មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

បើ​តាម​ចាស់ៗ​បុរាណ អំឡុងពេល​ពពោះ ស្ត្រី​ត្រូវ​មាន​ត្រណម​គ្រប់​សព្វ​បែប​យ៉ាង​រាប់​តាំង​ពី​ចំណី​អាហារ​ហូប​ចុក របៀប​របប​ស្លៀក​ពាក់ និង​សកម្មភាព​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ក្នុង​បំណង​ការពារ​ម្ដាយ និង​គភ៌​ឲ្យ​បាន​សុខភាព​ល្អ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ជំនឿ​ត​ពី​ចាស់ៗ​ថា មើល​រឿង​ខ្មោច​ពេល​ពពោះ កូន​កើត​មក​មិន​ស្អាត ចុះ​អ្នក​ជំនាញ​បែប​វិទ្យាសាស្ត្រ​គិត​យ៉ាង​ណា​ដែរ? បើ​តាម​ការ​យល់​ឃើញ​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​ឲ្យ​ដឹង​ថា ពេល​ពពោះ កាលណា​ស្រ្តី​មើល​រឿង​ខ្មោច ឬ​រឿង​ភ័យ​រន្ធត់​អាច​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សតិ​អារម្មណ៍​ដូច​ជា មាន​ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​តាម​នោះ​ដែរ​នៅ​ពេល​ដែល​គាត់​គេង ។ ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។ វេជ្ជ. ចាន់ ស៊ីណេត បើ​តាម​វិទ្យាសាស្ត្រ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ប្រឆាំង​នឹង​ការ​មើល​ភាព​យន្ត​បែប​រន្ធត់​អំឡុង​ពេល​ពពោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​កាត់​បន្ថយ​រឿង​រ៉ាវ​ណា​មួយ​ដែល​បង្ក​ភាព​ស្ត្រេស​ពេល​មាន​ផ្ទៃ​ពោះ។ រាងកាយ​របស់​ស្ត្រី​ងាយ​នឹង​ប្រតិកម្ម​អំឡុង​ពេល​នេះ ហើយ​ភាព​តានតឹង ឬ​ស្ត្រេស​អាច​បំផ្លាញ​ភាព​ធម្មតា​នៃ​លំហូរ​អ័រម៉ូន​ដែល​ជួយ​ទ្រទ្រង់​ម៉ាក់ៗ​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ពេល​ពពោះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្ត្រេស​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រពេញ​លើ​តម្រង​នោម និង​ភ្ញោច​ឲ្យ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការ​ប៉ះពាល់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ដែល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​ថាមពល​កើន​ឡើង។ ដូច​គ្នា​ដែរ អ័រម៉ូន ក័រទីសុល ទប់​ស្កាត់​មុខងារ​រាងកាយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ចាំ​បាច់​សម្រាប់​ឆ្លើយ​តប​នឹង​ពេល​ស្ត្រេស​ដូច​ជា ការ​លូតលាស់ ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ។ល។ ការ​រំខាន​នៃ​អ័រម៉ូន​ខណៈ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​គឺ​មិន​ល្អ​សម្រាប់​រាងកាយ​របស់​ម្ដាយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ការ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង […]


បញ្ហាផ្ទៃពោះ

សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?

