មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ

ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬ​ឆ្អឹង​ថ្ងាសត្រគាក (នៅខាងក្រោម​ថ្ងាសទ្វារ​មាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​ឈឺ​ចាប់​ឆ្អឹងថ្ងាសត្រគាក​នៅ​ត្រី​មាស​ទី ៣ ហើយគួរកាត់​បន្ថយអាការៈ​បែបណា? នៅត្រីមាសទី ៣ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូន relaxin ដើម្បីបន្ទន់សរសៃចំណង​នៅក្នុងសន្លាក់ឆ្អឹង​ថ្ងាសត្រគាក ដែលធ្វើ​ឱ្យសន្លាក់ឆ្អឹង​ថ្ងាសត្រគាករលុង ដើម្បីជួយឱ្យកូន​ក្នុងផ្ទៃ​អាច​សម្រាលចេញ​បាន។ ប៉ុន្តែពេលខ្លះសន្លាក់ឆ្អឹងថ្ងាសត្រគាកអាចរលុងខ្លាំងពេកដែលបណ្តាល​ឱ្យឆ្អឹងថ្ងាសត្រគាករង្គើ បូក​រួម​​នឹងទម្ងន់ទារកកក្នុងផ្ទៃ និងការឡើង​ទម្ងន់​របស់ម៉ាក់ៗ ដែលបន្ថែមសម្ពាធលើឆ្អឹងអាងត្រគាក ហើយ​បង្កឱ្យម៉ាក់ៗមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាក។ ប្រសិនឆ្អឹងថ្ងាសត្រគាកម៉ាក់ៗរលុងខ្លាំង ម៉ាក់ៗអាចមានការឈឺចាប់ ហើយមាន​អាការៈ​ដូចជា៖ ឈឺចាប់ពេលដើរយូរ ឡើងជណ្តើរ ឬពេលយួរ ឬលើកធ្ងន់ៗ ឈឺចាប់ពេលប្រែខ្លួនលើគ្រែ ស្លៀកពាក់ ឬចុះពីលើរថយន្ត ហើមនៅតំបន់ឆ្អឹងថ្ងាសត្រគាក អាចឮសំឡេងកកិតនៅក្នុងឆ្អឹងអាងត្រគាក ឈឺចាប់នៅឆ្អឹងអាងត្រគាកផ្នែកខាងមុខ ត្រគាក តំបន់ចន្លោះរន្ធ​គូទ និងទ្វារមាស ខ្នងផ្នែក​ខាង​ក្រោម ហើយអាចសាយភាយដល់ភ្លៅរហូត​ដល់ជង្គង់។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រសិនបើម៉ាក់ៗមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ម៉ាក់ៗគួរ៖ ចៀសវាងការដើរយូរ ហើយពេលដើរ ម៉ាក់ៗត្រូវដើរយឺតៗ ចៀសវាងការឈរយូរ ហើយពេលឈរ ម៉ាក់ៗត្រូវរក្សាទម្ងន់ជើងទាំងពីរឱ្យស្មើគ្នា ចៀសវាង​ប្រឹង​ជើង​តែម្ខាង​ទប់​ទម្ងន់ខ្លួន និងត្រូវពាក់ស្បែកជើងរាបដែលអាចជួយរក្សាលំនឹងខ្លួនបានល្អ។ ចៀសវាងការអង្គុយមួយកន្លែងលើសពី ៣០ នាទី និងត្រូវផ្លាស់ប្តូរឥរិយាបថអង្គុយឱ្យបានញឹកញាប់ ហើយត្រូវអង្គុយលើកៅអីដែលមានបង្អែក […]


