៣. កាត់បន្ថយស្ត្រេស រក្សាចិត្តឲ្យសប្បាយ
ជាធម្មតា ស្រីៗងាយប៉ះពាល់ផ្លូវចិត្តណាស់ បើនិយាយពាក្យសម្ដីខុសឆ្គងបន្តិច តែពេលពពោះ ផ្លូវចិត្តស្រីៗកាន់តែងាយរងផលប៉ះពាល់ទ្វេដង។ នេះដោយសារតែអ័រម៉ូន រាងកាយប្រែប្រួលណាមួយជួបអាការៈចាញ់កូនទៀត អ៊ីចឹងហើយងាយនឹងឆាប់ខឹងមួរម៉ៅ អាចជះឥទ្ធិពលមិនល្អដល់កូនផ្ទៃ។ ទោះយ៉ាងណាយើងអាចកែប្រែស្ថានការណ៍ទាំងនោះបាន ដោយម៉ាក់ៗព្យាយាមធ្វើចិត្តឲ្យរីករាយ ឬក៏អាចឲ្យស្វាមីជូនដើរលេងពេលទំនេរ ដើម្បីបង្កើនភាពផ្អែមល្ហែមក្នុងគ្រួសារ ក៏ដូចជាជួយឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃជាដើម។

៤. ញ៉ាំអាហារសម្រន់មានវីតាមីន និងរ៉ែ
ពេលពពោះ អាហារដែលម៉ាក់ៗញ៉ាំពិតជាសំខាន់ណាស់ដល់សុខភាពទាំងម្ដាយ និងកូន ហើយអាហារប្រចាំថ្ងៃសម្រាប់ស្ត្រីពពោះមិនមែនមានតែ ៣ ពេល/ថ្ងៃទេ ត្រូវមានអាហារសម្រន់ចន្លោះពេលបាយមួយៗទៀត។ ដូចនេះហើយ បើចង់ឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃមក ពេលទំនេរ ម៉ាក់ៗអាចញ៉ាំអាហារសម្រន់ល្អៗដែលសម្បូរជាតិដែក ជាតិកាល់ស្យូម ស័ង្កសី អាស៊ីដហ្វូលិក និងវីតាមីនផ្សេងៗដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬយ៉ាអួរ។
៥. ម៉ាស្សាក្បាលពោះ
ការសិក្សាជាច្រើនបានបង្ហាញថា ទារកក្នុងផ្ទៃអាចទទួលបានអារម្មណ៍នៃការប៉ះពីខាងក្រៅបាន ហើយការម៉ាស្សា ឬអង្អែលក្បាលថ្នមៗ អាចជួយជំរុញខួរក្បាលទារក និងធ្វើឲ្យទារកឆ្លើយតបទៅនឹងរំញោចជាមួយនឹងសកម្មភាពកើនឡើង។
ចំណុចសំខាន់
បើចង់ឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃមក ស្ត្រីពពោះអាចអនុវត្តសកម្មភាពស្រួលធ្វើ មិនចំណាយពេលយូរ ឬអាចធ្វើពេលម៉ាក់ៗទំនេរក៏បានដូចជា៖
១. ហាត់ប្រាណ
២. និយាយលេង ឬអានឲ្យកូនស្ដាប់
៣. កាត់បន្ថយស្ត្រេស រក្សាចិត្តឲ្យសប្បាយ
៤. ញ៉ាំអាហារសម្រន់មានវីតាមីន និងរ៉ែ
៥. ម៉ាស្សាក្បាលពោះ ៕
គួរអាន៖