home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រ្ដេស​អាច​ធ្វើ​ឲ្យ​រលូត​កូន?

ស្រ្ដេស​អាច​ធ្វើ​ឲ្យ​រលូត​កូន?

ស្រីៗ​គ្នា​យើង​មិន​តិច​ទេ​ឥឡូវ​នេះ កំពុង​មាន​បញ្ហា​មាន​កូន​ហើយ​អត់​នៅ។ រលូត​កូន មាន​កត្តា​ជា​ច្រើន​ ក្នុង​នោះ​រួម​ទាំង​ភាព​តាន​តឹង​អារម្មណ៍ ឬ​ហៅ​ថា​ភាសា​អ្នក​ក្រុង​ថា ស្ត្រេស។ អ៊ីចឹង “Hello គ្រូពេទ្យ” សូម​បកស្រាយ។

ការ​ស្រាវជ្រាវ​ថ្មី​នៅ​អាមេរិក​រក​ឃើញ​ថា ស្រីៗ​កើត​ស្ត្រេស អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន គុណ​នឹង ៣ ដង អំឡុង​ពេល​មាន​ផ្ទៃពោះ (៣ សប្ដាហ៍​ដំបូង) ធៀប​ទៅ​នឹង​ស្រីៗ​ធម្មតា។

១- រលូតកូន និង​អ័រម៉ូន ករទីសុល
ក្នុង​ការ​សិក្សា​ថ្មី លោក​វេជ្ជបណ្ឌិត Pablo A. Nepomnaschy មក​ពី​វិទ្យាស្ថាន​សុខាភិបាល​ជាតិ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ខាង​ជើង បាន​ពិនិត្យ​កម្រិត​អ័រម៉ូន​ក្នុង​ទឹក​នោម​ស្ត្រី ១៦ នាក់ (អាយុ ១៨-៣៤ ឆ្នាំ)។ ក្នុង​ការ​ស្រាវជ្រាវ​រយៈ​ពេល ១ ឆ្នាំ​នោះ ទឹក​នោម​របស់​ស្រ្ដី​ទាំង​នេះ ត្រូវ​បាន​ពិនិត្យ ៣ដង/សប្ដាហ៍ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​អ័រម៉ូន​ធ្វើ​ឲ្យ​ស្ត្រេស ហៅ​ថា ករទីសុល (Cortisol)។
នេះ ជា​ការ​សិក្សា​ដំបូង​បង្អស់ ដើម្បី​រក​ទំនាក់ទំនង​រវាង​អត្រា​កើន​ឡើង​កម្រិត​អ័រម៉ូន​ករទីសុល និង​ការ​រលូត​កូន អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ។ វេជ្ជបណ្ឌិត Nepomnaschy អះអាង​ថា ការ​រលូត​កូន​ភាគ​ច្រើន កើត​ឡើង​ក្នុង​រយៈពេល ៣ សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​វាស់វែង​កម្រិត​អ័រម៉ូន ករទីសុល របស់​ស្ត្រី​គ្រប់​រូប ដោយ​ធៀប​នឹង​កម្រិត​ធម្មតា​នៃ​អ័រម៉ូន​របស់​ពួកគេ។ ទីបំផុត អ្នក​វិទ្យាសាស្ត្រ​អាច​សន្និដ្ឋាន​​ថា ស្ត្រី ៩០% ដែល​មាន​កម្រិត​អ័រម៉ូន​ស្ត្រេស​ខ្ពស់ ប្រឈម​បញ្ហា​រលូត​កូន​នៅ ៣ សប្ដាហ៍​ដំបូង​ ធៀប​នឹង​ស្ត្រី ៣៣% ដែល​មាន​កម្រិត​អ័រម៉ូន​ធម្មតា។

២- តួនាទី​អ័រម៉ូន ករទីសុល ធ្វើ​ឲ្យ​រលូត​កូន នៅ​តែ​ជា​អាថ៌កំបាំង
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រុម​ការងារ​របស់​លោក មិន​អាច​បំភ្លឺ​ឲ្យ​ច្បាស់​នៅ​ឡើយ​លើ​ការ​ពាក់ព័ន្ធ​ផ្ទាល់​របស់​អ័រម៉ូន ករទីសុល មក​លើ​បញ្ហា​រលូត​កូន ឬ​មិន​ទាន់​ច្បាស់​ថា​តើ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ការ​បញ្ជូន​ផ្សេងៗ​ទៀត​ក្នុង​រាងកាយ​ដែល​បណ្ដាល​ឲ្យ​រលូត​កូន នៅ​ឡើយ។
បច្ចុប្បន្ន កំពុង​មាន​ការ​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​លើ​ទំនាក់ទំនង​រវាង​ស្ត្រេស និង​ការ​រលូត​កូន ដើម្បី​ឯកភាព​គ្នា​លើ​ករណី​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Stress in early pregnancy can cause miscarriage. http://www.news-medical.net/news/2006/02/22/16129.aspx. Access January 10, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត