មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?

ជាមធ្យម​ មនុស្ស​ពេញ​វ័យ​ អាច​កើត​ជំងឺ​ផ្ដាសាយ​ប្រហែល​ជា​២ ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង (CDC)​អាមេរិក​។ យ៉ាង​ណា​មិញ​ សម្រាប់​ស្ត្រី​ៗ​ពពោះ ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​​​មាន​កម្រិត​ខ្ពស់​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ អង្គការMarch of Dimes​ បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​មិន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ​ ហើយ​ម៉ាក់​ៗ​នឹង​ជា​សះស្បើយ​​វិញ ក្នុង​រយៈពេល​ប្រហែល​ជា​១​សប្ដាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​ ម៉ាក់​មួយ​ចំនួន​អាច​ឆ្លង​មេរោគ​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ជំងឺ​​​​ផ្ដាសាយ​ធំ​ជា​ដើម ហេតុ​នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​យល់​ដឹង​ពី​ការ​បង្ការ​​ខ្លួន​ជាមុន​ទើប​ជា​ការ​ប្រសើរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​វិធី​បង្ការ​ជំងឺ​ផ្ដាសាយ ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ ម៉ាក់​ៗ​គួរ​តែ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដោយ៖ លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក ជៀសវាង​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​ដោយ​ដៃ​កខ្វក់ ជៀសវាង​នៅ​ជិត​អ្នក​ជំងឺ ជៀសវាង​ប្រើ​កែវ​ចាន​​រួម​ជា​មួយ​អ្នក​ដទៃ​ ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​មាន​គភ៌ ​​ជា​ទូ​ទៅ ការ​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។ ក្នុង​ករណី​ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ​ ម៉ាក់​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន ពីព្រោះ​ថ្នាំ​មួយ​ចំនួន​ អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ ជា​ធម្មតា ជំងឺ​ផ្ដាសាយ​ភាគ​ច្រើន​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​៧ ទៅ​១០​ថ្ងៃ។ [embed-health-tool-due-date] ម៉ាក់​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ​? ប្រសិនបើ​យើង​មិន​ស្រួល​ខ្លួន​ គួរ​ញ៉ាំ​ទឹក​ និង​សម្រាក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច៖ ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ច្រមុះ ដើម្បី​ឲ្យ​សំបោរ​ហូរ​​ចេញ​​ក្រៅ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​តឹង​ច្រមុះ ផឹក​តែ​ក្ដៅ​ឧណ្ហ​ៗ​ដែល​គ្មាន​ជាតិ​កាហ្វេអ៊ីន​​ជាមួយ​ក្រូច​ឆ្មារ ឬ​​ទឹក​ឃ្មុំ ​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​​បំពង់​ក ចាក់​វ៉ាក់សាំង​ក្អកមាន់ (Tdap)  នៅ​អំឡុង​ពេល​ពពោះ​ចំនួន​២៧ ទៅ​៣៦​សប្ដាហ៍។ ​​ម៉ាក់​ត្រូវ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​ៗ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗថ្មីថ្មោង ដឹងអត់ថាទារកក្នុងផ្ទៃបង្វិលក្បាលចុះក្រោមនៅពេលណា?