ការថែទាំផ្ទៃពោះមុនសម្រាល

ប្រើ​ទូរស័ព្ទ​ច្រើន​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​សុខភាព​មួយចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ផ្សេង​ៗ​ ​ជា​ពិសេស​គឺ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​​របស់​ទារក​​​តែ​ម្ដង​​។ ពិត​ណាស់​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ​ទូរស័ព្ទ​ដៃ​ជះ​ឥទ្ធិពល​ដ៏សម្បើម​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​។ ប៉ុន្តែ​ បើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ​​ទេ​នោះ ទូរស័ព្ទ​ដៃ​នឹង​បង្ក​ជា​បញ្ហា​​ទៅ​វិញ​។ ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​លើ​ស្ត្រីមាន​ផ្ទៃពោះ ក្រៅ​ពី​ការ​​រឹតត្បិត​លើ​របប​អាហារ​ប្រចាំថ្ងៃ ស្ត្រី​ពពោះ​ចាំបាច់​យល់​ដឹង​ពី​វិធីសាស្ត្រ​សុវត្ថិភាព និង​ការ​ណែនាំ​ផ្សេង​ៗ​នៃ​ការ​ប្រើ​ទូរស័ព្ទ​ដៃ ដើម្បី​ធានា​ថា​គភ៌​មាន​សុខភាព​ល្អ និង​​សម្រាល​​ដោយ​រលូន​។ ជាក់​ស្ដែង ស្ត្រី​ពពោះ​​គប្បី​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​​វិទ្យុ​សកម្ម​​​ក្នុង​រយៈពេល​ដ៏​សំខាន់​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ​។ ថ្វី​ត្បិត​តែ​ការ​ប៉ះពាល់​នឹង​វិទ្យុសកម្ម​ក្នុង​កម្រិត​តិចតួច មិន​បង្ក​​ជា​ការ​ព្រួយ​បារម្ភ​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ប៉ះពាល់​ក្នុង​បរិមាណ​​ច្រើន​ជ្រុល វា​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ទារក​​ដែល​កំពុង​លូតលាស់​ ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​របស់​កូន ជា​ពិសេស​នៅ​ចន្លោះ​សប្ដាហ៍​ទី​២ ទៅ​១៨​ ​នៃ​ការ​ពពោះ​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ទូរស័ព្ទ​ដៃ​បង្ក​បញ្ហា​អ្វី​ខ្លះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​? ដូច​គ្នា​នេះ​ដែរ​ ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​ ​អាច​នាំ​ឲ្យ​ម៉ាក់​ៗ​​គេង​មិន​លក់​ និង​នាំ​ឲ្យ​កំហាប់​ឆ្អឹង​ ព្រម​ទាំង​សកម្មភាព​ខួរ​ក្បាល​​ចុះ​ខ្សោយ​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​ខួរ​ក្បាល​របស់​ស្ត្រី​ពពោះ​ដែរ ដូចជា​បណ្ដាល​ឲ្យ​អស់​កម្លាំង ថប់​បារម្ភ និង​រំខាន​ដល់​ការ​គេង ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​ចងចាំ​ថយ​ចុះ។ ជាង​នេះ​ទៅ​ទៀត ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ អំឡុង​ពេល​ពពោះ អាច​រំខាន​ធ្មួល​របស់​​រាងកាយ​ និង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ គួរអាន៖ ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច? […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗធ្លាប់ដឹងអត់ ហើមជើងពេលពពោះអាចជាសញ្ញាអាសន្ន ឬអត់?

អំឡុង​ពេល​ពពោះ រាងកាយ​របស់​ម៉ាក់ៗ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ហើយ​ជួន​កាល​អាច​នឹង​ជួប​បញ្ហា​ហើម​ក​ជើង ឬ​ជើង ធ្វើ​ឲ្យ​ពិបាក​ដើរ ឬ​ផ្ដល់​អារម្មណ៍​មិន​ស្រណុក​ដល់​ម៉ាក់ៗ។ ការ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​ជា​រឿង​ម៉ាក់ៗ​គួរ​បារម្ភ? ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រី​មាន​បញ្ហា​ហើម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​នៅ​លើ​ ក​ជើង ជើង និង​ម្រាម​ដៃ។ ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា បញ្ហា​ហើម​ជើង​អំឡុង​ពេល​ពពោះ ឬ​ហើម​ត្រង់​ផ្នែក​ណា​មួយ​លើ​រាងកាយ​អំឡុង​ពេល​នេះ​អាច​កើត​ឡើង​បាន​ដោយ​មូលហេតុ​ដូច​ជា៖ - លើស​ជាតិ​ទឹក​បណ្ដាល​មក​ពី​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ - ការ​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក​ដោយ​ទម្ងន់​កាន់​តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុង​ជើង​ត្រលប់​មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជា​ការ​ហើម​ជើង។ ដោយ​ហេតុ​ផល​នេះ ការ​ហើម​ភាគ​ច្រើន​កើត​មាន​នៅ​អំឡុង​​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ ចំពោះ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពពោះ​កូន​ភ្លោះ - កង្វះ​ជាតិ​អាល់ប៊ុយមីន ដែល​អាច​បណ្ដាល​មក​ពី​បាត់​ជាតិ​សាច់​តាម​ទឹក​នោម (ជំងឺ​ទឹក​នោម​ប្រៃ) - ជំងឺ​ខ្សោយ​តម្រង​នោម ឬ​ខ្សោយ​បេះដូង​។ សញ្ញា​អាសន្ន​នៃ​ការ​ហើម​ជើង​ពេល​ពពោះ នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ហើម​ជើង​បូក​រួម​នឹង​សញ្ញា​មួយ​ចំនួន​រួម​មាន៖ លើស​សម្ពាធ​ឈាម ហត់​ដង្ហក់ ទឹក​នោម​តិច ជើង​ឡើង​ក្រហម​ហើយ​ឈឺ។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចំពោះ​ការ​ហើម​ជើង​ពេល​ពពោះ​ជា​សញ្ញា​អាសន្ន ស្ត្រី​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន ដើម្បី​វិភាគ​រក​មូលហេតុ​ច្បាស់​លាស់ និង​រក​វិធី​ព្យាបាល​ត្រឹម​ត្រូវ។ ជួន​កាល ការ​ហើម​ជើង​ពេល​ពពោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ក៏​ថា​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​​គ្រាន់​តែ​ជា​ការ​ហើម​ជើង​ធម្មតា​ទេ​នោះ ម៉ាក់ៗ​អាច​សម្រួល​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​បាន​ដោយ​៖ ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​កាត់​បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំៗ។ ២. ដាក់​ជើង​ឲ្យ​ខ្ពស់ គ្រប់​ពេល​ដែល​អាច​ធ្វើ​បាន​ដូច​ជា ពេល​ធ្វើ​ការ ឬ​ពេល​គេង ឬ​តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។ ៣. […]


