មូលហេតុបង្ក
មូលហេតុដែលបណ្តាលឲ្យយើងមានអាការៈឈឺត្រង់ស្បូននៅពេលពពោះថ្មីថ្មោង រួមមាន៖
- ស្បូនរីកធំ
- ហ្គាស ឬទល់លាមក
- ឈឺចាប់នៅបាតអាងត្រគាក
ពេលណាគួរបារម្ភ?
ភាគច្រើន ការឈឺចាប់ត្រង់ស្បូននៅត្រីមាសទី១ មិនបង្កហានិភ័យធ្ងន់ធ្ងរឡើយ។ ប៉ុន្តែរោគសញ្ញាជាក់លាក់មួយចំនួន អាចបង្ហាញពីផលវិបាកធ្ងន់ធ្ងរដូចខាងក្រោម៖
- រលូតកូន៖ ការរលូតកូនអាចកើតឡើងនៅមុនពេលដែលគភ៌បាន២០សប្តាហ៍។ ហេតុនេះហើយ ប្រសិនបើការឈឺចាប់មិនបាត់ទៅវិញ ព្រមទាំងធ្លាក់ឈាម ចុកពោះភ្លាមៗ ឬឈឺខ្នងផ្នែកខាងក្រោម នោះអាចបង្ហាញពីការរលូតកូន។
- កូនក្រៅស្បូន៖ នៅពេលខ្លះ ស៊ុតបង្កកំណើត អាចផ្សាំនៅខាងក្រៅស្បូន ដូចជាដៃស្បូន ដែលបណ្តាលឲ្យម៉ាក់ៗខ្លះមានកូនក្រៅស្បូន។ ក្នុងករណីនេះ យើងនឹងឃើញរោគសញ្ញាមួយចំនួន ដូចជាឈឺចាប់ខ្លាំងនៅពោះផ្នែកខាងក្រោម ធ្លាក់ឈាម វិលមុខ ឬពិបាកបន្ទោបង់ ឬនោម។
- រមួលអូវែ ៖ គីសCorpus luteal នៅត្រីមាសទី១ ដែលជួយទ្រទ្រង់ការពពោះ អាចលូតលាស់ជ្រុល ដែលបណ្តាលឲ្យអូវែ ឬដៃស្បូនរមួល។ ករណីនេះ អាចកើតឡើងនៅចន្លោះសប្តាហ៍ទី៦ ដល់ទី១៤នៃការពពោះ ដោយម៉ាក់អាចមានអាការៈឈឺចាប់ខ្លាំង ក្អួត វិលមុខ និងចុកពោះភ្លាមៗរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍។