មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ចាញ់កូនកម្រិតណា ទើបគ្រួពេទ្យណែនាំ​ឲ្យ​ប្រើថ្នាំបំបាត់​ចាញ់?

អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វី​មិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួត​ច្រើន​ដង​ក្នុងមួយថ្ងៃៗ​ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់​កូន​ខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់​អត់? ហើយចាញ់ដល់កម្រិតណាទើបគួរ​ញុំាថ្នាំ​បំបាត់​ចាញ់? ជាទូទៅអាការៈចាញ់កូនអាចបាត់ទៅ​វិញ​ត្រឹម​ផុត​ត្រីមាសទី ១ តែបើម៉ាក់ៗចាញ់ខ្លាំង ម៉ាក់ៗអាចចាញ់រហូតដល់​ត្រីមាស​ទី ២ ឬទី ៣។ ១. មូលហេតុម៉ាក់ៗចាញ់កូនខ្លាំង មូលហេតុបង្កឱ្យម៉ាក់ៗចាញ់កូនខ្លំាងអាចមកពី៖ ការកើនឡើងខ្ពស់នៃកម្រិត​អ័រម៉ូន HCG ក្នុងអំឡុងពេលពពោះ កត្តាដំណពូជ ការពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ ការមានប្រវត្តិធ្លាប់ចាញ់កូនខ្លំាង ការមានជំងឺឈឺក្បាលប្រកាំងដោយមានចង្អោរ ឬក្អួត [embed-health-tool-due-date] ២. អាការៈចាញ់កូនខ្លាំង បើម៉ាក់ៗចាញ់កូនខ្លាំង ម៉ាក់ៗអាចមានអាការៈដូចខាងក្រោម៖ ចង្អោរ​​ពេញ​មួយ​ថ្ងៃដែលធ្វើ​ឱ្យ​មិន​អាច​ញ៉ាំអាហារ ឬទឹកបាន ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់) ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម ស្រក​ទម្ងន់ខ្លាំង  វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ ចង្វាក់បេះដូងលោតលឿន ឈឺក្បាលច្រើនដង មានក្លិនមាត់ ឬក្លិនខ្លួន អស់កម្លាំងខ្លាំង ច្របូកច្របល់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ចង់ដឹងថាទារកក្នុងផ្ទៃមានសុខភាពល្អ ឬខ្សោយ ម៉ាក់អាចសង្កេតមើលសញ្ញាទាំងនេះ

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​តែ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​គួរ​ដឹង​ពី​របៀប​សង្កេត​មើល​សញ្ញា​នៃ​​គភ៌​ដែល​មាន​សុខភាព​ល្អ និង​សុខភាព​ខ្សោយ​ ពីព្រោះ​ថា​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ការ​រលូត​កូន​​​នៅ​មុន​សប្ដាហ៍​ទី​២០​។ សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ១. ចលនា​គភ៌ ​​ជា​ទូទៅ ​គភ៌​ចាប់ផ្ដើម​ធ្វើ​ចលនា​ក្រោយ​អាយុ​៥​ខែ​ និង​នៅ​អាយុ​៦​ខែ ​កូន​ក្នុង​ផ្ទៃ​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ដោយ​ការ​ធ្វើ​ចលនា​។ ​ប្រហែល​អាយុ​៧​ខែ គភ៌​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ សំឡេង ឬ​ការ​ឈឺចាប់​ និង​នៅ​អាយុ​៨​ខែ ទារក​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទីតាំង​ ក៏​ដូច​ជា​ធាក់​ញឹកញាប់។ ការ​សិក្សា​បាន​បង្ហាញ​ថា​ នៅ​អាយុ​៩ខែ គភ៌​ធ្វើ​ចលនា​កាន់​តែ​តិច​ទៅ ដោយ​សារ​តែ​មិន​សូវ​មាន​​កន្លែង​ទំនេរ ដែល​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ​។ ២. ការ​លូតលាស់​​ធម្មតា​ ទន្ទឹម​នឹង​នេះ​ដែរ គភ៌​នឹង​លូតលាស់​ត្រឹម​៥​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ខែ ដូច្នេះ​ហើយ​​នៅ​អាយុ​ ៧​ខែ គភ៌​អាច​លូតលាស់​បាន​៣៥​សង់ទីម៉ែត្រ។ ជា​ធម្មតា ត្រឹម​រយៈពេល​៩​ខែ គភ៌​អាច​មាន​ទម្ងន់​ដល់​ ៣​គីឡូក្រាម​ និង​មាន​ប្រវែង​ប្រហែល​៤៦​សង់ទីម៉ែត្រ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ចង្វាក់​បេះដូង បេះដូង​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​លោត​នៅ​អាយុ​​ ៥​សប្ដាហ៍ ហើយ​ដើម្បី​ដឹង​ពី​ចង្វាក់​បេះដូង ក៏​ដូចជា​ហានិភ័យ​សក្ដានុពល​មួយ​ចំនួន​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​Non-stress test។ ចង្វាក់​បេះដូង​ល្អ ស្ថិត​ក្នុង​ចន្លោះ​១១០​ ដល់​១៦០​ក្នុង​មួយ​នាទី។ [embed-health-tool-due-date] ៤. ឡើង​ទម្ងន់ និង​ពោះ​​រីក​ធំ​ ការ​ឡើង​ទម្ងន់​អំឡុង​ពេល​ពពោះ ជា​សញ្ញា​បញ្ជាក់​ថា​គភ៌​មាន​សុខភាព​ល្អ​។ ម៉ាក់​អាច​នឹង​ឡើង​ទម្ងន់​នៅ​ចន្លោះ​១២ ទៅ​១៥​សប្ដាហ៍ […]


បញ្ហាផ្ទៃពោះ

តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

សុដន់ម៉ាក់ៗសឹងតែអាចប្រែប្រួលចាប់តាំងពីម៉ាក់ៗមានផ្ទៃពោះនៅថ្ងៃដំបូងម្ល៉េះដោយសារការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និង​សារធាតុរាវក្នុងខ្លួនដែលធ្វើឱ្យសុដន់រីកធំ ហើម ឈឺ រមាស់ ឬចេញទឹកថ្លាៗ (ទឹកដោះដំបូង) ជាដើម។ ម៉ាក់ៗគួរធ្វើម៉េចដើម្បី​កាត់​បន្ថយ​អាការៈ​ទាំងនេះ? ម៉ាក់ៗអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមដើម្បីដោះស្រាយបញ្ហា​មិនស្រួលសុដន់ក្នុងអំឡុងពេលពពោះ៖ ១. បញ្ហាសុដន់រីកធំ ជ្រើសរើសអាវទ្រនាប់ដែលមានប៉ុងធំដែលអាចបាំងសុដន់បានល្អ និងមានដៃធំដែល​អាច​ទ្រសុដន់​បានល្អ ជ្រើសរើសអាវទ្រនាប់ធ្វើពីសាច់កប្បាសព្រោះអាចឱ្យខ្យល់ចេញចូលបាន ២. បញ្ហាឈឺសុដន់ ចៀសវាងពាក់អាវទ្រនាប់ប្រភេទមានប៉ុងកល់ទ្រូង ឬប្រភេទមានថ្នេររត់នៅពាក់កណ្តាល់​ប៉ុង​ដែល​អាចធ្វើឱ្យម៉ាក់ៗមិនស្រួលខ្លួន។ ចៀសវាងពាក់អាវទ្រនាប់មានកងដែកទ្រពីក្រោម ឬតូចជាងទំហំដើមទ្រូង ព្រោះអាចសង្កត់​ថង់​ផលិត​ទឹកដោះ និងរារាំងលំហូរ​ឈាម (ដែលកើនឡើងក្នុងអំឡុងពេលពពោះ) និងបណ្តាលឱ្យឈឺ ឬរលាកសុដន់។ ចៀសវាងសម្អាតតំបន់ជុំវិញក្បាលសុដន់ជាមួយសាប៊ូ ព្រោះអាចបណ្តាលឱ្យស្ងួតស្បែក។ ម៉ាក់ៗគ្រាន់តែលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗទៅបានហើយ។ ចៀសវាងប៉ះ ឬការ​ពារ​កុំ​ឲ្យ​មាន​ការ​បុកប៉ះត្រូវសុដន់ ពេល​សិត​សក់ ម៉ាក់ៗគួរពាក់អាវដើម្បី​ចៀសវាង​ប៉ះសុដន់​ដោយ​​ចៃដន្យ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. បញ្ហារមាស់សុដន់ ក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗអាចរមាស់ ព្រោះស្បែកសុដន់លាត​សន្ធឹងដោយ​សារ​ទំហំ​សុដន់​រីកធំ ឬអាចឡើងកន្ទួល​ក្រោមសុដន់​ដែលធ្វើឱ្យរមាស់ដែលកើតឡើងដោយសារការបែកញើស ការ​ស្អុះស្អាប់ ឬការកកិតស្បែក ដូច្នេះម៉ាក់ៗ៖ គួរងូតទឹកពីរដងក្នុងមួយថ្ងៃដើម្បីសម្អាតស្បែក ឧស្សាហ៍ជូតញើសក្រោមសុដន់ លាបម្សៅដែលមានសារធាតុស័ង្គសី (zinc) ក្រោមសុដន់ដើម្បីជួយស្រូបសំណើម និងញើស ចៀសវាងងូតទឹកក្តៅឧណ្ហៗដែលធ្វើឱ្យស្ងួតស្បែក ព្រោះកាលណាស្បែកស្ងួត ស្បែកអាច​រមាស់ លាបក្រែមផ្តល់សំណើមលើស្បែកសុដន់បន្ទាប់ពីងូតទឹកជូតខ្លួនរួច (ម៉ាក់ៗអាចនឹង​មាន​អារម្មណ៍​ត្រជាក់ៗ​ដែលធ្វើឱ្យកាន់តែស្រួល​ខ្លួន បើម៉ាក់ៗ​ក្លាសេក្រែមផ្តល់​សំណើម​ក្នុងទូរទឹកកកមុន​លាប) [embed-health-tool-vaccination-tool] ៤. ចេញទឹកថ្លាៗ […]


បញ្ហាផ្ទៃពោះ

ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?

ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មាន​ជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺ​កាមរោគក្នុង​អំឡុង​​ពេល​ពពោះ? ជំងឺកាមរោគជាជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសច្រើនកើតឡើង​លើ​អ្នកដែលមានដៃគូរួមភេទ​ច្រើន ហើយមិនបានការពារបានត្រឹមត្រូវ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យដឹងថា ម៉ាក់ៗពពោះគួរពិនិត្យរកជំងឺកាមរោគពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​ ព្រោះ​ថា​បើ​ម៉ាក់ៗកើតជំងឺ​កាមរោគដោយមិនដឹងខ្លួន ម៉ាក់ៗអាចមានគ្រោះថ្នាក់ ជាពិសេសអាច​ប៉ះពាល់​ដល់​ទារកក្នុងផ្ទៃ ដោយ​ថា​ជំងឺកាមរោគមួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទាំងអស់ ទោះជា​បាន​ឆ្លង​ហើយក៏ដោយ។ ១. មានរឿងអ្វីកើតឡើង បើម៉ាក់ៗឆ្លងជំងឺកាមរោគពេលពពោះ? បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖ បែកទឹកភ្លោះមុនពេលកំណត់ ឆ្លងមេរោគចូលក្នុងឈាមហើយបង្កឱ្យមានបញ្ហាដល់សរីរាង្គ​ផ្សេងៗ ទារកស្លាប់ក្នុងផ្ទៃ ទារកឆ្លងជំងឺកាមរោគពីកំណើត ទារកពិការ (រលាកភ្នែក ពិការភ្នែក គ ឬថ្លង់ជាដើម) ទារករលាកស្រោមខួរ ទារកកើតមិនគ្រប់គីឡូ ទារកកើតមិនគ្រប់ខែដែលធ្វើឱ្យឈឺច្រើន រលាកសួត ឬស្លាប់ក្រោយពេលសម្រាលរួច ២. ជាទូទៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរពិនិត្យរកជំងឺកាមរោគដូចជា៖ ប្រមេះទឹកថ្លា ប្រមេះទឹកបាយ Trichomoniasis ជំងឺសិរមាន់ វិរុស HIV ជំងឺស្វាយ ៣. គ្រូពេទ្យអាចពិនិត្យជំងឺកាមរោគឱ្យម៉ាក់ៗតាមរយៈការពិនិត្យ៖ អាងត្រគាក បៀកទឹករងៃយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ (ករណីមានខ្ទុះ) ទឹកនោម ឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី […]


ការថែទាំផ្ទៃពោះមុនសម្រាល

ជំនឿចាស់ៗថា ស្រ្តីពពោះផឹកទឹកដូងច្រើន កូនកើតមកក្រចេះដើរ?