សុដន់ម៉ាក់ៗនឹងប្រែប្រួលរូបរាងក្នុងអំឡុងពេលពពោះដោយសារការផ្លាស់ប្តូរ​អ័រម៉ូន និងត្រៀម​សម្រាប់ការបំបៅដោះបន្ទាប់ពីសម្រាលរួច។ តើក្នុងអំឡុងពេលពពោះ​សុដន់ម៉ាក់ៗនឹង​ប្រែប្រួល​បែបណាខ្លះ? ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖ ១. ត្រីមាសទី ១ ក្នុងអំឡុងត្រីមាសទី ១ (សប្តាហ៍ទី ១ ដល់ទី ១២) សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាច​រមាស់។ ក្បាលសុដន់អាចលៀនចេញក្រៅបន្តិច ហើយសុដន់ម៉ាក់ៗមួយចំនួនអាច​ចាប់​ផ្តើមឡើង​​ធំ​ជាងមុនបន្តិច។ [embed-health-tool-due-date] ២. ត្រីមាសទី ២ ក្នុងអំឡុងត្រីមាសទី ២ (សប្តាហ៍ទី ១៣ ដល់ថ្ងៃទី ២៧) សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ហើយ​ធ្ងន់​ជាងមុន។ ម៉ាក់ៗអាចប្រហែលជាត្រូវការ​អាវ​ទ្រនាប់ធំជាងមុនដើម្បីបាំង និងទ្រទម្ងន់សុដន់។ ក្នុង​រយៈ​ពេលនេះ សុដន់​ម៉ាក់ៗអាចមិនសូវឈឺ ឬរមាស់ដូចកាលនៅត្រីមាសទី ១ ទេ។ នៅពេលសុដន់ម៉ាក់ៗរីកធំ ស្បែកសុដន់ម៉ាក់ៗនឹងលេចចេញសរសៃ​ឈាម (សរសៃវ៉ែន) ច្រើន ហើយ​អាចមានសង្វារ។ ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅ​​ជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ ប៉ុន្តែដុំពកតូចៗទាំងនេះ​នឹងបាត់​ទៅ​វិញ​បន្ទាប់ពីម៉ាក់ៗសម្រាលរួច។ នៅដើមសប្តាហ៍ទី ១៦ ដល់ទី ១៩ ម៉ាក់ៗអាចសម្គាល់ឃើញមានការហូរសារធាតុរាវ​ពណ៌លឿង​ដែល​ជាទឹកដោះដំបូងចេញពីចុងសុដន់ដោយសារសុដន់ម៉ាក់ៗត្រៀម​ខ្លួន​សម្រាប់ការ​បំបៅ​ដោះ​ បន្ទាប់​ពីម៉ាក់ៗសម្រាលរួច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ត្រីមាសទី ៣ ក្នុងអំឡុង​ត្រីមាស​ទី​ […]


ត្រីមាសទី ២

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ចាស់ៗ​បុរាណ​តែង​តែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ស្លៀក​ពាក់​ឲ្យ​ជិត ឬ​កុំ​ចេះ​តែ​ប្រើ​ផលិតផល​លាប​មុខ លាប​ខ្លួន​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មិន​ល្អ​ដល់​កូន។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មិន​ចេះ​ស្លៀក​ពាក់ ឬ​មិន​ហ៊ាន​ប្រើ​ផលិត​ផល​ថែ​សម្រស់​ដូច​ជា ការពារ​ស្បែក​មុខ រាងកាយ ឬ​បង្ការ​សង្វារ​ទេ ម៉ាក់​ៗ​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​នៅ​ពេល​ក្រោយ​ក៏​ថា​បាន។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ ជា​ក្បួន​ថែទាំ​សម្រស់​សម្រាប់​ម៉ាក់ៗ ពិសេស​ក្នុង​ពេល​ជិត​ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. កើត​មុន ប្រសិន​បើ​ម៉ាក់ៗ​កើត​មុន​ពេល​ពពោះ ស្បែក​មុខ​មិន​ភ្លឺ​ថ្លា កុំ​ទាន់​បារម្ភ​អី។ ម៉ាក់ៗ​គួរ​ថែ​សម្រស់​ដោយ​លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់ ២ដង/ថ្ងៃ។ ពេល​ដុស និង​ជូត​មុខ​ត្រូវ​ធ្វើ​ថ្នម​ៗ ចៀសវាង​កាន់​តែ​ធ្វើ​ឲ្យ​មុន​កាន់​តែ​ឡើង។ កុំ​ព្យាយាម​ញេច​មុន ឬ​កេះ​មុន ហើយ​គួរ​ជ្រើស​រើស​គ្រីម​ផ្ដល់​សំណើម និង​គ្រឿង make up គ្មាន​ជាតិ​ប្រេង។ ២. ធ្វើ​ក្រចក​ដៃ ជើង ការ​ថែ​សម្រស់​ក៏​រាប់​បញ្ចូល​ទាំង​ក្រចក​ដៃ និង​ក្រចក​ជើង​ដែរ ហេតុ​ដូច​នេះ​ម៉ាក់​ៗ​គួរ​តែ​មាន​ស្ក្រាប់​សម្រាប់​ប្រអប់​ដៃ និង​ជើង កាត់​ក្រចក​ទៅ​តាម​ទម្រង់​ដែល​ខ្លួន​ស្រលាញ់ រួច​លាប​ពណ៌​ស្រស់ៗ ដើម្បី​ធ្វើ​សម្រស់​ក៏​ស្អាត អារម្មណ៍​ក៏​ល្អ។ ៣. លេងម៉ូតសក់ ម៉ាក់ៗ​ពពោះ​គួរ​តែ​មាន​ម៉ូត​សក់​ណា​ដែល​ងាយ​ស្រួល​ថែ​ទាំ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិត។ បើ​ចង់​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ម៉ាក់ៗ​អាច​ប្ដូរ​ពណ៌​សក់ កាត់ ឬ​គាប​សក់ ឬ​មូល​សក់​ឲ្យ​ប្លែក​មុខ​ម្ដង។ ប៉ុន្តែ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា យកល្អ បើ​ដឹង​ថា​ពពោះ […]