ការថែទាំផ្ទៃពោះមុនសម្រាល

នៅត្រីមាសទី ៣ ម៉ាក់ៗ​គួរ​​តេស្ត​រក​មេរោគម្យ៉ាង បង្ការ​បញ្ហា​ផ្សេងៗកើតលើកូន

ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកអាចឱ្យម៉ាក់ៗដឹងថា ម៉ាក់ៗមាន ឬគ្មាន​មេរោគ​​ស្រ្តេបតូកូកនៅទ្វារមាស ឬរន្ធគូទ។ ការមានមេរោគ​ស្រ្តេបតូកូក​អាច​មិន​បណ្តាល​ឱ្យ​ម៉ាក់ៗ​មានបញ្ហាសុខភាព តែអាចចម្លង​​​​​​​​​ដល់កូនក្នុង​​​​ផ្ទៃក្នុងអំឡុងពេលសម្រាល និង​អាច​បង្ក​បញ្ហា​សុខ​ភាព​ច្រើន​ដល់​កូន ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​មាន​។ តើ​តេស្ត​រកមេរោគ​ស្រ្តេបតូកូក​អាចការពារ​​​កូនក្នុងផ្ទៃពីហានិភ័យសុខភាពអ្វីខ្លះ? ជាទូទៅម៉ាក់ៗពពោះអាចធ្វើតេស្តរកមេរោគស្រ្តេបតូកូកក្នុងអំឡុងសប្តាហ៍​ទី ៣៥​ ដល់ ៣៧។ គ្រូពេទ្យនឹងធ្វើការកៀរយកទឹករម្អិលពីក្នុងទ្វារមាស និងកៀរយក​កោសិកា​ពី​រន្ធ​គូទ​មកពិនិត្យ​។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការណែ​នាំម៉ាក់ៗ​ពីរបៀប​ប្រមូល​សំណាកដោយខ្លួន​ឯង។ ប្រសិនបើលទ្ធផលវិជ្ជមានមានន័យថា ម៉ាក់ៗមានមេរោគស្រ្តេបតូកូកហើយ។ ដូច្នេះ ក្នុង​អំឡុងពេលសម្រាលដោយធម្មជាតិ គ្រូពេទ្យ ឬឆ្មបនឹងប្រើថ្នាំអង់ទីប្យូ៊ទិចឱ្យម៉ាក់ៗ​ដើម្បី​សម្លាប់​មេរោគស្រ្តេបតូកូក និងដើម្បីកាត់បន្ថយ​ហានិភ័យ​កូនក្នុងផ្ទៃ​ពីការឆ្លងមេរោគ​ស្រ្តេបតូកូក។ ម៉ាក់ៗដែលមានមេរោគស្រ្តេបតូកូកអាចមិនមានរោគសញ្ញានៃការឆ្លងមេរោគ ហើយ​ប្រសិន​បើម៉ាក់ៗមិនបានធ្វើតេស្តរកមេរោគស្រ្តេបតូកូកទេ ម៉ាក់ៗ​អាច​ចម្លង​មេរោគនេះ​ដល់កូនក្នុងផ្ទៃក្នុងពេលសម្រាល។ ទោះបីជាអត្រាឆ្លងមេរោគស្រ្តេបតូកូកអាចមានតិចក៏ដោយ ការឆ្លងមេរោគ​នេះអាច​បណ្តាល​ឱ្យទារកទើបកើតមានបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រសិនបើទារកទើបកើតឆ្លងមេរោគស្រ្តេបតូកូក អាចឈឺភ្លាមៗក្នុងអំឡុងពេលមួយ​សប្តាហ៍​បន្ទាប់ពីសម្រាលរួច។ យើងហៅថា ការឆ្លងមេរោគ​កើតឡើងភ្លាមៗ តែបើទារកទើបកើតឈឺក្នុងរយៈពេលប៉ុន្មានអាទិត្យ ឬខែបន្ទាប់ពីសម្រាលរួច យើង​ហៅ​ថាការឆ្លងមេរោគកើតឡើង​យឺត។ - ការឆ្លងមេរោគស្រ្តេបតូកូកកើតឡើងភ្លាមៗអាចធ្វើឱ្យទារកមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖ រលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង (រលាកស្រោមខួរ) ការឆ្លងមេរោគក្នុងសួត (រលាកសួត) ការឆ្លងមេរោគក្នុងឈាម (ការបង្ករោគក្នុងឈាម) ទារកទើបកើតមួយចំនួនដែលឈឺភ្លាមៗដោយសារឆ្លងមេរោគ​ស្រ្តេបតូកូក​​​អាចស្លាប់ ទោះបីជាមានការព្យាបាលភ្លាមៗក៏ដោយ។ - ការឆ្លងមេរោគស្រ្តេបតូកូកដែលកើតឡើងយឺតអាចធ្វើឱ្យទារកមានបញ្ហា​សុខភាពដូចជា៖ គ្មានកម្លាំង មួម៉ៅ មិនសូវបៅ ក្តៅខ្លួនខ្លាំង ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញអាអូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប៉ាម៉ាក់​ត្រូវ​ប្រាប់គ្រូពេទ្យជាបន្ទាន់។ ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកមិនត្រឹមតែអាចការពារទារកក្នុងផ្ទៃ​​ពីការឆ្លងមេរោគស្រ្តេបតូកូកក្នុងអំឡុងពេលសម្រាលទេ ថែមទាំងអាចការពារ​​​ម៉ាក់ៗពីការឆ្លង​មេរោគ​ក្នុង​ផ្លូវទឹកនោម សុក ទឹកភ្លោះ ឬចរន្ត​ឈាម​​ទៀតផង […]


បញ្ហាផ្ទៃពោះ

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងនៅពេលមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើមលើស្រ្តីពពោះ។ ជំងឺនេះកម្រកើតមាន តែអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ ប្រសិន​បើ​ព្យាបាលមិនទាន់ពេល។ ម៉ាក់ៗ​ណាខ្លះអាចមានហានិភ័យ​ក្នុងការកើត​ជំងឺខ្លាញ់​រុំថ្លើម​ពេលពពោះ ហើយបញ្ហា​នេះ មានអាកាៈ និងរោគសញ្ញាអ្វីខ្លះ? អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីហេតុផលពិតប្រាកដដែលបណ្តាលឱ្យម៉ាក់ៗមានខ្លាញ់រុំថ្លើមពេលពពោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ខ្លាញ់​រុំថ្លើមពេលពពោះ​អាចជា​បញ្ហា​តំណពូជដែលជះឥទ្ធិពលដល់ដំណើរការថ្លើមក្នុងការបំបែកខ្លាញ់។ ជាធម្មតា ថ្លើមបំបែកទ្រីគ្លីសេរីត (ខ្លាញ់) និងអាស៊ីដខ្លាញ់ ប៉ុន្តែថ្លើមរបស់​ស្រ្តី​​ពពោះ​មួយ​ចំនួន​មិនអាចបំបែកខ្លាញ់ និងអាស៊ីដខ្លាញ់បានទេ ដូច្នេះបណ្តាលឱ្យមានខ្លាញ់​ច្រើន​នៅ​ក្នុងកោសិកាថ្លើម។ ម៉ាក់ៗដែលមានហានិភ័យមានខ្លាញ់រុំថ្លើមពេលពពោះគឺ​៖ ពពោះលើកដំបូង ពពោះកូនភ្លោះ ២ ឬច្រើន ពពោះកូនប្រុស ពពោះទាំងមិនគ្រប់គីឡូ ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងក្នុងអំឡុងសប្តាហ៍ទី ៣៥ ឬ៣៦ ហើយមានអាការៈ និងរោគសញ្ញាដូចជា៖ ចង្អោរ និងក្អួត ឈឺពោះ ជាពិសេសផ្នែកលើខាងស្តាំ អត់ស្រួលខ្លួន ឈឺក្បាល អស់កម្លាំង វង្វេង ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង) ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺខ្លាញ់រុំថ្លើមពេលពពោះដោយ៖ ពិនិត្យមើល ឬសាកសួរពីប្រវត្តិសុខភាពរបស់ម៉ាក់ៗ ធ្វើការពិនិត្យរាងកាយម៉ាក់ៗ ច្រិបជាលិកាថ្លើមដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍ អេកូថ្លើម ស្កេន CT ប្រសិនបើម៉ាក់ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្លាញ់រុំថ្លើមពេលពពោះ គ្រូពេទ្យនឹង​សម្រាល​ទារកឱ្យលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យ​សុខភាព​លើម៉ាក់ៗ និងទារក។ ម៉ាក់ៗអាចត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលច្រើនថ្ងៃបន្ទាប់ពីការសម្រាលរួចរហូតដល់ស្ថានភាពប្រសើរឡើង។ ភាគច្រើន […]