ចាស់​ៗ​ជំនាន់​មុន​មាន​ទំនៀម​ទម្លាប់ ឬ​ជំនឿ​ច្រើន​ណាស់ សូម្បី​តែ​ការ​ពពោះ​ក៏​ពួក​គាត់​មាន​ជំនឿ​មិន​តិច​ដែរ ហើយ​ជឿ​ថា ម៉ាក់ៗ​ជួន​កាល​ក៏​ចង់​ធុញ​នឹង​ការ​ត្រណម​នេះ​ត្រណម​នោះ​ដែរ។ យ៉ាង​ណា​មិញ​មាន​ម៉ាក់ៗ​មួយ​ចំនួន​អះ​អាង​តាម​ជំនឿ​ចាស់ៗ​ថា ផឹក​ទឹក​ដូង​ច្រើន​ពេល​ពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ ព្រោះ​ទឹក​ដូង​ធ្វើ​ឲ្យ​ជង្គង់​កូន​ទន់? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិនសែនសុខ បាន​ពន្យល់​ថា ការ​អះ​អាង​ថា ផឹក​ទឹក​ដូង​ច្រើន​ពេលពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ បើ​គិត​តាម​ក្បួន​ពេទ្យ​គឺ​មិន​ពិត​ទេ ព្រោះ​នៅ​ក្នុង​វេជ្ជសាស្ត្រ កូន​ក្រចេះ​ដើរ​ទាក់ទង​នឹង​ការលូតលាស់​ផ្នែក​រាងកាយ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា កូន​ចេះ​ដើរ ក៏​ពាក់​ព័ន្ធ​នឹង​វ័យ ឬ​អាយុ​ដែល​កូន​ត្រូវ​ចេះ​ដើរ​ដែរ មិន​មាន​អ្វី​ទាក់​ទង​ទៅ​នឹង​ការ​ផឹក​ដូង​សោះ។ ផ្ទុយ​ទៅ​នឹង​ជំនឿ​របស់​ចាស់ៗ ទឹក​ដូង ជា​ជម្រើស​ល្អ​មួយ​ដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​សម្រាប់​អ្នក​ម្ដាយ​កំពុង​ពពោះ ដោយ​សារ​វា​សម្បូរ​រ៉ែ​មាន​ប្រយោជន៍​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។ ទឹកដូងមានគុណប្រយោជន៍ច្រើន ដូចជា ជួយបញ្ចុះសម្ពាធឈាម បំពេញជាតិទឹក ជួយសម្រួលសរសៃឈាមបេះដូង សម្រកទម្ងន់ និងកាត់បន្ថយអាការៈឈឺក្បាល។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព ទាក់​ទង​នឹង​ជំនឿ​ពី​ទឹក​ដូង​ក្នុង​ពេល​ពពោះ​នេះ​ដែរ ចាស់​ៗ​តែងតែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ជិត​សម្រាល ត្រូវ​ផឹក​ទឹក​ដូង​ទុំរាល់ថ្ងៃ ដើម្បី​ឲ្យ​ស្រួល​កើត​កូន។ ប៉ុន្តែ […]


បញ្ហាផ្ទៃពោះ

កុំប្រហែស! ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

ប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ហើយអាចឆ្លងទាំងបុរស និងស្រ្តី។ បើម៉ាក់ៗពពោះឆ្លងជំងឺនេះដោយមិនដឹងខ្លួន អាចមានផលប៉ះពាល់បែបណាខ្លះ? ជំងឺ​នេះ​មាន​រោគ​សញ្ញាអ្វីខ្លះ? អាចព្យាបាលអំឡុងពេលពពោះបានអត់? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជំងឺប្រមេះទឹក​​បាយបង្កឡើងដោយមេរោគឈ្មោះ Neisseria gonorrhea ដែលបង្ករោគលើប្រដាប់ភេទ មាត់ស្បូន ឬបំពង់ក (បើរួមភេទដោយប្រើមាត់)។ ចំពោះម៉ាក់ៗពពោះដែលមិនដឹងថាឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានព្យាបាល​ទាន់​ពេល​អាចមានផលប៉ះពាល់ដូចខាងក្រោម៖ រលូតកូន ទារកលូតលាស់មិនគ្រប់លក្ខណៈ ទារកស្លាប់ក្នុងផ្ទៃ ទារកកើតមិនគ្រប់ខែ ទារកកើតមិនគ្រប់គីឡូ បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ អាចមានអាការៈដូចជា៖ ឈឺចាប់ក្នុងបង្ហួរនោម ក្រហាយពេលនោម ធ្លាក់សច្រើនខុសធម្មតា រលាកទ្វារមាស ឈឺក្រហល់ក្រហាយក្នុងខ្លួន ហូរខ្ទុះ ជំងឺប្រមេះទឹកបាយអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖ ធ្វើតេស្តទឹកនោម ការធ្វើតេស្តកៀរទឹករងៃ ឬខ្ទុះចេញពីបង្ហួរនោម ទ្វារមាស ឬចុងលិង្គ ពិនិត្យឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបានអត់? ចំពោះម៉ាក់ៗពពោះដែលធ្វើតេស្តទៅដឹងថាឆ្លងជំងឺប្រមេះទឹកបាយអាច​ធ្វើការព្យាបាលបាន ហើយ​អាច​សះស្បើយ ១០០% តែត្រូវប្រើថ្នាំផ្សះសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះថ្នាំផ្សះមួយ​ចំនួន​អាច​ប៉ះពាល់​ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ […]