បញ្ហាផ្ទៃពោះ

ធ្លាក់ទឹករម្អិលពេលពពោះអាចគ្រោះថ្នាក់ បើមានរោគសញ្ញាទាំង ៦នេះ

ការ​ធ្លាក់​ទឹក​រម្អិល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​ស្រី​ៗ​យើង​ មិន​ថា​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ​។ ជា​ទូទៅ​ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ ចាប់ផ្ដើម​​នៅ​រយៈពេល​​​​ពីរ​ឆ្នាំ​មុន​ពេល​មក​រដូវ​លើក​ដំបូង ​និង​បន្ត​រហូត​ដល់​យើង​អស់​រដូវ​តែ​ម្ដង​។ ​ ជា​ទូទៅ សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​​កម្រិត​អ័រម៉ូន​Oestrogen ឡើង​ខ្ពស់​ ហើយ​ដោយ​សារ​តែ​បរិមាណ​ និង​ប្រភេទ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ពេល​មួយ​ទៅ​ពេល​មួយ ស្រី​ៗ​យើង​អាច​នឹង​ពិបាក​បែងចែក​រវាង​ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​ និង​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ។​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​អំឡុង​ពេល​ពពោះ​ ស្ត្រី​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​ដែល​មាន​ក្លិន​តិចតួច ឬ​គ្មាន​ក្លិន​ទាល់​តែ​សោះ​ សូម្បី​តែ​នៅ​មុន​ពេល​ពពោះ​​។ យ៉ាង​ណា​មិញ បញ្ហា​​នេះ​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ និង​ស្បូន​​។ ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​យើង​អាច​នឹង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​​ឡើង​​ៗ នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​ ហើយ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ក៏​អាច​មាន​ការ​ប្រែប្រួល​តិចតួច ដោយ​​មាន​ផ្ទុក​​រម្អិល​ដែល​មាន​ពណ៌​ផ្កាឈូក​​ស្អិត​ និង​​មាន​សណ្ឋាន​ដូច​ចាហួយ​។ ​ [embed-health-tool-due-date] ​​​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ រោគសញ្ញា​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេល​ពពោះ ដែល​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ មាន​៖ បរិមាណ​ការ​ធ្លាក់​ទឹក​រម្អិល​កើន​ឡើង ឬ​ពណ៌​ទឹក​រម្អិល​មាន​ភាព​​ខុស​ប្លែក​ពី​ធម្មតា​​ មុន​ពេល​​គភ៌​មាន​អាយុ ​​៣៧​សប្ដាហ៍​ បែក​ទឹក​ភ្លោះ ព្រោះ​វា​អាច​បង្ហាញ​ពី​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត​ អាការៈ​​រលាក​ ឈឺចាប់​ រមាស់​ ឬ​ក្រហាយ​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ​។ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ និង​ក្រហម​ ឬ​រមាស់​នៅ​តំបន់​ពិសេស អាច​បង្ហាញ​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា និង​ជំងឺ​កាមរោគ​ដទៃ​ទៀត (STIs) ​ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។ […]


បញ្ហាផ្ទៃពោះ

ម៉េចបានម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរធ្វើម៉េច?

ការឈាមអញ្ចាញធ្មេញអំឡុងពេលពពោះគឺជារឿងធម្មតាទេ។ ម៉ាក់ៗពពោះប្រហែល ៥០% អាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬទាក់ធ្មេញ។ ហេតុអ្វី​បានជាម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរដោះស្រាយបែបណា? ជាទូទៅម៉ាក់ៗមួយចំនួនអាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅត្រីមាសទី ២ ឬ ទី ៣ ដោយសារការប្រែប្រួលអ័រម៉ូនដែលធ្វើឱ្យអញ្ចាញធ្មេញម៉ាក់ៗងាយនឹងឆ្លងបាក់តេរី ហើយ​បង្កទៅជារលាក​អញ្ចាញធ្មេញ។ លើសពីនេះទៅទៀត កម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន និងអឺស្ត្រូហ្សេនមានការ​កើនឡើងខ្ពស់​ដែលបង្កើន​លំហូរឈាមទៅកាន់ភ្នាសរម្អិល ហើយធ្វើឱ្យអញ្ចាញ​ធ្មេញហើម និងងាយឈាម។ ម៉ាក់ៗអាចកាត់បន្ថយអាការៈហើម និងឈាមអញ្ចាញធ្មេញដោយ៖ ១. ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ ម៉ាក់ៗអាចស្អំទឹកកក ឬទឹកក្តៅឧណ្ហៗលើថ្ពាល់ខាងអញ្ចាញ​ធ្មេញហើម ​ឬឈាម​ដើម្បី​កាត់បន្ថយ​អាការៈហើម និងឈឺអញ្ចាញធ្មេញ។ ២. ខ្ពុរទឹកអំបិល ម៉ាក់ៗអាចខ្ពុរទឹកអំបិលដើម្បីកាត់បន្ថយការហើមអញ្ចាញធ្មេញ រារាំងការលូតលាស់​របស់​បាក់តេរី​នៅក្នុងមាត់ និងការពារការឆ្លងបាក់តេរីដែលបណ្តាលឱ្យមានបញ្ហាមាត់ធ្មេញ។ ៣. ញុំាតែបៃតង ម៉ាក់ៗក៏អាចញុំាតែបៃតងដើម្បីកាត់បន្ថយអាការៈហើមអញ្ចាញធ្មេញ ការពារការកកើតបាក់តេរី​ក្នុង​មាត់ និងការកកកំណកកំបោរជាប់ធ្មេញ។ ៤. ញុំាអាហារសម្បូរវីតាមីន C ម៉ាក់ៗអាចញុំាអាហារសម្បូរវីតាមីន C ដូចជាផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ស្ពៃក្តោប ប្រូខូលី​ជាដើម ព្រោះវីតាមីន C អាចកម្ចាត់បាក់តេរី ជួយ​ឱ្យអញ្ចាញធ្មេញ​ម៉ាក់ៗមានសុខភាពល្អ​ ហើយ​អាច​ការពារការហើម និង​ឈាម​អញ្ចាញធ្មេញទៀតផង។ ៥. ញុំាអាហារសម្បូរកាល់ស្យូម ការញុំាអាហារសម្បូរកាល់ស្យូមដូចជា ទឹកដោះគោ បន្លែស្លឹកបៃតង គ្រាប់ល្ង និង សណ្តែកជាដើម​អាច​ជួយឱ្យធេ្មញ ​និងអញ្ចាញធ្មេញម៉ាក់ៗមានសុខភាពល្អ ការពារការហើម និងរលាក​អញ្ចាញ​ធ្មេញ។ ៦. ប្រើច្រាស់ដុសធ្មេញមានសរសៃទន់ ម៉ាក់ៗគួរជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់មកដុសធ្មេញ […]


បញ្ហាផ្ទៃពោះ

ទាំងនេះ ជាមូលហេតុ​ធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ

ទងសុក​ភ្ជាប់ផ្ចិតទារកក្នុងផ្ទៃទៅនឹងសុក ដែលមាននាទីដឹកនាំសារធាតុចិញ្ចឹម អុកស៊ីសែន និង​ឈាម​ពីម៉ាក់ៗទៅឱ្យទារក ហើយដឹកនាំកាកសំណល់​ពីទារកត្រលប់ទៅរាងកាយម៉ាក់ៗវិញ។ ចុះ​ហេតុ​អ្វីបានជាទងសុករុំកទារកទៅវិញ? ជាទូទៅ ទងសុកអាចរុំកទារកទារកនៅត្រីមាសទី ៣ ហើយមូលហេតុដែលអាចបណ្តាល​ឱ្យទងសុក​រុំកទារក​អាច​មានដូចជា៖ ១. កង្វះសារធាតុអន្ធិល Wharton សារធាតុអន្ធិល Wharton មាននាទីការពារសរសៃឈាមនៅខាងក្នុងទងផ្ចិត ការពារ​ទងផ្ចិត​ពីការ​សង្កត់ និងជំពាក់ដោយសារចលនារបស់ទារកក្នុងផ្ទៃ។ ប្រសិនបើទងផ្ចិតមិនមាន​សារធាតុអន្ធិល Wharton ​គ្រប់គ្រាន់​ទេ ទងផ្ចិតអាច​នឹងរុំកទារកព្រោះទងសុកមិនមានជាតិរម្អិលគ្រប់គ្រាន់។ ២. ទឹកភ្លោះច្រើនពេក ដោយសារ​ទារក​អណ្តែត​ក្នុង​ទឹកភ្លោះ ដូច្នេះការមានទឹកភ្លោះច្រើនអាចឱ្យទារកកម្រើក និងធ្វើចលនា​បាន​ច្រើនដែលអាចបណ្តាលឱ្យទងសុករុំកទារក។ ៣. ទារកក្នុងផ្ទៃកម្រើកខ្លាំងពេក ប្រសិនបើទារកក្នុងផ្ទៃមានចលនា ឬកម្រើកច្រើន នោះឱកាសដែល​ទងផ្ចិតអាច​រុំកក៏​មាន​ច្រើន​ដែរ។ ម្យ៉ាងទៀត នៅពេលគភ៌មានអាយុកាន់​តែ​ច្រើន ឱកាសទងផ្ចិតអាចរុំកក៏កើនដែរ។ ៤. ទងសុកវែងពេក ជាធម្មតា ទងសុកអាចមានប្រវែងប្រហែល ៥០-៦០ សង់ទីម៉ែត្រ។ បើ​ទង​​សុកមាន​ប្រវែងវែង​ជាង​នេះ ទារកក្នុងផ្ទៃនឹងមានហានិភ័យទង​សុក​រុំកខ្ពស់ ហើយបើទងសុកមានប្រវែងកាន់តែវែង ទងសុក​អាច​រុំកទារក​កាន់តែច្រើនជុំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ម៉ាក់ៗពពោះកូនភ្លោះពីរ ឬច្រើន ក្នុងករណីបើម៉ាក់ៗពពោះកូនភ្លោះ តែកូនក្នុងផ្ទៃស្ថិតនៅក្នុងថង់ទឹកភ្លោះតែមួយជាមួយគ្នា ក៏​មាន​ហានិភ័យ​នេះ​ដែរ​។ ដោយសារទារកមានទងសុកម្នាក់មួយ នៅពេលទារកកម្រើក ឬធ្វើចលនា ទងសុក​អាច​ជំពាក់​ចូលគ្នា ហើយអាចរុំកទារក។ [embed-health-tool-due-date] ប្រសិនបើសុករុំកទារក ម៉ាក់ៗអាចសង្កេតឃើញអាការៈដូចជា៖ ទារកមិនសូវកម្រើក៖ ទារក​ក្នុងផ្ទៃអាចមិនសូវកម្រើក​​ភ្លាមៗ​នៅ​សប្តាហ៍​ចុងក្រោយ​នៃត្រីមាសទី ៣ ដែល​ជាទូទៅទារក​អាច​កម្រើកយ៉ាងតិច […]


បញ្ហាផ្ទៃពោះ

បើម៉ាក់ៗមានទម្លាប់ទាំងនេះ នឹងធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ

ម៉ាក់ៗពពោះភាគច្រើនចាញ់កូននៅត្រីមាសទី ១ នៃការមានផ្ទៃពោះដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំា​អីមិនឆ្ងាញ់ និងមិនស្រួលក្នុងខ្លួន។ ទន្ទឹម​នឹងនេះដែរ ទម្លាប់សាមញ្ញមួយចំនួន​ក៏ធ្វើឱ្យអាការៈ​ចាញ់​កូន​កាន់​តែធ្ងន់ធ្ងរដែរ។ តើពេលចាញ់កូនម៉ាក់ៗគួរចៀសវាងអ្វីខ្លះ? ម៉ាក់ៗពពោះមួយចំនួនអាចមិនសូវចាញ់ តែម៉ាក់ៗមួយចំនួនទៀតអាច​ចាញ់កូនខ្លាំង។ ខាងក្រោម​នេះជាកត្តាដែលអាចធ្វើឱ្យអាការៈចាញ់កូនរបស់ម៉ាក់ៗតែធ្ងន់ធ្ងរ៖ ១. ញុំាតិចពេក ឬឆ្អែតពេក ការញុំាតិចពេកធ្វើឱ្យក្រពះយើងមិនសូវមានអាហារកិន ហើយការញុំាច្រើន​ពេក​ធ្វើឱ្យក្រពះយើង​មាន​បញ្ហា​ក្នុងការកិនអាហារ ឬត្រូវការពេលយូរដើម្បីកិនអាហារដែល​សុទ្ធតែជាកត្តាអាចបណ្តាល​ឱ្យ​យើងមានអាការៈ​ចង្អោរ។ ២. ញុំាំអាហារមានជាតិខ្លាញ់ច្រើន អាហារមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ជាប់ខ្លាញ់ ឈឺស ប័រ ជាដើមធ្វើឱ្យយើងមាន​បញ្ហា​ក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ។ ៣. ញុំាអាហារផ្អែមខ្លាំង អាហារផ្អែមៗ ជាពិសេសអាហាដូចជា បង្អែម ទឹកក្រូច នំខេក​ជាដើម​ត្រូវការពេលយូរក្នុងការរំលាយ ហើយពេលខ្លះអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ខ្ពស់ទៀតផង។ ៤. ញុំាអាហារមានក្លិនខ្លាំង ក្នុងអំឡុងពេលពពោះ ដោយសារការប្រែប្រួលអ័រម៉ូន ឃានវិញ្ញាណម៉ាក់ៗអាច​ប្រែប្រួលដែល​ធ្វើឱ្យ​ម៉ាក់ៗចាញ់ក្លិនមួយចំនួន និងទ្រាំមិនបានរហូតដល់ចង្អោរ ឬក្អួត។ ការញុំាអាហាអាហារ​ដែលមាន​ក្លិនខ្លាំងដូចជា ខ្ទឹមស និងខ្ទឹមបារាំងជាដើមអាចបណ្តាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ៥. ញុំាគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹងអាចបណ្តាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ និង​ធ្វើឱ្យក្រពះកិនអាហារយឺតជាងមុនដែលជាហេតុធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួត។ ម៉្យាងទៀត ការញុំា​គ្រឿង​ស្រវឹងក៏បណ្តាល​ឱ្យម៉ាក់ៗមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរ។ ៦. ញុំាជាតិកាហ្វេអ៊ីន ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ឬ ទឹកក្រូចជាដើមអាចជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើនដែលបណ្តាលឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ មិនស្រួលក្នុងក្រពះ និងច្រាល​ទឹក​អាស៊ីដ​ក្រពះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៧. […]


បញ្ហាផ្ទៃពោះ

អាហារ និងភេជ្ជៈទាំងនេះ អាចជួយបន្ថយអាការៈចាញ់កូន

ការចាញ់កូនបណ្តាលម៉ាក់ៗពពោះមួយចំនួនចង្អោរ ឬក្អួត និងមិនស្រួល​ក្នុងខ្លួន។ ការចាញ់កូន​តិចតួច​មិនបណ្តាលឱ្យម៉ាក់ៗ ឬកូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ តែបើម៉ាក់ៗចាញ់កូនខ្លាំង​អាចបណ្តាល​ឱ្យ​ខ្វះសារធាតុចិញ្ចឹម និងបាត់បង់អេឡិចត្រូលីត។ ដូច្នេះដើម្បីជួយបន្ធូរអាការៈ​ចាញ់កូន ម៉ាក់ៗ​គួរញុំាអាហារ និងភេជ្ជៈណាខ្លះ? ហេតុអ្វីបានជាម៉ាក់ៗពពោះភាគច្រើនចាញ់កូន? ម៉ាក់ៗពពោះភាគច្រើន​ចាញ់កូនដោយសារការ​កើន​ឡើង​នៃអ័រម៉ូនក្នុងអំឡុងពេលពពោះ។ ជាទូទៅម៉ាក់ៗពពោះអាចមានអាការៈចាញ់កូននៅសប្តាហ៍ទី ៥ ឬទី៦ នៃ​ការមានផ្ទៃពោះ ហើយ​អាច​ចាញ់ខ្លាំងនៅអំឡុងប្តាហ៍ទី ៩ តែបន្ទាប់ពីសប្តាហ៍ទី ១២ ឬសប្តាហ៍ទី ១៦ ម៉ាក់ៗ​មួយ​ចំនួនអាចបាត់ចាញ់កូនដោយឯកឯង។ ទោះបីជាយ៉ាងណាក៏ដោយ ម៉ាក់ៗពពោះ ១៥%-២០% អាចបន្តចាញ់កូនរហូតដល់ត្រីមាសទី ៣ ហើយ​ម៉ាក់ៗពពោះ ៥% ទៀតអាចចាញ់កូនរហូតដល់ពេលសម្រាល។ ខាងក្រោមនេះជាអាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖ ១. ខ្ញី ​ខ្ញី និងក្លិនរបស់​ខ្ញីអាចជួយបំបាត់អាការៈ​ចាញ់កូនបាន។ លើសពីនេះទៅទៀត​ ខ្ញីក៏អាចជួយដល់​ការ​រំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនដែរ។​ ម៉ាក់ៗ​អាច​ញុំាអាហារដែលមានលាយខ្ញី ឬញុំាតែ​ខ្ញីក៏បាន ប៉ុន្តែម៉ាក់ៗមិន​ត្រូវញុំាខ្ញីលើសពី ១០០០ មីល្លីក្រាមក្នុងមួយថ្ងៃទេ ព្រោះអាចបណ្តាល​ឱ្យ​មានផលប៉ះពាល់។ ជាទូទៅការញុំាខ្ញី ២៥០ មីល្លីក្រាម​ក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈចាញ់កូនបានហើយ។ ២. ជីរអង្កាម ជីរអង្កាមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការៈចាញ់កូនស្រដៀងនឹងខ្ញីដែរ ហើយអាចធ្វើឱ្យ​ខ្យល់​ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងពោះទៀតផង។ ម៉ាក់ៗអាចញុំា​ជីរ​អង្កាមដោយលាយជាមួយអាហារ ឬញុំាស្ករកៅស៊ូរសជាតិ​​ជីរអង្កាម ឬតែជីរអង្កាមក៏បាន។ ៣. ក្រូចឆ្មារ ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន។ ម៉ាក់ៗអាច​បន្ថែមទឹកក្រូចឆ្មារចូលអាហារ ឬញុំាទឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ហៗក៏បាន។ ប្រសិនបើម៉ាក់ៗឈឺក្រពះ ហើយមិនអាចញុំា​ទឹក​ក្រូច​ឆ្មារបាន ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ត្រីមាសទី ២