​ជា​ទូ​ទៅ ទារក​ក្នុង​ផ្ទៃ​បង្វិល​ក្បាល​ចុះ​​ក្រោម​ដោយ​ខ្លួន​ឯង ដើម្បី​ជួយ​​សម្រួល​ដល់​ការ​សម្រាល​តាម​​ធម្មជាតិ​របស់​ម៉ាក់​ប្រកប​ដោយ​ភាព​រលូន​ និង​សុវត្ថិភាព។ ពិត​ណាស់​ រយៈពេល​នៃ​ការបង្វិលក្បាល​របស់​កូន​មិន​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​អាច​ចាប់ផ្ដើម​បង្វិល​ក្បាល​ក្រោយ​​​សប្ដាហ៍​ទី​២០​នៃ​ការ​ពពោះ។ មុន​សប្ដាហ៍​ទី​២៨ ឱកាស​នៃ​ការ​បង្វិល​ក្បាល​ចុះ​ក្រោម​របស់​ទារក​ក្នុង​ផ្ទៃ គឺ​៧៥% និង​ប្រហែល​ជា​៩០%​​នៅ​សប្ដាហ៍​ទី​៣២។ ឈាន​ដល់​ពេល​គ្រប់​ខែ ឱកាស​នៃ​ការ​បង្វិល​ក្បាល​របស់​ទារក​កើន​ដល់​៩៧%។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​ម៉ាក់​ដឹង​ថា​ទារកបង្វិល​ក្បាល​ចុះ​ក្រោម? ស្ត្រី​ពពោះ​មួយ​ចំនួន​ អាច​ទទួល​អារម្មណ៍​ដឹង​​ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃបង្វិលចុះ​ក្រោម។ នៅ​ពេល​ដែល​ក្បាល​ទារក​​នៅ​ខាង​លើ​ ម៉ាក់​អាច​មិន​ស្រួល​នៅ​ក្រោម​ឆ្អឹងជំនី និង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ក្បាលទារកបង្វិលចុះ​ក្រោម​ យើង​នឹង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ពោះ​ផ្នែក​ខាង​លើ ព្រម​ទាំង​មិន​ស្រួល​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ជាង​ពោះ​ផ្នែក​ខាង​លើ។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចុះ​បើ​កូន​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទាន់​ពេល? បើ​ទារក​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទេ​នោះ ម៉ាក់​អាច​មាន​ហានិភ័យ​នៃ​ការ​កើត​កូន​បញ្ច្រាស​ជើង ដែល​អាច​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​នៅ​ពេល​សម្រាល។ ប្រសិនបើ​​នៅ​សប្ដាហ៍​ទី​៣៦​ ឬ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​​ កូន​នៅ​តែ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម​ទៀត​នោះ ម៉ាក់​អាច​នឹង​​ត្រូវ​៖ ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឲ្យ​ទារកបង្វិល​ក្បាល​ចុះ​ក្រោម​ ដោយ​ក្រាប​បញ្ឈរ​ជង្គង់ និង​​ទប់​លំនឹង​ដោយ​ដៃ​ទាំង​ពីរ​រយៈពេល​ប្រហែល​ជា​៥​ ទៅ​១០​នាទី​ក្នុង​មួយ​ថ្ងៃ។ គ្រូពេទ្យ​អាច​ប្រើ​បច្ចេកទេស​បង្វិល​ក្បាល​កូន ប៉ុន្តែ​វិធី​មួយ​នេះ​មិន​មាន​ប្រសិទ្ធភាព​​រហូត​នោះ​ទេ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​​ដល់​ទាំង​​ទារក​ និង​ទងសុក​ម្ដាយផង​ដែរ។ ក្នុង​ករណី​កូន​បញ្ច្រាស​ជើង ស្ត្រី​ពពោះ​ជា​ច្រើន​​បាន​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​​​វះកាត់ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ។​


បញ្ហាផ្ទៃពោះ

បើទឹកនោមមានក្លិនខ្លាំងអំឡុងពេលពពោះ ម៉ាក់ៗគួរដោះស្រាយបែបណាល្អ?

ទឹកនោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ អាច​​ជា​​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ដែល​ម៉ាក់​ៗ​បាន​ជួប​ប្រទះ។ ជួនកាល​ សញ្ញា​មួយ​​នេះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​​ចាំបាច់​ត្រូវ​​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ យ៉ាង​ណា​មិញ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ដែល​ម៉ាក់​ៗ​គួរ​ដឹង​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស អាហារ​មួយ​ចំនួន​ រួម​មាន​ ខាត់ណាខៀវ ទំពាំង​បារាំង កាហ្វេ អាហារ​បំប៉ន ថ្នាំ វីតាមីន ជាតិ​រ៉ែ កង្វះ​ជាតិ​ទឹក​ [embed-health-tool-due-date] គន្លឹះ​កាត់បន្ថយ​ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ អំឡុង​ពេល​ពពោះ ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ទឹក​នោម​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​តែ៖ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពី​៦​កែវ ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​ងូត​ទឹក​ឲ្យ​បាន​ទៀងទាត់​ ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល ជូត​សម្អាត​ទ្វារ​មាសពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម​រួច ជៀសវាង​មាន​ដៃគូ​ច្រើន ឬ​រួម​ភេទ​ដោយ​មិន​បាន​ការពារ ដើម្បី​បញ្ចៀស​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​បញ្ចូល​ពពួក​Probiotics ​ក្នុង​របប​អាហារ​ ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈី គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​សញ្ញា​ព្រមាន​ដែល​ម៉ាក់ៗ​គួរ​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់ ទឹក​នោម​មាន​ឈាម ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ​ឈឺ​ខ្នង ឬ​ក្រោយ​ឆ្អឹងជំនី សន្លឹម គ្រុន​ក្ដៅ​​ សីតុណ្ហភាព​រាងកាយ​ចុះ​ទាប។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់ៗពេលទម្ងន់ ជួបបញ្ហាក្លិនមាត់មិនល្អ អាចដោះស្រាយតាមវិធីទាំងនេះ

​​បញ្ហា​ក្លិន​មាត់​មិន​ល្អ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​។ ជាទូទៅ ក្លិន​មាត់​មិន​ល្អ​កើត​ចេញ​ពី​សារធាតុ​Volatile sulfur ដែល​ភាគ​ច្រើន​មាន​​ផ្ទុក​សារធាតុHydrogen sulfide និង Methyl mercaptan។ មូលហេតុ​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ៖ ការ​ប្រែប្រួល​អ័រម៉ូន ក្អួត កង្វះ​ជាតិ​កាល់ស្យូម កង្វះ​ជាតិ​ទឹក ការ​រំលាយ​អាហារ​យឺតយ៉ាវ បរិមាណ​ទឹក​មាត់​ថយ​ចុះ ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូចជា​ខ្លឹម​ស ខ្លឹម​បារាំង កាហ្វេ​ បញ្ហា​សុខភាព​ដូចជា​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ត្រចៀក​ ច្រមុះ និង​បំពង់​ក ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ថ្លើម​ ឬ​ជំងឺ​ក្រពះ​ពោះវៀន​ជាដើម។ ជាក់ស្ដែង​ ការ​មាន​ផ្ទៃពោះ​ ​ក៏​អាច​រួមចំណែក​ក្នុង​ការ​កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ផង​ដែរ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ទៅ​​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​​​​ជាមួយ​នឹង​ទន្តពេទ្យ​ជំនាញ។ [embed-health-tool-due-date] គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ ហើម​ ឬ​ឈាម​អញ្ចាញ​ធ្មេញ ស្ងួត​មាត់ លំហូរ​ទឹក​មាត់​ថយ​ចុះ អណ្ដាត​ឡើង​​ឆ្នូត​ពណ៌​ស ល្វីង​មាត់។ ធ្វើ​ម៉េច​អាច​បញ្ចៀស​បញ្ហា​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ? ដុស​សម្អាត​ធ្មេញ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​កាកសំណល់​ និង​កម្ទេចកំទី​​ដែល​នៅ​ចន្លោះ​ធ្មេញ សម្អាត​​អណ្ដាត ខ្ពុរ​មាត់​ដោយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឬ​ទឹក​ខ្ពុរ​មាត់​ដែល​គ្មាន​ជាតិ​អាកុល​ក្រោយ​ញ៉ាំ​អាហារ​រួច ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ ដូចជា​ផ្លែឈើ​ក្រៀម​ ផ្លែ​បឺរ ខាត់ណាខៀវ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលដឹងថាមានផ្ទៃពោះ គួរទៅពិនិត្យញឹកញាប់អត់?

​ដើម្បី​ធានា​ថា​ ម៉ាក់​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ការពិនិត្យផ្ទៃពោះអំឡុង​ពេលមានគភ៌មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ម៉ាក់​អាច​មាន​សំនួរ និង​ចម្ងល់ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រាងកាយ​ ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ និង​ការ​ថែទាំ​ចាំបាច់​ណា​មួយ​។ តើ​ម៉ាក់​គួរ​ទៅ​ជួប​គ្រូពេទ្យ​សម្ភព​នៅ​ពេល​ណា​ល្អ ក្រោយ​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ? ពិនិត្យ​ផ្ទៃពោះ​​ឲ្យ​បាន​ឆាប់​រហ័ស​ តាម​ដែល​អាច​ធ្វើ​បាន ពិត​ណាស់​ ម៉ាក់​គួរ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ក្រោយ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។ ស្រប​ពេល​ដែល​ស្ត្រី​ជា​ច្រើន​ចាប់ផ្ដើម​ពិនិត្យ​ផ្ទៃពោះ​នៅ​សប្ដាហ៍​ទី​៨​ ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ បើ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដូចជា​៖ មាន​អាយុ​ច្រើន​ មាន​ជំងឺ​ប្រចាំ​កាយ​ ធ្លាប់​ជួប​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ មាន​រោគសញ្ញា​ ដូចជា​ឈឺពោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ការ​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​ជា​លើក​​ដំបូង មាន​រយៈពេល​យូរ​ជាង​ការ​ពិនិត្យ​ផ្ទៃពោះ​លើក​ក្រោយ​ៗ​ទៀត ពីព្រោះ​គ្រូពេទ្យ​អាច​ធ្វើការ​ពិនិត្យ​រាងកាយ​ អាង​ត្រគាក និង​ប្រវត្តិ​ជំងឺ​របស់​យើង។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច​ធ្វើ​តេស្ត​Pap smear និង​តេស្ត​ផ្សេង​ទៀត ដូចជា​តេស្ត​ឈាម​ តេស្ត​រក​ជំងឺ​​កាមរោគ និង​តេស្ត​ទឹក​នោម។ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ គ្រូពេទ្យ​ជំនាញ​​នឹង​ណែនាំ​ពី​​អាហារូបត្ថម្ភ​ត្រឹមត្រូវ ការ​ធ្វើ​លំហាត់​ប្រាណ ព្រម​ទាំង​ការ​​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ដើម្បី​ទ្រទ្រង់​សុខភាព​ និង​ការលូតលាស់​របស់គភ៌។ [embed-health-tool-due-date] គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ អនុវត្ត​តាម​កាលវិភាគ​នៃ​ការ​ណាត់​ជួប​គ្រូពេទ្យ​ ក្នុង​ករណី​ដែល​យើង​មិន​មាន​ផលវិបាក​ ឬ​​បញ្ហា​សុខភាព​ណា​មួយការ​ពិនិត្យ​ផ្ទៃពោះ​អាស្រ័យ​លើ​ការវាយតម្លៃ និង​ការ​​ណាត់ជួប​របស់គ្រូពេទ្យ​ ហើយស្រ្តី​ខ្លះ​អាច​ត្រូវ​ពិនិត្យ​ផ្ទៃពោះរហូត​ដល់ ១០ទៅ​​១៥​ដង​ ក្នុង​អំឡុង​ពេល​ពពោះក៏មាន​។ ស្ត្រី​ពពោះ​ភាគ​ច្រើន​ អាច​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​តាម​ទៅ​ពេលវេលា​ទាំង​នេះ៖ ៤​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៤ ដល់​២៨ ២​សប្ដាហ៍​ម្ដង អំឡុងពេល​​ពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​ ១​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​។​ ​យ៉ាង​ណា​មិញ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មិនចង់ឲ្យធាត់ជ្រុលពេលពពោះ អាចសាកគន្លឹះងាយៗទាំង ៥នេះ

អំឡុង​ពេល​ពពោះ ​ការ​ថែទាំ​​សុខភាព​​ផ្លូវ​កាយ​​ និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ការ​ថែទាំ​រូបរាង​ឲ្យ​នៅ​សមសួន និង​រឹងមាំ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​ កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង។ គន្លឹះ​ទាំង​៥ ជួយ​ឲ្យ​រាងកាយ​​សមសួន​ មិន​ធាត់​ជ្រុល​អំឡុង​ពេល​ពពោះ ១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពីព្រោះ​ទឹក​​ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ការ​លូតលាស់​របស់​ទារក។ បន្ថែម​ពី​នេះ ទឹក​ក៏​​ជួយ​ក្នុង​ការ​បង្កើត​ថង់​ទឹក​ភ្លោះ និង​សុក ដែល​មាន​តួនាទី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​កូន។ ម៉ាក់​ៗ​អាច​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ប្រឈម​នឹង​អាការៈ​ចាញ់​កូន ឬ​បែក​ញើស​ញឹកញាប់ ដូច្នេះ​ហើយ​​ម៉ាក់​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​៨ ទៅ​១២​កែវ​ជា​​រៀង​រាល់​ថ្ងៃ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ធ្វើ​ចលនា​​​ ​​ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ ឬ​មិន​សប្បាយ​ចិត្ត​ក៏​ដោយ​ ប៉ុន្តែ​​យើង​មិន​​គួរ​រំលង​ការ​ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ជាក់​ស្ដែង ការ​ធ្វើ​ចលនា​កាន់​តែ​ច្រើន​ អាច​ជួយ​​កម្ចាត់​បញ្ហា​ហត់នឿយ​ អស់​កម្លាំង​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ការ​ដើរ​ហាត់ប្រាណ​​​រយៈពេល​២០​នាទី ឬ​ហាត់​យូហ្គា​រយៈពេល​ខ្លី ក៏​អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ដូច​គ្នា។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​អំឡុង​ពេល​ពពោះ ក៏​អាច​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ព្រម​ទាំង​ជួយ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ។ [embed-health-tool-due-date] ៣. ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ជ្រុល ការ​ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ អាច​ជា​រឿង​ពិបាក​មួយ ជា​ពិសេស​នៅ​​អំឡុង​ពេល​ពពោះ​តែ​ម្ដង។ យ៉ាង​ណា​មិញ ទស្សនាវដ្ដី​អាមេរិក​នៃ​ឱសថ​បង្ការ​បាន​រាយការណ៍​ថា ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​សមត្ថភាព​យល់​ដឹង​របស់​កុមារ ដូចជា​ភាព​វៃ​ឆ្លាត និង​ការ​ចងចាំ​។ ដូចនេះ ម៉ាក់​គួរ​ញ៉ាំ​​​ផ្លែឈើ​ ដើម្បី​ជំនួស​ឲ្យ​ស្ករ​សូកូឡា ឬ​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ផ្សេង​ៗ​ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