បញ្ហាផ្ទៃពោះ

ឆ្លងជំងឺ ១៣ មុខនេះពេលពពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ

ធ្លាប់​ឮ​ពាក្យ​ថា "ពេល​មាន​ផ្ទៃ​ពោះ អ្វីៗ​ដែល​ម្ដាយ​ធ្វើ ប៉ះ​ពាល់​ដល់​មនុស្ស​ពីរ​នាក់" ទេ? ក្នុង​គ្រា​នេះ រាល់​​ការ​ញ៉ាំ ការ​សម្រាក ឬ​ការ​ធ្វើ​សកម្មភាព​របស់​ម៉ាក់ៗ សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​ថែ​ខ្លួន​បាន​ល្អ នោះ​អា​អូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​ឥទ្ធិពល​ល្អ បើ​ថែ​មិន​បាន​ល្អ នោះ​ផល​អាក្រក់​ក៏​អាច​កើត​ឡើង​លើ​កូន ពិសេស​បើ​ម៉ាក់ៗ​ឆ្លង​ជំងឺ​ផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ការ​ឆ្លង​មេរោគ​ទូទៅ​មួយ​ចំនួន​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ជា​ធម្មតា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ ប៉ុន្តែ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផង និង​កូន​ក្នុង​ផ្ទៃ​ផង​ដូច​ជា៖ ១. បាក់តេរី​ក្នុង​ទ្វារមាស  – ជា​ការ​ឆ្លង​មេរោគ​ទ្វារមាស​ទូទៅ​បំផុត​កើត​ឡើង​លើ​ស្ត្រី​ក្នុង​អាយុ​បន្ត​ពូជ។ វា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ (STIs) ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​កូន​មិន​គ្រប់​ខែ។ ២. មេរោគ​ប្រមេះ​ទឹក​ថ្លា - អំឡុង​ពេល​មាន​ផ្ទៃ​ពោះ បើ​ម៉ាក់ៗ​ឆ្លង​មេរោគ​នេះ ហានិភ័យ​នៃ​កូន​កើត​មិន​គ្រប់​ខែ​នឹង​កើតឡើង និង​ផល​ប៉ះពាល់​របស់​វា។ ប្រសិន​បើ​ការ​ឆ្លង​មាន​វត្តមាន និង​មិន​បាន​ព្យាបាល​នៅ​ពេល​សម្រាល វា​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ភ្នែក ឬ​រលាក​សួត​លើ​កូន។ ៣. មេរោគ CMV – ជា​មេរោគ​ធម្មតា​មាន​នៅ​ក្នុង​សារធាតុ​រាវ​រាងកាយ ដែល​អាច​ឆ្លង​តាម​រយៈ​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ថើប ឬ​ការ​ចែក​រំលែក​សម ស្លាប​ព្រា ក៏​ដូច​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​នេះ​ទេ ជាហេតុ​អាច​បណ្ដាល​ឲ្យ​អាច​ឆ្លង​មេរោគ​ដល់​ទារក។ ៤. Fifth Disease - មេរោគ​នេះ​បង្ក​ជា​ជំងឺ​ទូទៅ​ពី​កុមារ​ភាព​ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ កុមារ​ដែល​កើត​វា​ច្រើន​តែ​គ្រុន​ក្តៅ […]


បញ្ហាផ្ទៃពោះ

ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ

ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii។ ភាគច្រើន​យើង​អាចឆ្លង និងជាពីជំងឺនេះដោយមិនដឹងខ្លួន ព្រោះជំងឺនេះមិនបង្កឱ្យមានអាការៈអ្វីទេ តែ​បើ​ម៉ាក់ៗ​ពពោះឆ្លងជំងឺនេះវិញ កូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ ឬពិការភាពពីកំណើត។ តើជំងឺ Toxoplasmosis អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបែបណាខ្លះ? ឆ្មាអាចឆ្លងជំងឺ Toxoplasmosis ដោយស៊ីសាច់ឆៅ ឬកណ្តុរដែលមានផ្ទុកប៉ារ៉ាស៊ីត Toxoplasma gondii ហើយអាចបញ្ចេញប៉ារ៉ាស៊ីតទៅក្នុងលាមករហូតដល់ទៅពីរសប្តាហ៍។ ពងប៉ារ៉ាស៊ីត Toxoplasma gondii អាចរស់នៅក្នុងលាមកឆ្មា ឬក្នុងដីរហូតដល់ទៅ ១៨ ខែ។ ហេតុអ្វីម៉ាក់ៗមានផ្ទៃពោះត្រូវប្រយ័ត្នកុំឱ្យឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា? ប្រសិនបើម៉ាក់ៗឆ្លងជំងឺនេះមុនពេលពពោះ ប៉ារ៉ាស៊ីតនឹងចូលក្នុងខ្លួនម៉ាក់ៗ តែប្រព័ន្ធភាពស៊ាំ​ម៉ាក់ៗមានពេលវេលា​ប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតនេះ។ នៅពេលម៉ាក់ៗជាពីជំងឺនេះ ប្រព័ន្ធភាពស៊ាំម៉ាក់ៗ​នឹង​សុំានឹងជំងឺ ហើយអាចការពារពីជំងឺនេះមួយជីវិត។ ផ្ទុយមកវិញ បើម៉ាក់ៗឆ្លងជំងឺនេះលើកដំបូងក្នុងអំឡុងពេលពពោះ នោះអាចមានបញ្ហាផ្ទៃពោះ ហើយកូនក្នុង​ផ្ទៃក៏អាចមានពិការភាពពីកំណើតដែរ៖ ១. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ១ ឬមុនពពោះបន្តិច ក្នុង​រយៈពេលនេះ ទារកក្នុងផ្ទៃមានហានិភ័យទាបក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា តែបើទារកក្នុងផ្ទៃឆ្លងវិញ ទារកក្នុងផ្ទៃនឹងមានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬ​សម្រាល​មិនគ្រប់​ខែ។ [embed-health-tool-due-date] ២. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ៣ ក្នុង​ត្រីមាសនេះ ទារកក្នុងផ្ទៃមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា ប៉ុន្តែ​បើ​ទោះ​ជា​ទារក​ឆ្លង​​ក៏​ពិត​​មែន គឺ​មិនសូវ​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរទេ។ ទារកក្នុងផ្ទៃភាគច្រើនដែលឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា​ហាក់ដូចជាមានសុខភាពល្អនៅពេលកើត តែមានទារកទើបកើតប្រហែលម្នាក់ក្នុងចំណោម ១០ នាក់នឹងមានអាការៈដូចជា៖ រលាកភ្នែក ថ្លើម […]


