាល់កុល Isopropyl (>91%) ស្ករ​បី​ភាគ និង​ទឹក​១ភាគ។ យើង​អាច​ប្រើ​ស្ករ​នេះ​ខាត់​ជើង​បី​ដង​ក្នុង​សប្ដាហ៍។​ ៥. របប​អាហារ​ របប​អាហារ​ជា​កត្តា​រួម​ចំណែក​ធំ​មួយ​នៃ​បញ្ហា​ក្លិន​ខ្លួន​រួម​ទាំង​ជើង​ផង​ដែរ។ អាហារ​មួយ​ចំនួន​អាច​ផ្តល់​ក្លិន​មិន​ល្អ​ដល់​ជើង​របស់​យើង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្លិន​ខ្លួន គួរ​ដក​​អាហារ​ប៉ុន្មាន​ប្រភេទ​ពី​របប​អាហារ​មាន​​ដូចជា​សាច់​ក្រហម ខ្ទឹម​បារាំង ខ្ទឹម​ស ផ្កាខាត់ណា កាហ្វេ និង​គ្រឿង​ស្រវឹង។ ៦. សាប៊ូ​ដុំ យើង​អាច​ទិញ​សាប៊ូ​ដុំ​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​ដើម្បី​ប្រើ​សម្អាត​ជើង​ជំនួស​ឲ្យ​សាប៊ូ​ដុស​ខ្លួន​ដែល​យើង​ប្រើ​សម្អាត​រាងកាយ។ ៧. ពិនិត្យ​សុខភាព ដូច​បាន​លើក​ឡើង​ខាង​លើ​ហើយ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​បាក់តេរី​ក្នុង​ស្បែក​ជើង​គឺ​មក​ពី​ការ​បែក​ញើស។ ការ​បែក​ញើស​ច្រើន​ក៏​ជា​សញ្ញា​នៃ​ជំងឺ hyperhidrosis (ជំងឺបែកញើស​ដ៏​លើសលប់) ដែល​ជំងឺ​នេះ​ត្រូវ​ការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ។ អត្ថបទ​ពាក់ព័ន្ធ៖ ធុំក្លិនខ្លួន នេះវិធីដោះស្រាយ ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​ដោះ​ស្រាយ​​បាន អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