បញ្ហាផ្ទៃពោះ

មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក

ពេល​ចាប់​ផ្ដើម​ពពោះ ម៉ាក់ៗ​នឹង​ត្រូវ​ចាស់ៗ ឬ​មិត្តភ័ក្ដិ​ជុំ​វិញ​ខ្លួន​ណែនាំ​គ្រប់​សព្វ​បែប​យ៉ាង​តាំង​ពី​របប​អាហារ សកម្មភាព​ប្រចាំ និង​ជំនឿ​ខ្មែរ​បុរាណមួយចំនួន​ទៀត​ ដើម្បី​ថែ​ទាំ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​បាន​ល្អ កុំ​ឲ្យ​ថ្លោះ​ធ្លោយ។ ក្នុង​នោះ​ដែរ ក៏​មាន​ការ​ហាម​ឃាត់​ម៉ាក់ៗ​ពពោះ​មិន​ឲ្យ​នៅ​ជិត​សត្វ​ឆ្មា​ដែរ។ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ហេតុ​អ្វី​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​អត់​បាន? តាម​ពិត​ទៅ មិន​មែន​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​មិន​បាន​នោះ​ទេ គ្រាន់​តែ​ថា​ម៉ាក់​ៗ​មិន​គួរ​ប៉ះពាល់​នឹង​កាក​សំណល់​ឆ្មា (លាមក ឬ​ទឹក​នោម​) ព្រោះ​ម៉ាក់ៗ​ងាយ​ប្រឈម​ឆ្លង​មេរោគ តុកសូប្លាស្មូស៊ីស (Toxoplasmosis)។ តុក​សូប្លាស្មូស៊ីស ជា​ប៉ារ៉ាស៊ីត ​ដែល​មាន​ក្នុង​លាមក ឬ​ទឹក​នោម​ឆ្មា។ មិន​ត្រឹម​តែ​សត្វ​ឆ្មា​ប៉ុណ្ណោះ​ទេ​ដែល​ផ្ទុក​ប៉ារ៉ាស៊ីត​នេះ សូម្បី​តែ​សត្វ​មួយ​ចំនួន​ទៀត ឬ​អាហារ​ដូច​ជា សាច់​ឆៅ ឬ​ចម្អិន​មិន​បាន​ល្អ ក៏​អាច​ផ្ទុក​តុកសូប្លាស្មូស៊ីស​នេះ​ដែរ។ ប៉ារ៉ាស៊ីត​មួយ​នេះ​មិន​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​អូន​ក្នុង​ផ្ទៃ​បាន​ដោយ​បំផ្លាញ​សរីរាង្គ​​ទារក​​ដូចជា ខួរក្បាល តម្រង​នោម មាន​ទឹក​ដក់​ក្នុង​ពោះ​ទារក ឬរហូត​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ក៏​ថា​បាន។ យ៉ាង​ណា​មិញ ក៏​ជា​សំណាង​ល្អ​ដែរ ព្រោះ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​តុកសូប្លាស្មូស៊ីស​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​កម្រិត​ទាប។ ផ្ទុយ​ទៅ​វិញ ដើម្បី​សុវត្ថិភាព​កូន បើ​ក្នុង​ផ្ទះ​មាន​ចិញ្ចឹម​ឆ្មា ម៉ាក់ៗ​គួរ​តែ​ឲ្យ​សមាជិក​គ្រួសារ​សម្អាត​លាមក ឬ​ទឹក​នោម​ឆ្មា ហើយ​ព្យាយាម​កុំ​នៅ​ក្បែរ​វា។ ក្នុង​ករណី ម៉ាក់ៗ​ចាំបាច់​ត្រូវ​សម្អាត​ដោយ​ខ្លួន​ឯង គួរ​ប្រើ​ស្រោម​ដៃ​ឲ្យ​ជិត ហើយ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ឲ្យ​ស្អាត​ក្រោយ​ពេល​កើប ឬ​ជូត​កាក​សំណល់​សត្វ​រួច។ ជា​ចុង​ក្រោយ ម៉ាក់ៗ​ពពោះ​ត្រូវ​ទៅ​ពិនិត្យ​ឲ្យ​ទៀងទាត់​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ទៅ​តាម​ការ​ណាត់​ជួប ជា​ពិសេស​បើ​មាន​ចម្ងល់​ទាក់​ទង​នឹង​ការ​ថែ​ទាំ​សុខភាព​ពេល​ពពោះ​គួរ​សួរ​គ្រូពេទ្យ។ ចំពោះ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​គ្រប់​មុខ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ និង​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ […]


ត្រីមាសទី ២

ទម្លាប់គេងពេលពពោះ ជួយម៉ាក់ៗគេងឆ្អែត និងមានកម្លាំង

ស្ត្រី​ពពោះ​ប្រហែល ៥០% ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជឿ​ថា ទទួល​ផល​ប៉ះពាល់​ពី​បញ្ហា​គេង​មិន​លក់​រ៉ាំរ៉ៃ។ នេះ​ក៏​ព្រោះ​តែ ភាព​មិន​ស្រួល​ក្នុង​រាងកាយ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន ការ​រំភើប​លាយ​ឡំ​ជាមួយ​ក្ដី​បារម្ភ​ពី​ការ​ក្លាយ​ជា​ម្ដាយ​ថ្មី​ថ្មោង​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​អាច​ចៀស​ផុត​ពី​បញ្ហា​គេង​មិន​លក់​បាន ដោយ​បង្កើត​ទម្លាប់​គេង​ពេល​ពពោះ​ល្អៗ ដែល​ជួយ​សម្រួល​ការ​គេង​ពី​មួយ​យប់​ទៅ​មួយ​យប់។ ហេតុ​អ្វី​បាន​ការ​គេង​សំខាន់​សម្រាប់​ស្ត្រី​ពពោះ? ការ​គេង​បាន​គ្រប់​គ្រាន់​ពេល​មាន​ផ្ទៃ​ពោះ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​ម្ដាយ ការ​គេង​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង ជំងឺ​បេះ​ដូង ទប់ស្កាត់​កូន​កើត​មុន​ខែ កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ និង​ការ​ពារ​បញ្ហា​គេងកិកកុក​កើត​ឡើង​លើ​កូន​ក្រោយ​សម្រាល។ ទម្លាប់​គេង​ពេល​ពពោះ​ល្អៗ ជួយ​ដល់​ម៉ាក់ៗ ការ​មាន​ទម្លាប់​គេង​ពេល​ពពោះ​ល្អ ពិត​ជា​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​សម្រាប់​ស្ត្រី។ ក្រៅ​ពី​ទម្លាប់​គេង​ល្អៗ ស្ត្រី​គួរ​អនុវត្ត​តាម​ខាង​ក្រោម​នេះ យក​ល្អ​ម៉ាក់​ៗ​អាច​បន្ថែម​ជា​ខ្នើយ​កើយ​ពេល​ពពោះ ឬ​របាំង​បិទ​ភ្នែក​ពេល​គេង ដើម្បី​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់ និង​កែ​លម្អ​គុណភាព​នៃ​ការ​គេង​ទាំង​មួល​តែ​ម្ដង​ដូច​ជា៖ រក្សា​បន្ទប់​គេង​ឲ្យ​ត្រជាក់ ងងឹត និង​ស្ងប់​ស្ងាត់ ហើយ​កំណត់​គ្រែ​សម្រាប់​តែ​គេង និង​ការ​រួមភេទ ផ្ដល់​អាទិភាព​ដល់​ដំណេក និង​ប្រកាន់​ខ្ជាប់​នូវ​ពេល​វេលា​ចូល​គេង​ជាប់​លាប់ បើ​គេង​ថ្ងៃ កុំ​គេង​កៀក​ម៉ោង​ពេល​ល្ងាច ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការ​គេង​ពេល​យប់ អាន​សៀវភៅ ងូតទឹក ឬ​ធ្វើ​សកម្មភាព​ស្រាលៗ​ណា​មួយ​ផ្សេង​ទៀត ដើម្បី​ត្រៀម​ចូល​គេ ប្រើ​ភ្លើង​មាន​ពន្លឺតិចៗ ពេល​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​ពេល​យប់ ដើម្បី​ឲ្យ​ងាយ​ស្រួល​គេង​វិញ ចៀស​វាង​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន និង​អាហារ​ហឹរ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ចាល់​ទឹក​ក្រពះ GERD ចៀស​វាង​ប្រើ​គ្រឿង​អេឡិចត្រូនិក​ពេល​ជិត​ចូល​គេង យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុនគេង​ ហាត់​ប្រាណ​ទៀង​ទាត់​នៅ​ពេល​ព្រឹក​ព្រលឹម ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ តែ​កាត់​បន្ថយ​ញ៉ាំ​ទឹក​ពេល​យប់​មុន​ចូល​គេង […]


