អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប

    អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប

    សាស្ត្រាចារ្យផ្នែកបង្កកំណើតនៅសាកលវិទ្យាល័យ Imperial នៃទីក្រុងឡុងដ៍បាននិយាយថា IVF (In Vitro Fertilization – ការបង្កកំណើតនៅមន្ទីរពិសោធន៍) គីជាបច្ចេកទេសដែលមិនជោគជ័យមួយ ដោយសារតែចំនួនពងមេ​ជីវិត​ញី ដែលអាចបង្កកំណើតបានបន្ទាប់ពីបង្កករួច អាច​ធ្វើ​បាន​ជោគជ័យក្នុង​កម្រិត​ទាបបំផុត​។

    ការ​បង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍​ ច្រើន​ធ្វើ​ឡើង​នៅពេល​ស្រីៗ​យើង​មាន​ជំងឺ​ប្រ​ចាំកាយ​​ ឬ​ក្រោយ​ការព្យា​បាលជំងឺ​ហើយ​នាំឲ្យ​បាត់​បង់​លទ្ធភាព​បង្កកំណើត ឬ​សុខភាព​បង្កកំណើត​របស់ស្រ្តីខ្សោយជាដើម។ ដូចនេះ​ហើយ​បានជា​ស្រ្តី​មួយ​ចំនួន​ត្រូវ​ជ្រើស​រើស​វិធី​បង្កកពងមេជីវិតញី មុន​ពេល​ទទួលការ​ព្យាបាល ដើម្បី​ទុក​សម្រាប់​បង្កកំ​ណើតជាមួយ​មេជីវិត​ឈ្មោល​ជាក្រោយ។​

    វដ្តនៃ IVF ចាប់ផ្តើមពីការបង្កកពងមេជីវិតញី៖

    – ពងមេជីវិតញីដែលបង្កកទុក នឹងត្រូវយក​មក​រំលាយ

    – ពងដែលប្រើបាន និងត្រូវបានយកទៅបង្កកំណើតជាមួយមេជីវិតឈ្មោល​

    – ក្រោយពីរំលាយ ពងដែលបង្កកំណើតបានជោគជ័យនឹងចាប់ផ្តើមវិវឌ្ឍទៅជាអំប្រ៊ីយ៉ុង

    – ក្នុងចំណោមអំប្រ៊ីយ៉ុងទាំងអស់អាចមានមួយទៅពីរ ឬអាចបីសម្រាប់មនុស្សស្រីដែលមានអាយុច្រើនជាង៤០ឆ្នាំ នឹងត្រូវបានបញ្ចូលទៅក្នុងស្បូន។

    អត្ថបទពាក់ព័ន្ធ៖

    លោក Winston ជាសាស្ត្រាចារ្យផ្នែកបង្កកំណើតនៅ​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ងថា​បើ​គិតទៅលើអត្រារស់រាន​មាន​ជីវិត​របស់​ទារក​ដែល​កើត​ចេញ​ពី​ពង​មេជីវិត​ញី​នោះគឺមាន​ត្រឹមតែ១% ប៉ុណ្ណោះ។ ដោយឡែកតាមទិន្នន័យរបស់អាជ្ញាធរការបង្កកំណើត និងសិក្សា​ពី​អំប៊ី្រយ៉ុងមនុស្ស (Human Fertilisation and Embryology Authority – HFEA) ​បានបង្ហាញថាអត្រាជោគជ័យមាន ១,​៨% ប៉ុណ្ណោះ​កាលពីឆ្នាំ២០១៦។

    មូលហេតុដែលធ្វើឲ្យការវាស់វែងទៅលើអត្រាជោគជ័យរវាង HFEA និង លោក Winston ខុសគ្នាគឺ​ដោយ​ផ្អែកទៅលើដំណាក់កាលផ្សេងៗនៃការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍( IVF) នេះ។ អត្រាជោគជ័យ ១% របស់លោក Winston គឺសំដៅទៅលើចំនួនសមាមាត្រនៃពងទាំងអស់ដែលគេបង្កក និងរំលាយសម្រាប់ការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍ ដែលអាចបង្កកំណើត និងទារកដែលកើតពីពងទាំងនេះអាចរស់រានបាន។ ប៉ុន្តែ HFEA ធ្វើការកំណត់លើការជោគជ័យដោយពឹងទៅលើចំនួនអំប្រ៊ីយ៉ុងដែលអាចបង្កកំណើត​ជាទារកនិងរស់រានមានជីវិត។ ប្រសិនជាកំណត់ភាពជោគជ័យតាម HFEA ក្នុងឆ្នាំ២០១៧ អត្រាជោគជ័យមានរហូតដល់ ១៩% នៃការធ្វើ​ការបង្កកំណើតនៅមន្ទីរពិសោធន៍ ដោយប្រើប្រាស់ពងរបស់ខ្លួនផ្ទាល់។

    អត្ថបទពាក់ព័ន្ធ៖

  • អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង
  • មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី
  • ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?
  • ទិន្នន័យ HFEA ផ្តោតទៅលើអត្រាកំណើតគិតចាប់ពីអំប្រ៊ីយ៉ុងត្រូវបញ្ចូលទៅក្នុងស្បួនតែប៉ុណ្ណោះ។ នេះបង្ហាញថាអត្រាជោគជ័យរបស់ HFEA​ អាចនឹងទាបជាងនេះទៀត ប្រសិនជារាប់បញ្ចូលទាំងស្ត្រីដែលធ្វើ IVF មិនបានជោគជ័យមុនពេលដែលអំប្រ៊ីយ៉ុងត្រូវបានបញ្ចូនទៅក្នុងស្បូន។

    វេជ្ជបណ្ឌិត Sarah Martins Da Silva ឯកទេសខាងរោគស្ត្រីនៅសេវាកម្មសុខភាពជាតិ (National Health Services – NHS) និងជាសាស្ត្រាចារ្យផ្នែកបន្តពូជនៅសាកលវិទ្យាល័យ Dundee បានលើកឡើងថា អំឡុងពេលធ្វើ IVF ពងអាចមានការខូចខាតនៅគ្រប់ដំណាក់កាលចាប់ពីដំណាក់កាលដំបូងមក ហើយមិនមែនគ្រប់ពងសុទ្ធតែអាចបង្កកំណើតបានទេ ហើយពងដែលបង្កកំណើតបានមិនប្រាកដថាអាចបង្កជាទារកហើយមានជីវិតទេ។

    ម៉្យាងទៀត ឱកាសនៃការពពោះ គឺផ្អែកសំខាន់ទៅលើអាយុនៅពេលដែលយកពងមកបង្កករួមទាំងស្ថានភាពសុខភាពរបស់អ្នកពពោះផងដែរ។ យោងតាមទិន្នន័យ HFEA ស្ត្រីដែលមានអាយុក្រោម៣៥ឆ្នាំនៅពេលដែលពងត្រូវយកទៅបង្កកអាចមានឱកាសខ្ពស់ក្នុងការធ្វើ IVF បានជោគជ័យ និងស្ត្រីដែលមានសុខភាពល្អក៏អាចមានឱកាសជោគជ័យរហូតដល់ ១៩%។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម