អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វីមិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួតច្រើនដងក្នុងមួយថ្ងៃៗ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់កូនខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់អត់? ហើយចាញ់ដល់កម្រិតណាទើបគួរញុំាថ្នាំបំបាត់ចាញ់?
- ចង្អោរពេញមួយថ្ងៃដែលធ្វើឱ្យមិនអាចញ៉ាំអាហារ ឬទឹកបាន
- ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់)
- ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម
- វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ
- នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ
- ឈឺក្បាលច្រើនដង
- អស់កម្លាំងខ្លាំង