ចង់ឲ្យខួរក្បាលកូនល្អតាំងពីក្នុងផ្ទៃ ម៉ាក់ៗកុំភ្លេចធ្វើសកម្មភាពទាំងនេះ

ពេល​ជិត​ក្លាយ​ជា​ម៉ាក់​ប៉ា​គេ ភាគ​ច្រើន​គ្នា​យើង​តែង​តែ​រក​វិធីសាស្ត្រ​ថែ​ទាំ​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ល្អ ពិសេស​នោះ​គឺ​ចង់​ឲ្យ​កូន​កើត​មក​រឹងមាំ និង​ប្រាជ្ញា​វៀង​វៃ។ បើ​ចង់​ឲ្យ​មាន​ខួរ​ក្បាល​ល្អ​តាំង​ពី​ក្នុង​ផ្ទៃ​មក ស្ត្រី​ពពោះ​អាច​អនុវត្ត​សកម្មភាព​ងាយៗ​មួយ​ចំនួន​ មិន​ចំណាយ​ពេល​យូរ ឬ​អាច​ធ្វើ​ពេល​ម៉ាក់ៗ​ទំនេរ​ក៏​បាន។ ១. ហាត់​ប្រាណ ការ​រក្សា​រាង​សមរម្យ និង​មាន​សកម្មភាព​រាងកាយ​ច្រើន​អំឡុង​ពេល​ពពោះ ជួយ​ឲ្យ​គភ៌​អភិវឌ្ឍ​ខួរក្បាល​បានល្អ។ ការ​ហាត់​ប្រាណ​បញ្ចេញ​សារធាតុ Endorphins ដែល​ជា​សារធាតុ​គីមី​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ចូល​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល។ លំហាត់​ប្រាណ​ក៏​បណ្ដាល​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន Cortisol ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាល​គភ៌ អាច​ជួយ​ឲ្យ​កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ​មក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. និយាយ​លេង ឬ​អាន​ឲ្យ​កូន​ស្ដាប់ ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក ដូច្នេះ​នៅ​ខែ​ទី ៥ នៃ​ការ​មាន​ផ្ទៃពោះ កូន​យើង​អាច​ឮ​សំឡេង និង​អាច​ឆ្លើយ​តប​ទៅ​នឹង​ចលនា​កើត​ឡើង​នៅ​ខាង​ក្រៅ​បាន​ទៀត​ផង។ នេះ​មាន​ន័យ​ថា ការ​និយាយ ច្រៀង ឬ​អាន​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​ពួក​គេ​អភិវឌ្ឍ​បាន​លឿន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​អាយុ​ប៉ុន​នេះ អា​អូន​អាច​បែង​ចែក​រវាង​សំឡេង និង​សម្គាល់​សំឡេង​របស់​ម្ដាយ​បាន​ច្បាស់។ ៣. កាត់​បន្ថយ​ស្ត្រេស រក្សា​ចិត្ត​ឲ្យ​សប្បាយ ជា​ធម្មតា ស្រី​ៗ​ងាយ​ប៉ះពាល់​ផ្លូវ​ចិត្ត​ណាស់ បើ​និយាយ​ពាក្យ​សម្ដី​ខុស​ឆ្គង​បន្តិច តែ​ពេល​ពពោះ ផ្លូវ​ចិត្ត​ស្រី​ៗ​កាន់​តែ​ងាយ​រង​ផល​ប៉ះពាល់​​ទ្វេ​ដង។ នេះ​ដោយ​សារ​តែ​អ័រម៉ូន រាង​កាយ​ប្រែប្រួលណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ ​ទោះ​យ៉ាង​ណា​យើង​អាច​កែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឬ​ក៏​អាច​ឲ្យ​ស្វាមី​ជូន​ដើរ​លេង​ពេល​ទំនេរ ដើម្បី​បង្កើន​ភាព​ផ្អែម​ល្ហែម​ក្នុង​គ្រួសារ ក៏​ដូច​ជា​ជួយ​ឲ្យ​កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ​ជាដើម។ ៤. […]