បញ្ហាផ្ទៃពោះ

ពិបាកគេងអំឡុងពេលពពោះមែនអត់? ម៉ាក់ៗសាកដោះស្រាយតាមវិធីទាំងនេះមើល៍!

ពិត​ណាស់​ ស្រីៗ​យើង​ជា​ច្រើន​ ​ប្រឈម​នឹង​​បញ្ហា​ដំណេក​ អំឡុង​ពេល​ពពោះ ដោយ​សារ​តែ​​កត្តា​ផ្សេង​ៗ​ ដូចជា​ការ​ប្រែប្រួល​រូបរាងកាយ​ អ័រម៉ូន និង​អារម្មណ៍​រំភើប ក៏​ដូចជា​ថប់បារម្ភ​ក្នុង​ការ​ក្លាយ​ខ្លួន​​ជា​ម៉ាក់​ៗ​ថ្មីថ្មោង។ ជាក់ស្ដែង មាន​ស្ត្រី​ពពោះ​ប្រហែល​ជា​៥០​%​ កើត​ជំងឺ​គេង​មិន​លក់​។ ដូច្នេះ​ហើយ​ ប្រសិនបើ​​ម៉ាក់​ៗ​ជួប​បញ្ហា​គេង​មិន​លក់​នេះ គួរ​អនុវត្តន៍​គន្លឹះ​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។ ហេតុអ្វី​បាន​ជា​ការ​គេង​ប្រែប្រួល​អំឡុង​ពេល​ពពោះ? ​​​​​​​ជំងឺ​គេង​មិន​លក់​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូចជា៖ ចង្អោរ ឬ​ក្អួត ឈឺ​សុដន់ ចង្វាក់បេះដូង​លោត​ញាប់ ហត់​ សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់ នោម​ញឹកញាប់​នៅ​ពេល​យប់​ រមួល​ក្រពើ​នៅ​ជើង​ ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ឈឺ​ខ្នង ព្រម​ទាំង​ពិបាក​រក​ទីតាំង​គេង​​ដែល​សមស្រប​នៅ​ពេល​ដែល​ពោះ​កាន់​តែ​ធំ​ទៅ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​​កូន​ក្នុង​ផ្ទៃ​ធាក់​នៅ​ពេល​យប់។ ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​ថប់បារម្ភ​នៅ​ពេល​កៀក​សម្រាល​ ក៏​អាច​​រំខាន​ដល់​ការ​គេង​ដូច​គ្នា​ដែរ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ហេតុអ្វី​បាន​ជា​ការ​គេង​មាន​សារៈសំខាន់​ខ្លាំង អំឡុង​ពេល​ពពោះ? ការ​គេង​លក់​ស្កប់ស្កល់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ទាំង​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ប្រសិនបើ​​ម៉ាក់​​គេង​មិន​ឆ្អែត​ នោះ​នឹង​នាំ​ឲ្យ​អស់​កម្លាំង ​ងងុយ​គេង​នៅ​ពេល​ថ្ងៃ ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ ចំណង់​អាហារ​ អារម្មណ៍ និង​ការ​សម្រេច​ចិត្ត​។ លើស​ពី​នេះ ​ការ​គេង​មិន​លក់​រ៉ាំរ៉ៃ ​ក៏​អាច​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ សម្ពាធ​ឈាម​ខ្ពស់ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត​ផង​។ [embed-health-tool-due-date] ​​គន្លឹះ​កាត់បន្ថយ​បញ្ហា​គេង​មិន​លក់​អំឡុង​ពេល​ពពោះ ១. ជ្រើសរើស​ទីតាំង​គេង​ដ៏​​ត្រឹមត្រូវ ​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ និង​អង្កុញ​​ជើង​បន្តិច​ ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​នៅ​អំឡុង​ពេល​ពពោះ។ ​ឥរិយាបថ​​នេះ​ អាច​ជួយ​សម្រួល​លំហូរ​ឈាម​​ទៅ​កាន់​បេះដូង តម្រង​នោម​ និង​ស្បូន​ ក៏​ដូចជា​ធ្វើ​​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​កាន់​តែ​ប្រសើរ​ឡើង​។ […]