ត្រីមាសទី ១

រោគសញ្ញាពពោះដំបូងចម្លែកៗ ស្រីៗគួរចាប់អារម្មណ៍

យើង​ត្រូវ​ដឹង​ថា រាងកាយ​របស់​មនុស្ស​ជា​ប្រព័ន្ធ​ស្មុគ​ស្មាញ​មួយ ហើយ​ការ​មាន​ផ្ទៃ​ពោះ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​លើ​រាងកាយ។ ដូច្នេះ នៅ​ពេល​ដែល​ស្រី​ៗ​មាន​ផ្ទៃពោះ រាងកាយ​នឹង​ចាប់ផ្ដើម​បង្ហាញ​រោគ​សញ្ញា​ជាក់​លាក់ណា​មួយ។ ជួន​កាល ស្ត្រី​បង្ហាញ​រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែកៗ ហើយ​បើ​យើង​សង្កេត​ឃើញ​មាន​រោគ​សញ្ញា​ខាង​ក្រោម​លេច​ឡើង វា​អាច​ជា​សញ្ញា​ថា​កំពុង​មាន​អី​លូតលាស់​ក្នុង​ពោះ​ហើយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. ពិបាក​គេង ប្រសិន​បើ​យើង​ឃើញ​ថា យប់​ឡើង​ពិបាក​គេង​លក់ ឬ​ឧស្សាហ៍​ភ្ញាក់​ពី​គេ​ងកណ្ដាល​យប់ វា​អាច​ជា​រោគ​សញ្ញា​ពពោះ​ដំបូងៗ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់ និង​សម្រាក ធ្វើ​លំហាត់​ប្រាណ កាត់​បន្ថយ​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ប្រសើរ​ជាង​មុន។ ២. តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ ស្ដាប់​ទៅ​រាង​ចម្លែក​បន្តិច​មែន តែ​ស្ត្រី​ពពោះ​ខ្លះ​ចេញ​អាការៈ​តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ​ពេល​ដំបូងៗ។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ។ ៣. ឧស្សាហ៍​ផោម ឬ​ប៉ោង​ពោះ រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែក​មួយ​ទៀត​នោះ​គឺ អារម្មណ៍​មាន​ខ្យល់​ក្នុង​ពោះ ប៉ោង​ពោះ ឬ​ឧស្សាហ៍​ផោម ឬ​ភើ។ ការ​ពពោះ​អាច​ប៉ះ​ពាល់​ទៅ​លើ​ផ្លូវ​ក្រពះ​ពោះ​វៀន ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ផោម ឬ​ភើ​ញឹក។ ៤. ធ្លាក់​ស​ច្រើន​ខុស​ធម្មតា ការ​ធ្លាក់​ស​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​ពពោះ តែ​បើ​សិន​យើង​សម្គាល់​ឃើញ​ថា ធ្លាក់​ស​ច្រើន​ខុស​ធម្មតា វា​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ផ្ទុយ​ទៅ​វិញ បើ​ការ​ធ្លាក់​ស​មាន​ក្លិន​មិន​ល្អ ឬ​មាន​ពណ៌​មិន​ប្រក្រតី គួរ​ទៅ​ជួប​គ្រូពេទ្យ​រោគ​ស្ត្រី។​ ៥. មាន​រសជាតិ​ដែក​ជាប់​មាត់ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មាន​អារម្មណ៍​ដូច​កំពុង​ទំពា​វត្ថុ​ធ្វើ​ពី​ដែក ពេល​កំពុង​ញ៉ាំ​អី។ នេះ​ក៏​ព្រោះ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន Estrogen និង Progesterone នៅ​ក្នុង​ខ្លួន ហើយ​ត្រូវ​បាន​គេ​ហៅ​ថា Dysgeusia […]


ត្រីមាសទី ១

យល់សប្ដិពេលពពោះខុសពីយល់សប្តិធម្មតាយ៉ាងណា? មានន័យដូចម្ដេចខ្លះ?