ត្រីមាសទី ១

ម៉ាក់ៗពពោះដំបូងៗ គួរដឹងប្រការគួរ និងមិនគួរធ្វើក្នុងត្រីមាសទី ១

ពេល​ដឹង​ថា​ខ្លួន​ពពោះ អារម្មណ៍​ម៉ាក់ៗ​ច្បាស់​ជា​សប្បាយ​ហោះ​ហើរ​ដល់​ណា​ណី​មិន​ខាន​ ព្រោះ​នឹង​មាន​សមាជិក​ថ្មី​ចូល​រួម​ក្នុង​គ្រួសារ។ ទោះ​សប្បាយ​ចិត្ត​ប៉ុនណា​ក៏​ដោយ ម៉ាក់ៗ​ត្រូវ​ងាក​មក​គិត​គូរ​រឿង​ថែ​ទាំ​ខ្លួន​វិញ​ចាប់​ពី​ត្រី​មាស​ទី១ តាម​ប្រការ​គួរ និង​មិន​គួរ​ធ្វើមាន​​ក្នុង​អត្ថបទ​នេះ។ ប្រការ​គួរ​ធ្វើ​ក្នុង​ត្រី​មាស​ទី ១ ពិគ្រោះ​យោបល់​ដំបូង​ជាមួយ​គ្រូពេទ្យ​សម្ភព និង​ការ​តាមដាន​ជា​ប្រចាំ​ គឺ​ជាការ​ចាំបាច់​ក្នុង​អំឡុង​ត្រីមាសទី ១ សម្រាប់​ការ​វិវត្ត​របស់​គភ៌។ ជ្រើសរើស​ពេទ្យ​សម្ភព និង​មន្ទីរពេទ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ចៀសវាង​ការ​ផ្លាស់​ប្ដូរ​គ្រូពេទ្យ ឬ​មន្ទីរពេទ្យ​ញឹកញាប់​ព្រោះ​អាច​នាំ​ឲ្យ​មាន​មតិ​ផ្ទុយ​គ្នា​អំឡុង​ពេល​ពិគ្រោះ​យោបល់។ បង្កើន​ការ​ញ៉ាំ​អាហារ​បំប៉ន​អាស៊ីដ​ហ្វូលិកតាម​វេជ្ជបញ្ជា ព្រោះ​វា​ជា​ប្រភេទ​វីតាមីន B ដែល​ត្រូវ​ការ​សម្រាប់​ការ​បង្កើត​កោសិកា​ឈាម។ វាមានប្រយោជន៍សម្រាប់​ការ​វិវត្ត​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​គភ៌។ អាស៊ីដ​ហ្វូលិក ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​មុន​ពេល​មាន​ផ្ទៃពោះ និង​ពេល​កំពុង​ពពោះ​ព្រោះអាច​ការពារការខូចសរសៃប្រសាទលើទារក​ក្នុង​ផ្ទៃ​ដែលកំពុងលូតលាស់។ ញ៉ាំ​អាហារ​សរីរាង្គ និង​អាហារ​ចម្អិន​ដោយ​ខ្លួន​ឯងឲ្យ​​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ និង​វីតាមីន និង​ប្រូតេអ៊ីន​សំខាន់​ៗ និង​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​ដែក កាល់ស្យូម និង​ហ្វូឡាត។ ញ៉ាំ​អាហារ​សម្រន់​ល្អៗ​នៅ​ចន្លោះ​ពេល​បាយ និង​ត្រូវ​ផឹកទឹកយ៉ាងហោចណាស់ប្រាំបីកែវ (១,៥ លីត្រ) ជារៀងរាល់ថ្ងៃ ព្រោះ​ការរក្សាជាតិទឹកមានសារៈសំខាន់ខ្លាំងណាស់។ អនុវត្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​ធម្មតា ឬ​ហាត់​ប្រាណ​ធម្មតា​ដូច​ជា ការ​ដើរ​ជា​ប្រចាំ លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ផ្សេង​ពី​អ្នក​ជំនាញ។ ក្នុង​អំឡុង​ពេល​ពពោះ​ត្រី​មាស​ទី១ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា យើង​ទទួល​បាន​ការ​សម្រាក​គ្រប់​គ្រាន់ ពោល​គឺ​គេង​ឆ្អែត ញ៉ាំ​ឆ្អែត និង​សប្បាយ​ចិត្ត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រការ​មិន​គួរ​ធ្វើ​ក្នុង​ត្រី​មាស​ទី ១ មិន​គួរ​លេប​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