បញ្ហាផ្ទៃពោះ

ពិតអត់? ញ៉ាំម្ទេសពេលពពោះនាំឱ្យក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ?

ការញុំាម្ទេសអាចធ្វើឱ្យយើងក្តៅ និងក្រហាយពោះ ហេតុនេះទើបចាស់ៗ​ហាមម៉ាក់ៗ​ពពោះ​មិនឱ្យ​ញុំាម្ទេស ព្រោះខ្លាចក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ។ តើជំនឿតៗគ្នារបស់ចាស់ៗជាការពិតដែរឬទេ? ចុះគ្រូពេទ្យថាម៉េចវិញចំពោះការញុំា​ម្ទេស​របស់​ម៉ាក់ៗនៅពេលពពោះ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ការញុំាម្ទេសពេលពពោះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ តែប៉ះពាល់​ម្តាយទៅវិញ។ លោក​ពន្យល់​ថា​ការ​ញ៉ាំ​ម្ទេស​អាច​ប៉ះពាល់​សុខភាព​ម្ដាយ​មួយ​ចំនួន​។​ ១. ក្រហាយទ្រូង ម៉ាក់ៗពពោះភាគច្រើនក្រហាយទ្រូងដោយសារការប្រែប្រួលអ័រម៉ូនប្រូសេស្តេរ៉ូន។ អ័រម៉ូននេះជួយ​បន្ធូរ​សាច់ដុំអាងត្រគាកដើម្បីឱ្យម៉ាក់ៗអាចសម្រាលកូនបាន តែអ័រម៉ូននេះក៏ធ្វើឱ្យសន្ទះ​បិទបើក​រវាង​បំពង់អាហារ និងក្រពះធូរដែរ ហើយបណ្តាលឱ្យទឹកអាស៊ីដក្រពះជ្រាបចូលទៅក្នុងបំពង់អាហារ។ អាការៈក្រហាយទ្រូងកើតឡើងញឹកញាប់នៅត្រីមាសទី ៣ ព្រោះទំហំកូនក្នុងផ្ទៃ​បាន​រុញ​ក្រពះ​ឡើង​លើ​ដែលបង្កឱ្យទឹកអាស៊ីដច្រាលចូលបំពង់អាហារ។ ការញុំាម្ទេសជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យក្រពះក្រហាយ​ដែលជាហេតុធ្វើឱ្យអាការៈ​ក្រហាយទ្រូង​របស់ម៉ាក់ៗ​កាន់​តែ​ធ្ងន់ធ្ងរ។ [embed-health-tool-due-date] ២. ចង្អោរ និងក្អួត​ ការញុំាម្ទេស​ជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យម៉ាក់ៗច្រាលទឹក​អាស៊ីដក្រពះ​ដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតបន្ថែមពីលើអាការៈ​ចាញ់កូន។ ជាលទ្ធផល​ម៉ាក់ៗនឹងចង្អោរ និងក្អួតកាន់​តែ​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ​ជំងឺ​ឫស​ដូង​បាត​ ទំហំទារក​​ក្នុង​ស្បូន​​សង្កត់ទៅលើឆ្អឹង​អាង​ត្រគាកដែលបណ្តាលឱ្យ​​ម៉ាក់ៗ​​ស្ទះ​សរសៃឈាម​វ៉ែន​នៅ​ក្នុង​​រន្ធគូទ បូកផ្សំនឹងការទល់លាមកនាំ​ឱ្យមាន​ការវិវត្ត​ជា​ជំងឺ​ឫស​ដូង​បាតក៏​មាន​​។ ការទល់លាមកពេល​ពពោះ​បង្កឡើងដោយការ​កើនឡើង​នៃអ័រម៉ូន​​អ៊ឺស្ត្រូសែន​ និង​ប្រូ​សេស្តេរ៉ូន​ធ្វើឱ្យ​ការដឹក​ជញ្ជូន​ចំណី​អាហារ​នៅក្នុង​ពោះវៀន​​​មាន​ការ​ថយ​ចុះ និងការសង្កត់ពីស្បូនដែលរីកធំ​​លើ​ពោះវៀន​។ ការញុំាម្ទេសច្រើនអាចបង្កើនកម្តៅក្នុងខ្លួន ហើយធ្វើឱ្យអាការៈទល់លាមក និងជំងឺ​ឫសដូង​បាត​របស់​ម៉ាក់ៗ​កាន់តែយ៉ាប់យឺន។ ការញុំាម្ទេសពេលពពោះអាចធ្វើឱ្យម៉ាក់ៗកាន់តែមិនស្រួលក្នុងខ្លួន ដូច្នេះ​ពេលមានផ្ទៃពោះ ម៉ាក់ៗ​គួរ​កាត់​បន្ថយ ឬចៀសវាងញុំាម្ទេសតាមដែលអាចធ្វើបាន។ អត្ថបទគួរអាន៖ គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ? ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ […]