យល់​សប្ដិ​ពេល​ពពោះ​អាច​ចម្លែក ប្លែកៗ ឬ​ជួន​កាល​អាច​និយាយ​បាន​ថា "ឆ្កួតៗ"ក៏​មាន​ដែរ ត្រូវ​ហ្អេ​ម៉ាក់ៗ? ស្ត្រី​ភាគ​ច្រើន​តែង​តែ​យល់​សុបិន​ពី​នេះ​ពី​នោះ​ច្រើន​ពេល​ពពោះ ជាង​ពេល​មិន​ទាន់​មាន​គភ៌​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​យល់​សប្ដិ​ពេល​ពពោះ​ខុស​ពី​ពេល​ធម្មតា​យ៉ាង​ណា? ការ​យល់​សប្ដិ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​អារម្មណ៍​របស់​យើង ដូច្នេះ​វា​គ្រាន់​តែ​ជា​រឿង​ធម្មតា​ទេ​ដែល​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អារម្មណ៍​ម៉ាក់ៗ​ច្របូក​ច្របល់​ច្រើន ហើយ​ការ​យល់​សប្ដិ​ពេល​ពពោះ​នេះ​អាច​ខ្លាំង​ជាង និង​ចម្លែក​ជាង​ពេល​ធម្មតា។ ទន្ទឹម​នឹង​នេះ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន (ពិសេស​ការ​កើន​ឡើង​នៃ​ប្រូសេស្ដេរ៉ូន) ធ្វើ​ឲ្យ​ស្ត្រី​សុបិន​កាន់​តែ​ញឹក​ញាប់ ហើយ​ម៉ាក់​ៗ​ប្រហែល​ជា​អាច​ចាំ​សុបិន​បាន​កាន់​តែ​ច្បាស់ និង​ច្រើន​ជាង​ធម្មតា ប្រសិន​បើ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​នោះ។ នៅ​ពេល​ដែល​ម៉ាក់ៗ​កាន់​តែ​ដឹង​ពី​ការ​មាន​ផ្ទៃ​ពោះ និង​គភ៌​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​នោះ ការ​យល់​សប្ដិ​នឹង​វិវត្ត ហើយ​ម៉ាក់ៗ​អាច​នឹង​សុបិន​ឃើញ​រឿង​រ៉ាវ​ផ្សេងៗ​ក្នុង​ត្រី​មាស​ទី១ ទី២ និង​ត្រី​មាស​ទី៣​ផង​ដែរ។ ទោះ​យ៉ាង​ណា យើង​គួរ​ព្យាយាម​កុំ​ឲ្យ​អ្វី​ដែល​កើត​ឡើង​ក្នុង​ការ​យល់​សប្ដិ​ពេល​ពពោះ​រំខាន​ដល់​យើង រូប​ភាព​ដែល​ឃើញ​ក្នុង​សុបិន​នោះ​គ្រាន់​តែ​បង្ហាញ​ពី​ក្ដី​បារម្ភ និង​ការ​រំភើប​ស្រប​ពេល​ដែល​ជីវិត​របស់​យើង​ផ្លាស់ប្ដូរ​ខ្លាំង​ក្រោយ​ពេល​សម្រាល។ ប្រភេទ​សុបិន​ពេល​ពពោះ និង​ន័យ​របស់​វា យល់​សប្ដិ​ចម្លែក​តែ​ដូច​ពិតៗ៖ យល់សប្ដិ​ប្រភេទ​នេះ​ច្របូក​ច្របល់​ណាស់ ក្នុង​យល់​សប្ដិ​មិន​ដឹង​ស្អីៗ​ជា​ស្អី​ទេ តែ​ប្រៀប​ដូច​កើត​ឡើង​ពិត​ៗ​អ៊ីចឹង។ ឧ. ម៉ាក់ៗ​ឈឺ​ពោះ​សម្រាល​កូន តែ​កើត​ចេញ​មក​ជា​កូន​ឆ្មារ រួច​ចេញ​ពី​ពេទ្យ​ចូល​ទៅ​ផ្ទះ​ក្នុង​ព្រៃ។ល។ រួម​ភេទ​ក្នុង​យល់​សប្ដិ៖ ស្ត្រី​ជា​ច្រើន​ជួប​ប្រទះ​នឹង​រួម​ភេទ​ស្រើប​ស្រាល​ក្នុង​យល់​សប្ដិ​ពេល​ពពោះ ពិសេស​ក្នុង​អំឡុង​ពេល​បី​ខែ​ចុង​ក្រោយ។ ការ​យល់​សប្ដិ​បែប​ស្រើប​ស្រាល​នេះ​អំឡុង​ពេល​ពពោះ​អាច​ខុស​គ្នា​ទៅ​តាម​ស្ត្រី​ម្នាក់ៗ ហើយ​វា​អាច​បណ្ដាល​មក​ពី​កត្តា​រាងកាយ​មាន​លំហូរ​ឈាម​បន្ថែម​ទៅ​កាន់​ប្រដាប់​ភេទ បង្កើន​អារម្មណ៍ និង​កម្រិត​អ័រម៉ូន​ដែល​កើន​ឡើង​អំឡុង​ពេល​ពពោះ អាច​ជំរុញ​ចំណង់​ផ្លូវ​ភេទ និង​នាំ​ទៅ​រក​ការ​ស្រមើ​ស្រមៃ​ខ្ពស់។ យល់​សប្ដិ​ឃើញ​ពពោះ៖ ការ​យល់​សប្ដិ​ឃើញ​មាន​ផ្ទៃ​ពោះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​រំភើប ការ​ភ័យ​ខ្លាច និង​ការ​បារម្ភ​របស់​ម៉ាក់ៗ​លើ​ការ​ផ្លាស់​ប្ដូរ​រាងកាយ និង​អារម្មណ៍​ដែល​កើត​ឡើង​លើ​ម៉ាក់ៗ​ផ្ទាល់។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រី​ពពោះ​សុបិន​ឃើញ​ទារក កូន​សត្វ​គួរ​ឲ្យ​ស្រលាញ់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