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​ពពោះ ស្បែក​របស់​ម៉ាក់​ៗ​​​ប្រឈម​នឹង​​ការ​ប្រែប្រួល​ជា​ច្រើន​ ហើយ​ការ​ប្រែប្រួល​ទាំង​នេះ​ទាក់ទង​នឹង​ការ​កើន​ឡើង​​អ័រម៉ូន​ភេទ​ស្រី​​។ អ័រម៉ូននេះ​កើនឡើង​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សារធាតុ​ពណ៌​នៃ​ស្បែក​ សរសៃ​ឈាម​ ក្រពេញ និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់​ៗ​ និងមាន​លេច​ចេញ​ជា​​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​​​​នៃ​ចុង​សុដន់​ ស្បែក​ប្រដាប់​ភេទ​ ផ្នែក​កណ្ដាល​នៃ​ក្បាល​ពោះ​ មុន សង្វារ​ ​ឬ​កន្ទួល​រមាស់។ ដូច​នេះ​ តើ​ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​យ៉ាង​ម៉េច​ខ្លះ​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​? តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ​​ ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​​បញ្ចៀស​​​ស្នាម​ខ្មៅ​នៃ​ស្បែក​ និង​ជៀសវាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ ប្រើប្រាស់​សាប៊ូ​​ប្រភេទ​ផ្ដល់​សំណើម និង​ជៀសវាង​ការ​ជម្រុះ​កោសិកា​ស្បែក​​ជា​រៀង​រាល់​ថ្ងៃ​ ម៉ាក់​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​រក្សា​សាច់ដុំ​ក្បាល​ពោះ​ឲ្យ​រឹង​មាំ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​លេច​នោម​ជាប់​រហូត ​សម្អាត​រាងកាយ​ឲ្យ​បាន​ស្អាត​ល្អ ដោយ​សារ​តែ​​ស្ត្រី​ពពោះ​មាន​អារម្មណ៍​ស្អុះស្អាប់​ និង​ក្ដៅ ប៉ុន្តែ​យើង​មិន​ត្រូវ​ងូត​ទឹក​​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ មួយ​វិញ​ទៀត ចូរ​ប្រើប្រាស់​​សាប៊ូ​​ដែល​គ្មាន​ជាតិ​កាត់​ជា​រៀង​រាល់​ថ្ងៃ​។ ញ៉ាំ​វីតាមីន​ និង​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​។ ​ព្យាបាល​បញ្ហា​មុន​ធ្ងន់ធ្ងរ​ដោយ​ប្រើ​ក្រែមលាប​អង់ទីប៊ីយ៉ូទីក  ​និង​ជៀសវាង​ប្រើប្រាស់​ក្រែម​Tretinoin អំឡុង​ពេល​ពពោះ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ​។ កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​​​ដែល​ដាក់​មេ​ដំបែ​ច្រើន​ ដូចជា​នំ​ឃេក​ជា​ដើម​។ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ប្រើប្រាស់​ផលិតផល​ថែ​ទាំ​ស្បែក​​​​​​ក្នុង​កម្រិត​តិចតួច​ដូចជា​​ក្រែម​​ការពារ​កម្ដៅ​ថ្ងៃ ក្រែម​ផ្ដល់​សំណើម​ និង​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​។ ជៀសវាង​ញ៉ាំ​ច្រើន​ជ្រុល​ ពីព្រោះ​ខ្លាញ់​ដែល​លើស​ពិបាក​កម្ចាត់​ចោល​នៅ​ពេល​ក្រោយ​។ តិចនិក​ថែទាំ​ស្បែក​ក្រោយ​សម្រាល​ ហាត់ប្រាណ​ដើម្បី​​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​​នៅ​ត្រង់​​ពោះ និង​ស្នាម​សង្វារ។​ ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់ បន្ត​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ក្រោយ​ងូត​ទឹក​រួច​ ម៉ាក់​ៗ​ក៏​អាច​ប្រើ​ក្រែម​​អង់ទីប៊ីយ៉ូទីកលាបពីលើ និង​ក្រែម​វីតាមីន​A​នៅ​ពេល​ល្ងាច​ បើ​ម៉ាក់​ ឬ​កូន​មាន​បញ្ហា​កន្ទួល​លើ​ស្បែក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​ ផលិតផល​ថែ​​សម្រស់​ និង​គ្រឿង​សម្អាង​ដែល​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​ បើ​ម៉ាក់​ៗ​ចង់​ការពារ​ទារក​ដែល​កំពុង​លូតលាស់​ពី​ផល​ប៉ះពាល់​​ទៅ​នឹង​សារធាតុ​គីមី […]


ត្រីមាសទី ១

លើសអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តីពពោះ និងកូនអាចជួបគ្រោះថ្នាក់ច្រើន

ជា​ទូទៅ ការ​មាន​ផ្ទៃ​ពោះ​បង្ក​ឲ្យ​មាន​ការ​ប្រែ​ប្រួល​រាងកាយ និង​អ័រម៉ូន​សំខាន់ៗ​របស់​ស្ត្រី​ដែល​ធ្វើ​ឲ្យ​មុខ​ងារ​ក្រពេញ​ទីរ៉ូតអ៊ីត​ផ្លាស់ប្ដូរ។ នេះ​មាន​ន័យ​ថា ក្នុង​ពេល​ពពោះ អ័រម៉ូន​ទីរ៉ូអ៊ីត​អាច​ចុះ​ខ្សោយ ឬ​លើស ហើយ​ចំពោះ​ករណី​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​ទាំង​ម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អ័រម៉ូន​ទីរ៉ូអ៊ីត​ត្រូវ​បាន​បញ្ចេញ​ចោល​ពី​ក្រពេញ​ទីរ៉ូអ៊ីត​ដែល​មាន​រាង​ដូច​មេអំបៅ ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​ដើម​ក ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស។ ការ​កើន​ឡើង​លើស​ពី​ប្រក្រតី​នៃ​អ័រម៉ូន​នេះ បង្ក​ឲ្យ​មាន​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ។ បញ្ហា​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ មាន​អត្រា​រហូត​ដល់ ០,២% នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​ទាន់​ពេល​វេលា។ ផល​ពិបាក​លើ​ម្ដាយ រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ឡើង​សម្ពាធ​ឈាម​ពេល​ពពោះ កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ខ្សោយ​បេះ​ដូង។ ផល​ពិបាក​លើ​គភ៌ រូប​រាង​មិន​ប្រក្រតី ការ​លូតលាស់​យឺត​យ៉ាវ កូន​ស្លាប់​ក្នុង​ផ្ទៃ លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​លើ​កូន។ មន្ទីរ​ពេទ្យ កាល់​ម៉ែត បាន​បន្ថែម​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ អាច​បង្ក​ឡើង​ដោយ​ជំងឺ Basedow ដុំ​ពក​ក​ច្រើន និង​ការ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត​ផ្សេងៗ​ទៀត។ រោគ​សញ្ញា​នៃ​បញ្ហា​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ​មាន​ដូច​ជា៖ ​ស្រក​ទម្ងន់ ឬ​មិន​ឡើង​ទម្ងន់​អំឡុង​ពេល​ពពោះ ក្អួត​ខ្លាំង (ចាញ់​កូន​ខ្លាំង) ហត់ អស់​កម្លាំង បេះ​ដូង​ដើរ​ញាប់ ឆាប់​ខឹង […]