បញ្ហាផ្ទៃពោះ

រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗ​ប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើ​នោះ​ដែល​ធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុស​ដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាព​មិន​ស្រួល​ខ្លួន ឬបញ្ហា​ពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុស​សាមញ្ញ​អ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង? ១. រំលងពេលញុំាអាហារ ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬ​ញុំា​មិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំា​អាហារអាចធ្វើ​ឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈ​ចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗ​ចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដ​ក្រពះ​ជាដើម។ លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗ​មិនគួររំលង​ពេល​ញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។ ២. ញុំាសម្រាប់ពីរនាក់ ជាការពិតដែលម៉ាក់ៗមាន​អា​អូន​នៅ​ក្នុងផ្ទៃមែន​ តែម៉ាក់ៗមិនចាំ​បាច់​ញុំាអាហារសម្រាប់មនុស្ស​ពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់​លើសគីឡូដែលនឹងបង្កហានិភ័យ​សុខភាព​ដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺ​​ទឹកនោម​ផ្អែម​ពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។ ជាងនេះទៅទៀត ទារក​ដែល​កើតពីម្តាយធាត់លើសគីឡូ មាន​ទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាស​ទី ២ និងត្រូវការកាឡូរី​បន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។ ៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាក​ធ្វើចលនា តែមិនមាន​ន័យថា​ម៉ាក់ៗ​មិនអាច​ហាត់ប្រាណបាន​ទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់​ប្រាណណា​ដែល​អាច​បង្កគ្រោះថ្នាក់​ដូចជា ការរត់ ការឈរជើងមួយ […]


បញ្ហាផ្ទៃពោះ

គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ

សុខភាពថ្លើមក្នុងអំឡុងពេលពពោះអាចចុះខ្សោយដោយសារ​ការប្រែប្រួល​អ័រម៉ូនក្នុងរាងកាយ​ដែលប៉ះពាល់ដោយផ្ទាល់ដល់មុខងារថ្លើម ហើយអាច​បង្កទៅជាជំងឺថ្លើមមួយចំនួន​ក្នុងពេលពពោះ​ ហើយ​ក៏អាច​បង្កគ្រោះថ្នាក់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើជំងឺថ្លើមដែលកើតតែក្នុងអំឡុងពេលពពោះមានអ្វីខ្លះ? ហើយម៉ាក់ៗគួរថែរក្សារសុខភាពថ្លើមបែបណាដើម្បី​ចៀងវាងមានបញ្ហាថ្លើមក្នុងអំឡុងពពោះ? ១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហា​ថ្លើម · ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង · ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារ​តែ​ថ្លើម​ខ្យោយ។ · ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម · ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង ២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ ក. អាស៊ីដអូមេហ្កា ៣ អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់​ដែល​ប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេង​អូលីវ និងគ្រាប់វ៉ុលណាត់។ ខ. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