បញ្ហាផ្ទៃពោះ

​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ភ្នែក​​​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​ និង​ជួយ​ដល់​ការ​មើល​ឃើញ។ យ៉ាង​ណា​មិញ បញ្ហា​ភ្នែក​ស្ងួត​ សំដៅ​លើ​​កង្វះ​ទឹក​ភ្នែក​ ក្នុង​ការ​ផ្ដល់​ជាតិ​រម្អិល​ និង​អាហារ​បំប៉ន​ចាំបាច់​ដល់​ភ្នែក​។ ជាក់​ស្ដែង អាការៈ​ស្ងួត​ភ្នែក​ជា​បញ្ហា​សុខភាព​ទូទៅ ​ហើយ​ស្ត្រី​ពពោះ​ក៏​​ងាយ​នឹង​កើត​អាការៈ​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ផង​ដែរ​។ គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​នៅ​ទី​នេះ​ រោគសញ្ញា​នៃ​​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ ស្ត្រី​ពពោះ​អាច​​​ជួប​ប្រទះ​​រោគសញ្ញា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ដែល​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ខុស​ៗ​គ្នា​៖ រមាស់​ភ្នែក​ ព្រិច​ភ្នែក​ញឹកញាប់ ភ្នែក​ក្រហម​ ផ្សា​ភ្នែក​ ក្រហាយ​ភ្នែក​ ប្រតិកម្ម​នឹង​ពន្លឺ​ មាន​ទឹក​ភ្នែក​ មាន​អាចម៍​ភ្នែក​ស្ងួត​ ឬ​ស្អិត​នៅ​គែម​ភ្នែក​ មិន​ស្រួល​ក្នុង​ភ្នែក​ ព្រិល​ភ្នែក​ មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ឈឺចាប់​ នៅ​ពេល​ពាក់​Lenses​។ គណនាថ្ងៃសម្រាលកូន នៅ​ទី​នេះ​ មូលហេតុ​នៃ​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ស្ងួត​ភ្នែក​កើត​ឡើង​ខ្ពស់​បំផុត​នៅ​ត្រី​មាស​ទី​៣ និង​ទាប​បំផុត​​នៅ​សប្ដាហ៍​ទី​៦​ ក្រោយ​សម្រាល​កូន​។ ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ បណ្ដាល​ឲ្យ​កើន​ឡើង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​កោសិកា​​ថង់​ក្រពេញ​ទឹក​ភ្នែក​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក​ស្ងួត​។ ​មូលហេតុ​ទូទៅ ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​ ការ​ប្រើប្រាស់​ថ្នាំ​មួយចំនួន​ លក្ខខណ្ឌ​បរិយាកាស​ ដូចជា​​ការ​ប៉ះពាល់​នឹង​​ផ្សែង​ ខ្យល់​ និង​បរិយាកាស​ស្ងួត​។ បញ្ហា​ភ្នែក​​ រួម​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​វះ​កាត់​ភ្នែក​ពី​មុន​ជាដើម។ កត្តា​ដទៃ​ទៀត​ ដូចជា​ការ​ប្រើប្រាស់​Lenses​រយៈ​ពេល​យូរ​។ គន្លឹះ​កាត់​បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ លាង​សម្អាត​ភ្នែក​ជាមួយ​នឹង​ទឹក​ស្អាត​​ឲ្យ​បាន​ញឹកញាប់​ ជៀសវាង​ប៉ះពាល់​ខ្យល់​ដោយ​ផ្ទាល់​ពី​កង្ហារ​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​កម្ដៅ​ ឬម៉ាស៊ីន​សម្ងួត​សក់​។​ កាត់បន្ថយ​ម៉ោង​​​​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ទូរសព្ទ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